Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម

    សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម។សម្តេចតេជោ បានថ្លែងដូច្នេះថា នៅរសៀលនេះ សម្តេចនឹងទទួលជួបជាមួយរដ្ឋមន្រ្តីពាណិជ្ជកម្មរបស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ហើយនៅក្រោយជំនួប កម្ពុជា និងអេមីរ៉ាត់អារ៉ាប់រួម នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយគ្នា ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម។សម្តេចតេជោ ហ៊ុន សែន ៖ កម្ពុជា នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួអេមីរ៉ាត់អារ៉ាប់រួម ដើម្បីជំរុញពាណិជ្ជកម្មបន្ថែម សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ខ្ញុំ នឹងលើកឡើងជាមួយពួកគាត់ ដែលពួកគាត់ត្រូវនាំចូលច្រើនណាស់ ទោះពួកគាត់មានប្រជាជនតិច តែអេមីរ៉ាត់អារ៉ាប់រួម ជាមជ្ឈមណ្ឌលចែកចាយដ៏ធំ។ សម្តេច ថា អេមីរ៉ាត់អារ៉ាប់រួម គាត់អាចបង្កើតរោងចក្រនៅកម្ពុជា សម្រាប់ការផលិតផលិតផល អញ្ចឹងគាត់ក៏អាចមកវិនិយោគនៅកម្ពុជា ហើយគាត់អាចចែកចាយបន្តទៅកាន់ប្រទេសដទៃ នេះគឺជាការបង្កើតឱកាសការងារសម្រាប់ប្រជាពលរដ្ឋរបស់យើង។ សម្តេចនាយករដ្ឋមន្ត្រី បានបន្ថែមថា យើងមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយចិនដែរ តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះទំហំពាណិជ្ជកម្មដែលនាំចេញពីកម្ពុជាចូលទៅក្នុងប្រទេសចិនកាន់តែច្រើន មានដូចជា ត្រី ស្វាយ មៀន ចេក ដែលជាផលិតផលកសិកម្មដែលពីមុនយើងគ្មានទីផ្សារ ប៉ុន្តែយើងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយនឹងចិន គឺទីផ្សាររបស់យើងត្រូវបានបើក ។ សម្តេចបន្តថា…

  • សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បី ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា

    សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ដើម្បី ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានបន្តប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់គ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។ សម្តេចថា ការទៅចូលរួមបោះឆ្នោត គឺកាតព្វកិច្ចដែលត្រូវពលរដ្ឋគួរបំពេញក្នុងរយៈពេល៥ឆ្នាំម្តង ដោយឆ្នាំនេះ មានគណបក្សចំនួន១៨ បានចូលរួមក្នុងការប្រកួតប្រជែង។ សម្តេចតេជោ មានប្រសាសន៍ដូច្នេះថា៖ សូមកុំភ្លេចទៅបំពេញកាតព្វកិច្ច ៥ម្តង យើងមានគណបក្សនយោបាយចំនួន១៨ ចូលរួមប្រកួតប្រជែង សូមទៅបោះឆ្នោតសម្រាប់ការជ្រើសរើស ការអនុវត្តប្រជាធិបតេយ្យដ៏ទៀងទាត់របស់កម្ពុជា។ ប្រទេសកម្ពុជា គឺជាប្រទេសដែលអនុវត្តទៀងទាត់ ច្បាស់លាស់បើប្រៀបធៀបជាមួយប្រទេសដទៃ។ ប្រទេសដទៃផ្តល់ការអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី ស្នើសុំទៅព្រះមហាក្សត្រ ឬប្រមុខរដ្ឋរំលាយសភាមុនអាណត្តិបោះឆ្នោត ប៉ុន្តែនៅកម្ពុជា អត់ធ្វើអ៊ីចឹងបានទេ រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យនាយករដ្ឋមន្រ្តី រំលាយសភាទេ រដ្ឋធម្មនុញ្ញបានកំណត់និតិកាលមានរយៈពេល៥ឆ្នាំ សភាមិនអាចរំលាយមុនអាណត្តិបានទេ លើកលែងតែរដ្ឋាភិបាល ត្រូវរំលាយពីរដងក្នុងរយៈពេល១២ខែ ហើយសភានឹងអស់អាណត្តិនៅពេលដែលសភាថ្មីចូលកាន់ដំណែង។ បន្ថែមពីនេះ ច្បាប់រដ្ឋធម្មនុញ្ញបានកំណត់ថា រៀងរាល់ថ្ងៃអាទិត្យ នាសប្តាហ៍ទី៤ ខែកក្កដា ត្រូវចាត់តាំងការបោះឆ្នោតជ្រើសរើសរាជរដ្ឋាភិបាលថ្មី ដោយឆ្នាំនេះ កម្ពុជាកំណត់យកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ជាថ្ងៃបោះឆ្នោត។ សម្តេចតេជោបានលើកឡើងថា រាជរដ្ឋាភិបាលថ្មី អាចនឹងចាប់កំណើតនៅដំណាច់ខែសីហា ឆ្នាំ២០២៣…

  • សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរ ចំពោះសមិទ្ធផល អគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល

    សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សាទរ ចំពោះសមិទ្ធផល អគារសិក្សា ១ខ្នង តម្លៃជិត ៤០ម៉ឺនដុល្លារ នៃអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល

    ខេត្តកំពង់ចាម៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានសម្តែងនូវការអបអរសាទរ ចំពោះសមិទ្ធផល ដែលបន្តកើតមាននៅក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ក្រោមកម្លាំងសាមគ្គីធម៌ របស់ឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គឹមថុង ព្រមទាំងក្រុមគ្រួសារ ក្នុងការចូលរួមចំណែក អភិវឌ្ឍវិស័យអប់រំ នៅក្នុងស្រុកស្រីសន្ធរ ដែលបានចំណាយថវិកាសាងសង់អស់ជិត ៤០ម៉ឺនដុល្លារ ។ ជាមួយគ្នានេះ ក៏សូមសម្តែងនូវការរឭកនឹកគុណ និងឧទ្ទិសបុណ្យកុសល ជូនដល់វិញ្ញាណក្ខន្ធ របស់ ឧកញ៉ា ស៊ុយ សុផាន ដែលបានខិតខំ ជួយកសាងសមិទ្ធផល យ៉ាងច្រើន សន្ធឹកសន្ធាប់ សម្រាប់បន្សល់ទុក ជាកេរ្តិ៍ដំណែលដល់សិស្សា នុសិស្សជំនាន់ក្រោយៗទៀត ។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចបានមានប្រសាសន៍បែបនេះ ក្នុងពិធីសម្ពោធអគារសិក្សា ១ ខ្នង កម្ពស់ ៣ជាន់ ២០បន្ទប់ មានទីតាំងស្ថិតក្នុងអនុវិទ្យាល័យ និងបឋមសិក្សាផ្ទះកណ្តាល ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម នាព្រឹក…

  • លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំ ការងារត្រៀមធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

    លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ដឹកនាំកិច្ចប្រជុំ ការងារត្រៀមធ្វើម្ចាស់ផ្ទះ នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២

    ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី ៧ ខែមិថុនា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការ និងអនុគណៈកម្មការរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោកជំទាវកិត្តិបណ្ឌិត អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃគណៈកម្មការ អនុគណៈកម្មការ ព្រមទាំងមន្ត្រីតំណាងពីក្រសួងការបរទេស សរុបចំនួន ៣៥នាក់។ របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន ៖

  • សមាជិកអចិន្ត្រៃយ៍បក្សខេត្ត សំណូមពរ ក្រុមការងារចុះមូលដ្ឋាន និងគណបក្សឃុំ-ភូមិ បន្តដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាជនឱ្យទាន់ពេលវេលា

    សមាជិកអចិន្ត្រៃយ៍បក្សខេត្ត សំណូមពរ ក្រុមការងារចុះមូលដ្ឋាន និងគណបក្សឃុំ-ភូមិ បន្តដោះស្រាយរាល់បញ្ហាប្រឈមនានា របស់ប្រជាជនឱ្យទាន់ពេលវេលា

    កំពង់ធំ៖ ឯកឧត្តម សោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ក្នុងឱកាសប្រគល់អាវនិងមួកសញ្ញាគណបក្សប្រជាជនកម្ពុជា ជូនគណបក្សឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ នារសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងកោតសរសើរ ចំពោះក្រុមការងាររបស់គណបក្ស និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៃគណបក្សឃុំ សាខាបក្សភូមិ ដែលតែងតែបានសហការគ្នាល្អ ក្នុងការបំពេញភារកិច្ចបម្រើប្រជាជន និងសមាជិកគណបក្សនៅតាម មូលដ្ឋាននានា នៅក្នុងភូមិ-ឃុំទាំងមូល នៃឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។ ឯកឧត្តម សោម ស៊ុន បានសំណូមពរដល់ក្រុមការងារចុះមូលដ្ឋានឃុំ-ភូមិ រួមជាមួយគណបក្សឃុំ សាខាបក្សភូមិ ត្រូវរួមសាមគ្គីភាពគ្នាខ្ពស់ បន្តបម្រើ ដោះស្រាយរាល់សំណូមពរ បញ្ហាប្រឈម និងកង្វល់នានារបស់ប្រជាជនយើងឱ្យទាន់ពេលវេលា។ ឯកឧត្តម ក៏បានក្រើនរំលឹកដល់ក្រុមការងារ រួមជាមួយថ្នាក់ដឹកនាំគណបក្សឃុំ សាខាបក្សភូមិ ត្រូវត្រួតពិនិត្យសមាជិកបក្ស ដែលមិនទាន់មានអត្តសញ្ញាណប័ណ្ណ ឬមានអត្តសញ្ញាណប័ណ្ណហួសសុពលភាពមិនអាចទៅបោះឆ្នោតបាន  ដើម្បីបំពេញឯកសារជំនួសឲ្យអត្តសញ្ញាណប័ណ្ណ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣  ខាងមុខនេះ ឲ្យបានគ្រប់ៗគ្នា ៕ ដោយ ប៊ុន រដ្ឋា

  • សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសប្បាយចិត្ត ដែល ថៃតបមកវិញថា មិនបណ្តេញពលករខ្មែរទេ ហើយថែមទាំងជួយសម្រួលដល់ពួកគេថែមទៀត

    សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសប្បាយចិត្ត ដែល ថៃតបមកវិញថា មិនបណ្តេញពលករខ្មែរទេ ហើយថែមទាំងជួយសម្រួលដល់ពួកគេថែមទៀត

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងនូវក្ដីសប្បាយចិត្ត ដែលបក្សនយោបាយថៃមួយ តបមកវិញថា មិនបណ្តេញពលករខ្មែរមកវិញទេ ហើយថែមទាំងជួយសម្រួលដល់ពួកគេថែមទៀតផង។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ដេចតេជោ បានបញ្ជាក់ដូច្នេះថា ម្សិលមិញ មានការបញ្ជាក់ជាក់លាក់ថា ថៃមិនបណ្តេញពលករកម្ពុជា និងឡាវ ចេញពីប្រទេសថៃនោះទេ។ សម្តេច បានបន្ថែមថា៖ ខ្ញុំបានទទួលព័ត៌មានដ៏ពេញចិត្ត ជាមួយនឹងការបកស្រាយថា នឹងមិនមានបញ្ហានោះកើតឡើងទេ អញ្ចឹងកម្ពុជាទទួលយកនូវការបកស្រាយនេះ ។ សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការទាក់ទិនទៅនឹងកម្មករអន្តោប្រវេសន៍ ដែលជាកិច្ចព្រមព្រៀងក្របខណ្ឌសម្រុះសម្រួលនៅក្នុងក្របខ័ណ្ឌអាស៊ាន ត្រូវបានទទួលការការពារ និងដោះស្រាយ។ សម្តេចតេជោ បានថ្លែងថា កម្ពុជា ក៏មានការមានកម្មករបរទេសធ្វើការដែរ ដូច្នេះយើងត្រូវយកចិត្តទុកដាក់សុខទុក្ខរបស់គេដែរ។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអរគុណចំពោះបក្សដែលមានសំឡេងឆ្នោត ប៉ុន្តែសម្តេចបញ្ជាក់ថា ខ្ញុំមិនដឹងថា អ្នកណាមានសំឡេងឆ្នោតច្រើនជាអ្នកណាទេ ដែលប្រទេសថៃ…

  • សម្ដេចតេជោ ហ៊ុន សែន៖ ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ដែលកម្ពុជា កសាងបានច្រើន ជាមូលដ្ឋានទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល

    សម្ដេចតេជោ ហ៊ុន សែន៖ ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ដែលកម្ពុជា កសាងបានច្រើន ជាមូលដ្ឋានទាក់ទាញអ្នកវិនិយោគ ដើម្បីបង្កើនការងារ និងប្រាក់ចំណូល

    កំពង់ឆ្នាំង៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ដែលកម្ពុជាកសាងបានច្រើន ជាមូលដ្ឋានទាក់ទាញអ្នកវិនិយោគ មកក្នុងប្រទេសយើង ដើម្បីបង្កើនការងារ និងប្រាក់ចំណូលចូនប្រជាពលរដ្ឋ។ សម្ដេចបន្តថា យើងខិតខំទាក់ទាញអ្នកវិនិយោគបន្ថែមទៀត ខណៈដែលរាជរដ្ឋាភិបាល បានកសាងហេដ្ឋារចនាសម្ព័ន្ធ។ សម្តេចតេជោ បានរំលឹកថា ឥឡូវនេះ ក្មួយៗមកធ្វើការងាយស្រួលជាងមុន កាលពីមុនផ្លូវមិនងាយស្រួលដូចឥឡូវទេ។ សម្ដេច បញ្ជាក់ថា ហេដ្ឋាសម្ព័ន្ធផ្លូវថ្នល់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកសាងច្រើន គឺជាមូលដ្ឋានមួយសម្រាប់ទាក់ទាញអ្នកវិនិយោគមកបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាយើង ដើម្បីបង្កើនការងារ និងប្រាក់ចំណូល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកទៀតថា នៅខែកុម្ភៈ ឆ្នាំ១៩៩៩ ពេលនោះ គឺវេទិការវាងរាជរដ្ឋាភិបាល និងវិស័យឯកជនជាតិលើកដំបូង បានចាប់ផ្តើម ដែលសម្ដេចបានដាក់ចេញនូវអនុសាសន៍ថា បណ្ដារោងចក្រមួយចំនួនត្រូវតែដាក់ទៅតាមបណ្ដាខេត្ត យើងមិនអាចប្រមូលផ្ដុំគ្នាតែទីក្រុងភ្នំពេញទេ។ ជាមួយគ្នានេះ សម្តេចតេជោ បានថ្លែងថា រាជរដ្ឋាភិបាល ខិតខំប្រឹងប្រែងក្នុងការស្វែងរកការងារជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយប្រឆាំងដាច់ខាតចំពោះក្រុមមួយចំនួនដែលបំផ្លាញឆ្នាំងបាយរបស់កម្មករកម្មការិនី អំពាវនាវឲ្យបរទេសឈប់ទិញទំនិញពីកម្ពុជា ដូច្នេះយើងប្រឆាំងដាច់ខាតចំពោះទង្វើទាំងនោះ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង…

  • សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានអនុវត្តត្រូវលើគោលនយោបាយអភិវឌ្ឍន៍វិស័យរោងចក្រទៅតាមបណ្ដាខេត្ត

    សម្ដេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល បានអនុវត្តត្រូវលើគោលនយោបាយអភិវឌ្ឍន៍វិស័យរោងចក្រទៅតាមបណ្ដាខេត្ត

    កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានអនុវត្តត្រូវលើគោលនយោបាយអភិវឌ្ឍន៍វិស័យរោងចក្រទៅតាមបណ្ដាខេត្ត ដែលចំណុចនេះ បានបង្ហាញពីការអនុវត្តគោលនយោបាយត្រឹមត្រូវ ច្បាស់លាស់ដល់ប្រជាជន ។ សម្តេចតេជោ បានបញ្ជាក់ថា ដើម្បីមានយន្តការត្រឹមត្រូវ ក្នុងការដំឡើងប្រាក់ខែដល់កម្មករ-កម្មករិនី បានត្រឹមត្រូវ និងច្បាស់លាស់ រាជរដ្ឋាភិបាលបានបង្កើតយន្តការត្រីភាគីមួយ ដោយមានការចូលរួមពីរាជរដ្ឋាភិបាល ម្ចាស់រោងចក្រ និងសហជីព ដើម្បីគិតគូរអំពីការដំឡើងប្រាក់ខែក្នុងរយៈពេល ១ឆ្នាំម្ដង ដល់កម្មករ-កម្មការិនី។ សម្តេចថា រាជរដ្ឋាភិបាល បន្តថែមទៀតលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ និងការទាក់ទាញវិនិយោគបន្ថែមលើវិស័យរោងចក្រនេះ មកកាន់កម្ពុជា ជាពិសេស ទៅដល់បណ្ដាខេត្ត ដើម្បីផ្ដល់ការងារដល់ប្រជាពលរដ្ឋ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសដល់គ្រប់រោងចក្រសហគ្រាសទាំងអស់ ដែលមានជនពិកា ត្រូវអនុញ្ញាតឱ្យចេញមុនម៉ោងរយៈពេល ១៥នាទី ដូចស្រ្ដីមានផ្ទៃពោះដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៕ អត្ថបទ៖…

  • សម្តេចតេជោ ហ៊ុន សែន នឹងចងក្រងជាកាតព្វកិច្ច សម្រាប់ការមើលសុខទុក្ខរបស់កម្មករ-កម្មការិនី

    សម្តេចតេជោ ហ៊ុន សែន នឹងចងក្រងជាកាតព្វកិច្ច សម្រាប់ការមើលសុខទុក្ខរបស់កម្មករ-កម្មការិនី

    កំពង់ឆ្នាំង៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងចងក្រងជាកាតព្វកិច្ច សម្រាប់ការមើលសុខទុក្ខរបស់កម្មករ-កម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ មានរហូតទៅដល់ ៦០ភាគរយ នៅក្នុងប្រទេសកម្ពុជា។ សម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដូច្នេះនៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និយោជិតសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។ សម្តេចតេជោ ហ៊ុន សែន បានបន្តសួរសុខទុក្ខដល់កម្មករ-កម្មការិនីទាំងអស់ទាក់ទងនឹងការទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងសុខទុក្ខនៅក្នុងក្រុមគ្រួសារ ជាពិសេស កម្មការិនីមានផ្ទៃពោះ ដែលត្រូវទទួលបានការយកចិត្តទុកដាក់ និងឧបត្ថម្ភបន្ថែមពីម្ចាស់រោងចក្រ និងរាជរដ្ឋាភិបាលផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ បានណែនាំឱ្យមានការចងក្រងជាកាតព្វកិច្ចតែម្ដង សម្រាប់ការមើលសុខទុក្ខរបស់កម្មករកម្មការិនី ពីព្រោះវិស័យឧស្សាហកម្មកាត់ដេរនេះ ខណៈវិស័យនេះ មានរហូតទៅដល់ ៦០ ភាគរយនៅក្នុងប្រទេសកម្ពុជា ដូច្នេះគោលនយោបាយនេះ ត្រូវបន្តពង្រីកឥតឈប់ឈរ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាល បន្តពង្រីកបន្ថែមលើការអភិវឌ្ឍ និងយកចិត្តទុកដាក់ផងដែរលើវិស័យការងាររបស់កម្មករកម្មការិនីទាំងអស់ ៕ អត្ថបទ៖…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន បន្តចុះជួបកម្មករ កម្មការិនីជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង

    កំពង់ឆ្នាំង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ នៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គី មានជ័យ ខេត្តកំពង់ឆ្នាំង។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យ ដឹងថា សម្តេចតេជោ ធ្លាប់បានអញ្ជើញជួបជាមួយកម្មករ កម្មការិនី នៅស្រុកសាម គ្គី មាន ជ័យ ខេត្តកំពង់ឆ្នាំងនេះចំនួន ២ដងរួចមកហើយកាលពីឆ្នាំ២០១៨។ សម្រាប់ជំនួបនៅថ្ងៃស្អែកនេះ គឺជាជំនួបលើកទី៣ហើយ។ ជំនួបថ្ងៃស្អែក មានកម្មក រ កម្មការិនីចូលរួមសរុបចំនួន ១៨,០៩៥នាក់ មកពីរោងចក្រ សហ គ្រា ស ចំនួន៥ ដែលកំពុងដំណើរការអាជីវកម្មក្នុង ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា រោងចក្រ សហគ្រាសទាំង៥ ដែលអនុញ្ញាត ឱ្យ កម្មករ…