Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន បញ្ហាទឹក និងភ្លើង វាគ្រប់គ្រាន់ទេ សម្រាប់ការប្រើប្រាស់

    សម្តេចតេជោ ហ៊ុន សែន បញ្ហាទឹក និងភ្លើង វាគ្រប់គ្រាន់ទេ សម្រាប់ការប្រើប្រាស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បញ្ហាទឹក និងភ្លើង គ្រប់គ្រាន់សម្រាប់ប្រើថ្ងៃនេះ ប៉ុន្តែវាមិនអាចគ្រប់គ្រាន់ សម្រាប់ថ្ងៃស្អែកទេ ដូច្នេះ កុំនិយាយពាក្យថា គ្រប់គ្រាន់ឱ្យសោះ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ បានបន្តថា នៅពេលដែរយើង កំពុងអង្គុយនៅទីនេះ តើមានទារក ប៉ុន្មាននាក់ ដែលត្រូវកើត។ យើងកំពុងអង្គុយនេះ តើមានមនុស្សប៉ុន្មានគូ ដែលកំពុងរៀបការ។ អញ្ចឹង តែកាលណាចំនួនមនុ ស្សកើនឡើង តម្រូវការប្រើប្រាស់ នឹងកើនឡើង។ សម្ដេចថា នៅពេលដែលគេរៀបការ ច្បាស់ជាត្រូវការផ្ទះសំបែង និងកសាងក្រុម គ្រួសារ ដូច្នេះវាត្រូវតែមានការបំបែកផ្ទះ ហើយត្រូវការភ្លើង ត្រូវការទឹក ។ អញ្ចឹងទេ បានជាយើងដាក់ផែនការផលិតរបស់យើង…

  • ឧកញ៉ា ឡូវ ហ៊ឺង នាំយកនូវអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ

    ឧកញ៉ា ឡូវ ហ៊ឺង នាំយកនូវអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋក្នុងភូមិជន្លាត់ដៃ

    កំពង់ចាម៖ នៅក្នុងបរិវេណវត្តជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ កាលពីថ្ងៃអាទិត្យទី១៨ ខែមិថុនា ឆ្នាំ២០២៣ ឧកញ៉ា ឡូវ ហ៊ឺង ទីប្រឹក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងជាប្រធានក្រុមការងារចុះជួយឃុំទងត្រឡាច និងលោក ពូន វណ្ណា អាជ្ងាធរស្រុកស្រីសន្ធរ បាននាំយកមកនូវអំណោយ ជាសារុង ប្រហុក និងថវិកាមួុយចំនួនទៅផ្តល់ជូនប្រជាពលរដ្ឋប្រមា៦៩១គ្រួសារក្នុងភូមិជន្លាត់ដៃ ឃុំទងត្រឡាច។ លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយ:ឧកញ៉ា ឡូវ ហ៊ឺង បានជួយជួយចែករំលែកការលំបាករបស់ប្រជា ពលរដ្ឋ។ទន្ទឹមតាមរយ:ឧកញ៉ា ឡូវ ហ៊ឹង មានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស បុស្ត៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋទីទ័លក្រដែលមានជំងឺ…

  • ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ

    ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ

    ខេត្តព្រះសីហនុ ៖ ឯកឧត្តម សាយ សំអាល់ បានគូសបញ្ជាក់ថា កងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាសសរទ្រូង និងជាឆ្អឹងខ្នងរបស់ប្រទេសជាតិ ។ នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ ពីស្នងការដ្ឋាននគរបាលខេត្ត នគរបាលវរ:ការពារព្រំដែនទឹក អង្គភាពកងទ័ពជើងទឹក តំបន់ប្រតិបត្តិការសឹករងខេត្ត  កងរាជអាវុធហត្ថខេត្ត និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ឯកឧត្តម សាយ សំអាល់ បានលើកឡើងថា បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ គឺជាមន្ត្រីសាធារណៈ ដែលនៅកៀក នឹងប្រជាពលរដ្ឋ រួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋជាប្រចាំ រួមចំណែកនៅគ្រប់ដំណាក់កាលដ៏លំបាក និងវែងឆ្ងាយនៃ ដំណើរកម្ពុជា។ បើគ្មានការលះបង់ និងមនសិការស្នេហាជាតិរបស់បងប្អូនកងកម្លំាងប្រដាប់អាវុធ គ្រប់ផ្នែក គ្រប់ថ្នាក់ ដោយជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលទេ ក៏យើងមិនអាចធានាបាននូវសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយរឹងមាំ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ដូចសព្វថៃ្ងនេះដែរ។ ក្នុងឱកាសនោះ ឯកឧត្តម សាយ សំអាល់…

  • ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

    ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ

    ភ្នំពេញ ៖ ឯកឧត្តម ខ្វៃអាទិត្យា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងជំនួបជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានក្នុងឃុំព្រះធាតុ កាលពីរសៀលថ្ងៃអាទិត្យ ទី១៨ ខែមិថុនា បានលើកឡើងនូវគុណសម្បត្តិ និងស្នាដៃដ៏មហាធំធេង ជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើជាដើមទុន ដើម្បីអាយុជីវិតជាតិ និងប្រជាជន។ សច្ចធម៌ប្រវត្តិសាស្រ្តបានបង្ហាញថា គណបក្សបានវាយផ្តួលរំលំរបបខ្មែរក្រហមនាថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ បិទបញ្ចប់ភ្លើងសង្គ្រាមនៅកម្ពុជាទាំងស្រុងនាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ដែលជាការនាំមកនូវសន្តិភាព ការបង្រួបបង្រួមជាតិ និងឯកភាពជាតិជាលើកដំបូងក្នុងរយៈពេលប្រមាណ ៥០០ឆ្នាំនៃប្រវត្តិសាស្ត្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា បានឲ្យដឹងថា ក្រោមមាគ៌ានយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យកម្ពុជា ទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ លើសពីនេះ ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា រួមមានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដើម្បីធានាការរស់រៀនមានជីវិតរបស់ប្រជាពលរដ្ឋពីជំងឺឆ្លងសាកលនេះ, ការរៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ នាំឱ្យកិត្តិនាមរបស់កម្ពុជាខ្ទរខ្ទារលើឆាកអន្តរជាតិ…

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងវិនិយោគដ៏ធំទៅលើវិស័យផ្គត់ផ្គង់ទឹកស្អាតក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញក្នុងព្រះរាជាណាចក្រកម្ពុជា ដែលគម្រោងនេះ ត្រូវបានចាប់ផ្តើមការដ្ឋានការងារសាងសង់ជាផ្លូវការនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ ក្រោមកិច្ចព្រមព្រៀងឥណទានសម្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍ (Agence Française de Développement) និង ធនាគារវិនិយោគអឺរ៉ុប (Eroupean Investment Bank)។ គម្រោងបាក់ខែងនេះ មានសមត្ថភាពផលិតសរុប ៣៩០.០០០ម៉ែត្រគូប/ថ្ងៃ ត្រូវបានបែងចែកជា ២ជំហាន (ជំហានទី១ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រគូប/ថ្ងៃ និង ជំហានទី២ សមត្ថភាពផលិត ១៩៥.០០០ម៉ែត្រ/ថ្ងៃ) ត្រូវបានសាងសង់ដោយក្រុមហ៊ុនម៉ៅការសាងសង់បារាំង VINCI Construction Grands Projets និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសគម្រោង ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសបារាំង SAFEGE Consulting…

  • ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូលសមាជិកបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈ ចំនួន ១.៧៦៩នាក់ បន្ថែមទៀត

    ឯកឧត្តម ប៉ាន សូរស័ក្តិ អញ្ជើញជាអធិបតីភាព ប្រកាសបញ្ចូលសមាជិកបក្សថ្មី របស់គណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈ ចំនួន ១.៧៦៩នាក់ បន្ថែមទៀត

    ភ្នំពេញ៖ ឯកឧត្តម ប៉ាន សូរស័ក្តិ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកព្រៃឈរ អញ្ជើញជាអធិបតីក្នុងពិធីបញ្ជូលសមាជិកគណបក្សប្រជាជនកម្ពុជា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ចំនួន ១.៧៦៩នាក់ បន្ថែមទៀត។ ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្ដែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងក្នុងការចូលរួម «ពិធីប្រកាសបញ្ចូលសមាជិក សមាជិកាគណបក្សថ្មី របស់ឃុំជ្រៃវៀន និងឃុំគរ នៃស្រុកព្រៃឈរ» នាពេលនេះ និងបានសម្ដែងនូវការអបអរសាទរយ៉ាងកក់ក្តៅ ចំពោះការសម្រេចចិត្តក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជារបស់បងប្អូនទាំងអស់គ្នានាថ្ងៃនេះ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខបងប្អូនសមាជិក សមាជិកាគណបក្សជានិច្ច។ ឯកឧត្តម បន្ថែមថា ការសម្រេចចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាគឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវមួយ ព្រោះថាគណបក្សប្រជាជនកម្ពុជា ជាគណបក្សមួយធំជាងគេ ចំណាស់ជាងគេនៅកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានប្រវត្តិតស៊ូ ឧត្តមគតិស្នេហាជាតិ និងជាគណបក្សស្នូលមិនអាចខ្វះដែលបានដឹកនាំប្រទេសជាតិតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ ផ្អែកតាមគោលការណ៍គ្រឹះ «គណបក្សប្រជាជនកម្ពុជា គឹជាគណបក្សរបស់ប្រជាជន បង្កើតឡើងដោយប្រជាជន និងដើម្បីប្រជាជន» រហូតសម្រេចបានសមិទ្ធិផលធំៗជាប្រវត្តិសាស្ត្រជូនជាតិមាតុភូមិ…

  • ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ៖ មន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២ ដ៏មានសក្តានុពល បន្ទាប់ពីរាជធានីភ្នំពេញ

    ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះសីហនុ ៖ មន្ត្រីរាជការ គ្រប់ផ្នែក គ្រប់ថ្នាក់ បានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ ជាពិសេសក្នុងការប្រែក្លាយខេត្តព្រះសីហនុ មកជាប៉ូលសេដ្ឋកិច្ចទី២ ដ៏មានសក្តានុពល បន្ទាប់ពីរាជធានីភ្នំពេញ

    ព្រះសីហនុ ៖ នេះជាប្រសាសន៍របស់ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ ថ្លែងក្នុងពេលជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងលោកគ្រូ អ្នកគ្រូ និងបុគ្គលិកមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ នារសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ នៅក្រុងព្រះសីហនុ។ ឯកឧត្តម សាយ សំអាល បានលើកឡើងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុបានដើរលើផ្លូវដ៏វែងឆ្ងាយ និងពោរពេញដោយការលំបាក។ ដោយឆន្ទៈដ៏មោះមុត និងលើមាគ៌ាដ៏ត្រឹមត្រូវរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និគណបក្សប្រជាជនកម្ពុជា កំពង់ផែត្រូវបានធ្វើសមាហរណកម្ម និងសុខដុមនីយកម្មជាមួយបណ្តាប្រព័ន្ធកំពង់ផែអន្តរជាតិធំៗនៅលើពិភពលោក។ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាម៉ាស៊ីនសេដ្ឋកិច្ច ដែលរួមចំណែកជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងកំណើនសេដ្ឋកិច្ចជាតិទាំងមូល។ ឯកឧត្តម សាយ សំអាល់ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ត្រីបុគ្គលិកគ្រប់ផ្នែក គ្រប់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំ និងបុគ្គលិកនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួន ក្នុងការអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់។ ក្នុងជំនួបនេះដែរ លោក ក៏បានចាត់ទុកលោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ជាតួអង្គដ៏សំខាន់ក្នុងការកសាងធនធានមនុស្ស ព្រមទាំងរួមចំណែកអភិវឌ្ឍខេត្ត ព្រះសីហនុ ឱ្យប្រែក្លាយមកជាក្បាលរថភ្លើងនៃកំណើនសេដ្ឋកិច្ចជាតិ ដូចសព្វថ្ងៃនេះ ។…

  • ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប

    ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប

    សៀមរាប៖ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងអភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក នៃខេត្តសៀមរាប ។ ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា លោកលោកស្រីដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងនាពេលនេះ គឺសុទ្ធសឹងតែជាមន្ត្រីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសមត្ថភាព និងមានបទពិសោធន៍ក្នុងការងារដឹកនាំនៅមូលដ្ឋាននាពេលកន្លងមក សំដៅជួយសម្រួល ពន្លឿន និងពង្រឹងប្រសិទ្ធភាពការងារនៅរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកាន់តែល្អប្រសើរ ក្នុងការឆ្លើយតបបានទាន់ពេលវេលានូវតម្រូវការប្រជាពលរដ្ឋនៅមូលដ្ឋានស្របតាមរគោលនយោបាយកែទម្រង់ស៊ីជម្រៅវិមជ្ឈការ និងវិសហមជ្ឈការរបស់រាជរដ្ឋាភិបាល។ ឯកឧត្តម អភិបាលខេត្ត ក៏បានជំរុញដល់គណៈអភិបាលក្រុង/ស្រុកទាំងអស់ ត្រូវឈ្វេងយល់អំពីតួនាទីភារកិច្ច និងការបែងចែកក្នុងការដោះស្រាយការងារក្នុងមូលដ្ឋានខ្លួនឱ្យមានតម្លាភាព ព្រោះនៅតាមមូលដ្ឋានស្រុកនីមួួយៗ គឺមានការងារច្រើនត្រូវដោះស្រាយ។ ត្រូវពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងទប់ស្កាត់រាល់អំពើអសន្តិសុខទាំងអស់ ដែលផ្ទុយពីគោលនយោបាយភូមិ/ឃុំមានសុវត្ថិភាព។ ឯកឧត្តម ក៏បានជំរុញបន្ថែមដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ត្រូវព្យាយាមកសាងសមិទ្ធផលថ្មីៗនៅក្នុងមូលដ្ឋានបន្ថែមទៀត ពិសេសការផ្តល់សេវារដ្ឋបាលសាធាររណៈនៅតាមឃុំស្រុកនីមួយៗ ដើម្បីឲ្យប្រជាពលរដ្ឋទទួលបានសេវាពីអាជ្ញាធរបានលឿន និងទាន់ពេលវេលា។ សូមបញ្ជាក់ថា អភិបាលរងក្រុង/ស្រុក និងនាយករដ្ឋបាលសាលាស្រុក ដែលត្រូវបានប្រកាសផ្ទេរភារកិច្ច និងតែងតាំងចូលកាន់មុខតំណែងនាពេលនេះមានចំនួន ៥៣នាក់ ក្នុងនោះ៖…

  • អភិបាលខេត្តព្រះវិហារ បន្តបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជាខេត្តជិត ៤០០នាក់ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ

    អភិបាលខេត្តព្រះវិហារ បន្តបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា អតីតយុទ្ធជនកម្ពុជាខេត្តជិត ៤០០នាក់ នៅក្នុងស្រុកពីរ នៃខេត្តព្រះវិហារ

    (ខេត្តព្រះវិហារ)៖ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ នៅថ្ងៃទី១៦-១៧ មិថុនា ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ និងបំពាក់មេដាយការពារជាតិ ជូនសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ៣៥៣នាក់ ។ ពិធីដែលបានធ្វើឡើងនៅថ្ងៃទី១៦ មិថុនា ២០២៣ ស្ថិតនៅក្នុងស្រុករវៀង មានសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ២៦៥នាក់ ដែលទទួលបានមេដាយការពារជាតិ (មេដាយមាស និងមេដាយសំរិត) និងនៅថ្ងៃទី១៧ មិថុនា ២០២៣នេះ ស្ថិតនៅក្នុងស្រុកជ័យសែន មានសមាជិក សមាជិកា អតីតយុទ្ធជនចំនួន ៨៨នាក់ ដែលទទួលបានការបំពាក់ មេដាយមាស និងមេដាយសំរិត ពីថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ។ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានអានសារលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា…

  • សម្តេចក្រឡាហោម ៖ និវត្តជន និងអតីតយុទ្ធជន មានគុណបំណាច់ ក្នុងការរួមចំណែក តស៊ូធ្វើពលិកម្ម គ្រប់សម័យកាល ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការអភិវឌ្ឍ

    សម្តេចក្រឡាហោម ៖ និវត្តជន និងអតីតយុទ្ធជន មានគុណបំណាច់ ក្នុងការរួមចំណែក តស៊ូធ្វើពលិកម្ម គ្រប់សម័យកាល ដើម្បីបុព្វហេតុជាតិ ប្រជាជន និងការអភិវឌ្ឍ

    (ខេត្តបាត់ដំបង)៖ ក្នុងពិធីសំណេះសំណាល ក្នុងស្រុកគាស់ក្រឡ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានគូសបញ្ជាក់ អំពីគុណបំណាច់ នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកគាស់ក្រឡ ដែលបានតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថិរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្ត ព្រមទាំងប្ដេជ្ញាបន្តពូនជ្រុំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយ ។ សម្ដេចក្រឡាហោម បានឱ្យដឹងថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថិរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើន ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងនោះមាន កិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ…