-
សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តល់អត្ថប្រយោជន៍ដល់មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ដូចកម្មការិនីរោងចក្រដែរ

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភដល់ មន្រ្ដីរាជការ មន្រ្ដីកម្មសិក្សា និងជាប់កិច្ចសន្យាទាំងអស់ ឱ្យទទួលបានអត្ថប្រយោជន៍លើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្ដីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំដូចកម្មការិនីរោងចក្រដែរ។ រីឯស្រ្ដីដែលជាកងទ័ព, សម្ដេចតេជោ ក៏បានប្រកាសឧបត្ថម្ភផងដែរ ប៉ុន្ដែចំណុចនេះសម្ដេចត្រូវពិភាក្សាបន្ថែមនាពេលខាងមុខនេះ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល ។ ក្នុងឱកាសនេះ សម្ដេចតេជោ ហ៊ុនសែន បានសម្រេចឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងរដ្ឋមន្ត្រីក្រសួងការងារ រៀបចំនូវគោលនយោបាយថ្មីមួយទៀត ដើម្បីជួយដល់បុគ្គលិកមន្ត្រីរាជការ និងមន្ត្រីចុះកិច្ចសន្យារបស់រដ្ឋ ដែលមានផ្ទៃពោះ ទទួលបានអត្ថប្រយោជន៍បន្ថែមដូចកម្មករផងដែរ។ សម្ដេចក៏បានចុះហត្ថលេខាលើអនុក្រឹត្យមួយរួចហើយ ដោយនឹងចាប់អនុវត្តនៅក្នុងខែសីហាខាងមុខ ទៅលើគោលនយោបាយថ្មីរបស់រដ្ឋ ទាក់ទងជាមួយនឹងកម្មការិនីមានផ្ទៃពោះ ។ គោលនយោបាយថ្មីនឹងផ្ដល់អត្ថប្រយោជន៍បន្ថែមដល់កម្មការិនីដែលចាប់ផ្ដើមមានផ្ទៃពោះត្រូវទទួលបាននោះគឺនៅពេលដែលចាប់ផ្ដើមមានផ្ទៃពោះការទៅពិនិត្យផ្ទៃពោះម្ដងគឺរដ្ឋនឹងឧបត្ថម្ភប្រាំបីម៉ឺនរៀល ខណៈឆ្លងទន្លេបានកូនមួយ និងត្រូវបានឧបត្ថម្ភ ៨០ម៉ឺនរៀល ភ្លោះ២ ទទួលបាន ១លានរៀល និងភ្លោះបីទទួលបាន ១លាន៤សែនរៀល។ បន្ទាប់ពីនោះ គឺនឹងទទួលបានការឧបត្ថម្ភទៅលើការពិនិត្យសុខភាពម្ដាយកូនចំនួន ១០ដងទៀតដែលក្នុងម្ដងក៏ទទួលបាន…
-
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាល បានដាក់ចេញគោលនយោបាយគាំពារសង្គមជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ សម្តេចតេជោ បានបញ្ជាក់ថា សម្ដេចមានការសប្បាយរីករីកចំពោះសមិទ្ធផលនានា ដែលសម្រេចបានចំពោះបងប្អូនកម្មករនិយោជិតដែលរាជរដ្ឋាភិបាលបានធ្វើនាពេលកន្លងមក ជាពិសេស ការទប់ស្កាត់ការឆ្លង់រីករាលដាលជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយបងប្អូនកម្មករនិយោជិតបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ៗគ្នា។ សម្តេច បានប្រកាសថា គោលនយោបាយគាំពារសង្គម ត្រូវបានរាជរដ្ឋាភិបាលដាក់ចេញជាបន្តបន្ទាប់ ដើម្បីការពារនូវសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋ។ សម្តេច ថា អ្វីដែលសម្ដេចចង់បានបំផុត គឺធ្វើយ៉ាងម៉េចឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ដោយការអនុវត្តបែបនេះបាន គឺត្រូវធ្វើយ៉ាងម៉េចកុំឱ្យក្នុងរោងចក្រមានហិង្សា កុំឱ្យមានការចែកចាយគ្រឿងញៀន ហើយបើមានបញ្ហាអ្វីត្រូវពន្លឿនក្នុងការដោះស្រាយ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ក្នុងអំឡុងពេលឃោសនាបោះឆ្នោត សម្តេចនឹងផ្អាកធ្វើការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតមួយរយៈ ដើម្បីកុំឲ្យមានបញ្ហាជាមួយនឹងច្បាប់របស់គ.ជ.ប. ហើយក្រោយការបោះឆ្នោតសម្តេចនឹងបន្តជួបទៀត ដើម្បីពិនិត្យមើលវឌ្ឍនភាពនៅតាមរោងចក្រ សហគ្រាស់នានា ។…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្តាល

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបប្រមាណ ១៨,២៥៥នាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាសទាំង១១ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៤, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៣, បោះពុម្ពលើសម្លៀកបំពាក់ចំនួន២ និងដេរស្បែកជើងចំនួន២។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេសចិន និងប្រទេសអូស្ត្រាលី។ល។ ខេត្តកណ្តាល គឺជាខេត្តមួយ ដែលកំពុងទទួលនូវមនុញ្ញផលពីគោលនយោបាយ ពង្រាយរោងចក្រ សហគ្រាសតាមបណ្តាខេត្តពីរាជរដ្ឋាភិបាល។ នៅឆ្នាំ២០២៣នេះ…
-
ឯកឧត្តម ឆាយ គឹមខឿន៖កម្លាំងការពារសន្តិសុខជិត ១០ សម្រាប់ត្រៀមការពារយុទ្ធនាការឃោសនាបោះឆ្នោត និងការបោះឆ្នោត

ភ្នំពេញ៖ឯកឧត្តមឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនិងជាអ្នកនាំពាក្យនៃអគ្គស្នងនៃការដ្ឋាននគរបាលជាតិ បានថ្លែងឱ្យដឹងថា កម្លាំងការពារសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត របស់គណបក្សនយោបាយ និងកំលុងពេលនៃការបោះឆ្នោតខាងមុខមានចំនួនប្រមាណជិត ១០ ម៉ឺននាក់ ដែលនឹងត្រូវពង្រាយទៅតាមគោលដៅសំខាន់។ឯកឧត្តមអះអាងបែបនេះ ស្របពេលដែលយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិឡើងចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ថ្ងៃទី ២១ ខែក្កដា និងការបោះឆ្នោត និងរាប់សន្លឹកឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ឯកឧត្តម ឆាយ គឹមខឿន ប្រាប់ឱ្យដឹងកាលពីថ្ងៃទី២៧ ខែមិថុនាថា កម្លាំងការសន្តិសុខជិត១០ ម៉ឺននាក់នេះមកពីកម្លាំងនគរបាលជាតិ កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងកម្លាំងប្រតិបត្តិការសឹក ដែលនឹងត្រូវបែងចែកជាដំណាក់កាលនីមួយៗ រួមមានដំណាក់កាលឃោសនាបោះឆ្នោត ដំណាក់កាលពេលបោះឆ្នោត និងរាប់សន្លឹកឆ្នោត ព្រមទាំងនៅក្រោយពេលការបោះឆ្នោត។ឯកឧត្តមបានថ្លែងថា៖ «កម្លាំងទាំងនេះ យើងបានបែកចែកភារកិច្ចយ៉ាងច្បាស់លាស់ សម្រាប់ការពារនៅតាមគោលដៅដូចជាទីស្នាក់ការរបស់គណៈកម្មការរាជធានីខេត្តរៀបចំការបោះឆ្នោតទាំង១ ៩៥២,ការពារការិយាល័យបោះឆ្នោត ទាំង២៣ ៧៨៩ ការិយាល័យ ព្រមទាំងកម្លាំងត្រៀមអន្តរាគមន៍ខាងក្រៅ ហើយក្រៅពីនោះកម្លាំងការពារហិបឆ្នោត ឯកសារបោះឆ្នោត និងឧបករណ៍សម្ភារៈ របស់គ.ជ.ប ដែលរៀបចំនៅតាមការិយាល័យបោះឆ្នោត»។ ឯកឧត្តមសង្កត់ធ្ងន់ថា ជាមួយគ្នានេះ ក៏មានកម្លាំងអន្តរាគមន៍ពិសេសនៅនឹងកន្លែង…
-
កុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទទៀត នឹងបង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរពីខែកក្កដាឆ្នាំ២០២៣ដល់ថ្ងៃ៣១ខែមិថុនាឆ្នាំ២០២៤

ភ្នំពេញ៖ កុលាលភាជន៍ និងវត្ថុសិល្បៈជាច្រើនប្រភេទ ដែលអាជ្ញាធរជាតិអប្សរាទទួលបានពីប្រជាពលរដ្ឋផ្តល់ជូនរយៈពេលមួយឆ្នាំពេញ នឹងត្រូវរៀបចំពិព័រណ៍បង្ហាញនៅសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ដែលការបង្ហាញនេះនឹងធ្វើឡើងពីខែកក្កដាខាងមុខរហូតដល់ពាក់កណ្តាលឆ្នាំក្រោយ។ ប្រភពអាជ្ញាធរជាតិអប្សរានៅថ្ងៃទី២៨ ខែមិថុនា បានឱ្យដឹងថា ចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ខែមិថុនាឆ្នាំ២០២៤ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ នឹងរៀបចំតាំងពិព័រណ៍បង្ហាញអំពីកុលាលភាជន៍និងវត្ថុសិល្បៈជាច្រើនប្រភេទដែលប្រជាពលរដ្ឋរស់នៅក្នុងតំបន់អង្គរប្រគល់ជូនសារមន្ទីរ ដើម្បីបង្ហាញជូនសាធារណជនចូលទស្សនាសិក្សាស្វែងយល់រយៈពេលមួយឆ្នាំពេញ។ នាយកស្តីទីនៃសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរលោក ភួយ សាវឿត បានលើកឡើងថា ក្រោយពេលទទួលបានការបរិច្ចាគពីប្រជាពលរដ្ឋមកថែរក្សា និងអភិរក្ស សារមន្ទីរនឹងបង្ហាញពិព័រណ៍ដែលចាប់ផ្តើមនាដើមខែកក្កដាខាងមុខនេះនឹងធ្វើការបង្ហាញកុលាលភាជន៍ចំនួន១៦ ដែលជាប្រភេទកុលាលភាជន៍រឹងមានស្រទាប់រលោងពណ៌ត្នោតនិងពណ៌បៃតងដោយភាជន៍ទាំងនេះត្រូវគេដុតក្នុងឡកម្តៅចន្លោះពី១,០០០ ទៅ១,២០០អង្សាសេ។ លោកបានបញ្ជាក់ថា ៖ «ភាជន៍ទាំង១៦នេះ មានប្រភពមកពីភូមិចំនួនប្រាំបីក្នុងភូមិសាស្ត្រខេត្តសៀមរាប ហើយក្រៅពីកុលាលភាជន៍ ក៏មានវត្ថុសិល្បៈមួយចំនួនស្ថិតនៅសម័យបុរេប្រវត្តិសាស្ត្រ ដែលជាវត្ថុសក្ការសម្រាប់បញ្ចុះនៅតាមប្រាសាទតាំងបង្ហាញផងដែរ រួមទាំងវត្ថុសិល្បៈដែលទទួលបានពីវត្តអារញ្ញរង្សី ដែលប្រភេទវត្ថុសិល្បៈមានអាយុកាលខុសៗគ្នា និងមានប្រភពផ្សេងៗគ្នា»។ ជាមួយគ្នានោះលោក ភួយ សាវឿត បានអំពាវនាវដល់សាធារណជន សិស្សានុសិស្ស និសិ្សត លោកគ្រូអ្នកគ្រូ និងអ្នកស្រាវជ្រាវ មកទស្សនា សិក្សាស្វែងយល់ឱ្យកាន់តែច្បាស់អំពីប្រវត្តិនៃវត្ថុសិល្បៈទាំងនោះ។ លោកបន្តថា មន្ត្រីជំនាញរបស់សារមន្ទីរនឹងធ្វើបទបង្ហាញជូនពីព័ត៌មានថ្មីៗទាក់ទងនិងការស្រាវជ្រាវ ការប្រតិបត្តិសាសនា វិស័យពាណិជ្ជកម្ម និងការចូលរួមចំណែករបស់ប្រជាជនក្នុងការថែរក្សាវត្ថុបុរាណ និងសម្បត្តិបេតកភណ្ឌជាតិប្រកបដោយនិរន្តរភាព។ ដូចនេះ សូមអញ្ជើញចូលរួមទស្សនាការតាំងពិព័រណ៍ដោយចាប់ផ្តើមពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣នេះតទៅ។…
-
ឯកឧត្តម សាយ សំអាល់ និងថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងបរិស្ថាន សូមក្រាបបង្គំទូលថ្វាយ ព្រះមហាក្សត្រ ក្នុងឱកាសទ្រង់ទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនា ជា «ព្រះរាជពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក

ភ្នំពេញ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងថ្នាក់ដឹកនាំ មន្រ្តីរាជការទាំងអស់ សូមក្រាបបង្គំទូលថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចកកម្ពុជា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសទ្រង់ទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ ខ្ពស់បំផុត ខាងព្រះពុទ្ធសាសនា ជា «ព្រះរាជពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក ដែលមានខ្លឹមសារថា ៖ ក្នុងឱកាសដ៏មហានក្ខត្តឫក្សវិសេសវិសាលថ្លៃថ្លាបំផុត ដែល ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ទទួលបានព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតខាងព្រះពុទ្ធសាសនា ជា «ព្រះរាជពុទ្ធមាមកាភិបាល» នៃអង្គការពុទ្ធសាសនិកពិភពលោក ទូលព្រះបង្គំជាខ្ញុំតាងនាមថ្នាក់ដឹកនាំ និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន សូមព្រះបរមរាជានុញ្ញាតសម្ដែងនូវអំណរសាទរ និងសេចក្តីសោមនស្ស រីករាយឥតឧបមា និងសូមថ្វាយព្រះរាជសព្ទសារធុការពរប្រកបដោយសម្ភារវកថាដ៏មហាជ្រាលជ្រៅឧត្តុងឧត្តម ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះរាជគោរមងារកិត្តិយសថ្នាក់ខ្ពស់បំផុតនេះ ជាព្រះរាជសក្ខីកម្មដ៏មហានក្ខត្តឫក្សប្រសើរថ្លៃថ្លាបំផុត នៃព្រះមហាករុណាទិគុណដ៏ឧត្តុងឧត្តម ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យទុកដាក់ក្នុងព្រះរាជសទ្ធា និងព្រះរាជតួនាទីដ៏ប្រសើរខ្ពង់ខ្ពស់ក្រៃលែង លើកតម្កើង វិស័យព្រះពុទ្ធសាសនា ដរាបក្លាយជា ព្រះនិមិត្តរូបដ៏ល្អបរិសុទ្ធឧត្តុងឧត្តមនៃឯកភាពជាតិ និងនិរន្តរភាពជាតិ ជាព្រះរាជ…
-
ឯកឧត្តម ប៉ែន សំអាត ៖ មានគណបក្សប្រជាជន មានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ និងសុខសន្តិភាព

កណ្តាល ៖ ផ្លូវលំមួយខ្សែប្រវែង ៤៥០០ម៉ែត្រម៉ែត្រកម្ពស់ ១ទឹកកន្លះ ទទឹង៧ម៉ែត្រ ចំណាយទឹកប្រាក់អស់១៧៥០០ដុល្លារ តភ្ជាប់ពីផ្លូវជាតិលេខ២ (ស្ពានព្រែកស្លែង)ដល់ព្រំប្រទល់ឃុំទ្រាស្ថិតនៅក្នុងនៅក្នុងឃុំព្រែករកាស្រុកកណ្តាលស្ទឹងខេត្តកណ្តាលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃី២៨ខែមិថុនាឆ្នាំ២០២៣។ ពិធីនេះ បានប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម បណ្ឌិត ប៉ែន សំអាត អនុប្រធានទី១ គណៈអចិន្រ្តៃយ៍គណៈពង្រឹងមូលដ្ឋានចុះជួយស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង ។ ឯកឧត្តម ប៉ែន សំអាត បញ្ជាក់ថា គុណបំណាច់ និងសមិទ្ធផលដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាកន្លងមក និងទស្សនវិស័យរបស់គណបក្ស គឺ ការពារសន្តិភាពជាតិឱ្យបានជាដាច់ខាត លើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ដោយមានការចូលរួមយ៉ាងសកម្មពីសហគមន៍ និងអាជ្ញាធរមានសមត្ថកិច្ច ។ ឯកឧត្តម បញ្ជាក់បន្ថែមថា មានគណបក្សប្រជាជនកម្ពុជា មានសម្ដេចតេជោ ហ៊ុន សែន គឺមានការអភិវឌ្ឍន៍ ប្រទេសជាតិមានសុខសន្តិភាព រីកចម្រើនគ្រប់វិស័យ គ្រប់ទិសទី។ឯកឧត្តមក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី ១៨ ។ ឯកឧត្តម ប៉ែន សំអាត ក៏បាននាំយកថវិកាចំនួន ៣០លានរៀល របស់សម្តេចតេជោនាយករដ្ឋមន្ត្រី…
-
រដ្ឋមន្ត្រី ព្រុំ សុខា បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត

ភ្នំពេញ ៖ រសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅនេះ លោក ព្រុំ សុខា រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈបានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងមុខងារសាធារណៈ។ ពិធីនេះបានប្រព្រឹត្តទៅនៅសាលសហសិក្សានៃសាលាភូមិន្ទរដ្ឋបាល ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង សរុប មានអ្នកចូលរួមចំនួនប្រមាណជាង ៣០០នាក់ ។ យោងតាមព្រះរាជក្រឹត្យ អនុក្រឹត្យ និងប្រកាសមានមន្ត្រីរាជការក្រសួងមុខងារសាធារណៈចំនួន ៦៨រូប តាមឋានានុក្រម រាប់ចាប់តាំងពីថ្នាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក រហូតដល់ប្រធានការិយាល័យ ក្នុងប្រអប់តាមរចនាសម្ព័ន្ធដែលមានស្រាប់បច្ចុប្បន្នរបស់ក្រសួងមុខងារសាធារណៈ។ ឯកឧត្តម ព្រុំ សុខា បានសម្តែងការកោតសរសើរចំពោះមន្រ្តីរាជការទាំងអស់របស់ក្រសួងមុខងារសាធារណៈដែលបានខិតខំយ៉ាងសកម្មក្នុងការបំពេញការងារ និងមានភាពជាអ្នកដឹកនាំប្រកបដោយនវានុវត្តន៍ ដោយយកគំរូតាមមគ្គុទេស ភាពដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការរក្សាសិ្ថរភាព និរន្តរភាពរដ្ឋបាលសាធារណៈ តាមរយៈការធ្វើដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗនិងការធ្វើកំណែទម្រង់ជាបន្តបន្ទាប់។ ឯកឧត្តម ព្រុំ សុខា បានជំរុញលើកទឹកចិត្តដល់មន្រ្តីទទួលតំណែងថ្មី ត្រូវពង្រីកសមត្ថភាព និងគុណភាពស្នាដៃការងាររបស់ខ្លួនជាបន្តទៀត ឱ្យសក្តិសមនឹងទំនុកចិត្តរបស់រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ សំដៅរួមចំណែកកសាងសុខសន្តិភាព វឌ្ឍនភាព…
-
ព្រឹទ្ធសភា កំណត់យកថ្ងៃព្រហស្បតិ៍ទី២៩ ខែមិថុនា ប្រជុំពេញអង្គ លើសេចក្តីព្រៀងច្បាប់ចំនួន ៧

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នាត ។២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខលផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។៣-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡាផៅវ័រឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង ។៤-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យអានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។៥-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌីសម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុ-ភាព ៦០មេហ្កាវ៉ាត់…
-
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅកម្ពុជា គឺត្រូវអនុវត្តច្បាប់របស់កម្ពុជា មិនមែនអនុវត្តបរទេសនោះទេ

ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណាក៏ដោយឱ្យតែ មានការអន្តរាគមន៍ ឬលូកដៃពីបរទេសនោះ គឺគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ ខណៈការធ្វើនេះ ក៏ដើម្បីលុបបំបាត់ការជ្រៀតជ្រែកពីបរទេសលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។ សម្ដេចតេជោ បានមានប្រសសន៍ថា ប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារទង្វើបែបនេះ ប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ ដោយសារតែមានការលូកដៃពីបរទេសចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។ ដូច្នេះការចាត់វិធានការមិនលើកឡើងចំពោះជនជាប់ទោសដែលបរទេសអន្តរាគមន៍នេះ ក៏ជាសារផ្ដាំមួយទៅបរទេសមួយចំនួនដែលតែងតែចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។ សម្ដេចបន្ថែមថា ការអន្តរាគមន៍ពីបរទេសទៅលើជនជាតិខ្មែរដែលមានសញ្ជាតិពីរនេះ នឹងមិនអាចឲ្យគេមានសេរីភាពនោះទេ ថែមទាំងមិនត្រូវបានលើកយកមកស្នើសុំការលើកលែងទោស ឬបន្ធូរបន្ថយទោសថែមទៀត ។ សម្ដេចថា៖ ទោះបីបរទេស មកធ្វើកំហុសនៅស្រុកខ្មែរ ក៏ត្រូវមានទោសនៅស្រុកខ្មែរដែរ ។ សម្ដេចក៏បានលើកយកករណី កញ្ញា សេង ធារី ដែលហៅថាអប្សរាក្បាលត្រងោលមានសញ្ជាតិពីរដែលជាប់ពន្ធនាគារនិងមិនត្រូវបន្ធូរបន្ថយនោះទេដរាបណាមានបរទេសលូកដៃ ។ សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តែងតែមានទឹកចិត្តសន្ដោសប្រណី នឹងលើកលែងទោសចំពោះក្រុមប្រឆាំងជាប់ទោសទាំងអស់ដែលដឹងកំហុស ហើយចាកចេញពីជនក្បត់ជាតិនៅក្រៅប្រទេស…