Category: នយោបាយ

  • សម្ដេចក្រឡាហោម អញ្ជើញ ចាត់ទុកសមិទ្ធិផលថ្មីនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ កើតឡើងស្របពេលដែលកម្ពុជា កំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិ

    សម្ដេចក្រឡាហោម អញ្ជើញ ចាត់ទុកសមិទ្ធិផលថ្មីនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ កើតឡើងស្របពេលដែលកម្ពុជា កំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិ

    ខេត្តកំពង់ស្ពឺ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។ លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានធ្វើរបាយការណ៍ ស្តីពីសមិទ្ធផលសម្ពោធនាថ្ងៃនេះរួមមានឡដុតសំរាម, ផ្លូវបេតុងប្រវែង ២ ២១០ម៉ែត្រ ប្រព័ន្ធរំដោះទឹកប្រវែង ៥០០ម៉ែត្រ អគារស្នាក់នៅ ១ខ្នងកម្ពស់ ២ជាន់ អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ និងគ្រឿងបរិក្ខា,កញ្ចុះសម្រាប់ទទួលភ្ញៀវ អគារផ្ទះបាយ ១ខ្នង កម្ពស់ ១ជាន់ និងជួសជុលអគារផ្ទះបាយចាស់ស្ទើរតែទាំងស្រុង ។ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។ ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចមានប្រសាសន៍ថា ក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា…

  • ព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នាត និងសេចក្តីព្រៀងច្បាប់ ៦ផ្សេងទៀត

    ព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នាត និងសេចក្តីព្រៀងច្បាប់ ៦ផ្សេងទៀត

    ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។ សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៧ ដូចខាងក្រោម៖របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នាត។សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៨មាត្រា និងត្រូវបានរដ្ឋសភា កម្ពុជា អនុម័តយល់ព្រមចំនួន ១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន…

  • ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បើកកិច្ចប្រជុំលើក ទី៨ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី

    ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បើកកិច្ចប្រជុំលើក ទី៨ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី

    ឥណ្ឌូណេស៊ី៖ នៅថ្ងៃទី២៦-២៧ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ចែម វីឌ៉្យា រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាឥស្សរជន ជាន់ខ្ពស់ នៃក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយ ឆ្នាំ២០២៥ (HLTF-ACV) បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ នៅទីក្រុងហ្សការតា ប្រទេសឥណ្ឌូណេស៊ី ។ កិច្ចប្រជុំបានផ្លាស់ប្តូរយោបល់យ៉ាងផុសផុលលើសេចក្តីព្រាងនៃ ចក្ខុវិស័យអាស៊ានឆ្នាំ ២០៤៥ ដែលនឹងក្លាយជា សហគមន៍មួយដ៏រឹងមាំ ឈានមុខ មានភាពកលៀវក្លា ហើយប្រមូលផ្តុំលើប្រជាជន។ តំណាងពីប្រទេស ទីម័រខាងកើត ត្រូវបានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៨ នៃក្រុមការងារជាន់ខ្ពស់ម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ក្នុងឋាន:ជាអ្នកសង្កេតការណ៍ ៕ ដោយ សួង ពិសិដ្ឋ

  • សម្ដេចតេជោ ហ៊ុន សែន ស្នើអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច មកជួបដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការរបស់សម្តេច

    សម្ដេចតេជោ ហ៊ុន សែន ស្នើអ្នកបង្កើតគណនី TikTok ដោយប្រើឈ្មោះ និងរូបថតរបស់សម្ដេច មកជួបដើម្បីសុំយកមកគ្រប់គ្រងវិញ ព្រមទាំងផ្តល់តួនាទីជាជំនួយការរបស់សម្តេច

    ភ្នំពេញ៖ តាមរយៈសារសំឡេងមួយ លើបណ្ដាញ Telegram នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានផ្ញើទៅកាន់ អ្នកដែលបានបង្កើតគណនី TikTok ដោយប្រើប្រាស់ឈ្មោះរបស់សម្ដេច ដើម្បីមកជួប និងសុំយកមកគ្រប់គ្រងវិញ ក្រោយសម្ដេចមើលឃើញថា អ្នកដែលបង្កើតនេះគ្មាន ចេតនា អាក្រក់នោះទេ ។ សម្ដេចតេជោ បានបញ្ជាក់ថា ប្រសិនបើត្រូវបិទចោលនូវគណនីដែលមាន ឈ្មោះ របស់ សម្ដេចស្រាប់នោះ វាជារឿងដែលគួរឲ្យស្ដាយដោយសារគណនីនោះ មានអ្នកតាម ដាន រហូតដល់ជាង ៣០ម៉ឺននាក់ និងអ្នកចុច like ជាង ៤លាននាក់ ឯណោះ។ ក្រៅពីមិនស្ដីបន្ទោសហើយនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យអ្នកដែលបង្កើតគណនីនោះ ទៅជួបផ្ទាល់ជាមួយ ឯកឧត្តម ដួង តារា រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី ដែលជាជំនួយការរបស់សម្ដេច ដើម្បីពិភាក្សាការងារនេះ ហើយសម្ដេច ថែមទាំងផ្ដល់តួនាទីជាជំនួយការឲ្យថែមទៀតផង។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី…

  • ឯកឧត្តម ថោង ខុន ជំរុញឱ្យក្រុមការងារមូលដ្ឋានស្រុកបារាយណ៍ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា

    ឯកឧត្តម ថោង ខុន ជំរុញឱ្យក្រុមការងារមូលដ្ឋានស្រុកបារាយណ៍ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋឱ្យបានទៅបោះឆ្នោតគ្រប់ៗគ្នា

    (កំពង់ធំ)៖ ឯកឧត្តម ថោង ខុន អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកបារាយណ៍ បានជំរុញក្រុមការងារថ្នាក់មូលដ្ឋាន រួមមាន មេឃុំ មេភូមិ និងភាគីពាក់ព័ន្ធនានា ត្រូវសហការគ្នាជួយសម្របសម្រួល ដើម្បីផ្តល់ភាពងាយស្រួលជូនដល់ប្រជាពលរដ្ឋគ្រប់រូប ដើម្បីឱ្យពួកគាត់ទទួលបានសិទ្ធក្នុងកាេទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។ ឯកឧត្តម ថោង ខុន បានលើកឡើងបែបនេះនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣នេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយបណ្តា មេឃុំ មេភូមិ និងភ្នាក់ងារគណៈបក្សស្រុកបារាយណ៍ និងដោយមានចូលរួមពី លោក អួង សារឿន អភិបាលស្រុកបារាយណ៍ និងក្រុមការងារចុះជួយមូលដ្ឋានស្រុកបារាយណ៍ សរុបប្រមាណ៤៣៨រូប ។ លោក ថោង ខុន បានណែនាំឱ្យក្រុមការងារថ្នាក់មូលដ្ឋានទូទាំងបារាយណ៍ រួមមាន មេឃុំ មេភូមិ និងភ្នាក់ងារគណបក្សនយោបាយនានា ចុះតាមខ្នងផ្ទះណែនាំពលរដ្ឋ ដែលបានបាត់ ឬខូច ឬកែតម្រូវអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ សូមអញ្ជើញគាត់ទៅធ្វើឯកសារបញ្ជាក់អត្តសញ្ញាណ ដើម្បីបម្រើការបោះឆ្នោត ឬហៅថា ធ្វើបណ្ណ ឯ.អ ដើម្បីឲ្យគាត់ទទួលបានសិទ្ធចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងនេះ។ សូមបញ្ជាក់ថា…

  • រថយន្តដឹកជញ្ជូន ២៣០គ្រឿង ដែលជាអំណោយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូន កងឯកភាព នៃកងយោធពលខេមរភូមិន្ទ ចំនួន ៦២ អង្គភាព

    រថយន្តដឹកជញ្ជូន ២៣០គ្រឿង ដែលជាអំណោយ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានផ្តល់ជូន កងឯកភាព នៃកងយោធពលខេមរភូមិន្ទ ចំនួន ៦២ អង្គភាព

    ភ្នំពេញ៖ ក្នុងពិធីប្រគល់-ទទួលរថយន្តដឹកជញ្ជូន ជូនបណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តមនាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីរីករាយអបអរសាទរចំពោះការប្រគល់-ទទួលរថយន្តដឹកជញ្ជូនសរុបចំនួន ២៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទសរុបចំនួន ៦២ អង្គភាព ។ ព្រឹត្តិការណ៍នេះ គឺជាជំហានទី២ នៃការកៀរគរធនធានក្នុងទ្រង់ទ្រាយធំរបស់សប្បុរសជនខ្មែរ, ក្រុមហ៊ុនខ្មែរ និងពលរដ្ឋខ្មែរ ក្រោមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីជួយដល់បណ្តាកងឯកភាព នៃកងយោធពលខេមរភូមិន្ទ ដើម្បីជាការគាំទ្រដល់ការបំពេញភារកិច្ចរបស់កងទ័ពជាតិយើង ។ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ក្នុងនាម សម្តេចទាំងទ្វេ ខ្ញុំសូមសម្តែងនូវការអរគុណចំពោះសប្បុរសជនខ្មែរយើងទាំងអស់ ដែលតែងបានខិតខំចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល តបតាមការអំពាវនាវរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការឧបត្ថម្ភគាំទ្រដល់កងយោធពលខេមរភូមិន្ទ…

  • ក្រសួងមហាផ្ទៃ៖ សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ និងប្រជាជន ក្នុងសង្គមប្រជាធិបតេយ្យ

    ក្រសួងមហាផ្ទៃ៖ សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ និងប្រជាជន ក្នុងសង្គមប្រជាធិបតេយ្យ

    ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានមួយបញ្ជាក់ថា សេចក្តីព្រាងវិសោធនកម្មច្បាប់បោះឆ្នោត បានពង្រឹង និងលើកកម្ពស់ការទទួលខុសត្រូវ របស់ប្រជាពលរដ្ឋចំពោះជាតិមាតុភូមិ និងប្រជាជន ក្នុងសង្គមប្រជាធិបតេយ្យ ។ សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា ក្នុងរយៈពេលជាង៣ទសវត្សរ៍ កន្លងមក ព្រះរាជាណាចក្រកម្ពុជា តែងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន តាមស្មារតីនៃរដ្ឋធម្មនុញ្ញ ដោយប្រកាន់យករបបនយោបាយតាមបែប «ប្រជាធិបតេយ្យសេរីពហុបក្ស» ដែលស្តែងចេញតាមរយៈដំណើរការជាទៀងទាត់នូវការបោះឆ្នោតទាំងសកល និងអសកល សរុបចំនួន ១៨លើក ។ ផ្អែកលើមូលដ្ឋាននេះ ក៏បានបង្ហាញថា ដំណើរការប្រជាធិបតេយ្យសេរីពហុបក្សនៅកម្ពុជា បានចាក់ឫសយ៉ាងរឹងមាំនៅក្នុងសង្គម ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ។ ក្នុងស្មារតីបន្តលើកស្ទួយគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស រាជរដ្ឋាភិបាលកម្ពុជាបានផ្តួចផ្ដើមរៀបចំ «សេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់បោះឆ្នោត» និងត្រូវបានរដ្ឋសភាអនុម័តក្នុងសម័យប្រជុំពេញអង្គ លើកទី៩ នីតិកាលទី៦ កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ២០២៣ ។ ការកែទម្រង់ «សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត» ដូចមានចែងនៅក្នុងសេចក្ដីព្រាងច្បាប់នេះ ត្រូវបានធ្វើឡើងស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់វាក្យខណ្ឌទី៥ នៃមាត្រា ៣៤ ថ្មី (មួយ) ដែលចែងថា…

  • ក្រសួងការបរទេស៖ ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា

    ក្រសួងការបរទេស៖ ការហោះចូលដែនអាកាសកម្ពុជា របស់យន្តហោះគ្មានមនុស្សបើកបរ គឺការរំលោភបំពានយ៉ាងគន្លើន និងមិនអាចអត់ឱនឱ្យបាន មកលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា
  • សម្តេចតេជោ ហ៊ុន សែន ព្រមាន និងសូមឲ្យអ្នកបង្ហោះហ្វេសបុក ដកចេញជាបន្ទាន់ នូវព័ត៌មានមិនពិតថា មានយន្តហោះគ្មានមនុស្សបើក ៣គ្រឿង ហោះចូលដែនអាកាសកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ព្រមាន និងសូមឲ្យអ្នកបង្ហោះហ្វេសបុក ដកចេញជាបន្ទាន់ នូវព័ត៌មានមិនពិតថា មានយន្តហោះគ្មានមនុស្សបើក ៣គ្រឿង ហោះចូលដែនអាកាសកម្ពុជា

    ភ្នំពេញ៖ តាមរយៈសារជាសំឡេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាយប់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៣ បានថ្លែងថា មានហ្វេសប៊ុកមួយចំនួន បានបង្ហោះថា មានយន្តហោះ គ្មានមនុស្សបើក បានហោះហើរចូលក្នុងដែនអាកាសរបស់កម្ពុជា ។ សម្តេចបានបញ្ជាក់ថា ពុំមានយន្តហោះគ្មានមនុស្សបើក ហោះកាត់ទឹកដីកម្ពុជានោះទេ គិតត្រឹមម៉ោង ជិត១១យប់ថ្ងៃទី២៨ ខែ មិថុនានេះ។ សម្តេចតេជោ បានបញ្ជាក់លើករណីនេះថា មានយន្តហោះពាណិជ្ជកម្ម ចំនួន ៣គ្រឿង ហោះកាត់ខេត្តមណ្ឌលគិរី។ នេះបើយោងតាមការបញ្ជាក់ របស់មេបញ្ជាការកងទ័ពជើងគោកស្ដីទី និងមេបញ្ជាការអង្គរក្ស ដែលជាអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ ព្រមទាំងនាយសេនាធិការចម្រុះនៅទីនោះ ។ សម្តេចតេជោ បន្តថា យន្តហោះគ្មានមនុស្សបើក គឺខុសប្លែកពីយន្តហោះពាណិជ្ជកម្ម ដែលនឹងត្រូវហោះឆ្លងដែនអាកាស របស់យើងឆ្ពោះទៅកាន់ទីកន្លែងដទៃទៀត ប្រសិនជាមានការបាញ់យន្តហោះនោះ គឺវាគ្រោះថ្នាក់ធំធេងណាស់។ សម្តេចតេជោ នាយករដ្ឋមន្ត្រី ក៏បានបញ្ជាឱ្យបញ្ឈប់ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយនេះ ។ ជាមួយគ្នានេះ សម្តេច បានប្រាប់ឱ្យអគ្គស្នងការនគរបាលជាតិ ត្រួតពិនិត្យលើហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយបែបនេះ…

  • សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយយន្តហោះគ្មានមនុស្សបើក ទប់ស្កាត់កុំឱ្យមានអំពើភេរវកម្មណាមួយកើតឡើង

    សម្តេចតេជោ ហ៊ុន សែន៖ អាស៊ាន ត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយយន្តហោះគ្មានមនុស្សបើក ទប់ស្កាត់កុំឱ្យមានអំពើភេរវកម្មណាមួយកើតឡើង

    កណ្តាល៖ ក្នុងឱកាសជួបសំណេះសំណាលជាមួយនឹងកម្មករ កម្មការនីជិត ២ម៉ឺននាក់ នៅស្រុកអង្គស្នួល ខេត្តកណ្ដាល នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ប្រទេសអាស៊ាន ត្រូវរួមគ្នាប្រឆាំងសកម្មភាពបំពានដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើក ចៀសវាងមានអំពើភេរវកម្មណាមួយកើតឡើងចំពោះប្រទេសអាស៊ាន។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទឹកដីរបស់យើង គឺមិនអនុញ្ញាតឲ្យអ្នកណាមកឈ្លានពានទេ ហើយក្រសួងការបរទេស ក៏បានចេញសេចក្ដីថ្លែងការណ៍រួចហើយ។ ខ្ញុំបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងការបរទេសរួចហើយដែរ ប្រសិនបើមានការបំពានជាតិយើង យើងនឹងចេញលិខិតទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីឲ្យពិនិត្យមើលថា រដ្ឋអធិបតេយ្យមួយ ត្រូវគេបង្ហោះចូលដោយគ្មានការអនុញ្ញាត ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ថា យើងក៏គួរតែសរសេរទៅកាន់ប្រទេសអាស៊ានផងដែរ ដើម្បីថា ប្រទេសយើងត្រូវញាំញីទៅដោយដ្រូន ឬយន្តហោះគ្មានមនុស្សបើក បើពួកភេរវកម្មធ្វើសកម្មភាពអ៊ីចឹង អាស៊ានត្រូវរួមគ្នាប្រឆាំងសកម្មភាពនេះ ព្រោះជួនកាលមិនធ្វើសកម្មភាពភេរវកម្មមកស្រុកខ្មែរទេ ប៉ុន្តែវាត្រូវវាយប្រហារទៅប្រទេសណាមួយនៅអាស៊ាន ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ