-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ទៀត នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,០១២នាក់បន្តទៀត មកពីរោង ចក្រ សហគ្រាសចំនួន៧ ដែលកំពុងដំណើរការអាជីវកម្មក្នុងស្រុកសំរោងទង និងស្រុក គងពិសី ខេត្តកំពង់ ស្ពឺ នៅព្រឹកថ្ងៃ ទី១៧ ខែមិថុនា ឆ្នាំ២០២៣។ ជំនួប នេះធ្វើឡើង នៅទីតាំងដីមួយ កន្លែង ស្ថិត នៅ បណ្តោយ ផ្លូវ លេខ៤១ ក្នុងភូមិចាស់ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯកឧត្តម អ៉ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាសទាំង៧ ដែលអនុញ្ញាតឱ្យកម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោ រួមមាន៖ រោងចក្រកាត់ដេរចំនួន៣, ផលិតផលធ្វើដំណើរ និងកាបូបចំនួន៤។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ដូចជាសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ចិន…
-
សម្តេចក្រឡាហោម ៖ ស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបាន គឺដោយសាសុខសន្តិភាព

ខេត្តបាត់ដំបង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកបវេល ខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី១៦ ឆ្នាំ២០២៣នេះ ។ សម្តេចឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់អំពីគុណបំណាច់ដ៏ធុះធេងនៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនទាំងអស់ក្នុងស្រុកបរវេលដែលបានតស៊ូធ្វើពលិកម្មគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ។ សម្ដេច បានមានប្រសាសន៍ថាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថារាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ រួមទាំងស្រុកបវេល ខេត្តបាត់ដំបង ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។ ផ្អែកលើមូលដ្ឋាននៃការរក្សាបានសុខសន្តិភាពដែលជាកត្តាគន្លឹះធំបំផុតនេះ សម្ដេចបានបន្តមានប្រសាសន៍ជូនអង្គពិធីអំពីសមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបានក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការគោរពប្រតិបត្តិរដ្ឋធម្មនុញ្ញ ការគោរពប្រតិបត្តិប្រកបដោយភក្ដីភាពចំពោះព្រះមហាក្សត្រ…
-
លោកជំទាវ ភឿង សកុណា ៖ រក្សាការពារបាននូវសុខសន្តិភាព និងស្ថេរភាពនយោបាយ គឺដើម្បីឱ្យសមិទ្ធផលធំៗរបស់ជាតិ បានរឹងម៉ាំ ស្ថិតស្ថេរ គង់វង្ស និងបន្តរីចម្រើនទៅមុខទៀត

ភ្នំពេញ៖ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការបក្សក្រសួងវប្បធម៌ និងវិចិត្រសិល្ប លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា បានលើកឡើងថា ក្នុងគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា គឺមានច្រើនណាស់ ប៉ុន្តែលោកជំទាវ សូមផ្តោតសំខាន់ៗតែនៅលើគោលនយោបាយមួយចំនួន ដែលយើងបានធ្វើរួចមកហើយ និងប្រឹងធ្វើបន្តទៅមុខទៀត ក្នុងនោះ យើងរក្សាការពារនូវសន្តិភាព និងស្ថេរភាពនយោបាយ ដើម្បីឲ្យសមិទ្ធផលធំៗរបស់យើងនេះ បានរឹងម៉ាំ ស្ថិតស្ថេរ គង់វង្ស ។ លោកជំទាវ បណ្ឌិតសភាចារ្យ ក៏បានស្នើដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ត្រូវចងចាំថា សន្តិភាព មានតម្លៃមិនអាចកាត់ថ្លៃបាននោះទេ ហើយទោះនៅក្នុងតម្លៃណាក៏ដោយ គណបក្សប្រជាជនកម្ពុជា ប្រឹងប្រែងថែរក្សាសន្តិភាពនេះ មិនឲ្យបាត់បង់ទៅវិញនោះទេ ពិព្រោះយើងរកបានមកដោយលំបាកណាស់ ។ លោកជំទាវ ក៏បានចោទសួរថា ហេតុអ្វីសន្តិភាព ចែកមិនដាច់? ប៉ុន្តែសមាជិក សមាជិកាទាំងអស់ មិនបាច់មើលទៅឆ្ងាយនោះទេ យើងអាចមើលតែតាមប្រព័ន្ធផ្សព្វផ្សាយលើកញ្ចក់ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ថា តើប្រទេសមួយចំនួននៅលើពិភពលោក ដូចជានៅមីយ៉ាន់ម៉ា អ៊ុយក្រែន ស៊ូដង់ ថាតើប្រទេសទាំងអស់នេះ មានសន្តិភាពដែរឬទេ សព្វថ្ងៃនេះបញ្ហាដោយការប៉ះទង្គិចប្រដាប់អាវុធ មានជាង៣០០កន្លែង…
-
ក្រុមការងារចុះជួយសង្កាត់ និងពលរដ្ឋក្នុងសង្កាត់ព្រែកថ្មី ប្រកាសគាំទ្រទាំងស្រុង ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់សិទ្ធិ ក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម យិន ច័ន្ទធួន អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី និងលោក ហុង ឆាយ អនុប្រធានគណ:បក្សសង្កាត់ព្រែកថ្មីតំណាងឯកឧត្តម នាយឧត្តមសេនីយ៏ ហ៊ុយ ពិសិដ្ឋ អនុប្រធានក្រុមការងារចុះជួយខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រួមនិងប្រជាពលរដ្ឋក្នុងសង្កាត់ព្រែកថ្មី សូមប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ សិទ្ធិក្នុងការឈរឈ្មោះ ឱ្យគេបោះឆ្នោត ។ ការប្រកាសនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី១៤មិថុនា ក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាភូមិចំពុះក្អែក អនុសាខាបក្សទី៥ ចំនួន៤៩១នាក់ ។ ឯកឧត្តម យិន ច័ន្ទធួន បានសូមឱ្យបងប្អូនទាំងអស់ ត្រូវត្រៀមអត្តសញ្ញាណបណ្ណ័សញ្ជាតិខ្មែរ បណ្ណ័ពណ៍មាន ឬឯកសារផ្សេងៗទៀត ដើម្បីទៅបោះឆ្នោតជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេស គណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ទោះក្នុងដំណាក់កាលលំបាក និង ដើម្បីការពារសុខសន្តិភាព ស្ថេរភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឃរីកចម្រើនឆ្ពោះទៅមុខបន្តទៀត ។ ក្នុងឱកាសនេះ អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…
-
ឯកឧត្តម ចាយ បូរិន ជំរុញលើកទឹកចិត្តដល់គណៈកម្មការច្បាប់គណបក្សខេត្តត្បូងឃ្មុំ យកចិត្តទុកដាក់ស្វែងយល់ពីច្បាប់ បទបញ្ជា និងនីតិវិធីនានាពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ

ត្បូងឃ្មុំ ៖ ឯកឧត្តម ចាយ បូរិន ប្រធានគណៈកម្មការច្បាប់ និងនីតិវិធីបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីពិធីបើក និងបិទវគ្គបណ្តុះបណ្តាលស្តីពីច្បាប់បទបញ្ជា និងនីតិវិធីនានា ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ដល់គណៈកម្មាធិការបក្សគណៈកម្មការច្បាប់គណបក្ស និងភ្នាក់ងារគណបក្ស ក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្តត្បូងឃ្មុំចំនួន ២៨០នាក់ នៅមន្ទីរគណបក្សខេត្តត្បូងឃ្មុំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម បានថ្លែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណៈកម្មការច្បាប់គណបក្សក្រុង ស្រុក ឃុំ សង្កាត់ នៅមូលដ្ឋានខេត្តត្បូងឃ្មុំទាំងអស់ ដែលបានយកចិត្តទុកដាក់សហការជាមួយអាជ្ញាធរដែនដី រៀបចំឯកសារបែបបទជូនដល់ប្រជាពលរដ្ឋដែលមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ញាតិខ្មែរ បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ចុះឈ្មោះបោះឆ្នោត និងសម្រាប់ទៅបោះឆ្នោតបានយ៉ាងល្អប្រសើរ ។ វគ្គបណ្តុះបណ្តាលនេះបានពិភាក្សាផ្លាស់ប្តូរយោបល់គ្នាយ៉ាងផុលផុសនិងរៀបចំត្រួតពិនិត្យលើការពង្រឹង និងការអនុវត្តការងាររបស់ថ្នាក់ដឹកនាំ និងមន្ត្រីច្បាប់ក្នុងមូលដ្ឋាន និងការងារត្រៀមរៀបចំផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ ឯកឧត្តមប្រធានគណៈកម្មការច្បាប់បានលើកឡើងពីសារៈសំខាន់និងគោលបំណងនៃវគ្គនេះ គឺដើម្បីឱ្យសិក្ខាកាមដែលជាគណៈកម្មាធិការបក្សគណៈកម្មការច្បាប់គណបក្ស និងភ្នាក់ងារគណបក្សក្រុង ស្រុក ឃុំ សង្កាត់…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ រាជរដ្ឋាភិបាលផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈ ទៅលើការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត

(ភ្នំពេញ)៖ ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការពង្រឹងសេវាសាធារណៈជាអាទិភាព តាមរយៈការរៀប ចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ នានា និងការធ្វើកំណែទម្រង់ស៊ីជម្រៅលើសេវាសាធារណៈ ដោយការកាត់បន្ថយពេលវេលាសម្រាប់ការចុះឈ្មោះ ការស្នើសុំអាជ្ញាប័ណ្ណ និងនីតិវិធីពាក់ព័ន្ធផ្សេងទៀត។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ដើម្បីជំរុញកំណើនសេដ្ឋកិច្ច គឺពិតជាចាំបាច់ណាស់ ក្នុងការចូលរួមពីវិស័យឯកជន ដូច្នេះហើយវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាការពារសិទ្ធ និងម៉ាកឱ្យបានត្រឹមត្រូវ ទាំងការការពារការចាប់ផ្តើមអាជីវកម្មដំបូង និងការការពារសម្រាប់អាជីវកម្មដែលមានស្រាប់ ដើម្បីឱ្យការធ្វើអាជីវកម្មនោះ ធានាបាននូវនិរន្តរភាព និងភាពរីកចម្រើន ។ ការលើកឡើងរបស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ធ្វើឡើងកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣នេះ ក្នុងឱកាសជួបពិភាក្សាការងារជាមួយក្រុមការងារអង្គការកម្មសិទ្ធិបញ្ញាពិភពលោក (WIPO) ក្នុងគោលបំណងបន្តគាំទ្រសមាហរណកម្មប្រព័ន្ធឌីជីថលនៅកម្ពុជា ជាពិសេសដើម្បីបន្តកិច្ចសហការល្អបន្តទៀតជាមួយនាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃ ក្រសួង ពាណិជ្ជកម្ម ។ ឯកឧត្តមរដ្ឋមន្រ្តី លើកឡើងទៀតថា ការរីកចម្រើនផ្នែកបច្ចេកវិទ្យានៅក្នុងដំណាក់កាលបច្ចុប្បន្ន នៃបដិវត្តន៍ឧស្សាហកម្ម ៤.០ ពិតជាមានឥទ្ធិពលយ៉ាងខ្លាំងទៅលើរការធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ជាពិសេសនៅក្នុងបរិបទនៃការងើបឡើងវិញនៃសេដ្ឋកិច្ចបន្ទាប់ពីជំងឺរាតត្បាតសកល COVID-19 ។…
-
សម្តេចតេជោ ហ៊ុន សែន៖ សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃសភាហើយ

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្មច្បាប់បោះឆ្នោត បានទៅដល់ដៃសភាហើយ កាលពីថ្ងៃទី១៥ មិថុនា ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ បានថ្លែងថា អ្នកនៅខាងក្រៅ អាចរួចខ្លួនតែបើអ្នកនៅក្នុងប្រទេសសូមកុំជឿលើការញុះញង់របស់អ្នកនៅខាងក្រៅ ក៉ំជឿតាមអាក្បត់ជាតិបីជំនាន់ ប្រយ័ត្នជាប់គុកដេកគុកក៏ធ្វើព្រងើយ ។ សម្តេច បញ្ជាក់ថា បើមិនបានទៅបោះឆ្នោត ពីរលើក គឺបោះឆ្នោតសកល ថ្ងៃទី២៣ ខែកក្កដា ២០២៣នេះ និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២៧ទេ គឺបានសេចក្ដីថា អត់មានសិទ្ធិឈរឈ្មោះ ។ សូមជម្រាបថា បន្ទាប់ពីមានគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្ម…
-
សម្តេចម៉ែ សម្តែងព្រះរាជហឫទ័យត្រេកអរចំពោះការពង្រឹងមិត្តភាពកាន់តែជិតស្និទ្ធរវាងកម្ពុជានិងចិន

ភ្នំពេញ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដម មុនិនាថ សីហនុ សម្តែងព្រះរាជហឫទ័យត្រេកអរ ការណ៍ដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍជាពិសេសនោះ ទតឃើញការពង្រឹងមិត្តភាពកាន់តែជិតស្និទ្ធពីមួយថ្ងៃទៅមួយថ្ងៃរវាងកម្ពុជានិងចិនតាមរយៈការដឹកនាំរបស់ប្រមុខរដ្ឋាភិបាលទ្វេភាគី ដែលបានបន្តអនុវត្តបណ្តាំរបស់ ព្រះបរមរតនកោដ សម្តេចព្រះ នរោត្តម សីហនុ។ ការសម្តែងព្រះរាជហឫទ័យរបស់សម្តេចម៉ែ ធ្វើឡើងកំលុងជំនួបក្រាបបង្គំគាល់និងថ្វាយព្រះពរពីសំណាក់ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាឯកឧត្តម វ៉ាង វិនធាន( Wang Wentian) និងភរិយា លោកស្រី Gu Xiaojun ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់សម្តេចម៉ែផ្ទាល់ គម្រប់ ៨៧ យាងចូល ៨៨ ព្រះវស្សា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ នាព្រះបរមរាជវាំង។ នេះបើយោងតាមសេចក្តីប្រកាសពីស្ថានទូតចិនប្រចាំកម្ពុជា។ ឯកឧត្តម វ៉ាង វិនធាន តាងនាមដល់មន្ត្រីទូតគ្រប់រូប បានថ្វាយព្រះសព្វសាធុការពរជ័យ បវរសួរស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការ ដល់សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ទ្រង់នេះ។ លោកក៏ឆ្លៀតរំឭកពីប្រវត្តិនៃចំណងមិត្តភាពដ៏យូរលង់រវាងកម្ពុជានិងចិនផង ជាពិសេសការពូនជ្រំដោយស្នាព្រះហត្ថសម្តេចនរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនសម័យមុន។ ឯកឧត្តមគូសបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំ២០២៣នេះមក កិច្ចសហប្រតិបត្តិការរវាងចិន-កម្ពុជាលើបណ្ដាវិស័យបានបន្តលើកកម្ពស់កាន់តែស៊ីជម្រៅ។ ចំណងមិត្តភាពជាប្រពៃណីរវាងចិននិងកម្ពុជាកំពុងបង្ហាញនូវភាពរឹងមាំយ៉ាងរស់រវើកពីមួយថ្ងៃទៅមួយថ្ងៃ ។ ឯកឧត្តមឯកអគ្គរដ្ឋទូតចិន លើកឡើងបន្តថា…
-
រដ្ឋមន្រ្តីក្រសួងទេសចរណ៍ស្នើភាគីចិនពង្រីកបន្ថែមការហោះហើរត្រង់ពីទីក្រុងនានានៅប្រទេសចិន មកកាន់ប្រទេសកម្ពុជា

ភ្នំពេញ៖រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឯកឧត្តម ថោង ខុន បានស្នើទៅកាន់ភាគីចិនជួយជំរុញការហោះហើរត្រង់ពីទីក្រុងនានានៃប្រទេសចិនមកកាន់ប្រទេសកម្ពុជា ហើយចំពោះទីក្រុងណាដែលទាំងមិនទាន់ការហោះហើរមកកម្ពុជាក៏សូមបង្កើតឱ្យមានការហោះហើរត្រង់មកឱ្យបានកាន់តែច្រើន ខណៈកម្ពុជានឹងមានអាកាសយានដ្ឋានអន្តរជាតិធំៗដែលអាចទទួលការចុះចតយន្តហោះដឹកអ្នកដំណើរគ្រប់ប្រភេទ។ ការស្នើបែបនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាងឯកឧត្តម ថោង ខុន ជាមួយឯកឧត្តម រ៉ាវ ឈាន (Rao Quan) អនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ចិន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។ នាឱកាសនោះឯកឧត្តម ថោង ខុន បានស្នើឱ្យមានការជំរុញការហោះហើរត្រង់ពីទីក្រុងសំខាន់ៗនៅប្រទេសចិន មកកាន់អាកាសយានដ្ឋានអន្តរជាតិនៅប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនទៀត។ពិសេសគឺអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប និងអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុខណៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីត្រៀមដាក់ឱ្យដំណើរការនាចុងឆ្នាំ២០២៣ឆាប់ៗខាងមុខ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីក៏នឹងបើកដំណើរការនៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥នេះហើយដែរ។ ជាការឆ្លើយតបឯកឧត្តម រ៉ាវ ឈាន បានសន្យាពាំនាំសំណើទាំងនេះ ក៏ដូចជាព័ត៌មាននៃកិច្ចពិភាក្សានេះជូនទៅកាន់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធក្នុងការពិចារណាជំរុញឱ្យមានការហោះហើរត្រង់មកកាន់កម្ពុជាបន្ថែមទៀត។ នាឱកាសនោះដែរឯកឧត្តមក៏បានលើកឡើងពីបំណងចង់ពង្រីកជើងហោះហើរត្រង់ពីទីក្រុងដែលមានការហោះហើរត្រង់មកកាន់កម្ពុជាស្រាប់ និងរៀបចំឱ្យមានជើងហោះហើរត្រង់ថ្មីសម្រាប់អាកាសយានដ្ឋានដែលមិនទាន់មានការហោះហើរត្រង់ជាមួយគ្នា។ ក្រសួងទេសចណ៍បានឱ្យដឹងពីជំនួបនោះថា ភាគីទាំងពីរមានសុទិដ្ឋិនិយមថា ការពង្រីកបន្ថែមជើងហោះហើរត្រង់រវាងប្រទេសទាំងពីនេះ គឺជាកាលនុវត្តភាពមួយក្នុងការទាក់ទាញរំហូរទេសចរពីប្រទេសចិនមកកាន់កម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសចិន ក៏ដូចជាទេសចរមកពីប្រទេសផ្សេងទៀតដែរ៕ ដោយ៖ សុខ រក្សា
-
អង្គភាពជំនាញបើកកិច្ចពិភាក្សា ដើម្បីពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញ

ភ្នំពេញ៖ក្រសួងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានបើកកិច្ចប្រជុំពិភាក្សារួមគ្នាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីជំរុញ និងពន្លឿនការអនុម័តច្បាប់ស្តីពីវិធានដើមកំណើតទំនិញឱ្យបានឆាប់ សំដៅលើកម្ពស់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងក្រោមការដឹកនាំដោយឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងមានការចូលរួមពីឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា ព្រមទាំងភាគីពាក់ព័ន្ធជាច្រើនទៀត។ នេះបើតាមក្រសួងពាណិជ្ជកម្ម។ នាឱកាសនេះឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជម្រាបជូនអង្គប្រជុំពីគោលបំណង សាវតារ ខ្លឹមសារ ក៏ដូចជាអត្ថប្រយោជន៍នៃសេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះឱ្យកាន់តែស៊ីជំរៅបន្ថែមទៀត ខណៈលោកថា សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ គឺជាសមិទ្ធផលថ្មីមួយទៀត ក្នុងការអភិវឌ្ឍបទដ្ឋានគតិយុត្តិរបស់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្ម។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ដូច្នេះថា៖« សេចក្តីព្រាងច្បាប់ស្តីពីវិធានដើមកំណើតទំនិញនេះ មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់វិស័យសេដ្ឋកិច្ចនិងពាណិជ្ជកម្មប៉ុណ្ណោះទេ ច្បាប់នេះក៏ជាផ្នែកមួយដ៏មានសារៈសំខាន់នៃប្រព័ន្ធច្បាប់នៅលើពិភពលោក ដោយដើរទន្ទឹមគ្នាជាមួយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី តំបន់ និងពហុភាគី ដែលថ្មីៗនេះ មានដូចជា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ជាដើម»។ ជុំវិញការលើកឡើងនេះដែរ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍នៃព្រឹទ្ធសភា…