Category: នយោបាយ

  • ពិធីចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED

    ពិធីចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED

    ភ្នំពេញ៖ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ព្រឹកថ្ងៃទី១៤  ខែមិថុនា ឆ្នាំ២០២៣ មានរៀបចំពិធីចុះហត្ថលេខាលើពិធីសារ នៃការចងសម្ព័ន្ធមេត្រីភាព រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក ខឹមជា សាឃឿន មេបញ្ញាការរង នាយសេនាធិការ កងទ័ពជើងគោក ។ឧត្តមសេនីយ៍ឯក ខឹម ជាសាឃឿន តំណាង ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការស្តីទីកងទ័ពជើងគោក បាន សម្តែងការអបអរសាទ រចំពោះការចងសម្ព័ន្ធមេត្រីភាពរវាង រវាងការិយាល័យ អភិវឌ្ឍន៍កងទ័ពជើងគោក ជាមួយក្រុមហ៊ុន THE FIRST UNITED GROUP CO,LIMITED នាពេលនេះ និងបានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលបានផ្តល់ឱកាសឲ្យអង្គភាពទាំងពីរបានចងសម្ព័ន្ធមេត្រីភាព និងមានឱកាសបានជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ក្នុងន័យមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង ។ ឧត្តមសេនីយ៍ឯក ខឹម…

  • កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សតី នរោត្ដម មុនិនាថ សីហនុ គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សា

    កិច្ចប្រជុំត្រៀមលក្ខណៈ រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សតី នរោត្ដម មុនិនាថ សីហនុ គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ ព្រះវស្សា

    ភ្នំពេញ ៖ ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នាព្រឹកថ្ងៃទី១៤ ខែមិថុនា បានកិច្ចប្រជុំអន្តរក្រសួងស្តីពីការរៀបព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សតី នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល គម្រប់ព្រះជន្ម ៨៧ យាងចូល ៨៨ព្រះវស្សា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យ១កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម ឈិន កេតនា បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំងប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លៃថ្នូរ និងសុភមង្គល…

  • ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ឯកឧត្តម ជា វ៉ាន់ដេត អញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជា ទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញ បំពាក់គ្រឿងឥស្សរិយយសជូនអតីតយុទ្ធជនកម្ពុជាទូទាំងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង សរុប ៤៤២នាក់ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ បានថ្លែងលើឡើងថា អតីតយុទ្ធជនទាំងអស់ បានចូលរួមចំណែកដ៏ធំធេងក្នុងការតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិន ដើម្បីបុព្វហេតុសន្តិភាព ការបង្រួបបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ។ ឯកឧត្តម រដ្ឋមន្រ្តី បានគូសបញ្ជាក់ទៀតថា សម្តេចតេជោ ហ៊ុន សែន អាចបន្តដឹកនាំប្រទេសកម្ពុជាអស់រយៈជាង ៤០ឆ្នាំនេះបានដោយសារតែការគាំទ្រមួយផ្នែកពីអតីតយុទ្ធជនដែរ ។ ហេតុនេះ ទើបសម្តច លោកគិតគូណាស់ ចំពោះអតីតយុទ្ធជនដែលចូលនិវត្តន៍ ដោយសម្តេចដែលជាអ្នកដឹកនាំរាជរដ្ឋាភិបាលបានឲ្យប្រាក់ខែសម្រាប់អ្នកចូលនិវត្តន៍មានភាពស្មើរគ្នាទៅតាមមុខការងារតួនាទី ដោយមិនគិតអ្នកចូលនិវត្តន៍ការងារមុនក្រោយឡើយ ពោលគិតតាមបរិបទសង្គមជាតិ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏បាន លើកឡើងបន្ថែមទៀតថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ នាយករដ្ឋមន្រ្តី បានដាក់ចេញនូវគោលនយោបាយនិងយុទ្ធសាស្រ្តដឹកនាំប្រកបដោយភាពត្រឹមត្រូវ និងត្រូវបានចូលរួមគាំទ្រយ៉ាងសកម្មពីមន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់ថ្នាក់ ធ្វើឱ្យប្រទេសជាតិបន្តរក្សាបានសុខសន្តិភាព ស្ថេរភាពនយោបាយ ធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រមទាំងសារៈសំខាន់នៃការរក្សាសន្តិភាព ដែលជាគ្រឹះនៃការអភិវឌ្ឍ មានន័យថា…

  • អង្គភាពកងពលតូចអន្តរាគមន៍លេខ ៨ចេញ ញាត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”

    អង្គភាពកងពលតូចអន្តរាគមន៍លេខ ៨ចេញ ញាត្តិគាំទ្រការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”

    ខេត្តព្រះវិហារ៖ លោកឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ទាំងមូល នៅថ្ងៃអង្គារ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ បានចេញញាត្តិគាំទ្រទាំងស្រុងនូវការផ្តួចផ្តើម របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនេះ មានគោលបំណងកែទម្រង់ ដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា ។ ពិសេស ដើម្បីឱ្យអនាគតនៃ អ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលត្រូវបានជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវសិទ្ធិបោះឆ្នោត ដែលជាកាតព្វកិច្ចចាំបាច់ របស់ប្រជាពលរដ្ឋគ្រប់ៗរូប ចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ ៕ ដោយ ៖ សួន លីណា

  • សម្តេចតេជោ ហ៊ុន សែន៖ អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី ៥-២០លានរៀល

    សម្តេចតេជោ ហ៊ុន សែន៖ អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី ៥-២០លានរៀល

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោត នឹងពិន័យពី ៥-២០លានរៀល ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្តេចតេជោ បានបង្ហាញពង្រាងស្ដីពីការធ្វើវិសោធនកម្មច្បាប់ បោះឆ្នោតត្រង់មាត្រា ១៤២ ថ្មី ដែលក្នុងនោះ ឈានទៅធ្វើការផាកពិន័យ ចំពោះបុគ្គលណា ដែលធ្វើឱ្យមានភាពវឹកវរដល់ការបោះឆ្នោត និងធ្វើសកម្មភាពរារាំង ញុះញង់ដល់ពលរដ្ឋ មិនឱ្យទៅបោះឆ្នោតជាដើម។ តាមសេចក្តីពង្រាងច្បាប់លើវិសោធនកម្មច្បាប់បោះឆ្នោត ដែលត្រូវអានដោយសម្តេចតេជោ ហ៊ុន សែន មុននឹងអនុម័តជាផ្លូវការពីរដ្ឋសភា គឺថា អ្នកញុះញង់ និងរារាំងប្រជាពលរដ្ឋទៅបោះឆ្នោតនាថ្ងៃ២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ នឹងត្រូវពិន័យជាប្រាក់ពី ៥-២០លានរៀល ដោយមិនគិតពីព្រហ្មទណ្ឌ ។ សម្តេចបានអះអាងថា មិនចង់លេងជាមួយពួកក្រុមប្រឆាំងទេ…

  • សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពនៅកម្ពុជា បានកើតឡើងពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលជឿជាក់លើរាជរដ្ឋាភិបាល

    សម្តេចតេជោ ហ៊ុន សែន៖ ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពនៅកម្ពុជា បានកើតឡើងពីការចូលរួមចំណែករបស់ប្រជាពលរដ្ឋ និងកម្មករនិយោជិត ដែលជឿជាក់លើរាជរដ្ឋាភិបាល

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជោគជ័យក្នុងការអភិវឌ្ឍ និងសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺបានកើតឡើងពីការចូលរួមចំណែកពីសំណាក់ប្រជាពលរដ្ឋ និងបងប្អូនកម្មករនិយោជិតទាំងអស់ ដែលបានជឿជាក់មកលើរាជរដ្ឋាភិបាល និងរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ បានបញ្ជាក់ថា ការស្វែងរកសុខសន្ដិភាពរបស់ប្រទេសកម្ពុជា គឺមានការលំបាកខ្លាំងណាស់ ទម្រាំប្រទេសកម្ពុជា ទទួលបានការអភិវឌ្ឍ និងសន្ដិភាពដូចបច្ចុប្បន្ននេះ ដូច្នេះត្រូវរួមគ្នារក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន។សម្តេច ថា ការធ្វើឱ្យប្រទេសមានសង្គ្រាម គឺរហ័សណាស់ គ្រាន់តែសម្រេចចិត្ត ១០ នាទី គឺអាចធ្វើឱ្យប្រទេសមានសង្គ្រាមបាត់ទៅហើយ ប៉ុន្ដែបញ្ឈប់សង្គ្រាមទៅវិញទេ ដែលមានការលំបាកខ្លាំងណាស់ ។ សម្តេច ក៏បានសង្កត់ធ្ងន់ថា ការសម្រេចចិត្តខុសរបស់លោក លន់ នល់ ក្នុងការធ្វើរដ្ឋប្រហារ បានធ្វើឱ្យកម្ពុជា ចាប់ផ្តើមផ្ទុះសង្រ្គាម រហូតធ្លាក់ចូលទៅក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ៨ខែនិង២០ថ្ងៃ ។ សម្តេចតេជោ ហ៊ុន សែន លើកឡើងបន្ថែមទាក់ទងនឹងករណីសង្គ្រាមនេះ ដូចជា៖ ប្រទេសអ៊ុយគ្រែន និងប្រទេសរ៉ុស្ស៊ី គឺសង្គ្រាមនេះពិបាកនឹងបញ្ចប់ណាស់ បើប្រទេសទាំងពីរនៅតែបន្តធ្វើការវាយប្រហារគ្នាទៅវិញទៅមក ហើយមានតែការសន្ទនាចរចាគ្នាទេ ដែលអាចដោះស្រាយសង្គ្រាមនៅប្រទេសទាំងពីរនេះបាន ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ…

  • សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាធំ និងបញ្ហាតូច ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈជំនួបជាមួយកម្មករនិយោជិត

    សម្តេចតេជោ ហ៊ុន សែន៖ បញ្ហាធំ និងបញ្ហាតូច ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈជំនួបជាមួយកម្មករនិយោជិត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បញ្ហាធំ និងបញ្ហាតូច ត្រូវបានដោះស្រាយជាបន្តបន្ទាប់ តាមរយៈជំនួបជាមួយកម្មករនិយោជិត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្តេចតេជោ បានមានប្រសាសន៍ថា តាមរយៈជំនួបជាមួយកម្មករនិយោជិត គឺសម្ដេចបានទទួលរាល់បញ្ហារបស់បងប្អូនកម្មករនិយោជិត និងបានយកបញ្ហានោះមកធ្វើការដោះស្រាយជាបន្តបន្ទាប់ ដូចជាករណីកាលពីមុនមានកម្មការិនីនៅតាមរោងចក្រមួយចំនួនបានដួលសន្លប់ គឺត្រូវបានធ្វើការដោះស្រាយ។ សម្ដេចថា ជារួមរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ក្នុងការដោះស្រាយបញ្ហាទាំងបញ្ហាធំ និងបញ្ហាតូចរបស់កម្មករនិយោជិត ។ ជាមួយគ្នានេះ គោលនយោបាយប្រាក់សោធននិវត្តន៍សម្រាប់កម្មករនិយោជិត ក៏ជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល ក្នុងការដោះស្រាយបញ្ហាជូនកម្មករនិយោជិតនៅពេលមានវ័យចំណាស់ទៅ គឺមិនចាំបាច់ពឹងផ្អែកតែនៅលើកូននោះទេ។ សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ម្ចាស់រោចក្រ និងកម្មករនិយោជិតត្រូវរួមគ្នាធ្វើយ៉ាងណា ធ្វើឱ្យរោងចក្រមួយក្លាយទៅជាសហគមន៍សុខសាន្តមួយ។ ការធ្វើបែបនេះបាន គឺកម្មករនិយោជិត និងម្ចាស់រោងចក្រត្រូវធ្វើបែបណា កុំឱ្យមានគ្រឿងញៀន កុំឱ្យមានបងតូច បងធំ…

  • សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ គឺធ្វើតែម្ដង និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច

    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ គឺធ្វើតែម្ដង និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ គឺធ្វើតែម្ដង និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងបញ្ជាក់ដូច្នេះ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ ក្នុង ជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្តេចតេជោ បានមានប្រសាសន៍ថា រដូវកាលនេះ គឺជារដូវកាលសន្យាខ្យល់របស់គណបក្សនយោបាយមួយចំនួន ប៉ុន្ដែគណបក្សប្រជាជនមិនដែលសន្យាអ្វីជាមួយប្រជាពលរដ្ឋទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើអ្វីជាមួយប្រជាពលរដ្ឋ គឺធ្វើតែម្ដងលើអ្វីដែលត្រូវធ្វើ និងតែងតែរួមរស់នៅជាមួយប្រជាពលរដ្ឋជានិច្ច ដូចជា៖ ករណីការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ជាដើម ដែលរាជរដ្ឋាភិបាល បានរកវិធីគ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ និងផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ហើយនៅពេលដែលមានការព្យួរការងារ រាជរដ្ឋាភិបាលកម្ពុជាក៏បានផ្តល់ជាសាច់ប្រាក់ជូន ដើម្បីដោះស្រាយជីវភាពកម្មករ-កម្មការិនី។ សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អត់បានឡើងប្រាក់ខែឆ្នាំ២០២១ និង២២ទេ ទើបតែ…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់នូវឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់នូវឯកសារគតិយុត្តមួយដ៏សំខាន់ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត

    សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតានាថ្ងៃទី១៣ខែមិថុនា ឆ្នាំ២០២៣នៅទីស្តីការក្រសួងមហាផ្ទៃ។ សម្តេចក្រឡាហោម បានមានប្រសាសន៍ថាថ្ងៃនេះក្រសួងមហាផ្ទៃ បានបើកកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យលទ្ធផលនៃការអនុវត្តផែនការយុទ្ធនាការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ដើម្បីពិនិត្យអំពីចំណុចខ្លាំង និងចំណុចខ្សោយ បញ្ហាប្រឈមនានា និងបទពិសោធន៍ ដើម្បីមានមូលដ្ឋានក្នុងការដាក់ចេញនូវទិសដៅបន្ត និងវិធានការសំខាន់ៗសម្រាប់បម្រើឱ្យការងារបោះឆ្នោត ជូនប្រជាពលរដ្ឋនៅឆ្នាំខាងមុខ ជាពិសេស នៅឆ្នាំ២០២៧ និង២០២៨ ដែលជាឆ្នាំនៃការរៀបចំដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៦ និងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទី៨ ផងដែរ។ សម្តេចក្រឡាហោម បានបន្ថែមថា លទ្ធផលដែលសម្រេចបាននាពេលនេះ គឺកើតចេញពីសកម្មភាពនៃអង្គភាពពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានី-ខេត្ត និងរដ្ឋបាលឃុំ សង្កាត់ និងស្ថាប័នពាក់ព័ន្ធ ដែលបានខិតខំបំពេញការងារក្នុងការជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា សម្រាប់បម្រើដល់ការងាររៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ។ សម្តេចក្រឡាហោម បានបញ្ជាក់ថា ការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទុតិយតា ជូនដល់ប្រជាពលរដ្ឋ គឺជាការផ្តល់ជូននូវឯកសារគតិយុត្តមួយដ៏សំខាន់ ជាពិសេស យោងតាមច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ បានកំណត់យកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដើម្បីចុះឈ្មោះបោះឆ្នោត និងចូលរួមក្នុងការបោះឆ្នោត។ ក្នុងន័យនេះ ដើម្បីធានានូវសិទ្ធិសេរីភាព ក៏ដូចជាកាតព្វកិច្ចនានារបស់ប្រជាពលរដ្ឋនៅក្នុងសង្គម ក្រសួងមហាផ្ទៃ…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបបងប្អូនកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី  នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃពុធ ១១រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៥ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់…