-
ឯកឧត្តម អៀង មូលី ៖ ចាត់ទុកអតីតយុទ្ធជននិងនិវត្តន៍ជន គឺជាវិរៈភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបូរណភាពជាតិ និងមាតុភូមិ

(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម អៀង មូលី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានអញ្ជើញជួបសំណេះសំណាល ជាមួយអតីតយុទ្ធជនចំនួន ៦០២ នៅវត្តបសេដ្ឋចាស់ ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺនារសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម បានលើកទឹកចិត្ត និងថ្លែងអំណរគុណដល់ បងប្អូនជាយុទ្ធជន ដែលមានវីរៈភាពអង់អាចក្លាហាន បានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលា ដើម្បីបូរណភាពជាតិ និងមាតុភូមិ។ អ្នកខ្លះមានជំងឺប្រចាំកាយ អ្នកខ្លះទៀតបានក្លាយខ្លួនជាជនពិការ លើសពីនេះទៅទៀត អ្នកខ្លះបានពលីជីវិតនៅក្នុងសមរភូមិ។ ប្រទេសជាតិមានសុខសន្តិភាព នាំមកនូវការរីកចម្រើន និងការអភិវឌ្ឍន៍។ យើងទាំងអស់គ្នាត្រូវរក្សាសន្តិភាពឱ្យស្ថិតនៅគង់វង្សជារៀងរហូត សម្រាប់ក្មេងៗជំនាន់ក្រោយ។ ឯកឧត្តម បន្ថែមថា សន្តិភាពដែលបងប្អូនទាំងអស់គ្នាបានចូលរួមកសាងនេះហើយ ដែលធ្វើឱ្យកម្ពុជាមានការអភិវឌ្ឍលើគ្រប់វិស័យ និងទទួលបានជោយជ័យជាបន្តបន្ទាប់ដូចសព្វថ្ងៃនេះ។ ឯកឧត្តម អៀង មូលី បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារនយោបាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ គឺ “អរគុណសន្តិភាព” ដែលមានតម្លៃមិនសាបសូន្យ និងបានធ្វើការគាំទ្រយ៉ាងពេញទំហឹង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា…
-
ភោជនីយដ្ឋានសរុបចំនួន ១០៣ បានប្រកាសប្តេជ្ញាចិត្តមិនលក់សាច់សត្វព្រៃ ក្នុងយុទ្ធនាការ អន្ទាក់សូន្យទាំងដំណាក់ទី១ និង ទី២កន្លងមក

ខេត្តបាត់ដំបង៖ គិតរហូតមកដល់ពេលនេះមានភោជនីយដ្ឋានចំនួនសរុប ១០៣បានប្តេជ្ញាចិត្តមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ ពោលគឺចាប់ពីការធ្វើយុទ្ធនាការអន្ទាក់សូន្យទាំងដំណាក់កាលទី១ និងដំណាក់កាលទី ២ ក្នុងរយៈពេល ២ឆ្នាំកន្លងមក ។ សម្រាប់ក្នុងពិធីបើកយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២នៅខេត្តបាត់ដំបងដែល ធ្វើឡើងនាថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២៣ នេះដែរ មានភោជនីយដ្ឋានយ៉ាងហោចណាស់ចំនួន ៧ ក៏បានប្រកាសមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃផងដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្តីពីយុទ្ធនាការ “អន្ទាក់សូន្យ” នៅរសៀលថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ នៅមន្ទីរបរិស្ថានខេត្តបាត់ដំបង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការ និង ជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ ការចូលរួមពីសំណាក់ប្រជាពលរដ្ឋ និងអាជ្ញាធរក្នុងខេត្តបាត់ដំបងគឺជាជំហ៊ានមួយទៀតក្នុងការទប់ស្កាត់ការដាក់អន្ទាក់ពីព្រោះថាខេត្តបាត់ដំបង ដែលជាខេត្តមួយមានសក្តានុពលយ៉ាងសំខាន់ទៅលើវិស័យទេសចរណ៍ ហើយក៏ជាខេត្តមួយមានតំបន់ការពារធម្មជាតិ ក្នុងនេះដូចជាដែនជម្រកសត្វព្រៃភ្នំសំកូស តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត តំបន់របៀងជីវចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ ជាដើម ។ ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់បន្ថែមថា ក្នុងយុទ្ធនាការអន្ទាក់សូន្យ បានទទួលការយល់ជ្រួតជ្រាបពីសំណាក់ប្រជាពលរដ្ឋកាន់តែច្រើន ហើយពលរដ្ឋក៏កាន់តែយល់ពីផលប៉ះពាល់កើតចេញពីអន្ទាក់យ៉ាងច្រើនដែរ ។ ឯកឧត្តម ផេង សិទ្ធី អភិលរងខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា៖ កាំភ្លើងកែច្នៃបង្កគ្រោះថ្នាក់ទាំងមនុស្សសត្វ…
-
ឯកឧត្តម សៅ សារឿន ចូលរួមបើកស្លាកសញ្ញាគណបក្សខ្នាតធំពីរផ្ទាំង នៅភូមិទួលរមៀត ឃុំវ៉ារិន ដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រធំៗជាច្រើន

សៀមរាប៖ ដើម្បីឈានឆ្ពោះទៅកាន់ការបោះឆ្នោតជើសរើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ឱ្យសម្រេចបានជោគជ័យ កន្លងទៅថ្មីៗនេះ ឯកឧត្ដម សៅ សារឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយស្រុកវ៉ារិន ជាប្រធានក្រុមការងារចុះមូលដ្ឋាន ឃុំវ៉ារិន ខេត្តសៀមរាប បានអញ្ជើញចូលរួមបើកស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាខ្នាតធំពីរផ្ទាំងដើម្បីផ្សព្វផ្សាយនូវសមិទ្ធផលជាប្រវត្តិសាស្ត្រធំៗជាច្រើដែលដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកស្លាកសញ្ញាគណបក្សនេះ បានធ្វើឡើងនៅទីប្រជុំជន ភូមិទួលរមៀត ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប ។ របាយការណ៍បង្ហាញថា ស្លាកសញ្ញាគណបក្សប្រជាជនកម្ពុជាថ្មីខ្នាតធំចំនួន ២ផ្ទាំងនេះ ដោយផ្ទាំងនីមួយៗមានទំហំ 3,38 ម៉ែត្រ គុណ 5,55 ម៉ែត្រ កំពស់ពីជើងក្រោមឡើង 5,68 ម៉ែត្រ ព្រមទាំងចាក់ថ្មជើងសរសគ្លឹះការពារខ្យល់យ៉ាងរឹងមាំ និងតភ្ជាប់ភ្លើងហ្វាបំភ្លឺប្រកបដោយភាពទាក់ទាញ ទាំងពេលថ្ងៃនិងពេលរាត្រី ដែលត្រូវចំណាយអស់ថវិកាកសាង និងចំណាយក្នុងកម្មវិធីចំនួនជាង ១០លាន២សែនរៀល ។ ឯកឧត្តម សៅ សារឿន បានថ្លែងអំណរគុណ ចំពោះគ្រប់សកម្មភាពរបស់ក្រុមការងារថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋាន ដែលបានសហការនិងសាមគ្គីឯកភាពគ្នាបានល្អ កក្តាទាំងនេះបានបង្ហាញឲ្យប្រជាពលរដ្ឋមានភាពជឿជាក់មកលើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ស្វាគមន៍ចំពោះការចាប់អារម្មណ៍ របស់ប្រធាន អាជ្ញាធរ អធិការកិច្ចរដ្ឋឡាវ មកលើវិស័យអធិការកិច្ចកម្ពុជា

ភ្នំពេញ ៖ ក្នុងឱកាសអនុញ្ញាតិឱ្យគណប្រតិភូឡាវ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ខាំផាញ់ ភំម៉ាថាត (Khamphanh Phommathath) ប្រធានអាជ្ញាធរអធិការកិច្ចរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យឡាវ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង នារសៀល ថ្ងៃពុធទី ២១ ខែមិថុនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា ទស្សន:កិច្ចរបស់ ប្រតិភូឡាវ នាថ្ងៃនេះ មានអត្ថន័យសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ វិស័យអធិការកិច្ច និងចូលរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការរវាងប្រទេសជិតខាង ឱ្យកាន់តែស៊ីជម្រៅ គ្រប់ជ្រុងជ្រោយ និងមានលក្ខណៈជាយុទ្ធសាស្ត្រថែមទៀត។ ឯកឧត្តម បណ្ឌិត ខាំផាញ់ ភំម៉ាថាត បានថ្លែងនូវការកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាពិសេសជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេមថ្មីៗនេះ។ ឯកឧត្តមបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលតែងតែបានជួយជ្រោមជ្រែងដល់ប្រទេសឡាវស្ទើរតែគ្រប់ដំណាក់កាល ជាពិសេសនៅក្នុងដំណាក់កាលកូវដី ១៩។ ឯកឧត្តម…
-
មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល អំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ត្រូវត្រៀមឯកសារពាក់ព័ន្ធឱ្យបានគ្រប់គ្រាន់ដើម្បី ចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនឱ្យបានឆាប់រហ័

ខេត្តកណ្តាល៖ មន្ត្រី នៃមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋក្នុងឃុំចំនួន៤ រួមមាន៖ ឃុំកោះចូរ៉ាម ឃុំស្វាយរមៀត ឃុំតាឯក និងឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល និងប្រជាពលរដ្ឋដែលមានដីក្នុងឃុំខាងលើ ត្រូវត្រៀមឯកសារពាក់ព័ន្ធអោយបានគ្រប់គ្រាន់ រួមមានសំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ សៀវភៅគ្រួសារ និងលិខិតពាក់ព័ន្ធផ្សេងៗ និងបោះបង្គោលព្រំដីójyបានច្បាស់លាស់ ដើម្បីងាយស្រួលដល់ក្រុមការងារចុះវាស់វែង និងចេញប័ណ្ណកម្មសិទ្ធជូនបងប្អូនអោយបានឆាប់រហ័ស។ នេះជាការថ្លែងរបស់លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើ ការវិនិច្ឆ័យមានលក្ខណះជាប្រព័ន្ធ នាព្រឹកថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២៣ ។ លោក បានបញ្ជាក់ថា៖ កិច្ចប្រជុំនេះ គឺ ដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវ ដំណើរការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី ការវាស់វែង និង ការវិនិច្ឆ័យ ដែលអនុវត្ត ផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម…
-
ឯកឧត្តម ចាយ បូរិន ដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ចុះសួរសុខទុក្ខ ឯកឧត្តម ឆាយ សារ៉េត ដល់គេហដ្ឋាន នៅខេត្តបាត់ដំបង

បាត់ដំបង ៖ ប្រតិភូផ្នែកឃោសនាអប់រំ ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន តំណាងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញទៅសួរសុខទុក្ខ ឯកឧត្តម ឆាយ សារ៉េត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាល ដល់គេហដ្ឋាននៅសង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ឯកឧត្តម ឆាយ សារ៉េត និងគ្រួសារ បង្ហាញនូវក្តីរំភើបរីករាយយ៉ាងខ្លាំង ហើយសូមសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅ ដែលជាថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ ចាត់តាំងតំណាងដឹកនាំប្រតិភូមកសួរសុខទុក្ខរូបឯកឧត្តម និងក្រុមគ្រួសារដល់លំនៅដ្ឋាន។ ឯកឧត្តម បានរៀបរាប់ពីប្រវត្តិការងារថា៖ ក្រោយថ្ងៃរំដោះ ៧មករា១៩៧៩ បានចូលបម្រើការងារនៅខេត្តបាត់ដំបង ធ្វើជាប្រធានភូមិ អនុប្រធានឃុំ ក្រុមឃោសនាប្រដាប់អាវុធស្រុក អនុប្រធានយោធាស្រុកទទួលបន្ទុកនយោបាយ អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុក ប្រធានចាត់តាំងស្រុកថ្មគោល អនុប្រធានត្រួតពិនិត្យខេត្ត ប្រធានប្រតិបត្តិការកសាងស្រុកបវេល ប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ស្រុកបវេល លេខាបក្សស្រុកថ្មគោល អនុប្រធានគណៈកម្មាធិការប្រជាជនបដិវត្តន៍ខេត្តបាត់ដំបង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ និងជាអភិបាលរងទី១ខេត្ត ជាសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តព្រៃវែង និងជាអភិបាលរងទី១ខេត្ត អភិបាលខេត្តព្រៃវែង…
-
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានិងសាកលវិទ្យាល័យធំៗចំនួនពីរចុះអនុស្សរណៈយោគយល់គ្នាសម្រាប់ការផ្សព្វផ្សាយនិងការអប់រំ សមិទ្ធផល កេរដំណែលរបស់អ.វ.ត.ក.រយៈពេល១៥ឆ្នាំកន្លងមក

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) សាកលវិទ្យាល័យជាតិបាត់ដំបង និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ (Southeast Asian University Partnership-SAUP) របស់អង្គការ GIZ/CPS បានចុះអនុស្សរណៈនៃការយោគយល់គ្នា សម្រាប់ការផ្សព្វផ្សាយ និងការអប់រំសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក. ដែលសម្រេចបានក្នុងរយៈពេលជាង១៥ឆ្នាំកន្លងមកនេះ ក្នុងវិស័យឧត្តមសិក្សា។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ.វ.ត.ក.បានឱ្យដឹងថា នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងបណ្ណាល័យរបស់អ.វ.ត.ក. ពិធីចុះហត្ថលេខាទៅលើអនុស្សរណៈនៃការយោគយល់គ្នាត្រូវបានធ្វើឡើងរវាងអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាតំណាងដោយ ឯកឧត្តម ក្រាញ់ តូនី រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាប្រធានរដ្ឋបាលស្ដីទីនៃអ.វ.ត.ក.សាកលវិទ្យាល័យជាតិបាត់ដំបង តំណាងដោយឯកឧត្តម សុខ ឃន សាកលវិទ្យាធិការ និងភាពជាដៃគូសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍(SAUP) របស់អង្គការ GIZ/CPS តំណាងដោយលោកស្រី Sadie O’ Mahoney អ្នកសម្របសម្រួលកម្មវិធីថ្នាក់តំបន់(កម្ពុជា ហ្វីលីពីន និងទីម័រខាងកើត)។ គោលបំណងនៃការចុះអនុស្សរណៈនៃការយោគយល់គ្នាខាងលើ គឺផ្តោតសំខាន់លើការផ្សព្វផ្សាយ ការអប់រំនិងការសិក្សាស្រាវជ្រាវ ដើម្បី (១)លើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានស្តីពីដំណើរការកាត់សេចក្តីសិមិទ្ធផលនិងកេរដំណែលរបស់អ.វ.ត.ក ក្នុងវិស័យឧត្តមសិក្សា, (២) ជួយអភិវឌ្ឍនិងលើកកម្ពស់កម្មវិធីសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាផ្នែកវិទ្យាសាស្ត្រសង្គមរួមទាំងការសិក្សាអំពីសន្តិភាពនិងក្រោយជម្លោះ, (៣) សហការនិងសម្របសម្រួលក្នុងការបង្កើតវិធីសាស្ដ្របង្រៀន និងឧបករណ៍សិក្សាសម្រាប់គ្រូបង្រៀន អ្នកសិក្សា និងអ្នកស្រាវជ្រាវក្នុងវិស័យខាងលើ,…
-
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ

ភ្នំពេញ ៖ ក្នុងពិធីសំណេះសំណាលជាមួយអតីតសកម្មជនគណបក្សប្រឆាំងមកពី ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ចំនួន ៧១នាក់ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម បានបញ្ជាក់ថា ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ រក្សានូវសុខសន្តិភាព និងការអភិវឌ្ឍជាតិ ។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បន្តថា រាជរដ្ឋាភិបាល កម្ពុជា តាមរយៈគោលនយោបាយគណបក្សប្រជាជនកម្ពុជា ដែលបានទទួលសម្លេងគាំទ្រដ៏ច្រើនលើសលុប ក្នុងការបោះឆ្នោតជាច្រើនអាណត្តិ ដោយមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន ជានាយករដ្ឋមន្ត្រី ប្រជាជនរស់នៅក្នុងសុខសន្តិភាព និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនទៅមុខ ជាលំដាប់។ សូមបញ្ជាក់់ថា ក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ដឹកនាំដោយ…
-
អភិបាលរាជធានីភ្នំពេញ ជំរុញឲ្យអធិការដ្ឋាន ស្នងការដ្ឋានរាជធានីភ្នំពេញធ្វើអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋឲ្យបានលឿន ខណៈដែលការបោះឆ្នោតបានខិតជិតមកដល់

ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការផ្ដល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ នៅសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង បានជំរុញឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ចេញឈ្មោះប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បញ្ជូនទៅអធិការខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ដើម្បីសាវជ្រាវធ្វើអត្តសញ្ញាណប័ណ្ណទាំងនេះជូនពួកគាត់ឡើងវិញ ។ ចំពោះការធ្វើអត្តសញ្ញាណប័ណ្ណដែលហួសសុពលភាពនេះ បើធ្វើមិនទាន់មុនពេលបោះឆ្នោតទេ សូមស្នើឲ្យអាជ្ញាធរខណ្ឌទាំង១៤ ណែនាំទៅសង្កាត់ ដើម្បីធ្វើលិខិតបញ្ជាក់ អត្តសញ្ញាណសម្រាប់ការបោះឆ្នោតជូនពួកគាត់ មានន័យថា នៅពេលដែលអត្តសញ្ញាណប័ណ្ណធ្វើមិនបានរួចរាល់ តែពួកគាត់នៅតែអាចបោះឆ្នោតបាន ។ ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំឲ្យរដ្ឋបាលរាជធានីភ្នំពេញធ្វើលិខិត ដើម្បីរំលឹកដល់បងប្អូនប្រជាពលរដ្ឋដែលមានកូនអាយុ១៥ឆ្នាំហើយ ត្រូវនាំកូនទៅធ្វើអត្តសញ្ញាណប័ណ្ណ កុំចាំពេលដែលត្រូវការទើបសម្រុកទៅធ្វើអត្តសញ្ញាណប័ណ្ណនោះ។បើតាមស្នងការរងរាជធានីភ្នំពេញបានឲ្យដឹងថា គិតពីឆ្នាំ២០១២ រហូតមកដល់ឆ្នាំ២០២៣នេះ យើងបានផ្ដល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ចំនួនជាង១លាន៦ម៉ឺនសន្លឹក។ តាមទិន្នន័យដែលអាចព្យាករណ៍បាន នៅឆ្នាំ២០២៤ អត្តសញ្ញាណប័ណ្ណប្រជាពលរដ្ឋនៅភ្នំពេញ ដែលអស់សុពលភាពមានចំនួន ១៣២១០៣សន្លឹក នៅឆ្នាំ២០២៥ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ៣៤៩២១៨សន្លឹក នៅឆ្នាំ២០២៦ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៦៧៦២ សន្លឹក និងនៅឆ្នាំ២០២៧ អត្តសញ្ញាណប័ណ្ណអស់សុពលភាព ចំនួន ២៧៤៣៦សន្លឹក ៕…
-
សម្តេចតេជោ ហ៊ុន សែន៖ ជនក្បត់ជាតិ ឃុបឃិតជាមួយបរទេស បង្កសង្រ្គាមឡើង ហើយបានសន្យល់ទុកជនពិការជាច្រើននៅកម្ពុជា

ភ្នំពេញ៖ តាមរយៈសារលិខិត ក្នុងឱកាសខួបលើកទី១៦ ទិវាអតីតយុទ្ធជនកម្ពុជា២១ មិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានលើកឡើងថា សង្គ្រាមបង្កឡើងដោយជនក្បត់ជាតិមួយក្ដាប់តូច ដែលបានឃុបឃិតជាមួយបរទេស បានបន្សល់ទុកនូវជនពិការ បាត់បង់ការងារ និងបានពលីជីវិតជាច្រើននៅកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាក្រោយថ្ងៃរំដោះ៧មករា១៩៧៩ រាជរដ្ឋាភិបាលបានស្តារឲ្យពួកគាត់មានភាពល្អប្រសើរឡើងវិញ ជាបន្តបន្ទាប់រហូតដល់សព្វថ្ងៃនេះ។ សម្តេចតេជោ បានបញ្ជាក់ថា សង្រ្គាមដែលបង្កឡើងដោយជន ក្បត់ជាតិមួយក្តាប់តូចឃុបឃិតជាមួយបរទេស បានបង្កសង្គ្រាមវិនាសកម្ម និងរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបំផ្លិតបំផ្លាញសង្គមសេដ្ឋកិច្ចឲ្យខ្ទេចខ្ទីដល់ឫសគល់ ថែមទាំងបានបន្សល់ទុកនូវអតីតយុទ្ធ ជនដែលជាជនពិការ និវត្តជន ជនបាត់បង់សមត្ថភាពការងារ និងគ្រួសារយុទ្ធជនពលីមរណៈជាច្រើន ។ ទោះជាយ៉ាងណាក៏ដោយ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអតីតយុទ្ធជន គឺជាគំរូវីរភាព ដ៏មុះមុត និងគុណបំណាចដ៏ធំធេងរបស់ប្រទេសជាតិ និងប្រជាជនគ្រប់ស្រទាប់ទាំងអស់ ខណៈអតីតយុទ្ធជន គឺបានធ្វើពលិកម្មយ៉ាងអង់អាចក្លាហាន បូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ ហើយរាជរដ្ឋាភិបាល និងប្រជាជនគ្រប់រូបនៅទូទាំងប្រទេសពិតជាចងចាំជានិច្ចនូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូប ចំពោះជាតិមាតុភូមិ។ សម្តេច បន្តថា…