-
សម្តេចក្រឡាហោម ស ខេង៖ អ្នករារាំងប្រជាពលរដ្ឋ មិនឲ្យចេញទៅបោះឆ្នោត និងញុះញង់ណែនាំឲ្យគូសសន្លឹកឆ្នោតចោល គឺខុសច្បាប់

(ព្រៃវែង)៖ ក្នុងឱកាសជួបសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជា ជនកម្ពុជា នៅស្រុកព្រះស្តេច ខេត្តព្រៃវែង ក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើស តាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តព្រៃវែង បានមានប្រសាសន៍ថា អ្នកដែលរារាំងមិនឲ្យប្រជាពលរដ្ឋចេញទៅឆ្នោត គឺខុសច្បាប់ ហើយអ្នកដែលញុះញង់ ឲ្យប្រជាពលរដ្ឋគូសសន្លឹកឆ្នោតចោល ក៏ខុសច្បាប់ដែរ។ សម្តេចក្រឡាហោម បានបន្តថា នៅពេលបោះឆ្នោតម្តងៗមានក្រុមមនុស្សមួយចំនួន តែងតែចង់បំផ្លាញសន្តិភាព និងស្ថិរភាព នៅកម្ពុជា ពោលគឺបំផ្លាញការបោះឆ្នោត តាមរយៈការគូសសន្លឹកឆ្នោតចោល។ មួយវិញទៀត ចង់បំផ្លាញសុខសន្តិភាព តាមរយៈបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ។ សម្តេចអនុប្រធានគណបក្ស មានប្រសាសន៍ថា គោលដៅអាទិភាព របស់គណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរាជរដ្ឋាភិបាល នឹងបន្តការពារសុខសន្តិភាព ធ្វើយ៉ាងណាឲ្យពលរដ្ឋរស់នៅសុខសាន្ត ។ សម្ដេចបញ្ជាក់ថា កិច្ចការចម្បងមួយទៀត គឺការជំរុញកំណើនសេដ្ឋកិច្ចជាតិ ដោយគោលដៅរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺដោះស្រាយបញ្ហាមនុស្ស ផ្លូវ ភ្លើង…
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញបន្តដឹកនាំហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ ដែលមានសមាជិកចូលរួមប្រមាណ ៣០០០នាក់

កណ្តាល៖ ក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុលល្វាឯម ក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ បានអញ្ជើញបន្តចុះសំណេះសំណាល និងហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកល្វាឯម ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ៣០០០នាក់ ។ ថ្លែងទៅកាន់ពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។ សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីសំណេះសំណាលរួចមក…
-
ឯកឧត្តម សៅ សារឿន ដឹកនាំក្រុមការងារចុះផ្សព្វផ្សាយនិងបង្រៀនគូសន្លឹងឆ្នោតដល់ខ្នងផ្ទះពលរដ្ឋឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប៖ ក្នុងព្រឹត្តិការនយោបាយជាប្រវត្តិសាស្ត្រនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ៧ឆ្នាំ២០២៣នេះសូមបន្ត បោះឆ្នោតគាំទ្រឲ្យបានលើសលប់បន្ថែមទៀត ដើម្បីសុខសន្តិភាពនិងការអភិវឌ្ឍន៍ថ្មីៗបន្ថែមទៀត ។ នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តម សៅ សារឿន ប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ចុះផ្សព្វផ្សាយ និង បង្រៀនពលរដ្ឋឲ្យគូសសន្លឹកឆ្នោតទៅតាមប្រតិទិនរបស់ គ.ជ.ប ។ ក្នុងយុទ្ធនាការនៃការឃោសនាស្វែងរកសំឡេងឆ្នោតពីប្រជាពលរដ្ឋក្នុងភូមិត្រពាំស្នោររយៈពេលជាងមួយសប្តាហ៍ដំបូងនេះ ឯកឧត្តម សៅ សារឿន រួមជាមួយសមាជិកក្រុមការងារថ្នាក់កណ្តាល ថ្នាក់ស្រុក ឃុំ និងកម្លាំយុវជនមូលដ្ឋានឃុំ និងភូមិទាំង១១ បានបន្តចុះផ្សព្វ ផ្សាយ ដល់គ្រប់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបិទខិតប័ណ្ណ ចាក់ឧឃោសនាស័ព្ទផ្សព្វផ្សាយនៅទីស្នាក់ការភូមិ ក្នុងសហគមន៍ និងនៅទីសាធារណៈ ដើម្បីផ្សព្វផ្សាយស្តីពីរគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៧ ឆ្នាំ២០២៣ និងបង្រៀនឲ្យសមាជិក សមាជិការបក្ស និងបងប្អូន អ៊ំ ពូ មីង ពីរបៀបគូសន្លឹកឆ្នោត ដែលបានការ និងសន្លឹកឆ្នោតមិនបានការធ្វើយ៉ាងណាពន្យល់និងណែនាំពួកគាត់គូសឲ្យបានត្រឹមត្រូវតាមស្តង់ដារបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ។ លោក អ៊ន់ គឹមអូន តំណាងអាជ្ញាធរឃុំវ៉ារិន…
-
គោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា នឹងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រ កបដោយសុខភាពល្អ

ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ នៃ គណបក្សប្រជាជនកម្ពុជាបានឱ្យដឹង ពីគោលនយោបាយវិស័យសុខាភិបាលរ បស់គណបក្សប្រជាជនកម្ពុជា ដែលនឹងពង្រឹង និងពង្រីកវិស័យនេះ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋទូទាំងប្រទេសក ម្ពុជារស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ។ លោកជំទាវ យក់ សម្បត្តិ បានឱ្យដឹងថា គោលនយោបាយវិស័យសុខាភិបាលរបស់គណបក្សប្រជាជនកម្ពុជា គឺធានាឱ្យប្រជាពលរដ្ឋគ្រប់រូបរស់នៅប្រកបដោយសុវត្ថិភាព និងមានសុខភាពល្អ ដែលឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំនៃសន្តិភាពដោយផ្តោតលើគោលដៅធំៗចំ នួនពីរ។ លោកជំទាវថ្លែងបែបនេះ នៅក្នុង កម្មវិធី ផ្សព្វផ្សាយ គោលនយោបាយ របស់គណបក្ស នយោបាយ (កម្មវិធី តុមូល) សម្រាប់ ការបោះឆ្នោត ជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រធាន បទទី៤ គោលនយោបាយលើវិស័យសុខាភិបាល» របស់ គណៈកម្មាធិការ ជាតិ រៀបចំ ការបោះឆ្នោត ដែលហៅកាត់ ថា គ.ជ.ប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣ ។ ថ្លែង ក្នុង កម្មវិធីតុមូលនេះ លោកជំទាវ យក់…
-
ឯកឧត្តម សុខ សូកេន ដឹកនាំយុទ្ធនាការឃោសនាបោះឆ្នោតជាលើកទី៣ នៃឃុំស្អាងភ្នំ និងចុះត្រួតពិនិត្យសមិទ្ធផលនានាក្នុងមូលដ្ឋានឃុំស្អាងភ្នំ

កណ្តាល ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជាឃុំស្អាងភ្នំ សរុបចំនួនប្រមាណ ៣០០នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីបញ្ចប់ការហែរក្បួននៅក្នុងភូមិទាំង៩ ទូទាំងឃុំស្អាងភ្នំ ឯកឧត្តម សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិកគណបក្សនៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនាតាមខ្នងផ្ទះរបស់សមាជិកគណបក្ស ដើម្បីពិនិត្យឯកសារបោះឆ្នោត និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។ នៅរសៀលថ្ងៃដដែល ឯកឧត្តម សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារចុះត្រួតពិនិត្យសមិទ្ធផលអភិវឌ្ឍមូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោលនិងអំពូលសូឡាចំនួន ១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការជួសជុលអគារសិក្សាជាដើម។ ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន ឯកឧត្ដម សុខ សូកេន បានរំលេចពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើងពីគោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។…
-
ឯកឧត្តម អ៊ាង សុផល្លែត ដឹកនាំសមាជិកបក្ស ដង្ហែក្បួនឃោសនារកសំឡេងឆ្នោតទ្រង់ទ្រាយធំ ជាលើកទី៣ នៅស្រុកអូររាំងឪ

ត្បុងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំដង្ហែរក្បួនយុទ្ធនាការបោះឆ្នោតទ្រង់ទ្រាយធំ ជាលើកទី៣ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៅឃុំទាំង៧ ទូទាំងស្រុកឪអូររាំងឪ។ យុទ្ធនាការនេះមានការចូលរួមពីឯកឧត្តម ឡាំ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក លោកជំទាវ សាន្ត អារុណ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក សមាជិក សមាជិកា លោកគ្រូអ្នកគ្រូ និង សិស្សានុសិស្ស។ សម្រាប់យុទ្ធនាការឃោសនារកសំឡេងឆ្នោតនេះ មានអ្នកចូលរួមប្រមាណ ៥០០០នាក់ ដើម្បីបន្តគាំទ្រគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ដេីម្បីសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ។ គួរបញ្ជាក់ថា នៅស្រុកអូររាំងឪមានប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជី.គ.ជ.ប សរុបចំនួន ៥៧,៧០៨នាក់ មាន១៧៣ការិយាល័យបោះឆ្នោត ក្នុងនោះសមាជិកគណបក្សប្រជាជនកម្ពុជាមានចំនួនជាង ៤០,០០០នាក់៕ ដោយ / គ្រី សម្បត្តិ
-
សហរដ្ឋអាមេរិក ពន្យារពេលអនុម័តការបណ្តុះបណ្តាលអ៊ុយក្រែនបើកយន្តហោះចម្បាំង F-16

វ៉ាស៊ីនតោន៖ សារព័ត៌មាន Politico បានចុះផ្សាយថា បណ្តាប្រទេសអឺរ៉ុបនៅពុំទាន់ទទួលបានការអនុម័តជាផ្លូវការពីទីក្រុងវ៉ាស៊ីនតោន ក្នុងការបណ្តុះបណ្តាលក្រុមពីឡុតអ៊ុយក្រែន ពីរបៀបបញ្ជាយន្តហោះចម្បាំង F-16 ដែលផលិតដោយសហរដ្ឋអាមេរិកនៅឡើយទេ។ សម្ព័ន្ធមិត្តអន្តរជាតិដែលកំពុងស្វែងរកការជួយដល់ទីក្រុងកៀវ ទាំងការផ្គត់ផ្គង់យន្តហោះចម្បាំង F-16 និងការបណ្តុះបណ្តាលដល់ក្រុមពីឡុតអ៊ុយក្រែន ត្រូវបានប្រកាសលើកដំបូងដោយប្រទេសអង់គ្លេស និងហូឡង់កាលពីពាក់កណ្តាលខែឧសភាកន្លងទៅ។ សរុបមក មានប្រទេសចំនួន ១១ហើយ ដែលផ្តល់ការគំាទ្រចំពោះគំនិតផ្តួចផ្តើមនេះ ដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលមួយត្រូវបានរំពឹងថា នឹងបង្កើតឡើងនៅក្នុងប្រទេសរូម៉ានី។ យ៉ាងណាមិញ ក្រសួងការបរទេសអាមេរិកនៅពុំទាន់ផ្តល់ការយល់ព្រមលើសំណើនេះទេ ប៉ុន្តែក៏មិនមានការចង្អុលបង្ហាញណាមួយដែលថា សហរដ្ឋអាមេរិកនឹងមិនបើកភ្លើងបៃតងដល់សំណើខាងលើដែរ នេះបើតាមសារព័ត៌មាន Politico។ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក ហ្គារ៉ុន ហ្គើន បាននិយាយថា សំណើនេះកំពុងស្ថិតក្រោមការពិចារណា និងពិនិត្យនៅឡើយ។ ជុំវិញបញ្ហានេះដែរ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា ប្រសិនបើយន្តហោះ F-16 ត្រូវបានបញ្ជូនទៅឱ្យអ៊ុយក្រែននោះ យន្តហោះទាំងនេះនឹងត្រូវកម្ទេច ដូចគ្នាទៅនឹងយោធូបករណ៍របស់លោកខាងលិចដទៃទៀតដែរ៕ ប្រភព៖ RT ប្រែសម្រួលដោយ៖ ឈឹម ទីណា
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយសិស្ស-និស្សិត មកពីស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ បានសំណេះសំណាលជាមួយសិស្ស-និស្សិត ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានបន្តការសិក្សានៅគ្រឹះស្ថាន ឧត្តមសិក្សានៅរាជធានីភ្នំពេញ នៅទីស្តីការក្រសួង។ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានបង្ហាញពី ការរីកចម្រើននៅក្នុងស្រុកទឹកផុស ការណែនាំសិស្ស-និស្សិតឱ្យយកចិត្តទុកដាក់ក្នុងការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលនបានការងារ ប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចជាតិ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីសមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាន ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក្រោមការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីដែលជំនះបាននូវរាល់ឧបសគ្គ ហើយស្តារស្ថានភាពឱ្យប្រសើរឡើងវិញ និងជំរុញសេដ្ឋកិច្ចជាតិបោះជំហានទៅមុខជាលំដាប់។ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងបន្តថា ក្រសួង បានការធ្វើកំណែទម្រង់ផ្ទៃក្នុងដើម្បីធ្វើឱ្យប្រព័ន្ធការងារមានភាពងាយស្រួល និងឆាប់រហ័ស និងដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញប្រសិទ្ធភាពការងារ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ឌីជីថលលើការពង្រឹងគុណភាពសេវាទូរសព្ទចល័ត ការធ្វើឱ្យសេវាទូរគមនាគមន៍កាន់តែប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងកំណើននៃតម្រូវការប្រើប្រាស់ និងការប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ដែលជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយ ក.ប.ទ. ក្នុងគោលបំណងផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ ផ្តល់ទំនុកចិត្ត ចំណេញពេលវេលា និងកាត់បន្ថយចំណាយនានា។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមអំពីការអភិវឌ្ឍធនធានមនុស្សដើម្បីលើកកម្ពស់ចំណេះដឹងឌីជីថល…
-
ឯកឧត្តម សាយ សំអាល់ ៖ ប្រជាជនកម្ពុជា មានភាពចាស់ទុំក្នុងការជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព

ព្រះសីហនុ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ប្រជាជនកម្ពុជា មានភាពចាស់ទុំក្នុងការជឿជាក់កាន់តែខ្លាំងមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក្រោមម្លប់នៃសុខសន្តិភាព ។ នេះជាប្រសាសន៍ លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិការគណបក្សខេត្ត នារសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយមានការចូលរួមពីក្រុមការងារចុះជួយឃុំ ស្រុក ខេត្ត នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងមានគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ប្រជាជនកម្ពុជាទទួលបាននូវការគាំពារសង្គម ដែលនេះធ្វើឱ្យប្រជាពលរដ្ឋសប្បាយរីករាយ និងទទួលបានអត្ថប្រយោជន៍ជាច្រើនដល់ក្នុងក្រុមគ្រួសាររបស់ពួកគាត់ ។ សង្គមកម្ពុជាកំពុងទទួលបាននូវ សញ្ញាណវិជ្ជមានចំពោះភាពរីកចម្រើនលើគ្រប់វិស័យ ដែលក្នុងនោះខេត្តព្រះសីហនុ បានប្រែក្លាយមុខមាត់បានយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនៅតាមក្នុងមូលដ្ឋាន មានផ្លូវថ្នល់ ផ្លូវល្បឿនលឿន សំណង់អាគារខ្ពស់ កំពង់ផែទឹកជ្រៅ ជាដើម សាកសមជាខេត្តពហុបំណង ហើយប្រជាពលរដ្ឋបាននឹងកំពុងទទួលយកនូវសុខសន្តិភាព ស្ថេរភាព ការប្រកបរបរទទួលទានបានយ៉ាងងាយស្រួល មានជីវភាពកាន់តែល្អប្រសើរ ។ ឯកឧត្តមប្រធានក្រុមការងារ បានសង្កត់ធ្ងន់ថា សូមនាំគ្នាលុបបំបាត់នូវភាពជ្រុលនិយមចេញពីកម្ពុជាឱ្យអស់ ព្រោះភាពជ្រុលនិយមជាដើមចមក្នុងការបង្អាក់ដំណើរការអភិវឌ្ឍរីកចម្រើន និងនាំឱ្យកម្ពុជាធ្លាក់ទៅក្នុងគ្រោះមហន្តរាយដូចកាលពីអតីតកាល ដូច្នេះសូមរួមរួមសាគ្គីគ្នាបន្ថែមទៀត ដើម្បីដំណើរឆ្ពោះទៅមុខរបស់មាតុភូមិកម្ពុជា…
-
គ.ជ.ប ៖ ស្ថានភាពទូទៅថ្ងៃទី១៦ នៃការឃោសនាបោះឆ្នោជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ និង គ្មានអំពើហិង្សា

ភ្នំពេញ៖ នៅថ្ងៃទីដប់ប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានគណបក្សនយោបាយ ចំនួន ១៥ បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ក្នុងនោះ មានគណបក្សនយោបាយ ចំនួន ៧ បានហែក្បួនឃោសនារកសំឡេងឆ្នោត។ ទី១: គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ។ ទី២: គណបក្សកសិករ ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ធំ។ ទី៣: គណបក្សសញ្ញាតិកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង។ ទី៤: គណបក្សយុវជនកម្ពុជា ហៃក្បួនឃោសនានៅ មណ្ឌលខេត្តកំពង់ចាម និងមណ្ឌលខេត្តព្រះសីហនុ។ ទី៥: គណបក្សខ្មែររួបរួមជាតិ បានហែក្បួន ឃោសនានៅមណ្ឌលខេត្តព្រៃវែង និងមណ្ឌលខេត្តក្រចេះ។ ទី៦: គណបក្សហ៊្វុនស៊ិនប៉ិច ហែក្បួន ឃោសនានៅមណ្ឌលខេត្តតាកែវ មណ្ឌលខេត្តព្រៃវែង មណ្ឌលខេត្តកំពង់ស្ពឺ និងមណ្ឌលខេត្ត កោះកុង និងទី៧: គណបក្សប្រជាជនកម្ពុជា ហែក្បួនឃោសនានៅមណ្ឌលខេត្តកណ្តាល មណ្ឌលខេត្ត ត្បូងឃ្មុំ មណ្ឌលខេត្តកំពង់ស្ពឺ មណ្ឌលខេត្តព្រះសីហនុ និងមណ្ឌលខេត្តកោះកុង។ ចំណែកគណបក្សនយោបាយ ចំនួន ៨ ទៀត រួមមាន គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សស្ត្រីដើម្បីស្រ្តី…