-
ឯកឧត្តម អ៊ាង សុផល្លែត៖ បោះឆ្នោតជូនគណបក្សប្រជាជន ដើម្បីការពារសន្តិភាព បន្តការអភិវឌ្ឍ និងបន្តថែរក្សា កសាង សមិទ្ធផលនានា បន្ថែមទៀត

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណ:កម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររំាងឪ ខេត្តត្បូងឃ្មុំ បានលើកឡើងថា ការបោះឆ្នោតនាពេលខាងមុខនេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមានសារៈសំខាន់ក្នុងការចូលរួមរក្សាសន្តិភាព និងបន្តការអភិវឌ្ឍមូលដ្ឋាននិងដើម្បីរក្សាសមិទ្ធផលពីការអភិវឌ្ឍ បន្ថែមទៀត។ ឯកឧត្តម អ៊ាងសុផល្លែត បានលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាចំនួន ៦២៥ នាក់ នៅឃុំព្រះធាតុ ស្រុកអូររំាងឪ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣។ ឯកឧត្តម អ៊ាង សុផល្លែត បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតគជប សូមអញ្ជើញទៅបោះឆ្នោត ទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងគូសសញ្ញាក្នុងសន្លឹកឆ្នោតឱ្យ បានត្រឹមត្រូវ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀង១៨ នៅក្នុងសន្លឹកឆ្នោត។ ឯកឧត្តម បានថ្លែងអំណរគុណដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា គណបក្សមូលដ្ឋាន យុវជន ដែលបានខិតខំយកអស់កម្លាំងកាយ កម្លាំងចិត្ត លើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងជឿជាក់មានភាពស្មោះត្រង់ចំពោះបក្ស ហើយគាំទ្រគណបក្សគ្រប់ពេលវេលា។ សូមបញ្ជាក់ថា ឯកឧត្តម អ៊ាង សុផល្លែត…
-
លោក នង គន្ឋាវី អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣

(កណ្តាល) ៖ លោក នង គន្ឋាវី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយ ភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល នៅថ្ងៃ ទី៤ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជា ភូមិពោង បន្តចុះផ្សព្វផ្សាយពីកម្មវិធីគោលនយោបាយរបស់គណបក្ស នៅក្នុងមូលដ្ឋាន ដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹងកាន់តែច្បាស់ ពីកម្មវីធីនយោយរបស់គណបក្សប្រជាជនកម្ពុជា និងដំណើរការបោះឆ្នោត។ នៅក្នុងឱកាសនោះ លោក នង គន្ឋាវី បានមានប្រសាសន៍ថា ការចុះផ្សព្វផ្សាយនាពេលនេះមានដូចជា៖ ចែកខិត្តប័ណ្ណ បង្រៀនពីរបៀបគូសសន្លឹកឆ្នោតគំរូ យល់ដឹងលេខរៀងរបស់គណបក្ស និងបង្ហាញពីគោនយោបាយផ្សេងៗទៀត ទៅប្រជាជពលរដ្ឋនៅតាមខ្នងផ្ទះ និងក្រុមបក្ស ដើម្បីទាក់ទាញប្រជាប្រិយភាពពីប្រជាពលរដ្ឋ ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ លើសពីនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋបោះឆ្នោគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៣ ខាងមុខនេះ ដើម្បីធានានិរន្តរ៍ភាព សុខសន្តិភាព និងកាអភិវឌ្ឍរីកចម្រើន។ ប្រជាពលរដ្ឋនៅក្នុង ភូមិពោង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បានលើកឡើងទៀតថា នៅថ្ងៃទី២៣ ខែកក្កដា ខាមុខនេះ ពួកគាត់បានត្រៀមខ្លួន និងឯកសាររួចរាល់អស់ហើយមានដូចជា អត្តសញ្ញាប័ណ្ណ…
-
គណៈប្រតិភូក្រសួងយុត្តិធម៌កម្ពុជា អញ្ជើញទៅចូលរួមកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងអាស៊ាន-G7

ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ឯកឧត្តម កើត រិទ្ធ បានដឹកនាំគណៈប្រតិភូនៃក្រសួងយុត្តិធម៌ ទៅចូលរួមកិច្ចប្រជុំពិ សេសរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-ជប៉ុន និងកិច្ចជំនួបរវាងរដ្ឋមន្រ្តីយុត្តិធម៌អាស៊ាន-G7 នៅប្រទេសជប៉ុន ដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការលើវិស័យច្បាប់ ពាក់ព័ន្ធការទប់ស្កាត់ឧក្រិដ្ឋកម្ម និងការដោះស្រាយវិវាទពាណិជ្ជកម្មឆ្លងដែនជាដើម។ គណៈប្រតិភូនៃក្រសួងយុត្តិធម៌កម្ពុជាបានចេញដំណើរទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែកក្កដា ដើម្បីចូលរួមកិច្ចប្រជុំខាងលើ ដែលរៀបចំឡើងនៅទីក្រុងតូក្យូ ប្រទេសជប៉ុន ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣។ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ឯកឧត្តម ជិន ម៉ាលីន ដែលចូលរួមអមដំណើរនោះ បានប្រាប់ឱ្យដឹងតាមរយៈតេឡេក្រាម ពីប្រទេសជប៉ុននៅថ្ងៃទី៥ ខែកក្កដា ថា កិច្ចប្រជុំដែលធ្វើឡើងនៅប្រទេសជប៉ុនមានពីរសំខាន់ៗ ដែលប្រទេសជប៉ុនរៀបចំធ្វើជាម្ចាស់ផ្ទះជាលើកដំបូង។ លោកបានបន្តថា ក្នុងនោះកិច្ចប្រជុំទី១ ធ្វើឡើងនៅថ្ងៃទី ៦ ខែកក្កដា ដែលជាកិច្ចប្រជុំពិសេសរវាងរដ្ឋមន្រ្តីយុត្តិធម៌ជប៉ុន និងរដ្ឋមន្រ្តីយុត្តិធម៌នៃបណ្តាប្រទេសដែលជាសមាជិកអាស៊ាន ក្នុងគោលបំណង គឺដើម្បីរំឮកខួប ៥០ឆ្នាំ នៃទំនាក់ទំនងរវាងជប៉ុន និងអាស៊ាន។ ឯកឧត្តម ជិន ម៉ាលីន បានប្រាប់ថា ៖ «ក្រៅពីនេះ គឺការពង្រឹងនូវកិច្ចសហប្រតិបត្តិការផ្នែកច្បាប់រវាងប្រទេសជប៉ុន និងបណ្តាប្រទេសជាសមាជិកអាស៊ាន ក្នុងនោះផ្តោតទៅលើការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ ការពង្រឹងសមត្ថភាព…
-
ថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោត លោក នុត ពុធដារ៉ា ដឹកនាំក្រុមការងារ ចុះផ្សព្វ ផ្សាយគោលនយោបាយ បង្រៀនគូសសន្លឹកឆ្នោត និងសំណេះសំណាល សួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ

កណ្តាល ៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធាន ក្រុមការងារ ចុះជួយសង្កាត់កោះអន្លង់ចិន បានដឹកនាំក្រុមការងារចុះជួយភូមិក្បាលកោះ គណៈអចិន្ត្រៃយ៍ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះផ្សព្វផ្សាយគោលនយោបាយ បិទស្ទីកគ័រ ចែកខិត្តបណ្ណ និងសំណេះសំណាល សួរសុខទុក្ខ ជាមួយប្រជាពលរដ្ឋ តាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៣ ។ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការខិតខំរបស់គណបក្សប្រជាជនកម្ពុជា ចាប់ពីការរំដោះ ប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ នៅថ្ងៃ៧ មករា ១៩៧៩ ការបញ្ចប់សង្គ្រាមស៉ីវិល នៅក្នុងប្រទេស ការបង្រួបបង្រួមជាតិតាមរយៈការដាក់ចេញនយោបាយឈ្នះ-ឈ្នះ ការស្វែងរកសុខសន្តិភាព ការរក្សាការពារសន្តិភាព-ស្ថិរភាពរបស់សម្តេចតេជោ ហ៊ុន សែន ជាស្ថាបនិក និងជាអគ្គមគ្គុទេសក៍ ការខិតខំអភិវឌ្ឍប្រទេសជាតិ ធ្វើប្រជាជនរស់នៅក្នុងក្ដីសុខក្សេមក្សាន្ត រហូតដល់ពេលបច្ចុប្បន្ន។ លោកបានបញ្ជាក់ទៀតថា ការបោះឆ្នោតនៅប្រទេសកម្ពុជា គឺជាការអនុវត្តប្រជាធិបតេយ្យ ពិតប្រាកដ គ្មានការបង្ខិតបង្ខំ គំរាមកំហែង ប្រជាពលរដ្ឋបោះឆ្នោតដោយសេរីតាម ការសម្រេចចិត្តរបស់ខ្លួន តាមឆន្ទៈ…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ បានបន្តដឹកនាំសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្ស ក្នុងមូលដ្ឋានឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម

(ខេត្តកំពង់ចាម) ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ បេក្ខជនតំណាងរាស្រ្តខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបន្តដឹកនាំសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ចុះណែនាំពីរបៀបគូសសន្លឹកឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា និងផ្សព្វផ្សាយកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ក្នុងមូលដ្ឋានឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។ ក្នុងឱកាសនោះ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបាននាំមកនូវភាពរីកចម្រើននៅទូទាំងប្រទេស ជាពិសេសក្នុងមូលដ្ឋានស្រុកបាធាយផ្ទាល់ ដោយបាននាំមកនូវការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី ប្រព័ន្ធព័ត៌មាន រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។ ដែលជាសក្ខីភាពមួយបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយក្តីសង្ឃឹមជឿជាក់ តាមរយៈការចូលរួមរបស់ប្រជាជនកម្ពុជាគ្រប់ៗគ្នា។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់…
-
ឯកឧត្តម នេត្រ ភក្ត្រា៖ កត្តា ៣ សំខាន់ដែលពលរដ្ឋគាំទ្រគណបក្សប្រជាជនកម្ពុជាគឺគណបក្សមានភាពចាស់ទុំផ្នែកនយោបាយ, ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាបក្សគ្រប់ជាន់ថ្នាក់ពោរពេញដោយសមត្ថភាពដឹកនាំ បម្រើពលរដ្ឋនិងមានគោលនយោបាយផ្សារភ្ជាប់នឹងផលប្រយោជន៍ជាតិនិងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ

កំពត:«គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សតែមួយគត់ដែលបានដើរតួនាទីស្នូលក្នុងការសង្គ្រោះជាតិនិងប្រជាជនកម្ពុជា នាំយកនូវសុខសន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ និងតែងតែទទួលបាននូវការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាពលរដ្ឋក្នុងពេលបោះឆ្នោត។ កត្តា ៣ សំខាន់ដែលប្រជាពលរដ្ឋម្ចាស់ឆ្នោតបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគឺ ១)គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សដែលមានភាពចាស់ទុំផ្នែកនយោបាយ, ទី២) ថ្នាក់ដឹកនាំនិងសមាជិកសមាជិកាគណបក្សពោរពេញដោយសមត្ថភាពនិងទេពកោសល្យដឹកនាំជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សដែលអគ្គមគ្គុទ្ទេសក៏ដ៏សំខាន់ក្នុងការដឹកនាំប្រទេសឱ្យមានការរីកចម្រើនរុងរឿង កសាងកេរ្តិ៍ឈ្មោះ កិត្តិយស និងកិត្យានុភាពជាតិឱ្យល្បីរន្ទឺឡើងវិញ និង ទី៣)គោលនយោបាយគណបក្សប្រជាជនកម្ពុជាបានតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ, ជា នយោបាយជាក់ស្តែងនិយមនិងឆ្លើយតបនឹងតម្រូវការរបស់ពលរដ្ឋ»។ នេះជាសារថ្លែងឡើងដោយឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកទឹកឈូ និងក្រុងបូកគោ ខេត្តកំពត នាថ្ងៃទី៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ អំឡុងបន្តការចុះជួបម្ចាស់ឆ្នោតនៅក្នុងឃុំកំពង់ក្រែង ស្រុកទឹកឈូ ខេត្តកំពត។ យុទ្ធនាការឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋដែលឯកឧត្តម នេត្រ ភក្ត្រា បានគូសបញ្ជាក់ថាមានសារៈសំខាន់ខ្លាំង និងជាឱកាសដែលសមាជិកសមាជិកា គណបក្សត្រូវធ្វើការផ្សព្វផ្សាយពីកម្មវិធីនយោបាយ និងគោលនយោបាយអាទិភាពរបស់រដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នាអាណត្តិទី៧ ឆ្នាំ២០២៣-២០២៨ ដែលជាកម្មវិធីនយោបាយដែលបានផ្តល់អាទិភាពលើកិច្ចគាំពារសង្គម, បន្តធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនកាន់តែខ្លាំងឡើង, ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូល សមធម៌ និងប្រកបដោយនិរន្តរភាព។ អំឡុងពេលនៃការចុះឃោសនាតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្រុមការងារគណបក្សប្រជាជនកម្ពុជាឃុំកំពង់ក្រែង ស្រុកទឹកឈូ បានបង្រៀនប្រជាពលរដ្ឋឱ្យចេះគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងបានស្នើសុំបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រគណបក្សប្រជាជនកម្ពុជា និងគូសចំប្រអប់ឆ្នោតគណបក្សប្រជាជនកម្ពុជាមានលេខរៀងទី១៨ នៅលើសន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំប្រទេសឱ្យរីកចម្រើនទៅមុខទៀត និងការពារថែរក្សាសន្តិភាព និងការអភិវឌ្ឍដែលមាន។ ឯកឧត្តម…
-
ឯកឧត្តម ឌិត ទីណា ជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន ៣៩១នាក់ នៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

(ខេត្តត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ នៅរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណបក្សឃុំចំនួន ៣៩១នាក់ មកពីឃុំគោកស្រុក ,ឃុំតំបែរ ,និងឃុំត្រពាំងព្រីង , ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ឌិត ទីណា បានសម្តែងនូវការកោតសរសើរដល់សកម្មជនគណបក្សឃុំ ដែលបានខិតខំអស់ពីកំលាំងកាយចិត្ត លើការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន និងមានភាពរឹងមាំ ហើយបន្តត្រូវជឿជាក់ និងមានភាពស្មោះត្រង់ចំពោះបក្ស។ ទន្ទឹមនឹងនេះដែរ សកម្មជនបក្សចាំបាច់ត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបានទាំងអស់គ្នា។ លើសពីនេះទៀត គឺត្រូវបើកទូលាយសម្រាប់អ្នកស្ម័គ្រចិត្តចូលរួមជីវភាពបក្ស ដោយភាពស្មោះត្រង់ និងអាកប្បកិរិយាល្អ។ ចំពោះសកម្មជនបក្សត្រូវចូលរួមឃោសនាក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងជំរុញឱ្យសមាជិកទៅបោះឆ្នោតទាំងអស់គ្នា។ បើតាម របាយការណ៍ពីគណបក្សឃុំ បានឱ្យដឹងថា ឃុំគោកស្រុកមានប្រជាជនសរុប ១០.៩៦៦នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៣៦១នាក់ ហើយសមាជិកបក្សមានចំនួន ៤.៩៦០នាក់ ។ ឃុំតំបែរមានប្រជាជនសរុប ៩.៨១២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន ៦.៥៨៧នាក់ ហើយសមាជិកបក្សមានចំនួន ៥.៣៧២នាក់។ ឃុំត្រពាំងព្រីងមានប្រជាជនសរុប ១៤.៦៨០នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានសិទ្ធ បោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ

ខេត្តស្វាយរៀង៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានសិទ្ធបោះឆ្នោត ត្រូវគូសលើសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ តាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីរក្សាតម្លៃនៃសន្លឹកឆ្នោត ស្របតាមទិសស្លោក សន្លឹកឆ្នោតមួយសន្លឹក ជាការគាំទ្រគណបក្សប្រជាជនមួយសម្លេង និងបានចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ។ សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានជួបសំណេះសំណាលជាមួយសមាជិកបក្ស ឃុំខ្សែត្រ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀងចំនួន ៧៥០នាក់ ក្នុងថ្ងៃទី០៥ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តទី៧ នាព្រឹកថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត បាននាំយកមកនូវសេចក្តីនឹករលឹក និងការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងតែយកចិត្តទុកដាក់ខ្ពស់ក្នុងការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដោយមិនប្រកាន់បក្សពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា «សុខសន្តិភាព និងសមិទ្ធផលទាំងអស់ ដែលកើតមានឡើងនៅក្នុងប្រទេសកម្ពុជា…
-
សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់បណ្ដាបក្សនយោបាយផ្សេងៗ រួមគ្នាពន្យល់ដល់ប្រជាពលរដ្ឋ គូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា កន្លងទៅនេះ យើងបានរកឃើញជនក្លែងបន្លំថា ជាថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា បានទៅណែនាំចំពោះអ្នកបោះឆ្នោតឲ្យគូសខុស ដូចអ្វីដែលបានកើតឡើងនៅក្នុងសន្លឹកឆ្នោតជាគំរូ។ តាមរយៈសារជាសំឡេងនៅយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា យើងបានរកឃើញ ការគូសសន្លឹកឆ្នោតបែបនេះមិនមែនមានតែនៅក្នុងគណបក្សប្រជាជនកម្ពុជាទេ គឺមានគណបក្សផ្សេងដែរ គឺគូសយ៉ាងម៉េចដើម្បីឲ្យសន្លឹកឆ្នោតនោះមិនបានការ។ សម្តេចតេជោ បានបញ្ជាក់ថា ទង្វើបែបនេះ ទាមទារឲ្យគ្រប់គណបក្សនយោបាយទាំងអស់ ត្រូវតែបង្រៀនប្រជាពលរដ្ឋ សមាជិកសមាជិការបស់ខ្លួនឲ្យគូសសន្លឹកឆ្នោតឲ្យជាសន្លឹកឆ្នោតបានការ ។ សម្តេច បានបន្តថា ពួកគេបានពន្យល់ប្រជាពលរដ្ឋថា ការគូសច្រើនដងលើសពីមួយ ពីរ ឬបី គឺមានន័យថា បង្ហាញពីការស្រឡាញ់ពេញចិត្តចំពោះគណបក្សប្រជាជន ដែលធ្វើឲ្យប្រជាជនស្រឡាញ់គណបក្សប្រជាជន គឺគូសកាន់តែច្រើន ដើម្បីបង្ហាញពីក្ដីស្រឡាញ់ ព្រោះពួកគេបានមានវិធីសាស្ត្ររបស់ពួកគេ ។ សម្តេចបញ្ជាក់ថា ចំពោះគណបក្សដទៃក៏ដូច្នោះដែរ ដូច្នេះខ្ញុំសូមអំពាវនាវដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងបណ្ដាគណបក្សនយោបាយផ្សេងៗរួមគ្នា ដើម្បី ពន្យល់ដល់ប្រជាពលរដ្ឋ ឲ្យគូសសន្លឹកឆ្នោតឲ្យបានត្រឹមត្រូវ ព្រោះនេះជាកិច្ចការ ដែលយើងត្រូវធ្វើរួមគ្នា ដើម្បីឲ្យការបោះឆ្នោតមួយធានា…
-
រាជរដ្ឋាភិបាល ប្រកាសបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការជាស្រ្តី និងស្រ្តីនៃគ្រួសារ ដែលមានបណ្ណសមធម៌ ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ ២ឆ្នាំ

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ស្តីពីការបង្កើនប្រាក់ឧបត្ថម្ភជូនកម្មករនិយោជិត មន្រ្តីរាជការ ជាស្រ្តី និងស្រ្តី នៃគ្រួសារដែលមានបណ្ណសមធម៌ក្នុងពេលមានផ្ទៃពោះ រហូតដល់កូនអាយុ២ឆ្នាំ ដើម្បីចូលរួមលើកកម្ពស់សុខមាភាពមាតា និងកុមារតូច ព្រមទាំងដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភរបស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ២ឆ្នាំ។ យោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ក្នុងគោលបំណងចូលរួម លើកកម្ពស់ សុខុមាលភាពមាតា និងកុមារតូច ព្រមទាំងរួមចំណែក ដោះស្រាយបញ្ហាកង្វះអាហារូបត្ថម្ភ របស់កុមារ ចាប់តាំងពីកូននៅក្នុងផ្ទៃ រហូតដល់អាយុ ២ឆ្នាំ និងជំរុញ ការលូតលាស់ទាំងកាយសម្បទា ទាំងបញ្ញាស្មារតី ក្នុងរយៈពេល ១ ០០០ ថ្ងៃដំបូងនៃជីវិត, រាជរដ្ឋាភិបាល បានដាក់ឱ្យដំណើរការកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនស្ត្រីមានផ្ទៃពោះ និងកុមារតូច តាមរយៈកម្មវិធីមួយចំនួន រួមមាន កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ដែលជាកម្មវិធីជាតិ ជំនួយសង្គមដំបូងគ,កម្មវិធីផ្ដល់ប្រាក់ឧបត្ថម្ភបន្ថែម ជូនកម្មករនិយោជិតជាស្រ្តីនៅពេលសម្រាលកូន និង ការផ្ដល់ប្រាក់ឧបត្ថម្ភមាតុភាពជូនមន្ត្រីរាជការជាស្ត្រីដែលសម្រាលកូន។ សេចក្តីប្រកាសព័ត៌មាន បានបន្តថា ដើម្បីបន្តគាំពារស្ត្រីមានផ្ទៃពោះ និងកុមារតូច ក៏ដូចជាជំរុញការអភិវឌ្ឍមូលធនមនុស្សកម្ពុជាបន្ថែម…