-
លោក នុត ពុធដារ៉ា ដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងឆ្នោតជាលើកទី៣ ក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន

ខេត្តកណ្តាល ៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្ត កណ្តាល បានដឹកនាំក្បួនដង្ហែឃោសនាបោះឆ្នោត ដើម្បីស្វែងរកសម្លេងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ជាលើកទី៣ ក្នុងភូមិសាស្ត្រសង្កាត់កោះអន្លង់ចិន ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ។ លោក នុត ពុធដារ៉ា បានធ្វើការឃោសនា អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាត្រៀមខ្លួន និងត្រៀមឯកសារ ចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ អោយបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំ ប្រទេសឆ្ពោះទៅកាន់សុខសន្តិភាពនិងការអភិវឌ្ឍតទៅទៀត។ សមាជិកសមាជិកា ទាំងអស់ប្តេជ្ញាគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងគាំទ្រឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា គ.ជ.ប បានផ្តល់រយៈពេល ៣សប្តាហ៍ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដល់គ្រប់បណ្តាគណបក្សនយោបាយ ដែលបានចុះឈ្មោះប្រកួតប្រជែងនៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត…
-
សម្តេចពិជ័យសេនា ទៀ បាញ់៖ រយៈពេល៣០ឆ្នាំមកនេះ កងរាជអាវុធហត្ថបានរួមចំណែកយ៉ាងសំខាន់ក្នុងសង្គមជាតិ

ភ្នំពេញ: នាពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនកន្លងមករបស់រាជអាវុធហត្ថ ដែលបានរួមចំ ណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងធានាបាននូវស្ថិរភាពនយោបាយ។ សម្ដេចពិជ័យសេនាឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ បានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៣០ នៃថ្ងៃបង្កើតកងរាជអាវុធហត្ថ(១៤ កក្កដា ១៩៩៣/១៤កក្កដា ២០២៣) នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។ ពិធីនេះ ក៏មានការចូលរួមពី ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ ព្រមទាំងមានវត្តមានរបស់មន្ដ្រីជាន់ខ្ពស់ក្រសួងការពារជាតិ អគ្គបញ្ជាការ និងមេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ផងដែរ។ នេះបើតាមក្រសួងការពារជាតិ។ នាពិធីនោះសម្ដេចពិជ័យសេនា ទៀ បាញ់ បានថ្លែងកោតសរសើរពីស្នាដៃ និងសមិទ្ធផលជាច្រើនដែលកងរាជអាវុធហត្ថបានកសាងនៅក្នុងរយៈពេល៣០ឆ្នាំ ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ធានាបាននូវស្ថិរភាពនយោបាយ និងការពារបានយ៉ាងរឹងមាំនូវខឿនការពារជាតិ បង្កើតបានស្នាដៃ…
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣០០០នាក់ បន្តយុទ្ធនាការឃោសនាបោះឆ្នោត នៅស្រុកពាមរក៍ ខេត្តព្រៃវែង

ព្រៃវែង ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តព្រៃវែង និងជាបេក្ខភាពតំណាងរាស្ត្រលេខរៀងទី១ របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តព្រៃវែង និង ឯកឧត្តម គឹម សន្តិភាព សមាជិកគណៈកម្មាធិការ កណ្តាល បានអញ្ជើញដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជិត ៣០០០នាក់ ធ្វើយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹក១៤ ខែកក្កដា ឆ្នាំ២០២៣នៅស្រុកពាមរក៍ ខេត្តព្រៃវែង។ ក្នុងការឃោសនាឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប និងឯកឧត្តមបណ្ឌិត គឹម សន្តិភាព បានថ្លែងដែលខ្លឹមសារសំខាន់ៗរួមមាន៖១. បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺធានាអនាគតរុងរឿងរបស់យុវជន និងកុមារ២. គណបក្សប្រជាជនកម្ពុជា ការពារដាច់ខាត ឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា៣. បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បន្តដំឡើងប្រាក់ឈ្នួល និងលើកកម្ពស់លក្ខខណ្ឌការងាររបស់កម្មករនិយោជិក៤. មានគណបក្សប្រជាជនកម្ពុជា គឺមានសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ សុវត្ថិភាពសង្គមរឹងមាំ៥. គណបក្សប្រជាជនកម្ពុជា បង្កើនជំនួយសង្គម ជួយគ្រួសារក្រីក្រ និងជនងាយរងគ្រោះឱ្យមានលំនឹងក្នុងការរស់នៅ៦.…
-
ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ជំរុញដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ក្នុងការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព

(ខេត្តកណ្ដាល)៖ ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានជំរុញ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរអង្គភាពជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ ក្នុងការ ផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមាន ការកើនឡើង ក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការរីកចម្រើនយ៉ាងរហ័ស។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានជំរុញបែបនេះនៅក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សា ខេត្តកណ្ដាល លើកទី ៥០ អាណត្តិទី ៣ កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកណ្ដាល ។ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បន្តថា៖ ចំពោះការផ្ដល់សេវារដ្ឋបាល តាមការិយាល័យ ច្រកចេញចូលតែមួយ ត្រូវបន្តលើកកម្ពស់ស្មារតីទទួលខុសត្រូវ ក្នុងការគ្រប់គ្រង ចាត់ចែង និង ផ្ដល់ការគាំទ្រពេញលេញ ដើម្បីធានាថា ប្រជាពលរដ្ឋគ្រប់រូបទទួលបានសេវារដ្ឋបាល កាន់តែ ងាយស្រួល និងកាន់តែឆាប់ ប្រកបដោយតម្លាភាព និង គណនេយ្យភាព។ ឯកឧត្តមប្រធានប្រឹក្សាខេត្ត ជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវបន្តចុះមូលដ្ឋានឱ្យបាន ទៀងទាត់ជាប់ជាប្រចាំ និងត្រូវបន្តរួមគ្នាខិតខំដោះស្រាយសំណូមពរ…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវប្រជាពលរដ្ឋទាំងអស់បន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត

(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានអំពាវនាវដល់ប្រជាពលរដ្ឋម្ចាស់ឆ្នោតទាំងអស់ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីរក្សាការពារសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត ។ ការអំពាវនាវបែបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣, ក្នុងឱកាសអញ្ជើញ ជួបសំណេះសំណាលរវាងបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម និងប្រជាពលរដ្ឋម្ចាស់ឆ្នោត ក្នុងមូលដ្ឋានឃុំសំបូរ និងឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។ យោងតាមលទ្ធផលផ្លូវការនៃគណបក្សនយោបាយឈរឈ្មោះតាមមណ្ឌលនីមួយៗសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឱ្យដឹងថា ខេត្តកំពង់ចាមស្ថិតនៅក្នុងលេខរៀងទី៣ នៃមណ្ឌលបោះឆ្នោត និងមាន១៣អាសនៈ ដោយមានគណបក្សនយោបាយចំនួន ១២ ឈរឈ្មោះបោះឆ្នោត មានដូចជា ៖ គណក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណក្សធម្មាធិបតេយ្យ…
-
ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា៖ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មសង្គ្រាមលើកទី១នេះ មានអត្ថន័យជាប្រវត្តិសាស្ត្រ និងបង្ហាញនូវសារជាសកល នៃសន្តិភាព និងការអត់ឱនឱ្យគ្នា

(ភ្នំពេញ)៖ ក្នុងពិធីសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្ម ក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានលើកឡើងថា វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨ មិនត្រឹមតែបង្ហាញពីការរឹតចំណងមិត្តភាពរវាងកម្ពុជា និងបារាំងនោះទេ ប៉ុន្តែក៏បានបង្ហាញនូវសារជាសកល នៃសន្តិភាព និងការអត់ឱនឲ្យគ្នា ។ ឯកឧត្តម អគ្គរដ្ឋទូត បានបន្តថា វិមាននេះ ពិតជាមានអត្ថន័យជាប្រវត្តិសាស្ត្រនៅក្នុងរាជធានីភ្នំពេញ ដែលបានបង្ហាញនូវការមិនបំភ្លេច និងមិនលុបបំបាត់ចោលនូវការចងចាំអតីតកាល និងការចងចាំមួយរបស់ប្រវត្តិសាស្ត្រ នៃសោកនាដកម្មមួយ របស់មនុស្សជាតិ ។ ឯកឧត្តម ហ្សាក់ ប៉ឺឡេ បានបន្តថា ការសាងសង់ឡើងវិញនេះ ក៏ជាការឆ្លើយតបទៅនឹងភាព ដ៏ឆ្កួតលីលារបស់ពួកខ្មែរក្រហម ដែលចង់លុបបំបាត់អតីតកាល ដោយយើងបានសាងសង់ឡើងវិញ ដើម្បីរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ដែលជាករណីកិច្ចរួមរបស់យើង ក្នុងការចងចាំជានិច្ចនូវអ្វីដែលធ្លាប់ជា និងនៅតែជាភាពគួរឲ្យស្អប់ខ្ពើមនៃសង្គ្រាម ហើយក៏សូមថ្លែងអំណរគុណដល់សម្ដេចតេជោ បានសាងសង់វិមាននេះឡើងវិញ…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធវិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា ឯកឧត្តម ហ្សាក់ ប៉ឺឡេ (Jacques Pellet) នៅព្រឹកថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ អញ្ជើញសម្ពោធដាក់វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ពីឆ្នាំ១៩១៤ ដល់ឆ្នាំ១៩១៨។ វិមានរំលឹកដល់អ្នកទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ស្ថិតនៅចំណុចប្រសព្វនៃមហាវិថីព្រះមុនីវង្ស វិថីប្រទេសបារាំង វិថីឧកញ៉ា តេជោឥ និងរង្វង់មូលកាំភ្លើងកួចកាណុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ វិមាននេះ ត្រូវបានសាងសង់ និងសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមីនា ឆ្នាំ១៩២៥ ដើម្បីជាការរំលឹកអនុស្សាវរីយ៍ទាហានខ្មែរ និងបារាំង ដែលបានពលីជីវិតនៅក្នុងសង្គ្រាមលោកលើកទី១ និងអនុស្សាវរីយ៍នៃការតស៊ូរួមគ្នារវាងទាហានខ្មែរ និងបារាំង ក្នុងការដណ្តើមយកជ័យជម្នះលើប្រទេសអាល្លឺម៉ង់ ដោយមានការយាងចូលរួមពីព្រះករុណាព្រះបាទស៊ីសុវត្ថិ, ព្រះអង្គម្ចាស់ មុនីវង្ស លោក Martial Merlin ទេសាភិបាលបារាំងប្រចាំឥណ្ឌូចិន និងលោក François Baudoin រេស៊ីដង់ជាន់ខ្ពស់បារាំងប្រចាំកម្ពុជា។ នៅឆ្នាំ១៩៧៥ វិមានរំលឹកដល់អ្នកដែលទទួលអនិច្ចកម្មក្នុងសង្គ្រាមលោកលើកទី១ ត្រូវបានខ្មែរក្រហមដាក់គ្រាប់បែកបំផ្ទុះរូបសំណាកធ្វើឱ្យបែកបាក់ នៅសល់តែបំណែកតិចតួចខ្លះដូចជាក្បាលដំរី តោ នាគ និងតួកណ្តឹង…
-
សម្ដេចតេជោ ហ៊ុន សែន៖ មិនបានប្រឆាំងលោក Pita នោះទេ, គ្រាន់តែចេញសារប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន សម្ដេចតេជោ ហ៊ុន សែន មិនបានប្រឆាំងលោក Pita នោះទេ, គ្រាន់តែចេញសារប្រាប់ទៅក្រុមជ្រុលនិយមនៅកម្ពុជាថា ពួកអ្នកត្រូវរលាយដូចអំបិលត្រូវទឹក។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ប្រកាសដូច្នេះតាមរយៈបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា៖ ល្ងាចម្សិលមិញ ខ្ញុំបានបង្ហោះសារមួយ ដែលមានន័យថា ការដែលលោក Pita មិនបានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីថៃ វាជាបរាជ័យរបស់ក្រុមប្រឆាំងជ្រុលនិយមនៅកម្ពុជា ដោយហេតុថា ក្រុមនេះបានប្រើប្រាស់ឈ្មោះលោក Pita និងគណបក្សរបស់លោក ធ្វើការឃោសនាថា ក្រោយលោក Pita កាន់ដំណែងជានាយករដ្ឋមន្ត្រីហើយ ពួកគេនិងធ្វើសកម្មភាពចេញពីទឹកដីថៃ រហូតអ្នកវិភាគតាមវិទ្យុបរទេសនិយាយភាសារខ្មែរ លើកឡើងថា មេដឹកនាំក្រុមជ្រលនិយម នឹងមកកម្ពុជា តាមទឹកដីថៃ។ ក្រុមនេះ បានប្រើប្រាស់ឈ្មោះលោក Pita ជិត ២ខែមកហើយ តាំងពីលោកឈ្នះឆ្នោតមកម្ល៉េះ។ សម្ដេចបានប្រកាសជំហរថា ខ្ញុំមិនបានប្រឆាំងលោក Pita នោះទេ ហើយក៏មិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសថៃនោះដែរ។ ការដែលខ្ញុំចេញសារនេះ…
-
លោក ស៊ឹម សុវឌ្ឍនៈ ត្រូវបានប្រកាសចូលកាន់តំណែងជាប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំងថ្មី

(កំពង់ឆ្នាំង)៖ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង គឺលោក ស៊ឹម សុវឌ្ឍនៈ ជាប្រធានមន្ទីរថ្មី ព្រមទាំងមានការផ្ដាំផ្ញើនូវអនុសាសន៍មួយចំនួន។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលបានខិតខំបំពេញភារកិច្ចនានាដែលរាជរដ្ឋាភិបាលប្រគល់ជូន ក៏ដូចជា ខិតខំដោះស្រាយនូវរាល់បញ្ហានានាពាក់ព័ន្ធនឹងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពកន្លងមក ។ ឯកឧត្តមរដ្ឋមន្ត្រី បានអបអរសាទរចំពោះលោក ស៊ឹម សុវឌ្ឍនៈ ដែលទទួលបានមុខតំណែងនាពេលនេះ ហើយសង្ឃឹមជឿជាក់ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការគ្រប់ថ្នាក់ក្រោមឱវាទមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង រដ្ឋបាលខេត្តកំពង់ឆ្នាំង មន្ទីរជំនាញពាក់ព័ន្ធ អាជ្ញាធរដែនដី និងស្ថាប័នមានសមត្ថកិច្ចទាំងអស់ក្នុងខេត្តកំពង់ឆ្នាំង នឹងខិតខំបំពេញការងារ រួមគ្នា សហការគ្នាបានល្អ ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗជូនរាជរដ្ឋាភិបាលបន្ថែមទៀត ៕ប្រភព ៖ ក្រសួងការងារ
-
រាជរដ្ឋាភិបាល សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការ អនុវត្ត គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

(ភ្នំពេញ)៖ រាជរដ្ឋាភិបាល បានចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ។ យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលចុះហត្ថលេខាដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១១ កក្កដា ហើយទទួលបាននៅថ្ងៃទី១៣ កក្កដា សម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន (Expressway) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រោមទម្រង់វិនិយោគ សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT: Build-Operate-Transfer) ដែលមាន សមាសភាពដូចខាងក្រោម៖ -ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន, មានអនុប្រធានចំនួន ៣រូប និងមានសមាជិក ២២រូប ។ គណៈកម្មការនេះ មានភារកិច្ចពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងរូបភាព នៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប។ ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនខាងលើឱ្យបានសម្រេចជាស្ថាពរ…