Category: នយោបាយ

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នាព្រឹកថ្ងៃពុធ ទី៧ ខែមិថុនា ឆ្នាំ២០២៣ ។ ផ្លូវល្បឿន លឿន ភ្នំពេញ-បាវិត ជាផ្លូវល្បឿនលឿនខ្សែទី២ ក្នុងប្រទេសកម្ពុជា បន្ទាប់ ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីឆ្នាំ២០២២កន្លងទៅនេះ។ ក្រៅពីបើកការដ្ឋានសាង សង់ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតហើយនោះ ក៏ភ្ជាប់ជាមួយនូវការបើកការដ្ឋានសាងសង់ ស្ពាន ឆ្លងកាត់ទន្លេមេគង្គ និងផ្លូវតភ្ជាប់ក្បាលស្ពានផងដែរ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ -ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើម ពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។ ផ្លូវនេះ មានខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាល ប្រវែង…

  • កម្ពុជាត្រូវ ការប្រជាធិប តេយ្យ ដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ (មានវីដអូ)

    កម្ពុជាត្រូវ ការប្រជាធិប តេយ្យ ដែលផ្អែកលើមូលដ្ឋានសន្តិភាពនិងនីតិរដ្ឋ (មានវីដអូ)

    កម្ពុជា នឹងរៀបចំការ បោះឆ្នោតនៅថ្ងៃទី ២៣ កក្កដា ឆ្នាំ ២០២៣ ខាងមុខ ដែលជាដំណាក់កាលថ្មីមួយទៀតនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជាស្របតាមរដ្ឋធម្មនុញ្ញដែលបានកំណត់។ មានគណបក្សនយោបាយចំនួន ១៨ ដែលចូលរួមប្រកួតប្រជែងដើម្បីដណ្តើមសំឡេងឆ្នោតពីប្រជាពលរដ្ឋ។ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះពិតជាសបញ្ជាក់យ៉ាងច្បាស់ថា ប្រជាធិបតេយ្យនៅកម្ពុជាបានចាក់ឬសកាន់តែជ្រៅទៅៗ ដោយឈរលើមូលដ្ឋានគ្រឹះដ៍សំខាន់បំផុតពីរនោះគឺ«សន្តិភាពនិងនីតិរដ្ឋ»។សូមទស្សនាវីដេអូ

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រជាធិបតេយ្យនីតិរដ្ឋ ខណៈដំណើរការប្រជាធិបតេយ្យ មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ជាប្រជាធិបតេយ្យនីតិរដ្ឋ ខណៈដំណើរការប្រជាធិបតេយ្យ មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជា ជាប្រជាធិបតេយ្យនីតិរដ្ឋ ខណៈដំណើរការប្រជាធិបតេយ្យ មានភាពប្រសើរឡើងជារៀងរាល់ថ្ងៃ ហើយបើប្រជាធិបតេយ្យដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ ។ សម្ដេចតេជោ បានមានប្រសាសន៍ដូច្នេះថា យើងកំពុងតែដំណើរការប្រជាធិបតេយ្យនីតិរដ្ឋ ត្រូវចាំឱ្យច្បាស់អា ពីរហ្នឹង។ ប្រជាធិបតេយ្យ ដែលគ្មានការគោរពច្បាប់ គឺអនាធិបតេយ្យ, បើគិតតែពីការអនុវត្តច្បាប់ ដោយមិនបើកសេរីភាព គឺផ្ដាច់ការ ។ អញ្ចឹងវាត្រូវអមដំណើរជាមួយគ្នា រវាងប្រជាធិបតេយ្យ និងនីតិរដ្ឋ ។ សម្តេច បន្តថា នៅលើពិភពលោក ក៏គេកំពុងធ្វើអាហ្នឹងដែរ។ ត្រូវឱ្យមានការគោរពច្បាប់ពិភពលោក គឺគោរពច្បាប់ផ្អែកលើច្បាប់ បើមិនផ្អែកលើច្បាប់ផ្អែកលើកម្លាំង វាមិនវ៉ៃគ្នាពេញពិភពលោក។ សម្ដេចបន្ថែមថា នៅក្នុងប្រទេសនីមួយៗ បើមិនមានច្បាប់គ្រប់គ្រាន់ទេ អ្នកខ្លាំងទៅបំពានអ្នកខ្សោយ វានឹងកើតឡើង ។ វាត្រូវដំណើរទៅជាមួយគ្នា ជាមួយនឹងការរក្សាសន្តិភាពឱ្យខានតែបាន យើងចាប់ផ្ដើមលំបាកណាស់ ទម្រាំបានសន្តិភាព ទម្រាំបានប៉ុណ្ណេះ ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃអង្គារ…

  • សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយវិវាទ នៅក្រៅប្រព័ន្ធតុលាការ

    សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យភាគីពាក់ព័ន្ធ ត្រូវខិតខំដោះស្រាយវិវាទ នៅក្រៅប្រព័ន្ធតុលាការ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យភាគីពាក់ព័ន្ធត្រូវខិតខំដោះស្រាយវិវាទនៅក្រៅប្រព័ន្ធតុលាការ ព្រោះថា ការដោះស្រាយដោយការសម្រុះសម្រួលគ្នាតាមរយៈឈ្នះ ឈ្នះ ដូចគ្នា ប្រសើរជាងការឡើងតុលាការ។ សម្តេចតេជោ បានបន្តថា ការដោះស្រាយវិវាទនៅខាងក្រៅប្រព័ន្ធតុលាការ គឺជាផ្នែកមួយនៃការដោះស្រាយដោយការយោគយល់គ្នាតាមនយោបាយ ឈ្នះ ឈ្នះ ពីព្រោះថា បើចូលដល់ដៃតុលាការ គឺតុលាការមិនដែលកាត់ឱ្យស្នើគ្នានោះទេ តែងតែមានអ្នកឈ្នះ និងអ្នកចាញ់។ សម្តេចតេជោបានថ្លែងទៀតថា ការកាត់ឱ្យឈ្នះ ឬចាញ់នេះ មិនអាចបន្ទោសតុលាការបានទេ ព្រោះអ្នកឈ្នះថាតុលាការយុត្តិធម៌ ចំណែកអ្នកចាញ់ថាអយុត្តិធម៌។ បើសិនអ្នកឈ្នះនៅសាលាដំបូង ដល់ចាញ់នៅសាលាឧទ្ធរណ៍ អ្នកឈ្នះទៅចាញ់វិញ អីចឹងអ្នកនោះស្រែកថា អយុត្តិធម៌ តែដល់ឡើងដល់តុលាការកំពូល អ្នកធ្លាប់ឈ្នះនៅសាលាដំបូង ស្រែកថា យុត្តិធម៌នៅសាលាដំបូង និងសាលាកំពូល ។ សម្ដេចនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា៖ ខ្ញុំលើកទឹកចិត្តឱ្យមានការសម្រសសម្រួលគ្នានៅក្រៅប្រព័ន្ធតុលាការដោយមានការចូលរួមពីផ្នែកយុត្តិធម៌និងមេធាវីដែលមិនយកប្រាក់កម្រៃ ហើយពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់និងស្ថាប័នដែលមានការពាក់ព័ន្ធធ្វើការសម្របសម្រួលគ្នាទៅ។ នេះជាពិធីសាស្ត្រដោះស្រាយបញ្ហានៅក្នុងសង្គមរបស់យើង ហើយចៀសវាងបាននូវបញ្ហាប្រឈមនានាដែលវានឹងកើត។ សម្តេចថា រូបមន្តដោះស្រាយវិវាទនៅក្នុងប្រទេសប្រើវិធីសាស្ត្រ ធ្វើការសម្របសម្រួលវិវាទគឺជារឿងល្អ។ រឿងភាគច្រើនគឺវិវាទដីធ្លី ហើយរឿងដែលឈឺក្បាលគឺ កើតឡើងរវាងគ្រួសារនិងគ្រួសារ។ សម្ដេចតេជោ បានអះអាងថា ការជំរុញឱ្យសម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការ ទំនងជាមេធាវីដែលរកប្រាក់កម្រៃ មិនសប្បាយចិត្តនោះទេ…

  • ឯកឧត្តម សាយ សំអាល់ ចាត់ទុកតំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍

    ឯកឧត្តម សាយ សំអាល់ ចាត់ទុកតំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍

    ភ្នំពេញ ៖ ក្នុងវេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកតំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍ ។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតនូវទស្សនៈវិស័យសំខាន់ៗនិងពីសារៈសំខាន់នៃការបង្កើតតំសហគមន៍តំបន់ការពារធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះសម្រេចទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិនិងដកហូតផលអនុផលព្រៃឈើដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បី៖ បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង)…

  • រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកប្រជាការពារមានសារសំខាន់ក្នុងការចូលរួម ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស

    រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចាត់ទុកប្រជាការពារមានសារសំខាន់ក្នុងការចូលរួម ពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស

    ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំលើសេចក្តីណែនាំស្តីពីការពង្រឹងចលនាប្រជាការពារ នាព្រឹកថ្ងៃទី៦ខែ មិថុនាឆ្នាំ២០២៣ នៅទីស្តីការក្រសួងមហាផ្ទៃ។ ឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានរាយការណ៍ថា យុទ្ធនាការបំផុសចលនាមហាជនដើម្បីចូលរួមការពារសន្តិសុខមាតុភូមិហៅថា “ចលនាប្រជាការពារ” ក្រសួងមហាផ្ទៃ បានដាក់ចេញគោលការណ៍វិធានការនានាជាបន្តបន្ទាប់ដើម្បីអភិវឌ្ឍន៍កិច្ចដំណើរការនៃចលនាប្រជាការពារនេះដើម្បីលើកកម្ពស់ប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រក្សាបានសន្តិសុខ សុវត្ថិភាពសហគមន៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ការបង្កើតចលនាប្រជាការពារ ចាប់តាំងពីថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៩ ក្រោយការដួលរលំទាំងស្រុងនៃអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម ព្រមទាំងនាំមកនូវសន្តិភាពពេញលេញជូនមាតុភូមិកម្ពុជា កាលពីឆ្នាំ១៩៩៨ ក្រោមការអនុវត្តនយោបាយឈ្នះឈ្នះ ដែលជាគំនិតផ្តួចផ្តើមប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា។ សម្តេចក្រឡាហោម ស ខេង បានចាត់ទុកប្រជាការពារមានសារៈសំខាន់ក្នុងការចូលរួមលើការងារពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅទូទាំងប្រទេស ធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុវត្ថិភាព ផាសុខភាព និងសុខដុមរមនា។ សម្តេច ក៏បានណែនាំដល់អង្គប្រជុំត្រូវជជែក…

  • សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ

    សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូចដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា មិនត្រូវការសន្លឹកឆ្នោតពីក្រុមមនុស្សខិលខូច ដែលបំផ្លាញធនធានធម្មជាតិ បំផ្លាញសម្បត្តិជាតិ រំលោភយកដីរដ្ឋ ឬដីអ្នកដទៃនោះឡើយ ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងដូច្នេះនៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សា នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥នាក់។ ក្នុងឱកាសនេះ សម្ដេចតេជោ បានបញ្ជាក់ថា ឱ្យតែជិតដល់ពេលបោះឆ្នោត គឺតែងតែកើតមានអំពើលួចកាប់ព្រៃឈើ ទន្ទ្រានយកដីរដ្ឋ ប៉ុន្តែអាណត្តិនេះ មិនត្រូវថ្នាក់ថ្នមដើម្បការពារសន្លឹកឆ្នោតនោះឡើយ ពោល គឺត្រូវការពារធនធានធម្មជាតិ ព្រៃឈើ និងការពារសណ្ដាប់ធ្នាប់សង្គមជាចាំបាច់។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ឱ្យតែដល់រដូវបោះឆ្នោតមកដល់ គឺតែងតែមានការកាប់ទន្ទ្រានព្រៃ ការរំលោភយកដីរដ្ឋ ឬចាប់យកដីគេឯង ពីសំណាក់ជនខិលខូច ឱកាសនិយម ឬក្រុមអ្នកមានលុយ មានអំណាច។ សម្ដេច បន្តថា ឥឡូវកាប់ច្រើននៅខេត្តពោធិ៍សាត់, យប់មិញចៅហ្វាយខេត្តបានបញ្ជូនរឿងនេះមកខ្ញុំ។ មានខេត្តមួយចំនួនទៀតក៏បានបញ្ជូនព័ត៌មានមកថា…

  • សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច

    សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច

    ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌ឱ្យបានកាន់តែច្រើនទៀត ដើម្បីពង្រឹងផ្នែកយុត្តិធម៌នៅកម្ពុជា។ សម្តេច ថា យើងត្រូវការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យតុលាការ ក្នុងវិស័យយុត្តិធម៌នេះកាន់តែច្រើន ដូច្នេះ យើងមានតម្រូវការសាលាបែបនេះ ។ ដូច្នេះហើយ បើយើងមិនបណ្តុះបណ្តាលធនធានមនុស្ស តើយើងធ្វើអីកើត ។ ជាមួយនឹងការណែនាំបន្ថែមឱ្យប្រឹងប្រែងបណ្តុះបណ្តាលធនធានមនុស្សផ្នែកយុត្តិធម៌, សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យរៀបចំសាងសង់អន្តេវាសិកដ្ឋានសម្រាប់សិស្សស្នាក់នៅ ទាំងសិស្សវិជ្ជាជីវៈតុលាការ និងសិស្សសេដ្ឋកិច្ច សម្រាប់ស្នាក់នៅ។ សម្តេចក៏បានបង្ហាញបំណង សាងសង់អគារសហសិក្សាមួយខ្នងសម្រាប់ជួបជុំអ្នកជំនាញផ្នែកយុត្តិធម៌ផងដែរ។ សម្តេចតេជោ បានបង្ហាញក្ដីរីករាយនៅពេលឃើញក្រសួងនីមួយៗ យកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីបម្រើឱ្យវិស័យរបស់ខ្លួន។ ការបណ្តុះបណ្តាលធនធនានមនុស្សជំនាញទៅតាមវិស័យនីមួយៗនឹងធ្វើឱ្យកាន់តែងាយស្រួលក្នុងការបំពេញភារកិច្ច ដើម្បីឆ្លើយតបនឹងតម្រូវការជាក់ស្តែងជាដើម។ សម្តេច ក៏បានថ្លែងអំណរគុណមិត្តភក្តិបរទេស ដែលបានចូលរួមចំណែកនៅក្នុងការកែទម្រង់វិស័យតុលាការនៅកម្ពុជា ព្រមទាំងអរគុណមិត្តជប៉ុន ដែលបានជួយកសាងក្រមរដ្ឋប្បវេណីឱ្យកម្ពុជា ព្រមទាំងបន្តមកជួយបណ្តុះបណ្តាលសិស្សផ្នែករដ្ឋប្បវេណីបន្តទៀត។ សម្ដេចតេជោ បានចាត់ទុកការចូលរួមចំណែកផ្នែកយុត្តិធម៌ពីសំណាក់មិត្តបរទេស គឺជាចូលរួមចំណែកពង្រឹងនីតិរដ្ឋ ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា នោះគឺជាការឆ្លើយតបនឹងការរីកចម្រើនរបស់សង្គម។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រសាសន៍ដូច្នេះនៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា…

  • កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នាក្នុងសប្តាហ៍នេះ

    កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងចុះកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយជាមួយគ្នាក្នុងសប្តាហ៍នេះ

    ភ្នំពេញ៖ក្រសួងពាណិជ្ជកម្មកម្ពុជា  នឹងរៀបចំពិធីចុះហត្ថលេខា នៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែល​គ្រោងនឹងប្រព្រឹត្តទៅ​នា​ថ្ងៃទី៧-៨ ខែមិថុនា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ខណៈដែលវេទិកាធុរកិច្ចលើ​កទី២ រវាងកម្ពុជានិងអេមីរ៉ាត- អារ៉ាប់រួម ក៏រៀបចំនៅកំលុងពេលនោះដែរ។ បើតាមក្រសួងពាណិជ្ជកម្ម នៅអំឡុងពេលចុះហត្ថលេខា និងក្នុងវេទិកាធុរកិច្ចលើកទី២ រវាងកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម នេះ ក៏មានការចូលរួមពីខាងភាគីកម្ពុជា គឺ​រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា ឯកឧត្តម ប៉ាន សូរស័ក្តិ, សភាពាណិជ្ជកម្មកម្ពុជា និងស​មា​ជិកជាអ្នកវិយោគនៅកម្ពុជា។ ដោយឡែកភាគីអេមីរ៉ាតអារ៉ាប់រួម មាន​ ឯកឧត្តម ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអេមីរ៉ាតអារ៉ាប់រួម ,​ធុរជន និងវិនិយោគិនអេមីរ៉ាតអារ៉ាប់រួមចូលរួមវេទិកានេះផងដែរ។ ឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានប្រាប់ឱ្យដឹងបន្ថែមថា តាមការបើកការចចារជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនេះ គឺរំពឹងថា កិច្ចព្រមព្រៀងនេះ នឹងជួយបង្កើនទំ​ហំ​ពាណិជ្ជកម្មរបស់ប្រទេសទាំងពីរបន្ថែមទៀត ខណៈបច្ចុប្បន្នការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងអារ៉ាប់រួម នៅមានក​ម្រិតនៅឡើយ។ ឧកញ៉ាបានបញ្ជាក់ថា កម្ពុជានឹងមាន​ឱកាស​អាចនាំចូលនូវទំនិញមួយចំនួនពីអេមីរ៉ាតអារ៉ាប់រួម ដូចជាប្រភេទដំណាប់ផ្លែឈើ និងជាពិសេសគឺការនាំចូលប្រេងតែម្តង លើសពីនេះកម្ពុជា​ក៏បានទាក់ទាញឲ្យអេមីរ៉ាតអារ៉ាប់រួម មកធ្វើការវិនិយោគនៅ​ប្រទេសកម្ពុជា ទាក់ទងនឹងការកែច្នៃក្នុងវិស័យកសិកម្ម…

  • ស្ពានយោលមួយនៅ​ប្រទេសឥណ្ឌា​ បានដួលរលំជា​លើក​ទី២

    ស្ពានយោលមួយនៅ​ប្រទេសឥណ្ឌា​ បានដួលរលំជា​លើក​ទី២

    ញូវដែលី៖ ស្ពានយោលមួយដែលកំពុងត្រូវបានសាងសង់នៅក្នុងរដ្ឋដ៏ក្រីក្របំផុតមួយរបស់ប្រទេសឥណ្ឌា បានបាក់ធ្លាក់ជាលើកទីពី​រ ក្នុងរយៈពេល ១៤ ខែមកនេះ ដែល​ហេតុការណ៍នេះបានបណ្ដាលឱ្យមនុស្សម្នាក់បានបាត់ខ្លួន។ នេះបើយោងតាមសារព័ត៌មានមួយឈ្មោះថា ANI បានរាយការណ៍កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៣។​ គួរដឹងដែរថាស្ពានយោលមួយនេះកំពុងត្រូវបានសាងសង់នៅលើទន្លេហ្គែង(Ganges)ក្នុងស្រុកបាហ្កាភូ (Bhagalpur) នៃរដ្ឋប៊ីហារ (Bihar) ភាគខាងកើតនៃប្រទេសឥណ្ឌា។ ការសាងសង់នេះផងដែរ បានគ្រោងនឹងបញ្ចប់តាំងតែពីឆ្នាំ២០១៩ ប៉ុន្តែក៏ត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ។ ការពន្យារពេលមួយក្នុងចំណោមការពន្យារពេលជាច្រើនលើកនោះ គឺបណ្តាលមកពីការបាក់ស្រុតកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កន្លងទៅ ដោយសារខ្យល់បោកបក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងច្រើនសន្ធឹកសន្ធាប់។​ លោក រ៉ាក់ខេស គូម៉ា (Rakesh Kumar) ដែលជាអ្នករស់នៅក្នុងតំបន់ក្បែរនោះបាននិយាយថា ៖ «អំឡុងពេលនៃកា​រ​បាក់ធ្លាក់ វាបានធ្វើឱ្យមានការរង្គើដីយ៉ាងខ្លាំង ហើយហាក់ដូចជាមានអារម្មណ៍ថា មានអ្វីមួយកំពុងផ្ទុះឡើង។ ក្រោយមក យើងបានឃើញថាស្ពាននេះបានដួលរលំហើយ»។​ សារព័ត៌មាន ANI ​ដដែលបានឱ្យដឹងថា ក្នុងអំឡុងពេលនៃការដួលរលំកាលពីថ្ងៃអាទិត្យនោះ មានបុរសចំនួន ៨ នាក់ដែលកំពុងស្ថិតនៅលើស្ពានយោលមួយនេះ ហើយក្រោយហេតុការណ៍បានស្ងប់ស្ងាត់ទៅ សន្តិសុខម្នាក់ត្រូវបានគេរាយកា​រណ៍ថាបានបាត់ខ្លួន។ យោងតាមវីដេអូរបស់សារព័ត៌មាន ANI បានបង្ហាញឱ្យឃើញថា ផ្នែកមួយនៃស្ពានយោលបា​នបាក់ធ្លាក់លិចទៅក្នុងទឹក ដោយផ្នែកខ្លះមានសសរ និងខ្លះមានខ្សែដែកដែលកំពុងដាច់លោតចេញពីគ្នា។​…