Category: នយោបាយ

  • សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិក គណបក្សនៅសង្កាត់ស្រះចក នៃខណ្ឌដូនពេញ

    សម្តេចភក្តី សាយ ឈុំ អញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិក គណបក្សនៅសង្កាត់ស្រះចក នៃខណ្ឌដូនពេញ

    ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានរាជធានីភ្នំពេញ នាល្ងាចថ្ងៃព្រហស្បតិ៍ ៤រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញ ចុះជួបសមាជិក សមាជិកា ក្រុមឃោសនិកគណបក្សនៅសង្កាត់ស្រះចក នៃខណ្ឌដូនពេញ ដើម្បីលើកទឹកចិត្ត និងជម្រុញឲ្យបងប្អូន៖ -បន្តផ្សព្វផ្សាយ គោលនយោបាយរបស់គណបក្សឲ្យបានទូលំទូលាយ ដល់សមាជិកា សមាជិកគណបក្ស និងបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន រហូតដល់ថ្ងៃបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត។ -បន្តចុះជួប សមាជិកបក្ស និងប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន នៅតាមខ្នងផ្ទះ បិទ ផ្សព្វផ្សាយនិងចែកខិតប័ណ្ណ និងសារនយោបាយជូនបងប្អូនហើយផ្តោតសំខាន់លើការបង្រៀនឲ្យចេះគូស លើសន្លឹកឆ្នោត និងគូសឲ្យចំលេខរៀងរបស់គណបក្ស ។ -សូមប្រឹងប្រែងបន្តទៀត ក្នុងការបំផុសចលនា សមាជិកបក្ស ប្រជាពលរដ្ឋ ឲ្យទៅចូលរួមបោះឆ្នោត នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឲ្យបានច្រើនកុះករដើម្បីអនុវត្តសិទ្ធបោះឆ្នោតរបស់ប្រជាពលរដ្ឋដូចមានចែងក្នុងរដ្ឋធម្មនុញ្ញផង និងដើម្បីការពារសុខសន្តិភាពនិងសម្រេចនូវជោគវាសនារបស់ខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ សង្គមជាតិ…

  • ​អ្នក​ជំនួញ​នៅ​​​ក្រុង​ហូជីមិញ​ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ​បទ​ឆបោក​​ផ្នែក​វេជ្ជសាស្រ្ត​ ​ក្នុងសម័យ​កូវីដ​ ១៩

    ​អ្នក​ជំនួញ​នៅ​​​ក្រុង​ហូជីមិញ​ ប្រឈមជាប់ពន្ធនាគារអស់មួយជីវិត ពាក់ព័ន្ធ​បទ​ឆបោក​​ផ្នែក​វេជ្ជសាស្រ្ត​ ​ក្នុងសម័យ​កូវីដ​ ១៩

    ​​ហាណូយ៖ នាយក​ក្រុមហ៊ុន​ HBC International Trading (HBC) ដែល​មាន​មូល​ដ្ឋាន​នៅ​ទីក្រុង​ហូជីមិញ​ ឈ្មោះ​​ Bui Quang Hai ​រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​​ផ្នែក​វេជ្ជសាស្រ្ត ដើម្បី​​កិប​កេង​​ប្រាក់​ជាង​​ ៣,២ លាន​ដុល្លារ​អាមេរិក​ពីដៃ​គូ​ជំនួយ​បរទេស​ចំនួន​៣​ ​​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩​កំពុង​រីក​រាល​ដាល​ខ្លាំង​។ នេះ​បើ​តាម​​ការ​ចុះ​ផ្សាយ​របស់​កាសែត​ VnEpress ។  ​រដ្ឋ​អាជ្ញា​​ក្រុង​ហូជីមិញ​ បាន​​ឱ្យ​ដឹង​នៅ​ថ្ងៃ​ពុធ​ថា​ លោក​ Hai ​បាន​ទាញ​យក​អត្ថប្រយោជន៍​ពី​កង្វះ​ខាត​ឧបករណ៍​វេជ្ជ​សាស្ត្រ​ជា​សកល​ក្នុង​អំឡុង​​ជំងឺ​កូវីដ​រាត​ត្បាត​នៅ​ពាក់​កណ្តាល​ឆ្នាំ​ ២០២០​។  ​ លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ដែល​មាន​តម្លៃ​ ៦,៣៥ លាន​ដុល្លារ​ ដើម្បី​​ផ្តល់​ស្រោម​ដៃ​វេជ្ជសាស្រ្ត​ដល់​ក្រុម​ហ៊ុន​ហុងកុង​ PDP ​។​ ​ក្រុមហ៊ុន​បាន​ផ្ទេរ​ប្រាក់​ជាង​ ១,៩ លាន​ដុល្លារ​ជា​ប្រាក់​កក់​  ​និង​ ២១០ ០០០ ដុល្លារ​ ជា​ថ្លៃ​​កិច្ច​សន្យា​ ​មុន​ពេល​កិច្ច​សន្យា​ត្រូវ​បាន​លុប​ចោល​។​ ​ប៉ុន្តែ​ HBC មិន​បាន​ប្រគល់​ប្រាក់​វិញ​ទេ​។​ ​នៅ​ក្នុង​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០២០​ លោក​ Hai ​បាន​ចុះ​កិច្ច​សន្យា​ស្រដៀង​គ្នា​នេះ​ ​ដើម្បី​​ផ្ដល់​​​ស្រោម​ដៃ​ពេទ្យ​ ហើយ​បាន​ទទួល​ប្រាក់​ចំនួន​ ៥១២ ០០០ ​​ដុល្លារ​…

  • ថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

    ថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត ឯកឧត្តម ប៉ាន សូរស័ក្តិ អំពាវនាវប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

    (កំពង់ចាម)៖ ថ្ងៃទី៦ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា, បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានអំពាវនាវប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងត្រូវគូសលើសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ កុំជឿតាមការឃោសនាបំភ្លៃខុសពីការពិតរបស់ក្រុមប្រឆាំងផ្កាប់មុខ ក្នុងគោលបំណងបំផ្លិចបំផ្លាញជាតិឡើយ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានថ្លែងបែបនេះ នាឱកាសដែល ឯកឧត្តម ដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងបង្ហាញអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដល់សមាជិក សមាជិកាគណបក្សនៅស្នាក់ការគណបក្សឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងថ្ងៃទី៦ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជន និងពង្រឹងអំពីការគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជន និងពង្រឹងអំពីការគូសសន្លឹកឆ្នោត ដល់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស

    (ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានបន្តផ្សព្វផ្សាយគោលនយោបាយរបស់គណបក្សប្រជាជន និងពង្រឹងអំពីការគូសសន្លឹកឆ្នោត ទៅកាន់សមាជិកបក្ស និងអ្នកគាំទ្រគណបក្ស ខណៈដែលសម្តេចបានបន្តជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំគ្រួស និងឃុំចំបក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួនជាង ១ពាន់នាក់ ក្នុងថ្ងៃទី០៦ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៧ នាព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់រូប អញ្ជើញទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះកុំបីខាន ។ សម្តេចកិត្តិសង្គហបណ្ឌិតក៏បានស្នើសុំការគាំទ្របន្ថែមពីសំណាក់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង ទី១៨ និងមានរូបសញ្ញា ទេវតាបាចផ្កា ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានរំឭកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបកាប់សម្លាប់ ពីបនប្រល័យពូជសាសន៍ ប៉ុល ពត។ ជាពិសេសការដាក់ចេញនូវ នយោបាយ ឈ្នះ ឈ្នះ ដែលធ្វើឲ្យប្រទេសមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាព…

  • ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន លេខរៀងទី១៨ ដើម្បីកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍប្រទេសក្រោមដំបូលនៃសុខសន្តិភាព

    ឯកឧត្តម នេត្រ ភក្ត្រា៖ សូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជន លេខរៀងទី១៨ ដើម្បីកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បន្តអភិវឌ្ឍប្រទេសក្រោមដំបូលនៃសុខសន្តិភាព

    (ភ្នំពេញ)៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ បានបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តដឹកនាំអភិវឌ្ឍប្រទេសឱ្យរីកចម្រើនកាន់តែខ្លាំងឡើងបន្ថែមទៀតក្រោមដំបូលនៃសន្តិភាព។ សន្តិភាពរយៈពេលជាង ២៤ ឆ្នាំមកនេះបានផ្តល់ឱកាសដល់កម្ពុជាក្នុងការកសាងប្រទេសឡើងវិញឱ្យមានការរីកចម្រើនខ្លាំងជាមួយកំណើនសេដ្ឋកិច្ចដ៏ខ្ពស់ កសាងខឿនសេដ្ឋកិច្ចរឹងមាំ ខឿនការពារជាតិ ខឿនសុខុមាលភាព និងផ្តល់កិច្ចគាំពារសង្គមព្រមទាំងកសាងនូវកេរ្តិ៍ឈ្មោះ និងកិត្យានុភាពជាតិខ្មែរឡើងវិញនៅលើឆាកអន្តរជាតិ។ គួរបញ្ជាក់ថាការអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ អំឡុងពេលឯកឧត្តម ដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋាននិងមន្ត្រីគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកទឹកឈូចុះធ្វើយុទ្ធនាការឃោសនាតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋនៅក្នុងឃុំម៉ាកប្រាង្គ ស្រុកទឹកឈូ ខេត្តកំពតដើម្បីផ្សព្វផ្សាយពីកម្មវិធីនយោបាយរបស់គណបក្ស លេខរៀងគណបក្សប្រជាជនកម្ពុជាលើសន្លឹកឆ្នោត និងការបង្រៀនពលរដ្ឋគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវដើម្បីការផ្តល់សេចក្តីទុកចិត្តរបស់គាត់លើគណបក្សបានការ និងមានតម្លៃ។ ឯកឧត្តម នេត្រ ភក្ត្រា បានថ្លែងថា ជម្រើសរបស់បងប្អូនប្រជាពលរដ្ឋដែលល្អបំផុតគឺគណបក្សប្រជាជនកម្ពុជា ហើយការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជាការបោះឆ្នោតឱ្យខ្លួនឯង និងដើម្បីការពារសន្តិភាពនិងការអភិវឌ្ឍដែលមាន។ ក្នុងអំឡុងនៃការយុទ្ធនាការឃោសនាបោះឆ្នោត ក្រុមការងារគណបក្សឃុំម៉ាកប្រាង្គ បានបន្តចុះតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋប្រកបដោយភាព ស្វាហាប់ និងយកចិត្តទុកដាក់ខ្ពស់។ ប្រជាពលរដ្ឋបានទទួលស្វាគមន៍ក្រុមការងារយ៉ាងកក់ក្តៅ និងបង្ហាញនូវការគាំទ្រគណបក្សប្រជាជនកម្ពុជា គាំទ្រសម្តេចតេជោ ហ៊ុន សែន បេក្ខភាពនាយករដ្ឋមន្ត្រី និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ព្រមទាំងបង្ហាញការពេញចិត្តចំពោះកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលដាក់ចុះដោយគណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣-២០២៨ ដែលបានតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជាពលរដ្ឋជាធំ។ ឯកឧត្តម នេត្រ…

  • ឯកឧត្តម សាយ សំអាល់ ៖ ប្រទេសកម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនោះទេ

    ឯកឧត្តម សាយ សំអាល់ ៖ ប្រទេសកម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនោះទេ

    (ព្រះសីហនុ) ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ប្រទេសកម្ពុជាមិនត្រូវការភាពជ្រុលនិយមពីក្រុមណាមួយ ដែលនាំឲ្យបាត់បង់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ។ ការដែលបំផុសមិនឲ្យទៅចូលរួមបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺឲ្យប្រជាពលរដ្ឋបោះបង់សិទ្ធិក្នុងការបញ្ចេញមតិ ក្នុងការជ្រើសរើសថ្នាក់ដឹកនាំដែលខ្លួនស្រឡាញ់ពេញចិត្ត និងលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសមាជិក-សមាជិកា គណៈកម្មាធិការគណបក្សឃុំចំនួន ៤ គឺឃុំអូរឧកញ៉ាហេង ឃុំព្រៃនប់ ឃុំទួលទទឹង ឃុំអណ្តូងថ្ម នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។ ក្នុងឱកាសជួបសំណេះសំណាល ឯកឧត្តម សាយ សំអាល់ សូមសមាជិក-សមាជិកបក្ស បន្តជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ពិសេសសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ដែលបង្រួបបង្រួមផ្សះផ្សារជាតិ បញ្ចប់សង្គ្រាមស្វែងរកសុខសន្តិភាព ស្ថេរភាព ជូនប្រទេសនិងប្រជាជនកម្ពុជាទាំងមូល និងនាំមកនូវការអភិវឌ្ឍរីកចម្រើនរហូតមកដល់ពេលបច្ចុប្បន្ន ធានានិរន្តរភាពរដ្ឋបាលសាធារណៈ ថែរក្សាសមិទ្ធផលជាប្រវត្តិសាស្ត្ររបស់សង្គមជាតិ លើកកម្ពស់ស្មារតីសាមគ្គីឯកភាពជាតិ និងការពារស្ថិរភាពនយោបាយ ដោយត្រូវលប់បំបាត់ចោលជាអចិន្ត្រៃយ៍នូវនយោបាយជ្រុលនិយមគ្រប់ទម្រង់ចេញពីសង្គមជាតិ គឺជាកត្តាចាំបាច់ដើម្បីកម្ពុជាអាចបន្តដំណើរនៅលើមាគ៌ាឆ្ពោះទៅរកអនាគតបវររុងរឿង ហើយត្រូវបន្តអភិវឌ្ឍសមត្ថភាព និងការធ្វើទំនើបកម្មកងកម្លាំងគ្រប់ប្រភេទ ដើម្បីពង្រឹងតួនាទីស្នូលក្នុងការការពារជាតិ សាសនា ព្រះមហាក្សត្រ…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៧ កក្កដា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី០៧ កក្កដា ២០២៣ (មានវីដេអូ)
  • ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ

    ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ៖ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមានសុខសន្តិភាព និងការអភិវឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ

    (ខេត្តកណ្តាល)៖ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង បានថ្លែងដូចនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយគណបក្សឃុំ ប្រធានមណ្ឌលសកម្មភាពបក្ស និងប្រធានក្រុមបក្ស ប្រមាណជាង ៣០០០នាក់ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣នេះ ។ ឯកឧត្តម កិត្តិបណ្ឌិត បានបន្តថា មានសុខសន្តិភាព ទើបមានអ្វីៗទាំងអស់ នៅពេលនេះគណបក្សប្រជាជនកម្ពុជា តែងបានប្រកាន់គោលជំហររឹងមាំ និងរក្សាជានិច្ចនូវបុព្វហេតុបម្រើជាតិ និងប្រជាជន ដោយក្នុងនេះ កម្មវិធីនយោបាយដ៏ត្រឹមត្រូវរបស់បក្ស ក៏បានប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលនៅរៀងរាល់អាណត្តិនយោបាយ បន្ទាប់ពីជ័យជម្នះក្នុងការបោះឆ្នោត ហើយគោលនយោបាយទាំងនេះ ក៏ត្រូវបានអនុវត្តយ៉ាងមានប្រសិទ្ធភាពដោយមានការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋនៅគ្រប់ស្រទាប់ ដែលជាកម្លាំងចលករដ៏មុតស្រួច។ ឯកឧត្តម កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានបញ្ជាក់ថា នៅគ្រប់ការលំបាក សម្តេចតេជោគណបក្សប្រជាជនកម្ពុជា មិនដែលរត់ចោលប្រជាជនម្តងណានោះទេ ហើយខិតខំជួយប្រជាជន និងសង្គ្រោះជីវិតប្រជាជន តួយ៉ាងដូចជាដំណាក់កាលនៃជំងឺកូវីដ-១៩ ក្នុងរយៈកាលកន្លងមកនេះ ជាដើម គឺមានតែគណបក្សប្រជាជនកម្ពុជាមួយគត់ ដែលបានដាក់ចេញនូវយន្តការ, វិធីសាស្ត្រ និងកិច្ចខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងមកផ្តល់ជូនប្រជាជនបានទាន់ពេលវេលា ហើយឈានមកដល់ការបើកដំណើរការ ប្រទេសជាប្រក្រតីឡើងវិញយ៉ាងឆាប់រហ័សបំផុត ។…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោត និងពន្យល់អំពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាគណបក្ស ឃុំល្វា

    ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះណែនាំអំពីរបៀបគូសសន្លឹកឆ្នោត និងពន្យល់អំពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដល់សមាជិកសមាជិកាគណបក្ស ឃុំល្វា

    (កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានចុះពន្យល់ណែនាំ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំល្វា ប្រមាណ ៤៥០នាក់ អំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងបកស្រាយពន្យល់លម្អិតអំពីខ្លឹមសារកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដែលនឹងក្លាយជាកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា នៅពេលដែលគណបក្សប្រជាជនកម្ពុជាជាប់ឆ្នោត និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ។ ក្នុងឱកាសនោះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់ ព្រមទាំងតែងតែណែនាំដល់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ឱ្យយកចិត្តទុកដាក់គិតគូរបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋឱ្យបានល្អ និងដោយស្មោះត្រង់។ ជាមួយគ្នានេះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានអាន និងបកស្រាយពន្យល់ម្ដងមួយៗអំពីខ្លឹមសាររបស់កម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការដាក់ចេញនូវកម្មវិធីគោលនយោបាយជាអាទិភាពចំនួន ៦ចំណុច នៅក្នុងកម្មវិធីនយោបាយនេះ ជូនបងប្អូនប្រជាពលរដ្ឋដែលបានចូលរួមទាំងអស់ ព្រមទាំងបានធ្វើការណែនាំជូនអំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ផងដែរ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា…

  • ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣

    ស្ថានភាពទូទៅថ្ងៃទីប្រាំ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣

    ភ្នំពេញ៖ ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីប្រាំ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត ដើម្បីផ្សព្វផ្សាយពីគោលនយោបាយ និងកម្មវិធីនយោបាយ របស់ខ្លួនក្នុងការអភិវឌ្ឍប្រទេសជាតិ ទៅដល់ម្ចាស់ឆ្នោត ។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) គណបក្សនយោបាយដែលធ្វើការឃោសនាបោះឆ្នោតនៅថ្ងៃទីប្រាំនេះ បានធ្វើសកម្មភាពចាក់មេក្រូ ផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ចែកខិត្តបណ្ណតាមខ្នងផ្ទះ បិទខិត្តបណ្ណ និងបដានៅទីសាធារណៈ និងជួបប្រជុំសមាជិក និងអ្នកគាំទ្រគណបក្ស ។ ចំពោះការឃោសនា ក្នុងរូបភាពជួបប្រជុំនេះដែរ មានតែគណបក្សប្រជាជនកម្ពុជា ដែលបានធ្វើសកម្មភាពនៅស្ទើរតែគ្រប់មណ្ឌលបោះឆ្នោត ហើយគណបក្សនយោបាយនេះបានធ្វើសកម្មភាពចាក់បញ្ចាំងស្លាយ (Slide) វីដេអូ ប្រគំតន្ត្រី និងសម្តែងសិល្បៈនៅតាមមណ្ឌលបោះឆ្នោតមួយចំនួនផងដែរ។ ដោយឡែក គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនាបោះឆ្នោត គឺគណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តសៀមរាប និងមណ្ឌលខេត្តកំពង់ចាម និងគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តព្រៃវែង ។ ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទីប្រាំនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព…