Category: នយោបាយ

  • សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក ដែលចូលមកឈ្លានពានកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក ដែលចូលមកឈ្លានពានកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានដាក់បញ្ជាដាច់ណាត់ឱ្យដាក់សំណាញ់មេឃ និងបាញ់កម្ទេចយន្តហោះគ្មានមនុស្សបើក (ដ្រូន) ដែលមកធ្វើសកម្មភាពឈ្លានពានកម្ពុជា។ សម្ដេច ក៏បានប្រកាសផ្តល់រង្វាន់ចំនួន២០ម៉ឺនដុល្លារអាមេរិក សម្រាប់អង្គភាពណាដែលបានបាញ់ យន្តហោះគ្មានមនុស្សបើក(ដ្រូន) ដែលហោះចូលនៅក្នុងទឹកដីកម្ពុជាក្នុងបំណងទុច្ចរិត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឲ្យនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បំពាក់អាវុធទំនើបៗបន្ថែមទៀត ។ សម្តេច បានបញ្ជាក់ថា យប់មិញ អត់មានផ្ទុះអាវុធ សូម្បីមួយគ្រាប់ គេហោះចូលក្នុងដីខ្មែរប៉ុន្មានថ្ងៃហើយ អស់លោកស្លូតពេកហើយ ។ សម្តេច បានបញ្ជាឲ្យបាញ់យន្តហោះគ្មានមនុស្សបើក យើងត្រូវចំណាយ ១លាន ២លានគ្រាប់ចោលទៅ កុំស្លូតពេក បើមិនអញ្ចឹងទេវានៅតែបំពាន ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានប្រកាសឧបត្ថម្ភ ២០ម៉ឺនដុល្លារជូនចំពោះអង្គភាពណាដែលបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក…

  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ខិតខំដំឡើងប្រាក់បៀវត្សរ៍ និងទប់មិនឲ្យទំនិញឡើងថ្លៃ ខណៈអតិផរណាប្រទេសនានាឡើងថ្លៃខ្ពស់

    សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា ខិតខំដំឡើងប្រាក់បៀវត្សរ៍ និងទប់មិនឲ្យទំនិញឡើងថ្លៃ ខណៈអតិផរណាប្រទេសនានាឡើងថ្លៃខ្ពស់

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា បានកំពុងខិតខំដំឡើងប្រាក់បៀវត្សរ៍ និងទប់មិនឱ្យទំនិញឡើងថ្លៃ ខណៈអតិផរណាប្រទេសនានា កំពុងឡើងថ្លៃខ្ពស់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោ បានថ្លែងថា ដោយសារសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ធ្វើឱ្យអតិផរណានៅប្រទេសនានាឡើងកប់ពពក ចំណែកប្រទេសកម្ពុជាយើង រាជរដ្ឋាភិបាល ខិតខំដាក់វិធានការការពារ រួមទាំងខិតខំដំឡើងប្រាក់បៀវត្សរ៍ និងម្ខាងទៀតខិតខំកម្រិតតម្លៃទំនិញមិនឲ្យឡើងខ្ពស់។ សម្តេច បានបន្តថា តម្លៃសាំងថ្ងៃនេះ មានតម្លៃជាង ៧២ដុល្លារក្នុងមួយបារ៉ែល អញ្ចឹងស្ថានភាពនេះល្អ បើប្រៀបធៀបជាមួយនឹងចូលឆ្នាំខ្មែរ ១បារ៉ែល តម្លៃ៨៧ដុល្លាក្នុងមួយបារ៉ែល។ សម្ដេចថា អញ្ចឹងបើទោះបីជាយើងសេដ្ឋកិច្ចទីផ្សារ ក៏ប៉ុន្តែក្រសួងពាណិជ្ជកម្ម ក៏បានខិតខំកំណត់តម្លៃប្រេង ដើម្បីកុំឲ្យប៉ះទង្គិចធ្ងន់ទៅលើអ្នកប្រើប្រាស់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានតាមដានជាប់មិនឲ្យអគ្គិសនីកម្ពុជាឡើងថ្លៃ ខិតខំរក្សាតម្លៃមិនឲ្យឡើងថ្លៃទេ ព្រោះបើអគ្គិសនីឡើងថ្លៃ នឹងប៉ះពាល់ដល់ពលរដ្ឋ ចំណុចនេះ…

  • ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា»

    ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់ជ័យលាភីសាលាមេត្រីបរិស្ថានលើកទី៤ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា»

    ភ្នំពេញ ៖ សាលាបឋមសិក្សា និងវិទ្យាល័យចំនួន៦ ទទួលបានជ័យលាភីសាលាមេត្រីបរិស្ថាន និង ការប្រកាសឱ្យប្រើប្រាស់ជាផ្លូវការសៀវភៅស្តីពី «សត្វស្លាបកម្ពុជា» បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងបរិស្ថាន តំណាងអង្គការដៃគូ ដៃគូអភិវឌ្ឍន៍ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ជាច្រើនរូបទៀត នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។ ថ្លែងនូវរបាយការណ៍សង្ខេប ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកចំណេះដឹង និងព័ត៌មានបរិស្ថាន បានរម្លឹកឱ្យដឹងថា នៅឆ្នាំ២០១៦ ក្រសួងបរិស្ថាន និងក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំបង្កើតសៀវភៅ «គោលការណ៍ណែនាំស្តីពីសាលាមេត្រីបរិស្ថាន» ដែលជាឧបទេសអប់រំដ៏មានសារៈសំខាន់ សម្រាប់សិស្សានុសិស្ស គ្រូបង្រៀនយកទៅអនុវត្តសំដៅបង្កើនសមត្ថភាពចំណេះដឹង និងជំនាញ អំពីការបំពុលបរិស្ថាន ការប្រែប្រួលអាកាសធាតុ ការអភិរក្សជីវៈចម្រុះជាដើម។ ដោយឡែក…

  • យានយន្តល្មើសចំនួន ៧គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៧ ខែមិថុនា ម្សិលមិ ញ

    យានយន្តល្មើសចំនួន ៧គ្រឿង ត្រូវបានឃាត់នៅទូទាំងប្រទេសនាថ្ងៃទី២៧ ខែមិថុនា ម្សិលមិ ញ

    ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ចរាចរណ៍ផ្លូវគោក កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមិញនេះ បានបញ្ជាក់ថា ចំនួនគោលដៅសរុប៨គោលដៅ មានយានយន្តចូលគោលដៅចំនួន ២២គ្រឿង ម៉ូតូ ១៨គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន៧គ្រឿង មានម៉ូតូចំនួន៤គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។ ក្នុងរបាយការណ៍ដដែល បានវាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការ ទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ ៕ ដោយ៖ ភារ៉ា ប៊ុនធី

  • សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីរំលឹកថ្ងៃបង្កើតបក្សខួបលើកទី៧២ នៅថ្ងៃទី១ ខែកក្កដា ចំថ្ងៃបើកនៃយុទ្ធនាការឃោសនាបោះឆ្នោត

    សម្តេចតេជោ ហ៊ុន សែន៖ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីរំលឹកថ្ងៃបង្កើតបក្សខួបលើកទី៧២ នៅថ្ងៃទី១ ខែកក្កដា ចំថ្ងៃបើកនៃយុទ្ធនាការឃោសនាបោះឆ្នោត

    ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះ គឺជាខួប៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា។ ឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា នឹងរៀបចំពិធីរំលឹកថ្ងៃបង្កើតបក្ស ខួបលើកទី៧២ នៅថ្ងៃទី១ ខែកក្កដា ចំថ្ងៃបើកនៃយុទ្ធនាការឃោសនាបោះឆ្នោត។ សម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្ដេចតេជោ បានមានប្រសាសន៍ថា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ គឺជាខួប៧២ឆ្នាំ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា ។ នៅឆ្នាំនេះ គណបក្សប្រជាជនកម្ពុជា មិនបានរៀបចំពិធីរំលឹកថ្ងៃបង្កើតគណបក្សខួបលើកទី៧២ នៅចំថ្ងៃទី២៨ មិថុនា នោះទេ ដោយនឹងត្រូវរៀបចំនៅថ្ងៃទី១ ខែកក្កដា ដែលចំថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតវិញ ។ សម្ដេច បន្តថា តែយ៉ាងណា ក៏យើងមិនឲ្យចន្លោះប្រហោង…

  • សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាចំពោះកម្មករនិយោជិត ខណៈបញ្ហា ១០ចំណុច ត្រូវបានដោះស្រាយរួចហើយ

    សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តដោះស្រាយបញ្ហាចំពោះកម្មករនិយោជិត ខណៈបញ្ហា ១០ចំណុច ត្រូវបានដោះស្រាយរួចហើយ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងបន្តដោះស្រាយបញ្ហាចំពោះកម្មករនិយោជិតបន្ថែមទៀត ខណៈបញ្ហា ១០ចំណុច ត្រូវបានដោះស្រាយរួចហើយ។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីថា ដំណើរចុះជួបបងប្អូនកម្មករនិយោជិតរបស់សម្តេច មិនមែនជាការជិះសេះមើលផ្កានោះទេ គឺដើម្បីស្វែងរកវឌ្ឍនភាព និងរកដំណោះស្រាយជូនដល់បងប្អូនកម្មករនិយោជិតដែលជួបបញ្ហា។ សម្តេច បញ្ជាក់ថា រាជរដ្ឋាភិបាល បានកំពុងបន្តដោះស្រាយបញ្ហាបន្ថែមទៀត ជាពិសេសបញ្ហាដែលកើតមានឡើងចំពោះបងប្អូនកម្មករនិយោជិត។ សម្ដេចថា រាជរដ្ឋាភិបាល បានធ្វើរួចហើយលើការដោះស្រាយបញ្ហា១០ចំណុច ក្នុងនោះមានដូចជា៖ បញ្ហាស្រ្ដីមានផ្ទៃពោះ និងការដំឡើងប្រាក់បៀវត្ស ជូនបងប្អូកម្មករនិយោជិតប្រចាំឆ្នាំជាដើម។ ជាមួយគ្នានេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តអំពាវនាវដល់ម្ចាស់ផ្ទះឈ្នួលទាំងឡាយ កុំដំឡើងថ្លៃចំពោះកម្មករនិយោជិត ខណៈនាពេលកន្លងមក មានម្ចាស់ផ្ទះជួលជាច្រើនអនុវត្តបានយ៉ាងល្អដោយមិនដំឡើងថ្លៃផ្ទះជួលចំពោះកម្មករកម្មការិនីឡើយ ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ…

  • សម្តេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធា រណៈមួយដើម្បីដោះស្រាយបញ្ហាបន្ថែមទៀត

    សម្តេចតេជោ ហ៊ុន សែន៖ ជំនួបជាមួយកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធា រណៈមួយដើម្បីដោះស្រាយបញ្ហាបន្ថែមទៀត

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ការចុះជួបសំណេះសំណាល ជាមួយ កម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីពិនិតដោះស្រាយបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្ដេចមានគម្រោងចុះជួបជាមួយកម្មករនិយោជិតតាំងពីឆ្នាំ២០២០ប៉ុន្ដែដោយសារបញ្ហាកូវីដ-១៩ទើបមានការពន្យារពេលដល់ពេលនេះ។ សម្ដេច បន្តថា ជំនួបជាមួយបងប្អូនកម្មករនិយោជិត គឺចាត់ទុកជាវេទិការសាធារណៈមួយ ដើម្បីសួរសុខទុក្ខដល់បងប្អូនកម្មករកម្មការិនីផង និងមួយផ្នែកទៀត ដើម្បីពិនិត្យមើលលើតម្រូវការ និងបញ្ហាដែលត្រូវដោះស្រាយជូនដល់កម្មករនិយោជិតបន្ថែមទៀត។ សម្តេចតេជោ មានប្រសាសន៍ទៀតថា ការពិនិត្យអំពីអ្វីដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងទៅ គឺជាវឌ្ឍនភាពមួយដែលរាជរដ្ឋាភិបាល និងម្ចាស់រោងចក្រទាំងអស់បានអនុវត្តបានយ៉ាងល្អ ក្នុងនោះមានទាំងបញ្ហាតូច និងបញ្ហាធំ ត្រូវបានដោះស្រាយជាបន្តបន្ទាប់ ។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាសអរគុណដល់កម្មករ-កម្មការិនី ដែលបានអនុវត្តបានយ៉ាងល្អនូវវិធានការសុខភិបាល និងការចាក់វ៉ាក់សាំងគ្រប់ៗគ្នា ធ្វើឱ្យកម្ពុជា អាចមានលទ្ធភាពគ្រប់គ្រងស្ថានការវិបត្តិកូវីដ-១៩ បានយ៉ាងល្អ រហូតអាចបើកសង្គម…

  • គ.ជ.ប ចែកបណ្ណព័ត៌មានបោះឆ្នោតជូនអ្នកមានឈ្មោះបោះឆ្នោតសម្រេចបានជាង ៩៤ ភាគរយ

    គ.ជ.ប ចែកបណ្ណព័ត៌មានបោះឆ្នោតជូនអ្នកមានឈ្មោះបោះឆ្នោតសម្រេចបានជាង ៩៤ ភាគរយ

    ​ភ្នំពេញ៖ លទ្ធផលនៃ​ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ឆ្នាំ២០២៣សម្រេចបានចំនួន​៩៤,១៣ភាគរយនៃចំនួន​អ្នកបោះឆ្នោតសរុប ៩,៧១០,៦៥៥ សន្លឹក។  ​ឯកឧត្តម​ ហង្ស ពុទ្ធា អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី២៧ ខែមិថុនា​ បានឱ្យដឹងថា ការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោត​ទៅអ្នកមានឈ្មោះបោះឆ្នោត បានប្រព្រឹត្តិទៅតាំ​ងពីថ្ងៃទី ២៨ ខែឧសភា រហូតល់​២៦ ខែមិថុនា ឆ្នាំ២០២៣ ដោយ​ចែកបានសរុប​ ចំនួន ៩៤,១៣ ភាគរយ។ចំនួនបណ្ណព័ត៌មានដែលនៅសល់​ ដោយសារតែប្រជាពលរដ្ឋ​បានធ្វើចំណាកស្រុកពីស្រុក​កំ​ណើត មកធ្វើការនៅទីក្រុងភ្នំពេញ និងក្រៅប្រទេសផងដែរ។ ដោយឡែកចំពោះឧបសគ្គដូចជាមិនមា​នបញ្ហានោះទេ ក្នុងដំណើការចែកបណ្ណព័ត៌មានអ្នកបោះឆ្នោតនេះ។ ឯកឧត្តម ហង្ស ពុទ្ធា បាន​ប្រាប់ថា ៖ «ចំពោះចំនួន ជាង ៥​ភាគរយ​ទៀត ដែលមិនទាន់បានចែកទៅដល់ដៃ អ្ន​កបោះឆ្នោតនេះ គ.ជ.ប នឹងបន្តចែក​ជូនបងប្អូនប្រជាបលរដ្ឋទៀត ប៉ុន្តែសាមីខ្លួនត្រូវទៅយកនៅគណៈក​ម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត ចាប់ពីថ្ងៃទី ២៨ ខែមិថុនា​ រហូតដល់ ថ្ងៃទី២១ ខែកក្កដា ខាងមុខ»។​ លោក សំ​ គន្ធាមី នាយកប្រតិបត្តិអង្គការ និចហ្វិក…

  • ឯកឧត្តម ចាយ បូរិន ៖គ្រប់ភ្នាក់ងារគណបក្ស ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច របស់ខ្លួន ដោយយកចិត្តទុកដាក់ និងស្របតាមក្រម សីលធម៌ខ្ពស់បំផុតឱ្យសក្តិសម នឹងកេរ្តិ៍ឈ្មោះ របស់គណបក្ស

    ឯកឧត្តម ចាយ បូរិន ៖គ្រប់ភ្នាក់ងារគណបក្ស ត្រូវខិតខំបំពេញតួនាទី និងភារកិច្ច របស់ខ្លួន ដោយយកចិត្តទុកដាក់ និងស្របតាមក្រម សីលធម៌ខ្ពស់បំផុតឱ្យសក្តិសម នឹងកេរ្តិ៍ឈ្មោះ របស់គណបក្ស

    ត្បូងឃ្មុំ៖ ឯកឧត្តម ចាយ បូរិន បានថ្លែងថាតួនាទីដ៏សំខាន់របស់ភ្នាក់ងារគណបក្ស នៅក្នុងដំណើរការបោះឆ្នោត ជាអាទិ៍ ការឃោសនាបោះឆ្នោត ការសង្កេតមើលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ ឬប្តឹងតវ៉ា ទៅលើភាពមិនប្រក្រតី និងការចុះហត្ថលេខាលើកំណត់ហេតុនៃការបោះឆ្នោត និងកំណត់ហេតុនៃការរាប់សន្លឹកឆ្នោត និងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប និងបានលើកជាសំណូមពរយ៉ាងទទូច ដល់គ្រប់ភ្នាក់ងារគណបក្ស ឱ្យខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនដោយយកចិត្តទុកដាក់ និងស្របតាមក្រម សីលធម៌ខ្ពស់បំផុតឱ្យសក្តិសមនឹងកេរ្តិ៍ឈ្មោះរបស់គណបក្ស។ ឯកឧត្តម ប្រធានគណៈកម្មការច្បាប់ គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ ថ្លែងបែបនេះ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយច្បាប់ បទបញ្ជា និងនីតិវិធី ពាក់ព័ន្ធនឹងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដល់ក្រុមអ្នកច្បាប់ ព្រមទាំងភ្នាក់ងារ គណបក្សពេញសិទ្ធ និងបម្រុង ចំនួន ៣០០នាក់ នៅមន្ទីរគណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ គណៈកម្មការច្បាប់ គណបក្សស្រុក ដែលបានចុះឈ្មោះភា្នក់ងារគណបក្សទៅ គឃ.សប បានទាន់ពេលវេលា កំណត់របស់គ.ជ.ប និងបានសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំបំពេញបែបបទ…

  • ឯកឧត្តម ប៉ែន សំអាត ចាត់ទុកលោកគ្រូ អ្នកគ្រូ ជាឆ្អឹងខ្នងក្នុងការកសាងធនធានមនុស្ស សម្រាប់បន្តវេនការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

    ឯកឧត្តម ប៉ែន សំអាត ចាត់ទុកលោកគ្រូ អ្នកគ្រូ ជាឆ្អឹងខ្នងក្នុងការកសាងធនធានមនុស្ស សម្រាប់បន្តវេនការពារសន្តិភាព និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ

    (កណ្តាល)៖ ឯកឧត្តមបណ្ឌិត ប៉ែន សំអាត អនុប្រធានទី១ គណៈអចិន្រ្តៃយ៍ក្រុមការងារគណបក្សចុះជួយស្រុកកណ្តាលស្ទឹង តំណាងឯកឧត្តមកិត្តបណ្ឌិត ហ៊ីង ប៊ុនហៀង បានអញ្ជើញជួបជាមួយលោកគ្រូអ្នកគ្រូចំនួន ៩៨៨នាក់ ទូទាំងស្រុកកណ្តាលស្ទឹងនាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្នាក់ការណបក្សប្រជាជនកម្ពុជាស្រុកកណ្តាលស្ទឹង។ ឯកឧត្តម ប៉ែន សំអាត បាននាំនូវការនឹករឭក និងការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់បក្សនិងរាជរដ្ឋាភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលតែងតែយកចិត្តទុកដាក់ជាប្រចាំដល់សុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាទូទៅ ទោះបីជាសម្តេចទាំងទ្វេមានភារកិច្ចមមាញឹកយ៉ាងណាក្តី ។ ឯកឧត្តម ប៉ែន សំអាត បានលើកឡើង ប្រវត្តិស្នាដៃ និងទស្សនៈវិស័យរបស់ គណបក្សប្រជាជនកម្ពុជា ដោយផ្សារភ្ជាប់ជាមួយស្មារតី ៧មករា អមតៈ និងការគាំទ្រយ៉ាងប្តូរផ្តាច់ចំពោះបេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា សម្រាប់អាណត្តិទី៧ និងអាណត្តិក្រោយៗទៀត ព្រមទាំងបេក្ខភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនាពេលអនាគត ។ ឯកឧត្តម…