-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី ៧ គឺបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរ

(ខេត្តស្វាយរៀង) ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្ស ចុះមូលដា្ឋនខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សឆមាសទី១ និងលើកទិសដៅសម្រាប់អនុវត្តឆមាសទី២ ឆ្នាំ២០២៣ របស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង នារសៀល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង-ស្រុក ឯកឧត្តមប្រធានគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាក្រុមការងារគ្រប់ថ្នាក់ រួមជាមួយថ្នាក់ដឹកនាំគណបក្សគ្រប់ថ្នាក់ ដែលបានយកចិត្តទុកដាក់យ៉ាងសកម្ម សហការបំពេញភារកិច្ចសម្រេចបានជោគជ័យជាបន្តបន្ទាប់ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានជំរុញឲ្យសមាជិក សមាជិកានៅទូទាំងខេត្តស្វាយរៀង ត្រូវយកឈ្នះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នៃរដ្ឋសភា ឆ្នាំ ២០២៣ ដែលនឹងប្រព្រឹត្តទៅខែកក្កដា ឆ្នាំ២០២៣ខាងមុខ ជូនបក្សឱ្យបាន ព្រោះនេះជាការបោះឆ្នោត ដ៏សំខាន់ជួយឱ្យដណ្ដើមបានជោគជ័យជូនគណបក្ស និងអាចបន្តការអភិវឌ្ឍជូនជាតិ និងបន្តជួយប្រជាពលរដ្ឋ ឱ្យកាន់តែមានជីវភាពបានល្អប្រសើរថែមទៀតផងដែរ ៕ ដោយ ៖ ថេត វិចិត្រ
-
អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែករកា សាងសង់អស់ថវិកា ៦៨៩៣៧ដុល្លារ ត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ

(កណ្តាល) ៖ អគារស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រែករកា ស្រុកកណ្តាលស្ទឹ ងខេត្ដកណ្តាល ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ដែលចំណាយថវិកាសាងអស់ចំនួន ៦៨៩៣៧ដុល្លារ ត្រូវបានកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី១៧ ខែមិថុនាឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត ទ្រីភាព ទីប្រឹក្សាផ្ទាល់សម្តេចតេជោ និងជាអនុប្រធានទី២ក្រុមការងារគណបក្សចុះមូលដ្ឋាន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ លោក អ៊ូច សៅ យឿន អភិបាល នៃគណអភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា អគារស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំព្រែករកាថ្មីនេះមានទទឹង ១៣ម៉ែត្រ បណ្តោយ ៣៤ម៉ែត្រចំណាយអស់ថវិកា ៤៧០៥០ដុល្លារ និងផ្លូវបេតុងចូលស្នាក់ការ និងលាបរបងស្នាក់ការគណបក្សឃុំ,រៀបការ៉ូឡាចំនួន ១១០០ម៉ែត្រការ៉េ,រៀបចំស៊ុដូង និងដើមឈើ តបណ្តាញទឹកប្រើប្រាស់ សរុបថវិកាសម្រាប់ចំណាយទាំងអស់ ចំនួន ៦៨៩៣៧ដុល្លារ ។ ឯកឧត្តម អ្នកឧញ៉ា ទ្រីភាពបានបញ្ជាក់ថា ក្នុងនាមគណបក្សកាន់អំណាច មានឆន្ទៈ និងទិសដៅដឹកនាំប្រទេសយូរអង្វែង ការរៀបចំឲ្យមានទីស្នាក់ការគណបក្សឃុំទាំងអស់នេះ គឺជាមោទកភាព និងបង្ហាញពីភាពខ្លាំងរបស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណាអាចមកប្រៀបផ្ទឹមបានឡើយ។ លើសពីនេះ ក៏បង្ហាញពីសាមគ្គីភាពនៃសមាជិក សមាជិកា…
-
ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ៖ គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ

ព្រៃវែង៖ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ក្នុងការថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិ ដោយកសាងបាននូវសមិទ្ធផលជាច្រើនគ្រប់វិស័យនៅទូទាំងប្រទេសដូចដែលយើងទាំងអស់គ្នាបានដឹង និងបានឃើញស្រាប់។ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រៃវែង ក្នុងឧ៌កាសអញ្ជើញជួបសំណេះសំណាលជាមួយអជ្ញាធរដែនដី ប្រជាពលរដ្ឋស្រុកបាភ្នំ ស្រុកពាមជរ និងស្រុកមេសាងជាង ៣០០នាក់ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានគូសបញ្ជាក់អំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ និងរបបរាជានិយម ការបង្កាទប់ស្កាត់ជំងឺកូវីដ-១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការរៀបចំជោគជ័យនូវកិច្ចប្រជុំអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេមជាដើម។ ទន្ទឹមនឹងនោះឯកឧត្តមកិត្តិសេដ្ខាបណ្ឌិត ជាម យៀប បានគាំទ្រគំនិតផ្តួចផ្តើម សម្តេចតេជោ ហ៊ុន សែន បានបង្ហាញពីការពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត និងសំនូមពរអោយប្រជាពលរដ្ឋនៅខេត្តព្រៃវែងក៏ដូចជាប្រជាពលរដ្ឋនៅទូទាំងប្រទេសអញ្ជើញទៅបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅរកសន្តិភាព និងការអភិវឌ្ឍន៍៕ ដោយ…
-
សម្តេចតេជោ ហ៊ុន សែន៖ កម្មករ កម្មការិនី ត្រូវអនុញ្ញាតឱ្យឈប់សម្រាក ៣ថ្ងៃ ដើម្បីចូលរួមបោះឆ្នោត

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវឱ្យកម្មករ កម្មការិនី អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចេញនូវសិទ្ធិរបស់ខ្លួន ហើយក្មួយៗនឹងបានឈប់សម្រាកនៅថ្ងៃទី២២, ២៣ និង២៤ ដោយមានប្រាក់បៀវត្សរ៍។ សម្តេចតេជោ បានបញ្ជាក់ថា សម្រាប់ក្មួយៗជាកម្មករ កម្មការិនី ត្រូវអនុញ្ញាតឱ្យឈប់សម្រាកចំនួន ៣ថ្ងៃ ដើម្បីមកចូលរួមបោះឆ្នោត បំពេញសិទ្ធិជាប្រជាពលរដ្ឋស្របច្បាប់។ សម្តេច បន្តថា ប៉ុន្តែមានកម្មករ កម្មការិនី ដែលមិនបានចុះឈ្មោះបោះឆ្នោតជិតទីតាំងការងាររបស់ខ្លួន នឹងតម្រូវឱ្យធ្វើដំណើរទៅស្រុកកំណើត ឬទីតាំងដែលខ្លួនបានចុះឈ្មោះបោះឆ្នោត។ សម្តេចតេជោ បានបន្ថែមថា រយៈពេល៥ឆ្នាំ មានការៀបចំបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រម្តង ដូច្នេះ សូមប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមទៅបោះឆ្នោត ដើម្បីជ្រើសរើសគណបក្សនយោបាយណា ដែលខ្លួនពេញចិត្ត។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង ចក្រ សហគ្រាសចំនួន៧ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ…
-
សម្តេចតេជោ ហ៊ុន សែន ព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោត ប្រយ័ត្នប្រឈមផ្លូវច្បាប់

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានថា អ្នកគូសបំផ្លាញសន្លឹកឆ្នោតប្រយ័ត្នប្រឈមផ្លូវច្បាប់ ខណៈក្រុមប្រឆាំង កំពុងធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ។ សម្តេចបញ្ជាក់ថា ឥលូវនេះ ចាប់ផ្តើមយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត។ សាកលរ៍ មើល ច្បាប់បានកំណត់នៅក្នុងហ្នឹង ជាប់គុកជាប់ច្រវ៉ាក់ ប្រាប់ឲ្យហើយ។ ផ្តាំទុកអ្នកនៅខាងក្នុងប្រទេស អាអ្នកខាងក្រៅកំពុងតែណែនាំ។ ការព្រមានរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងដោយអះអាងថា ក្រោយវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ច្បាប់នេះមានចែងពីទោសទណ្ឌចំពោះអ្នកគូសបំផ្លាញសន្លឹកឆ្នោត។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោង ចក្រ សហគ្រាសចំនួន៧ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ សូមរំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត បានបញ្ជូនទៅដល់សភាហើយ ហើយសម្តេចអះអាងថា បំណងធ្វើវិសោធនកម្មស្តីពីការបោះឆ្នោត គឺមិនចង់ឱ្យមានការរារាំង…
-
សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅទណ្ឌិតក្បត់ជាតិថា ត្រូវដកមនុស្សនៅជុំវិញខ្លួនអស់ ទើបគ្មានមនុស្សរបស់ ហ៊ុន សែន

កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដោយមិនចេញឈ្មោះ ប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅទណ្ឌិត សម រង្ស៊ី ថា មនុស្សរបស់សម្តេច (អ្នកស៊ើបការ) កំពុងនៅក្បែរខ្លួនរបស់អ្នកទាំងនោះជានិច្ច ។ សម្តេច ថា ប្រសិនជាចង់ដកមនុស្សរបស់សម្ដេច គឺត្រូវដកមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនរបស់ សម រង្ស៊ី ។ សម្តេចតេជោ បានថ្លែងថា រឿងរ៉ាវទាំងឡាយរបស់ក្រុមទណ្ឌិតក្បត់ជាតិបីជំនាន់ គឺសម្តេចបានដឹងគ្រប់ពេលវេលាទាំងអស់ បើទោះបីក្រុមទណ្ឌិតក្បត់ជាតិទាំងនោះ ធ្វើបុណ្យរៃអង្គាសលុយនៅទីណា ឬមានគម្រោងធ្វើនៅទីណាទៀត ក៏សម្តេចដឹងដែរ ខណៈមនុស្សរបស់សម្តេចកំពុងដើរគ្រប់ជំហានជាមួយពួកទាំងនោះគ្រប់ពេលវេលា។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានចំអកឲ្យក្រុមទណ្ឌិតក្បត់ជាតិទាំងនោះផងដែរថា ធ្វើនយោបាយតាំងពីមានមនុស្សគាំទ្រច្រើនរហូតដល់គ្មាន ខណៈមនុស្សដែលធ្លាប់ជំនិត និងគាំទ្រពួកផងខ្លួន ត្រូវបានរត់មកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន កម្ពុជាហើយ ជាក់ស្តែងក្នុងរយៈពេលប៉ុន្មានខែមកនេះ មនុស្សដែលធ្លាប់ជេរ និងរិះគន់សម្តេច បានធ្វើការសូមទោស និងថ្លែងកោតសរសើរចំពោះការដឹកនាំរបស់សម្តេច និងគណបក្សប្រជាជនកម្ពុជាទៅវិញ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ មកពីស្រុកសំរោងទង និងស្រុកគងពិសី…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ សមិទ្ធិផល និងស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា គ្មានគណបក្សណា អាចប្រៀបផ្ទឹមបាន

ខេត្តស្វាយរៀង ៖ ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិការគណបក្ស ប្រជាជនកម្ពុជាក្រុងស្វាយរៀង ខេត្តស្វាយរៀង ចំនួន ជិត ៣.០០០នាក់ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង បានមានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា បានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះ ខេត្តស្វាយរៀងយើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្ពានឆ្លងកាត់ទន្លេ តំបន់សេដ្ឋកិច្ចពិសេស និងផ្លូវល្បឿនលើន ភ្នំពេញ-បាវិត ជាដើម ។ ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម រួមទាំងសុខសន្តិភាពផងដែរ ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានពាំនាំនូវ ការផ្ដាំផ្ញើ សួរសុខទុក្ខ ប្រកបដោយ ការនឹករឭក និងមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ របស់ថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន…
-
សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល ប្រឹងប្រែងណាស់ ដើម្បីការរីកចម្រើនរបស់ជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល បានប្រឹងប្រែងខ្លាំងណាស់ ដើម្បីការរីកចម្រើនរបស់ជាតិ និងការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជំនួបរវាងសម្តេច និងបងប្អូនកម្មករ-កម្មការិនី គឺធ្វើឡើងដោយក្តីគោរពស្រឡាញ់ ការយកចិត្តទុកដាក់ និងតបស្នងចំពោះការសម្រេចរបស់បងប្អូនកម្មករ-កម្មការិនី ចំពោះការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ បានបន្តថា ការដែលសម្តេចចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នាពេលកន្លងមក ក៏ដូចជាពេលនេះ មិនមែនជាការជិះសេះមើលផ្កានោះទេ គឺជាការជួបជុំ ដើម្បីស្វែងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ-កម្មការិនី ជាក់ស្តែងដូចជា៖ ស្រ្តីមានផ្ទៃពោះ និងជនពិការភាព ត្រូវបានរាជរដ្ឋាភិបាលសម្របសម្រួលឲ្យចេញមុនម៉ោង ដើម្បីកុំឱ្យប្រជ្រៀតជាមួយអ្នកដទៃ។ ក្នុងឱកាសនេះ សម្តេចតេជោ ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្ត ឱ្យមានការដោះស្រាយបញ្ហានានា…
-
សម្តេចតេជោ ហ៊ុន សែន៖ គ្មានវិនិយោគិនណា ទៅបណ្តាក់ទុនរកស៊ី នៅប្រទេសដែល កំពុងមានសង្គ្រាមនោះទេ

កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺ ជាខេត្តទី២ ដែលមានការអភិវឌ្ឍរោងចក្រ សហគ្រាសច្រើនជាងគេ ដែលផលិតរោងចក្រ ទាំងនោះ សម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ សម្តេច ថា ការអភិវឌ្ឍនៅខេត្តកំពង់ស្ពឺ និយាយដោយឡែក និងក្របខណ្ឌទូទាំងប្រទេស និយាយជារួម គឺកើតឡើងដោយសារកត្តាសុខសន្តិភាព។ សម្តេចបញ្ជាក់ថា គ្មានវិនិយោគិនណា ទៅបណ្តាក់ទុនរកស៊ី នៅប្រទេសដែលកំពុងមានសង្គ្រាមកាប់សម្លាប់នោះទេ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងជំនួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ មកពីស្រុកសំរោងទង និងស្រុកគងពិសី ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងឱកាសនេះ សម្តេចតេជោ បានសម្តែងក្តីរីករាយចំពោះកម្មករ-កម្មការិនីរោងចក្រ ក្នុងស្រុកសំរោងទង និងគងពិសី ខេត្តកំពង់ស្ពឺ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ស្ទើរគ្រប់ៗគ្នា និងគ្រប់ៗដូស តាមការកំណត់របស់ក្រុមគ្រូពេទ្យ។ សម្តេចថា កូវីដ-១៩ មិនមែនជាកត្តារាំងស្ទះ ឬឧបសគ្គ មិនអាចឱ្យមានជំនួបរបស់សម្តេច ជាមួយបងប្អូនកម្មករ-កម្មការិនីនោះទេ តែយើងក៏មិនអាចធ្វើអ្វីឱ្យលើសពីវិធានការរបស់ក្រសួងសុខាភិបាលនោះឡើយ។…
-
សម្ដេច តេជោ ហ៊ុន សែន ៖ ក្រមការពារទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្ត ដល់ទេសចរណ៍មកកាន់កម្ពុជា

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានលើកឡើងថា ក្រមការពារទេសចរណ៍មានសារៈសំខាន់ណាស់សម្រាប់ផ្ដល់ការការពារ ជំនឿទុកចិត្តដល់ទេសចរណ៍មកកាន់កម្ពុជា ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មានក្រោយជំនួបរវាងសម្ដេចតេជោ ជាមួយ ឯកឧត្តម ស៊ូរ៉ាប់ ប៉ូឡូ លីកាស់ វីលី (Zurab polo likashvili ) អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក នៅវិមានសន្តិភាព រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ឯកឧត្តម ស៊ូរ៉ាប់ បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចប្រជុំលើកទី៣៥ នៃគណៈកម្មការតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីខាងត្បូង នៃអង្គការទេសចរណ៍ពិភពលោក ដែលទទួលបានជោគជ័យ ក្នុងការសម្រេចបាននូវក្រមការពារទេសចរណ៍ ។ ឯកឧត្តម ស៊ូរ៉ាប់ ក៏បានសំដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ដែលមានទស្សនៈវែងឆ្ងាយសម្រាប់វិស័យទេសចរណ៍ និងមានការប្ដេជ្ញាចិត្តខ្ពស់សម្រាប់វិស័យទេសចរណ៍ ជាអាទិ៍៖ ការគាំទ្រក្រមការពារទេសចរណ៍ និងជាពិសេស ការជួយអ្នកទេសចរណ៍ដែលជាប់នៅលើកប៉ាល់ Westerdam អនុញ្ញាតឲ្យកប៉ាល់បានចុះចតនៅកម្ពុជា…