-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖រាជរដ្ឋាភិបាល ដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជន ដែលបានតស៊ូ ដើម្បីនាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើថា រាជរដ្ឋាភិបាល ដឹងគុណចំពោះអតីតយុទ្ធជន និវត្តន៍ជនទាំងអស់ ដែលបានតស៊ូ លះបង់គ្រប់បែបយ៉ាង ដើម្បី នាំមកនូវសុខសន្តិភាព ស្ថេរភាព និងវឌ្ឍនភាពសង្គម ក្នុងការរំដោះប្រទេសជាតិចេញពី របបប្រល័យពូជសាសន៍ ប៉ុល ពត រហូតសព្វថ្ងៃនេះ ជាពិសេសការទប់ស្កាត់មិនឱ្យរបបនេះត្រឡប់មកវិញបានឡើយ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអបអរសាទរដល់អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនទាំង ២៤៨នាក់ ដែលត្រូវបានបំពាក់គ្រឿងឥស្សរិយយសការពារជាតិ ដែលនេះបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ចំពោះបងប្អូនអតីតយុទ្ធជន និងក្រុមគ្រួសារទាំងអស់ ដែលសម្ដេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី តែងតែគិតគូរអំពីសុខទុក្ខរបស់អតីតយុទ្ធជនកម្ពុជាយើង ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដា្ឋនស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីរសៀល ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបំពាក់គ្រឿងឥស្សរិយយសការពារជាតិជូនដល់ អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ចំនួន ២៤៨នាក់ ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។…
-
ព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៦០រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ រួមមាន ទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ ។ សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២ជំពូក និង ១៨២មាត្រា ត្រូវបានរដ្ឋសភា អនុម័តយល់ព្រមចំនួន ១០០សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០៣រូប បានឡើងមានយោបល់រួចមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។ របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ។…
-
សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ ៥ទៀត ត្រូវយកមកពិភាក្សានិងអនុម័ត ក្នុងសម័យប្រជុំពេញអង្គ នៅថ្ងៃទី២៣ មិថុនា ខាងមុខនេះ

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា នៅព្រឹកថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិកាអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន ។ ជាលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ បានអនុម័តកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន ៥ទៀត គឺសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរអេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍ ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា…
-
រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និងនិរន្តរភាពពិតប្រាកដ

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីបើកសន្និបាតសហគមន៍នេសាទ និងសហគមន៍ស្រះជម្រកត្រី នៅសណ្ឋាគារភ្នំពេញ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងគូសបញ្ជាក់ថា ការកំណត់ដែននេសាទ គឺត្រូវយកចិត្តទុកគិតគូរឱ្យមានលក្ខណៈវិទ្យាសាស្ត្រ សេដ្ឋកិច្ច និង និរន្តរភាពពិតប្រាកដ ។ ឯកឧត្តមរដ្ឋមន្ត្រី បន្ថែមថា សន្និបាតថ្ងៃនេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការអនុវត្តការងារ ដើម្បីបន្តនិរន្តរភាពវិស័យជលផល។ ជាមួយគ្នានេះដែរ ឯកឧត្តម បានណែនាំដល់អង្គពិធីត្រូវយកឱកាសដ៏មានតម្លៃនេះ ពិនិត្យលើបញ្ហាប្រឈមជាក់ស្តែង និងរួមគ្នារកវិធីដោះស្រាយ ដើម្បីការពារធនធាននេសាទឱ្យបានប្រសើរ តាមរយៈការចូលរួមទប់ស្កាត់បទល្មើសនេសាទខុសច្បាប់ និងតម្រង់ទិសជនខិលខូចឱ្យប្រព្រឹត្តិត្រូវវិញ។ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ក៏បានលើកទឹកចិត្តដល់សហគមន៍ឱ្យមានភាពម្ចាស់ការ ធ្វើការងារនេះដោយបេះដូងដើម្បីប្រយោជន៍រួមគ្នាតែមួយទាំងប្រជាជនសហគមន៍និងធនធានធម្មជាតិ ។ ទាក់ទងនឹងការងារនេះ គឺចាំបាច់ត្រូវពង្រឹងសមត្ថភាព ផ្តល់ចំណេះដឹងដល់សហគមន៍ឱ្យយល់ពីបច្ចេកទេស និងបទដ្ឋានច្បាប់ឱ្យបានច្បាស់លាស់ ព្រមទាំងតុល្យភាពនៃការអភិរក្សនិងអភិវឌ្ឍធនធានជលផល ។ លើសពីនេះទៀត គឺប្រសិទ្ធភាពនៃការអនុវត្ត ដោយត្រូវគោរពតាមបទបញ្ញតិបច្ចេកទេស ដូចជារដូវបិទនេសាទជាដើម។ ចំណែកការបង្រ្កាបបទល្មើសជលផលនានា ត្រូវធ្វើឱ្យមានប្រសិទ្ធភាពខ្ពស់បំផុត តាមរយៈការក្តាប់ព័ត៌មានឱ្យបានច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងត្រូវមានការសហការពីអាជ្ញាធរខេត្ត…
-
សម្ដេចតេជោ ហ៊ុន សែន៖ អាណត្តិក្រោយរដ្ឋាភិបាលនឹងប្តូរទៅយុទ្ធសាស្រ្តបញ្ចកោណក្រោយអនុវត្តយុទ្ធសាស្រ្តចតុកោណបាន ៤អាណត្តិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងឱ្យដឹងថា នៅអាណត្តិក្រោយពោលគឺនីតិកាលទី៧ នៃរដ្ឋសភា រដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នឹងដាក់ចេញការអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្រ្តបញ្ចកោណដែលមានមុំ៥ ក្រោយអនុវត្តយុទ្ធសាស្រ្តចតុកោណបាន ៤អាណត្តិរួចមក ដែលនឹងមានការបញ្ចូលធាតុថ្មីក្នុងន័យទំនើបកម្មរដ្ឋាភិបាល និងការរីកចម្រើន។ ការគូសបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជានិងជាប្រមុខគណបក្សប្រជាជនកម្ពុជានេះ ធ្វើឡើងក្នុងពិធីប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នារសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា រដ្ឋាភិបាលបានអនុវត្តកម្មវិធីនយោបាយនៃយុទ្ធសាស្រ្តចតុកោណដែលមានមុំ៤ បាន ៤ដំណាក់កាល ក្នុងរយៈពេល ៤អាណត្តិរួចមកហើយ។ ពោលគឺ ក្នុង ១អាណត្តិ អនុវត្ត ១ ដំណាក់កាល ហើយពេលខាងមុខនេះ នឹងប្តូរទៅជាយុទ្ធសាស្រ្តបញ្ចកោណ ដែលមានមុំ៥វិញ។ សម្ដេចតេជោមានប្រសាសន៍បញ្ជាក់ថា៖ «រាជរដ្ឋាភិបាល បាននិងកំពុងឈានទៅរៀបចំយុទ្ធសាស្រ្តបច្ចកោណដែលក្នុងនោះបានប្រមូលនូវធាតុទាំងឡាយដែលមានក្នុងយុទ្ធសាស្រ្តចតុកោណ ជាមួយនឹងការបញ្ចូលធាតុថ្មីបន្ថែមទៀត ដើម្បីឱ្យការដឹកនាំរដ្ឋាភិបាលកាន់តែមានប្រសិទ្ធភាព និងរីកចម្រើន»។ ឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា សមិទ្ធផលដែលរដ្ឋាភិបាលសម្រេចបានជាមួយយុទ្ធសាស្រ្តចតុកោណទាំង ៤ អាណត្តិនោះ បានស្តែងឡើងនឹងភ្នែកជាក់ស្តែងទាំងវិស័យកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការពង្រឹងវិស័យឯកជន និងកាងារ…
-
សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ ដែលជាផលប្រយោជន៍ជាតិ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុត

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ទទួលស្គាល់ខ្លួនឯងថា ជាមនុស្សដែលឆេវឆាវ ប៉ុន្ដែការសម្រេចចិត្តខាងនយោបាយ គឺខ្ញុំជាមនុស្សដែលចិត្តធ្ងន់បំផុត។ សូមអ្នកទាំងអស់គ្នាមើល តើខ្ញុំមានដែលសម្រេចចិត្តខាងនយោបាយពាក់ព័ន្ធជាមួយដំណើរផលប្រយោជន៍ជាតិ តាមរបៀបឆេវឆាវដែរឬទេ? គឺអត់នោះទេ។ អ្នកដទៃមិនអាចចិត្តធ្ងន់ដូច ហ៊ុន សែន បានទេ ។ សម្ដេច បន្ថែមថា ចិត្តឆេវឆាវរបស់សម្ដេច ក៏ប្រែមកជាធ្ងន់បំផុតវិញ នៅពេលសម្រេចចិត្តផ្នែកនយោបាយ ពិសេសពាក់ព័ន្ធជោគវាសនារបស់ប្រទេសជាតិ។ បើតាមប្រសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី, ប្រសិនបើសម្ដេច សម្រេចចិត្តឆេវឆាវកាលពីអតីតកាល ព្រោះតែការឈឺចាប់ដោយសារកូនស្លាប់នៅនឹងមុខ តែសុំគេយកទៅកប់ និងមើលថែទាំប្រពន្ធមិនបាននោះ ហើយដកកាំភ្លើងបាញ់នោះ ម្ល៉េះមិនអាចសម្រេចនូវបុព្វហេតុជាតិ ពិសេស ដំណើរឆ្ពោះទៅរកការរំដោះជាតិរបស់សម្ដេច និងជាមួយយុទ្ធមិត្តផ្សេងទៀត មិនអាចបានជោគជ័យឡើយ។ សម្ដេចកាលពីពេលនោះ អាចនឹងត្រូវគេយកទៅដាក់ពន្ធនាគារ ឬបាញ់សម្លាប់ចោលក៏ថាបាន។ សម្ដេចតេជោ បានបញ្ជាក់ទៀតថា ការសម្រេចចិត្តធ្ងន់បំផុតខាងផ្នែកនយោបាយ ទើបធ្វើឲ្យសម្ដេចឈរជើងក្នុងហ្វូងអ្នកនយោបាយ តាំងពីអាយុ២៧ឆ្នាំ ពោលនៅពេលដែលសម្ដេចនៅធ្វើជារដ្ឋមន្ដ្រីក្រសួងការបរទេស ដែលកាលនោះធ្លាប់រងនូវការបង្អាប់ថា ជារដ្ឋមន្ដ្រីការបរទេសដែលមិនទាន់បានធំក្លិនទឹកដោះគោ។ ប៉ុន្ដែសម្ដេចមិនខ្វល់ជាមួយការលើកឡើងទាំងអស់នោះឡើយ ពោលសម្ដេចនៅតែបន្ដដំណើរដើម្បីបុព្វហេតុជាតិ។ ពិតណាស់ សម្ដេចតេជោ ត្រូវបានគេទទួលស្គាល់ថា ជាមេដឹកនាំប្រទេសមួយរូប ដែលមានចិត្តធ្ងន់ខាងនយោបាយ ហើយតែសណ្ដោសប្រណីចំពោះអ្នកនយោបាយប្រឆាំង បើទោះបីអ្នកទាំងនោះធ្លាប់វាយប្រហារសម្ដេច…
-
សម្ដេចតេជោ៖ សៀវភៅប្រវត្តិសាស្ដ្រកម្ពុជា ដែលសម្ដេចចងក្រងនោះ គឺប្រមាណជា ១០ឆ្នាំទៀត ទើបអនុញ្ញាតឲ្យបញ្ចេញ ព្រោះរឿងរ៉ាវក្នុងសៀវភៅនេះ មានភាពស៊ាំញ៉ាំចាក់ស្រេះណាស់

ភ្នំពេញ៖ ក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស ៥ ហ៊ុន សែន បានបញ្ជាក់ថា សៀវភៅប្រវត្តិសាស្រ្ដកម្ពុជា ដែលជាសម្រង់ប្រសាសន៍របស់សម្ដេចជាង ៤០ម៉ោងនោះ គឺប្រមាណជា ១០ឆ្នាំទៀត ទើបអនុញ្ញាតឲ្យបញ្ចេញនិងបោះពុម្ពផ្សាយជាផ្លូវការ ពីព្រោះរឿងរ៉ាវនៅក្នុងសៀវភៅនេះមានភាពស៊ាំញ៉ាំចាក់ស្រេះណាស់ ។ សម្ដេចតេជោ បញ្ជាក់ថា ខ្ញុំបាននិយាយវា ចាប់ពីឆ្នាំ១៩៧៧ រហូតមកដល់ឆ្នាំ២០០៥ ដែលរាប់បញ្ចូលទាំងបញ្ហាធម្មនុញ្ញបន្ថែម បោះឆ្នោតជាកញ្ចប់ តើមានរឿងអីកើតឡើង ដូច្នេះវាមិនទាន់ដល់ពេលវេលា ដែលត្រូវផ្សព្វផ្សាយនូវសៀវភៅនេះទេ ។ សម្ដេច បន្តថា តែយ៉ាងណាក៏ដោយ សម្ដេចបានបញ្ជូនសៀវភៅ ព្រាងជា PDF ជូនសម្ដេច ទៀ បាញ់ មួយច្បាប់, សម្ដេច ម៉ែន សំអន មួយច្បាប់, លោក ណឹម សុវត្ថិ មួយច្បាប់ និងលោក កែវ បាភ្នំ មួយច្បាប់។ ប៉ុន្ដែសម្ដេច…
-
សម្ដេចតេជោ ហ៊ុន សែន៖ ដំណើរចាកចេញ ដើម្បីផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ពោរពេញដោយទឹកភ្នែករាប់ម៉ឺនតំណក់

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចាកចេញរបស់សម្តេចទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤៦ឆ្នាំមុន ជាមួយនឹងទឹកភ្នែករាប់ម៉ឺនតំណក់ និងការឈឺចាប់ជាច្រើនទៀត ដោយបែកបាក់ប្រពន្ធ និងកូន និងការកាប់សម្លាប់ប្រជាជនកម្ពុជា ប៉ុន្តែទោះជាយ៉ាងណាទេវតាតាមថែរក្សាសម្តេចជានិច្ចផងដែរ។ សម្តេចតេជោ បានចោទសំនួរថា កាលពី៤៦ឆ្នាំមុន (ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧) បើសមមិត្ត ហ៊ុន សែន មិនសម្រេចចិត្តយកជីវិតធ្វើជាដើមទុន ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ទេ តើអាចនឹងមានអ្វីកើតឡើងសម្រាប់ប្រទេសកម្ពុជាបន្តទៀត? សម្តេច ថា ជីវិតប្រជាពលរដ្ឋខ្មែរទាំងអស់នៅពេលនោះ កំពុងតែស្ថិតនៅក្រោមកណ្តាប់ដៃរបស់ពួកខ្មែរក្រហម។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានរំលឹកភាពវេទនាកាលពីជាង៤០ឆ្នាំមុនប្រាប់ទៅកូនៗ ដោយមិនត្រូវឱ្យស្ថានភាពនេះវិលមកគ្របដណ្តប់កម្ពុជាជាថ្មីទៀតនោះឡើយ។ សម្តេចតេជោ មានប្រសាសន៍ថា អ៊ីចឹងបានជាអ្នកដែលទៅនៅជាមួយខ្ញុំទាំងប៉ុន្មាន ទាំងមេដោះក្តី កូនខ្ញុំក្តី ខ្ញុំតែងប្រាប់កុំឱ្យស្ថិតក្នុងស្ថានភាពដូចពុក ហើយពេលពុកលើកស្លាបព្រាច្រកបាយក្នុងមាត់ទឹកភ្នែកហូរធ្លាក់ ចូលក្នុងស្លាបព្រា ដោយសារនឹកដល់ម៉ែកូនឯងកំពុងតែមានផ្ទៃពោះ នឹកដល់ប្រជាជនកម្ពុជា ដែលកំពុងត្រូវគេសម្លាប់ ត្រូវអត់ឃ្លាន ចឹងត្រូវយល់អារម្មណ៍អ្នកដែលមកនៅជាមួយយើង ជួនកាលគ្នាមានប្តី មានកូននៅឯផ្ទះ មានម្តាយចាស់នៅឯផ្ទះ អ៊ីចឹងយើងត្រូវជួយអ្នកដែលមកនៅជាមួយផ្តល់ឱ្យទៅអ្នកដែលនៅផ្ទះផង។…
-
សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ទាក់ទងនឹងសំណើសុំបង្កើតច្បាប់ ស្ដីពី ប្រវត្តិសាស្ត្រយោធា

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ឯកភាពឲ្យសិក្សាជាមួយអ្នកច្បាប់ជាមុនសិន ទាក់ទងនឹងការងារសាងសង់សំណង់ពាក់ព័ន្ធប្រវត្តិតស៊ូ និងប្រវត្តិសាស្ត្រយោធា នៅតាមខេត្ត ។ សម្ដេចតេជោ នាយរកដ្ឋមន្ត្រី បានឯកភាពដូចនេះ ធ្វើឡើង ក្នុងពិធីរំលឹកដល់ថ្ងៃនៃដំណើរចេញតស៊ូ កាលពី៤៦ឆ្នាំមុន នៅក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានបញ្ជាក់ថា មុននឹងចាប់ផ្ដើមបន្ដ ខ្ញុំសូមឆ្លើយតប ជាមួយនឹងសំណូមពររបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ទៅលើសំណូមពរទាំង៥ ជាទូទៅ ជាគោលការណ៍ ខ្ញុំយល់ស្រប ប៉ុន្ដែចំណុចទី៣ ទាក់ទិននឹងស្នើបង្កើតច្បាប់ស្ដីពីប្រវិត្ដសាស្ដ្រយោធា ខ្ញុំស្នើឲ្យសិក្សាជាមួយអ្នកច្បាប់ ថាយើងអាចធ្វើទៅរួចឬទេ។ សម្ដេច ថា កម្រិតចេញអនុក្រឹត្យ ស្ដីពីការរៀបចំ តំបន់ប្រវត្ដិសាស្ដ្រយោធា គឺយើងអាចធ្វើទៅបាន និងការសុំអនុសាសន៍ចំពោះសួនប្រវត្ដិកាល នៃវិមានឈ្នះឈ្នះ សម្រាប់ផ្ដល់ជូនបណ្ដាខេត្ដ ត្រូវការសាងសង់ យើងអាចធ្វើបាន។ យើងអាចរៀបចំជាសួនកម្សាន្ត សម្រាប់ប្រជាពលរដ្ឋ ហើយវាមិនថ្លៃហួស ដែលយើងអាចធ្វើបាន ។ ឯការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា នៅយោធភូមិភាគ១ យោធភូមិភាគ ២…
-
គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភាបានកំណត់យក ថ្ងៃទី២១ ខែមិថុនា ដើម្បីបន្ត សម័យប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ពិនិត្យនិងឯកភាពសេចក្តីព្រាង ច្បាប់ចំនួន២

ភ្នំពេញ ៖ គណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភាបានប្រជុំក្រោមអធិប តី ភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ ។ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភាបាន កំណត់ យក ថ្ងៃពុធ ទី២១ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៨:០០នាទីព្រឹក ដើម្បីបន្តសម័យ ប្រជុំលើកទី១០ ព្រឹទ្ធសភានីតិកាលទី៤ ដោយមានរបៀបវារៈដូចខាងក្រោម៖ ១-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូល-ដ្ឋាន និងអត្តញ្ញាណកម្ម ។ ២-ពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ ៕ ដោយ / គ្រី សម្បត្តិ + ប៊ុនហុក