-
ឯកឧត្តមបណ្ឌិត ហង្ស សាមឿន អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតសូមអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នា ដោយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី ១៨

ឯកឧត្តមបណ្ឌិត ហង្ស សាមឿន ជាអនុប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនស្រុកកណ្តាលស្ទឹង តំណាង ឯកឧត្តមកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង បានជួបសំណេះសំណាលជាមួយអាជ្ញាធរដែនដីនិងលោកគ្រូអ្នកគ្រូពេទ្យទូទាំងស្រុកកណ្តាលស្ទឹងខេត្តកណ្តាលនៅថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ២០២៣ នេះនៅទីស្នាក់ការគណៈបក្សប្រជាជនកម្ពុជា។ ឯកឧត្តមបណ្ឌិត ហង្ស សាមឿន បានលើកឡើងថាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិ ព្រឹទ្ធបណ្ឌិត ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន និងជាស្នូល នៃគណបក្សប្រជា ជនកម្ពុជាជាមគ្គុទេសដ៏ឆ្នើមនៃប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឆ្លងកាត់ដំណាក់កាលដ៏សែនលំបាកនានា ប្រកបដោយគតិបណ្ឌិត ភាពឈ្លាស ភាពអង់អាច សម្រេចបានជោគជ័យដ៏ត្រចះត្រចង់ជូនជាតិមាតុភូមិនិង សូមថ្លែងអំណរគុណ និងសម្តែងនូវកត្តញ្ញូតាធម៌យ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជន។ ឯកឧត្តមហង្ស សាមឿនបានលើកឡើងបន្តថា ធ្វើជាមន្ត្រីមិនថាជាមន្ត្រីរដ្ឋឬមន្ត្រីបក្សនោះទេ ការងារសំខាន់គឺបម្រើប្រជាពលរដ្ឋ។ក្រុមការងាររីករាយស្វាគមន៍អ្នកដែលមានបំណងចូលរួមជីវភាពការងារជាមួយក្រុមការងារ គឺរីករាយស្វាគមន៍ទទួលយកទាំងអស់ ឲ្យតែឆន្ទៈរួមដើម្បីប្រយោជន៍ប្រជាជននៅមូលដ្ឋាន។ ឯកឧត្តមបន្ថែមទៀតថា កត្តារួមសាមគ្គីភាព ការធ្វើអំពីល្អចំពោះប្រជាជនពលរដ្ឋ ជាកត្តាសំខាន់ ដើម្បីជាក្តីសង្ឃឹមចំពោះប្រជាពលរដ្ឋ។ជាមួយគ្នានេះដែរ ឯកឧត្តម បានជម្រុញអាជ្ញាធរមូលដ្ឋានបន្តពង្រឹងបម្រើសេវាសាធារណៈឲ្យកាន់ប្រសិទ្ធភាពថែមទៀត និងលឿនរហ័ស។ ឯកឧត្តមអនុប្រធានបានថ្លែងអំណរគុណដល់ក្រុមការងារមូលដ្ឋានថ្នាក់ស្រុកឃុំនិងក្រុមការងារថ្នាក់កណ្ដាល បានខិតខំប្រឹងប្រែងបំពេញបានល្អប្រសើរ មិនត្រឹមតែប៉ុណ្ណោះ បានចំណាយទាំងកម្លាំងកាយចិត្ត…
-
រដ្ឋាភិបាល សម្រេចបង្កើតអគ្គនាយកដ្ឋានថ្មីមួយទៀត ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យសម្រេចបង្កើតនិងបំពេញបន្ថែមអគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល ឱ្យស្ថិតនៅក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព និងស័ក្តសិទ្ធិភាពនៃការដឹកនាំ គ្រប់គ្រង និងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។ ក្នុងអនុក្រឹត្យដែលចុះហត្ថលេខាដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចុះថ្ងៃទី ២២ខែមិថុនា ឆ្នាំ ២០២៣ មាន ៣ជំពូក និង ១០ មាត្រា ដែលបានចែងពី បេសកកម្ម តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធ។ អនុក្រឹត្យគូសបញ្ជាក់ថា៖« អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល បំពេញមុខងារជាសេនាធិការឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លើបេសកកម្មដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលកម្ពុជា ដោយឈរលើគោលការណ៍សេដ្ឋកិច្ចទីផ្សារនិងសមធម៌សង្គម អនុលោមតាមគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀត ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល»។ អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថលមានតួនាទីនិងភារកិច្ចដូចជា ចូលរួមរៀបចំនិងអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ ផែនការ គម្រោង កម្មវិធី និងផែនការសកម្មភាព ពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថលនិងចូលរួមរៀបចំនិងអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតពាក់ព័ន្ធនឹងសេដ្ឋកិច្ចឌីជីថល។រៀបចំនិងអនុវត្តគោលការណ៍ណែនាំឬបទដ្ឋានបច្ចេកទេសនានាសំដៅគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងចូលរួមស្រាវជ្រាវ វិភាគ តាមដាន និងវាយតម្លៃការវិវឌ្ឍនិងនិន្នាការសេដ្ឋកិច្ចឌីជីថលក្នុងបរិការណ៍តំបន់និងសកល។ ដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងដឹកនាំ…
-
រដ្ឋសភាពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ប្រាំមួយផ្សេងទៀតទាក់ទងវិស័យថាម ពល អគ្គិសនី

ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ ព្រះរាជា ណាចក្រកម្ពុជានៅព្រឹកថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបន្តដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ដោយមាន វត្តមានសមាជិកសមាជិការដ្ឋសភា ពេលចាប់ផ្តើមសម័យប្រជុំ ចំនួន ១១១រូប ដើម្បីពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧ មានដូចជា៖ ១- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ បោះឆ្នោត។២- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ព្រមលើ ការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ អេឡិកទ្រីខល ផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍ វារីអគ្គិសនីស្ទឹងឫស្សីជ្រុំ កណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនី ស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង។ ៣- ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី ការអនុម័តយល់ ព្រម លើការធានាទូទាត់របស់រាជ-រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់ឃី សូឡា ផៅវ័រ ឯ.ក…
-
រដ្ឋសភាអនុម័ត ១១១សំឡេង លើសេចក្តីព្រាងច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានបន្តសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដើម្បីពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត និងសេចក្តីព្រាងច្បាប់ចំនួនប្រាំមួយ ផ្សេងទៀត។សមាជិកសមាជិការដ្ឋសភា ចូលរួម ប្រជុំ ចំនួន១១១រូប។ សេចក្តីព្រាងច្បាប់នេះចែងអំពីការធ្វើវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា ឃុំ សង្កាត់ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងច្បាប់ស្តី ពី ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សា ក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្នុងគោលបំណង លើកស្ទួយ គុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដែលបានចារឹក នៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ និងលើកកម្ពស់ការទទួលខុសត្រូវ របស់អ្នកដឹកនាំនយោបាយដែលត្រូវ ជ្រើសរើសតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់ក្រោមជាតិ។ សេចក្តីថ្លែងហេតុអំពីសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់បោះឆ្នោត របស់រាជរដ្ឋាភិបាលបានឱ្យដឹងថា៖យោងតាម រដ្ឋធម្មនុញ្ញ ដែលជា ច្បាប់កំពូល របស់ជាតិ…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ៖ បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយ ក៏កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម

ខេតតាកែវ៖ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលមន្ទីរពាណិជ្ជកម្ម ខេត្តតាកែវ ស្ថិតក្នុងភូមិប្រហ៊ូត សង្កាត់រកាក្រៅ ក្រុងដូនកែវ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លើកឡើងថា បើទោះបីជាពិភពលោកកំពុងជួបប្រឈមនូវវិបត្តិធំៗជាសកល ក៏ដោយ ក៏ កម្ពុជានៅតែរក្សាបាននូវលំនឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩ ព្រមទាំងទំហំពាណិជ្ជកម្ម មានសន្ទុះកើនទ្បើងគួរកត់សម្គាល់។ ឯកឧត្តមរដ្ឋមន្ត្រី បន្តថា វិស័យពាណិជ្ជកម្ម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាវិស័យអាទិភាពគន្លឹះមួយ ក្នុងចំណោម វិស័យអាទិភាពផ្សេងៗទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ កំណើនការងារ ការបែងចែកផ្លែផ្កាប្រកបដោយ សមធម៌ និងប្រសិទ្ធភាព ព្រមទាំងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។ ក្នុងន័យនេះ ក្រសួងពាណិជ្ជកម្ម បានខិតខំប្រឹងប្រែងប្រកបដោយភាពបុរេសកម្ម រហូតសម្រេចបានសមិទ្ធផលសំខាន់ៗជាច្រើន រួមមាន៖ ការផ្តល់សេវាសាធារណៈប្រកបដោយការទទួលខុសត្រូវខ្ពស់ (ការផ្តល់វិញ្ញាបនបត្របញ្ជាក់ដើមកំណើតទំនិញ) ការចុះបញ្ជីក្រុមហ៊ុន-សហគ្រាស (តាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា) ការកសាងច្បាប់ បទប្បញ្ញត្តិ និងលិខិតបទដ្ឋាននានា ការកសាងបង្កើតម៉ាកសមូហភាព ម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងការពារកម្មសិទ្ធិបញ្ញា, ការរក្សាបាននូវស្ថេរភាពទីផ្សារ ស្ថេរភាពថ្លៃទំនិញចាំបាច់សម្រាប់ជីវភាពប្រចាំថ្ងៃ ការពង្រឹងតុល្យភាពជញ្ជីងពាណិជ្ជកម្មរវាងការនាំចេញនាំចូល ការបន្តធ្វើពិពិធកម្ម…
-
ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៖ កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេស មានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត

ខេត្តក្រចេះ៖ ក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល មានប្រសាសន៍ថា កម្ពុជា គឺជាប្រទេសប្រជាធិបតេយ្យសេរីពហុបក្ស ដោយមានគណបក្សនយោបាយច្រើនចូលរួមនៅក្នុងការប្រកួតប្រជែង ហើយប្រជាពលរដ្ឋជាម្ចាស់ប្រទេសមានសិទ្ធិជ្រើសរើសអ្នកដឹកនាំរបស់ខ្លួនតាមរយៈការបោះឆ្នោត។ ឯកឧត្តម បណ្ឌិត បន្តថា ជាក់ស្តែង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កន្លងទៅនេះ ពិតជាបានដំណើរការដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ និងគ្មានអំពើហិង្សា ព្រមទាំងមានការចូលរួមពីប្រជាពលរដ្ឋខ្មែរប្រមាណជាង ៨០ % នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយគណបក្សនយោបាយទាំង ១៧ ក៏មានឱកាសពេញលេញក្នុងការធ្វើសកម្មភាពស្របតាមបទប្បញ្ញត្តិច្បាប់ ដើម្បីស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ។ ទាំងនេះ ពិតជាបានបង្ហាញអំពីភាពចាស់ទុំ និងភាពម្ចាស់ការនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ព្រមទាំងជាការឆ្លុះបញ្ចាំងអំពីការប្តេជ្ញាចិត្តរបស់កម្ពុជា នៅក្នុងការអនុវត្តគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បន្តថា ក្នុងនាមជាសកម្មជនយុវជនគណបក្ស ដែលជាជំនួយការវរបស់គណបក្សក្នុងការបំផុសចលនាយុវជនឱ្យគាំទ្របុព្វហេតុដ៏ត្រឹមត្រូវរបស់គណបក្ស…
-
សម្តេចក្រឡាហោម ៖ គុណបំណាច់នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជន ក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍ

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ខេត្ដបាត់ដំបងនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣នេះ។ អញ្ជើញមានប្រសាសន៍សំណេះសំណាលនាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះកងកម្លាំងប្រដាប់អាវុធ មន្ដ្រីរាជការ សាស្រ្ដចារ្យ លោកគ្រូ អ្នកគ្រូ បុគ្គលិក និងមន្រ្ដីជាប់កិច្ចសន្យា នៃមន្ទីរអង្គភាពនានា ក្នុងក្រុងបាត់ដំបង ដែលខិតខំបំពេញតួនាទី និងភារកិច្ចសម្រេចបានសមទ្ធផលថ្មីៗជាបន្តបន្ទាប់ រួមចំណែកធ្វើឱ្យសម្រេចបានជោគជ័យនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៦នេះ ។ សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់អំពីគុណបំណាច់ នៃការរួមចំណែករបស់និវត្តជន និងអតីតយុទ្ធជនក្នុងក្រុងបាត់ដំបង ដែលបានតស៊ូធ្វើពលិកម្មក្នុងគ្រប់សម័យកាល ដើម្បីបុព្វហេតុសន្តិភាព ស្ថេរភាព ការបង្រួបបង្រួម និងការអភិវឌ្ឍលើគ្រប់វិស័យ…
-
ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនឯកឧត្តម គង់ បូរ៉ា ដល់គេហដ្ឋាន រាជធានីភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំ នៃយុវជនគណបក្សថ្នាក់កណ្តាល បាដឹកនាំគណៈប្រិភូយុវជន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា ទីប្រឹក្សាក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៊ីនគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមឆាប់ជាសះស្បើយ មានសុខភាពល្អ និងកម្លាំងមាំមួន។ ឯកឧត្តម គង់ បូរ៉ា បានបង្ហាញនូវក្តីរំភើបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចាត់តាំងឯកឧត្តម ចាយ បូរិន បានមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតមកផ្តល់ឲ្យរូបខ្ញុំបាទ…
-
ឯកឧត្តម ចាយ បូរិន បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជូនឯកឧត្តម គង់ បូរ៉ាដល់គេហដ្ឋាន រាជធានីភ្នំពេញ
ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមថុនា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធានផ្នែកឃោសនាអប់រំនៃយុវជនគណបក្សថ្នាក់កណ្តាល បាដឹកនាំគណៈប្រិភូយុវជន សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានយុវជនគណបក្សថ្នាក់កណ្តាល និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា ទីប្រឹក្សាក្រសួងផែនការ សមាជិកគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ប្រធាននាយកដ្ឋានការងារចាត់តាំងក្បាលម៉ាស៊ីនគណបក្ស ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ឯកឧត្តម ចាយ បូរិន បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ជូនឯកឧត្តម គង់ បូរ៉ា និងសូមបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយបីបាច់ថែរក្សាឯកឧត្តមឆាប់ជាសះស្បើយ មានសុខភាពល្អ និងកម្លាំងមាំមួន។ ឯកឧត្តម គង់ បូរ៉ា បានបង្ហាញនូវក្តីរំភើបនិងសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានចាត់តាំងឯកឧត្តម ចាយ បូរិន បានមកសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមបណ្ឌិត និងលោកជំទាវបណ្ឌិតមកផ្តល់ឲ្យរូបខ្ញុំបាទ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។ នេះជាកាយវិការដ៏ប្រពៃថ្លៃថ្លា…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ មានតែគណបក្សប្រជាជនតែមួយគត់ មានគោលនយោបាយច្បាស់លាស់ ក្នុងការអភិវឌ្ឍន៍ជាតិ

(ខេត្តស្វាយរៀង) ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍បានអញ្ជើញជួបសំណេះសំណាល ជាមួយ ក្រុមគ្រូពេទ្យ គ្រូបង្រៀន សិស្សានុសិស្ស និស្សិត នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង នារសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ ។ សម្តេចកិត្តិសង្គហបណ្ឌិត បាន កោតសសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការបងប្អូននារី និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃ ស្រុកស្វាយជ្រំទាំងអស់ ដែលបានយកអស់កម្លាំងកាយ ប្រាជ្ញា ស្មារតី ចូលរួមអនុវត្តប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ និងឆ្នៃប្រឌិត នូវទិសដៅភារកិច្ចរបស់រាជរដ្ឋាភិបាល ព្រមទាំងទិសដៅភារកិច្ចរបស់សមាគមនារី និងគណៈចលនាស្ត្រីសម្រេចបានជោគជ័យ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើកិច្ចការអាទិភាពសំខាន់ៗដែលបានដាក់ចេញ ។ សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ប្រមុខរាជរដ្ឋាភិបាល បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់តម្លៃស្ត្រី ដោយបានផ្តល់អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួង ស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណាឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយគុណភាព ប្រសិទ្ធភាពការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម…