-
សកម្មជន និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ចំនួន ៤៨នាក់ បន្ថែមទៀត ក្នុងខេត្តកណ្តាល បានចូលរួមជីវភាពនយោបាយ ជាមួយគណបក្ស ប្រជាជនកម្ពុជា

កណ្តាល ៖ លោក នុត ពុធដារ៉ា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកណ្តាល បានអញ្ជើញជាអធិបតីប្រកាសបញ្ចូល អតីតសកម្មជន និងសមាជិកគណបក្សភ្លើងទៀន និងគណបក្សផ្សេងៗ ចំនួន ៤៨នាក់ បន្ថែមទៀត ក្នុងខេត្តកណ្តាល អោយចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ តំណាងសមាជិកថ្មីទាំង ៤៨នាក់ បានអានពាក្យស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា ដោយមើលឃើញឧត្តមគតិស្នេហាជាតិ ហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ របស់គណបក្សប្រជាជនកម្ពុជា ព្រមទាំង ការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ ធ្វើឲ្យប្រជាជន ជឿជាក់លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់កាលៈទេសៈ គណបក្សប្រជាជនកម្ពុជាតែងតែនៅជាប់ជាមួយនឹងប្រជាជន ជួយដោះស្រាយបញ្ហា តម្រូវការ របស់ប្រជាជនបានទាន់ពេលវេលា។ ដូច្នេះយើងខ្ញុំទាំងអស់គ្នា ជឿជាក់ និងទុកចិត្តលើគណបក្សប្រជាជនកម្ពុជា ថាជាគណបក្សដែលអាចចូលរួមរស់ជីវភាពនយោបាយ និងចូលរួមចំណែកក្នុងការកសាង អភិវឌ្ឍន៍ជាតិ ព្រមទាំងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ លោកអនុប្រធានគណបក្សខេត្ត បានធ្វើការលើកឡើងថា៖ ការសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ជាការសម្រេចចិត្តដ៏ត្រឹមត្រូវ បង្ហាញពីការយល់ដឹង និងឆន្ទៈចង់បានសន្តិភាព និងអភិវឌ្ឍបន្តទៅមុខទៀត។…
-
ឯកឧត្តម សាយ សំអាល់ ៖ ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជាតិ ហើយផ្លូវជាសសៃឈាមសម្រាប់សេដ្ឋកិច្ច

ព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ហេដ្ឋារចនាសម្ព័ន្ធពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍជាតិ ហើយផ្លូវជាសសៃឈាមសម្រាប់សេដ្ឋកិច្ច ។ នេះជាប្រសាសន៍លើកឡើងក្នុងឱកាសឯកឧត្តមអញ្ជើញសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការបក្សឃុំ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍បន្ថែមថា បច្ចុប្បន្នខេត្តព្រះសីហនុ បានក្លាយជាប៉ូលសេដ្ឋកិច្ចទី២ បន្ទាប់ពីរាជធានីភ្នំពេញ ដូច្នេះហេដ្ឋារចនាសម្ព័ន្ធនានា នៅក្នុងខេត្តត្រូវពន្លឿនឲ្យបានលឿនបំផុត ដូចដែលយើងបានឃើញមានស្រាប់ ក្នុងនោះមានផ្លូវថ្នល់ ស្ពាន សាលារៀន មន្ទីរពេទ្យ ទឹក ភ្លើង ឲ្យសាកសមជាខេត្តជឿនលឿនក្នុងការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនឲ្យកាន់តែច្រើន បង្កើតការងារឲ្យបានច្រើន និងបង្កើនប្រាក់ចំណូលប្រជាពលរដ្ឋកម្ពុជា ។ ផ្លូវថ្នល់ជាសរសៃឈាមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ ពិសេសផ្នែកដឹកជញ្ជូនទំនិញពីខេត្តមួយទៅខេត្ត តំបន់មួយទៅតំបន់មួយ និងការសហការទំនាក់ទំនងពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាងផងដែរ ។ ឯកឧត្តម សាយ សំអាល់ សូមឲ្យយកចិត្តទុកដាក់ចំពោះយុវជនស្វែងរកនូវចំណេះជំនាញ ខិតខំក្នុងការរៀនសូត្រ ដើម្បីក្លាយខ្លួនជាបញ្ញាវ័នក្នុងការចូលរួមចំណែកជាមួយសង្គមជាតិ គួបផ្សំសិក្សាបន្ថែមទៅលើភាសាបរទេសផងដែរ ។ កាលណាយុវជនមានចំណេះជំនាញត្រឹមត្រូវ…
-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារសាលាយុត្ដិធម្ម” របស់ក្រសួងយុត្តិធម៌ ដែលមានទីតាំងស្ថិតនៅ សង្កាត់ព្រែកលៀប ខ័ណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា អគារសាលាយុត្តិធម្ម នេះជាទីតាំងបម្រើការងាររបស់សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ និងរបស់ សាលាដំបូងរាជធានីភ្នំពេញ និងអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលនាពេលនេះគឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចតេជោ នាយករដ្ឋមន្ត្រី សម្រាប់វិស័យយុត្តិធម៌ ដែលជាសសរស្តម្ភមួយដ៏សំខាន់ នៃសង្គមនីតិរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតសម្រាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៅក្នុង វិស័យយុត្តិធម៌ទាំងមូល ទាំងនៅក្រសួងយុត្តិធម៌ ទាំងនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តី គ្រប់ជាន់ថ្នាក់ ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀតក្នុងការ អនុវត្តការងាររបស់ខ្លួន បម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ជាពិសេសការបន្តគាំទ្រកាន់តែសកម្មថែមទៀត នូវកម្មវិធីកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ ព្រមទាំងការពង្រឹងជំនឿទុកចិត្តពីប្រជាពលរដ្ឋ និងសាធារណជនលើវិស័យនេះ។ ដោយសារទីតាំងបម្រើការងាររបស់សាលាដំបូងរាជធានីភ្នំពេញ…
-
ឯកឧត្តម ហ៊ុន ម៉ាណែត៖ វិស័យព័ត៌មាន បានរួមចំណែកដល់ការអភិវឌ្ឍ និងជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតក្នុងសង្គម

ភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យព័ត៌មាន ជាចលករនៃបណ្តុំគំនិត និងបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍ ព្រមទាំងជាកញ្ចក់ឆ្លុះបញ្ចាំងពីភាពអសកម្មនៅក្នុងសង្គម ដែលត្រូវការជាចាំបាច់ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា។ ឯកឧត្តមបណ្ឌិតលើកឡើងដូចនេះក្នុងពិធីសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយក្រុមការងារបណ្តាញផ្សព្វផ្សាយសង្គម កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២៣នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញើ ឯកឧត្តម ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផងដែរនោះ ក៏បានលើកឡើងផងដែរថា វិស័យព័ត៌មាន គឺជាចលករនៃបណ្តុំគំនិត ស្មារតី និងទស្សនៈ ក្នុងការវិភាគពិចារណា ប្រកបដោយហេតុផល និងការសម្រេចចិត្តរបស់ប្រជាពលរដ្ឋក្នុងនាមជាម្ចាស់ប្រទេស។ វិស័យមួយនេះ ក៏ជាកញ្ចក់ឆ្លុះបញ្ចាំងតថភាពពិតជាក់ស្តែងរបស់សង្គម ដែលរាជរដ្ឋាភិបាលត្រូវការជាចាំបាច់ ដើម្បីមានមូលដ្ឋានក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅធ្វើយ៉ាងណាឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យបានកាន់តែលឿន និងមានប្រសិទ្ធភាព។ ឯកឧត្តមបានឱ្យដឹងទៀតថា ជាក់ស្តែង នៅក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសកន្លងមក វិស័យព័ត៌មាន បានចូលរួមចំណែកដោយផ្អែកលើមុខងារសំខាន់ៗ រួមមាន ការចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យផ្អែកលើមូលដ្ឋាននីតិរដ្ឋ ជាអ្នកផ្តល់ព័ត៌មានពិត និងលឿនរហ័សពីលើដល់ក្រោម និងពីក្រោមឡើងលើ និងជាអ្នកផ្តល់ព័ត៌មានបែបអប់រំ និងចំណេះដឹងសម្រាប់ប្រជាពលរដ្ឋ និងជាធាតុចូលសម្រាប់គោលនយោបាយរបស់រាជរដ្ឋាភិបាល។ វិស័យព័ត៌មាន ជាអ្នកឃ្លាំមើល និងត្រួតពិនិត្យតុល្យភាពសង្គមដ៏ស្មោះត្រង់…
-
ឯកឧត្តម មុំម ស៊ីបុន អញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅស្រុកស្វាយឣន្ទរ

ព្រៃវែង ៖ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នៅមន្ទីរគណបក្សប្រជាជនកម្ពជាស្រុកស្វាយឣន្ទរឯកឧត្តម មុំម ស៊ីបុន សមាជិកគណ:កម្មការទី១ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង តំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប សមាជិកគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង បានអញ្ជើញដឹកនាំបេក្ខជនពេញសិទ្ធ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយឣន្ទរចំនួនជាង ៣០០នាក់ ។ ឯកឧត្តម មុំម ស៊ីបុន បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត ជាច្រើនឥតគណនាដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ ឯកឧត្តម មុំម ស៊ីបុន ក៏បានលើកឡើងពីសមិទ្ធិផលថ្មីៗដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជូនជាតិ និងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ ឯកឧត្តមក៏បានអំពាវនាវផងដែរឱ្យប្រជាពលរដ្ឋស្រុកស្វាយឣន្ទរក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសសូមទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ បន្តដឹកនាំប្រទេសដើម្បីសន្តិភាព…
-
សម្តេចតេជោ ហ៊ុន សែន មិនចង់ឱ្យអ្នកជំនាន់ក្រោយ ជួបវាសនាដូចយុវជនជំនាន់មុន ដោយសារសង្គ្រាម

ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានរំឭកអំពីអតីតកាលដ៏ជូរចត់ដោយសារបញ្ហសង្គ្រាម ដែលធ្វើឱ្យសម្ដេចនិងប្រជាជនដទៃទៀតបាត់បង់ឱកាសជាច្រើនក្នុងពេលយុវវ័យ ដូច្នេះហើយទើបខិតខំបញ្ចៀសសង្គ្រាម ការពារសន្តិភាពឱ្យខាងតែបាន ព្រោះមិនចង់ឱ្យយុវជនជំនាន់ក្រោយជួបវាសនាដូចជាយុវជនជំនាន់មុន។ សម្ដេចតេជោ បានអំពាវនាវប្រាប់ប្រជាពលរដ្ឋ កម្មករ/កម្មការិនីគ្រប់គ្នាមិនត្រូវគាំទ្រការនាំសង្គ្រាមចូលមកប្រទេសកម្ពុជាវិញនោះឡើយ ពីព្រោះសង្គ្រាមបានបំផ្លាញឱកាស បំផ្លាញអ្វីៗទាំងអស់ដែលកម្ពុជាធ្លាប់មាន គ្មានផលចំណេញដល់ភាគីណាមួយនោះឡើយ មានតែសន្តិភាពទេដែលនាំមកនូវការអភិវឌ្ឍ និងបង្កើតឱ្យមានសមិទ្ធផលគ្រប់បែបយ៉ាង។ សម្ដេច បន្តថា សម្ដេច និងប្រជាជនដទៃ គឺជាមនុស្សធ្លាប់រងគ្រោះដោយសារសង្គ្រាម បាត់បង់ឱកាសសប្បាយរីករាយ និងឱកាសល្អៗជាច្រើនទៀតក្នុងពេលយុវវ័យ ដោយសារតែសង្គ្រាមញ៉ាំញីប្រទេសជាតិអស់ជាច្រើនឆ្នាំ។ សម្ដេច បញ្ជាក់ថា កុំប្រថុយជាមួយសង្គ្រាមឱ្យសោះ កើតសង្គ្រាមមិនស្រួលនោះទេ! ក្មួយៗអ្ហើយ ពូនេះជាមនុស្សបាត់ឱកាស ព្រោះកាលពីពេលពេញកម្លោះ ស្រុកទេសកើតសង្គ្រាម មួយយុវវ័យរបស់ពូគ្មានពេលបានសម្រាកនោះទេ ត្រូវចំណាកស្រុកមករៀនសូត្រ បន្ទាប់ទៅប្រទេសជាតិក៏ជួបសង្គ្រាមទៀត។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ទៀតថា សម្ដេចពិតជាសំណាងហើយ ដែលរងរបួស៥លើកហើយ តែនៅរស់រានមានជីវិតដល់សម័យសន្តិភាពវិញនេះនឹងគេ…
-
សម្តេចតេជោ ហ៊ុន សែន ៖ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគ

ស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ទាំងផ្នែករឹង និងទន់ ដើម្បីទាក់ទាញការវិនិយោគ។ សម្ដេចបន្តថា រាជរដ្ឋាភិបាលក ក៏មាននយោបាយសន្តិភាព បាននាំឲ្យប្រទេសជាតិរីកចម្រើនជាច្រើន លើគ្រប់វិស័យ ជាពិសេសតំបន់ព្រំដែន ដែលជាអតីតសមរភូមិប្រយុទ្ធ បានក្លាយជាតំបន់សេដ្ឋកិច្ចទីផ្សារ និងការអភិវឌ្ឍ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ដោយសារគោលនយោបាយ ដ៏ត្រឹមត្រូវបែបនេះ ហើយទើបនាំឱ្យ តំបន់ព្រំដែនមាន ការរីកចម្រើន ដូចជា រោងចក្រ សហគ្រាស តំបន់សេដ្ឋកិច្ចពិសេស ដែលនាំអ្នកវិនិយោគិនមកបណ្ដាក់ទុន។ សម្ដេចតេជោ បានមានប្រសាសន៍ទៀតថា ទាក់ទិននឹងការអភិវឌ្ឍនេះ កម្ពុជា និងវៀតណាមមានការតភ្ជាប់គ្នា ដោយតំបន់សេដ្ឋកិច្ចពិសេសនៅទីនេះមិនមែន នាំចេញ ទៅកាន់កំពង់ផែ ខេត្តព្រះសីហនុ ដែលមានចម្ងាយ យ៉ាងឆ្ងាយនោះទេ…
-
សម្តេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយមបង្កអរិភាពជាមួយប្រទេសជិតខាង គឺជានយោបាយដ៏គ្រោះថ្នាក់សម្រាប់ប្រទេស

ស្វាយរៀង៖ ក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបម្រើការងារនៅតំបន់សេដ្ឋកិច្ចពិសេស មេនហាតធេន (MANHATTAN) ក្រុងបាវិត ខេត្ត ស្វាយរៀងនៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការញុះញង់ឲ្យទាមទារទឹកដីកម្ពុជាក្រោម ៦ជានយោបាយជ្រុលនិយមបោកប្រាក់តាមរយៈការញុះញង់ឲ្យមានអរិភាពជាមួយប្រទេសជិតខាង ជានយោបាយគ្រោះថ្នាក់បំផុតសម្រាប់ប្រទេស ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្នុងឋានៈជាមេដឹកនាំដែលនាំមក នូវការបញ្ចប់សង្គ្រាម ខ្ញុំដាក់ចេញ នូវគោលដៅពីរក្រោយពីសង្គ្រាមបានបញ្ចប់ ទីមួយ គឺប្រែក្លាយតំបន់សមរភូមិឲ្យទៅជាតំបន់អភិវឌ្ឍន៍ ។ ទីពីរ កែប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងទាំងអស់ឲ្យទៅជាព្រំដែនសន្តិភាព មិត្តភាពសហប្រតិបត្តិការ និងការអភិវឌ្ឍ ។ សម្តេចតេជោ បានបន្តថា ឥឡូវនេះផ្ដើមចេញពីចំណុចទាំងនេះ គឺយើងអាចនិយាយបានថា គោលដៅដែលបានដាក់ចេញបានសម្រេចជោគជ័យផ្លែផ្កា។ សម្តេចបញ្ជាក់ថា តំបន់ឧស្សាហកម្មដែលជាប់ព្រំដែនកម្ពុជាវៀតណាមមានរហូតដល់៩កន្លែង អញ្ចឹងចោទជាសំណួរថា ប្រសិនបើមានសង្គ្រាមជាមួយប្រទេសជិតខាង ជាមួយវៀតណាម តើទទួលបានផលប្រយោជន៍អ្វី? មានតែការបាញ់សម្លាប់គ្នាតែប៉ុណ្ណោះ ហើយគ្មានទេកិច្ចសហប្រតិបត្តិការសម្រាប់ការអភិវឌ្ឍ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឥឡូវនេះយើងមានកិច្ចសហប្រតិបត្តិការណ៍ជាមួយវៀតណាម មានការតភ្ជាប់គ្នា…
-
វគ្គបឋមស្តីពីវិជ្ជាជីវ:ឣធិការកិច្ច ជំនាន់៥ (វគ្គ៥+៦) នឹងត្រូវបើកវគ្គនាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣

ភ្នំពេញ: វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ វគ្គ៥+៦ នៃវិទ្យាស្ថានជាតិអធិការកិច្ច ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងឣធិការកិច្ច ( ទ រ ព ឣ ) នឹងត្រូវចាប់ផ្តើមបើកវគ្គនាថ្ងៃទី២៦ ខែឧមិថុនា ឆ្នាំ២០២៣ ក្រោមឣធិបតីភាពឯ.ឧ ឆេង សារឿន រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំឣន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ទ រ ព ឣ ។ នេះបើតាមការឲ្យដឹងពីឯ.ឧ ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាឣ្នកនាំពាក្យក្រសួងទ រ ព ឣ នារសៀលថ្ងៃអាទិត្យ ទី២៥ ខែមិថុនានេះ ។ ឯ.ឧ ណុប ចាន់ណារិន្ទ បានឲ្យដឹងទៀតថា វគ្គបណ្តុះបណ្តាលនេះ ជាជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៥ ( វគ្គ៥+៦ ) មានសិក្ខាកាមចូលរួមមានចំនួន ៤៥នាក់ ក្នុងនោះមានមកពី អធិការកិច្ចរបស់ក្រសួងស្ថាប័នមានចំនួន…
-
សម្តេចតេជោ ហ៊ុន សែន៖ កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយនៅឆ្នាំ២០២៣នេះ

ស្វាយរៀង៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងកម្រិត ៥,៦ភាគរយ នៅឆ្នាំ២០២៣នេះ និងនៅឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងបន្តកើនក្នុងរង្វង់ ៦,៦ភាគរយ ដែលកំណើនទាំងនេះ បានផ្តល់ផលប្រយោជន៍ដល់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ៗគ្នា។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅក្រុងបាវិត ខេត្តស្វាយរៀង នាព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានថ្លែងថា កំណើនសេដ្ឋកិច្ចកម្ពុជា អាចកើនឡើង ៥,៦% ដូចការរំពឹងទុក ហើយឆ្នាំក្រោយ អាចកើនឡើង ៦,៦ % ។ ទោះបីរោងចក្រកាត់ដេរ និងស្បែកជើង អាចមានការថមថយបន្តិច ប៉ុន្តែផ្នែកកម្មន្តសាល ផ្សេងៗ អាចនឹងនៅរក្សាដដែល។ ចំណុចនេះ ជាចំណុចដែលយើងត្រូវមើលឃើញ ។ សម្តេចតេជោ បន្តថា តំបន់សេដ្ឋកិច្ចពិសេសនេះ សម្តេចបានមកសម្ពោធនៅឆ្នាំ២០០៥ ហើយជាគំនិតរបស់លោក ក្លេមិនយាំង…