-
ជនសង្ស័យ ២៨នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី១២ ខែកក្កដា ម្សិលមិញ

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា ជនសង្ស័យចំនួន២៨នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងចំណោមជនសង្ស័យចំនួន ២៨នាក់ រួមមាន ៖ ជួញដូរ ៨ករណី ឃាត់ ១០នាក់ (ស្រី ២នាក់) ។ ដឹកជញ្ជូន រក្សាទុក ៥ករណី ឃាត់ ៧នាក់ (ស្រី ០នាក់)។ ប្រើប្រាស់ ៥ករណី ឃាត់ ១១នាក់ (ស្រី ០នាក់)។ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១២ ខែកក្កដា រួមមាន ៖ មេតំហ្វេតាមីន (Ice) ស្មើ ១៦៨៦,៥៧ក្រាម និង៣៦កញ្ចប់តូច។ មេតំហ្វេតាមីន (Wy) ស្មើ ១,១៨ក្រាម ។ កេតាមីន (Ke) ស្មើ ៤៤១,៤៩ក្រាម ។ អុិចស្តាសុី (mdma) ស្មើ…
-
ក្រសួងផែនការ៖ រាជរដ្ឋាភិបាលកម្ពុជាមានការយកចិត្តទុកដាក់ខ្ពស់ពីសិទ្ធិស្រ្តី និងក្មេងស្រីក្នុងការជ្រើសរើសគូស្រករ និងការមានគភ៌

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងផែនការឯកឧត្តម ឆាយ ថន បានលើកឡើងថា រដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ពីសិទ្ធិស្រ្តីនិងក្មេងស្រីក្នុងការជ្រើសរើសគូស្រករនិងការមានគភ៌ ជាពិសេសនោះបានបង្កលក្ខណៈអនុគ្រោះដល់ស្រី្តគ្រប់រូប ដើម្បីផ្តល់ឱកាសនិងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម នយោបាយ និងបន្តដោះស្រាយបញ្ហាប្រឈមរបស់ស្រ្តីជាច្រើនទៀត។ ឯកឧត្តម ឆាយ ថន ដែលជាប្រធានគណៈកម្មាធិការពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ផងដែរ បានលើកឡើងបែបនេះ ក្នុងពិធីបើកវេទិកាទិវាប្រជាជនពិភពលោកលើកទី ៣៤ ក្រោមប្រធានបទ «ការបញ្ចេញអានុភាពនៃសមភាពយេនឌ័រ ៖ ការជ្រោងឡើងនូវសំឡេងស្រ្តីនិងក្មេងស្រី ដើម្បីបង្ហាញពីលទ្ធភាពគ្មានដែនកំណត់នៃពិភពលោកយើង» កាលពីថ្ងៃ ១១ ខែកក្កដា ឆ្នាំ២០២៣។ កម្មវិធីនេះក៏មានការចូលរួមពីស្ថាប័នពាក់ព័ន្ធ និងដៃគូអន្តរជាតិរួមមាន តំណាងមកពីក្រសួមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងតំណាង មូលនិធិសហប្រជាជាតិសម្រាប់ប្រជាជន (UNFPA) ព្រមទាំងយុវនិស្សិតមកពីសកលវិទ្យាល័យនានាផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា ៖ «រាជរដ្ឋាភិបាលកម្ពុជា មានការយកចិត្តទុកដាក់ខ្ពស់ពីសិទ្ធិស្រ្តី និងក្មេងស្រីក្នុងការជ្រើសរើសគូស្រករ និងការមានកូន។ រាជរដ្ឋាភិបាលក៏បង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្រី្តគ្រប់រូប ដើម្បីផ្តល់ឱកាស និងបើកលទ្ធភាពកាន់តែទូលាយសម្រាប់ការចូលរួមការងារសង្គម និងការចូលរួមក្នុងឆាកនយោបាយ និងបន្តដោះស្រាយបញ្ហាជាច្រើនទៀតដែលស្រី្តកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ និងការរំលោភបំពាន ជាដើម»។ ឯកឧត្តម ឆាយ…
-
ឯកឧត្តម សាយ សំអាល់ ៖ សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ព្រោះមានគោលនយោបាយច្បាស់លាស់

(ខេត្តព្រះសីហនុ)៖ ក្នុងឱកាសជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមយុវជនក្រៅប្រព័ន្ធចំនួន ៦០០នាក់ នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ នៅមជ្ឍមណ្ឌលសេដ្ឋាច័ន្ទ ខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថា សូមបន្តជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ព្រោះមានគោលនយោបាយច្បាស់លាស់ប្រទេសឆ្ពោះទៅមុខបន្តទៀត ។ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលកន្លងមកជឿជាក់មកលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ជួយផ្សព្វផ្សាយនូវគោលនយោបាយ និងមាគ៌ាដ៏ត្រឹមត្រូវក្នុងការអភិវឌ្ឍរីកចម្រើន និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើយ៉ាងណាប្រែក្លាយខេត្តព្រះសីហនុបន្ថែមទៀត ដើម្បីទាក់ទាញវិនិយោគិនមកបណ្តាក់ទុនឲ្យបានច្រើន បង្កើតឱកាសការងារ បង្កើនប្រាក់ចំណូលឲ្យប្រជាពលរដ្ឋឱ្យមានជីវភាពធូរធារ ។ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ អញ្ជើញបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្របេក្ខភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីបន្តទៀត និងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ សូមបញ្ជាក់ថា ៖…
-
លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ី អាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយ តំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស

(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា បង្ហាញពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍ គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែល AMS ទទួលបាន ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ ។ តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានអញ្ជើញចូលរួមសម័យពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ និងជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស នៅទីក្រុងហ្សាការតា នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សេចក្តីប្រកាសរបស់ក្រសួងការបរទេស បានឱ្យដឹងថា ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ (សម័យពេញអង្គ) រដ្ឋមន្រ្តីការបរទេសអាស៊ានបានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន នៅក្នុងបរិបទវិវឌ្ឍន៍នៃនិម្មាបនកម្មតំបន់ ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» និង អាទិភាពរបស់ឥណ្ឌូនេស៊ី ដែលផ្តោតលើទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-បាស៊ីហ្វិក (AOIP)។ កិច្ចប្រជុំបានស្វាគមន៍នូវវឌ្ឍនភាពនៃការសម្រេចបានសមិទ្ធផលរបស់អាស៊ានសម្រាប់ឆ្នាំ២០២៣ ដែល រួមមាន វឌ្ឍនភាពក្នុងការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ការពង្រឹងសមត្ថភាពនិងប្រសិទ្ធភាពស្ថាប័នអាស៊ាន និងការគំាទ្រទីម័រឡេស្តេឱ្យក្លាយជាសមាជិកពេញសិទ្ធិរបស់អាស៊ាន។ …
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ ការដាក់ចេញនូវ នយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ធ្វើឱ្យប្រទេសកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ

ខេត្តកំពង់ចាម៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញបន្តចុះពន្យល់ណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបកស្រាយពន្យល់លម្អិតអំពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅពេលដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត ។ ឯកឧត្តម បានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគតដោយយើងទាំងអស់គ្នា សូមប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាពឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមាន លេខរៀងទី១៨ និងមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត ។ សូមបញ្ជាក់ថា យោងតាមលទ្ធផលផ្លូវការនៃការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សំរាប់មណ្ឌលខេត្តកំពង់ចាមមាន ១០ អាសនៈ និងគណបក្សឈរឈ្មោះបោះឆ្នោតមានចំនួន ១២…
-
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបន្តអំពាវនាវឱ្យអង្គការណាតូនិងសម្ព័ន្ធមិត្តអាមេរិក ជួយឃាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោមនៅសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

ភ្នំពេញ៖ ប្រមុខរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបន្តអំពាវនាវដល់សមាជិកអង្គការណាតូ(NATO)និងសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ជួយទប់ស្កាត់កុំឱ្យមានការប្រើប្រាស់គ្រាប់បែកចង្កោមក្នុងសមរភូមិសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បន្ទាប់ពីអ៊ុយក្រែនបានទទួលជំនួយគ្រាប់បែកនេះរាប់សិបម៉ឺនក្នុងកញ្ចប់ជំនួយយោធាដែលទីក្រុងវ៉ាស៊ីនតោនផ្តល់ឱ្យកាលពីចុងសប្តាហ៍មុននេះ។ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ តាមរយៈសារនៅលើបណ្តាញសង្គម ធ្វីតធ័រ(Twitter) ផ្លូវការរបស់សម្ដេចនាយប់ថ្ងៃទី១០ ខែកក្កដា ដែលសម្ដេចបានទទូចឱ្យមានការហាមឃាត់លើការប្រើប្រាស់គ្រាប់បែកចង្កោមពីរវង្វង់សម្ព័ន្ធអាមេរិក ពិសេសពីសមាជិកអង្គការណាតូផ្ទាល់ ដែលប្រទេសខ្លះជាសមាជិកនៃអនុសញ្ញាទីក្រុងអូស្លូដែលហាមប្រាមការប្រើប្រាស់គ្រាប់បែកចង្កោមនេះក្នុងសឹកសង្គ្រាមតទៅទៀត។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ៖ «ក្នុងនាមប្រមុខរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមបន្តអំពាវនាវដល់ប្រទេសជាសមាជិកអង្គការ NATO និងជាប្រទេសសម្ព័ន្ធមិត្តអាមេរិកមួយចំនួន ដូចជាចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលសុទ្ធសឹងតែជាប្រទេសហត្ថលេខីនៃអនុសញ្ញាហាមឃាត់គ្រាប់បែកចង្កោម សូមមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់ឱ្យខានតែបាន ទៅដល់ប្រធានាធិបតីអាមេរិក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ»។ សូមបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែកក្កដាកន្លងទៅសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក៏បានអំពាវនាវដល់ប្រធានាធិបតីអាមេរិកចូ បៃឌិន(Joe Biden) និងប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្ស៉ីលែនស្គី (Volodymyr Zelensky) ឱ្យពិចារណាមិនប្រើប្រាស់គ្រាប់បែកចង្កោមនេះដែរ។សម្ដេចតេជោបានបង្ហាញហេតុផលថា ដើម្បីបង្ការហានិភ័យដល់ប្រជាជនអ៊ុយក្រែនក្នុងរយៈពេលវែង…
-
សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើន ដែលស្រ្តីគ្រប់វ័យ កំពុងប្រឈម

ភ្នំពេញ៖ តាមសារលិខិត របស់សម្ដេចតេជោ ក្នុងឱកាសទិវាប្រជាជនពិភពលោកលើកទី៣៤ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងបន្តដោះស្រាយបញ្ហាជាច្រើនទៀត ដែលស្រ្តីគ្រប់វ័យកំពុងប្រឈម ដូចជា បញ្ហាសុខភាព ការអប់រំ ការរំលោភ បំពាន និងសិទ្ធិនៃការចូលរួម និងសិទ្ធិ ក្នុងការសម្រេចចិត្តជាដើម។ ជាមួយនេះ រាជរដ្ឋាភិបាល បានកំពុងជំរុញលើកទឹកចិត្ដ ដល់ស្ដ្រីគ្រប់រូប សម្រាប់ចូលរួមអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ ក្នុងសារលិខិត សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាល បាននិងកំពុងជំរុញលើកទឹកចិត្ត ព្រមទាំងបង្កលក្ខណៈកាន់តែអនុគ្រោះដល់ស្ត្រីគ្រប់រូប ដើម្បីមានឱកាស និងលទ្ធភាពកាន់តែទូលាយ សម្រាប់ការចូលរួមក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងនយោបាយ។ សម្ដេច បានបន្ថែមថា ជាទស្សនៈសង្គមរួមនៅកម្ពុជា តម្លៃខ្ពស់ត្រូវបានផ្ដល់ជូនដល់ស្រ្តី ដោយចាត់ទុកស្ត្រីជាមាតានៃសង្គម និងជាធនធានដ៏ចាំបាច់ សម្រាប់ដំណើរការកសាង និងអភិវឌ្ឍប្រទេស។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា តាមរយៈការបញ្ជ្រាបយេនឌ័រ ទៅក្នុងគ្រប់…
-
ឯកឧត្តម សាយ សំអាល់ ៖ យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាមាន ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា

(ព្រះសីហនុ)៖ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តព្រះសីហនុ ឯកឧត្តម សាយ សំអាល់ គូសបញ្ជាក់ថា យើងទាំងអស់គ្នាត្រូវការពារដាច់ខាតនូវសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ននេះឱ្យបាន កុំឲ្យការឈឺចាប់ពីអតីតកាលត្រឡប់មកវិញ។ អតីត កាលដ៏ឈឺចាប់ដោយជឿតាមការញុះញង់ពីក្រុមជ្រុលនិយមដែលនាំឲ្យកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្គ្រាមដ៏រ៊ាំរ៉ៃអស់ជាច្រើនឆ្នាំ ទំរាំកម្ពុជាមាន ការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលនេះ ឧត្តមភាពរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់បាននោះទេ សុខសន្តិភាពមានតម្លៃបំផុត ហើយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស គឺជាគោលការណ៍គ្រឹះរបស់កម្ពុជា ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សសង្កាត់កោះរ៉ុង និងសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម សាយ សំអាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ ដល់សមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជា ដែលបានខិតខំយកអស់កម្លាំងកាយ-ចិត្ត ក្នុងការអនុវត្តគោលនយោបាយរបស់គណបក្សបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ហើយភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺមិនអាចកាត់ផ្តាច់បានពីការគាំទ្ររបស់សមាជិក-សមាជិកា។ ឯកឧត្តម សាយ សំអាល់ បានមានប្រសាសន៍បន្ថែមថា ការរួបរួមសហការគ្នាយ៉ាងល្អ និងស្អិតរមួតរវាងក្រុមការងារចុះមូលដ្ឋាន និងសមាជិក-សមាជិកា គ្រប់លំដាប់ថ្នាក់ គឺកាន់តែធ្វើឲ្យកម្លាំងរបស់គណបក្សប្រជាជនកម្ពុជាកាន់តែរឹងមាំ បន្តបេសកកម្មក្នុងការកសាងប្រទេសជាតិ ដែលគណបក្សបានប្រគល់ជូន និងឈានឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់។ ឯកឧត្តម សាយ…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គោលនយោបាយគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកាន់តែប្រសើរឡើង សំដៅបម្រើប្រយោជន៍រួម ប្រជាពលរដ្ឋកម្ពុជា នៅទូទាំងប្រទេស

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបញ្ជាក់យ៉ាងច្បាស់ថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ពុំមែនមានតែក្នុងអាណត្តិទី ៧ នោះទេ គឺមានតាំងពីអាណត្តិ១ មកម្ល៉េះ និងបានបន្តដាក់ចេញជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន ពិសេស បានតាមដាន ពង្រឹងប្រសិទ្ធភាពនៃការអនុវត្តប្រកបដោយ គុណភាព តម្លាភាព សមធម៌ សំដៅបម្រើប្រយោជន៍ជារួមដល់ប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេស ។ សម្តេចកិតិសង្គហបណ្ឌិត មានប្រសាសន៍បែបនេះខណៈសម្តេចបានអញ្ជើញបន្តឃោសនារកសម្លេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអណត្តិទី៧ និងបង្រៀនគូសសន្លឹកឆ្នោត ដល់សមាជិក សមាជិកាបក្ស ចំនួន ជាង ១.៥០០នាក់ នៅឃុំដូនស ស្រុកធ្លក និងឃុំពោធិរាជ ខេត្តស្វាយរៀង នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គ្នា សូមអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់គ្នា ពិសេស គឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» ដែលមានលេខរៀងទី ១៨ ក្នុងសន្លឹកឆ្នោត និងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត…
-
អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាប្រមាណ ៣០០០នាក់ ហែក្បួនឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល

កណ្តាល៖ ក្នុងយុទ្ធនាការស្វែងរកសម្លេងឆ្នោត អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុលល្វាឯម ក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ បានអញ្ជើញបន្តចុះសំណេះសំណាល និងហែក្បួនឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅក្រុងអរិយក្សត្រ ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ៣០០០នាក់ ។ ថ្លែងទៅកាន់ពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។ សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីសំណេះសំណាលរួចមក…