Category: នយោបាយ

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ជាបន្តទៀត នៅក្រុងបាវិត ខេត្តស្វាយរៀង

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជាង២ម៉ឺននាក់ជាបន្តទៀត នៅក្រុងបាវិត ខេត្តស្វាយរៀង

    ស្វាយរៀង៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ដែលបំរើការងារនៅ ក្រុងបាវិត ខេត្តស្វាយរៀង។ តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹង ថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតនៅ ក្រុងបាវិត ខេត្តស្វាយរៀងនេះ ចំនួន ៣ដង រួច មកហើយ ដែលលើកទី១ នៅឆ្នាំ២០០៥ ក្នុងពិធីសម្ភោធដាក់ឱ្យដំណើរការតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន, លើកទី២ នាថ្ងៃពុធ ទី៩ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២៨ ៥៨៤នាក់ មកពីរោង ចក្រ សហគ្រាស ចំនួន២៦ និងលើកទី៣ នាថៃ្ងព្រហស្បតិ៍ ទី១០ ខែឧសភា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិត ចូលរួមចំនួន…

  • សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំ រមេញប្រកាសគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តទៀត និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត

    សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ឃុំ រមេញប្រកាសគាំទ្រ សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បន្តទៀត និង ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត

    តាកែវ៖ ឯកឧត្តមសុខ ប្រសិទ្ធិ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋាន ឃុំ រមេញ ស្រុកកោះអណ្តែតខេត្តតាកែវ បានជួបសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សនិងប្រជាពលរដ្ឋស្ថិតក្នុងភូមិរមេញ ខាងជើងនៅព្រឹកថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម សុខ ប្រសិទ្ធិ ប្រធានក្រុមការងារគណបក្សឃុំរមេញ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ នាថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា មុខនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរក្សាបាននូវសិទ្ធិ សេរីភាព លទ្ធិប្រជាធិបតេយ្យ ពហុបក្ស និងថែរក្សាសុខសន្តិភាព ឱ្យបានរឹងមាំ និង បន្តអភវឌ្ឈន៍ប្រទេសជាតិ លើគ្រប់វិស័យ ក្រោមការដឹកនាំសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងជានាយករដ្ឋមន្រ្តីនៃកម្ពុជា និងគាំទ្របេក្ខភាព ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នាពេលអនាគត ។ ឯកឧត្តម សុខ ប្រសិទ្ធិបន្តទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់…

  • គ ជ ប ចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    គ ជ ប ចេញសេចក្តីជូនដំណឹង ស្តីពីការបន្តសុពលភាពអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលបានអស់សុពលភាព សម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧

    ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) សូមជម្រាបជូនដល់ប្រជាពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ គណៈកម្មការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធ ជ្រាបថា អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពប្រើប្រាស់ ក្នុងឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានបន្តសុពលភាពសម្រាប់ប្រើប្រាស់ក្នុងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ស្របតាមអនុក្រឹត្យលេខ១៣២ អនក្របក ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ របស់រាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ អ្នកបោះឆ្នោតអាចប្រើប្រាស់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ដែលអស់សុពលភាពខាងលើនេះ ដើម្បីបំពេញលក្ខខណ្ឌបោះឆ្នោតក្នុងថ្ងៃបោះឆ្នោតបាន។ ចំពោះប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ ឆ្នាំ២០២២ ដែលបានប្រើឯកសារ បញ្ជាក់អត្តសញ្ញាណបម្រើឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (អខ) ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំឯកសារបញ្ជក់ អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯអ) ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងត្រូវ បញ្ញាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ នៃឃុំ សង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ ពេលវេលា។ ការចេញ ឯអ មានរយៈពេល ៣០ ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២២…

  • គណប្រតិភូក្រសួងបរិស្ថាន កាកបាទក្រហមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ

    គណប្រតិភូក្រសួងបរិស្ថាន កាកបាទក្រហមកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ

    កំពង់ស្ពឺ ៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានប្រជុំពិភាក្សាស្តីពីការត្រៀមរៀបចំដាំដើមឈើ នៅមជ្ឍមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនា ឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ។ ក្នុងកម្មវិធីដាំដើមឈើខាងនេះ នឹងមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមអគ្គលេខាអាស៊ាន ប្រធានប្រតិភូសហព័ន្ធប្រចាំអាស៊ីប៉ាស៊ីហ្វិក, ប្រធាន ឬតំណាង ICRC ប្រចាំប៉ាស៊ីហ្វិក ក៏នឹងចូលរួមដាំដើមឈើជាមួយសម្ដេចប្រធានផងដែរ ។ ឯកឧត្តម សាយ សំអាល់ ណែនាំដល់អាជ្ញាធរនិងអ្នកពាក់ព័ន្ធ ត្រូវរៀបចំធ្វើយ៉ាងណាឱ្យដំណើរការនៃកម្មវិធីប្រព្រឹត្តិទៅដោយរលូន ព្រោះមានគណប្រតិភូជាន់ខ្ពស់ពីបណ្តាប្រទេសនានា មកចូលរួមដាំផងដែរ ។ អង្គប្រជុំបានសម្រេចនៅចំណុចសំខាន់ៗដើម្បីកំណត់ជាផែនការរួម ក្នុងការដាំកូនឈើនេះ គឺ ៖ ការកំណត់ទីតាំងឱ្យបានច្បាស់លាស់ដល់គណប្រតិភូ ការសម្អាតទីតាំងពិធីឱ្យបានស្អាតល្អទៅតាមប្លង់ដែលបានគ្រោងទុក និងការជ្រើសរើសពូជនិងប្រភេទដើមឈើសម្រាប់ដាំ ត្រួតពិនិត្យពីការប្រើប្រាស់ដីនៅក្នុងឧទ្យានជាតិព្រះសុរាម្រឹតកុសមៈ គិរីរម្យ ព្រោះទីតាំងនេះជាកន្លែងប្រវត្តិសាស្រ្តមួយរបស់កម្ពុជា ព្រោះថាទីកន្លែងប្រតិបត្តិនិងគោរពនូវសាសនា ហើយធ្វើយ៉ាងណាអភិវឌ្ឍឱ្យទៅជាកន្លែងឯកភាពសាសនាមួយ…

  • ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

    ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ សូមប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា

    កំពង់ចាម ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ បានអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នានៅ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ជាពិសេសសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ដើម្បីបន្តគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រី នៅអាណិតទី៧ ដើម្បីដឹកនាំរក្សាសុខសន្តិភាពនិងការអភិវឌ្ឍជាតិមាតុភូមិយើងឱ្យកាន់តែរីកចម្រើនជានិរន្តរ៍ ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានលើកឡើងបែបនេះ ក្នុងឱកាស សម្ពោធដាក់ឲ្យប្រើប្រាស់ប្រឡាយទឹក ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី នៅវត្តផ្តៅជុំ ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ គួររម្លឹកផងដែរថា ប្រជាកសិករចំនួន ៦៣៥គ្រួសារ នៅឃុំផ្តៅជុំ បានដាក់សំណើរតាមរយៈ ក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ជួយស្តារប្រឡាយទឹក ប្រវែង ១៤៥០ម៉ែត្រ ដើម្បីដោះស្រាយបញ្ហាទឹកប្រឈមដំណាំស្រូវ…

  • ឯកឧត្តម ឡុង ប៊ុន្នី ៖ ប្រទេសកម្ពុជាក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនឥតឈប់ឈរ

    ឯកឧត្តម ឡុង ប៊ុន្នី ៖ ប្រទេសកម្ពុជាក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងការរីកចម្រើនឥតឈប់ឈរ

    ព្រៃវែង ៖ ឯកឧត្តម ឡុង ប៊ុន្នី បានមានប្រសាសន៍ថា ក្នុងរយៈពេលជាង ៤០ឆ្នាំមកនេះ ក្រោមម្លប់សនិ្តភាពពេញលេញ និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋខ្មែរពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសមិទ្ធផលជាប្រវត្តិសាស្រ្ត យ៉ាងច្រើនឥតគណនា ដែលកើតឡើងពីការខិតខំប្រឹងប្រែង របស់យើងទាំងអស់គ្នាក្នុងការស្តារ និងកសាងប្រទេសជាតិមួយដែលត្រូវបំផ្លិចបំផ្លាញ ញាំញីដោយសារភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សឱ្យក្លាយជាទឹកដីមួយដែលពោរពេញ ដោយសុខសន្តិភាព ស្ថិរភាព និងមានការរីកចម្រើនឥតឈប់ឈរនិងកំពុងបោះជំហានទៅមុខយ៉ាងស្វាហាប់ឆ្ពោះទៅកាន់អនាគតដ៏រុងរឿង។ ការលើកឡើងរបស់ ឯកឧត្តម ឡុង ប៊ុន្នី សមាជិកគណ:កម្មការទី៤ នៃរដ្ឋសភា និងជាតំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង តំណាង ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញដឹកនាំបេក្ខជនពេញសិទ្ធ និងបម្រុងឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ជួបសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្រុងព្រៃវែងចំនួនជាង ៣០០នាក់។ ឯកឧត្តម ឡង ប៊ុន្នី ក៏បានលើកឡើងពីសមិទ្ធិផលថ្មីៗដ៏សំខាន់ផ្សេងទៀត ដែលរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បាននាំមកជូនជាតិ និងប្រជាពលរដ្ឋ ដូចជាជោគជ័យនៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយពីជំងឺរាតត្បាតនេះ។ នៅក្នុងនោះក៏មានជោគជ័យរបស់សភាកម្ពុជា នៅក្នុងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៣ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា…

  • សម្ដេចតេជោ ហ៊ុន សែន រំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈជម្ងឺនេះហាក់ដូចជាមានការកើនឡើង

    សម្ដេចតេជោ ហ៊ុន សែន រំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈជម្ងឺនេះហាក់ដូចជាមានការកើនឡើង

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសក្រើនរំលឹកឲ្យមានការប្រុងប្រយ័ត្នចំពោះជំងឺអេដស៍ ខណៈដែលនិន្នាការនៃជម្ងឺនេះហាក់ដូចជាមានការកើនឡើង។សម្ដេចតេជោ ក៏បានលើកឡើងអំពីក្ដីបារម្ភ ចំពោះអ្នកដែលស្រលាញ់ភេទដូចគ្នា ជាពិសេសបុរសស្រលាញ់បុរស។ សម្ដេច បានលើកឡើងថា ក្នុងឆ្នាំ២០២២ កន្លងទៅ មាននិន្នាការកើនឡើង នៃអ្នកផ្ទុកមេរោគអេដស៍ឡើងវិញ ដល់ជាង ៣០០ករណី ។ សម្ដេចថា៖ អេដស៍សម្លាប់មនុស្ស វា (អេដស៍) អត់ជាទេ! មិនទាន់មានប្រទេសណាមួយអាចរកឃើញការព្យាបាលជំងឺអេដស៍ ។ គេអាចរកថ្នាំព្យាបាល និងវ៉ាក់សាំងការពារកូវីដបាន តែអេដស៍នេះអត់មានវ៉ាក់សាំងនិងថ្នាំព្យាបាលឲ្យជាទេ។ សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យពលរដ្ឋរកវិធីការពារ និងប្រសិនជាសង្ស័យឆ្លងជំងឺអេដស៍ ត្រូវធ្វើការស្វែងរកមេរោគអេដស៍ភ្លាមៗ ជាពិសេសមិនត្រូវចម្លងមេរោគនេះបន្តទៅអ្នកដទៃនោះទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង…

  • សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនលូកដៃ ក្នុងរឿងបាតុកម្មណាហ្គាវើលដ៍

    សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនលូកដៃ ក្នុងរឿងបាតុកម្មណាហ្គាវើលដ៍

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាស មិនលូកដៃរឿងបាតុកម្មណាហ្គាវើលដ៍ ព្រោះមានហេតុផលនយោបាយនៅពីក្រោយ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន ១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះសំណាលនេះធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ថ្លែងដូច្នេះថា សម្ដេច មិនលូកដៃទៅក្នុងរឿងបាតុកម្មណាហ្គាវើលដ៍ ពីព្រោះតែបាតុកម្មនេះ មានហេតុផលនយោបាយនៅពីក្រោយ។ សម្ដេច បានលើកឡើងថា រដ្ឋាភិបាល ដឹងទាំងអស់ អំពីប្រភពថវិកា ដែលបានផ្ដល់ជូនក្រុមបាតុករទាំងនោះ ឲ្យធ្វើបាតុកម្មបន្តរហូតដោយមិនចាំបាច់ធ្វើការងារអ្វី ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងជំរុញឲ្យក្រុមបាតុករធ្វើបាតុកម្ម ៥ឆ្នាំទៀតផងដែរ តែព្រមានកុំឱ្យមានការបិទផ្លូវ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • ឯកឧត្តម អ៊ាង សុផល្លែត ៖ ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ “រក្សាបានសន្តិភាព និង ការអភិវឌ្ឍ”

    ឯកឧត្តម អ៊ាង សុផល្លែត ៖ ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ “រក្សាបានសន្តិភាព និង ការអភិវឌ្ឍ”

    ខេត្តត្បូងឃ្មុំ ៖ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៨៦០នាក់ ដោយមានកូនទេវតា មកតាមជាមួយប្រមាណ ៣០០នាក់ មកពីភូមិចំនួន៦ នៃឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ ឯកឧត្តម បានបន្តថា គោលដៅយើងគឺ « អ្នកអូររាំងឪ ជួយអ្នកអូររាំងឪ» នឹងបានមានប្រសាសន៍បន្ថែមថា «ខ្មែរស្រលាញ់គ្នា ខ្មែរសាមគ្គីគ្នា ខ្មែរឈ្នះ-រក្សាបានសន្តិភាព និង ការអភិវឌ្ឍ » តាមរយៈស្មារតីនេះហើយ ទើបថ្នាក់ដឹកនាំ និង ក្រុមការងារយើង បានអនុវត្តតាមគោលការណ៍ ៥ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងកម្មវិធីនយោបាយរបស់គណបក្សយើង គឺ -ជម្រុញការអភិវឌ្ឍធនធានមនុស្ស លើកទឹកចិត្ត គាំទ្រ និងឧបត្ថម្ភ សិស្សានុសិស្សនៅទូទាំងស្រុក ជាពិសេសសិស្សានុសិស្សប្រលងមធ្យមសិក្សាទុតិយភូមិ តាមរយៈ ថវិកា និងសម្ភារបម្រើការសិក្សា ។ -ផ្លូវ ៖…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បន្តទៀត

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល បន្តទៀត

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ចំនួន១៩,០០៤នាក់ មកពីរោងចក្រសហគ្រាចំនួន១៣ នៅរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលជំនួបសំណេះ សំណាល នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ។ តាមការឲ្យដឹងពីឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹង ថា រោងចក្រ សហគ្រាទាំង១៣ ដែលអនុញ្ញាតឱ្យកម្មករ និយោជិតចូល រួម ក្នុងពិធីសំណេះសំណាលនេះ មកពីស្រុកមុខកំពូល ខេត្តកណ្តាលចំនួន៣ និងរាជធានីភ្នំពេញចំនួន១០ (ខណ្ឌឫស្សីកែវចំនួន៨, ខណ្ឌជ្រោយចង្វារ ចំនួន ១ និងខណ្ឌពោធិ៍សែនជ័យចំនួន១)។ រោងចក្រ សហគ្រាសទាំង១៣នេះ មានរោងចក្រកាត់ដេរចំនួន១០ ផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន២ និងផលិតស្បែកជើងចំនួន១។ ផលិតផលរោងចក្រ សហគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ ដូចជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក ចិន និងអូស្ត្រាលីជាដើម។ រាជធានីភ្នំពេញ និងខេត្ត…