-
សម្ដេចតេជោ ហ៊ុន សែន៖ ក្រៅពីជាកម្លាំងស្នូលក្នុងប្រទេស កងទ័ពកម្ពុជា ក៏បានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជា មិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង ។ ជាមួយនេះ ដោយមានការជួយជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យកងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់ កងយោធពលខេមរភូមិន្ទ ដោយត្រូវបានលើកកម្ពស់សមត្ថភាពជាប្រចាំ ហើយមានសមត្ថភាពឯកទេសជំនាញច្រើន ដែលអាច និងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ បានអបអរសាទរចំពោះមេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន…
-
នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ៖ សមត្ថភាពកងទ័ព ត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ

ភ្នំពេញ៖ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា សមត្ថភាពកងទ័ព ត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាត ពុំមានសន្តិសុខ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ច បច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស ដែលបាន និងកំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនាសម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែង ដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ ។ សម្ដេចតេជោ បានបន្តថា ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និងកងយោធខេមរភូមិន្ទ ត្រូវបន្តការងារអភិវឌ្ឍសមត្ថភាពកងទ័ពឱ្យបានជាប់ជាប្រចាំ ត្រៀមកម្លាំងស្មារតីដោះស្រាយនៅគ្រប់សភាពការណ៍ ជាពិសេស គ្រោះមហន្តរាយធម្មជាតិ អាចនឹងកើតឡើងជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ…
-
ប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជា ទស្សនកិច្ចសិក្សាស្វែងយល់ពីប្រវត្តិស្នាដៃ នៃវីរៈជនអ្នកស្នេហាជាតិ នៅតំបន់ប្រវត្តិសាស្រ្ត៣ទីតាំង

ភ្នំពេញ៖ ប្រតិភូក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ៤១ក្រសួង-ស្ថាប័ន សរុបចំនួន២៧២នាក់ ដឹកនាំដោយឯកឧត្ដម ឃុត ចាន់ដារ៉ា សមាជិកគណៈកម្មាធិការកណ្តាគណបក្សប្រជាជនកម្ពុជា និងជាប្រធានផ្នែកក្រសួង-ស្ថាប័នយុវជនគណបក្សប្រជាជនកម្ពុជាថា្នក់កណ្តាល បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់បន្ថែមពីប្រវត្តិស្នាដៃ នៃវីរៈជនអ្នកស្នេហាជាតិ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា នៅវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ស្ថិតនៅភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ, តំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X 16) ស្ថិតនៅឃុំទន្លូងស្រុកមេមត់ខេត្តត្បូងឃ្មុំ និងវិមានឈ្នះឈ្នះ ស្ថិតនៅសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ថ្ងៃទី១០-១១ ខែមិថុនា ឆ្នាំ២០២៣។ ប្រតិភូអញ្ជើញដល់វិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលបំផុត ពីសំណាក់ លោក សុំ ជួន ប្រធានការិល័យគ្រប់គ្រងវិមានអនុស្សាវរីយ៍រណសិរ្ស ២ធ្នូ និងធ្វើបទបង្ហាញពីវិមានអនុស្សាវរីយ៍រណសិរ្ស២ធ្នូ ជាទីតាំងប្រវត្តិសាស្រ្តកសាងឡើងដើម្បីរំលឹកពីប្រវត្តិស្នាដៃនៃវីរៈជន ស្នេហាជាតិជាច្រើនរូប ដែលបានធ្វើពលីកម្មដើម្បីបុព្វហេតុរំដោះជាតិមាតុភូមិចេញពីរបបប្រល័យពូជសាសន៍ប៉ុលពត។ លោកបានជម្រាបប្រតិភូថា នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត បានធ្វើទារុណកម្មបង្អត់អាហារ កាប់សម្លាប់ប្រជាជនខ្លួនឯងយ៉ាងព្រៃផ្សៃ ជាង៣លាននាក់ធ្វើឱ្យប្រជាជនរងទុក្ខវេទនា រួមជាមួយហេដ្ឋារចនាសម្ពន្ធ័សង្គម ត្រូវបានបំផ្លាញខ្ទេចខ្ទីស្ទើគ្មានសល់ ។ ដោយមានការឈឺចាប់ ទើបមានកម្លាំងអ្នកស្នេហាជាតិ បានរត់ចូលព្រៃបង្កើតជារណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨…
-
ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០

ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ កងពលតូចលេខ៧០ បានកើតចេញពីវរសេនាតូចលេខ៧១ ក្រោយមកកែសម្រួលទៅជាវរសេនាធំលេខ៧០ ដែលមានភារកិច្ច ការពារថ្នាក់ដឹកនាំជាន់ខ្ពស់ជាតិ និងអន្តរជាតិ គោលដៅសំខាន់ៗ និងការពារក្បួនដឹកសម្ភារៈរបស់ក្រសួងការពារជាតិ ហើយក៏ជាតម្រួតយោធា ដែលមានតួនាទីត្រួតពិនិត្យរាល់វិន័យសណ្តាប់ធ្នាប់របស់យោធិន និងសហការជាមួយកម្លាំងមានសមត្ថកិច្ច ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម នៅក្នុងទីក្រុងភ្នំពេញ។ ឆ្លងកាត់បទពិសោធន៍ និងស្នាដៃដែលសម្រេចបាន វរសេនាធំលេខ៧០ត្រូវបានកែសម្រួលជាកងពលតូចថ្មើរជើងលេខ៧០ ស្ថិតក្រោមបញ្ជាផ្ទាល់របស់អគ្គសេនាធិការ តាមអនុក្រិត្យលេខ៥១ ចុះថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ របស់រាជរដ្ឋាភិបាលកម្ពុជា។ កងពលតូចថ្មើរជើងលេខ៧០ ត្រូវបានផ្ទេរក្របខណ្ឌពីអគ្គបញ្ជាការដ្ឋាន មកក្រោមចំណុះផ្ទាល់បញ្ជាការដ្ឋានកងទ័ពជើងគោក តាមប្រកាសលេខ២៥៤ ក.រ/៩១៨ ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ក្រសួងការពារជាតិ ដើម្បីចាប់ផ្តើមកំណែទម្រង់កងយោធពលខេមរភូមិន្ទ ហើយបានកែសម្រួលឈ្មោះពីកងពលតូចថ្មើរជើងលេខ៧០ មកកងពលតូចលេខ៧០ តាមប្រកាសលេខ ៥៤២ម.ឈ/០៥១៩ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩ របស់ក្រសួងការពារជាតិ។…
-
សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាអំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត

តាកែវ៖ សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យខិតខំរួមគ្នា ធ្វើឱ្យរោងចក្រក្លាយជាសហគមន៍សុខសាន្ត ដោយមិនឱ្យមានការប្រើប្រាស់គ្រឿងញៀន និងមិនឱ្យមានក្រុមបងធំ បងតូច នៅក្នុងរោងចក្រនោះឡើយ។ សម្ដេច ក៏បានណែនាំឲ្យមានវិធានការដោះស្រាយវិវាទនៅក្នុងរោងចក្រជាបន្ទាន់ ប្រសិនជាមានការកើតឡើង ដោយថាមិនត្រូវបណ្ដែតបណ្ដោយឲ្យបញ្ហានេះរីករាលដាលធំនោះទេ។ សម្ដេចតេជោ បានស្នើឲ្យគ្រប់ភាគីទាំងកម្មករនិយោជិត និងខាងថៅកែ រួមទាំងតំណាងរដ្ឋាភិបាលជាពិសេសគឺអភិបាលខេត្តដោយផ្ទាល់ចូលរួមក្នុងការដោះស្រាយវិវាទដែលកើតឡើងនៅក្នុងរោងចក្រតាមរយៈនយោបាយឈ្នះឈ្នះ។ សម្ដេចថ ធ្វើយ៉ាងម៉េចឲ្យរោងចក្រសហគ្រាសទាំងអស់មានភាពសុខសាន្ត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍អំពាវនាវដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី ជាង ១ម៉ឺន៦ពាន់នាក់មកពីរោង ចក្រសហគ្រាសចំនួន១២នៅរោងចក្រ គ័នថេក ខេមបូឌា អ៊ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាមរយៈជំនួបរបស់សម្ដេច ជាមួយកម្មករនិយោជិត បានធ្វើឱ្យរោងចក្រមានភាពល្អប្រសើរឡើង ទាំងការកសាងហេដ្ឋារចនាសម្ព័ន្ធរបស់រោងចក្រ និងការរៀបចំគោលនយោបាយនានា ដើម្បីគាំពារដល់កម្មករនិយោជិតទាំងអស់។ សម្តេចតេជោ ក៏បានបញ្ជាក់ដែរថា វិស័យកាត់ដេរនៅកម្ពុជា បានចាប់ផ្ដើមពីជាង ៦០រោងចក្រ ដោយមានកម្មករនិយោជិតតែជាង៨ម៉ឺននាក់ប៉ុណ្ណោះកាលពីឆ្នាំ ១៩៩៧។…
-
សម្តេចតេជោ ហ៊ុន សែន៖ កម្មករ-កម្មការិនីមានការងារធ្វើ មិនមែន បានមកពីក្រុមប្រឆាំងទេ គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា

តាកែវ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដែលបានការងារធ្វើជូនកម្មករ-កម្មការិនី មិនមែនបានមកពីក្រុមប្រឆាំងទេ គឺបានមកពីរាជរដ្ឋាភិបាលកម្ពុជា។ សម្ដេចបន្តថា បក្សប្រឆាំង បានតែអំពាវនាវឲ្យបរទេស កុំទិញទំនិញពីកម្ពុជា ដាក់ទណ្ឌកម្មកម្ពុជា អំពាវនាវឲ្យបរទេស កុំវិនិយោគនៅកម្ពុជា ។សម្ដេចតេជោ បានបន្ថែមថា យើងក៏នឹងរកវិធីកម្ចាត់នយោបាយជ្រុលនិយម ចេញពីកម្ពុជាដើម្បីធានាថា កម្ពុជា មានសន្តិភាព មានស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលមួយថ្ងៃទៅមួយថ្ងៃ មានការរីកចំរើនកើនឡើង ។ សម្តេច ក៏បានបញ្ជាក់ដែរថា យើងឆ្លើយតបចំពោះភាពជ្រុលនិយមរបស់ពួកគេនៅកម្ពុជា ត្រូវតែបំផ្លាញភាពជ្រុលនិយម ដែលបំផ្លាញជាតិសាសន៍ខ្លួនឯង ។ សម្តេចបានបញ្ជាក់ទៀតថា ប្រទេសដទៃ បើទោះបីជាគេប្រឆាំងគ្នា ក៏ប៉ុន្តែគេមិនសម្លាប់ប្រជាជនទេ គេផ្តល់ឱកាសឲ្យប្រជាជនមានមុខរបរ មានការងារធ្វើ តាមរយៈការជំរុញអ្នកវិនិយោគចូលក្នុងស្រុក ដូចជា៖ អតីតនាយករដ្ឋមន្ត្រីថៃ ពីរនាក់បងប្អូន និរទេសខ្លួននៅក្រៅប្រទេស ប៉ុន្តែពួកគេមិនអំពាវនាវឲ្យបរទេសដាក់ការគាបសង្កត់ទាំងនយោបាយ សេដ្ឋកិច្ច ចំពោះប្រទេសថៃទេ ផ្ទុយទៅវិញ ពួកយើងនេះ ក្រុមខ្លះមានកូនធ្វើកម្មករដែរ ក៏ប៉ុន្តែបែរជាគេទៅគាំទ្រអ្នកបំផ្លាញឆ្នាំងបាយកម្មករទៅវិញ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី…
-
សម្តេចតេជោ ហ៊ុន សែន៖ រោងចក្របានពង្រាយស្ទើរគ្រប់ ២៥ ខេត្ត-ក្រុង ខណៈខេត្តណាដែលឆ្លាត គឺទាក់ទាញបានការវិនិយោគច្រើន

តាកែវ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តដែលមានអ្នកដឹកនាំឆ្លាត គឺអាចទាក់ទាញបាននូវការវិនិយោគច្រើន ។ សម្តេចតេជោបានបន្តថា ឥឡូវរោងចក្ររបស់យើងបានពង្រាយស្ទើរគ្រប់ ២៥ ខេត្ត-ក្រុង។ ការវិនិយោគយើង ត្រូវពង្រាយហេដ្ឋារចបាសម្ព័ន្ធទៅកាន់បណ្ដាខេត្តនានា ដើម្បីអូសទាញវិនិយោគ ហើយខេត្តណាដែលឆ្លាតក្នុងការដឹកនាំខេត្តរបស់ខ្លួន គឺជាខេត្តដែលទាក់ទងបាននូវវិនិយោគច្រើន។ ចេះយកចិត្ត ចេះទាក់ទាញ ចេះតាមដានសភាពការណ៍ តែងទទួលបាននូវផលប្រយោជន៍ពីការវិនិយោគនេះ។ សម្តេច បន្តថា ចំណុចនេះ គឺជាការបង្ហាញអំពីការពង្រាយរោងចក្រទៅកាន់បណ្ដាខេត្ត។ យើងចាប់ផ្ដើមតម្រង់ទិស ធ្វើយ៉ាងម៉េច កុំឲ្យនាំគ្នាសម្រុកការវិនិយោគទៅទីក្រុងភ្នំពេញ។ សម្ដេចថា ភ្នំពេញ ពិតជាត្រូវការហើយ ប៉ុន្តែបើរោងចក្រទាំងអស់ប្រមូលផ្ដុំទៅទីក្រុងភ្នំពេញ វានឹងបង្កឲ្យមានសម្ពាធប្រជាជនកាន់តែខ្លាំង។ សម្ដេចតេជោ បានបន្ថែមថា ខេត្តតាកែវ បានក្លាយជាខេត្តទី៤ ដែលមានកម្មករ និងរោងចក្រច្រើន បន្ទាប់ពីរាជធានីភ្នំពេញ ទី១, ទី២-ខេត្តកំពង់ស្ពឺ, ទី៣-ខេត្តកណ្ដាល។ ចំណុចនេះចង្អុលបង្ហាញឲ្យឃើញប្រសិទ្ធភាពរបស់គោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញសម្រាប់ការទាក់ទាញវិនិយោគតាមរយៈការកសាងផ្លូវថ្នល់ ធ្វើម៉េចឲ្យមានភាពងាយស្រួល ខណៈការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ជាអ្វីដែលចាំបាច់ ដែលបម្រើដល់ការវិនិយោគ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី ជាង ១ម៉ឺន៦ពាន់នាក់មកពីរោង…
-
សម្តេចតេជោ ហ៊ុន សែន បន្ទោសអភិបាលខេត្តតាកែវ បន្ទាប់ពីឆ្លើយមិនដឹងច្បាស់ពីប្រាក់ចំណូលពលរដ្ឋនៅក្នុងខេត្ត

តាកែវ៖ សម្ដេចតេជោ ហ៊ុន សែន បានបន្ទោសអភិបាលខេត្តតាកែវ ឯកឧត្តម អ៊ូច ភា បន្ទាប់ពីសម្ដេចបានសាកសួរអំពីចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្ត តែអភិបាលខេត្តរូបនេះឆ្លើយមិនដឹងច្បាស់។ សម្តេចតេជោ ក៏បានណែនាំដល់អភិបាលខេត្តតាកែវ ត្រូវក្ដាប់ឱ្យបានចំណូលចំណាយរបស់ខេត្ត ជាពិសេសចំនួនប្រាក់ចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តរបស់ខ្លួន។ សម្ដេចបន្តថាឥឡូវប្រដៅចៅហ្វាយខេត្តតាកែវមួយផ្អើលគ្រប់ខេត្ត។សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានធ្វើការស្ដីបន្ទោសនេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការីនី ជាង ១ម៉ឺន៦ពាន់នាក់មកពីរោង ចក្រសហគ្រាសចំនួន១២នៅរោងចក្រ គ័នថេក ខេមបូឌា អ៊ិនធើណេសិនណល (KUANTECH CAMBODIA INTERNATIONAL) ដែលស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្តេចក្រឡាហោម ស ខេង ៖ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណៈបក្សប្រជាជនគឺជាមូលដ្ឋានគ្រឺះនៃការរក្សាសន្តិភាព

ខេត្តព្រៃវែង ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ មន្រ្តីកិច្ចសន្យា កងកម្លាំងប្រដាប់អាវុធ និវត្តជន និងយោធិន ក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណ និងកោតសរសើរចំពោះរដ្ឋបាលស្រុកភ្នំព្រឹក មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធចំណុះរដ្ឋបាលស្រុកទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល ៥ ឆ្នាំ នៃនីតិកាលទី៦នេះ ។ សម្ដេចក្រឡាហោម ក៏បានលើកឡើងអំពីគុណបំណាច់នៃការរួមចំណែកដ៏ធំធេងរបស់និវត្តជន និងយោធិនទាំងអស់ក្នុងស្រុកភ្នំព្រឹក ដែលបានតស៊ូធ្វើពលិកម្មយ៉ាងលំបាកលំបិនដើម្បីបុព្វហេតុសន្តិភាព ការបង្រួបង្រួម និងអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ។ សម្ដេចបញ្ជាក់ថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ និងកត់ត្រាទុកជាប្រវត្តិសាស្រ្តនូវការចូលរួមចំណែករបស់អតីតថ្នាក់ដឹកនាំ អតីតមន្រ្តីរាជការ និងអតីតកងកម្លាំងប្រដាប់វុធទាំងអស់ ព្រមទាំងប្ដេជ្ញាបន្តពូនជ្រំការអភិវឌ្ឍជាតិឱ្យកាន់តែរីកចម្រើនសម្រាប់អ្នកជំនាន់ក្រោយៗទៀត ។ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ…
-
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីប្រកាសជាផ្លូវការ សមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា និងពិសាអាហារសាមគ្គី ដែលពិធីនេះធ្វើឡើងនៅ The Premier Center Sen Sok នៅល្ងាច ថ្ងៃសៅរ៍ ទី១០ ខែមិថុនា ឆ្នាំ២០២៣។ សម្តេចតេជោ ហ៊ុន សែន សម្ដែងក្ដីរីករាយដែលបានអញ្ជើញចូលរួមនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃនេះ។ សម្តេចតេជោបានបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជា មានគោរមងាឧកញ៉ា មានកម្រិតថ្នាក់ចំនួន២ថ្នាក់ គឺឧកញ៉ា និងអ្នកឧកញ៉ា ដែលនៅពេលខាងមុខ នឹងមានមួយថ្នាក់ទៀតគឺលោកអ្នកឧកញ្ញ៉ា ដែលពីអតីតកាលក៏មានការតែងតាំង និងគោរម្យងារដ៏សំខាន់មួយនេះផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ការចងក្រងសមាគមឧកញ៉ាកម្ពុជា គឺជាការធ្វើឡើងស្របតាមគោលបំណងរបស់សម្តេច ដើម្បីចងក្រងគ្នាធ្វើសកម្មភាពនានា ជាពិសេសផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មកម្ពុជា ឱ្យកាន់តែមានការរីកចម្រើនថែមទៀត។ សម្តេចតេជោ បានថ្លែងនូវការកោតសរសើរដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែលបានប្រឹងប្រែងធ្វើកិច្ចការមួយនេះបានយ៉ាងល្អប្រសើរ ហើយសម្តេចក៏ប្រកាសផ្តល់ទំនុកចិត្តដល់អ្នកឧកញ៉ា លី យ៉ុងផាត់ សម្រាប់ការវាយតម្លៃ ដើម្បីផ្តល់បណ្ណសរសើរ…