Category: នយោបាយ

  • ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី៣ខែកក្កដា​ដើម្បីពិនិត្យលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសម័យប្រជុំពេញអង្គនៅថ្ងៃទី៣ខែកក្កដា​ដើម្បីពិនិត្យលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

    ​ភ្នំពេញ៖ លោក ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង​ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេសនៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​ បានប្រាប់​ឱ្យដឹងថា ក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកស​ម័​យប្រជុំពេញអង្គរបស់ខ្លួន នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣ ​ដើម្បីពិនិត្យ លើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតកិច្ចប្រជុំនេះ​នឹងមាន​ការចូលរួមពី​សមាជិកចំនួនប្រាំបួនរូបដែល​ដឹកនាំដោយ ឯកឧត្តម អ៊ឹម ឈុនលឹម ជាប្រធាន។ លោក​បាន​ប្រាប់​ឱ្យដឹងដូចនេះនៅថ្ងៃទី២ ខែកក្កដា ​បន្ទាប់ពី​ក្រុមប្រឹក្សាធម្មនុញ្ញកាលពីថ្ងៃទី៣០ ខែមិថុនា ​បានហៅតំ​ណា​ងរាជរដ្ឋាភិបាល មក​បំភ្លឺលើអត្ថបទច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ក្រោយពីក្រុមប្រឹក្សាធម្មនុញ្ញបានទទួលសំ​ណើរបស់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត កាលពីថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ២០២៣។​ ​លោក ព្រហ្ម វិចិត្រអក្ខរា បានលើកឡើងដែរ​ថា  ការអញ្ជើញភាគីពាក់ព័ន្ធមកបំភ្លឺនេះ គឺយោងតាមបទប្បញ្ញត្តិនៃមាត្រា២១ នៃច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលចែង​ពីសំណូមពរក្នុងករណីចាំបាច់ ក្រុមប្រឹក្សាធម្មនុញ្ញ​មានសិទ្ធិក្នុងការស្នើសុំការបំភ្លឺ ឬការផ្ដល់ឯកសារពីក្រសួង ស្ថាប័នពាក់ព័ន្ធ។ លោកមានប្រសាសន៍ថា ៖ «ការអញ្ជើញតំណាងរាជរដ្ឋាភិបាលមកបំភ្លឺកាលពី​ថ្ងៃទី​៣០ខែមិថុនាកន្លងមកនេះ ជានីតិវិធីដែល​ក្រុមប្រឹក្សាធម្មនុញ្ញបានកត់ត្រា និ​ងយកទៅពិនិត្យ ពិភាក្សា​នៅថ្ងៃប្រជុំពេញអង្គ ហើយ​ខ្ញុំអត់ទាន់មានចម្លើយជូនទេ ដោយ​ចាំថ្ងៃ​ស្អែក​។ អីចឹង!​ រាល់ការបញ្ជាក់បន្ថែមពីតំណាងរាជរដ្ឋាភិបាល នឹងយកមកពិនិត្យ…

  • ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧៖ គោលបំណងបង្កើតផ្នែកសម្ភព ដើម្បីកាត់ផ្តាច់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន

    ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧៖ គោលបំណងបង្កើតផ្នែកសម្ភព ដើម្បីកាត់ផ្តាច់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូន

    សៀមរាប៖ តាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជានិងមូលនិធិគន្ធបុប្ផាស្វីសបានសម្រេចពង្រីកបន្ថែមទៀត​បន្ទប់ស​ម្រាលកូននៅមន្ទីរពេទ្យជ័យវរ្ម័នទី៧ ក្នុងខេត្តសៀមរាប ខណៈបច្ចុប្បន្នស្រ្តីមានផ្ទៃពោះមកពីបណ្តាខេត្តនានា​ប​ន្ត​មកទទួលសេវាសម្រាលកូនដោយឥតគិថ្លៃចន្លោះពី ៥០ទៅ ៧០ នាក់ ក្នុងមួយថ្ងៃ។ ថ្លែង​ក្នុង​កម្មវិធីឥស្សរជនឆ្នើមថ្នាក់ជាតិលើកទី៤២ ប្រចាំខែមិថុនា ឆ្នាំ២០២៣ ស្តីពី «ការផ្តល់សេវាសុខភា​ពមាតា ទារក និងកុមារ និងស្ត្រីឆ្លងទន្លេ នៅមន្ទីរពេទ្យកុមារគន្ធបុប្ផា និងការជួយគាំទ្រពីកាកបាទក្រ​ហមកម្ពុជា» លោក យ៉ៃ ចន្ទនា ប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ សង្កេតឃើញថា បច្ចុប្បន្ន ប្រជាជនមានការ​យ​ល់ដឹងច្រើនពីការថែទាំងសុខភាពមាតា និងទារក។ លោក​បន្តថា ក្នុងនោះឃើញថា ស្រ្តីមុនពេលសម្រាលកូន ​បានទៅជួបគ្រូពេទ្យឯកទេសផ្នែកសម្ភពបាន ៦ទៅ​​៨ ដង ដើម្បីពិនិត្យមើលសុខភាពម្តាយ និងទារក្នុងផ្ទៃ ដើម្បីដឹងថាត្រូវលេបថ្នាំអ្វីខ្លះ ​​និងចាក់ថ្នាំការពារតេតាណូសជាដើម។ ពាក់ព័ន្ធការបើកផ្នែកសម្ភពនៅមន្ទីរពេទ្យ​ជ័យវរ្ម័នទី៧វិញលោក យ៉ៃ ចន្ទនា មានឱ្យដឹងដែរ​ថា ការបើកនេះ​គឺ​ក្នុងគោលបំណងដើម្បីកាត់ផ្តាច់ការឆ្លងមេរោគអេដស៍ពីម្តាយទៅកូនប្រកបដោយបច្ចេកទេសនៃការថែទាំ​ និងស​ម្រាលកូនត្រឹមត្រូវ។ លោកថ្លែងថា ៖ «ក្នុងនោះការឱ្យទឹកដោះគោទៅកូនបៅ ដើម្បីទប់ស្កាត់ការឆ្លង រហូតដល់បច្ចុប្បន្ន ពុំមានករណីឆ្លងមេរោគអេដស៍ពីម្តាយទៅកូនទេ ដោយសារយើងធ្វើស្របតាមកម្មវិធីជាតិ ក្នុងការព្យាបាលមេរោ​គអេដស៍ម្តាយមុនពេលសម្រាលកូន»។ ទន្ទឹមនេះ ដោយសង្កេតឃើញនូវ​កំណើនស្រ្តីមានផ្ទៃពោះមកទទួលសេវាពិនិត្យ និងសម្រាលដោយឥតគិតថ្លៃ​ ខាងមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស…

  • ឯកឧត្តម សុខ សូកេន ចូលរួមដង្ហែក្បួនបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅឃុំស្អាងភ្នំ ស្រុកស្អាង

    ឯកឧត្តម សុខ សូកេន ចូលរួមដង្ហែក្បួនបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅឃុំស្អាងភ្នំ ស្រុកស្អាង

    កណ្តាល ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញចូលរួមដឹកនាំក្បួនដង្ហែររបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅនៅវត្ដព្រែកអំបិល ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្ដកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ដោយមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៃឃុំចំនួន ៦ ក្នុងស្រុកស្អាង សរុបចំនួនប្រមាណ ៣០០០ នាក់ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។ បន្ទាប់ពីពិធីបើក និងហែរក្បួនជុំគ្នាជាមួយបណ្ដាឃុំផ្សេងៗក្នុងស្រុកស្អាង ឯកឧត្តមប្រធានក្រុមការងារឃុំស្អាងភ្នំបានបន្តដឹកនាំក្បួនដង្ហែរ ដែលមានការចូលរួមពីសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំសរុបប្រមាណ៥០០នាក់ ដោយមានម៉ូតូចំនួន ១៧៥ គ្រឿង និងរថយន្តចំនួន ៣៣ គ្រឿង ធ្វើការដង្ហែរក្បួននៅទូទាំងឃុំស្អាងភ្នំ។ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងចាស់ទាំងក្មេង នៅឃុំស្អាងភ្នំ បានចេញពីគេហដ្ឋានមកអបអរសាទរដោយដៃមានកាន់ប៉ោងប៉ោង និងផ្លិតដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាជាមួយនឹងស្នាមញញឹម ដែលបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្ត និងការស្រលាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ ការបែងចែកទឹកដី និងពីប្រទេសដែលមានសេដ្ឋកិច្ចសូន្យ ទៅជាប្រទេសដែលមានសន្តិភាព…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំ និងចំណាស់ជាងគេ នៅកម្ពុជា ដែលមានអាយុរហូតដល់ ៧២ឆ្នាំ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា

    ឯកឧត្តម ប៉ាន សូរស័ក្តិ៖ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំ និងចំណាស់ជាងគេ នៅកម្ពុជា ដែលមានអាយុរហូតដល់ ៧២ឆ្នាំ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា

    ខេត្តកំពង់ចាម ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ លើកឡើថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សធំ និងចំណាស់ជាងគេនៅកម្ពុជា ដែលមានអាយុរហូតដល់ ៧២ឆ្នាំ ជាមួយនឹងបទពិសោធន៍ និងប្រវត្តិតស៊ូ រួមសុខរួមទុក្ខជាមួយប្រជាជនកម្ពុជា មានឧត្តមគតិស្នេហាជាតិ មានគោលនយោបាយច្បាស់លាស់ ដោយប្រតិបត្តិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន» ព្រមទាំង បានអនុវត្តកម្មវិធីនយោបាយរបស់គណបក្សបានយ៉ាងខ្ជាប់ខ្ជួន រហូតសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រយ៉ាងច្រើនជូនជាតិមាតុភូមិ តួយ៉ាង ដូចជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័័យ ធ្វើឱ្យកិត្យានុភាពកម្ពុជាស្មើមុខមាត់ ល្បីរន្ទឺពេញពិភពលោក។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារចុះជួយស្រុកព្រៃឈរ និងស្រុកបាធាយ ធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ទី១ ខែកក្កដា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ខួបទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា និងប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ នៅស្រុកបាធាយ ខេត្តកំពង់ចាម។ ក្នុងឱកាសនោះ ឯកឧត្តមប្រធានក្រុមការងារ បានលើកឡើងថា ថ្ងៃនេះជាថ្ងៃដ៏មានសារៈសំខាន់វិសេសវិសាលជាទីបំផុត ដែលសមាជិកសមាជិកាគណបក្សប្រជាជនទាំងអស់ជួបជុំគ្នា ដើម្បីប្រារព្ធមីទ្ទីងអបអរសាទរខួបអនុស្សារវីយ៍លើកទី៧២…

  • សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំវ៉ារិន ១៤៧៥នាក់ បានចូលរួមបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត

    សមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំវ៉ារិន ១៤៧៥នាក់ បានចូលរួមបើកយុទ្ធនាការឃោសនាស្វែងរកសំឡេងឆ្នោត

    (សៀមរាប)៖ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី ៧ នេះមានរយៈពេល ២១ ថ្ងៃ ដោយបានចាប់ផ្ដើមពីថ្ងៃទី ០១ ខែកក្កដា ដល់ថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ ២០២៣ ។ យោងតាមរបាយការណ៍របស់ លោក អ៊ន់ គឹមអូន តំណាងអជ្ញាធរឃុំវ៉ារិន បានអោយដឹងថា ឃុំវ៉ារិនមាន  ១១ភូមិ ដែលមានប្រជាពលរដ្ឋ សរុបចំនួន ១៤៥៣៦នាក់, ស្រី ៧១៤៩នាក់ ប្រជាពលរដ្ឋ មាននៅក្នុងបញ្ជីបោះឆ្នោត គ.ជ.ប ឆ្នាំ២០២២ មានចំនួន ៦១០០ នាក់ ,ស្រី ៣០៤៦នាក់ ក្នុងនោះគណបក្សប្រជា ជន កម្ពុជាមានចំនួន ៤០៦០នាក់ ស្រីចំនួន ១៧៥២នាក់ ។ ក្នុងឃុំ វ៉ារិនមានគណៈបក្សនយោបាយចំនួន ៦ ក្នុងនោះមានតែ ៤គណបក្សទេ ដែលបានដាក់ចុះឈ្មោះបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តអាណត្តិទី ៧ ទៅគណៈកម្មាធិការជាតិ…

  • ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដឹកនាំសមាជិកបក្សជាង៣ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនៅក្នុងខេត្តតាកែវ

    ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ដឹកនាំសមាជិកបក្សជាង៣ពាន់នាក់ បើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូងនៅក្នុងខេត្តតាកែវ

    (តាកែវ)៖ នៅថ្ងៃដំបូង នៃយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ខេត្តតាកែវ គណបក្សប្រជាជនកម្ពុជា បានជ្រើសរើសយកទីតាំងស្រុកគីរីវង់ធ្វើជាទីកន្លែង សម្រាប់បើកយុទ្ធនាការឃោសនាដំបូងដោយមានអ្នកចូលរួមជាង៣ពាន់ នាក់ ស្ថិតក្រោមអធិបតីភាពរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ប្រធានក្រុមការងារគណបក្ស និងបេក្ខភាពលំដាប់លេខរៀងទី១ មណ្ឌលតាកែវរបស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់ពីស្ដាប់ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា តាមប្រព័ន្ធអនឡាញពីរាជធានីភ្នំពេញ,ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប៊ិន ឈិន បានថ្លែងទៅកាន់សមាជិកបក្សពីការដឹកនាំរបស់គណបក្ស ពីមួយអាណត្តិទៅមួយ អាណត្តិ មានការគាំទ្រច្រើនឡើងពីបងប្អូនប្រជាពលរដ្ឋ ដោយសារតែគណបក្សប្រជាជនតែងតែគិតគួពីសុខទុក្ខ និងជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបានកសាងអភិវឌ្ឍន៍ប្រទេសកាន់តែរីកចម្រើនទ្វេឡើង។ឯកឧត្តមកិត្តិនីតិបណ្ឌិតប៊ិន ឈិន បានអំពាវនាវសមាជិកបក្ស និងបងប្អូនប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខឲ្យបានគ្រប់ៗគ្នា។ សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ។ គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សធំជាងគេ…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ និងប្រារព្ធខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ និងប្រារព្ធខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញប្រកាសបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ ដែលមានសមាជិក សមាជិកា ចូលរួមប្រមាណជាង៧ម៉ឺននាក់ ជួបជុំនៅមជ្ឈមណ្ឌលសន្និបាត និងពិពណ៌កោះពេជ្រ។ ទន្ទឹមនឹងពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ គណបក្សប្រជាជនកម្ពុជា ក៏បានប្រារព្ធខួបលើកទី៧២ ថ្ងៃបង្កើតគណបក្សផងដែរ ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា នៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ មានគណបក្សនយោបាយចំនួន៤ បានបើកយុទ្ធនាការហែក្បួន និងឃោសនាបោះឆ្នោតនៅរាជធានីភ្នំពេញ។ គណបក្សនយោបាយចំនួន៤នោះ រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សខ្មែររួបរួមជាតិ, គណបក្សខ្មែរឈប់ក្រ និងគណបក្សខ្មែរតែមួយ។ គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ បានបើកយុទ្ធនាការឃោសនា នៅមជ្ឈមណ្ឌលពិព័រណ៌ និងសន្និបាតកោះពេជ្រ ដោយមានសមាជិកសរុបជាង ៧ម៉ឺននាក់។ ចំណែកឯគណបក្សចំនួន៣ មានសមាជិកចូលរួមឃោសនា ចន្លោះពី១២៥ ទៅ ១ពាន់នាក់។…

  • សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រៀមរួចជាស្រេចហើយ ដើម្បីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣

    សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ត្រៀមរួចជាស្រេចហើយ ដើម្បីបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣

    (ភ្នំពេញ)៖ មុនមួយថ្ងៃនៃការបើកយុទ្ធនាការឃោសនា រកសម្លេងឆ្នោតថ្ងៃនៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទីដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ នោះ គណៈបក្សប្រជាជនកម្ពុជា បានធ្វើការជួបជុំ សមាជិក សមាជិកា របស់ខ្លួនក៏ដូចជាធ្វើការហាត់សមក្បួនជាស្រេចនាមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា នៅមជ្ឈមណ្ឌលសន្និបាត និង ពិព័រណ៍កោះពេជ្រគេឃើញភាគីពាក់ព័ន្ធ សិល្បករ សិល្បការិនី អ្នកដង្ហែក្បួន និងពិសេសការរៀបចំតុបតែងដែលរួមមានប៉ាដា វេទិការ ជាដើម បានរៀបចំ និង ត្រៀមរួចជាស្រេចសម្រាប់ការចេញឃោសនាថ្ងៃដំបូង ហើយក៏ជាថ្ងៃដ៏មានសារសំខាន់ៗនៃគណបក្សនីមួយៗដែលនឹងត្រៀមខ្លួនរកសម្លេងឆ្នោត។ ក្រៅពីនេះគេក៏ឃើញមន្រ្តីជាន់ខ្ពស់ របស់គណបក្សប្រជាជនជាច្រើនរូបក៏មានវត្តមាន និងបានចុះត្រួតពិនិត្យនៃការត្រៀមរៀបចំខ្លួននៃការបើកយុទ្ធនាការឃោសនា រក សម្លេងឆ្នោតនៅថ្ងៃទី០១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃទីដំបូងនៃការបើកយុទ្ធនាការ ឃោសនា បោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ផងដែរ។ ដោយឡែក បើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះបានឱ្យដឹងថា៖ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនៅថ្ងៃទី១ ខែកក្កដា ឆាំ្ន២០២៣ ដែលជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ…

  • សម្ដេចតេជោ ហ៊ុន សែន៖ គ្មានដ្រូនហោះមកទៀតឡើយ ក្រោយកម្ពុជា ដាក់វិធានការក្ដៅ

    សម្ដេចតេជោ ហ៊ុន សែន៖ គ្មានដ្រូនហោះមកទៀតឡើយ ក្រោយកម្ពុជា ដាក់វិធានការក្ដៅ

    ពោធិ៍សាត់៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា មិនឃើញមានដ្រូនហោះមកទៀតនោះទេ ក្រោយវិធានការក្ដៅជាបន្ដបន្ទាប់របស់កម្ពុជា។ សម្ដេចថា កម្លាំងកងទ័ពរាប់ពាន់នាក់ បាននិងកំពុងពង្រាយនៅតាមព្រំដែនកម្ពុជា-វៀតណាម ដើម្បីត្រៀមបាញ់ទម្លាក់យន្ដហោះគ្មានមនុស្សបើក (ដ្រូន) ដែលហោះរំលោភចូលអធិបតេយ្យកម្ពុជា ដោយគ្មានការអនុញ្ញាត។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ ចំនួន ៦.៨៦៨ នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ បានអះអាងថា ក្នុងករណីឃើញមានយន្ដហោះគ្មានមនុស្សបើក (ដ្រូន) ហោះចូលទឹកដីកម្ពុជាទៀតនោះ កម្លាំងកងទ័ពនឹងបាញ់ទម្លាក់ភ្លាមៗតែម្ដង ដោយមិនខ្វល់ថា ដ្រូននោះរបស់អ្នកណានោះទេ។ សម្ដេចថា យប់មិញក៏អត់ឃើញមានដ្រូនហោះមកទៀត ដល់តែដាក់កាំភ្លើងផ្គុំ រួចប្រកាសមែនទែនបង្ហាញកម្លាំងទ័ព កម្លាំងអាវុធ វាអត់ហ៊ានចូលមកដែរ ឥលូវទ័ពរាប់ពាន់នាក់នៅទីនោះ (ព្រំដែនកម្ពុជា-វៀតណាម) ចាំបាញ់ទម្លាក់ពួកហ្នឹងម្ដងកុំឲ្យវាប្រហើនហោះចូលដីខ្មែរ មិនថារបស់អ្នកណាទេ តែហោះចូលដីខ្មែរ គឺបាញ់ប្រាប់ទុកឲ្យហើយ។ ទោះបីជាយ៉ាងណា សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា តាំងតែពីចល័តកម្លាំងទ័ព និងពង្រាយអាវុធ ជាមួយបទបញ្ជាយ៉ាងម៉ឺងម៉ាត់នោះ ប៉ុន្មានថ្ងៃមកនេះ មិនឃើញមានដ្រូនទាំងអស់នោះ…

  • សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ

    សម្ដេចតេជោ ហ៊ុន សែន៖ ខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ

    ពោធិ៍សាត់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំង ដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬ ដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ ។ សម្ដេចតេជោ បានថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ និយោជិត ក្នុងខេត្តពោធិ៍សាត់ ចំនួន ៦.៨៦៨ នាក់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានលើកឡើងថា មិនថា នាយករដ្ឋមន្ត្រី បច្ចុប្បន្ន ឬនាយករដ្ឋមន្ត្រី បន្តវេន យ៉ាងណា អាហ្នឹងរឿងមិនទាន់ធ្វើការសម្រេចចិត្តជាក់លាក់ទេ។ តែខ្ញុំនៅតែជាបេក្ខជន នាយករដ្ឋមន្ត្រី គ្មានអ្នកណាមួយ អាចរារាំងដំណើរឈានទៅមុខរបស់ ហ៊ុន សែន ឬដំណើរឈានទៅមុខរបស់ ហ៊ុន ម៉ាណែត បានទេ។ ទោះបី ហ៊ុន សែន…