-
សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC)ជាង ១០០០នាក់

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា(CWPUC) នៅវិមាន៧មករា ទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា (គ.៨៥) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា សរុបអង្គពិធីប្រមាណ១ ០០០នាក់ នៅព្រឹកថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៣។ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា បានធ្វើរបាយការណ៍ជូនសម្ដេច និងអង្គពិធីអំពីសមាសភាពសមាជិកសហភាពសហជីពដែលអញ្ជើញចូលរួមនាឱកាសនេះ ក្នុងនោះរួមមានយុវជនផែនកម្មករនិយោជិត យុវជនផែនសេដ្ឋកិច្ចក្រៅប្រព័ន្ធ យុវជនផែនបញ្ញវន្ត និងយុវជនផែនទេសចរណ៍។ លោក ហង្ស រ៉ាវី ក៏បានជម្រាបជូនអំពីលទ្ធផលការងារចូលរួម ក្នុងចលនាគាំទ្រគណបក្សប្រជាជនកម្ពុជា ការសម្របសម្រួលវិវាទ ការគាំទ្រដល់កម្មករ កម្មការិនី ក្នុងនោះចាប់ពីខែមករា ដល់ខែកក្កដានេះ CWPUC បានចាត់តាំងផ្នែកនីមួយៗចុះសួរសុខទុក្ខ និងផ្ដល់អំណោយជូនសមាជិក សមាជិកជួបការលំបាក សរុបចំនួន១២០នាក់ ដោយចំណាយថវិកាសរុបប្រមាណ ៦០លានរៀល ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន…
-
ប្រតិភូសារព័ត៌មានអាស៊ានធ្វើទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ

ប៉េកាំង៖ ប្រតិភូសារព័ត៌មានមកពីអនុតំបន់មេគង្គ-ឡាងឆាងជាច្រើនរូប ក្នុងនោះមានអ្នកសារព័ត៌មានកម្ពុជា ០៨រូប បានធ្វើដំណើរស្វែងយល់អំពីសក្តានុពល នៃអនុតំបន់នេះ ជាមួយនឹងសហសេវិកមកពីប្រទេសចិន វៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា។ អំឡុងដំណើរទស្សនកិច្ចរយៈពេល ១០ថ្ងៃនៅក្នុងប្រទេសចិន កាលពីពេលថ្មីៗនេះ ប្រតិភូសារព័ត៌មានអាស៊ានបានទៅទស្សនកិច្ចមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ។ តំណាងក្រុមហ៊ុនហូវៃបានឱ្យដឹងថា Huawei Technologies ដែលជាក្រុមហ៊ុនព័ត៌មានវិទ្យា (IT) ធំជាងគេនៅក្នុងប្រទេសចិន បានបង្កើតភាពអស្ចារ្យ នៃសំណង់អគារជាប្រវត្តិសាស្ត្រតាមរចនាបថបែបអឺរ៉ុប ដើម្បីផ្តល់បរិយាកាស និងហេដ្ឋារចនាសម្ព័ន្ធតាមបែបអឺរ៉ុបបុរាណ សម្រាប់បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ខ្លួន។ តំណាងក្រុមហ៊ុនហូវៃបន្តថា ដើម្បីធ្វើឱ្យសំណង់អគារបែបប្រវត្តិសាស្ត្រទាំងនោះក្លាយជាការពិត ក្រុមហ៊ុនបានងាកទៅរកវិស្វកររបស់ក្រុមហ៊ុន Inhabit។ ការបង្កើតសំណង់អគារតាមបែបអឺរ៉ុបបុរាណ សម្រាប់បុគ្គលិកផ្នែកស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) របស់ក្រុមហ៊ុនហូវៃ មានទីតាំងនៅលើច្រាំងនៃបឹង សុងសាន ក្នុងទីក្រុង ដុងក្វាន់ ប្រទេសចិន ដោយផ្តល់ការិយាល័យធ្វើការសម្រាប់បុគ្គលិកប្រមាណ ៣៩,០០០នាក់។ តំណាងក្រុមហ៊ុនហូវៃបន្ថែមថា ទីតាំងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) របស់ក្រុមហ៊ុនហូវៃ មានសំណង់អគារបែបអឺរ៉ុបសរុបចំនួន ១០៨…
-
ឯកឧត្តម វង្ស៊ី វិស្សុត៖ ក្រសួងសេដ្ឋកិច្ចបានដាក់គោលនយោបាយសំខាន់ៗចំនួនប្រាំ បើសិនរាជរដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយគណបក្សប្រជាជន

ភ្នំពេញ៖ ឯកឧត្តម វង្ស៊ី វិស្សុត សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា បានថ្លែងថា គណបក្សប្រជាជនកម្ពុជា តែងតែផ្តោតជាចំបងលើការអភិវឌ្ឍសេដ្ឋកិច្ចដើម្បីបង្កើតការងារ បង្កើនឱកាសរកប្រាក់ចំណូល កាត់បន្ថយភាព និងលើកកម្ពស់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការដាក់ចេញនៅគោលនយោបាយអាទិភាព លើវិស័យសេដ្ឋកិច្ចចំនួនប្រាំ។ ឯកឧត្តម វង្ស៊ី វិស្សុត បញ្ជាក់បែបនេះ នៅក្នុងកម្មវិធីផ្សព្វផ្សាយគោលនយោបាយគណបក្សនយោបាយនានា លើប្រធានបទ «គោលនយោបាយ លើវិស័យសេដ្ឋកិច្ច» បានរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលឯកឧត្តមតំណាងឱ្យគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម វង្ស៊ី វិស្សុត បានថ្លែងថា ៖ «ទីមួយ បន្តធានាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលរក្សាឱ្យបាននូវអត្រាអតិផរណា ក្នុងកម្រិតទាប ស្ថិរភាពនៃអត្រាប្តូរប្រាក់ តុល្យភាពនៃថវិកាជាតិ និងស្ថិរភាពផ្នែកហិរញ្ញវត្ថុ ទាំងផ្នែកធនាគារ និងមិនមែនធនាគារ។ ទីពីរ គឺជំរុញកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយភាពធន់ និងបរិយាបន្ន ដើម្បីកាត់បន្ថយភាពក្រីក្រ, ការអភិវឌ្ឍវិស័យ សហគ្រាសធុនតូចនិងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធព្រមទាំង ការចាប់យកបច្ចេកវិទ្យាឌីជីថល និងការអភិវឌ្ឍបៃតង»។ ចំណែកទីបី គឺពង្រឹងប្រសិទ្ធភាព នៃការគ្រប់គ្រងថវិកា និងការរក្សាចីរភាពនៃវថិកា តាមរយៈការអនុវត្តកម្មវិធីកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ…
-
កម្ពុជាបន្តរក្សាជំហរជួយគ្រប់ភាគីពាក់ព័ន្ធដើម្បីបញ្ចប់ជម្លោះមីយ៉ាន់ម៉ា

ភ្នំពេញ៖ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជាឯកឧត្តម គង់ ភោគ បញ្ជាក់ថា កម្ពុជានៅបន្តរក្សាគោលជំហរជួយដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ក្នុងការបិទបញ្ចប់ជម្លោះនៅមីយ៉ាន់ម៉ា ខណៈអាស៊ានកំពុងខិតខំដោះស្រាយជម្លោះដ៏រ៉ាំរ៉ៃ និងស្មុគស្មាញជាងបីឆ្នាំមួយនេះ ជាពិសេសការស្នើឱ្យមីយ៉ាន់ម៉ាខ្លួនឯងត្រូវខិតខំចូលរួមតុចរចាបញ្ចប់ជម្លោះនេះ។ ការបញ្ជាក់ជំហររបស់កម្ពុជាពីសំណាក់ឧត្តមមន្ត្រីទទួលបន្ទុកកិច្ចការអាស៊ានបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី១៧ ខែកក្កដា នាទីស្តីការក្រសួងការបរទេសស្តីពីលទ្ធផលនៃការចូលរួមរបស់ប្រមុខការទូតកម្ពុជាឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅឥណ្ឌូនេស៊ី។ ឯកឧត្តម គង់ ភោគ ថ្លែងថា វិបត្តិនៅមីយ៉ាន់ម៉ានៅតែជាបញ្ហាស្មុគស្មាញនៅក្នុងជំនួបអាស៊ានម្តងៗ ហើយប្រទេសជាសមាជិកអាស៊ានតែងប្តេជ្ញាដោះស្រាយវិបត្តិនេះតាមតែអាចធ្វើបាន។ជាពិសេសការអំពាវនាវឱ្យមីយ៉ាន់ម៉ាខ្លួនឯងត្រូវប្តេជ្ញាចិត្តដោះស្រាយជម្លោះនេះ ខណៈមកទល់បច្ចុប្បន្នភាគីកងកម្លាំងប្រឆាំងរដ្ឋាភិបាល និងភាគីរដ្ឋាភិបាលយោធាទីក្រុងណៃពិដោនៅបន្តប៉ះទង្គិចគ្នាជារឿយៗ។ លោកសង្កត់ធ្ងន់ថា ៖ «បញ្ហាមីយ៉ាន់ម៉ាគឺជាបញ្ហាស្មុគស្មាញ និងលំបាក មានន័យថា គ្មាននរណាអាចដោះស្រាយបញ្ហាហ្នឹងរយៈពេលមួយឆ្នាំនោះទេ ទោះមួយឆ្នាំ ឬបីឆ្នាំក្តី។ ខ្ញុំសង្ឃឹមថា យើងអាចដោះស្រាយបញ្ហាហ្នឹងចប់មុនកម្ពុជាយើងធ្វើជាប្រធានអាស៊ានម្តងទៀតផង»។ ឯកឧត្តមបន្តថា ៖ «គ្រប់គ្នាទទួលស្គាល់ការពិតថា បញ្ហាមីយ៉ាន់ម៉ាគឺត្រូវការពេលវេលា ខណៈកម្ពុជាធ្លាប់ធ្វើដើម្បីបង្កើតបរិយាកាសអំណោយផលដល់កិច្ចចរចា។ ប្រទេសដទៃទៀត អាចយកទៅប្រើប្រាស់ដើម្បីជាមូលដ្ឋានសម្រាប់បង្កើតការរីកចម្រើនថ្មីបន្តទៀត»។ កម្ពុជាបានសម្រេចនូវគំនិតផ្តួចផ្តើមធំៗមួយចំនួនដើម្បីត្រួសត្រាយផ្លូវដោះស្រាយវិបត្តិមីយ៉ាន់ម៉ាដែលអាស៊ានអាចនៅបន្តប្រើប្រាស់ដូចជា ការពិនិត្យឡើងវិញនូវការអនុវត្តកិច្ចព្រមព្រៀងប្រាំចំណុច របស់ថ្នាក់ដឹកនាំកំពូលអាស៊ាន ឯកសារមួយចំនូនក្នុងសេចក្តីថ្លែងការណ៍រួមបានកើតចេញគ្រាកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ ជាពិសេសយន្តការ ត្រយកា(Troika) អាស៊ានក្នុងជម្លោះនេះ។ សូមបញ្ជាក់ថា យន្តការ Troika…
-
ក្រសួងការបរទេសប្រកាសលទ្ធផលកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-គង្គា លើកទី១២

ភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេស និង សហប្រតិ បត្តិការអន្តរជាតិ បានឲ្យដឹងថា ឯកឧត្តម បណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទីប្រឹក្សា ជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា តំណាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចសហប្រតបត្តិការមេគង្គ-គង្គាលើកទី១២ នៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ កិច្ចប្រជុំនេះ ដឹកនាំដោយសហប្រធាន ឯកឧត្តម សាឡើមសៃ កុម៉ាសិត (Mr. Saleumxay Kommasith) ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសឡាវ និងឯកឧត្តមបណ្ឌិត សុបប្រាម៉ានយ៉ាម ចៃសានកា (Dr. Subrahmanyam Jaishanka) រដ្ឋមន្រ្តីការបរទេសឥណ្ឌា។ កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៅតាមបណ្តាប្រទេសសមាជិកមេគង្គ។ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានស្វាគមន៍ជំនួយរបស់ឥណ្ឌា តាមរយៈការអនុវត្តគម្រោងឆាប់ទទួលបានផលរបស់ខ្លួន ព្រមទាំងបានកត់សម្គាល់ថា មានគម្រោង ៧៨…
-
មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល ផ្សព្វផ្សាយអប់រំចិត្តសាស្រ្ត និងផែនការការងារ ដល់នាយ-ពលទាហាន របស់អង្គភាព

ខេត្តកណ្តាល៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងអប់រំចិត្តសាស្រ្ត ដល់នាយទាហាន នាយទាហានរង ពលទាហាន ដែលជាមេបញ្ជាការរង នាយការរិយាល័យ នាយផ្នែកសឹករងក្រុង/ស្រុក វរៈសេនាតូច និងផ្នែកពាក់ព័ន្ធជាច្រើនរូប កាលពីព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ នៅអគារសាលប្រជុំរបស់ទីបញ្ជាការ។ ឯកឧត្តម មេបញ្ជាការ បានថ្លែងអំណរគុណ និងកោតសរសើរដល់ នាយ-ពលទាហាន ទាំងអស់ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការបំពេញភារកិច្ចនាពេលកន្លងមក ប្រកបដោយជោគជ័យ និងទទួលបានលទ្ធផលល្អប្រសើរ។ ឯកឧត្តម សង្កាត់ធ្ងន់ផងដែរថា ក្នុងនាមយើងជាកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ ត្រូវយកចិត្តទុកដាក់ខ្ពស់សម្រេចរាល់បទបញ្ជា ដែលថ្នាក់លើប្រគល់ជូន ត្រូវមានភក្ដីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ត្រូវការពាររាជរដ្ឋាភិបាលស្របច្បាប់ ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសន្តិភាព ដែលប្រមុខរាជរដ្ឋាភិបាលរកបានមកយ៉ាងលំបាក។ ឯកឧត្តម មេបញ្ជាការ បានលើកឡើងពីសភាពការណ៍អន្តរជាតិថ្មីៗ ប្រទេសមហាអំណាច ចិន រុស្សី អាមេរិក ដែលកំពុងប្រជែងគ្នាដើម្បីដណ្តើមភូមិសាស្រ្ត សេដ្ឋកិច្ច នយោបាយ ការបន្តអូសបន្លាយ សង្រ្គាមរវារុស្សី…
-
លោក នុត ពុធដារ៉ា ចុះផ្សព្វផ្សាយគោលនយោបាយ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងឃុំព្រែករៃ ស្រុកល្វាឯម

ខេត្តកណ្តាល៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល បានដឹកនាំ ក្រុមការងារចុះជួយឃុំ គណបក្សស្រុក គណបក្សឃុំ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោល នយោបាយ ចែកខិត្តបណ្ណ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សាកសួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងឃុំព្រែករៃ ស្រុកល្វាឯម នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ។ លោក នុត ពុធដារ៉ា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា ទេវតាបាចផ្កា ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ និងដើម្បីបន្តគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត សូមបញ្ជាក់ថា ៖ ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងខេត្តកណ្តាល មានការិយាល័យបោះឆ្នោតចំនួន១៧៥៦ការិយាល័យ អ្នកមានឈ្មោះបោះឆ្នោតចំនួន ៨១៨ ៤៥៩នាក់ និងមានគណបក្សនយោបាយឈរឈ្នោះ…
-
គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទី១៧ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ នៅថ្ងៃទីដប់ប្រាំពីរនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១២ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៥ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ទី១: គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ហែក្បួនឃោសនានៅមណ្ឌលខេត្តស្វាយរៀង។ ទី២: គណបក្សយុវជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ។ ទី៣: គណបក្សស្ត្រីដើម្បីស្ត្រី ហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី៤: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួនឃោសនានៅ មណ្ឌលខេត្តបន្ទាយមានជ័យ និងទី៥: គណបក្សសញ្ជាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្ត កំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។ ចំណែកគណបក្សនយោបាយចំនួន ៧ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សធម្មាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សខ្មែរតែមួយ គណបក្សខ្មែររួបរួមជាតិ គណបក្សបំណងពលរដ្ឋ និងគណបក្សប្រជាជនកម្ពុជា បានធ្វើការឃោសនាបោះឆ្នោតតាមរយៈ សកម្មភាពជួបប្រជុំជាមួយសមាជិក សកម្មជន និងអ្នកគាំទ្រគណបក្ស ចាក់មេក្រូផ្សព្វផ្សាយនៅ ទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងចងបដានៅតាម ទីសាធារណៈ ប្រគំតន្ត្រី សម្ដែងសិល្បៈ…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ គណបក្សប្រជាជនកម្ពុជា ជាអ្នកជួយសង្រ្គោះប្រជាជន ចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត ធ្វើឱ្យប្រទេសមានសន្តិភាព និង ការអភិវឌ្ឍន៍

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បានលើកឡើថា គុណបំណាច់របស់ គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន ។ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយបានលើកឡើងបែបនេះ នាថ្ងៃទី១៧ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅស្នាក់ការគណបក្សឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់…
-
កិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញ ក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវស្តីពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍភាពរបស់កម្ពុជាលើវិស័យសិទ្ធិមនុស្សត្រូវបានលើកបង្ហាញក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ បានប្រកាសថា កម្ពុជា ផ្តល់អាទិភាពខ្ពស់ ចំពោះតួនាទីនៃសេរីភាពបញ្ចេញមតិក្នុងមាគ៌ាប្រជាធិបតេយ្យសេរីរបស់ខ្លួន ខណៈប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជាមានភាពរស់រវើកនិងប្រកបដោយថាមវន្ត។ សេចក្តីថ្លែងការណ៍របស់ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ បានបញ្ជាក់ថា ការគ្របដណ្តប់ នៃសេវាទូរស័ព្ទចល័តខ្ពស់ ដែលមានតម្លៃទាបជាងគេបំផុតក្នុងតំបន់បានពង្រឹងសិទ្ធិ អំណាចពលរដ្ឋទូទៅដោយគ្មានការបង្អាក់រំខាន ដើម្បីបញ្ចេញទស្សនៈដោយសេរីលើកិច្ចការសាធារណៈ។ សេចក្តីថ្លែងការណ៍បន្តថា លំហពលរដ្ឋ និងនយោបាយនៅកម្ពុជាមានភាពសេរី និងបើកចំហរ ដោយអង្គការមិនមែនរដ្ឋាភិបាលចំនួន ៦ ០០០ និងអង្គភាពព័ត៌មានជាង ២ ០០០ ប្រតិបត្តិការដោយសេរី ដោយគ្មានការត្រួតពិនិត្យ ឬរឹតត្បិត ដែលបានរួមចំណែកក្នុងការលើកកម្ពស់និងកិច្ចការពារសិទ្ធិមនុស្ស អភិបាលកិច្ចល្អ និងការតាក់តែងគោលនយោបាយ។ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិបន្ថែមថា គណបក្សនយោបាយចំនួន១៨ បានចុះឈ្មោះចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិខាងមុខ ដែលនេះជាសក្ខីភាពយ៉ាងជាក់ច្បាស់នៃបរិយាកាសពហុបក្សនិងប្រជាធិបតេយ្យ ដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា។ សេចក្តីថ្លែងការណ៍បានបញ្ជាក់បន្ថែមថា ការផ្ដល់ព័ត៌មានមិនពិតនិងការបំភ្លៃព័ត៌មានជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរដល់សេរីភាព បញ្ចេញមតិនិងវិស័យដទៃទៀតដែលចាំបាច់សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ ហេតុនេះ កម្ពុជាដោយសហការជាមួយភ្នាក់ងាររបស់អង្គការសហប្រជាជាតិ និងសង្គមស៊ីវិល រួមមាន យុទ្ធនាការលើកកម្ពស់ការយល់ដឹងនិងការដាក់ចេញ ឯកសារណែនាំនានាសម្រាប់អ្នកកាសែត និងអ្នកសារព័ត៌មាន ព្រមទាំងពង្រឹងការជឿទុកចិត្តក្នុងប្រពន្ធ ផ្សព្វផ្សាយនិងធានាការផ្ដល់ព័ត៌មានដែលអាចជឿទុកចិត្តបានដល់សាធារណជន។ សូមជម្រាបថា ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបញ្ចប់សម័យប្រជុំលើកទី៥៣…