Category: នយោបាយ

  • សម្ដេចក្រឡាហោម ស ខេង ប្រគល់តួនាទីដល់លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទីនៃខេត្តកណ្ដាល

    សម្ដេចក្រឡាហោម ស ខេង ប្រគល់តួនាទីដល់លោក នូវប៉េង ច័ន្ទតារា ជាអភិបាលខេត្តស្ដីទីនៃខេត្តកណ្ដាល

    ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសសម្រេចប្រគល់តួនាទីដល់ លោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្តកណ្ដាល ជាអភិបាលខេត្តស្ដីទី ជំនួសឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ជាបណ្ដោះអាសន្ន៕ ខាងក្រោមនេះជាលិខិតប្រកាសរបស់សម្ដេចក្រឡាហោម ស ខេង ។ ដោយ-រ៉ាវុធ

  • ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

    ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញអបអរសាទរ ខួបលើកទី៤៦ ទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញអបអរសាទរប្រារព្ធខួប៤៦ឆ្នាំ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅរកការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលពិធីអបអរសាទរនេះ ប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃអង្គារ ទី២០ ខែមិថុនា ឆ្នាំ២០២៣ នៅក្រសួងការពារជាតិ។ សូមរំលឹកថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួបគម្រប់ ៤៦ឆ្នាំ នៃដំណើរតស៊ូឆ្ពោះទៅរកការរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្ត ដើម្បីរំដោះជាតិ និងប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ជាពេលដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យ ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេងទៀត បានសម្រេចចិត្តក្នុងស្ថានភាពដ៏តាន់តឹងបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ធ្វើដំណើរជ្រែកស្បៃរាត្រីឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុត ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកគាំទ្រក្នុងការរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុលពត។ ផ្តើមចេញពីដំណើរតស៊ូជាមួយទឹកចិត្តដ៏មុះមុតនោះហើយ…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាបក្ស នៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ ក្នុងនាមជាបក្ស នៃនគរទេវតា, កងទ័ពជំរំទេវតាកំពុងត្រៀមខ្លួនដើម្បីយកជ័យជម្នះជូនបក្សនៅក្នុងការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រខាងមុខ

    ខេត្តកំពង់ឆ្នាំង៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ឆ្នាំង ថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥១ ដោយរហូតមកដល់ពេលនេះ បានបំពេញបេសកកម្មជាច្រើន ក្នុងរបត់នៃប្រវត្តិសាស្ត្រកម្ពុជា៖ ទី១. ឆ្នាំ១៩៥១-៥៣ តស៊ូប្រឆាំងរបបអាណានិគម ដើម្បីឯករាជ្យជាតិ; ទី២. ឆ្នាំ១៩៥៤-៧០ ការពារឯករាជ្យ, សន្តិភាព និងអព្យាក្រឹតភាពកម្ពុជា ប្រឆាំងការជ្រៀតជ្រែករបស់បរទេស; ទី៣. ឆ្នាំ១៩៧០-៧៥ តស៊ូរំដោះជាតិពីរបប លន់ នល់; ទី៤. ឆ្នាំ១៩៧៥-៧៩ តស៊ូផ្តួលរំលំរបប ប៉ុល ពត និង ទី៥. ឆ្នាំ១៩៧៩ មកដល់ បច្ចុប្បន្ន ការពារការវិលត្រលប់នៃរបបខ្មែរក្រហម, ស្តារកសាងប្រទេសពីបាតដៃទទេ, បង្រួបបង្រួមជាតិ ក្រោម បាវចនា ជាតិ សាសនា ព្រះមហាក្សត្រ, ការពារបូរណភាពទឹកដី, បញ្ចប់សង្គ្រាមតាមរយៈនយោបាយឈ្នះ-ឈ្នះ និងថែរក្សាសន្តិភាពតាមរយៈការទប់ស្កាត់បដិវត្តន៍ពណ៌, អភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពរបស់ប្រជាជន…

  • ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២០ មិថុនា ២០២៣ (មានវីដេអូ)

    ព្យាករណ៍អាកាសធាតុ សម្រាប់ថ្ងៃទី២០ មិថុនា ២០២៣ (មានវីដេអូ)
  • សម្ដេចតេជោ ហ៊ុន សែន ស្នើបារាំង នាំមុខក្នុងការចរចារជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាត ជំហានទី៣

    សម្ដេចតេជោ ហ៊ុន សែន ស្នើបារាំង នាំមុខក្នុងការចរចារជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប បន្ដផ្ដល់ជំនួយឥតសំណងដល់កម្ពុជា ដើម្បីបន្ដសាងសង់រោងចក្រផលិតទឹកស្អាត ជំហានទី៣

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ឯកឧត្តម ឯកអគ្គរដ្ឋទូតបារាំង សុំឲ្យបារាំងនាំមុខក្នុងការចរចារជាមួយធនាគារអឺរ៉ុប និងសហភាពអឺរ៉ុប ផ្ដល់ជំនួយឥតសំណងបន្ថែមមកជំហានទី៣ សូមអរគុណទុកឲ្យហើយ។ ខ្ញុំតែជួប ខ្ញុំសុំហើយ ព្រោះខ្ញុំមិនមែនសុំយកទៅធ្វើផ្ទះឯណា ខ្ញុំសុំដើម្បីសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ។ តាមរយៈឯកអគ្គរដ្ឋទូតបារាំង សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាល នៃសាធារណរដ្ឋបារាំង ដែលកន្លងមក សម្ដេចតែងស្នើឲ្យបារាំង បន្ដការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះមានទាំងវិស័យទឹកនេះផងដែរ។ ដូច្នេះសម្ដេចសង្ឃឹមថា ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បន្ដមានវត្តមានជួយក្នុងការអនុវត្តគម្រោងបន្ដបន្ទាប់ ពិសេសជំហានទី៣។ ពាក់ព័ន្ធការអភិវឌ្ឍរោងចក្រផលិតទឹកស្អាតនេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ប្រសិនបើមិនឲ្យកម្ពុជា ពឹងបារាំងដើម្បីជួយសាងសង់ តើឲ្យកម្ពុជាទៅពឹងអ្នកណា? ដូច្នេះនេះជារឿងពិតដែលបារាំងបានចូលរួមចំណែកអភិវឌ្ឍន៍រោងចក្រផលិតទឹកស្អាតនៅកម្ពុជា ក្នុងនោះមានទាំងរោងចក្រនៅសង្កាត់និរោធន៍ ខណ្ឌព្រែកព្នៅ រហូតដល់រោងចក្រនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ ដែលជាប្រភពផ្គត់ផ្គង់ធំជាងគេ។ ជាមួយនឹងសំណើស្នើសុំឲ្យជួយបន្ដនេះ, សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ភាគីបារាំង និងសហភាពអឺរ៉ុប កុំឲ្យមានការព្រួយបារម្ភរឿងសំណងដែលកម្ពុជាបានខ្ចី ពោល រដ្ឋាករទឹករាជធានីភ្នំពេញ មានលទ្ធភាពគ្រប់គ្រាន់ដើម្បីសងត្រឡប់ទៅវិញនៅពេលណាមួយ ព្រោះទឹកទាំងអស់នេះ…

  • សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្ងៃចុះជួបជាមួយកម្មករ-កម្មការិនី ក្រោយការបោះឆ្នោតបន្តទៀត

    សម្តេចតេជោ ហ៊ុន សែន ប្រកាសថ្ងៃចុះជួបជាមួយកម្មករ-កម្មការិនី ក្រោយការបោះឆ្នោតបន្តទៀត

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ រួចរាល់ សម្ដេចនឹងចុះជួបជាមួយកម្មករ-កម្មការិនី ជាបន្តទៀត។ សម្ដេចតេជោ បានបញ្ជាក់ថា ក្រោយបោះឆ្នោត ខ្ញុំនឹងចុះ១០កន្លែងទៀត ខ្ញុំដាក់ក្នុងកម្មវិធីហើយ។ បោះឆ្នោត នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខ្ញុំដាក់កម្មវិធីថ្ងៃទី២៧ ខែកក្កដា ខ្ញុំនឹងចាប់ផ្ដើមជួបកម្មករ-កម្មការិនីបន្ដទៀត។ សម្ដេច ថា ការចុះជួបនេះ គឺចង់ពិនិត្យអ្វីដែលជាសមទ្ធិផល នៅជុំទី១ ដែល បានជួបកម្មករ ហើយដោះស្រាយបញ្ហាឲ្យពួកគាត់ និងចាប់ផ្ដើមឈានចូល ក្នុងដំណាក់កាល អនុវត្ដនយោបាយគាំទ្រសង្គម ទៅលើបញ្ហាស្ដ្រីមានផ្ទៃពោះ រហូតទៅដល់កូនអាយុ២ឆ្នាំ ដែលត្រូវចាប់ផ្ដើមពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។ ទន្ទឹមគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រឿងទាំងអស់នេះ មិនមានជារឿងងាយស្រួលនោះទេ សម្រាប់នាយករដ្ឋមន្ដ្រី នៅប្រទេសកម្ពុជា ខណៈដែលប្រទេសនានា ដែលជានាយករដ្ឋមន្ដ្រី និងប្រធានាធិបតី ឡើងមកគឺស្រួល ព្រោះមានទាំងអស់។ ការប្រកាសរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីបែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់…

  • សម្ដេចក្រឡាហោម ស ខេង៖ និវត្តជន បានរួមចំណែក តស៊ូធ្វើពលិកម្ម ក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ

    សម្ដេចក្រឡាហោម ស ខេង៖ និវត្តជន បានរួមចំណែក តស៊ូធ្វើពលិកម្ម ក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ

    (បាត់ដំបង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្ដីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តន៍ជន និងអតីតយុទ្ធជន ក្នុងស្រុកឯកភ្នំ ចំនួន ១,៧៥០រូប ។ សម្ដេចក្រឡាហោម ស ខេង បានថ្លែងអំណរគុណអង្គពិធីទាំងមូល ដែលបានអញ្ជើញមកចូលរួមក្នុងពិធីសំណេះសំណាលនាឱកាសនេះ។ សម្ដេចបន្តថាកម្មវិធីជួបសំណេះ សំណាលដូចគ្នានេះ បានរៀបចំឡើងដោយមានការគាំទ្រពីក្រុមការងារចុះមូលដ្ឋានខេត្តបាត់ដំបង ក្រុមការងារថ្នាក់ក្រុង និងស្រុកនៃខេត្តបាត់ដំបង ហើយគ្រោងនឹងបញ្ចប់ឲ្យបានមុនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្ដេចក្រឡាហោម បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរ ចំពោះអង្គពិធីទាំងមូលដែលជាថ្នាក់ដឹកនាំរដ្ឋបាលក្រុង និងសង្កាត់ ក្រុមការងារ មន្ត្រីរាជការ និងកងកម្លាំងចំណុះរដ្ឋបាលក្រុងដែលខិតខំបំពេញតួនាទីនិងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឲ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ។ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់ នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងស្រុកឯភ្នំ ដែលតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាលដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ ដែលថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាន់ក្រោយបានចងចាំ…

  • ប្រជាពលរដ្ឋចំនួន ៣៦៥០នាក់ បានស្មគ្រ័ស្មោះមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ

    ប្រជាពលរដ្ឋចំនួន ៣៦៥០នាក់ បានស្មគ្រ័ស្មោះមករួមរស់ជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ស្រុកអូររាំងឪ

    ខេត្តត្បួងឃ្មុំ ៖ ដោយមើលឃើញពីគុណតម្លៃដ៏ថ្លៃថ្លានិង ការកសាងសមិទ្ធិផលដ៏ឧត្តុងឧត្តមជាច្រើនមិនអាចកាត់បានរបស់គណបក្សប្រជាជនកម្ពុជា ចំពោះជាតិ និងប្រជាជនកម្ពុជា» នេះជាការលើកឡើងរបស់ តំណាងសមាជិក សមាជិការបញ្ចូលថ្មីមកពីមូលដ្ឋានឃុំទាំង៧ របស់ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មី នៅបរិវេណវិទ្យាល័យអូររាំងឪ នៅព្រឹកថ្ងៃអាទិត្យ ទី១៨ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងនៅក្នុងឱកាស អញ្ជើញជាអធិបតី ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានមានប្រសាសន៍ថា ក្នុងនាមថ្នាក់ដឹកនាំ និង សមាជិក សមាជិកា ខ្ញុំសូមស្វាគមន៍ បងប្អូនទាំងអស់ ដែលបានសម្រេចចិត្តត្រូវ ក្នុងការរួមរស់ជីវភាពជាមួយគណបក្សប្រជាជនកម្ពុជា រួមគ្នាសាងអំពើល្អ ជួយដល់ស្រុកអូររាំងឪ និងប្រជាជនយើង លើកស្ទួុយកិត្តិយស និង កេរ្តិ៍ឈ្មោះរបស់យើង រួមគ្នាថែរក្សាសមិទ្ធិផលកន្លងមក និង ខិតខំកសាងសមិទ្ធិផលថ្មីៗបន្ថែមទៀត ក្នុងនោះគឺអនុវត្តតាមគោលនយោបាយជា អាទិភាពទាំង៥ គឺ ធនធានមនុស្ស ផ្លូវ ទឹក ភ្លើង និង សុវត្ថិភាពភូមិឃុំ ។ -អាទិភាពទី១…

  • រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ទៀត មកពិនិត្យនិងពិភាក្សា

    រដ្ឋសភាទទួលយកសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួន៥ទៀត មកពិនិត្យនិងពិភាក្សា

    ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភា។ កិច្ចប្រជុំបានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ចំនួន៦ ដែលស្នើឡើងដោយរាជរដ្ឋាភិបាលមកប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា នៅក្នុងនោះមាន៖១- សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត។ គណៈកម្មាធិការអចិន្រ្តៃយ៍ សម្រេចប្រគល់ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា សហការជាមួយគណៈកម្មការមហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញ។ ២- សេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយ គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ដោយបានប្រគល់ជូនដល់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា សហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍…

  • សម្ដេចតេជោ ហ៊ុន សែន៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន មិនអនុញ្ញាតឱ្យកាត់ចូល ជាក្រុងរបស់រាជធានីភ្នំពេញទេ

    សម្ដេចតេជោ ហ៊ុន សែន៖ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន មិនអនុញ្ញាតឱ្យកាត់ចូល ជាក្រុងរបស់រាជធានីភ្នំពេញទេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន មិនអនុញ្ញាតឱ្យកាត់ចូលជាក្រុងរបស់រាជធានីភ្នំពេញទេ គឺបង្កើតជាក្រុងថ្មី សម្រាប់ខេត្តកណ្ដាល ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានប្រកាស បែបនេះ ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រោងចក្រប្រ ព្រឹត្តកម្មទឹកស្អាត បាក់ខែង ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣។ សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុង ១ទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក ៥ឃុំ ពីស្រុកកោះធំ។ អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន ៥ គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ…