-
អគ្គស្នងការនគរបាលជាតិ : សភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ នៃការឃោសនារកសំឡេងឆ្នោតដំណើរទៅដោយល្អប្រសើរ

ភ្នំពេញ : ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានលេខាធិការដ្ឋាន នៃ គ.ស.អ បានបញ្ជាក់ពីសភាពការណ៍សន្តិសុខ និងសណ្តាប់ធ្នាប់ ដំណើរទៅដោយល្អប្រសើរនាអំឡុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ដែលទាំងនេះមានការចូលរួមដោយផ្ទាល់របស់កម្លាំងនគរបាលគ្រប់គោលដៅទាំងអស់។ ការបញ្ជាក់នេះ ក្នុងឱកាសអញ្ជើញ ចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយក្រុមទី១ វេនប្រចាំបញ្ជារបស់លេខាធិការដ្ឋាន នៃគ.ស.អ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣នេះ ។ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានកោតសសើរកងកម្លាំងមានគ្រប់កងឯកភាពទាំងអស់ ដែលប្រចាំការទ្រសភាពការណ៍ និងសហការណ៍គ្នាបានយ៉ាងល្អ ហើយសូមបន្តខិតខំប្រឹងប្រែងការងារនេះកាន់តែខ្លាំងឡើងថែមទៀត ដើម្បីឲ្យដំណើរការសន្តិសុខ និងសណ្តាប់ធ្នាប់នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត និងថ្ងៃបោះឆ្នោតប្រព្រឹត្តទៅដោយជោគជ័យតបតាមការចង់បានរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រជាជនទាំងមូល៕ ដោយ:ពលជ័យ
-
គ.ជ.ប ចេញសេចក្តីប្រកាសព័ត៌មានស្ថានភាពទូទៅថ្ងៃទីបី នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ នេះ គឺជាថ្ងៃទីបីនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបណ្ដាគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត បានធ្វើសកម្មភាពឃោសនាបោះឆ្នោត តាមលទ្ធភាព និងមធ្យោបាយរបស់ខ្លួន។ ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធខប) នៅ ថ្ងៃទីបីនេះ គណបក្សនយោបាយបានធ្វើការឃោសនាបោះឆ្នោត ដែលភាគច្រើនជាសកម្មភាពនៃ ការចាក់មេក្រូផ្សព្វផ្សាយនៅទីស្នាក់ការគណបក្ស និងចល័តតាមភូមិ ការចែកខិត្តបណ្ណតាមខ្នងផ្ទះ ការបិទខិត្តបណ្ណនៅទីសាធារណៈ និងការជួបប្រជុំផងដែរ ដែលការជួបប្រជុំភាគច្រើនធ្វើឡើងដោយ គណបក្សប្រជាជនកម្ពុជា។ ជាមួយគ្នានោះ គណបក្សនយោបាយចំនួន ៤ បានធ្វើសកម្មភាពហែក្បួន ឃោសនាបោះឆ្នោត។ គណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលរាជធានីភ្នំពេញ គណបក្សហ៊្វុនស៊ិនប៉ិច បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ គណបក្សខ្មែរឈប់ក្រ បាន ហែក្បួនឃោសនានៅមណ្ឌលខេត្តកំពង់ស្ពឺ និងគណបក្សខ្មែររួបរួមជាតិ បានហែក្បួនឃោសនានៅ មណ្ឌលខេត្តប៉ៃលិន មណ្ឌលខេត្តកំពង់ធំ និងមណ្ឌលខេត្តព្រះវិហារ។ ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយក្នុងថ្ងៃទី៣នេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សា។ សូមជម្រាបជូនថា ការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣…
-
ថ្ងៃទី៣យុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅមូលដ្ឋានស្រុកបវេល សម្តេចក្រឡាហោម អំពាវនាវឲ្យរួមគ្នាការពារសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន

(ខេត្តបាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបាត់ដំបង និងព្រៃវែង បានអញ្ជើញបន្តយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកបវេល ខេត្តបាត់ដំបងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមគណបក្សប្រជាជនកម្ពុជាដែលមាន សម្ដេចអគ្គមហាពញាចក្រីហេង សំរិន ជាប្រធានកិត្តិយស និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធាន និងជាបេក្ខជននាយករដ្ឋមន្រ្តី បានថ្លែងងអំណរគុណ និងកោតសរសើរថ្នាក់ដឹកនាំ និងសមាជិក សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុក សកម្មជន និងអ្នកគាំទ្រគណបក្សគ្រប់ភូមិ និងឃុំទូទាំងស្រុកបរវេល ដែលមានភក្ដីភាពជឿជាក់គាំទ្រឥតងាករេមកលើគណបក្សប្រជាជនកម្ពុជា និងអញ្ជើញចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតយ៉ាងមហោឡារិក។ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ថ្លែងអំណរគុណប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង និងនិយាយដោយឡែកក្នុងស្រុកបរវេល ដែលបានចូលរួមគាំទ្រការដឹកនាំប្រទេសរបស់រាជរដ្ឋាភិបាលនីតិកាលទី៦ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព បូរណភាពទឹកដី អធិបតេយ្យភាពជាតិ ស្ថេរភាពនយោបាយ ការពាររបបរាជានិយម ធានាបានលំនឹងសេដ្ឋកិច្ច ពិសេសគ្រប់គ្រង បង្ការទប់ស្កាត់បានប្រកបដោយប្រសិទ្ធិភាពជំងឺកូវីដ-១៩ និងចូលរួមគាំទ្រការបោះឆ្នោតឃុំ សង្កាត់ឆ្នាំ២០២២ និងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ។ សម្ដេចក៏បានអំពាវនាវសមាជិក សមាជិការ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា និងជារួមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមត្រៀមលក្ខណៈអញ្ជើញទៅបោះឆ្នោត នាថ្ងៃទី២៣…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ សន្តិភាព និងសមិទ្ធផលទាំងអស់ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា

(កំពង់ចាម)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើថា សន្តិភាព និងសមិទ្ធផលទាំងអស់ បានមកពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះផ្សព្វផ្សាយកម្មវិធី នយោបាយ របស់ គណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ឯកឧត្តម បន្តថា ជាក់ស្តែង កម្ពុជាក៏សម្រេចបានផងដែរនូវកិច្ចព្រមព្រៀង ភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(CEPA) និងចរចាបង្កើតកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្ម រវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗទៀត ក្នុងទ្វីបអាស៊ី អឺរ៉ុប អាម៉េរិក និងទ្វីបអាហ្រ្វិក ព្រមទាំងកំពុងសិក្សាលទ្ធភាព និងចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី រវាងកម្ពុជា- តួរគី កម្ពុជា-សហព័ន្ធស្វ៊ីស និងកម្ពុជា-ប៉ាគីស្ថាន…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អំពាវនាវដល់ប្រជាពលរដ្ឋត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា

(ខេត្តស្វាយរៀង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ត្រូវទៅបោះឆ្នោតទាំងអស់គ្នា ដើម្បីបំពេញកាតព្វកិច្ចជា ពលរដ្ឋល្អ និងលើកស្ទួយលទ្ធិប្រជាធិបតេយ្យកម្ពុជា ព្រោះពលរដ្ឋគ្រប់រូប មានសិទ្ធិជ្រើសរើស គណបក្សនយោបាយដែលខ្លួនពេញចិត្ត ហើយការជ្រើសរើសគណបក្សនយោបាយ ដែលត្រឹមត្រូវ ដើម្បីឱ្យប្រទេសជាតិមានការអភិវឌ្ឍបន្តទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំតាសួស និងឃុំឈើទាល ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងចំនួន ១.២៥០នាក់ ក្នុងថ្ងៃទី០៣ នៃយុទ្ធនាការឃោសបោះឆ្នោតជ្រើសរើស ជ្រើសតាំងតំណាងរាស្ត្រ អាណត្តទី៧ នាព្រឹកថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្ខពួក ពណ៌សប្បុរ សាសនា…
-
ឯកឧត្តម សុខ សូកាន បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និង ពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

(ខេត្តតាកែវ)៖ នៅព្រឹកថ្ងៃសៅរ៍ទី១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ចំនួនប្រមាណ ១៥០០នាក់ ដើម្បីចូលរួមក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា និងពិធីបើក យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិ កាល ទី៧ ឆ្នាំ២០២៣ នៅមណ្ឌលខេត្តតាកែវ។ ពិធីនេះត្រូវបានប្រារព្ធរៀបចំនៅបរិវេណសួនវប្បធម៌សម្តេចវិបុលបញ្ញា សុខ អាន គិរីវង់ ស្ថិតនៅក្នុងភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ និងស្ថិតក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត ប៊ិន ឈិន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការ កណ្តាល គណបក្ស និងជាប្រធានក្រុមការងារ គណ បក្ស ចុះ មូល ដ្ឋាន ខេត្តតាកែវ។ ភ្ញៀវកិត្តិយសដែលបានចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម លោកជំទាវ ដែលជាបេក្ខជនពេញសិទ្ធិនិងបេក្ខជនបម្រុង ឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ព្រមទាំង ឯកឧត្តម…
-
ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នោត ស្របនឹងរដ្ឋធម្មនុញ្ញ

ភ្នំពេញ ៖ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចជាឯកច្ឆន្ទថា ច្បាប់ស្តីពី វិសោធនកម្ម ច្បាប់បោះឆ្នោតដែលរដ្ឋសភាបានអនុម័ត នាសម័យប្រជុំរដ្ឋ សភា លើកទី៩ នីតិកាលទី៦ ហើយព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាព ទាំងស្រុងលើ ទម្រង់និងគតិច្បាប់ដោយឥត កែប្រែ និងចាត់ទុក ជាការប្រញាប់ក្នុងសម័យប្រជុំលើកទី១០ នៃព្រឹទ្ធសភានីតិកាលទី៤ គឺ ស្របនឹងរដ្ឋធម្មនុញ្ញ។ ការសម្រេចនេះ បានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំពេញ អង្គរបស់ ក្រុមប្រឹក្សាធម្មនុញ្ញក្រោម អធិបតី ភាព ដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុម ប្រឹក្សា ធម្មនុញ្ញ នៅព្រឹក ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីពិនិត្យ និងសម្រេចសំណើ របស់ សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃ ព្រះរាជា ណាចក្រកម្ពុជា ស្នើសុំពិនិត្យ ធម្មនុញ្ញ ភាព ច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់បោះ ឆ្នោត…
-
ឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារចុះជួយឃុំទងត្រឡាចអញ្ជើញ ចូលរួម យុទ្ធនាការ ឃោសនាបោះឆ្នោត

កំពង់ចាម៖ ឧកញ៉ា ឡូវ ហ៊ឹង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះ ជួយឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម កាលពី ថ្ងៃទី២ ខែ កក្កដា បានអញ្ជើញ ចូលរួមធ្វើយុទ្ធនាការឃោសនាបោះឆ្នោតជ្រើស តាំង តំណាងរាស្រ្តនីតិកាលទី៧ និងរំឮកខួបលើកទី៧២ ថ្ងៃបង្កើតគណបក្ស ប្រជាជនកម្ពុជា ស្ថិតក្នុងភូមិបឹងទីង ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ក្នុងឱកាសនេះឧកញ៉ា ឡូវ ហ៊ឹង បានរំលឹកដល់ប្រជាពលរដ្ឋដែល មាន ឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដាខាងមុខនេះ ។គឺបោះឆ្នោតជូន គណបក្ស ប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជន នាយករដ្ឋមន្រ្តីនាពេលអនាគត ដើម្បីការពារថែរក្សាសុខសន្តិភាព និងបន្តការ អភិវឌ្ឍប្រទេសឱ្យបានរីកចម្រើនបន្តទៀត ៕ សរន
-
ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាង ១ពាន់នាក់ ក្នុង ស្រុកបាទី ខេត្តតាកែវ

ខេត្តតាកែវ៖ ឯកឧត្ដម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ នៅថ្ងៃអាទិត្យទី០២ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូន សមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ក្នុងឃុំចំប៉ី ចំនួន ៥៧០នាក់ និងឃុំត្រពាំងសាប ចំនួន ៥៥០នាក់ ស្រុកបាទី ខេត្តតាកែវ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម បណ្ឌិត ជា វ៉ាន់ដេត ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាទី និង ឯកឧត្តម អ៊ូច ភា ប្រធានគណបក្សខេត្តតាកែវ ព្រមទាំង ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាន សមាជិក ក្រុមការងារចុះមូលដ្ឋាន ឃុំ ភូមិ ជាច្រើនរូបផងដែរ ។ ឯកឧត្តម ប៊ិន ឈិន បានលើកឡើងពីការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ពីមួយអាណត្តិទៅមួយអាណត្តិ មានសន្ទុះការគាំទ្រច្រើនឡើង ពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជន តែងតែគិតគូរពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ…
-
កងកម្លាំងមួកខៀវកម្ពុជាចំនួន៣៥នាក់ត្រៀមទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋស៊ូដង់ខាងត្បូង

ភ្នំពេញ៖ យោងតាមមជ្ឈមណ្ឌលជាតិរក្សាសន្តិភាពបានឱ្យដឹងថា កងកម្លាំងមួកខៀវកម្ពុជាចំនួន៣៥នាក់ ដែលធ្លាប់មានបទពិសោធន៍បំពេញបេសកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទទួលបានការបណ្តុះបណ្តាលផ្នែកច្បាប់និងបច្ចេកទេសបង្ក្រាបបទល្មើសផ្សេងៗដើម្បីត្រៀមប្តូរវេនទៅបំពេញបេសកកម្មនៅសាធារណរដ្ឋស៊ូដង់ខាងត្បូងខាងមុខនេះ។ ដើម្បីបញ្ជូនកងរាជអាវុធហត្ថកម្ពុជាទៅបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស កម្ពុជានិងអ្នកជំនាញមកពីប្រទេសបារាំង បានសហការរៀបចំវគ្គហ្វឹកហ្វឺនរយៈពេលមួយខែ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ដែលមានយោធាចារ្យបារាំងជាអ្នកបណ្តុះបណ្តាល នៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព នាស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ថ្លែងក្នុងកម្មវិធីបិទវគ្គហ្វឹកហ្វឺនជំនាញអាវុធហត្ថសម្រាប់ប្រតិបត្តិការអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣០ ខែមិថុនា ឯកឧត្តមនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ និងអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លើកឡើងថា វគ្គហ្វឹកហ្វឺននេះ ពិតជាមានលក្ខណៈសមស្រប និងមានសារៈសំខាន់ណាស់ ក្នុងទិសដៅកសាង ពង្រឹងសមត្ថភាពដល់កម្លាំងមួកខៀវលើជំនាញអាវុត្ថហត្ថ ដើម្បីបន្តរួមចំណែកក្នុងការអនុវត្តតួនាទីជាអ្នកអនុវត្តច្បាប់ នគរបាលយុត្តិធម៌ បង្ក្រាបបទល្មើសផ្សេងៗ ដែលអង្គការសហប្រជាតិប្រគល់ឱ្យ។ ឯកឧត្តមគូសបញ្ជាក់ថា លទ្ធផលនៃវគ្គហ្វឹកហ្វឺននេះបានឆ្លុះបញ្ចាំងពីសេចក្តីព្យាយាមសិក្សារៀនសូត្រ ក្រេបជញ្ជក់យកនូវរាល់ខ្លឹមសារមេរៀនទាំងទ្រឹស្តី និងការអនុវត្តជាក់ស្តែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងក្នុងតំបន់បេសកកម្ម។ តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព លោកស្រី ណេអូមី ពីនតា លេខាទី១អមស្ថានទូតបារាំងប្រចាំកម្ពុជាបានលើកឡើងថា វគ្គសិក្សា «កងរាជអាវុធហត្ថ» នេះ ប្រទេសបារាំងបានផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុ និងសម្ភារ សម្រាប់រៀបចំវគ្គសិក្សា។ លោកស្រីបានឱ្យដឹងថា ៖ «មេរៀនបានផ្តោតលើបទប្បញ្ញត្តិច្បាប់ផ្សេងៗ បច្ចេកទេសអន្តរាគមន៍ ជំនាញមន្រ្តីនគបាលយុត្តិធម៌…