-
ឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ៖ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) នឹងចូលរួមបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច ពាណិជ្ជកម្មសេវាកម្ម

ភ្នំពេញ៖ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) នឹងចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តក្នុងការបន្តពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន និងបង្កើនការធ្វើពាណិជ្ជកម្មនិងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារ និងសេដ្ឋកិច្ចកាន់តែទូលំទូលាយ តាមរយៈការកាត់បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម។ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានលើកឡើងបែបនេះ កាលពីរសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំពិភាក្សាជាមួយគណៈកម្មការទី៩ នៃព្រឹទ្ធសភា ដើម្បីពិភាក្សា និងការពារលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន (ATISA) ដែលដឹកនាំដោយ ឯកឧត្តម គង់ សារាជ ប្រធានគណៈកម្មការទី៩ និងជាសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍ ព្រមទាំងមានការចូលរួមពីសមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តម មកពីគណៈកម្មការជំនាញទាំងអស់ព្រឹទ្ធសភា ផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបំភ្លឺ និងជម្រាបជូនអង្គប្រជុំនូវគោលបំណង ខ្លឹមសារ ក៏ដូចជា អត្ថប្រយោជន៍ ដែលកម្ពុជានឹងទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នៅពេលកិច្ចព្រមព្រៀងនេះចូលជាធរមាន។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយនូវសំណួរនានារបស់សមាជិក សមាជិកា ដ៏ឧត្តុង្គឧត្តមនៃព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្តីព្រាងច្បាប់នេះផងដែរ។ ឯកឧត្តម គង់ សារាជ បានធ្វើសេចក្តីរាយការណ៍យ៉ាងពិស្តារលើអត្ថបទនៃសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ដោយបញ្ជាក់ថា…
-
សម្តេចតេជោ ហ៊ុន សែន៖ មិត្តចិនតែងតែគោរពនូវសំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយ ដែលកម្ពុជា-ចិន អាចធ្វើការបានលឿនជាមួយគ្នា

កណ្ដាល៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋាភិបាលចិន តែងតែគោរពរាល់សំណូមពររបស់កម្ពុជា ដែលត្រង់នេះហើយដែលកម្ពុជា និងចិន អាចធ្វើការបានលឿនជាមួយគ្នា។ សម្តេច បានថ្លែងដូច្នេះថា មិត្តចិន គឺមិនខកចិត្តទេ ហើយរឿងមិនខកចិត្ត ដោយសារតែរបៀបរបស់យើង គឺធ្វើការពិគ្រោះគ្នា មិត្តចិន គោរពសំណូមពររបស់កម្ពុជា ដែលថាកម្ពុជា ត្រូវការធ្វើផ្លូវនេះមុន ធ្វើស្ពាននោះមុន គឺមិត្តចិនគោរពនូវសំណូមពររបស់កម្ពុជា ត្រង់នឹងហើយដែលយើងធ្វើលឿនជាមួយគ្នា។ សម្តេចបញ្ជាក់ទៀតថា អ្នកដ៏ទៃខ្លះ នៅពេលដែលកម្ពុជា ចង់បានស្ពានមួយនេះ តែគេថា ចង់បានស្ពានមួយនោះផ្សេង ហើយបើកម្ពុជា មិនតាមគេ នោះគេមិនឱ្យលុយនោះទេ ប៉ុន្តែមិត្តចិន គឺគោរពតាមការសម្រេចចិត្តរបស់កម្ពុជា ត្រង់នេះហើយ ដែលសម្តេចបានផ្តល់នូវការវាយតម្លៃខ្ពស់ជាមួយនឹងការគោរព ដែលមិនមែនគ្រាន់តែការគោរពនូវឯករាជ្យ អធិបតេយ្យរបស់កម្ពុជាទេ គឺគោរពលើការសម្រេចចិត្តនានារបស់កម្ពុជា រាប់ទាំងគម្រោងអភិវឌ្ឍន៍នានា ព្រោះគ្មានអ្នកណាស្គាល់កម្ពុជានោះទេ។ សម្តេចតេជោ បានបន្តថា មានតែកម្ពុជាទេដែលដឹងច្បាស់ថា ផ្លូវមួយណាត្រូវការមុន ផ្លូវមួយណាត្រូវការក្រោយ ព្រោះកញ្ចប់លុយរបស់កម្ពុជា គឺមានកម្រិត ហើយកម្ពុជា ក៏បានដាក់ពិដានបំណុលរួចហើយដែរថា ក្នុងមួយឆ្នាំៗ ត្រូវខ្ចីប៉ុន្មាននឹងមិនត្រូវឱ្យលើសពិដានបំណុលនោះឡើយ។ សម្តេចតេជោ ហ៊ុណ…
-
គណៈកម្មធិការអចិន្រ្តៃរដ្ឋសភា បានកំណត់បន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នាព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៃវិមានរដ្ឋសភា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាកំណត់យកថ្ងៃចន្ទ ទី១២ ខែមិថុនា ដើម្បីពិភាក្សា និងអនុម័តសេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័ត ដោយបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ៨:០០នាទី ដើម្បីធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួនពីរ គឺ សេចក្ដីព្រាងច្បាប់ស្តីពី អត្រានុកូលដា្ឋន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម និងសេចក្ដីព្រាងច្បាប់ស្ដីពី វិធានដើមកំណើតទំនិញ ៕ ដោយ ហេង សម្បត្តិ
-
សម្តេចតេជោ ហ៊ុន សែន ៖ ជាភ័ព្វសំណាងរបស់សម្តេច ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច ២រូប ចេះសន្សំលុយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ

កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងពីភ័ព្វសំណាងរបស់សម្តេច ដែលមានរដ្ឋមន្ត្រីសេដ្ឋកិច្ច២រូបហើយ ចេះសន្សំលុយ ដែលមិនមែនជារដ្ឋមន្ត្រីកញ្ជើធ្លុះ ។ សម្ដេច បញ្ជាក់ថា ខ្ញុំជាមនុស្ស ដែលមានភ័ព្វសំណាងណាស់ នៅត្រង់ថា ខ្ញុំមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ២រូបមកហើយ ជារដ្ឋមន្ដ្រីមិនមែនកញ្ជើធ្លុះ គឺជារដ្ឋមន្ដ្រីចេះសន្សំលុយ។ សម្ដេចតេជោ បានបន្ថែមថា ដោយសារតែមានរដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ ចេះសន្សំលុយបែបនេះហើយ បានជារាជរដ្ឋាភិបាល ហ៊ានដកថវិកាជាង២៣២លានដុល្លារ យកមកសាងសង់ស្ពានឆ្លងទន្លេមេគង្គក្រោម។ សម្ដេច ថា យើងសន្សំលុយទុក ដើម្បីវិនិយោគខ្លួនឯង ហើយគ្រាន់តែប៉ុន្មានថ្ងៃនេះ អស់លុយមិនតិចទេ។ សម្ដេចបន្ដថា បើគ្មានថវិកាបដិភាគ គម្រោងមិត្ដភក្ដិជួយ ជាជំនួយក្ដី ជាប្រាក់កម្ចីក្ដី គឺធ្វើមិនបាននោះទេ។ សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ខ្ញុំហាក់ដូចជាសំណាងដែរ ដែលតាំងពីឧបនាយករដ្ឋមន្ដ្រី គាត ឈន់ រហូតដល់ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន គឺចេះសន្សំលុយ។ សូមជម្រាបថា ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី គាត ឈន់ ជាអតីតរដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ…
-
សម្ដេចតេជោ ហ៊ុន សែន ស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិបញ្ជូនមកកម្ពុជា

កណ្ដាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្នើសុំភាគីវៀតណាម ចាប់ខ្លួនទណ្ឌិតក្បត់ជាតិ បញ្ជូនមកកម្ពុជា។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានស្នើដូច្នេះក្នុងពិធីបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន នៅព្រឹកថ្ងៃពុធទី៧ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ទៅកាន់ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំកម្ពុជាថា សូមប្រយ័ត្ន កុំឱ្យជនក្បត់ជាតិនៅក្រៅប្រទេសចូលមកប្រទេសវៀតណាម ហើយបើបុគ្គលនោះចូលមកប្រទេសវៀតណាម សូមចាប់ប្រគល់ឱ្យកម្ពុជា ពីព្រោះថា កម្ពុជា និងវៀតណាម មានទំនាក់ទំនងបត្យាប័នជាមួយគ្នា។ ជាមួយគ្នានេះ សម្តេចតេជោ ក៏បានស្នើដល់ភាគីវៀតណាម ជួយចាប់ទណ្ឌិតក្បត់ជាតិ និងបក្សពួកបញ្ជូនមកកម្ពុជា ខណៈពួកទាំងនោះប្រកាសប្រើលិខិតឆ្លងដែនរបស់បារាំង ចូលមកវៀតណាម តែពួកគេទាំងនោះ មានដីការ ដើម្បីចាប់ខ្លួនរបស់កម្ពុជា។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា ទណ្ឌិតក្បត់ជាតិរូបនោះ បានប្រកាសផែនការចូលមកប្រទេសម៉ាឡេស៊ី ប្រទេសថៃ និងប្រទេសវៀតណាមក្នុងនាមជាអ្នកទេសចរ ប្រើប្រាស់លិខិតឆ្លងដែនបារាំង ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត…
-
សម្ដេចតេជោ ហ៊ុន សែន៖ ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បារិត នឹងគ្រប់គ្រងដោយកម្ពុជាវិញ

កណ្ដាល៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ៥០ឆ្នាំក្រោយ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-បារិត នឹងគ្រប់គ្រងដោយកម្ពុជាវិញ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបែបនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពាន រួមជាមួយឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។ សម្ដេចតេជោ បានលើកឡើងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត គឺស្ថិតនៅក្នុងកិច្ចសហប្រតិបត្តិការគំនិតផ្ដួចផ្ដើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន ដែលប្រទេសចិន បានវិនិយោគ ១០០ភាគរយ ដោយកម្ពុជាមិនបានខ្ចីលុយចិននោះទេ ហើយរាជរដ្ឋាភិបាលបានទាញយកផលប្រយោជន៍នេះ។ សម្ដេចតេជោ ថា ទោះបីចំណូលរបស់កម្ពុជាកើនឡើង ប៉ុន្ដែនិន្នាការសេដកិច្ចសកល គឺកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម ដូច្នេះរាជរដ្ឋាភិបាល មានការប្រុងប្រយ័ត្នខ្លាំងណាស់ក្នុងការប្រើប្រាស់ថវិកាជាតិ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់ភាគីចិន កុំផ្តាច់ជំនួយ បើឆ្ងល់ថា កម្ពុជា ចាយលុយមិនអស់ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី…
-
សម្ដេចតេជោ ហ៊ុន សែន៖ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ដែលនឹងផ្ដល់ប្រយោជន៍ច្រើនដល់កម្ពុជា

កណ្ដាល៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងត្រូវតភ្ជាប់ជាមួយផ្លូវល្បឿនលឿនវៀតណាម ដែលនេះគឺជាគម្រោងផ្លូវល្បឿនលឿនអាស៊ាន ខណៈផ្លូវល្បឿនលឿននេះបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋកម្ពុជា។ សម្ដេចតេជោ បន្ថែមថា ទន្ទឹមនឹងការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនេះ រាជរដ្ឋាភិបាល ក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១,៦០០ ម៉ែត្រ ទទឹង ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាងពីក្បាលស្ពានមានប្រវែង ២,១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ AC កម្រាស់ ១០ សង់ទីម៉ែត្រ រួមទាំងការសាងសង់ផ្លូវប្តូទិសចរាចរណ៍ (Interchange) ចំនួន ១ កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង ហើយប្រជាពលរដ្ឋនឹងអាចឆ្លងស្ពាននេះដោយមិនគិតថ្លៃ ។ សម្ដេចថា រាជរដ្ឋាភិបាល នឹងចេញប្រាក់ជាង ២៣២លានដុល្លារ ដើម្បីសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ…
-
អភិបាលរាជធានីភ្នំពេញ៖ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងពីធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ ជាង ១០០០ប័ណ្ណ នៅសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នារសៀលថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋនៅនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងជាអគ្គមគ្គុទ្ទេស៍ដ៏ឆ្នើមរបស់យើង សំដៅផ្តល់កម្មសិទ្ឋិស្របច្បាប់ជូនប្រជាពលរដ្ឋ ។ ឯកឧត្តម ឃួង ស្រេង បានអំពាវនាវ ប្រជាពលរដ្ឋរៀបចំផែនការគ្រួសារឱ្យបានច្បាស់លាស់ ត្រូវគិតពិចារណាឱ្យបានល្អិតល្អន់ មុននឹងយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ទៅបញ្ចាំនៅធានាគារ ។ បើមិនដូច្នេះទេ បងប្អូននឹងជួបបញ្ហាធ្ងន់ធ្ងរក្នុងជីវភាពរស់នៅ ជាមួយនឹងបំណុលធានាគារ មិនខានឡើយ ។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន គឺចង់ឱ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់រីកចម្រើន ក្នុងមុខរបរ ក្រោមម្លប់សន្តិភាព ពិសេសសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដោយប្រែក្លាយកម្ពុជា…
-
ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ថ្ងៃនេះជំរុំទេវតា ក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះ បម្រើជាតិ និងប្រជាជនបន្តទៀត

ខេត្តកំពង់ស្ពឺ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថ្ងៃនេះជំរុំទេវតាក្របខ័ណ្ឌទូទាំងប្រទេស បានត្រៀមខ្លួនរួចជាស្រេចក្នុងការចេញប្រយុទ្ធជាថ្មី ដើម្បីយកជ័យជម្នះសម្រាប់ទទួលបានឱកាសក្នុងការបម្រើជាតិ និងប្រជាជនបន្តទៀត តាមរយៈចូលរួមក្នុងការបោះឆ្នោតនាថ្ងៃទី២៣ កក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ដើម្បីនឹងដឹកនាំនាវាកម្ពុជាឆ្ពោះទៅកាន់វិបុលភាព សន្តិភាព និងការអភិវឌ្ឍ ជាពិសេសបន្តបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ ស្របតាមបុព្វហេតុដ៏ជាក់លាក់ និងឥតងាករេរបស់គណបក្សប្រជាជនកម្ពុជា គឺកើតពីប្រជាជន ដោយសារប្រជាជន និងដើម្បីប្រជាជន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានថ្លែងបែបនេះ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ក្នុងបុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស, ថ្នាក់ដឹកនាំជាយុវជនរៀមច្បងបានខិតខំតស៊ូ លះបង់ និងយកជីវិតជាដើមទុន ដើម្បីសម្រេចបានសមិទ្ធផលមហាសាលជូនសង្គមជាតិដូចបច្ចុប្បន្ននេះ។ ទាំងនេះ គឺជាគុណតម្លៃ…
-
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ទទួលជួបពិភាក្សាការងារ ជាមួយ ប្រតិភូសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia)

ភ្នំពេញ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុញ្ញាតឱ្យលោក Devin Barta ប្រធានសភាពាណិជ្ជកម្មអាមេរិកប្រចាំកម្ពុជា (AmCham Cambodia) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ លោក Devin Barta បានថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតិ ឱ្យរូបលោក និងគណៈកម្មាធិការបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (ICT) របស់ AmCham Cambodia ដើម្បីរាយការណ៍អំពី ការចូលរួមចំណែករបស់ AmCham លើហេដ្ឋារចនាសម្ព័ន្ធឌីជីថល ការជំរុញលទ្ធភាពប្រើប្រាស់បច្ចេកវិទ្យា ការពង្រឹងនិងលើកកម្ពស់បរិវត្តកម្មឌីជីថលនៅកម្ពុជា។ បន្ថែមពីនេះ តំណាងរបស់ AmCham Cambodia ក៏បានស្នើសុំដល់ឯកឧត្តមរដ្ឋមន្ត្រី បង្ហាញអំពីការអភិវឌ្ឍចុងក្រោយនៃវិស័យដែលស្ថិតក្រោមដែនសមត្ថកិច្ចរបស់ក្រសួង ព្រមទាំងទិសដៅទៅថ្ងៃអនាគត ដើម្បីលោកអាចជម្រាប និងចែករំលែកដល់ក្រុមហ៊ុនជាសមាជិក AmCham Cambodia រៀបចំខ្លួនឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា ក្របខណ្ឌគោលនយោបាយ និងអនុលោមភាពផងដែរ ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពីការងារ និងសមិទ្ធផលស្នាដៃសំខាន់ៗដែលក្រសួងសម្រេចបានក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ រួមមាន៖…