-
តម្រូវការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល ចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព

ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងថា តម្រូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន នៅកម្ពុជា ត្រូវបានរាជរដ្ឋាភិបាល នៅតែចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិត ជួសជុល និងថែទាំផ្លូវខេត្តលេខ៣១២ ក្រោមឥណទានសម្បទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្តេច ស ខេង បានលើកឡើងថា «តម្រូវការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាននៅកម្ពុជា គឺត្រូវបានរាជរដ្ឋាភិបាលនៅតែ ចាត់ទុកជាយុទ្ធសាស្រ្តអាទិភាព ដែលជំរុញកំណើនសេដ្ឋកិច្ច ហើយក៏ជាមធ្យោបាយដ៏មានប្រសិទ្ធភាព សម្រាប់កាត់បន្ថយភាពក្រីក្ររបស់ប្រជាជនផងដែរ»។ សម្ដេចបន្ដថា ការអភិវឌ្ឍរីកចម្រើននៅកម្ពុជា អាចសម្រេចទៅបានអាស្រ័យ ដោយមានការឧបត្ថម្ភគាំទ្រ តាមរយៈការផ្ដល់ហិរញ្ញប្បទានសម្បទាន និងជំនួយឥតសំណងពីសំណាក់ បណ្ដាប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍នានា ដែលក្នុងនោះធនាគារអភិវឌ្ឍន៍អាស៊ី គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយ ដែលតែងតែផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា ។ សម្តេច ស ខេង បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលបានជួយដល់ការអភិវឌ្ឍ លើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា។ បើនិយាយជារួម និងនិយាយដោយឡែក គឺបានជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ការសាងសង់ប្រព័ន្ធលូចម្រោះសម្អាតទឹកកខ្វក់ និងស្ថានីយបូមទឹក ការសាងសង់ប្រព័ន្ធលូរំដោះទឹកភ្លៀង ការសាងសង់ទីតាំងកែច្នៃសំរាម…
-
សម្តេចតេជោ ហ៊ុន សែន ព្រមានមន្រ្តីបក្សភ្លើងទៀនមួយរូប ដែលវាយប្រហាររិះគន់លើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានព្រមានមន្រ្តីគណបក្សភ្លើងទៀន មួយរូប ឈ្មោះ សឡុងដេត ជាកូនចៅរបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ បន្ទាប់ពីបុគ្គលរូបនេះប្រជុំសម្ងាត់ជាមួយក្រុមប្រឹក្សារបស់ខ្លួនមហើយយករឿងរាជរដ្ឋាភិបាល មិនយកលុយពីការបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ មករិះគន់។ សម្ដេចតេជោ បាននិយាយចំឈ្មោះទៅលើមន្ត្រីគណបក្សប្រឆាំងមួយរូបលោក ស ឡុងដេត ដែលបានវាយប្រហារលើការរៀបចំស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម រួមទាំងមានបំណងក្នុងការបែងចែកគណបក្សនយោបាយក្នុងក្រុមប្រឹក្សាឃុំសង្កាត់ ដោយប្រយ័ត្ន កុំព្រហើនចំពោះការចង់បង្កើតឃុំភ្លើងទៀន។ សម្ដេច ថា សម្ដេចបានតាមដានដឹងទាំងអស់ នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជា ដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។ សម្ដេចបន្តថា៖ ស ឡុងដេត ឯងត្រូវចាំណា ត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថា ហ៊ុន សែន មិនដឹងឱ្យសោះ យប់មិញឯង ប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់។ សម្ដេចតេជោ បញ្ជាក់ច្បាស់ថា អត់មានឱ្យបង្កើត ការបែងចែកឃុំ-សង្កាត់ រវាងបក្សភ្លើងទៀន និងគណបក្សប្រជាជនកម្ពុជាទេ។ សម្ដេចបានព្រមានចាត់វិធានការផ្លូវច្បាប់លើលោក ស ឡុងដេត ផងដែរ ដោយថា…
-
សម្តេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយកម្មករនិយោជិត ពិតជាមានប្រសិទ្ធភាពចំពោះគោលនយោបាយ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា បេសកកម្មជំនួបជាមួយកម្មករនិយោជិត ក្នុងគោលបំណងពិនិត្យមើលចាប់តាំងពីបញ្ហាតូចរហូតដល់បញ្ហាធំ ដើម្បីដោះស្រាយជូនដល់កម្មករ-កម្មការិនី ឱ្យបានទាន់ពេលវេលា ។ សម្ដេចបន្តថា ជំនួបជាមួយកម្មករនិយោជិតនេះ ពិតជាមានប្រសិទ្ធភាពចំពោះគោលនយោបាយ និងក្របខណ្ឌគតិយុត្តិ ដែលរាជរដ្ឋាភិបាល បានដាក់ចេញនាពេលកន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាល នឹងរៀបចំខ្សែវីដេអូមួយ ហើយនឹងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបកអាក្រាតពីទង្វើទុច្ចរិតរបស់មេដឹកនាំនយោបាយកំពុងរត់ចោលស្រុកម្នាក់ ដែលបានបោកប្រាស់អាជ្ញាធរបារាំង។ ជាមួយគ្នានេះ សម្តេចតេជោ បានបន្តសួរសុខទុក្ខដល់កម្មករ-កម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេស កម្មការិនីមានផ្ទៃពោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែម ពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។ សម្តេចតេជោ ក៏បានយកឱកាសនេះប្រកាសបន្ថែមដល់គ្រប់រោងចក្រ សហគ្រាសទាំងអស់ដែលមានជនមានពិការភាព ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល១៥នាទី ដូចស្រ្ដីមានផ្ទៃពោះដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកឡើងដែរថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានកំពុងធ្វើការទាក់ទងដល់អ្នកវិនិយោគទាំងក្នុងស្រុក និងក្រៅស្រុក ឲ្យមកវិនិយោគនៅកម្ពុជាបន្ថែមទៀត ដើម្បីបង្កើតការងារដល់បងប្អូនប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តបញ្ជាក់ពីតម្លៃនៃសន្ដិភាព។ សន្ដិភាព គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក…
-
សម្តេចតេជោ ហ៊ុន សែន៖ ពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង ត្រូវបានជួយអន្តរាគមន៍

កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ពលរដ្ឋខ្មែរម្នាក់ នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយ ចាប់ឃុំឃាំង ត្រូវបានជួយអន្តរាគមន៍។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនី សរុប ១៦.២៧២នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ខណៈជំនួបសំណេះសំណាលនេះ ធ្វើឡើងនៅរោងចក្រលីន វេន ជី សាន់បូ អេនធើប្រាយ ( LIN WEN CHIH SUN BOW ENTER PRISE) ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូច្នេះថា យប់មិញ ត្រូវធ្វើបេសកកម្មពិសេសមួយ ទំនាក់ទំនងជាមួយឯកអគ្គរដ្ឋទូតខ្មែរ នៅប្រទេសបារាំង តាមទូរស័ព្ឌ ដើម្បីជួយអន្តរាគមន៍ជួយពលរដ្ឋខ្មែរម្នាក់នៅបារាំង ដែលត្រូវគណបក្សនយោបាយមួយចាប់ឃុំឃាំង។ សម្តេចថា ការជួយអន្តរាគមន៍ដល់ពលរដ្ឋខ្មែរម្នាក់នៅបារាំងនេះ បន្ទាប់ពីចាញ់បោកអតីតមេបក្សប្រឆាំង រហូតដល់មានបញ្ហាជាមួយអាជ្ញាធរបារាំង។ សម្តេចតេជោ បានចាត់ទុកថា នេះជាអំពើទុច្ចរិត…
-
ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តអញ្ជើញចុះជួបកម្មករ កម្មការិនីជាង ១ម៉ឺន ៦ពាន់នាក់ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល

កណ្ដាល៖ នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៦,២៧២នាក់ មកពីរោងចក្រសហគ្រាសចំនួន១២ នៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា រោងចក្រ សហគ្រាសទាំង១២ ដែលអនុញ្ញាត ឱ្យ កម្មករ កម្មការិនីជួបសំណេះសំណាលនឹងសម្តេចតេជោនេះ ជាប្រភេទរោង ចក្រកាត់ ដេរ សម្លៀកបំពាក់ ចំនួន៧, ផលិតស្បែកជើងចំនួន២, ប៉ាក់ព្រីនសម្លៀកបំពាក់ចំនួន២ និងផលិតផលធ្វើដំណើរ និងកាបូបចំនួន១។ ផលិត ផលរបស់ រោងចក្រ ទាំង នេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេសសហគមន៍ អឺរ៉ុប សហរដ្ឋអាមេរិក ប្រទេស កាណាដា…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គឺត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្អែកលើផលប្រយោជន៍រួមជាធំ

ក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ នាថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែង អបអរសាទរចំពោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ្ឌ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ដែលត្រូវប្រកាសសមាសភាពផ្លូវការនាថ្ងៃនេះ ដើម្បីបន្តដឹកនាំក្រុមការងារយុវជនគណបក្សថ្នាក់ខេត្ត និងជាសេនាធិការឱ្យគណៈកម្មាធិការគណបក្សខេត្ត ក្នុងការបំផុសចលនាយុវជនឱ្យគាំទ្រគណបក្ស ក៏ដូចជាការចូលរួមអនុវត្តកម្មវិធីនយោបាយ និងសេចក្តីសម្រេចចិត្តនានា បម្រើឱ្យបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស គឺការបម្រើជាតិ និងប្រជាជន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ការទទួលបានតួនាទីថ្មី គឺជាការទទួលនូវសិទ្ធិអំណាច រួមជាមួយនឹងការទទួលខុសត្រូវ ហើយក្នុងនាមជាថ្នាក់ដឹកនាំ គឺត្រូវមានចក្ខុវិស័យច្បាស់លាស់, ភាពរហ័សរហួនសកម្មការងារ និងការសម្រេចចិត្តប្រកបដោយការទទួលខុសត្រូវ។ ក្នុងន័យនេះ ការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ គឺត្រូវមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងផ្អែកលើផលប្រយោជន៍រួមជាធំ ហើយថ្នាក់ដឹកនាំអាចប្រើសិទ្ធិអំណាចដើម្បីចាតតាំងអនុវត្តសេចក្តីសម្រេចនេះ ឱ្យសម្រេចបានតាមគោលដៅដែលបានកំណត់ដោយធានាប្រសិទ្ធភាពខ្ពស់បំផុត។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តទៀតថា ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំថ្មី គប្បីត្រូវខិតខំបន្តក្តាប់ជាប់សភាពការណ៍ ជាពិសេសបញ្ហាសតិអារម្មណ៍របស់សកម្មជនបក្ស និងសមាជិកបក្ស…
-
ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅកម្ពុជា បានបិទជាផ្លូវការ ខណៈកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុប៧០គ្រឿង

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសបិទជាផ្លូវការ នៃព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បា នប្រកាសថា ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ។ សម្តេចតេជោ ក៏បានថ្លែងអំណរ គុណ ចំពោះការកោតសរសើរ និងវាយតម្លៃខ្ពស់ ពីគណៈកម្មការរៀបចំកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រឡេស ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។ សម្តេចតេជោ បានថ្លែងក្នុងនាមជាម្ចាស់ផ្ទះថា កម្ពុជា ព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ…
-
រដ្ឋមន្ត្រីក្រសួងកសិកម្មទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន

ភ្នំពេញ: ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន ឬចៃកា (JICA) នៅទីស្តីការក្រសួង កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ ។ ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ ឯកឧត្តម ក៏បានលើកឡើងពីគោលនយោបាយរបស់ក្រសួងក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដោយធានាឱ្យបាននូវសន្តិសុខនិងនិរន្តរភាពស្បៀង និងផ្តោតលើគុណភាព សុវត្ថិភាព កាត់បន្ថយថ្លៃដើម និងជំរុញផលិតផលដែលមានសក្តានុពលមានតម្លៃទីផ្សារល្អសម្រាប់ការនាំចេញដូចជា៖ ស្រូវ ស្វាយចន្ទីជាដើម ដើម្បីឱ្យកសិករបង្កើនចំណូល មានចំណេញ មានប្រសិទ្ធភាពនិងនិរន្តរភាពសេដ្ឋកិច្ច។ លើសពីនេះទៀត កសិករកម្ពុជាត្រូវការទុនឬកម្ចីដែលមានអត្រាការប្រាក់ទាបសម្រាប់ផលិតកម្ម ត្រូវការធនធានមនុស្សសម្រាប់សហគមន៍កសិកម្ម (AC) ព្រមទាំងការបង្កើតនូវទំនុកចិត្ត តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា QR code និងការផ្សព្វផ្សាយពង្រីកទីផ្សារ ដើម្បីឱ្យខ្សែច្រវាក់នៃការផ្គត់ផ្គង់ឱ្យមានភាពប្រសើរឡើងស្របតាមស្តង់ដារគោលនយោបាយនិងទីផ្សារ។ បើតាម…
-
ក្រសួងទេសចរណ៍ ណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត បង្កើនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពភ្ញៀវ ខណៈកម្ពុជាទទួលរងខ្យល់មូសុងនិរតី

ភ្នំពេញ: ក្រសួងទេសចរណ៍ បានធ្វើការណែនាំដល់មន្ទីរទេសចរណ៍នៅតាមបណ្តារាជធានី-ខេត្ត និងភ្នាក់ងារទេសចរណ៍ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់លើសុវត្ថិភាពភ្ញៀវទេសចរប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ខណៈកម្ពុជាកំពុងទទួលរងខ្យល់មូសុងនិរតី ចាប់ពីថ្ងៃទី ៧ខែមិថុនាតទៅ។សេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅអំឡុងថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ឋិពលពីប្រព័ន្ឋសម្ពាធទាប (ITCZ) ដែលអូសបន្លាយ លើប្រទេសថៃ ឡាវ និងវៀតណាម គួបផ្សំនិងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅបង្គួរ។ការណែនាំនេះបន្ទាប់ពីក្រសួងធានធានទឹក និងឧតុនិយម បានព្យាករណ៍ពីស្ថានភាពអាកាសធាតុខាងលើ។ស្ថានភាពបែបនេះ នៅតំបន់ទំនាបកណ្ដាលអាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ លាយឡំ ដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ក្នុងបណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ។ ចំពោះបណ្តាខេត្ត-រាជធានី ភាគខាងក្រោម បរិមាណភ្លៀងអាចមានកម្រិតថមថយជាងបន្តិច។ ដោយឡែក នៅតំបន់ខ្ពង់រាប អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅបង្គួរ ដែលផ្នែកខ្លះអាចច្រើន លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។សេចក្តីជូនដំណឹងដដែលបន្តថា៖«ចំណែកតំបន់ មាត់សមុទ្រ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ទាំងលើផ្ទៃដី និងផ្ទៃសមុទ្រ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ បន្ថែម ដោយរលកសមុទ្រមានកម្ពស់ខ្ពស់»។ចំពោះសីតុណ្ហភាពវិញ តំបន់ទំនាបកណ្ដាល មានសីតុណ្ហភាពអប្បបរមា ២៣-២៥០C និងអតិបរមា ៣២-៣៤°C ចំណែកតំបន់ខ្ពង់រាប…
-
កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត

ភ្នំពេញ ៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួប ឯកឧត្តមបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលចូលសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២៣។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកលូតលាស់ និងមានសុទិដ្ឋិនិយមចំពោះសក្តានុពល សម្រាប់ការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរវាងប្រទេសទាំងពីរ។ ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្ស។ ភាគីទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង និងបានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុងថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើផលប្រយោជន៍រវាងតំបន់ទាំងពីរ។ ឯកឧត្តម ថានី ប៊ីនអាម៉េត អាល់ ហ្សេយូឌី បានថ្លែងអំណរគុណកម្ពុជា…