Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម រួមគ្នាទប់ស្កាត់ក្រុមឧទ្ទាម ដែលអាចរត់ចូលមកកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន បញ្ជាទៅកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាម រួមគ្នាទប់ស្កាត់ក្រុមឧទ្ទាម ដែលអាចរត់ចូលមកកម្ពុជា

    កំពង់ចាម៖ សម្តចតេជោ ហ៊ុន សែន បានប្រកាសចេញបញ្ជាឱ្យកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងអាជ្ញាធរខេត្តរបស់កម្ពុជាជាប់ព្រំដែនប្រទេសវៀតណាម ពិសេស ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ត្រូវប្រុងប្រយ័ត្ន និងរឹតបន្តឹងចលនាជ្រៀតចូលកម្ពុជា នៃ ក្រុមឧទ្ទាម វាយប្រហារក្នុងប្រទេសវៀតណាម សម្លាប់មនុស្ស និងមានបំណងចូលមកជ្រកកោណនៅកម្ពុជា។ សម្តេចតេជោ បញ្ជាក់ថា កម្ពុជា មិនអនុញ្ញាតឱ្យនរណាម្នាក់ ឬក្រុមណាមួយ យកទឹកដីកម្ពុជា បង្កើតចលនា ឬកម្លាំងប្រដាប់អាវុធ ដើម្បីវាយប្រហារលើប្រទេសណាមួយឡើយ។ សម្តេច បន្តថា មេដឹកនាំចលនាបង្កើតកងកម្លាំងឧទ្ទាមវាយប្រហារឃុំចំនួន២ និងសម្លាប់មនុស្សជាច្រើននៅប្រទេសវៀតណាម រយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ អាចមានមេដឹកនាំចលនាកំពុងនៅកម្ពុជា ដែលមិនខុសពីករណីជនជាតិម៉ុងតាញ៉ា ឬករណីបង្កើតឱ្យមានជនភៀសខ្លួននៅខេត្តរតនគិរី កាលពីពេលកន្លងទៅនោះទេ។ សម្ដេចបានដាក់ការសង្ស័យថា អាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះ ជាក្រុមភេរវករផងដែរ។ សម្ដេចថា កម្ពុជា មិនអនុញ្ញាតឲ្យជនបរទេសណាមួយ យកទឹកដីកម្ពុជា ដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានព្រមានទៅដល់អង្គការអន្តរជាតិ ឬពលរដ្ឋកម្ពុជាទាំងឡាយណា ដែលឃុបឃិតឲ្យក្រុមនេះ ចូលកម្ពុជាផងដែរ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី…

  • សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃក្រោយ កម្ពុជា អាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ខណៈទីផ្សារអន្តរជាតិ កំពុងមានតម្រូវការខ្ពស់

    សម្ដេចតេជោ ហ៊ុន សែន៖ ថ្ងៃក្រោយ កម្ពុជា អាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ខណៈទីផ្សារអន្តរជាតិ កំពុងមានតម្រូវការខ្ពស់

    កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ថ្ងៃក្រោយ កម្ពុជា អាចក្លាយទៅជាប្រទេសអធិរាជស្វាយចន្ទី ពីព្រោះកម្ពុជា មានអំណោយផលក្នុងការដាំដុះស្វាយចន្ទី ហើយស្វាយចន្ទី គឺមានតម្រូវការខ្ពស់លើទីផ្សារអន្តរជាតិ ខណៈកាលពីឆ្នាំ២០២២ កម្ពុជា ប្រមូលផលស្វាយចន្ទីបាន ១១៨០០០០ តោន។ សម្តេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ន រាជរដ្ឋាភិបាល បានធ្វើប្រតិភូកម្មទៅថ្នាក់មូលដ្ឋាន អាចមានសិទ្ធិធ្វើការវិយោគ ក្នុងដើមទុនរហូតទៅដល់ ៥លានដុល្លារ ដែលកត្តានេះ ជាផ្នែកមួយក្នុងការទាក់ទាញវិនិយោគលើវិស័យកសិកម្មរបស់កម្ពុជា ទៅដល់ប្រជាពលរដ្ឋដោយផ្ទាល់នៅថ្នាក់មូលដ្ឋាន។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ សូមជម្រាបថា យោងរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិមានចំនួន…

  • សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់នោះទេ

    សម្តេចតេជោ ហ៊ុន សែន៖ គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់នោះទេ

    កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជា មិនដែលសន្យាខ្យល់ ដូចគណបក្សនយោបាយមួយចំនួននោះទេ។ សម្តេច បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ដឹកនាំរាជរដ្ឋាភិបាល មានគោលដៅជាក់លាក់ឆ្ពោះទៅមុខជានិច្ច ទោះបីជាជំហានគីង្គក់តែទៅមុខជានិច្ច ពោលគឺសន្សឹមៗទៅមុខជាលំដាប់។ សម្តេចតេជោ បានបន្ថែមថា គោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា មិនដូចជំហានយក្សរបស់ប៉ុល ពត នោះទេ គឺមិនអាចទៅរួចទេ។ គណបក្សប្រជាជនកម្ពុជា ធ្វើការងារសន្សឹមៗទៅតាមលទ្ធភាពដែលធ្វើទៅរួច ប៉ុន្ដែបើងាកទៅក្រោយវិញ កម្ពុជាយើង មានការផ្លាស់ប្ដូររីកចម្រើនច្រើនណាស់។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់កម្មករនិយោជិតទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ខណៈរាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យមានការឈប់សម្រាករយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ២២-២៤ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានប្រាក់ខែដដែល។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់ មកពីរោង ចក្រសហគ្រាសចំនួន៦ នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) ភូមិរវៀង ឃុំខ្នុរដំបង…

  • សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត គឺដើម្បីចៀសវាងការធ្វើចំណាកស្រុក និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ

    សម្តេចតេជោ ហ៊ុន សែន៖ គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត គឺដើម្បីចៀសវាងការធ្វើចំណាកស្រុក និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ

    កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា គោលនយោបាយ ពង្រាយរោងចក្រទៅតាមបណ្ដាខេត្ត គឺដើម្បីចៀសវាងការធ្វើចំណាកស្រុក និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋ ។ សម្ដេចតេជោ បានថ្លែងថា «ខ្ញុំពិតជារីករាយដែលបានឃើញនូវអ្វីដែលយើងបានខិតខំកសាងរោងចក្រផលិតកម្មនៅទូទាំងប្រទេស ហើយត្រូវបានរក្សាទុកដោយគ្មានការប្រែប្រួល បន្ថែមទៅដោយស្ថានភាពកាន់តែល្អប្រសើរឡើង»។ សម្តេច បញ្ជាក់ថា គោលនយោបាយពង្រាយរោងចក្រទៅតាមបណ្ដាខេត្តរបស់រាជរដ្ឋាភិបាល គឺដើម្បីចៀសវាងការធ្វើចំណាកស្រុករបស់ប្រជាពលរដ្ឋ និងផ្ដល់ការងារធ្វើនៅនឹងកន្លែងដល់ប្រជាពលរដ្ឋតែម្ដង ខណៈដែលនៅខេត្តកំពង់ចាម ឆ្នាំ២០២៣ មានរោងចក្រ សហគ្រាស ចំនួន៥១០ មានកម្មករនិយោជិតប្រមាណជាង ៣ម៉ឺន៦ពាន់នាក់ ។ សម្តេច បន្តថា យើងបានឃើញហើយថា ៥ឆ្នាំកន្លងទៅនេះ គឺជារយៈពេលដ៏លំបាកមួយសម្រាប់ជាតិយើង នោះនៅត្រង់ថា ជំងឺកូវីដ-១៩ បានយាយីយើង ហើយពេលនោះ គឺមានការកង្វល់យ៉ាងធំ ចំពោះកម្មករ-កម្មការិនីនៅក្នុងរោងចក្រតែម្ដង។ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ដែលបានសហការគាំទ្រដល់វិធានការរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ-១៩ តាមរយៈការចាក់វ៉ាក់សាំងគ្រប់គ្នា ធ្វើឱ្យកម្ពុជាទទួលបានភាពស៊ាំ ឈានទៅបើកប្រទេស និងសេដ្ឋកិច្ចជាប្រក្រតីឡើងវិញរហូតដល់បច្ចុប្បន្ននេះ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ជិត២ម៉ឺននាក់…

  • សម្តេចតេជោ ហ៊ុន សែន នឹងផ្អាកសកម្មភាពសំណេះសំណាលជាមួយកម្មករមួយរយៈ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត

    សម្តេចតេជោ ហ៊ុន សែន នឹងផ្អាកសកម្មភាពសំណេះសំណាលជាមួយកម្មករមួយរយៈ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត

    កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា នឹងផ្អាកសកម្មភាពសំណេះសំណាល ជាមួយកម្មករមួយរយៈ ក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដូច្នេះនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយការបោះឆ្នោត សម្ដេច នឹងបន្តចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនី នៅតាមបណ្ដារោចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោត សម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិន កុំឲ្យគេរិះគន់ និងផាកពិន័យ។ សម្តេចតេជោ បានបញ្ជាក់ថា ការដែលសម្តេចចុះសំណេះសំណាលជាមួយបងប្អូនកម្មករ-កម្មការិនីនៅតាមបណ្តារោងចក្រនានាដោយផ្ទាល់នាពេលបន្តបន្ទាប់នេះ គឺគ្មានអ្វីក្រៅពីពិនិត្យវឌ្ឍនភាពនៅតាមរោងចក្រ សួរសុខទុក្ខ និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករ -កម្មការិនី ឱ្យបានឆាប់រហ័ស។ សូមជម្រាបថា ដំណើរចុះជួបកម្មករ កម្មការិនីជុំទី១ ចាប់តាំងពីថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០១៧ ដល់ថ្ងៃទី១…

  • ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនីជិត ២ម៉ឺននាក់បន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

    ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញចុះជួបសួរសុខទុក្ខកម្មករ កម្មការិនីជិត ២ម៉ឺននាក់បន្តទៀត នៅស្រុកជើងព្រៃ ខេត្តកំពង់ចាម

    កំពង់ចាម៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បន្តអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខ ដល់កូនក្មួយកម្មករ កម្មការិនី នៅរោងចក្រឡឺក្រោន ស៊ូ អ៊ិនដាសស្ត្រី (LECROWN SHOES INDUSTRY) នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីធ្លាប់បាន អញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម នេះ ចំនួន១ដង រួចមកហើយ គឺកាលពីទី៦ មិថុនា ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន ២២៤៧០នាក់ មកពីរោងចក្រ សហគ្រាសចំនួន៨។ ជំនួបនេះ…

  • កម្ពុជាទទួលជំនួយ ពីរលានដុល្លារ ពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ចិនសម្រាប់ឆ្នាំ២០២៣

    កម្ពុជាទទួលជំនួយ ពីរលានដុល្លារ ពីមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង របស់ចិនសម្រាប់ឆ្នាំ២០២៣

    ភ្នំពេញ៖ កម្ពុជាទទួលបានជំនួយហិរញ្ញវត្ថុពីរលានដុល្លារ ពីមូលនិធិនៃគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សម្រាប់ឆ្នាំ២០២៣ ទៅលើគម្រោងចំនួនប្រាំបួនដែលជាគំនិតផ្តួចផ្តើមដែលបង្ហាញពីការប្តេជ្ញាចិត្តរួមរវាងកម្ពុជា និងចិន ដើម្បីចូលរួមចណែកកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់បណ្តាប្រទេសក្របខណ្ឌមេគង្គ-ឡានឆាង។ ជំនួយហិរញ្ញវត្ថុពីរលានដុល្លារពីចិន នៃកិច្ចសហប្រិតបត្តិការមេគង្គ​-ឡានឆាងនេះត្រូវបានធ្វើការចុះហត្ថលេខារួមគ្នារវាងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងឯកឧត្តម វ៉ាង វិនធាន(WANG Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅថ្ងៃ ទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។ ក្រសួងការបរទេសគូសបញ្ជាក់ថា ជំនួយមូលនិធិសម្រាប់គម្រោងចំនួន៩ នោះដើម្បីយកទៅអភិវឌ្ឍន៍ជាច្រើនវិស័យរួមមាន ការដំណឹងជញ្ជូននិងលូជីស្ទីក ប្រព័ន្ធព័ត៌មានវិទ្យា សន្តិសុខ ស្បៀង ការស្រាវជ្រាវ ការកសាងសមត្ថភាព ក៏ដូចជាការអភិរក្សបេតិកភណ្ឌ។ ក្រសួងបានរំលចចំពោះផលប្រយោជន៍កិច្ចសហការមេគង្គ-ឡានឆាង ដូច្នេះថា៖«ការអនុវត្តគំនិតផ្តួចផ្តើមសហការទាំងនេះ បង្ហាញពីការប្តេជ្ញាចិត្តរប​ស់កម្ពុជា និងចិន ដើម្បីចូលរួមចំណែកដល់ការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់គ្នា»។ ពាក់ព័ន្ធនឹងបញ្ហានេះដែរលោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាជំនួយក្នុងក្របខណ្ឌទន្លេមេគង្គ-ឡានឆាង ពីចិននេះ មានភាពចាំបាច់និងសមស្របតាមតម្រូវការជាក់ស្តែងក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា ទាំងការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ។ លោកបន្តថា៖«តំបន់មេគង្គនេះ ក្លាយជាទីអារម្មណ៍ និងជាទីប្រកួតប្រជែងរបស់មហាអំណាចផងដែរ។ ក្នុងតំបន់មេគង្គមានគំនិតផ្តួចផ្តើមជាច្រើន…

  • សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

    សម្ដេចក្រឡាហោម ស ខេង ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ

    (ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ដែលប្រគល់ជូនសម្ដេចក្រឡាហោម ស ខេង ដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា។ ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លាឧត្តុង្គឧត្តមបំផុត និងស័ក្តិសមចំពោះ សម្ដេចក្រឡាហោម ស ខេង ដែលផ្ដើមចេញពីស្នាដៃនៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងការចូលរួមដឹកនាំកសាង ប្រទេសកម្ពុជា ទទួលបាននូវសិទ្ធិសេរីភាព និងស្ថេរភាពនយោបាយក៏ដូចជាបាននិងកំពុងបន្តអភិវឌ្ឍន៍មាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើនថ្កុំថ្កើង រុងរឿងតទៅមុខទៀត ។ ឯកឧត្តម ហង់ជួន ណារ៉ុន បានលើកឡើងថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុតរបស់របស់សាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរៈជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ ។ គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់នូវស្មារដៃទាំងឡាយរបស់ សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកឆ័ន្ទ សម្រេចនៅថ្ងៃទី២៤…

  • ឯកឧត្តម ជា វ៉ានដេត ៖ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ

    ឯកឧត្តម ជា វ៉ានដេត ៖ សន្តិភាពគឺជាគ្រឹះនៃការអភិវឌ្ឍ

    ខេត្តកំពង់ឆ្នាំង ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយគ្រួសារបក្ស ចំនួន ១៤២០នាក់ នៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលធ្វើឡើងនៅទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំក្តុលសែនជ័យ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានថ្លែងលើកឡើងថា សន្តិភាព គឺជាគ្រឹះ នៃការអភិវឌ្ឍ មានន័យថា ទាល់តែមានសន្តិភាពទើបរាជរដ្ឋាភិបាលនិងប្រជាពលរដ្ឋមានពេលវេលាក្នុងការគិតគូរអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាសេដ្ឋកិច្ចគ្រួសារ។ ឯកឧត្តម ជា វ៉ាន់ដេត បន្តថា សមិទ្ធផលធំៗរបស់រាជរដ្ឋាភិបាលដែលសម្រេចបាននាពេលនេះ មានដូចជា ការរក្សាសន្តិភាពនិងសណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាភាពជោគជ័យនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរាជរដ្ឋាភិបាលកម្ពុជា ធ្វើឲ្យប្រទេសកម្ពុជាទាំងមូលទទួលបាននូវសុខសន្តិភាព និងរស់នៅក្រោមដំបូលសន្តិភាព ពិសេស បានការបង្កបរិយាកាសអំណោយផលដល់ការទាក់ទាញវិនិយោគិន បង្កើតការងារជូនបងប្អូនជាកម្មករ-កម្មការិនី និងទទួលបានអត្ថប្រយោជន៍ពីការងារក្នុងពេលបច្ចុប្បន្ននិងអនាគត។ ឯកឧត្តម ប្រធានក្រុមការងារ បានណែនាំបងប្អូនឱ្យបន្តយកចិត្តទុកដាក់បំពេញការងារ និងបញ្ជូនកូនចៅឱ្យបន្តការសិក្សាឱ្យបានគ្រប់ៗគ្នាដើម្បីទទួលបានការងារ និងប្រាក់ចំណូល និងចូលរួមអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចជាតិ ពិសេស ត្រូវយកចិត្តទុកដាក់លើបញ្ហាជីវភាពគ្រួសារ ជៀសវាងអំពើហឹង្សាក្នុងគ្រួសារ ផ្តល់សុភមង្គលក្នុងក្រុមគ្រួសារ។ ឯកឧត្តម ក៏បានពិភាក្សា និងផ្ដល់ដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងប្រឈមដូចជា សង់ផ្ទះជូនប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈផងដែរ។…

  • សម្តេចតេជោ ហ៊ុន សែន ៖ សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សាធារណជន

    សម្តេចតេជោ ហ៊ុន សែន ៖ សូមបន្តជួយផ្សព្វផ្សាយឲ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដល់សាធារណជន

    ភ្នំពេញ៖ តាមរយៈសារលិខិតនៅក្នុងឱកាសទិវាជាតិអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៦ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ក្រោមប្រធានបទ«TVETផ្តល់ជំនាញ និងការងារសមរម្យ» សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា សូមឱ្យគ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍របស់រដ្ឋ និងឯកជនព្រមទាំងប្រព័ន្ធផ្សព្វផ្សាយនានា សូមបន្តជួយផ្សព្វផ្សាយឱ្យបានទូលំទូលាយពីវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីបង្កើនការយល់ដឹងអំពីសារៈសំខាន់ នៃវិស័យនេះ ជូនដល់សាធារណជនបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាសំខាន់បំផុតសម្រាប់ស្វែងរកឱកាសការងារ ខណៈកិច្ចការនេះ រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្ពស់បំផុត ដោយចាប់ពីឆ្នាំ២០២៣ ទៅរាជរដ្ឋាភិបាល បានកំពុងផ្តល់អាហារូបករណ៍ ដល់យុវជនក្នុងគ្រួសារក្រីក្រ និងជនងាយរងគ្រោះនៅទូទាំងប្រទេស ចំនួន ១លាន ៥សែននាក់ ។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាមសិស្សនិស្សិត មាតាបិតាអាណាព្យាបាល កម្មករនិយោជិត និយោជក ផ្នែកឯកជន…