Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ចៀសបានការរឹបអូសផ្ទះ

    សម្តេចតេជោ ហ៊ុន សែន ស្នើម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ចៀសបានការរឹបអូសផ្ទះ

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានស្នើសុំការយោគយល់ពីសំណាក់ម្ចាស់បុរី ដែលលក់បុរី ផ្ដល់ការយោគយល់ចំពោះការលំបាករបស់ប្រជាពលរដ្ឋ ដែលមានការយឺតយ៉ាវក្នុងការបង់ប្រាក់ និងត្រូវរៀបចំឡើងវិញ ចំពោះការបង់រំលស់ផ្ទះ។ សម្ដេច ក៏បានស្នើម្ចាស់បុរី រៀបចំការបង់ប្រាក់រំលោះឡើងវិញ ដើម្បីសម្រួលម្ចាស់ផ្ទះ ដែលកំពុងជួបបញ្ហាហិរញ្ញវត្ថុ និងបញ្ចៀសបានការរឹបអូសផ្ទះ។ សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរៀបចំឡើងវិញលើគណនេយ្យរាប់សែន លើការបង់រំលស់ផ្ទះនេះ ដោយអូសបន្លាយរយៈពេលសម្រាប់ការបង់រំលស់ផ្ទះ។ សម្តេច បានយកឱកាសនេះស្នើទៅកាន់អ្នកឧកញ៉ា លី ហួរ សហការជាមួយម្ចាស់បុរី និងផ្នែកអចលនទ្រព្យពាក់ព័ន្ធ ធ្វើការដោះស្រាយចំពោះបញ្ហាការយឺតយ៉ាវការបង់ប្រាក់សម្រាប់ការបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋឡើងវិញ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចបន្តបង់រំលស់ផ្ទះទៀតបាន ហើយមិនត្រូវបានរឹបអូសផ្ទះ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យជំនួយការ រៀបចំបញ្ជីជូនសម្ដេច ចំពោះបុរីណា ដែលបានរឹបអូសផ្ទះប្រជាពលរដ្ឋ ក្រោយពេលពលរដ្ឋមានការយឺតយ៉ាវក្នុងការបង់រំលស់ផ្ទះ នាពេលកន្លងទៅ ដើម្បីស្វែងរកដំណោះស្រាយលើបញ្ហានេះ។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរៀបចំឥណទានឡើងវិញ ចំពោះវិធីបង់រំលស់ផ្ទះរបស់ប្រជាពលរដ្ឋ ដោយត្រូវលទ្ធភាពបែបណាឱ្យប្រជាពលរដ្ឋ អាចបន្តបង់ប្រាក់រំលស់ផ្ទះបាន។ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ និងស្នើប្រធានសមាគមអចលនទ្រព្យ ធ្វើការជាមួយសមាជិកដែលជាម្ចាស់បុរី…

  • សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បងប្អូនទាំងអស់ ខណៈក្រុមអ្នកនយោបាយប្រឆាំង កំពុងហូរមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍បងប្អូនទាំងអស់ ខណៈក្រុមអ្នកនយោបាយប្រឆាំង កំពុងហូរមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា

    កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្វាគមន៍បងប្អូនទាំងអស់ ខណៈឥឡូវនេះ ចលនារបស់អ្នកនយោបាយប្រឆាំងកំពុងតែហូរចូលមកក្នុងគណបក្សប្រជាជនកម្ពុជា កាន់តែច្រើន។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សម្ដេចតេជោ បានបន្តថា បងប្អូនដែលបានមកចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺយើងស្វាគមន៍ទាំងអស់ លើកលែងតែបុគ្គលម្នាក់គត់ គឺអាជនក្បត់ជាតិបីជំនាន់ (សម រង្ស៊ី )។ សម្ដេចបញ្ជាក់ថា សកម្មជនរបស់គណបក្សប្រឆាំងបីរូប ដែលមានត្រកូលប្រាក់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងស្ទឹងត្រែង ដែលបានសុំមកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា សុទ្ធតែជាជើងខ្លាំងរបស់គណបក្សប្រឆាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយសោធននិវត្តន៍ ផ្ដល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ នៅពេលមានវ័យចាស់ ធ្វើការងារលែងកើត

    សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយសោធននិវត្តន៍ ផ្ដល់អត្ថប្រយោជន៍ច្រើន ដល់ប្រជាពលរដ្ឋ នៅពេលមានវ័យចាស់ ធ្វើការងារលែងកើត

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា គោលនយោបាយសោធននិវត្តន៍សម្រាប់កម្មករនិយោជិត គឺបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ដែលនេះ គឺជាគោលនយោបាយរយៈពេលវែងរបស់រាជរដ្ឋាភិបាល សម្រាប់ជួយដល់ប្រជាពលរដ្ឋនៅពេលមានវ័យចាស់ ធ្វើការងារលែងកើត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។ សម្តេចតេជោ បានថ្លែងថា ក្នុងប្រវត្តិរបស់កម្ពុជាមិនដែលមានច្បាប់របបសន្តិសុខសង្គម ដែលផ្តល់ប្រាក់សោធននិវត្តន៍ចំពោះកម្មករកម្ម ការិនីនិយោជិតក្នុងវិស័យឯកជននោះទេ ។ សម្ដេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ឥឡូវយើងមានច្បាប់របបសន្តិសុខសង្គម ដែលផ្ដល់នូវប្រាក់សោធន៍សម្រាប់កម្មករនិយោជិតវិស័យឯកជន ។ ចំណុចនេះ ក្មួយៗ ថ្ងៃក្រោយ ក៏មានប្រាក់ចូលនិវត្តន៍ ដូចជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បា ផ្ដាំផ្ញើថា មិនមែនធ្វើការមួយឆ្នាំទទួលបានប្រាក់ចូលនិវត្តន៍ទេ គឺយើងត្រូវធ្វើការឲ្យគ្រប់ឆ្នាំដូចមន្ត្រីរាជការដែរ ។ មន្ត្រីរាជការដែលធ្វើការមិនគ្រប់ឆ្នាំកំណើត ក៏មិនទទួលបានប្រាក់សោធននិវត្តន៍ដែរ។ អញ្ចឹងក្មួយៗត្រូវរក្សានូវសៀវភៅការងាររបស់ខ្លួន ដើម្បីទទួលបានប្រាក់សម្រាប់ចូលនិវត្តន៍សម្រាប់ពេលចាស់…

  • សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិដោយសារមនុស្សចាស់ច្រើន-ក្មេងតិច នឹងកើតមានចំពោះប្រទេសដែលមានប្រជាជនតិចពេក

    សម្តេចតេជោ ហ៊ុន សែន៖ វិបត្តិដោយសារមនុស្សចាស់ច្រើន-ក្មេងតិច នឹងកើតមានចំពោះប្រទេសដែលមានប្រជាជនតិចពេក

    កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា វិបត្តិដោយសារមនុស្សចាស់ច្រើន-ក្មេងតិច និងកង្វះធនធានមនុស្សថ្មី នឹងកើតមានចំពោះប្រទេសដែលមានពេលប្រជាជនតិចពេក អាចប្រហែលជាហាសិបឆ្នាំទៅមុខទៀត ។ សម្តេចតេជោ បានបញ្ជាក់ថា ក្រោយរបបប្រល័យពូជសាសន៍ ប៉ុល ពត កម្ពុជា មានប្រជាជនប្រមាណតែ ៥លាននាក់ ប៉ុន្តែឥឡូវនេះប្រជាជនមានជាង ១៧លាននាក់ហើយ ។ សម្តេចបន្តថា កម្ពុជាបច្ចុប្បន្ន មិនមានមណ្ឌលចាស់ជរា ចាស់កំព្រាទេ យើងមានតែមណ្ឌលកុមារកំព្រា ប៉ុន្តែនៅឯក្រៅប្រទេស មានមណ្ឌលចាស់ជរា កូនចៅមានពេលវេលាថែទាំឪពុកម្ដាយ ជាគុណធម៌។ សម្តេចសង្ឃឹមថា កម្ពុជា មិនមានវិបត្តិពាក់ព័ន្ធទៅនឹងចំនួនមនុស្សចាស់ច្រើនទេ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ ៖ វណ្ណលុក, រូបភាព៖…

  • សម្តេចតេជោ ហ៊ុន សែន អណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្ដិភាព និងលុបបំបាត់សង្គ្រាម ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន អណរគុណប្រជាពលរដ្ឋ ដែលបានចូលរួមថែរក្សាសន្ដិភាព និងលុបបំបាត់សង្គ្រាម ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ

    កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ និងឪពុកម្ដាយកម្មករ-កម្មការិនីទាំងអស់ ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការថែរក្សាសន្ដិភាពកម្ពុជា និងចូលរួមលុបបំបាត់សង្គ្រាម ធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ។ សម្តេចតេជោ ក៏បានបន្តបញ្ជាក់ពីតម្លៃ នៃសន្ដិភាព គឺពិតជាលំបាកក្នុងការស្វែងរកខ្លាំងណាស់សម្រាប់ប្រទេសនីមួយៗនៅលើភិភពលោក ខណៈបច្ចុប្បន្ន ប្រទេសមួយចំនួន កំពុងរងគ្រោះព្រោះសង្គ្រាមបង្ហូឈាម ប្រជាពលរដ្ឋស្លាប់ ចំណាកស្រុក កុមារកំព្រាជាច្រើន កំពុងរងទុក ហើយហេដ្ឋារចនាសម្ព័ន្ធនានា ដែលខិតខំកសាងក៏ត្រូវបានបំផ្លាញអស់។ សម្តេច បានប្រកាសប្តេជ្ញាថា ទោះបីតម្លៃណាក៏ដោយ សម្ដេច ត្រូវតែរក្សាសន្ដិភាពរបស់ប្រទេសកម្ពុជាឱ្យបាន ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីចំនួន១៨០៥៧នាក់ មកពីរោងចក្រសហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង…

  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះ មិនទាន់គ្រប់ខែ

    សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យមានការយកចិត្តទុកដាក់ចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះ មិនទាន់គ្រប់ខែ

    កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលខេត្តកំពង់ឆ្នាំង និងផ្នែកសុខាភិបាលពាក់ព័ន្ធ យកចិត្តទុកដាក់ពិនិត្យតាមដានចំពោះសុខភាពស្រ្ដីជាកម្មការិនីម្នាក់ នៅខេត្តកំពង់ឆ្នាំង ដែលបានសម្រាលកូនភ្លោះកាលពីថ្ងៃទី៨ ខែមិថុនា ខណៈការសម្រាលកូនមិនទាន់គ្រប់ខែ ហើយបានបញ្ចូនទៅចិញ្ចឹមក្នុងកែវ នៅរាជធានីភ្នំពេញ។ សម្ដេចតេជោ ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដល់ក្រុមគ្រួសារស្រ្ដីសម្រាលកូនភ្លោះនេះផងដែរ។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា ម្សិលមិញខ្ញុំ មានកំហុសមួយដោយសារពេលដែលចុះពីលើយន្តហោះមក មានការជូនដំណឹងពីឯកឧត្តម អ៊ុក រ៉ាប៊ុន ថា មានស្ត្រីម្នាក់ បានឆ្លងទន្លេ តែកំហុសនេះអាចកែបាន។ សម្តេចបន្តថា ឥឡូវបានដំណឹងថា កូននោះកើតមិនទាន់គ្រប់ខែទេ។ អញ្ចឹងទេ ឪពុក យកកូនទៅភ្នំពេញ ដើម្បីដាក់ក្នុងកែវ នៃមន្ទីរពេទ្យកុមារជាតិ ដើម្បីចិញ្ចឹមក្នុងកែវ ចំណែកម្ដាយនៅមន្ទីរពេទ្យ ។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើឲ្យអភិបាលខេត្តកំពង់ឆ្នាំង តាមមើលការខុសត្រូវចំពោះស្រ្តីដែលបានឆ្លងទន្លេ និងស្នើឲ្យរដ្ឋមន្រ្តី សុខាភិបាល ត្រូវតាមពិនិត្យមើលសុខភាពរបស់ទារកនោះ ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះ នៅព្រឹកថ្ងៃសុក្រ ទី៩…

  • សម្តេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំង២បន្ថែមទៀត

    សម្តេចតេជោ ហ៊ុន សែន ពិភាក្សាការងារជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មអេមីរ៉ាតអារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មប្រទេសទាំង២បន្ថែមទៀត

    ភ្នំពេញ៖ សម្តេច អគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រសៀលថ្ងៃទី ៨ មិថុនា បានអនុញ្ញាតឱ្យឯកឧត្ដម បណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ អេមីរ៉ាត អា រ៉ាប់ រួម ចូលជួបសម្តែងការគួរសម និងប្រាស្រ័យការងារ។ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឲ្យដឹងថា ឯកឧត្តម ថានី បានជម្រាបជូន សម្ដេចតេជោ អំពីជំនួបប្រកបដោយផ្លែផ្កា ជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ , ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម , ជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាមួយឯកឧត្តម រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ឯកឧត្តម ថានី បានសំដែងនូវការរីករាយ ជាមួយ កិច្ចព្រមព្រៀង ភាពជាដៃគូ…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត ២ម៉ឺននាក់នៅខេត្តកំពង់ឆ្នាំង

    កំពង់ស្ពឺ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបចំនួន១៨០៥៧នាក់ មកពីរោងចក្រ សហគ្រាស ចំនួន១១ នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឲ្យដឹងថា រោងចក្រ សហគ្រាស ចំនួន ១១ ជាប្រភេទរោងចក្រកាត់ដេរ ចំនួន ៣, ផលិតផលធ្វើដំណើរ និងកាបូប ចំនួន ២, ដេរស្បែកជើងចំនួន ៣, បោះពុម្ពលើស្បែកជើងកីឡា ចំនួន ១, ផលិតសម្ភារកាដូ ចំនួន ១ និងផលិតជ័រ និងផ្លាស្ទិក ចំនួន ១។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស…

  • ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣

    ហោរាសាស្រ្តប្រចាំថ្ងៃសុក្រ ៦រោច ខែជេស្ឋ ឆ្នាំថោះ​ បញ្ចស័ក ព.ស​២៥៦៧ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣

    ឆ្នាំជូត សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។​ ថ្ងៃនេះជាថ្ងៃល្អសម្រាប់ការដោះស្រាយបញ្ហាផ្សេងៗក្នុងស្ថាប័ន។ អ្នកគ្រប់គ្រង សហការី និងដៃគូនឹងអាចពិភាក្សាចរចា និងធ្វើការរួមគ្នាបានយ៉ាងរលូន។ សូម្បីគម្រោងស្មុគ្រស្មាញបំផុត ក៏នឹងអាចទទួលបានជោគជ័យផងដែរ។ ចំពោះគោលបំណងដែលចង់សម្រេចគោលដៅទាំងអស់ក្នុងពេលតែមួយគួរតែបោះបង់ចោល។ វានឹងគ្រប់គ្រាន់ប្រសិនបើអ្នកលះបង់ពេលវេលាសម្រាប់បញ្ហា និងប្រធានបទដែលសំខាន់។ លើសពីនេះ លោកអ្នកនឹងទទួលបានឳកាសច្រើនក្នុងការបំពេញការងារ និងរកចំណូល បានច្រើនជាងសព្វដង។ ហើយប្រការដែលគួរយកចិត្តទុកដាក់គឺអារម្មណ៍របស់អ្នក។ ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកល្អមធ្យម។ ថ្ងៃនេះជាពេលវេលាល្អសម្រាប់ធ្វើជំនួញដែលប្រើប្រាស់លុយកាក់ ក្នុងកំរិតធំ និងការវិនិយោគនានា ដូច្នេះសូមព្យាយាមប្រើប្រាស់ពេលវេលារបស់អ្នកផ្តោតទៅ លើកិច្ចការនេះ។ ចំពោះការសន្ទនា ចែចង់ និងការចំណាយពេលដែលមិនសមរម្យ គួរតែត្រូវ គ្រប់គ្រងឲ្យបានល្អ ពីព្រោះវានឹងរំខានដល់លទ្ធផលការងារក្នុងថ្ងៃនេះ។ ម្យ៉ាងទៀត ធ្វើយ៉ាង ណាកុំបណ្តោយខ្លួនឲ្យនៅកណ្តាលបរិយាកាសនិយាយដើមចុងគ្នា ជាពិសេសមនុស្សនៅ ក្នុងការិយាល័យ ឬដៃគូជំនួញ។ ក្រៅពីនេះ លោកអ្នកនឹងអាចស្វែងយល់ពីស្ថានភាពនានា  និងអាចសម្របទៅតាមកាលទេសបានយ៉ាងល្អ។ ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អបំផុតក្នុងការប្រា ស្រ័យទាក់ទងជាមួយថ្នាក់លើ…

  • ឯកឧត្តម ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម

    ឯកឧត្តម ថោង ខុន បង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នៅកម្ពុជា ដល់រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម

    ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជម្រាបពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជា និងបង្ហាញឱកាសវិនិយោគលើវិស័យទេសចរណ៍នេះ ដល់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ឯកឧត្តម ថានីប៊ីន អាម៉េដ អាល់ ហ្សេយូឌី ក្នុងជំនួបពិភាក្សាការងារនាថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម បានបង្ហាញចំណាប់អារម្មណ៍នៃការរីកចម្រើននៅប្រទេសកម្ពុជា និងចង់ស្វែងយល់ពីវិស័យទេសចរណ៍នៅកម្ពុជាផងដែរ។ ឯកឧត្តម ថោង ខុន បានជម្រាបដល់លោករដ្ឋមន្ត្រីរពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមថា កម្ពុជាមានឱកាសវិនិយោគច្រើន ពិសេសលើវិស័យទេសចរណ៍ ដែលកំពុងត្រូវការការអភិវឌ្ឍបង្កើតផលិតផលទេសចរណ៍ថ្មី ដើម្បីរួមចំណែកក្នុងគោលនយោបាយទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម ពិសេសរាជរដ្ឋាភិបាលកម្ពុជាមានការលើកទឹកចិត្តខ្ពស់ដល់អ្នកវិនិយោគគ្រប់គ្នា។ ឯកឧត្តម បានបន្តថា ភាគីអេមីរ៉ាតអារ៉ាប់រួម អាចទំនាក់ទំនងជាមួយស្ថានតំណាងក្រសួងទេសចរណ៍កម្ពុជាប្រចាំទីក្រុងឌូបៃ ដើម្បីទទួលបានព័ត៌មានបន្ថែមពាក់ព័ន្ធនឹងកម្ពុជា ការដឹកនាំរបស់រាជរដ្ឋាភិបាល ការអភិវឌ្ឍសេដ្ឋកិច្ច/សង្គម ការវិនិយោគ និងសក្ដានុពលវិស័យទេសចរណ៍។ ឯកឧត្តម ថោង ខុន បានបន្តទៀតថា នៅប្រទេសកម្ពុជាកំពុងមានអភិវឌ្ឍលើគ្រប់វិស័យ មានសុខសន្តិភាព ស្ថិរភាព មានការអភវិឌ្ឍហេដ្ឋារចនាសម្ពន្ធ ទីក្រុង ផ្លូវល្បឿនលឿន ដែលអាចឱ្យអ្នកវិនិយោគមើលឃើញពីសក្ដានុពលនៃការវិនិយោគនៅកម្ពុជាបាន។ ឯកឧត្តម ថោង ខុន ក៏បានស្នើឱ្យលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួមសូមជួយជំរុញ ឱ្យមានការហោះត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍…