Category: នយោបាយ

  • គ.ជ.ប អំពាវនាវចំពោះគ្រប់ម្ចាស់រោងចក្រ សហគ្រាស បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិតបានទៅបោះឆ្នោត

    គ.ជ.ប អំពាវនាវចំពោះគ្រប់ម្ចាស់រោងចក្រ សហគ្រាស បង្កលក្ខណៈងាយស្រួលអនុញ្ញាតឱ្យនិយោជិតបានទៅបោះឆ្នោត

    ភ្នំពេញ: គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាតឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោតនៅពេលខាងមុខ។ នេះបើតាមសេចក្តីអំពាវនាវរបស់ គ.ជ.ប ចុះថ្ងៃទី ០៧ ខែ កក្កដា ឆ្នាំ ២០២៣។ គ.ជ.ប ឱ្យដឹងថា ថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គឺជាថ្ងៃដែលប្រជាពលរដ្ឋត្រូវទៅ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ បទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការឆ្នាំ២០២២ មានសិទ្ធិបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ។គ.ជ.ប បញ្ជាក់ថា៖«ដើម្បីឱ្យប្រជាពលរដ្ឋប្រើសិទ្ធិរបស់ខ្លួនស្របតាមច្បាប់ គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោត សូមអំពាវនាវចំពោះគ្រប់ម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមជួយបង្កលក្ខណៈងាយស្រួល និងអនុញ្ញាត ឱ្យនិយោជិត កម្មករ-កម្មការិនី បានធ្វើដំណើរទៅបោះឆ្នោត នៅតាមឃុំ…

  • កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានា ៤៤ឆ្នាំកន្លងមកនេះ កើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់ របស់ បក្សប្រជាជនកម្ពុជា

    កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ សមិទ្ធផលនានា ៤៤ឆ្នាំកន្លងមកនេះ កើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់ របស់ បក្សប្រជាជនកម្ពុជា

    (កណ្តាល)៖ ក្នុងពិធីជួបសំណេះសំណាលជាមួយគណបក្សឃុំ ប្រធានមណ្ឌលសកម្មភាពបក្ស និងប្រធានក្រុមបក្ស ចំនួន ៩ឃុំ ក្នុងចំណោម ១៨ឃុំ នៅក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានថ្លែងថា សមិទ្ធផលនានារបស់គណបក្ស ប្រជាជនកម្ពុជា ក្នុងរយៈកាល ៤៤ឆ្នាំកន្លងមកនេះ គឺកើតឡើងពីបុព្វហេតុដ៏ត្រឹមត្រូវ និងកម្មវិធីនយោបាយច្បាស់លាស់របស់គណបក្ស ដែលត្រូវបានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាល នៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត។ ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានគូសបញ្ជាក់ថា «កត្តាសុខសន្តិភាព និងស្ថិរភាពនយោបាយ បានក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការនៃការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ តាមរយៈការធ្វើពលីកម្មលើ ការកសាង ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សេដ្ឋកិច្ច-សង្គម កាន់តែមានភាពរស់រវើក ហើយក៏បានបើកឱកាសរីកចម្រើនផ្នែកជីវភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ទាំងក្នុងពេលបច្ចុប្បន្ន និងតកូនចៅជាច្រើនជំនាន់ទៅមុខទៀត»។ ជាមួយគ្នានេះដែរ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ក៏បានអំពាវនាវដល់សមាជិក សមាជិកា និងប្រជាពលរដ្ឋ ចូលរួមបំពេញកាតព្វកិច្ចទៅបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣…

  • រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី រយៈពេល ៤ថ្ងៃ

    រដ្ឋមន្ត្រីការបរទេសកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសឥណ្ឌូនេស៊ី រយៈពេល ៤ថ្ងៃ

    ភ្នំពេញ៖ សេចក្តីប្រកាសព័ត៌មាននៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងថា តបតាមការអញ្ជើញរបស់លោកជំទាវ រ៉េតណូ ម៉ារស៊ូ រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំ ពាក់ព័ន្ធ ក្រោមមូលបទ “សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលនឹងប្រព្រឹត្តទៅ ពីថ្ងៃទី ១១ ដល់ទី ១៤ ខែកក្កដា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។ ក្នុងឱកាសនៃកិច្ចប្រជុំរដ្ឋមន្ដ្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ រដ្ឋមន្ត្រី ការបរទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ព្រមទាំងធ្វើជាសាក្សីនៃការចុះហត្ថលេខា លើលិខិតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសមួយចំនួន។ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នឹងពិភាក្សារិះរកអភិក្រម និងមធ្យោបាយប្រកបដោយនវានុវត្តន៍ ដើម្បីជំរុញបន្ថែមទៀត នូវដំណើរការកសាងសហគមន៍អាស៊ាន ព្រមទាំងជំរុញឱ្យមានឯកភាព និងសាមគ្គីភាពអាស៊ានកាន់តែខ្លាំងឡើង តាមរយៈសកម្មភាពជាក់ស្ដែង…

  • មូលនិធិចែករំលែកសង្រ្គោះជីវិតសកល សន្យានៅតែបន្តបេសកកម្មមនុស្សធម៌ជួយកម្ពុជា

    មូលនិធិចែករំលែកសង្រ្គោះជីវិតសកល សន្យានៅតែបន្តបេសកកម្មមនុស្សធម៌ជួយកម្ពុជា

    ភ្នំពេញ៖ នៅក្នុងដំណើរបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២នៅកម្ពុជា មូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េបញ្ជាក់ថា​ នឹងនៅតែបន្តបេសកកម្មមនុស្សធម៌នេះដើម្បីជួយដល់ប្រទេសកម្ពុជា និងប្រជាពលរដ្ឋកម្ពុជាបន្តទៀត។ ការបញ្ជាក់ជាថ្មីនេះ ធ្វើឡើងនៅក្នុងជំនួបរវាង ប្រធានព្រឹទ្ធសភាសម្ដេចវិបុលសេនាភក្តី សាយ ឈុំ និងលោក គីម ជុង ណាម(Kim Jung Nam) ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ដើម្បីចូលជួបសម្តែងការគួរសមនាព្រឹកថ្ងៃទី០៧ ខែកក្កដានេះ នៅវិមានព្រឹទ្ធសភា។ សេចក្តីប្រកាសព័ត៌មានស្តីពីជំនួបនោះ បានឱ្យដឹងថាក្នុងឱកាសនេះសម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។ សម្ដេចគូសបញ្ជាក់ថា៖« បេសកកម្មការងារមនុស្សធម៌កិច្ចរបស់លោកប្រធាន និងគណៈប្រតិភូ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អជាងមុនទៀត ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន ប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត»។ បន្ថែមពីនេះសម្ដេចភក្តី សាយ ឈុំ បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងទំនាក់ទំនងជាប្រចាំ លើវិស័យនយោបាយ ការបរទេស សន្តិសុខការពារជាតិ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា​ មានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនយ៉ាងពិតប្រាកដ

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា​ មានគោលនយោបាយច្បាស់លាស់ គឺបម្រើប្រជាជនយ៉ាងពិតប្រាកដ

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានលើកឡើងថា គណបក្សប្រជាជន មានគោលនយោបាយច្បាស់លាស់ ដោយបានគិតគូរពីសុខុមាលភាព និង បម្រើប្រជាជនយ៉ាងពិតប្រាកដ ។ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានជួបសំណេះសំណាលជាមួយ សមាជិកបក្ស ឃុំមេសរថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀងចំនួនជាង ៥០០នាក់ ក្នុងថ្ងៃទី០៧ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃសុក្រទី៧ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់អង្គពិធី ដោយការគិតគូសុខទុក្ខ ដល់សមាជិក សមាជិកាបក្សទាំងអស់ ដែលបានចូលរួមក្នុងថ្ងៃនេះ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា ជាពិសេស ខេត្តស្វាយរៀងរបស់យើង មិនមែនកើតឡើងដោយចៃដន្យនោះទេ គឺកើតឡើង ដោយការតាំងចិត្ត ការប្តេជ្ញាចិត្តខ្ពស់របស់ថ្នាក់ដឹកនាំកំពូលៗ ក៏ដូចជា…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះជួបផ្ទាល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជើងព្រៃ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ឱ្យបានត្រឹមត្រូវ

    ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះជួបផ្ទាល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជើងព្រៃ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ឱ្យបានត្រឹមត្រូវ

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួបផ្ទាល់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាឃុំជើងព្រៃ ប្រមាណជាង ៦០០នាក់ ដើម្បីណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ និងបន្តផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានធ្វើការណែនាំអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យបានត្រឹមត្រូវ ព្រមទាំងបានអាន និងពន្យល់អំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួម។ ទន្ទឹមនឹងនេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា…

  • សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង

    សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់លុបចោលទាំងស្រុង

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ស្នើអ្នកលេងបណ្តាញ TikTok ដែលប្រើប្រាស់ឈ្មោះសម្តេចទាំងអស់ សូមមេត្តាលុបចោលទាំងស្រុង ដើម្បីកុំឱ្យមានការភាន់ច្រលំ បើមិនដូច្នេះនឹងប្រើវិធានការច្បាប់។ សម្ដេចបញ្ជាក់ថា សូម្បីតែឈ្មោះ Hun Sen Fans ក៏មិនឱ្យមាននោះដែរ។ នេះបើតាមសារពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ផ្ញើជូនបងប្អូនដែលបានប្រើឈ្មោះសម្ដេច បង្កើត Tiktok នៅព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ។ ជាមួយនេះ សម្តេចតេជោ បានបញ្ជាឱ្យជំនួយការសម្តេចធ្វើការជាមួយក្រុមហ៊ុន TikTok លុបចោលនូវគណនីសម្តេចតេជោក្លែងក្លាយ។ សម្តេចតេជោថាប្រសិនជាម្ចាស់គណនី TikTok ដែលយកឈ្មោះសម្តេចទៅប្រើ បើបានឮសារសំឡេងនេះហើយត្រូវលុបចេញ ឬដូរឈ្មោះចេញជាបន្ទាន់។ សម្តេចសង្កត់ធ្ងន់ថា បើមិនដូច្នោះទេ សម្តេចតេជោនឹងឱ្យគេចាត់រិធានការចាំបាច់នានា ប្រសិនជាមិនព្រមលុប ឬដូរឈ្មោះចេញជាបន្ទាន់នោះទេ។ សម្តេចថា៖ ដើម្បីធានាថា គណនី TikTok ឈ្មោះសម្តេចតេជោ ហ៊ុន សែន គឺមានតែខ្ញុំម្នាក់តែប៉ុណ្ណោះសូម្បីតែសម្តេច ហ៊ុន សែន Fan ក៏មិនឱ្យមានដែរ គឺខ្ញុំមិនចាំបាច់មានគណនីអ្នកគាំទ្រនោះទេ។ សម្តេចតេជោ…

  • ពលរដ្ឋយល់ដឹងច្រើនពាក់ព័ន្ធយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បក្សនយោបាយនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ពលរដ្ឋយល់ដឹងច្រើនពាក់ព័ន្ធយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់បក្សនយោបាយនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ៖ ប្រជាពលរដ្ឋ រស់នៅក្នុងខណ្ឌច្បារអំពៅ បានបង្ហាញការយល់ដឹងច្រើន ពាក់ព័ន្ធនឹងយុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយនីមួយៗ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ។ បងប្អូនប្រជាពលរដ្ឋបានលើកឡើងថា ក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ក្នុងរយៈពេលប៉ុន្មានថ្ងៃមុកនេះពួកគាត់យល់ឃើញថាបងប្អូនប្រជាពលរដ្ឋទាំងនៅរាជធានីភ្នំពេញនិងនៅតាមបណ្ដាខេត្តមានការយល់ដឹងច្រើនពាក់ព័ន្ធនឹងសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ស្ដីពីដំណើរការនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។ សូមជម្រាបថា យោងតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាថ្ងៃទីប្រាំមួយនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាព ឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីប្រាំមួយនេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ។ ដោយឡែក មណ្ឌលបោះឆ្នោត ចំនួន ៤ មានសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺមណ្ឌលខេត្តក្រចេះ…

  • លោក នុត ពុធដារ៉ា បន្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ

    លោក នុត ពុធដារ៉ា បន្តដឹកនាំក្រុមការងារ ចុះផ្សព្វផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ

    កណ្តាល៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធាន ក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិន បានបន្តដឹកនាំក្រុមការងារចុះជួយភូមិ គណៈអចិន្ត្រៃយ៍គណបក្ស សង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិននៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ។ នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិលនៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្តរហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាមការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ និងការគាំទ្ររបស់ខ្លួនទៅលើគណបក្សណាមួយ។ នៅក្នុងឱកាសនោះ លោក នុត ពុធដារ៉ា និងក្រុមការងារ ក៏បានបង្រៀនសមាជិកសមាជិកាបក្សឲ្យចេះគូសសន្លឹកឆ្នោតផងដែរ នៅពេលអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣…

  • គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទី៦ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

    គ.ជ.ប៖ ស្ថានភាពទូទៅថ្ងៃទី៦ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត ប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា

    ភ្នំពេញ៖ ស្ថានភាពទូទៅ នៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ នៅថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣នេះ ដែលត្រូវនឹងថ្ងៃទីប្រាំមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មាន អំពើហិង្សា។ នេះបើតាមសេចក្តីប្រកាសរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលបណ្ដាញព័ត៌មាន AMS ទទួលបាន ។ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នេះគឺជាថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាព ឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយរបស់ខ្លួនក្នុង ការអភិវឌ្ឍន៍ប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) នៅថ្ងៃទីប្រាំមួយនេះ មណ្ឌលបោះឆ្នោតទាំង ២៥ មានការឃោសនាបោះឆ្នោតរបស់គណបក្ស នយោបាយ ដែលមានសកម្មភាព ដូចជា៖ ការជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ការចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងការចាក់បញ្ចាំងស្លាយ (Slide) វីដេអូ…