-
សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ

ភ្នំពេញ៖ ក្នុងឱកាសបន្តចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ជិត ២ម៉ឺននាក់ ក្នុងខណ្ឌពោធ៌សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់ផ្ទះជួល កុំដំឡើងថ្លៃផ្ទះ ក្នុងពេលដែលកម្មករកម្មការិនីដំឡើងប្រាក់ឈ្នួល។ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវបែបនេះ ដោយសារតែកន្លងមក នៅពេលដែលមានការដំឡើងប្រាក់ឈ្នួលដល់កម្មករក្នុងវិស័យកាត់ដេរ ម្ចាស់ផ្ទះជួលមួយចំនួនតែងតែឆ្លៀតឱកាសក្នុងការដំឡើងថ្លៃដែរ។ សម្តេច បញ្ជាក់ថា៖ ខ្ញុំសូមអំពាវនាវកុំឱ្យមានការដំឡើងថ្លៃផ្ទះជួល ក្នុងពេលស្ថានភាពដែលយើងដំឡើងប្រាក់បៀវត្សបានតិចតួច យកបានតិចប្រសើរជាងយកអត់បាន។ នៅតែបន្តអំពាវនាវ ព្រោះកាលពីមុនកម្មករឡើង១០ដុល្លារ ម្ចាស់ផ្ទះឡើង១៥ដុល្លារ ចឹងធ្វើម៉េចឡើងទាន់ថ្ងៃឈ្នួល?។ សម្តេចបានកត់សម្គាល់ថា ចាប់តាំងពីសម្តេចបានអំពាវនាវមក ម្ចាស់ផ្ទះជួលមួយចំនួនមានការយោគយល់មិនដំឡើងថ្លៃជួលដល់កម្មករនោះទេ ដែលផ្តល់ឱកាសឱ្យកម្មករកម្មការិនីនៅសល់ប្រាក់សមរម្យ ខណៈថ្លៃទឹក ថ្លៃភ្លើង ក៏ត្រូវរាជរដ្ឋាភិបាលបានអនុវត្តល្អប្រសើរផងដែរ។ សូមបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមា របស់កម្មករនិយោជិត ក្នុងវិស័យវាយណភណ្ឌ កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងកាបូបធ្វើដំណើរ ក្នុងឆ្នាំ២០២៣នេះ ត្រូវបានដំឡើងដល់ចំនួន ២០០ដុល្លារ ក្នុង ១ខែ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់មូលហេតុចាំបាច់ ដែល កម្ពុជានឹងត្រូវធ្វើវិសោធនកម្មច្បាប់បោះឆ្នោតចំពោះអ្នកឈរឈ្មោះបោះឆ្នោត

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានបញ្ជាក់មូលហេតុដែលកម្ពុជាត្រូវធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោតនោះគឺជាការឆ្លើយតប ទៅនឹងយុទ្ធនាការវ៉ាយហ្វាយ(wifi)របស់ក្រុមប្រឆាំងដែលពួកគេអំពាវនាវកុំឱ្យពលរដ្ឋទៅបោះឆ្នោត ។ សម្តេច បញ្ជាក់ ថា បើអ្នកឯង ចិត្តសឿង កុំទៅបោះឆ្នោត ។បើមិន បាន ទៅបោះឆ្នោត ២០២៣នោះទេ ឆ្នាំ២០២៨ មិនអាច ឈរឈ្មោះឱ្យគេបោះឆ្នោតបានដែរ។ បើមិនទៅបោះ ឆ្នោត ២០២៨ តំណែងអ្វីក៏អ្នកឯងគ្មានដែរ។ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា នៅពេលខាង មុខ នឹងមានការធ្វើវិសោធនកម្មច្បាប់ស្ដីពីការ បោះឆ្នោត ទាក់ទងទៅ នឹងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ដែល អាច យកតាមរបៀបប្រទេសថៃ។ សម្ដេចបន្តទៀតថាពេលដែលយើងចាប់ផ្ដើមធ្វើវិសោធនកម្មច្បាប់បោះឆ្នោតនៅពេលខាងមុខត្រូវធ្វើការកែទម្រង់នូវសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។ យើងយកតាម បែប របស់ថៃ។ ថៃឥឡូវនេះទោះបីព័ត៌មានមិនទាន់ផ្លូវការ ក៏ ដោយតែមានគណបក្សនយោបាយ មួយបាត់បង់តំណាង រាស្រ្ដអស់ ១៨នាក់ ។មូលហេតុអីបានជាបាត់បង់ តំណាង រាស្រ្ដអស់ ១៨នាក់ ?មូលហេតុដោយតំណាងរាស្រ្ដ រូប នោះ…
-
ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត»

ភ្នំពេញ៖ ឯកឧត្តម ណុប ចាន់ណារិន្ទ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ករសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមពលរដ្ឋខ្មែរ បានប្រកាសគាំទ្រទាំងស្រុងនូវការផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីកែទម្រង់ «សិទ្ធិក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត» ដោយចាត់ទុកថា ការកែទម្រង់នេះ គឺដើម្បីពង្រឹង និងលើកកម្ពស់ដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ដើម្បីឱ្យអនាគតអ្នកដឹកនាំ ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ ដែលត្រូវជ្រើសរើសតាមរយៈការបោះឆ្នោត ត្រូវមានការទទួលខុសត្រូវខ្ពស់ចំពោះជាតិ និងប្រជាជន ហើយការទទួលខុសត្រូវនេះ ត្រូវចាប់ផ្តើមពីការអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ដែលជាករណីកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូបចំពោះប្រទេសជាតិ នៅក្នុងសង្គមប្រជាធិបតេយ្យ។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ បានស្នើឱ្យសិក្សាធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោត ដើម្បីដកសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត សម្រាប់ជនណាដែលមិនទៅបោះឆ្នោត។ «អ្នកដែលមានបំណងចង់ឈរឈ្មោះឱ្យគេបោះឆ្នោត ត្រូវមានការទទួលខុសត្រូវ ក្នុងនាមជាពលរដ្ឋល្អរបស់ជាតិ ក្នុងសង្គមប្រជាធិបតេយ្យ ដោយចាប់ផ្តើមពីការអនុវត្ត ឱ្យបានខ្ជាប់ខ្ជួននូវសិទ្ធិបោះឆ្នោត ក្នុងន័យនេះអ្នកដែលមិនបានបោះឆ្នោត ដោយគ្មានមូលហេតុសមរម្យតាមផ្លូវច្បាប់ នឹងត្រូវចាត់ទុកថា បានបាត់បង់នូវលក្ខខណ្ឌក្នុងការឈរឈ្មោះឱ្យគេបោះឆ្នោត ប៉ុន្តែអ្នកទាំងនោះនៅតែមានសិទ្ធិទៅបោះឆ្នោតក្នុងនាមជាពលរដ្ឋដដែល ដោយមិនមានផលប៉ះពាល់អ្វីឡើយ»។ សម្តេចតេជោ…
-
សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឱ្យពង្រឹងសន្តិសុខជាតិ ខណៈវៀតណាម កំពុងផ្ទុះហិង្សា ក្បែរតំបន់ព្រំដែន ភាគឦសាន្តនៃប្រទេសកម្ពុជា ។ សម្ដេចថា យើងកំពុងសហការជាមួយវៀតណាម ដើម្បីត្រួតពិនិត្យសភាពការណ៍នៅតាមព្រំដែន ព្រោះពួកប្រឆាំងនៅវៀតណាម ធ្វើសកម្មភាពគគ្រឹកគគ្រេង រហូតមានស្លាប់មនុស្ស អញ្ចឹងបានជាយើងត្រូវប្រុងប្រយ័ត្ន ព្រោះបញ្ហាសន្តិសុខជាតិ មិនអាចធ្វេសប្រហែសបានទេ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា ពេលនេះ អគ្គស្នងការរងអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឆៃ ស៊ីណារិទ្ធ កំពុងឋិតនៅភាគឦសានប្រទេស ដើម្បីសហការជាមួយវៀតណាម ត្រួតត្រាសភាពការណ៍នៅតាមព្រំដែន ។ សូមជម្រាបថា ទីភ្នាក់សារព័ត៌មានរដ្ឋវៀតណាម (VNA) បានដកស្រង់សម្ដី ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ថា ក្រុមឧក្រិដ្ឋជនខ្មាន់កាំភ្លើង…
-
សម្តេចតេជោ ហ៊ុន សែន៖ វត្តមានរោងចក្រវិស័យកាត់ដេរនៅកម្ពុជា បានកើនដល់ ១.៣២៦ ខណៈការនាំចេញមានប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា វត្តមានរោងចក្រនៅកម្ពុជា ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្ត នៅឆ្នាំ២០២៣ រោងចក្រវិស័យកាត់ដេរ បានកើនដល់ចំនួន ១.៣២៦ ដែលមានកម្មករនិយោជិត ចំនួនប្រមាណ ៨៤ម៉ឺននាក់ (ស្រី ៦៦ ម៉ឺននាក់) ខណៈការនាំចេញមានរហូតដល់ប្រមាណ ១៣ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងដូច្នេះក្នុងពិធីជំនួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន១១ ដែលកំពុងដំណើរការអាជីវកម្មក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ ។ សម្តេចតេជោ បានមានប្រសាសន៍ថា បច្ចុប្បន្ននៅរាជធានីភ្នំពេញ មានរោងចក្រសហគ្រាសចំនួន៩.៣១៤ មានកម្មករនិយោជិតប្រមាណជាង៦៦ម៉ឺននាក់ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន៧២៧ មានកម្មករនិយោជិតសរុបជាង ៣៣ម៉ឺន៨ពាន់នាក់ និងជាតំបន់ដែលមានការអភិវឌ្ឍ រោងចក្រ សហគ្រាស ច្រើនជាងគេ។ ប៉ុន្ដែរាជរដ្ឋាភិបាល ក៏បានដាក់ចេញយុទ្ធសាស្រ្ដ ក្នុងការពង្រាយរោងចក្របន្ថែមទៀតទៅតាមបណ្ដាខេត្តផងដែរ ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន…
-
សម្តេចតេជោ ហ៊ុន សែន៖ ពូត្រូវបានគេថើបថ្ពាល់រាល់ថ្ងៃ រហូតមានគេប្រសិទ្ធនាមថា «ថ្ពាល់ផ្អែមសន្តិភាព»

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់បងប្អូនកម្មករ-កម្មការិនី ដែលមានការស្រឡាញ់ រាក់ទាក់ចំពោះសម្ដេចតេជោ ជាពិសេសអំឡុងពេលជំនួបជាមួយសម្ដេចតេជោ ដោយផ្ទាល់នាពេលនេះ។ សម្តេចតេជោ បានបញ្ជាក់ថា ពូត្រូវបានគេថើបថ្ពាល់រាល់ថ្ងៃ រហូតមានគេប្រសិទ្ធនាមថា «ថ្ពាល់ផ្អែមសន្តិភាព» ។ អរគុណណាស់ សម្ដេច បានចាត់ទុកទំនាក់ទំនងនេះ មិនមែនគ្រាន់តែជាទំនាក់ទំនងរវាងនាយករដ្ឋមន្រ្ដី និងកម្មករនិយោជិតប៉ុណ្ណោះទេ ប៉ុន្ដែបានបង្ហាញអំពីទំនាក់ទំនងដូចជា តា និងចៅ ពូ អុំ និងក្មួយអ៊ីចឹង គឺជាសាច់ញាតិនៅក្នុងគ្រួសារ។ នេះជាទំនាក់ទំនងរវាងនាយករដ្ឋមន្ត្រី និងជា ការគ្រប់គ្រងប្រទេសមួយ ដែលធ្លាប់តែបែកបាក់កាប់សម្លាប់គ្នា ឱ្យក្លាយទៅជាប្រទេសមួយ ដែលមានសុខសន្តិភាព មានសុខដុមរមនាជាមួយគ្នា ហើយទាំងអស់គ្នា សុទ្ធតែទទួលផលប្រយោជន៍។ តាមរយៈជំនួបជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ សម្ដេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករនិយោជិតទាំងអស់ ជាពិសេសទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩។ សម្តេច បញ្ជាក់ថា កូវីដ-១៩ មិនទាន់ទៅណាឆ្ងាយទេ ដូច្នេះមានតែការចាក់វ៉ាក់សាំងការពារកូវីដ-១៩ នោះទេ ដែលជាអាវក្រោះការពារខ្លួនសម្រាប់ប្រជាពលរដ្ឋទូទៅ ខណៈតាមបណ្ដាប្រទេសជិតខាងកម្ពុជាមួយចំនួនស្ថានភាពកូវីដ-១៩ ក៏ចាប់ផ្ដើមកម្រើកឡើងវិញបន្តិចហើយ។…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនី ជិត២ម៉ឺននាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១១ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអោយដឹងថា កន្លងទៅ សម្ដេចតេជោនាយករដ្ឋមន្តី ធ្លាប់បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនេះ ចំនួន ១៤ដង រួចមកហើយ ក្នុងនោះកាលពីឆ្នាំ២០១៧ ចំនួន ៧ដង ដែលមានកម្មករនិយោជិតចូលរួមចំនួន ១០ ម៉ឺន ៦ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន៨៨ និងកាលពីឆ្នាំ២០១៨ ចំនួន ៧ដង ដែលមានកម្មករនិយោជិត ចូលរួមចំនួន ១០ម៉ឺន ៧ពាន់នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១០០។ ជំនួបនៅថ្ងៃស្អែកនេះ ជាលើកទី១៥ ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី…
-
សម័យប្រជុំពេញអង្គរដ្ឋសភាថ្ងៃនេះ ធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់សំខាន់ៗចំនួនពីរ ដើម្បីបម្រើដល់គុណភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ កម្ពុជា បានអញ្ជើញដឹកនាំបន្តសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៩ នីតិកាលទី៦ ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី អត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និង សេចក្តីព្រាងច្បាប់ស្តីពី វិធានដើមកំណើតទំនិញ នាថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ដោយមានវត្តមានសមាជិកសមាជិការដ្ឋសភាពេលផ្តើមកិច្ចប្រជុំ មានចំនួន ៩៩រូប។ សេចក្តីព្រាងច្បាប់ទំាងពីរសុទ្ធសឹងតែមានសារសំខាន់នៅក្នុងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងសង្គមជាតិ លើកកម្ពស់សុខុភាពសាធារណៈ និងការធ្វើពាណិជ្ជកម្មជាលក្ខណៈអន្តរជាតិ។ សេចក្តីព្រាងច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ជាពិសេសទាក់ទងនឹងការចុះបញ្ជីកំណើត មរណភាព និងអាពាហ៍ពិពាហ៍។ គោលបំណងសំខាន់នៃសេចក្តីព្រាងច្បាប់នេះ គឺធានាឱ្យមានវិធាន និងនីតិវិធីច្បាស់លាស់ទាក់ទងទៅនឹងការចុះបញ្ជីអត្រានុកូលដ្ឋាន ការចុះបញ្ជីអត្តសញ្ញាណបុគ្គល ការចុះបញ្ជីស្នាក់នៅ ដើម្បីពង្រឹងបន្ថែមទៀត នូវកិច្ចការពារសិទ្ធិ និងការលើកកម្ពស់គុណភាពនៃការផ្តល់សេវាគ្រប់ប្រភេទជូនប្រជាពលរដ្ឋឱ្យកាន់តែទូលំទូលាយ ព្រមទាំងធានាឱ្យបុគ្គលគ្រប់រូបមានអត្តសញ្ញាណតាមផ្លូវច្បាប់ និងជាមូលដ្ឋានសម្រាប់ការរៀបចំ គ្រប់គ្រងស្ថិតិអត្រានុកូលដ្ឋាន និងបញ្ជីប្រជាជន ព្រមទាំងរៀបចំផែនការសម្រាប់អភិវឌ្ឍន៍ផងដែរ។ ជាពិសេស សេចក្តីព្រាងច្បាប់នេះ បានបញ្ចូលនូវបទប្បញ្ញត្តិដែលទាក់ទងទៅនឹងសិទ្ធិនិងកាតព្វកិច្ចជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីធានានូវ ភាពរឹងមាំដែលត្រូវបានការពារដោយច្បាប់។ សេចក្តីព្រាងច្បាប់នេះ មាន…
-
ឯកឧត្តម ជា ចាន់តូ អំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្ស ដែលបម្រើបងប្អូនស្រឡាញ់ពេញចិត្ត

ខេត្តកំពង់ធំ៖ ក្នុងពិធីបុណ្យឆ្លង ព្រះវិហារវត្តបារាយណ៍ជាន់ដែក ដែលមានអាយុកាល១២១ឆ្នាំ នៅភូមិបារាយណ៍ជាន់ដែក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ នៅថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងជ្រើសរើសគណបក្សណាដែលបម្រើបងប្អូនពិតប្រាកដ និងជួយទុក្ខធុរៈ ព្រមទាំងអភិវឌ្ឍភូមិ-ឃុំឲ្យមានការរីកចម្រើន ។ ឯកឧត្តម បន្តថា ការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនក្នុងពិធីនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីជំនឿ និងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនា ហើយ បានបង្ហាញនូវការគាំទ្រចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរ យកចិត្តទុកដាក់ និងខិតខំស្វែងរកគ្រប់មធ្យោបាយ ដើម្បីដោះស្រាយរាល់ការលំបាកក្នុងជីវភាពរបស់ប្រជាជន ជាពិសេស នៅតំបន់ជនបទ សំដៅសម្រេចកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅទូទាំងប្រទេស ព្រមទាំងបានខិតខំកសាងសមិទ្ធផលក្នុងវិស័យអាណាចក្រ និងពុទ្ធចក្រដូចជា៖ វត្តអារាម ព្រះវិហារ សាលារៀន មន្ទីរពេទ្យ ផ្លូវគមនាគមន៍ ទឹកស្អាត អគ្គិសនី និងប្រព័ន្ធធារាសាស្រ្តជាដើម ។ ឯកឧត្តមបន្តថា សមិទ្ធផលដែលសម្រេចបានទាំងអស់នេះ កើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ។ ឯកឧត្ដម ជា…
-
សម្ដេចតេជោ ហ៊ុន សែន៖ កងទ័ពនៃកងពលតូចលេខ៧០ ត្រូវបន្តអនុវត្តកិច្ចសហការល្អ ដើម្បីពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ការបង្កចលាចល និងបង្កអស្ថិរភាពសង្គម

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូនប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិ-សាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០ ។ សម្ដេចតេជោ បានបន្តថា រាជរដ្ឋាភិបាល នៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាព កងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅ រួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា ។ សម្ដេចតេជោ ក្នុងនាម រាជរដ្ឋាភិបាល បានជំរុញ និងលើកទឹកចិត្តខ្ពស់ដល់ការចូលរួមចំណែករបស់ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាសប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកង-កម្លាំងប្រដាប់អាវុធ…