-
យានយន្តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរណ៍ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃដំបូង

ភ្នំពេញ៖ យានយន្តគ្រប់ប្រភេទនៅរាជធានីភ្នំពេញ នឹងត្រូវបញ្ចៀសចរាចរណ៍ជាបណ្ដោះអាសន្ន នាថ្ងៃទី០១ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីសម្រួលដល់ដំណើរការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅថ្ងៃទី២៣ខែកក្កដា ឆ្នាំ ២០២៣ខាងមុខ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញចុះថ្ងៃទី២៩ ខែមិថុនា។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅក្នុងសេចក្តីជូនដំណឹងថា ថ្ងៃទី១ នៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ មានគណបក្សចំនួន០៤ ក្នុងចំណោមគណបក្សទាំង១៨ ដែលនឹងធ្វើសកម្មភាពឃោសនាបោះឆ្នោត។ ឯកឧត្តមបន្តថា ដើម្បីធ្វើការជួបជុំសមាជិក សមាជិកា និងដង្ហែក្បួនឃោសនារកសំឡេងឆ្នោតក្នុងរាជធានីភ្នំពេញ ក្នុងនោះមានគណបក្សចំនួន០៤ នឹងមានសកម្មភាពដូចជា ១ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំជួបជុំសមាជិក សមាជិកា នៅតំបន់មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដើម្បីប្រារព្ធពិធីមីទ្ទិញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ និងដង្ហែក្បួនឃោសនា ដោយមានអ្នកចូលរួមសរុបចំនួន ៧៦,៥០០នាក់។ ក្នុងនោះ ចូលរួមក្នុងពិធីមីទ្ទិញចំនួន ៣០,០០០នាក់ និងក្នុងពិធីហែក្បួនឃោសនាចំនួន ៤៦,៥០០នាក់ ដោយបែងចែកជា ០២ក្បួន។ សម្រាប់ក្បួនទី១ ចាប់ផ្តើមចេញដំណើរពីកោះពេជ្រនៅវេលាម៉ោង ០៨:៣០នាទី ឆ្ពោះទៅរង្វង់មូល សម្តេចសង្ឃជួនណាត បន្តទៅនាគបាញ់ទឹក រួចបត់ឆ្វេងចូលមហាវិថីសម្តេចសុធារស ឆ្ពោះទៅ…
-
ច្បាប់ស្តីពី វិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ដាក់ឱ្យអនុវត្តជាផ្លូវការ

(ភ្នំពេញ) ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សូមជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី សាធារណជន វិនិយោគិនជាតិនិងអន្តរជាតិ ព្រមទាំងភាគីពាក់ព័ន្ធ មេត្តាជ្រាបថា បន្ទាប់ពីច្បាប់ស្តីពី វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា បានចូលជាធរមាន កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ លេខ ១៣៩ អនក្របក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។ វត្តមាននៃលិខិតបទដ្ឋានគតិយុត្តទាំងពីរនេះ នឹងចូលរួមចំណែកក្នុងការទាក់ទាញ និងជំរុញវិនិយោគ ក្នុងព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការវិនិយោគផ្ទាល់ពីបរទេសមកបន្ថែមទៀត តាមរយៈការផ្តល់នូវបរិស្ថាន វិនិយោគ និងការបង្កើតនូវក្របខ័ណ្ឌគតិយុត្តដែលបើកចំហ មានតម្លាភាព អាចប៉ាន់ប្រមាណទុកជាមុនបាន ប្រកបដោយភាពអំណោយផលសម្រាប់ការវិនិយោគ ដើម្បីអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា ឧកញ៉ា លោក…
-
សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះកម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូក បុណ្យឯករាជ្យជាតិ មានលក្ខណៈទ្រង់ទ្រាយធំ

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងរៀបចំពិធីបុណ្យអុំទូកធំនៅរាជធានីភ្នំពេញ ហើយបុណ្យឯករាជ្យជាតិ ក៏ត្រូវធ្វើធំ ព្រោះឆ្នាំនេះជាខួប ៧០ឆ្នាំ ក្រោយទទួលបានឯករាជ្យ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ។ សម្ដេចតេជោ បានថ្លែងថា នៅឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងអកអំបុក ព្រមទាំងបុណ្យឯករាជ្យជាតិ ឲ្យមានលក្ខណៈទ្រង់ទ្រាយធំ បន្ទាប់ពីអាក់ខានប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារជាប់ កាតព្វកិច្ច ផ្សេងៗ និង បញ្ហានៃការរីករាលដាលនូវជំងឺកូវីដ១៩ជាដើម ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណប្រជាពលរដ្ឋខេត្តពោធិ៍សាត់ ដែលតែងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា

ពោធិ៍សាត់៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១០ ក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសអបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅដល់ប្រជាពលរដ្ឋខេត្តពោធិ៍សាត់ដែលតែងមានភក្តីភាពដោយបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាគ្រប់ការបោះឆ្នោតទាំងអស់ ឈ្នះភ្លូកទឹកភ្លូកដី ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា យោងតាមការស្ទង់មតិ អ្នកស្រឡាញ់គាំទ្រគណបក្សប្រជាជនកម្ពុជាដែលជាស្រ្តី ច្រើនជាងបុរស ។ ចំណុចនេះ សម្តេចក៏ថ្លែងអំណរគុណ ផងដែរ ដល់កម្មការិនី និងស្រ្តីទាំងអស់ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក , រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
អង្គភាពប្រឆាំងអំពើពុករលួយ៖នៅខែមិថុនាមានមន្រ្តីប្រកាសទ្រព្យសម្បត្តិ ពាក្យប្តឹង ការអប់រំ និងបណ្តុះបណ្តាល បានប្រព្រឹត្តិទៅយ៉ាងល្អប្រសើរ

ភ្នំពេញ៖ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងថា៖ ក្នុងខែមិថុនា ឆ្នាំ២០២៣ ការប្រកាសទ្រព្យសម្បត្តិ បញ្ហាពាក្យប្តឹង ការអប់រំ ការបណ្តុះបណ្តាល កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការងារតំបន់ និងអន្តរជាតិបានសម្រេចលទ្ធផលគួរជាទីពេញចិត្ត ហើយព្រមជាមួយគ្នា ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយបានផ្តល់នូវអនុសាសន៍ដែលជាចក្ខុវិស័យក្នុងការបំពេញការងារឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ បើយោងតាមកិច្ចប្រជុំលើកទី២៤ អាណត្តិទី៣នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣បានឱ្យដឹងថា៖ ក្នុងខែមិថុនានេះ ការងារប្រកាសទ្រព្យសម្បត្តិ និងបំណុល មានមន្ត្រីចំនួន ៣៦០នាក់ បានមកប្រកាសទ្រព្យសម្បត្តិ និងបំណុល ក្នុងនោះមន្ត្រីទើបទទួល បានការតែងតាំងថ្មីចំនួន ២៤៤នាក់ និងមន្ត្រី ១១៦នាក់ ទៀត បានមកប្រកាសទ្រព្យសម្បត្តិ និង បំណុលជាលើកចុងក្រោយ ដោយមូលហេតុលាឈប់ពីការងារ ចូលនិវត្តន៍ និងចប់អាណត្តិ ។ ប្រភពខាងលើនេះបានបញ្ជាក់បន្ថែមថា៖ចំពោះអង្គភាពប្រឆាំងអំពើពុករលួយ បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចលើពាក្យប្ដឹងដែលមានក្នុងខែនេះចំនួន ៤១ ពាក្យប្ដឹង។ ក្រៅពីនេះអង្គភាពប្រឆាំងអំពើពុករលួយបានផ្ដល់បឋកថាច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ ជូនដល់ថ្នាក់ដឹកនាំ និង បុគ្គលិកធនាគារ CIMB ចំនួន ៧៥រូបផងដែរ ។ អង្គភាពប្រឆាំងអំពើពុករលួយបានឱ្យដឹងដែរថា៖ក្នុងខែនេះដែរអង្គភាពមួយនេះបានចូលរួមសង្កេតការណ៍ការប្រឡងចំនួន២លើករួមមាន៖ការប្រឡងជ្រើសរើសមន្ត្រីរាជការចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកិច្ចការនារី សម្រាប់ឆ្នាំ២០២៣ ចំនួន…
-
សម្តេចតេជោ ហ៊ុន សែន បង្ហាញបំណងចង់ឲ្យនាំអង្ករឆ្ងាញ់កម្ពុជា ទៅប្រទេសសិង្ហបុរី

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ខ្ញ៉ំមានបំណងចង់ឲ្យកម្ពុជានាំអង្ករទៅប្រទេសសិង្ហបុរី ហើយជាអង្ករឆ្ងាញ់ ខណៈកម្ពុជា បាននាំចេញអង្ករទៅកាន់ ៧៣ប្រទេសហើយ ។ សម្តេចបានបញ្ជាក់ថា ថ្ងៃមុន ខ្ញ៉ំទៅសិង្ហបុរី ខ្ញ៉ំបានមានការចាប់អារម្មណ៍ទៅលើបន្លែដែលសិង្ហបុរីប្រើរាល់ថ្ងៃ ខ្ញ៉ំក៏បានឲ្យទូតកម្ពុជាប្រចាំនៅទីនោះ ធ្វើរបាយការណ៍ឲ្យខ្ញ៉ំ បន្ទាប់ខ្ញុំទើបដឹងថា ការការនាំចូលបន្លែផ្សេងៗទៅសិង្ហបុរី គឺមកពីម៉ាឡេស៊ី ថៃ ចិន ជាដើម ។ សម្ដេចតេជោ បានបន្តថា ខ្ញុំបានប្រាប់ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសិង្ហបុរី ឲ្យខិតខំប្រឹងប្រែងលើការងារនេះ មិនត្រូវចេះតែធ្វើការងារទូតទេ ត្រូវចេះធ្វើការងារសេដ្ឋកិច្ចដែរ។ សម្តេច បានបន្ថែមថា ប្រទេសដែលមានទំនាក់ទំនងសេដ្ឋកិច្ចល្អ ក៏ជួយឲ្យនយោបាយល្អដែរ រឿងនេះវាអញ្ចឹង ហើយយើងបានចុះហត្ថលេខារួចហើយជាមួយនឹងសិង្ហបុរី ដែលនឹងត្រូវផ្គត់ផ្គង់អគ្គិសនីក្រោមបាតសមុទ្រ ដែលយើងតភ្ជាប់ពីកម្ពុជា ទៅវៀតណាម ទៅម៉ាឡេស៊ី និងទៅលក់នៅសិង្ហបុរី ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់…
-
សម្តេចតេជោ ហ៊ុន សែន ព្រមានបិទបណ្តាញសង្គម ហ្វេសប៊ុក នៅកម្ពុជា

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់ក្រុមចង្រៃនៅក្រៅស្រុក ដែលសប្បាយអរ ចំពោះការលុបចោលអាខោន Facebook ផ្លូវការរបស់សម្តេច ដោយសម្តេចខ្លួនឯងផ្ទាល់ ។ ជាមួយនេះ សម្តេចបានព្រមានបិទហ្វេសបុកចោលមិនឲ្យមានប្រើប្រាស់នៅកម្ពុជាតែម្តង ប្រសិនបើពួកប្រឆាំង នៅផ្គើនព្រហើន ។ ទោះជាយ៉ាងណា សម្តេចមិនចង់ឲ្យមានផលប៉ះពាល់ដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋឡើយ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ព្រមានបែបនេះក្នុ ងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយ កម្មករនិយោជិតសរុប ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ ក្នុងខេត្តពោធិ៍សាត់ ។ សម្តេចតេជោ បានមានប្រសាសន៍ថា៖ យប់មិញពូសម្រេចលុបចោល Facebook ដែលមានមនុស្ស ១៤លាននាក់ ហើយឃើញពួកប្រឆាំងនៅក្រៅប្រទេសកំពុងសប្បាយ ។ ប៉ុន្តែអ្នកឯងត្រូវគិត បើខ្ញុំចេញបញ្ជាបិទ Facebook នៅស្រុកខ្មែរ លោកឯងនឹងដាច់ផ្ងារ ។ ប៉ុន្តែនេះមិនមែនជាមធ្យោបាយដែល ហ៊ុន សែន ត្រូវប្រកាន់យកទេ ប៉ុន្តែលោកឯងកុំមើលស្រាលយុទ្ធសាស្ត្ររបស់ ហ៊ុន សែន បំផ្លាញចោល ១៤ លាននាក់ ប៉ុន្តែទំនាក់ទំនងជាមួយប្រជាពលរដ្ឋអាចបានគ្រប់ពេល…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានមានប្រសាសន៍ ថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា ហេតុនេះហើយទើបនៅគ្រប់ឃុំ-សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានសាលារៀន ចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ ជាក់ស្តែងនៅមូលដ្ឋានឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ជាដើម ។ សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះនិងអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបកម្មករ កម្មការីនីនៅខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតសរុបប្រមាណ ៦,៨៦៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន ១០ក្នុងខេត្តពោធិ៍សាត់ ដែលជំនួបនេះ គឺជាជំនួបលើកទី១៩ រាប់ចាប់ពីថ្ងៃ ទី ២២ ខែឧសភា ឆ្នាំ២០ ២៣ មក ហើយក៏ជាជំនួបចុងក្រោយមុននឹងសម្តេចតេជោ សម្រាកក្នុងយុទ្ធ នា ការឃោសនាបោះឆ្នោត ខណៈសម្តេច បានប្រកាសថា នឹងបន្តការចុះ ជួបសំណេះសំណាលជាមួយកម្មករ និយោជិត ក្រោយការបោះឆ្នោតរួចរាល់ ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានឱ្យដឹងថា រោងចក្រ សហគ្រាសទាំង១០ ដែលអនុញ្ញាតឱ្យកម្មករ និយោជិត ចូលរួមសំណេះសំណាលជាមួយសម្តេចតេជោនេះ មានទីតាំងនៅ ក្រុង ពោធិ៍ សាត់ចំនួន១, ស្រុកក្រគរចំនួន៨ និងស្រុកបាកានចំនួន ១។…
-
លោក ថោង ខុន ជួបសំណេះសំណាលជាមួយមេឃុំ មេភូមិ និងភ្នាក់ងារគណបក្ស នៃស្រុកតាំងគោក ដើម្បីស្តាប់ពីសភាពការណ៍បក្ស និងណែនាំពីការងារសំខាន់ៗឆ្ពោះទៅកាន់ការបោះឆ្នោត

(កំពង់ធំ)៖ លោក ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ និងស្រុកតាំងគោក នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាលជាមួយបណ្តា មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សស្រុកតាំងគោក និងដោយមានចូលរួមពីលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក និងក្រុមការងារចុះជួយមូលដ្ឋានស្រុកតាំងគោកចំនួន ៣៤៩នាក់។ នាឱកាសនោះបន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោក ហាក់ ម៉ុងហួត រួចមក លោក ថោង ខុន ក៏បានបង្ហាញការស្វាគមន៍ចំពោះសមាជិកទាំងអស់ និងបានឱ្យដឹងទៀតថា ការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ដែលពីសំណាក់គណបក្សដ៏ទៃទៀត ជាការចូលរួមដោយសារការស្ម័គ្រចិត្ត និងមានការភ្ញាក់រលឹក ដោយមិនមានការបង្ខិតបង្ខំនោះឡើយ និងដោយមានការមើលឃើញពីការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន នឹងបាននាំយកនូវសុខសន្តិភាព ស្ថេរភាពនយោបាយ និងមានការអភិវឌ្ឍសម្រាប់ប្រទេសជាតិ។ ជាមួយគ្នានោះលោក ថោង ខុន បានណែនាំឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងស្រុកតាំងគោក រួមមាន មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សនយោបាយនានា ចុះតាមខ្នងផ្ទះណែនាំពលរដ្ឋ ដែលបានបាត់ ឬខូច ឬកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ…