-
សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងយុត្តិធម៌ ត្រូវក្ដាប់ឱ្យបាននយោបាយព្រហ្មទណ្ឌ ព្រោះក្រុមជ្រុលនិយម បន្ដមានវត្តមាននៅកម្ពុជា

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានណែនាំដល់ក្រសួងយុត្តិធម៌ ត្រូវក្តាប់ និងគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឱ្យបានជាប់ជាប្រចាំ ដែលជាកាតព្វកិច្ចចាំបាច់ ព្រោះក្រុមជ្រុលនិយមបន្ដមានវត្តមាននៅកម្ពុជា។ សម្ដេចតេជោ បានលើកឡើងថា ក្រសួងយុត្តិធម៌ ក្នុងនាមតំណាងជារាជរដ្ឋាភិបាល ក្នុងឧត្តមក្រុមប្រឹក្សាចៅក្រមចាំបាច់ណាស់ត្រូវគ្រប់គ្រងនយោបាយព្រហ្មទណ្ឌឲ្យរឹងមាំ ជាពិសេសសម្រាប់ប្រទេសរបស់យើងដែលពោរពេញទៅដោយ គេហៅថា អំពើជ្រុលនិយមហួសហេតុដែលបន្ដមានវត្តនៅកម្ពុជា ដូច្នេះទាមទារឲ្យរាជរដ្ឋាភិបាល តាមរយៈក្រសួងយុត្តិធម៌ ត្រូវក្ដាប់នយោបាយព្រហ្មទណ្ឌឲ្យជាប់។ សម្ដេច ថា បញ្ហាខាងលើនេះ មិនត្រូវមើលស្រាលឡើយ។ តើហេតុអ្វី? ព្រោះប្រទេសជិតខាងនៅសុខៗក៏ផ្ទុះអាវុធ ហើយក៏មានមនុស្សមួយចំនួនកំពុងរត់មកលាក់ខ្លួននៅកម្ពុជា។ បញ្ហានេះ សម្ដេច ក៏បានឲ្យស្វែងយល់អំពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែនផងដែរដែលបានកើតចេញពីចំណុចតូចៗ។ សម្ដេចលើកជាសំណួរថាហេតុអ្វីបានជារុស្ស៊ីមានកម្លាំងប្រដាប់អាវុធងើបឡើងបះបោរ? ហើយអ្វីបានជាប្រទេសមហាអំណាចមួយមានទាហានស៊ីឈ្នួល? កម្លាំងទាហានស៊ីឈ្នួលមិនមែនវ៉ៃទៅអ៊ុយក្រែនឯណា! វ៉ៃបកមករុស្ស៊ីវិញ ។ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា នៅក្នុងកាលៈទេសៈ ដើម្បីធានានូវស្ថិរភាព សន្ដិភាពដល់ប្រទេស និងស្ថិរភាពខាងនយោបាយ ការគ្រប់គ្រងនយោបាយព្រហ្ម ត្រូវតែជាកាតព្វកិច្ចចាំបាច់ ហើយដែលរាជរដ្ឋាភិបាលត្រូវធ្វើ ៕ អត្ថបទ៖…
-
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យចៅក្រម ព្យាយាមសម្របសម្រួលលើជម្លោះប្តី-ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងគ្នា

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំដល់ចៅក្រមទាំងអស់ ព្យាយាមសម្របសម្រួលឱ្យអស់ពីលទ្ធភាព លើជម្លោះប្តី ប្រពន្ធ និងកុំលើកទឹកចិត្តឱ្យលែងលះគ្នាឱ្យសោះ ត្រូវសម្របសម្រួលបញ្ចប់វិវាទ ធ្វើតាមរូបមន្តឈ្នះឈ្នះ ដែលជាវិធីដ៏ល្អ។ សម្តេចតេជោ ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិត ខំប្រឹង ប្រែងក្នុងការអនុវត្តការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ជាពិសេស សមិទ្ធផលនានា ដែលសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ សម្រេចបានរហូតមកទល់ពេលនេះ។ សម្តេច ក៏បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ ប្រើប្រាស់ឱ្យអស់លទ្ធភាពនៃការសម្របសម្រួល ជាជាងការកាត់ក្តីរឿងនេះ គឺអាចធ្វើបានគ្រប់ទម្រង់រឿងនៅក្នុងក្រមរដ្ឋប្បវេណី។ ប៉ុន្តែ ករណីមួយចំនួនដែលមិនអាចសម្របសម្រួលបានសូមកាត់ក្តីតែម្តង។ ក្រៅពីចៅក្រម អាជ្ញាធរមូលដ្ឋាន ត្រូវខិតខំធ្វើយ៉ាងណាដើរតួសម្របសម្រួលករណីកម្លោះរវាងប្តី និងប្រពន្ធឱ្យអស់ពីលទ្ធភាព មុននឹងរឿងនេះរុញមកដល់ដៃតុលាការ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ រឿងលែងលះប្តី ប្រពន្ធ កុំលើកទឹកចិត្តឱ្យលែងលះគ្នាពេក ហៅមកសម្របសម្រួលសិនទៅ តិចៗវាត្រូវគ្នាវិញហើយ ជួនកាលវាអញ្ចឹង ឡើងទៅដល់តុលាការហើយហ្នឹង តុលាការរៀបចំចេញសាលក្រមលុបអេតាស៊ីវិល ប៉ុន្តែ ដល់ពេលអ្នកដែលពូកែសម្របសម្រួលត្រូវគ្នាវិញបាត់។…
-
សម្តេចតេជោ ហ៊ុន សែន ៖ ចៅក្រមត្រូវចេះវិធីប្រើប្រាស់រូបមន្ត នៃការដោះស្រាយ ដោយត្រូវពិនិត្យចំណុចណា ត្រូវគ្នា ចំណុចណាមិនត្រូវគ្នា និងត្រូវខិតខំដោះស្រាយតាមវិធីឈ្នះឈ្នះ

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់ចៅក្រមទាំងអស់ យកវិធីដោះស្រាយសំណុំរឿងជូនប្រជាពលរដ្ឋ តាមរយៈការពិនិត្យលើបញ្ហារបស់គូវិវាទជាមុនដោយរកចំណុចត្រូវគ្នា និងមិនត្រូវគ្នាមកធ្វើការដោះស្រាយ ហើយត្រូវពង្រីកទំហំចំណុចត្រូវគ្នាឱ្យធំដើម្បីឈានទៅដោះស្រាយទទួលបានជោគជ័យស្របតាមគោលការ ឈ្នះ ឈ្នះ ទាំងអស់គ្នា ។ សម្ដេចថា ដើម្បីលើកកម្ពស់គុណភាពក្នុងការជម្រះក្ដីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ចៅក្រមត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅក្នុងតុលាការ ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីភាព និងភាពសុខដុមរមនាឱ្យបានល្អប្រសើរ។ សម្តេចតេជោ ក៏បានលើកទឹកចិត្តដល់ចៅក្រមទាំងអស់ គប្បីត្រូវខិតខំឲ្យអស់ពីលទ្ធភាពក្នុងការដោះស្រាយសំណុំរឿងក្រៅប្រព័ន្ធតុលាការ ដោយសំណុំរឿងខ្លះជារដ្ឋប្បវេណីទេ តែប្រើរយៈពេលវែងក្នុងការវិនិច្ឆ័យ ដូច្នេះត្រូវធ្វើការសម្របសម្រួល ជាជាងកាត់ក្តីដល់គូជម្លោះ ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សំណុំរឿងខ្លះបានធ្វើឲ្យគូជម្លោះអស់ទ្រព្យពីខ្លួនទាំងសងខាង ដោយសារតែប្រើរយៈពេលយូរ ដូច្នេះហើយ សម្តេចសូមលើកទឹកចិត្តឲ្យអស់លោក លោកស្រីជាចៅក្រម រួមទាំងអាជ្ញាធរផងនោះដើរតួនាទីធ្វើការផ្សះផ្សារ និងសម្របសម្រួលក្រៅប្រព័ន្ធតុលាការជាពិសេសចំពោះសំណុំរឿងក្នុងក្របខណ្ឌរដ្ឋប្បវេណី។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានលើកឡើងដែរថា តុលាការ គឺស្ថិតនៅក្នុងមាត់ដង្កាប់ ដោយអ្នកឈ្នះក្តី គេសរសើរតុលាការថា កាត់ក្តីយុត្តិធម៌ ខណៈអ្នកចាញ់ថានឹងគ្មានយុត្តិធម៌សម្រាប់ពួកគេ ដូច្នេះហើយមានតែដើរតួនាទីជាអ្នកសម្របសម្រួល និងផ្សះផ្សារក្រៅប្រព័ន្ធ តុលាការទេទើបប្រសើរ ខណៈមធ្យោបាយនេះ គឺជាយុទ្ធសាស្រ្តឈ្នះ…
-
សម្តេចតេជោ ហ៊ុន សែន ណែរនាំ ៥ចំណុចសំខាន់ៗ ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់

ភ្នំពេញ៖ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្ម នៃក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមរាជរដ្ឋាភិបាល បានស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗចំនួន៥ ដើម្បីលើកកម្ពស់គុណភាពនៃការជំនុំជម្រះក្តីឱ្យបានត្រឹមត្រូវ និងយុត្តិធម៌តាមច្បាប់ ។ ការស្នើឱ្យមានការយកចិត្តទុកដាក់ខ្ពស់លើចំណុចសំខាន់ៗទាំង៥ របស់សម្ដេចតេជោ រួមមាន៖ ១. ត្រូវដោះស្រាយវិវាទឱ្យបានឆាប់ កាត់បន្ថយការកកស្ទះសំណុំរឿងនៅតុលាកា ជួយផ្សះផ្សាការខ្វែងគំនិតគ្នារវាងគូភាគី ដើម្បីបង្កើនសាមគ្គីជាតិ ភាពសុខដុមរមនា ជាមួយនឹងសណ្តាប់ធ្នាប់សង្គមល្អប្រសើរ។ ២. ត្រូវលើកទឹកចិត្តតួនាទីចៅក្រមឱ្យកាន់តែសកម្មក្នុងការដោះស្រាយវិវាទ សម្របសម្រួលផ្សះផ្សាបញ្ចប់វិវាទរវាងគូភាគីឱ្យបានកាន់តែឆាប់ ដោយមិនត្រូវទុកសំណុំឯកសារកាត់ក្តីរយៈពេលយូរឡើយ។ ៣. ក្រសួងយុត្តិធម៌ត្រូវរៀបចំក្របខ័ណ្ឌច្បាប់ឱ្យបានឆាប់រហ័ស សម្រាប់ការគ្រប់គ្រងការសម្រុះសម្រួលដោះស្រាយវិវាទឱ្យបានច្បាស់លាស់ ដែលកិច្ចការដ៏មានសារៈសំខាន់នេះ ជាអាទិភាពថ្មីមួយក្នុងក្របខណ្ឌនៃការកែទម្រង់ការដោះស្រាយវិវាទនៅកម្ពុជា។ ៤. សាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ ត្រូវបន្តខិតខំប្រឹងប្រែងអនុវត្តការងារក្នុងដែនសមត្ថកិច្ចខ្លួនប្រកបដោយគុណភាព និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ពិសេសការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ប្រសិទ្ធភាពនៃចំណាត់ការលើសំណុំរឿង និងការពង្រឹងគុណភាពនៃសេចក្តីសម្រេចរបស់ខ្លួន ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃសេវាយុត្តិធម៌ និងគុណភាពនៃយុត្តិធម៌ជូនប្រជាពលរដ្ឋ ស្របតាមទិសដៅកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌របស់រាជរដ្ឋាភិបាល។ ៥. ក្រសួងយុត្តិធម៌ត្រូវពន្លឿនការរៀបចំក្របខណ្ឌច្បាប់ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនានា ដើម្បីពន្លឿនដំណើរការតុលាការពាណិជ្ជកម្ម និងតុលាការការងារ ប្រកបដោយគុណភាព តម្លាភាព និងភាពជឿទុកចិត្តបានសម្រាប់បង្កើនជំនឿទុកចិត្តលើការវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា ហើយត្រូវបន្តខិតខំយកចិត្តទុកដាក់ជំរុញការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីលក្ខន្តិកៈក្រឡាបញ្ជី…
-
សម្តេចតេជោ ហ៊ុន សែន ៖ ថ្ងៃទី២៨ ខែសីហា នឹងបើកកិច្ចប្រជុំលើកដំបូងរដ្ឋសភា ហើយថ្ងៃទី២៩ ខែសីហា បង្កើតរាជរដ្ឋាភិបាល និងស្បថចូលកាន់តំណែង

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា តាមការគ្រោងទុក រដ្ឋសភា នឹងត្រូវប្រជុំលើកដំបូងក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់អង្គព្រះមហាក្សត្រ នៅថ្ងៃទី២៨ ត្រូវនឹងថ្ងៃចន្ទ ទី១២កើត ខែសីហា ឆ្នាំ២០២៣ ក្រោយការបោះឆ្នោត។ សម្តេចតេជោ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ សភាចូលស្បថ។ ថ្ងៃទី២៩ បង្កើតរាជរដ្ឋាភិបាលពេលព្រឹក ហើយរាជរដ្ឋាភិបាល នឹងស្បថចូលកាន់តំណែង ។ សម្តេច ថា នេះជាប្រតិទិនសម្រាប់ការបង្កើតរដ្ឋាភិបាលថ្មី ក្រោយការបោះឆ្នោតខាងមុខក្នុងករណីដែលគណបក្សប្រជាជនកម្ពុជាឈ្នះ ។ សូមរំលឹកថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ គឺធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលមានគណបក្សនយោបាយចំនួន ១៨ ចូលរួមប្រកួតប្រជែង ហើយគណបក្សប្រជាជនកម្ពុជា ជាគណបក្សដឹកនាំរាជរដ្ឋាភិបាលបច្ចុប្បន្ន គឺលេខរៀងទី១៨ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ
-
សម្តេចតេជោ ហ៊ុន សែន ណែនាំឱ្យសិក្សាបង្កើតតុលាការពាណិជ្ជកម្មនៅអាណត្តិក្រោយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបង្ហើបថា ច្បាប់ស្តីពីការបង្កើតតុលាការពាណិជ្ជកម្ម និងត្រូវចេញនៅក្នុងអាណត្តិក្រោយ។ ការបង្កើតតុលាការពាណិជ្ជកម្មនេះ គឺដើម្បីបង្កើនភាពទុកចិត្តរវាងអ្នកវិនិយោគទាំងអស់ ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងដូចនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សាលាយុត្តិធម្មរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានលើកឡើងថា នៅក្នុងអាណត្តិក្រោយ ប្រសិនជាគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសទៀតច្បាប់ទាក់ទងនឹងតុលាការពាណិជ្ជកម្ម នឹងត្រូវធ្វើ ហើយសម្រេចដាក់ឲ្យប្រើប្រាស់ ។ សម្ដេចថា ឥឡូវយើងមានកាត់គ្រប់រឿងតុលាការមួយថ្នាក់ហ្នឹងកាត់គ្រប់រឿង ឥឡូវនេះយើងត្រូវមានតុលាការឯកទេស។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការបង្កើតតុលាការពាណិជ្ជកម្ម និងបង្កើនទំនុកចិត្តពីអ្នកវិនិយោគ មកកាន់ប្រទេសកម្ពុជាកាន់តែខ្លាំង។ សូមរំលឹកថា ក្រសួងយុត្តិធម៌ និងធនាគារអភិវឌ្ឍអាស៊ី (ADB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតតុលាការពាណិជ្ជកម្មនៅកម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ។ ការបង្កើតនេះ នឹងជួយសម្រួលដល់វិវាទទាក់ទងនឹងពាណិជ្ជកម្មទាំងអស់។ ការចុះអនុស្សរណៈការយោគយល់គ្នាស្តីពីការគាំទ្រការពង្រឹងសមត្ថភាពមន្រ្តីអនុវត្តច្បាប់ និងកិច្ចដំណើរការតុលាការពាណិជ្ជកម្មកម្ពុជា ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត…
-
មន្រ្តីជាន់ខ្ពស់នៃគណបក្សដាស់តឿនសមាជិកឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលញុះញង់ក្នុងកំលុងព្រឹត្តិការណ៍បោះឆ្នោត

កណ្ដាល៖ មន្រ្តីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជាបានរំលឹក ដល់សមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះឧបាយកលញុះញង់ទាំងឡាយតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយដែលមានចេតនាបង្កទៅជាអស្ថិរភាព កំលុងពេលបោះឆ្នោត ខណៈអ្នកជំនាញក្នុងវិស័យសារព័ត៌មាន ស្នើឱ្យអ្នកសារព័ត៌មានរាយការណ៍ព័ត៌មានពិតពីដំណើរការបោះឆ្នោត។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកជំទាវកិត្តសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្រៃ្តយ៍គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា លោកជំទាវបានក្រើនរំលឹកបែបនេះ នៅក្នុងពេលលោកស្រីចុះជួបសំណេះសំណាលជាមួយកម្មករកម្មការិនី រោងចក្រ សហគ្រាសក្នុង និងក្រៅប្រព័ន្ធ ទូទាំងស្រុកលើកដែក ខេត្តកណ្តាល នាថ្ងៃទី ២៥ខែមិថុនា ឆ្នាំ ២០២៣។ លោកជំទាវ ក៏បានប្រាប់ឱ្យសមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្ននូវឧបាយកលញុះញង់ទាំងឡាយតាមរយៈការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលជាល្បិចញុះញង់ បង្កទៅជាអស្ថិរភាព ចលាចល អសន្តិសុខសង្គមពីក្រុមជនប្រឆាំងជ្រុលនិយម ឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់។ លោកជំទាវគូសបញ្ជាក់ថា ៖ «ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក្រុមពួកជ្រុលនិយមបក្សប្រឆាំង ឬអ្នកនយោបាយក្បត់ជាតិ៣ជំនាន់ តាមរយៈខិតប័ណ្ណ រូបភាព ឬស្ប៉តឃោសនានានា ក្នុងបណ្ដាញព័ត៌មានសង្គម បានអុជអាលកុំឱ្យប្រជាពលរដ្ឋខ្មែរទៅចូលរួមបោះឆ្នោត ឬបើទៅត្រូវគូសសន្លឹកឆ្នោតចោល។ ដែលនេះជាការបំផ្លាញសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ និងរំលោភបំពានលើមាត្រា ១៤២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង»។ ដោយឡែក លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាលសារព័ត៌មានដែលមានអ្នកចូលរួមប្រមាណ១៥០នាក់ នៅថ្ងៃទី២៥ ខែមិថុនានេះ បានលើកឡើងដែរថា នៅពេលខាងមុខនេះ នឹងមានព្រឹត្តិការណ៍បោះឆ្នោតមកដល់…
-
ឯកឧត្តម សាយ សំអាល់ ៖ ការចូលរួមរស់ជីវភាពនយោបាយរបស់បងប្អូនជាមួយគណបក្សប្រជាជនកម្ពុជា គឺឆ្លើយតបទៅនឹងសុខសន្តិភាពដែលកម្ពុជាកំពុងមាន

ព្រះសីហនុ ៖ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការចូលរួមរស់ជីវភាពនយោបាយរបស់បងប្អូននាពេលនេះជាមួយគណបក្សប្រជាជនកម្ពុជា គឺឆ្លើយតបទៅនឹងសុខសន្តិភាពដែលកម្ពុជាកំពុងមានក្នុងពេលបច្ចុប្បន្ន និងចូលរួមបង្កើនកម្លាំងដ៏រឹងមាំដល់គណបក្សប្រជាជនកម្ពុជា ក្នុងការដឹកនាំកម្ពុជាឆ្ពោះទៅមុខបន្ថែមទៀត។ នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិក-សមាជិកាថ្មីគណបក្សប្រជាជនកម្ពុជា ឃុំព្រៃនប់ ស្រុកព្រៃនប់ ចំនួន៤០៤នាក់ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍ថា សុខសន្តិភាពដែលកម្ពុជា កំពុងមាននៅពេលនេះ បានចែកភោគផលទាំងឡាយដល់ប្រជាជនកម្ពុជា ជាមួយនឹងការកសាងហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងប្រទេស ខណៈខេត្តព្រះសីហនុបច្ចុប្បន្នបានប្រែក្លាយទៅជាប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ជាក់ស្តែងសមិទ្ធផលថ្មីសន្លាងដែលបងប្អូនប្រជាពលរដ្ឋបានឃើញស្រាប់ គឺផ្លូវល្បឿនលឿនខេត្តព្រះសីហនុ-ភ្នំពេញ ដើម្បីជួយសម្រួលការធ្វើដំណើរទៅមក។ ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជារបស់គណបក្សប្រជាជនកម្ពុជាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យពិភពលោកស្គាល់កម្ពុជាកាន់តែច្បាស់ និងស្មើមុខមាត់និងស្មើសិទ្ធិលើឆាកអន្តរជាតិ។ ជាក់ស្តែងកាលពីពេលថ្មីកន្លងទៅនេះ គឺការរៀបចំធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍សុីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដោយទទួលបានជោគជ័យ ហើយទទួលបានការកោតសរសើរយ៉ាងខ្លាំងពីបណ្តាប្រទេសដែលបានចូលរួមផងដែរ ។ ឯកឧត្តម សាយ សំអាល់ បានក្រើនរំឭកដល់ក្រុមការងារ សមាជិក-សមាជិកា ក្នុងមូលដ្ឋានខេត្តព្រះសីហនុទាំងអស់ត្រូវបង្កើនការរួបរួមសាមគ្គីភាពគ្នាក្នុងកម្រិតខ្ពស់ដើម្បីរួមគ្នាប្រែក្លាយខេត្តប៉ូលសេដ្ឋកិច្ចទី២មួយនេះ កាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។ ឯកឧត្តម…
-
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើស របស់ប្រជាពលរដ្ឋដែលធានានូវសន្តិភាពនិងការអភិវឌ្ឍន៍

ខេត្តស្វាយរៀង ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសត្រូវ មានភាពជឿកជាក់លើគណបក្សប្រជាជនកម្ពុជា ហើយគណបក្សប្រជាជនតែមួយគត់ ជាជម្រើស ដ៏ល្អរបស់ប្រជាពលរដ្ឋដែលធានានូវសន្តិភាពនិងការអភិវឌ្ឍន៍ និងសូមបងប្អូន ទាំងអស់គ្នា ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣ខាងមុខនេះ កុំបីខាន ។ សម្តេចកិត្ដិសង្គហបណ្ឌិត អំពាវនាវបែបនេះ ក្នុងខណ:ពេលដែល សម្តេចបាន អញ្ជើញ ជាអធិបតី ក្នុងពិធីសម្ពោធសមទ្ធិផលនានានៅវត្តជម្ពូប្រឹក្សា ស្ថិតនៅ សង្កាត់សង្ឃ័រខេត្តស្វាយរៀង នារសៀល ថ្ងៃអាទិត្យ ៨កើត ខែបឋនាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ ថ្លែងក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្ត ទុកដាក់គ្រប់បែបយ៉ាងដល់ប្រជាជនកម្ពុជាទូទាំងប្រទេស ។ សម្តេចកិត្តិសង្គហបណ្ឌិត ក៏លើកឡើងថា ខេត្តស្វាយរៀងពីអតីតកាលគឺជាទីតាំង…
-
គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា

តូក្យូ៖ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកម្មវិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧២ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ទុយ រី ប្រធានគណៈកម្មាធិការគណបក្ស ប្រចាំប្រទេសជប៉ុន នាព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ ។ ឯកឧត្តម ទុយ រី បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងប្រវត្តិរបស់គណៈបក្ស ប្រជាជន ដែលបាន ទទួលជោគជ័យរហូតមកដល់បច្ចុប្បន្ននេះដោយបានពុះពារការលំបាកគ្រប់បែបយ៉ាង មានជាអាទិ៍៖ ១)ការជំនះរាល់ឧបសគ្គដោយគណបក្សប្រជាជនកម្ពុជាហ៊ានធ្វើពលិកម្ម សំដៅកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សេរីភាព អព្យាក្រិត ប្រជាធិបតេយ្យ និងវឌ្ឍនភាព។ ២) ការពុះពារឆ្លងកាត់ដំណាក់កាលធំៗនៃ ប្រវត្តិសាស្ត្ររបស់ជាតិ របស់គណបក្ស ទោះបីត្រូវប្រឈមនឹងការវិវត្តន៏ប្រែប្រួលយ៉ាងស្មុគស្មាញបំផុតនៃសភាពការណ៍ ជាតិ និងសភាពការណ៍អន្តរជាតិយ៉ាងណាក្តី ក៏គណបក្សប្រជាជនកម្ពុជា បានស្ថិតនៅផ្សាភ្ជាប់ខ្លួនជានិច្ច ជាមួយប្រជាជន។ល។ ឯកឧត្តម ទុយ រី ក៏បានលើកឡើងពីសមិទ្ធិផលធំៗជូនជាតិ និងប្រជាជន ដែលគណបក្សប្រជាជនសម្រេចបានកន្លងមកពិសេសសុខសន្តិភាព ឯកភាព ស្ថិរភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ…