-
សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភថវិកា ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» នៅក្រុងបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ និងប្រកាសចិញ្ចឹមរហូតដល់អាយុ ៣ឆ្នាំ

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា បានថ្លែងថាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឧបត្ថម្ភថវិកាចំនួន ៣ម៉ឺនដុល្លារ ដល់ម្តាយទារិកា «ខន សែនចរណៃ» ដែលសម្រាលនៅពេលចូលរួមកម្មវិធីសំណេះសំណាលនៅក្រុងបាវិត សម្រាប់សងធនាគារដែលយកមកសង់ផ្ទះ។ សម្តេចតេជោ បានបញ្ជាក់ថា៖ ថ្ងៃមុនទៅបាវិត អីឡូវបានចៅមួយ គេដាក់ឈ្មោះ ខន សែនចរណៃ ខ្ញុំបានបញ្ជូនប្រាក់ព្រោះគ្នាធ្វើផ្ទះបានល្អ លើដីដែលឪពុក ម្តាយចែកឱ្យ ប៉ុន្តែ ត្រូវជំពាក់ធនាគារ បង់ឱ្យគេនៅខ្វះ ២,១០០០ដុល្លារ ខ្ញុំបញ្ជូន៣ម៉ឺនដុល្លារទៅឱ្យ ។ ជាមួយគ្នានេះដែរ សម្តេច ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយ នៅពេលដែល ទទួល បាន ចៅម្នាក់ទៀតនៅក្រុងបាវិត។ មិនមែនសម្រាប់តែទារិកា «ខន សែនចរណៃ» តែមួយប៉ុណ្ណោះទេ…
-
សម្តេចតេជោ ហ៊ុន សែន ប្រកាសកម្ទេចចោលនយោបាយក្រុមជ្រុលនិយម របស់ក្រុមប្រឆាំង ដូចពួកខ្មែរក្រហម

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកម្ទេចចោលអង្គការចាត់តាំង របស់ ក្រុមនយោបាយជ្រុលនិយម ដូចការកម្ទេចចោលអង្គការចាត់តាំងខ្មែរក្រហម ដើម្បី បញ្ចៀសការនាំគ្រោះដល់ជាតិ។ សម្តេចតេជោ បានថ្លែងថា សម្តេចមិនមនុស្សទេ គឺសម្លាប់នយោបាយជ្រុលនិយមតែម្តង ព្រោះពួកគេធ្វើនយោបាយជ្រុលហួសហេតុពេក។ ជាមួយគ្នានេះ នរណាក៏ដោយ បើចង់ភ្ជាប់ជាមួយពួកជ្រុលនិយម នឹងមិនទទួលបានការលើកលែងទោស ពីសម្តេច ដែលជាប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលនោះទេ ។ សម្តេចតេជោ បានបញ្ជាក់ថា អញ្ចឹងបានជាពួកវាធ្វើទៅកាន់តែឯកោទៅៗ ហើយខ្ញុំសូមជម្រាបថា ក្រុមជ្រុលនិយមនេះ ខ្ញុំមិនអត់ឱនសូម្បីតែបន្តិច ខ្ញុំប្រាប់ឲ្យហើយ។ ធ្វើឲ្យហ្អែងរលំរលាយអង្គការចាត់ទាំងនយោបាយ និងយោធា ដូចខ្មែរក្រហមអញ្ចឹង។ បន្ថែមលើនេះ សម្តេច បានអំពាវនាវឱ្យកម្មករ កម្មការិនី ត្រូវហ៊ានប្រឈមមុខជាមួយពួកអាចង្រៃ ដែលព្យាយាមបំផ្លាញឆ្នាំងបាយកម្មករ កម្មការិនី ដោយរារាំងមិនឱ្យមានការវិនិយោគ និងមិនឱ្យទិញទំនិញពីកម្ពុជាជាដើម ។ សម្តេចតេជោ…
-
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋ កុំរើសអើងអ្នកកើតជំងឺអេដស៍

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ក្នុងឆ្នាំ២០២២ មានករណីឆ្លងថ្មី នៃ មេរោគអេដស៍នៅកម្ពុជាចំនួន ១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ ដល់ទៅ ៣០០ ករណី ដូច្នេះសម្ដេចតេជោក៏បានអំពាវនាវសាជាថ្មីដល់ប្រជាពលរដ្ឋ អាជ្ញាធរពាក់ ព័ន្ធ និងបុគ្គលិកសុខាភិបាលទូទាំងប្រទេសចូលរួមទប់ស្កាត់ការឆ្លងមេរោគ/ជំងឺអេដស៍នេះឡើងវិញ។ សម្ដេចតេជោ បានបង្ហាញរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងជំងឺអេដស៍ថា នៅឆ្នាំ២០២២ មានករណីឆ្លងថ្មីនៃមេរោគអេដស៍នៅកម្ពុជាចំនួន១,៤០០ករណី ដែលកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ហើយភាគច្រើនកើតលើអ្នកស្រឡាញ់ភេទដូចគ្នា ពិសេសប្រុសនិងប្រុស។ សម្ដេច បន្តថា តាមរយៈការដាក់ចេញគោលនយោបាយទប់ស្កាត់របស់រាជរដ្ឋាភិបាល ជំងឺអេដស៍នេះបានថមថយនៅក្នុងប្រទេសកម្ពុជាយ៉ាងប្រសើរទៅហើយ ប៉ុន្តែបែរជាមកកើនឡើងក្នុងដំណាក់កាលចុងក្រោយនេះវិញ ដែលទាមទារឱ្យគ្រប់គ្នានៅទូទាំងប្រទេសមានការប្រុងប្រយ័ត្ន និងបង្កើនវិធានការទប់ស្កាត់។ សម្ដេចតេជោបានថ្លែងទៀតថា អ្វីដែលជាកង្វល់ គឺការឆ្លងមេរោគអេដស៍ ដែលមានការកើនឡើងដល់ទៅ៣០០ករណី, នៅឆ្នាំ២០២២ មានករណីឆ្លង១៤០០ករណី គឺកើនលើសឆ្នាំ២០២១ដល់ទៅ៣០០ករណី ភាគច្រើនកើតលើអ្នកយកភេទដូចគ្នា ពិសេសប្រុសនិងប្រុស ជំងឺអេដស៍មិនទាន់អស់ពីកម្ពុជានោះទេ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្ន…
-
សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាឱ្យ បាញ់ទម្លាក់យន្តហោះគ្មាន មនុស្ស បើកដែលបានហោះចូលទឹកដីកម្ពុជា

ភ្នំពេញ៖ តាមរយៈសារបន្ទាន់ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញបទបញ្ជាឱ្យ សម្តេច ពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារ, នាយ កឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង មេបញ្ជាការអង្គរក្ស បញ្ចេញកម្លាំង ទ័ព និងអាវុធទំនើបៗ ដើម្បីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ដែលបានហោះចូលទឹកដីកម្ពុជា ជាពិសេស នៅភូមិសាស្ត្រខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ជាប់ព្រំប្រទល់វៀតណាម ។ សម្តេចបានចេញបទបញ្ជាដូច្នេះ បន្ទាប់ពីកើតមានសភាពវាយប្រហារបែប ភេរវកម្មនៅលើទឹកដីវៀតណាម កាលពីសប្តាហ៍កន្លងមក។ សម្តេចបានអះអាងថា កម្ពុជាបានសហការជាមួយភាគីវៀតណាម លើការទប់ស្កាត់ការបាក់ទ័ពរត់ឆ្លងកាត់ចូលមកទឹកដីកម្ពុជា។ ប៉ុន្តែអ្វីដែលជាបញ្ហានោះ គឺ យន្តហោះគ្មានមនុស្សបើក (Drone) ជាច្រើនគ្រឿង បានហោះចូលទឹកដីកម្ពុជា ជាបន្តបន្ទាប់នៅក្នុងតំបន់ នៃខេត្តរតនគិរី ខណៈភាគីវៀតណាម បានបដិសេធថា មិនមែនជា Drone…
-
សម្តេចតេជោ ហ៊ុន សែន៖ ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺ និងក្របខណ្ឌទូទាំងប្រទេស គឺកើតឡើងដោយសារកត្តាសុខសន្តិភាព

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺនិយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេសនិយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ យើងត្រូវរួមរក្សាសន្តិភាពនេះឱ្យបាន ដើម្បីធានាការអភិវឌ្ឍរយៈពេលវែង។ សម្តេចថា គ្មាននរណាទៅរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់នោះទេ។ សម្តេចតេជោ បានបន្តថា កំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ សម្តេចថា ពីមុនដី១ហិចតា ប្រជាកសិករអាចធ្វើស្រែ-ចំការ អាចចិញ្ចឹមមនុស្សបានតែ១គ្រួសារដែលមានសមាជិកប្រមាណ៥នាក់ប៉ុណ្ណោះ ប៉ុន្តែនៅពេលមានការវិនិយោគលើផ្ទៃដី១ហិចតា គឺអាចចិញ្ចឹមប្រជាពលរដ្ឋបានពី៣-៤ពាន់គ្រួសារ តាមរយៈការវិនិយោគលើរោងចក្រសហគ្រាស និងផ្នែកឧស្សាហកម្ម។ សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា នយោបាយត្រូវរបស់រាជរដ្ឋាភិបាល គឺការសម្រេចចិត្តឱ្យមានទីតាំងរោងចក្រនៅខេត្តកំពង់ស្ពឺ ដែលពេលបច្ចុប្បន្ននេះមានរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិតជាង១៤ម៉ឺននាក់ និងមានប្រាក់ឈ្នួលមធ្យមជាង ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ សម្តេចតេជោ បានលើកឡើងទៀតថា បើពេលនេះ…
-
សម្តេចតេជោ ហ៊ុន សែន៖ យើងត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ

កំពង់ស្ពឺ៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោងចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា យើងត្រូវហ៊ានចង្អុលមុខអ្នកនយោបាយចង្រៃជ្រុលនិយមដែលបំផ្លាញឆ្នាំងបាយកម្មករ និងត្រូវបំបាត់នយោបាយជ្រុលនិយមបំផ្លាញផលប្រយោជន៍ជាតិ ។ សម្តេចតេជោ បានគូសបញ្ជាក់ថា អ្នកនយោបាយជ្រុលនិយម តែងតែដើរអំពាវនាវឱ្យបរទេសកុំមកវិនិយោគនៅកម្ពុជា កុំឱ្យបរទេសទិញទំនិញពីកម្ពុជា កុំផ្តល់ជំនួយមកកម្ពុជា និងដាក់ទណ្ឌកម្មមកលើប្រទេសកម្ពុជាជាដើម ។ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងរក្សាការវិនិយោគចាស់ និងបង្កើនការវិនិយោគថ្មីៗដើម្បីជាផលប្រយោជន៍ដល់ប្រជាជន ជាពិសេសគឺខិតខំថែរក្សាការពារសន្តិភាព និងស្ថិរភាពនយោបាយដើម្បីប្រទេសកម្ពុជាអាចបន្តការអភិវឌ្ឍទៅមុខ ។ សម្តេចតេជោ បានថ្លែងបន្តថា យើងមិនអត់ឱនឱ្យទង្វើណាដែលបំផ្លាញសុខសន្តិភាពរបស់កម្ពុជានោះឡើយ ពីព្រោះយើងបានឆ្លងកាត់រួចហើយពីទុក្ខវេទនានិងការព្រាត់ប្រាស់ដោយសារសង្រ្គាម ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា យើងត្រូវរួមគ្នាថែរក្សាការពារសន្តិភាពឱ្យបានជាដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍរយៈពេលវែងសម្រាប់កម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព ៖ វ៉េង លីមហួត…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់បន្តទៀត នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៩,០៨៥នាក់ មកពីរោង ចក្រ សហគ្រាសចំនួន៩ ដែលកំពុងដំណើរការអាជីវកម្មក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ ស្ពឺ នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតនៅក្រុងច្បារមននេះចំនួនពីរលើករួចមកហើយកាលពីឆ្នាំ២០១៨។ រោងចក្រ សហគ្រាសទាំង៩ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៦។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលី។ល។ ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ មានរោងចក្រ…
-
ឯកឧត្តម ទេសរដ្ឋមន្រ្តីអៀង មូលី អំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ខាងមុខនេះ

(កំពង់ស្ពឺ)៖ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញចូលរួមម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងឆ្លងប្រឡាយ N36 នៅភូមិម្រាលត្នោតខាងជើង ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣នេះ។ នៅក្នុងរបាយការណ៍សាងសង់បានបញ្ជាក់ថា សមិទ្ធិផលសម្រេចបានរួមមាន១) ស្ពានធ្វើអំពីបេតុង មានទំនប់បង្ហៀរ២) កែលម្អរប្រឡាយទឹកចំនួន ២ខ្សែប្រវែង ៨០០ម៉ែត្រ៣) ស្តារប្រឡាយរងប្រវែង ៣,៥០០ម៉ែត្រ និងគ្រោងសាងសង់លូទ្វារទឹក ២កន្លែងបន្តទៀត ។ ឯកឧត្ដមទេសរដ្ឋមន្រ្តីបាន មានប្រសាសន៍ថា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាព នៃការរីកចម្រើនឥតឈប់ឈររបស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយម របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅក្រោមម្លប់ដ៏ត្រជាក់ នៃសុខសន្តិភាព ដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី បាននាំមកជូនប្រទេសជាតិ និងប្រជាជនកម្ពុជាយើង តាមរយៈ នយោបាយ ឈ្នះ-ឈ្នះ ។ ហើយនយោបាយ ឈ្នះ-ឈ្នះ បាននាំឱ្យប្រទេសកម្ពុជា ចាកផុតពីសង្គ្រាម…
-
ឯកឧត្តម ជា វ៉ាន់ដេត៖ អ្នកបោះឆ្នោត គឺជាអ្នកចូលរួមចំណែកទៅដល់ការអភិវឌ្ឍប្រទេស

តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត បានលើកឡើថា អ្នកបោះឆ្នោត គឺជាអ្នករួមចំណែក ដល់ការអភិវឌ្ឍប្រទេស មិនមែនទៅបោះឆ្នោតដើម្បីតែបោះឆ្នោតនោះទេ។ ឯកឧត្តម លើកឡើងបន្ថែមថា ការបោះឆ្នោតជ្រើសរើសមេដឹកនាំខុស ប្រទេស និងអាចលេចលង់ទៅបាត់ បោះឆ្នោតជ្រើសរើសមេដឹកនាំត្រឹមត្រូវគឺប្រទេស និងមានការអភិវឌ្ឍតទៅមុខទៀត ។ ជាមួយគ្នានេះដែរ ឯកឧត្តម បានអំពាវនាវដល់បងប្អូនលោកតាលោកយាយទាំងអស់បន្តចូលរួមអភិវឌ្ឍប្រទេសជាមួយនិងរាជរដ្ឋាភិបាល ដោយបន្តបោះឆ្នោតជូនរាជរដ្ឋាភិបាល ដែលមានសមាសភាពគ្រប់គ្រាន់នៅក្នុងការអភិវឌ្ឍប្រទេសជាតិរបស់យើង។ ការលើកឡើង របស់ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកបាទី ថ្លែងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ភោធសមិទ្ធផលនានានៅក្នុងភូមិត្បូងដំរី ឃុំក្រាំងធ្នង់ ស្រុកបាទី និងបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ចំនួន ៨០០នាក់ នាពេលនោះផងដែរ ។ ឯកឧត្តមលើកឡើងបន្តថា តាមរយៈការចូលរួមបោះឆ្នោតរបស់ប្រជាជន គឺជាការរួមចំណែកទៅដល់ការអភិវឌ្ឍន៍នោះ បើសិនជាគ្មានការបោះឆ្នោតគាំទ្រគណបក្សប្រជាជននោះទេ ផ្លូវជាតិ ផ្លូវបេតុងក៏មិនបានកើតមានឡើងនោះដែរ ។ ឯកឧត្តម ជា វ៉ាន់ដេត បានសង្កត់ធ្ងន់ថា តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ការបោះឆ្នោតគាំទ្រសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី សម្តេចបានគិតគូរនៅក្នុងការអភិវឌ្ឍន៍…
-
កម្ពុជា ជាប្រទេសកំពុងអនុវត្តកម្មវិធីរេដបូក (REDD+) បានល្អ

ខេត្តកោះកុង៖ ជាទូទៅព្រៃឈើមានមុខងារ ២យ៉ាងក្នុងនេះទី១ជាផលិតផល និង ទី២ ជាមុខងារ ក្នុងនេះដូចជាផ្តល់អនុផលព្រៃឈើ ឈើសម្រាប់ប្រើប្រាស់ ឱសថជាដើម និង ក្រៅពីនេះវានៅមានមុខងារជួយស្រូបទឹកក្នុងដី ជួយទប់ការហូរច្រោះ និង ពិសេសការស្រូបឧស្ម័នកាបូនិចពីបរិយាកាស ដែលជួយឱ្យយើងអាច លក់កាបូន បានសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីបញ្រ្ជាបចំណេះដឹងបរិស្ថាន ស្តីពីការការប្រែប្រួលអាកាសធាតុ និងកម្មវិធីរេដបូកជាតិ នៅកម្ពុជា ជាមួយប្រព័ន្ធផ្សព្វផ្សាយ នាថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថាន ខេត្តកោះកុង ។ ឯកឧត្តម ជួប ប៉ារីស៍ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ខ្ពស់ ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដែលក្នុងនោះ បានថែរក្សាឈើឈរ ដើម្បីលក់តួនាទីព្រៃឈើ ដែលដើរតួនាទីសំខាន់ ក្នុងការការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដី តាមរយៈការលក់ ឥណទានកាបូន។ ឯកឧត្តម បានបន្ថែមថា កម្ពុជាកំពុងចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីកាត់បន្ថយការប្រែប្រួលអាកាសធាតុ…