Category: នយោបាយ

  • អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”

    អ្នកនាំពាក្យរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត”

    ភ្នំពេញ៖ អ្នកនាំពាក្យរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាស គាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើ វិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ “សិទ្ធិក្នុងការឈរ ឈ្មោះ ឱ្យគេបោះឆ្នោត” ដោយចាត់ទុកថា ការកែទម្រង់នេះ ដើម្បីពង្រឹងនិង លើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេសដើម្បី ឱ្យអនាគត អ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវ ជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមាន ការទទួលខុសត្រូវ ខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើម ពីការអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីយ កិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុង សង្គមប្រជាធិបតេយ្យ៕

  • មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងគាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ ចំនួន ០៩នៅកម្ពុជា

    មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងគាំទ្រគំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការ ចំនួន ០៩នៅកម្ពុជា

    ភ្នំពេញ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្ដីរដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រ កម្ពុជា និងឯកឧត្តម វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា នឹងអញ្ជើញចុះ ហត្ថ លេខារួមគ្នា លើកិច្ច ព្រមព្រៀងស្ដីពីមូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាងឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០២៣។ សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា ក្នុងក្របខ័ណ្ឌមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣គម្រោង កម្ពុជា សរុបចំនួន០៩នឹងទទួលបានការគាំទ្រហិរញ្ញវត្ថុ ដែលមានទឹកប្រាក់ ប្រមាណ២.០០០.០០០ ដុល្លារអាមេរិក (ពីរលានដុល្លារ អាមេរិក)។ គម្រោង ទាំងនោះ នឹងផ្ដល់ផលកាន់តែច្រើននៅតាមវិស័យផ្សេងៗ រួមមាន វិស័យដឹកជញ្ជូននិងឡូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្ស បេតិកភណ្ឌ។ សេចក្តីប្រកាសព័ត៌មានបានរំលេចឱ្យឃើញថា ក្នុងរយៈពេលប្រាំមួយ ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការ មេគង្គ-ឡានឆាង…

  • ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល​ជាមួយកម្មករ និយោជិក​នៅជិតវត្តព្រៃស្ពឺ ខណ្ឌ​ពោធិសែនជ័យ រាជធានីភ្នំពេញ (លើកទី២)

    ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន សំណេះសំណាល​ជាមួយកម្មករ និយោជិក​នៅជិតវត្តព្រៃស្ពឺ ខណ្ឌ​ពោធិសែនជ័យ រាជធានីភ្នំពេញ (លើកទី២)

    ផ្សាយបន្តផ្ទាល់ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិកនៅជិតវត្តព្រៃស្ពឺ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ (លើកទី២) នាព្រឹកថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង០៦៖៣០នាទី ៕

  • ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូល និងរយៈពេលប្រាំឆ្នាំ ចុង ក្រោយ នេះទំហំពាណិជ្ជកម្មហក់ឡើងខ្ពស់បំផុត

    ទំនាក់ទំនងកម្ពុជា-ចិនឈានដល់កម្រិតកំពូល និងរយៈពេលប្រាំឆ្នាំ ចុង ក្រោយ នេះទំហំពាណិជ្ជកម្មហក់ឡើងខ្ពស់បំផុត

    ភ្នំពេញ៖ ” យើងដឹងហើយថាទំនាក់ទំនងកម្ពុជាចិនរយៈពេល ៦៥ឆ្នាំ កន្លងមកនេះ ពិសេសទំនាក់ទំនង១០ឆ្នាំចុងក្រោយ នេះរវាងប្រទេស ទាំងពីរបានឈានមកដល់កម្រិតកំពូលមួយដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្រ្ត ។នេះជាការបញ្ជាក់របស់លោកបណ្ឌិត គិន ភា ប្រធានវិទ្យា ស្ថាន ទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា។ ការលើកឡើងរបស់លោកបណ្ឌិត គិន ភា បានធ្វើឡើងក្នុងកំលុងដំណើរ ទស្សនកិច្ចរវាងបណ្តាញសារព័ត៌មានចិនមកពី People’s Daily និង អ្នកសារព័ត៌មានកម្ពុជាដែលបានចុះបំពេញទស្សនកិច្ចទៅកាន់រាជបណ្ឌិត្យសភាកម្ពុជាកាលពីពេលថ្មីៗមកន្លងមកនេះ។ ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌ចិន និងកម្ពុជាជុំវិញទំនាក់ទំនង រវាងប្រទេសកម្ពុជា-ចិន លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ក្នុងទំនាក់ ទំនងស្អិតរមួតរវាងប្រទេសទាំងពីរឈានមកដល់កម្រិតកំពូលមួយគ្រប់ជ្រុងជ្រោយ និងចុងក្រោយនេះភាគីទាំងពីរ បានចុះកិច្ច ព្រមព្រៀង កសាងនូវក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រមួយដ៏ល្អបំផុត។យើងបានកសាងជាមិត្តដែកថែប ដែលមិនអាចបំបែកបាន ដែលបាន ឆ្លង កាត់ព្យុះភ្លៀងជាច្រើន និងជម្នះការលំបាកជាច្រើនផងដែរ។ លោកបណ្ឌិតបានបញ្ជាក់បន្ថែមថាប្រទេសទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកទាំងកម្រិតតំបន់ក៏ដូចជាពិភពលោក ជា ក្របខ័ណ្ឌសេដ្ឋកិច្ច។ប្រទេសទាំងពីរ បានជួយគ្នាទៅវិញទៅមកពិសេសប្រទេសចិនបានក្លាយ ជាប្រទេស ឆ្អឹងខ្នងសម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាដៃគូ ពាណិជ្ជ កម្មដ៏ធំបំផុត ។ចិនជាប្រទេសដែលមានការវិនិយោគធំជាងគេនិងក៏ ជាម្ចាស់ជំនួយធំបំផុតនៅកម្ពុជា។ លោកបណ្ឌិត គិន ភា…

  • មន្រ្តីជាន់ខ្ពស់គជប:ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្តដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត

    មន្រ្តីជាន់ខ្ពស់គជប:ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ឆ្នាំ២០២៣ត្រូវធ្វើតាមប្រព័ន្ធសមាមាត្រតាមរាជធានី ខេត្តដោយយករាជធានី ខេត្តជាមណ្ឌលបោះឆ្នោត

    ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)នៅព្រឹកថ្ងៃ១៣ ខែមិថុនា ឆ្នាំ២០២៣នេះបានបើកកិច្ចជាមួយភាគីពាក់ព័ន្ធដែលមានប្រធានបទសំខាន់ៗចំនួន ៣ ដែលនឹងលើកយកមកផ្សព្វផ្សាយនាពេលនេះ រួមមាន៖ ១. ការបិទផ្សាយបញ្ជីរាយនាមគណបក្សនយោបាយ និងបេក្ខជនឈរឈ្មោះបោះឆ្នោតផ្លូវការតាមមណ្ឌលរាជធានី ខេត្ត២. សិទ្ធិទទួលបាននូវការការពារសុវត្ថិភាពរបស់បេក្ខជន៣. ការចុះឈ្មោះភ្នាក់ងារគណបក្សនយោបាយ។ ឯកឧត្តម ឌុច ស៊ុន សមាជិក (គជប) បានមានប្រសាសន៍ថាគជប បានពិនិត្យសម្រេចលើពាក្យសុំចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ គ.ជ.ប បានប្រកាសទទួលស្គាល់ជាផ្លូវការនូវគណបក្សនយោបាយចំនួន១៨ ដែលមានបេក្ខជនពេញសិទ្ធិសរុបចំនួន ១,៦១៤ នាក់ (ស្រី្ត ៥១១ នាក់) និងបេក្ខជនបម្រុងសរុបចំនួន ១,៨០២ នាក់( ស្រី្ត ៦៩០ នាក់) ដែលបានដាក់ពាក្យសុំចុះបញ្ជី ។ ឯកឧត្ដម ឌុច សុន សមាជិកគជប បានបញ្ជាក់ទៀតថា៖បេក្ខជនគ្រប់រូប និងគណបក្សនយោបាយឈរឈ្មោះបោះ ឆ្នោតទាំងអស់ ទទួលបាននូវសិទ្ធិស្មើគ្នាក្នុងការការពារសន្តិសុខ និងសុវត្ថិភាពនៅក្នុងសម័យបោះឆ្នោត ដូចមានចែងក្នុងច្បាប់ បទបញ្ជា និងនីតិវិធី ក្រមសីលធម៌ និងផែនការអន្តរស្ថាប័នរវាងក្រសួងមហា…

  • គណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យ

    គណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យ

    ភ្នំពេញ៖ អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានខិតខំដឹកនាំកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព មានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យ ។ ឯកឧត្តម បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ការទុកចិត្តតាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តម ថា ចាប់តាំងពីបានទទួលការទុកចិត្តពីប្រជាពលរដ្ឋកន្លងមក ក្រុមការងារបក្ស បានចូលរួមចំណែកជាមួយរដ្ឋបាលសង្កាត់ ធ្វើការអភិវឌ្ឍ ជួសជុល និងកសាងសំណង់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តផ្សេងៗដែលចូលរួមជាប្រយោជន៍ដល់បងប្អូនទាំងអស់គ្នាផងដែរ ។ ជាមួយគ្នានេះ ឯកឧត្តម បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋយើងទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត សូមត្រៀមខ្លួនអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា និងបោះជូនគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ជាពិសេសគណបក្សដែលដឹងពីសុខទុក្ខ និងតែងតែនៅ ជាប់ជាមួយប្រជាពលរដ្ឋយើងគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទោះក្នុងដំណាក់កាល លំបាកយ៉ាងណាក៏ដោយ ។ ឯកឧត្តម ក៏បានអំពាវដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តយកចិត្តទុកដាក់ចំពោះសុខភាពផ្ទាល់ខ្លួន ជាពិសេកូវីដ១៩ ដែលបន្តមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលោកបានផ្សារភ្ជាប់អំពីសារៈសំខាន់នៃកាចាក់វ៉ាក់សាំងផងដែរ។ នេះជាការលើកឡើងរបស់ ឯកឧត្តម យិន ចន្ទ័ធួន និងលោក ម៉ុក ពុទ្ធា អនុប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកថ្មី តំណាងឯកឧត្តម…

  • ជំនួយការផ្ទាល់សម្តេចតេជោ អរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចនាយករដ្ឋមន្ត្រី រហូតមក

    ជំនួយការផ្ទាល់សម្តេចតេជោ អរគុណប្រជាពលរដ្ឋ ដែលបានគាំទ្រសម្តេចនាយករដ្ឋមន្ត្រី រហូតមក

    ស្វាយរៀង៖ ឯកឧត្តម យិន ច័ន្ទធួន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុងហៀង នាយករងខុទ្ធកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀងទាំងអស់ ដែលបានគាំទ្រសម្តេចតេជោ ហ៊ុន សែន ជារៀងរហូតមក ហើយសង្ឃឹមជឿជាក់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជំនះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ខាងមុខ ដើម្បីបានដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យបានរីកចម្រើនសម្បូរសប្បាយបន្តទៀត ។ ឯកឧត្តមបានបញ្ជាក់ថា ប្រជាជនកម្ពុជាជាង ៩០% ជាអ្នកកាន់ព្រះពុទ្ធសាសនា ហើយព្រះពុទ្ធបរមគ្រូនៃយើង បានប្រៀនប្រដៅឲ្យយើងចេះស្គាល់គុណ ស្គាល់ទោស និងចេះដឹងគុណចំពោះអ្នកដែលធ្លាប់ជួយយើងនៅគ្រាលំបាក ជាពិសេសត្រូវជឿជាក់លើសច្ចធម៌ និងប្រវត្តិសាស្ត្រដែលយើងធ្លាប់ហែលឆ្លងកាត់ក្នុងជីវិតរបស់យើង ។ ឯកឧត្តម ក៏បានណែនាំដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ច្រកម្ទេស ក្រុងបាវិត ត្រូវបន្តផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងជោគជ័យដ៏ធំធេងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយត្រូវត្រៀមអត្តសញ្ញណប័ណ្ណ បណ្ណ័ពត៌មាន រឺឯកសារផ្សេងៗ សំរាប់ទៅបោះឆ្នោត នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ដើម្បីជ្រើសថ្នាក់ដឹកនាំប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើន បន្តទៀត ។ ឯកឧត្តម យិន…

  • ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

    ព្រឹទ្ធសភា អនុម័តទាំងស្រុងលើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

    ភ្នំពេញ ៖ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនា-ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នាព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៦០រូប។អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន០២ ៖របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ ។សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។សេចក្តីព្រាងក្រមនេះមាន គុណប្រយោជន៍ ៖ របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ។កិច្ចព្រមព្រៀងនេះរៀបចំឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម៖

  • សម្តេចតេជោ ហ៊ុន សែន ទម្លាយថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបានឡើយ ព្រោះមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រូវឡើងតុលាការ រឿងក្តីពាក់ព័ន្ធនឹងស៊ីហ្គេម

    សម្តេចតេជោ ហ៊ុន សែន ទម្លាយថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបានឡើយ ព្រោះមន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រូវឡើងតុលាការ រឿងក្តីពាក់ព័ន្ធនឹងស៊ីហ្គេម

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទម្លាយថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបានឡើយ ។ សម្ដេចបានហៅ មន្ត្រីគណបក្សភ្លើងទៀនរូបនេះ ត្រឡប់មកវិញ ដើម្បីត្រៀមខ្លួនឡើងតុលាការ រឿងក្តីពាក់ព័ន្ធនឹងបញ្ហានិយាយពីព្រឹត្តិការណ៍ស៊ីហ្គេម។ សម្តេច បញ្ជាក់ថា លោក ស ឡុងដេត មិនអាចចេញទៅក្រៅប្រទេសបាននោះឡើយ ព្រោះមានដីកាពីតុលាការហាមចេញក្រៅប្រទេស ដោយសារត្រូវបានគេប្តឹង រឿងនិយាយបង្ខូចពាក់ព័ន្ធនឹងព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្តេច ថា ទោះបីជា ស ឡុងដេត រត់ទៅដល់ថៃក៏សម្តេចស្នើសុំថៃ ឲ្យចាប់បញ្ជូនមកវិញដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា ឥឡូវ សូមអំពាវនាវ ស ឡុងដេត សូមត្រលប់មកវិញ យប់មិញចាកចេញពីភ្នំពេញ ចាំបាច់រត់ធ្វើអី? បើគង់តែរត់ទៅ ខ្ញុំសុំឲ្យថៃចាប់បញ្ជូនមកវិញដែរ។ យប់មិញ ទៅដល់ថ្មដា ថៃគេអត់ឲ្យឆ្លងទេ ឥលូវកំពុងតែឆ្ពោះទៅចាំយាម។ ចៅហ្វាយខេត្តចាំយាម ដីកាតុលាការហាមចេញក្រៅប្រទេស បើចេញក្រៅប្រទេសចាប់ភ្លាម…

  • សម្តេចតេជោ ហ៊ុន សែន៖ ក្រសួងប្រៃសណីយ៍ ត្រូវជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំឧបករណ៍ទាញសេវាតាមទីតាំងសម្តេច រៀបចំកម្មវិធីផ្សេងៗ

    សម្តេចតេជោ ហ៊ុន សែន៖ ក្រសួងប្រៃសណីយ៍ ត្រូវជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំឧបករណ៍ទាញសេវាតាមទីតាំងសម្តេច រៀបចំកម្មវិធីផ្សេងៗ

    ភ្នំពេញ៖ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យក្រសួងប្រៃសនីយ ជជែកជាមួយក្រុមហ៊ុនទូរស័ព្ទ រៀបចំទាញសេវាតាមទីតាំងសម្តេចរៀបចំកម្មវិធីផ្សេងៗ។ សម្តេច ថា រាល់ពេលសម្តេចទៅក្រៅប្រទេសម្តងៗ សម្តេចកម្រនឹងប្រើប្រាស់ internet ប្រទេសរបស់គេណាស់ សម្តេចតែងតែប្រើប្រាស់សេវាអ៉ីនធើណិតរបស់ក្រុមហ៊ុននៅក្នុងប្រទេសសម្រាប់នៅក្រៅប្រទេស។ ប៉ុន្តែពេលនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅក្នុងខណ្ឌពោធិ៍សែនជ័យ បែរជាអ៊ីនធើណិត ពិបាកដំណើរការទៅវិញ។ សម្តេចតេជផ បានបញ្ជាក់ថា៖ ថ្ងៃក្រោយ យើងអាចធ្វើអញ្ចេះ ដូចកាលដែលយើងធ្វើពិធីនានា គឺកាលណាខ្ញុំចុះទៅខាងណា ស្នើឱ្យក្រសួងប្រៃសណីយ៍ គេដំឡើងទៅ ព្រោះទំនាក់ទំនងវាសំខាន់ណាស់សម្រាប់ខ្ញុំ កន្លងទៅ នៅពេលដែលយើងជួបគ្នាកន្លែងណា គឺក្រសួងប្រៃសណីយ៍ គេដំឡើងឱ្យ ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពេលអត់អ៊ីនធើណិតប្រើប្រាស់ ប្រៀបដូចជាអត់បាយដូច្នោះដែរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…