-
នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវតាមបណ្តាញសង្គម Twitter ដល់ប្រទេសសមាជិក អង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិក ចូលរួមទប់ស្កាត់កុំឱ្យប្រើប្រាស់គ្រាប់បែកចង្កោម ក្នុងសង្គ្រាមអ៊ុយក្រែន

(ភ្នំពេញ)៖នៅលើបណ្ដាញទំនាក់ទំនង Twitter កាលពីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ប្រទេសដែលជាសមាជិកអង្គការណាតូ និងសម្ព័ន្ធមិត្តអាមេរិក ដែលជាប្រទេសហត្ថលេខី នៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យមានភាពទទួលខុសត្រូវ និងចូលរួមទប់ស្កាត់នូវការចេតនាចង់ប្រើគ្រាប់បែកនេះក្នុងសង្គ្រាមអ៊ុយក្រែន។ ការអំពាវនាវរបស់សម្ដេចតេជោនេះ គឺបន្ទាប់ពីប្រធានាធិបតី លោក ចូ បៃដិន កាលពីថ្ងៃសុក្រសប្ដាហ៍មុន បានសម្រេចប្រកាសផ្ដល់គ្រាប់បែកចង្កោមទៅឲ្យអ៊ុយក្រែន ដើម្បីធ្វើសង្រ្គាមប្រឆាំងរុស្ស៊ី ខណៈប្រទេសជាសម្ព័ន្ធមិត្តអាមេរិកមួយចំនួន សំដែងការមិនពេញចិត្តចំពោះការសម្រេចនេះ ។ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារអំពាវនាវដល់ចក្រភពអង់គ្លេស អេស្ប៉ាញ អាល្លឺម៉ង់ កាណាដា ដែលជាសម្ព័ន្ធមិត្តរបស់អាមេរិកនិងជាប្រទេសហត្ថលេខីនៃអនុសញ្ញាគ្រាប់បែកចង្កោមឱ្យចូលរួមទប់ស្កាត់ឱ្យខានតែបានដល់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីអ៊ុយក្រែន កុំឱ្យប្រើប្រាស់អាវុធដ៏កាចសាហាវនេះ។ យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៣ សហរដ្ឋអាមេរិក មានផែនការបញ្ជូនគ្រាប់បែកចង្កោម ទៅឱ្យអ៊ុយក្រែន ដើម្បីប្រើប្រាស់នៅក្នុងការប្រយុទ្ធប្រឆាំង នឹងកងកម្លាំងឈ្លានពានរុស្ស៊ី ។ គម្រោងប្រើប្រាស់គ្រាប់បែកចង្កោមរបស់សហរដ្ឋអាមេរិក កំពុងនាំឱ្យការព្រួយបារម្ភចំពោះការនាំមកនូវមហន្តរាយយ៉ាងធ្ងន់ធ្ងរក្នុងសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន។ មានប្រទេសជាច្រើន រួមទាំងអង្គការសិទ្ធិមនុស្ស សម្តែងប្រតិកម្ម…
-
កិច្ចចរចាសន្តិភាពស៊ូដង់ ក្នុងប្រទេសអេត្យូពីនៅតែបន្តទៅមុខ ទោះបីរដ្ឋាភិបាលស៊ូដង់អវត្តមានក៏ដោយ

អាឌីសអាបេបា៖ ប្រទេសអេត្យូពីបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពស៊ូដង់ នៅក្នុងទីក្រុង អាឌីស អាបេបា ដោយប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ ធ្វើជាប្រធាន ក្រោមវត្តមានចូលរួមពីនាយករដ្ឋមន្ត្រីអេត្យូពី លោក អាប៊ី អាម៉េដ, សហគមន៍អន្តរជាតិ និងមេដឹកនាំសង្គមស៊ីវិលស៊ូដង់ បើទោះបីជារដ្ឋាភិបាលស៊ូដង់បានបដិសេធមិនចូលរួមក៏ដោយ។ ប្លុកតំបន់អាហ្រ្វិកខាងកើត ហៅកាត់ថា IGAD បានអញ្ជើញភាគីជម្លោះនៅក្នុងប្រទេសស៊ូដង់ គឺលោកឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងលោកឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ មកចូលរួមកិច្ចប្រជុំនៅរដ្ឋធានីរបស់ប្រទេសអេត្យូពី នៅក្នុងថ្ងៃចន្ទដើមសប្តាហ៍នេះ។ ប៉ុន្តែគូរភាគីជម្លោះមិនបានចូលរួមកិច្ចពិភាក្សាដោយផ្ទាល់ទេ ដោយខាងភាគីលោកឧត្ដមសេនីយ៍ ដាហ្កាឡូ បានបញ្ជូនអ្នកតំណាងរបស់ខ្លួនទៅចូលរួមកិច្ចប្រជុំ “quartet” ដែលដឹកនាំដោយប្រទេសកេនយ៉, ស៊ូដង់ខាងត្បូង, ជីប៊ូទី និងអេត្យូពី។ ថ្លែងក្នុងកិច្ចចរចាខាងលើនេះ ប្រធានាធិបតីកេនយ៉ា លោក វីលៀម រូតូ បាននិយាយយ៉ាងដូច្នេះថា យើងដឹងថា មេដឹកនាំនយោបាយដែលមានវត្តមាននៅក្នុងកិច្ចប្រជុំនេះ មិនមែនជាអ្នកតំណាងក្រុមភាគីមានជម្លោះនោះទេ ប៉ុន្តែយើងជឿជាក់ថា ដំណើរការដោយបើកចំហរ និងជាការរួមបញ្ចូលគ្នាមួយ នឹងនាំយកមេដឹកនាំនយោបាយ, ក្រុមជនស៊ីវិល និងក្រុមសង្គមស៊ីវិល…
-
គ.ជ.ប៖ អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់

ភ្នំពេញ៖ អ្នកណែនាំប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោត ចោលនៅពេលទៅបោះឆ្នោតនឹងត្រូវផ្តន្ទាទោសតាមច្បាប់ទោសដែលត្រូវទទួលមានការពិន័យជាប្រាក់ចាប់ពី៥លានរៀលទៅ២០លានរៀលនិងមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត។នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)នៅព្រឹកថ្ងៃទី១១ខែកក្កដាឆ្នាំ២០២៣នេះ៕សូមជូនសេចក្តីប្រកាសព័ត៌មាន៖
-
បន្ទាប់ពីមានកុបកម្ម បារាំងបានហាមប្រាមការលក់កាំជ្រួចនៅថ្ងៃទី១៤ ខែកក្កដា

ប៉ារីស៖ រដ្ឋាភិបាលបារាំងបានប្រកាសកាលពីថ្ងៃទី៩ ខែកក្កដា ឱ្យដឹងថា ប្រទេសបារាំងបានហាមឃាត់ការលក់ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចក្នុងអំឡុងពេលបុណ្យជាតិ ដែលត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ខាងមុខនេះ ដោយសារតែបារាំងត្រូវប្រឈមមុខនឹងកុបកម្មប្រឆាំងនឹងប៉ូលិសដែលបានសម្លាប់ក្មេងវ័យជំទង់ម្នាក់។ គួរដឹងដែរថា កាំជ្រួចគឺជាប្រភេទអាវុធមួយ ក្នុងចំណោមអាវុធជាច្រើនទៀត ដែលបាតុករបានប្រើប្រាស់ក្នុងអំឡុងពេលធ្វើបាតុកម្មដែលឈានដល់ថ្នាក់កុបកម្ម។ កុបកម្មនេះផងដែរ បានផ្ទុះឡើងនៅក្នុងប្រទេសបារាំង បន្ទាប់ពីមន្ត្រីប៉ូលិសម្នាក់ បានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ ឆ្នាំម្នាក់ ក្នុងអំឡុងពេលក្មេងប្រុសនោះបានឈប់រថយន្តកាលពីថ្ងៃទី២៧ ខែមិថុនា នៅក្បែរទីក្រុងប៉ារីស។ ករណីនេះបានធ្វើឱ្យមានការខកចិត្ត និងការខឹងសម្បារយ៉ាងខ្លាំងពីសំណាក់មហាជន និងប្រៀបបានដូចជាបញ្ឆះកំហឹងចាស់កាលពីករណីរើសអើងជាតិសាសន៍នៅក្នុងជួរកងកម្លាំងសន្តិសុខបារាំង។ កាលពីថ្ងៃអាទិត្យ រដ្ឋាភិបាលបារាំងបានចុះផ្សាយក្រិត្យមួយនៅក្នុងព្រឹត្តិបត្រផ្លូវការថា ៖ «ដើម្បីការពារហានិភ័យនៃការរំខានធ្ងន់ធ្ងរដល់សណ្តាប់ធ្នាប់សាធារណៈ ជាពិសេសក្នុងអំឡុងពិធីបុណ្យជាតិនៅថ្ងៃទី១៤ ខែកក្កដា ការលក់ ការកាន់កាប់ និងការដឹកជញ្ជូនកាំជ្រួចត្រូវបានហាមឃាត់ចាប់ពីថ្ងៃប្រកាសនេះ រហូតដល់ថ្ងៃទី១៥ ខែកក្កដា»។ យ៉ាងណាក៏ដោយ ការហាមប្រាមនេះមិនអនុវត្តចំពោះអ្នកជំនាញ ឬសាលាក្រុងដែលកំពុងរៀបចំកាំជ្រួចដើម្បីដុតអបអរជាប្រពៃណីជាតិ ក្នុងការប្រារព្ធពិធីបុណ្យជាតិដែលមានឈ្មោះថា ថ្ងៃបាស្ទីល (Bastille Day) នោះទេ។ ដោយព្រួយបារម្ភថាកុបកម្មអាចនឹងកើតមានឡើង នាយករដ្ឋមន្ត្រី អេលីហ្សាបេត បូន (Elisabeth Borne) បានប្រាប់ទៅកាន់កាសែត Le Parisien…
-
សម្ដេចតេជោ ហ៊ុន សែន៖ ចិន កំពុងចូលរួមយ៉ាងសកម្ម ក្នុងការគាំទ្របណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ម្ពុជា បានថ្លែងក្នុងកិច្ចប្រជុំជាន់ខ្ពស់លើកទី ១ នៃវេទិកាស្តីពីសកម្មភាពសកលសម្រាប់ការអភិវឌ្ឍរួម នៅថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ ២០២៣ តាមរយៈប្រព័ន្ធវីដេអូ ថា យើងបាននិងកំពុងងើបចេញពីវិបត្តិជំងឺកូវីដ-១៩, ប៉ុន្តែស្ថានភាពសេដ្ឋកិច្ច និងការអភិឌ្ឍសកល បន្តប្រឈមនឹងបញ្ហាកាន់តែស្មុគស្មាញ និងស្រួចស្រាល់ឡើងៗ ទាំងក្នុងទិដ្ឋភាពសេដ្ឋកិច្ច, សង្គម និង បរិស្ថាន ។ សម្ដេចបន្តថា នៅក្នុងបរិបទនេះ យើងបានមើលឃើញយ៉ាងច្បាស់ពីការចូលរួមយ៉ាងសកម្មរបស់សាធារណរដ្ឋប្រជាមានិតចិន តាមរយៈការជំរុញសមាហរណកម្មតំបន់ និង ការបន្តលើកស្ទួយពហុភាគីនិយម ជាពិសេស ការដាក់ចេញនូវ «គំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល (GDI)» និង «គំនិតផ្តួចផ្តើម សន្តិសុខសកល (GSI) ដោយ ឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង, ដែលបាននិងកំពុងក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់គាំទ្រដល់បណ្តាប្រទេសកំពុងអភិវឌ្ឍ ក្នុងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញ និងការសម្រេចឱ្យបាននូវរបៀបវារៈ ឆ្នាំ២០៣០ ។ សម្ដេចតេជោ បានបន្តទៀតថា នៅក្នុងបរិការណ៍សកលបច្ចុប្បន្ន ដែលមាននិន្នាការបែកខ្ញែកទៅជាពហុប៉ូល, ការលើកកម្ពស់ការជួយបំពេញឱ្យគ្នាទៅវិញទៅមកសម្រាប់អភិវឌ្ឍន៍…
-
ឯកឧត្តម សាយ សំអាល់ អញ្ជើញពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និង សហគមន៍តំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ឆ្នាំង និង ខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់

កំពង់ឆ្នាំង-ពោធិ៍សាត់៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំប្រតិភូក្រសួងបរិស្ថាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ នៃសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ខេត្តកំពង់ឆ្នាំង និងសហគមន៍តំបន់ការពារធម្មជាតិទឹកធ្លាក់ច្រកល្អៀង និងខេត្តពោធិ៍សាត់ នៅដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ នាថ្ងៃទី០៩ ខែកក្តដា ឆ្នាំ២០២៣ ។ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះក្នុងគោលបំណងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋានស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា « ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ទឹកដី» ដែលជាគោលដៅទេសចរណ៍ល្អឯកប្រកបដោយការទទួលខុសត្រូវ មាននិរន្តរភាព ដោយមានការសាងសង់តូបលក់ម្ហូបអាហារ ខ្យស់អង្គុយលំហែកម្សាន្ត កសាងបន្ទប់ទឹក ចំណតម៉ូតូ និងយានយន្ត កន្លែងបោះតង់ កែលម្អ និងរៀបចំសួនច្បារ និងផ្លូវថ្មើរជើង ដោយមានជណ្តើរទ្បើងចុះ ឱ្យមានសោភណ្ឌភាពសំដៅទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិ ចូលទៅទស្សនាកម្សាន្តកាន់តែច្រើនទ្បើងថែមទៀត ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាសហគមន៍ ក៏ដូចជាការកាត់បន្ថយការពឹង អាស្រ័យលើផល និងអនុផលព្រៃឈើ និងការបរបាញ់សត្វព្រៃ។ យ៉ាងណាមិញ ការរៀបចំហេដ្ឋារចសម្ព័ន្នក្នុងសហគមន៍តំបន់ការពារធម្មជាតិ នេះជាពិសេសសហគមន៍ទេសចរណ៍ធម្មជាតិ គឺជាយន្តការមួយដ៏សំខាន់ នៅក្នុងកិច្ចការការពារ និងអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពរបស់នៅរបស់សហគមន៍ ដើម្បីចូលរួមការគ្រប់គ្រង និងប្រើប្រាស់ធនធានធម្មជាតិឱ្យមានប្រសិទ្ធភាព ។ គួរបញ្ជាក់ថា៖ សមិទ្ធិផលនៃការរៀបចំសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ធម្មជាតិ…
-
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន រៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី៣១៧ (The 317th ACT Meeting) និងពិធី Dinner Talk

(ជប៉ុន)៖ ក្នុងនាមកម្ពុជា ជាប្រធានឆ្លាស់វេននៃគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ (ACT) កាលពីរសៀលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានរៀបចំកិច្ចប្រជុំគណៈកម្មាធិការអាស៊ាននៅទីក្រុងតូក្យូ លើកទី៣១៧ (The 317th ACT Meeting) និងពិធី Dinner Talk ដើម្បីទទួលស្វាគមន៍ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងមន្ត្រីជាន់ខ្ពស់ដែលមកពីបណ្តាស្ថានទូតប្រទេសអាស៊ានប្រចាំនៅទីក្រុងតូក្យូ សរុបចំនួន ២៥នាក់។ ជាកិច្ចចាប់ផ្តើម ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជា និងជាប្រធានដឹកនាំកិច្ចប្រជុំ ACT លើកទី៣១៧ បានស្វាគមន៍ដល់ ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត/ឯកអគ្គរដ្ឋទូត និងមន្រ្តីពាក់ព័ន្ធដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ។ ក្នុងនោះដែរ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ក៏បានសម្តែងការកោតសរសើរ និងអបអរសាទរជូនចំពោះ ឯកឧត្តមឯកអគ្គរាជទូតប្រ៊ុយណេ ដែលក្នុងនាមជាប្រធាន ACT កន្លងទៅ បានសម្របសម្រួល និងរៀបចំកិច្ចប្រជុំ ACT លើកទី៣១៦…
-
រុក្ខទិវា ឆ្នាំ២០២៣នេះ ប្រារព្ធឡើងនៅក្នុងស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

(កំពង់ឆ្នាំង)៖ ពិធី “រុក្ខទិវា” នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ ២០២៣ ប្រារព្ធធ្វើឡើង នៅក្នុង ស្ថានីយដាំឈើម្សៅក្រដាស ហ៊ុន សែន ក្នុងភូមិអូរកាខុន ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។ ពិធីរុក្ខទិវា ៩កក្កដា ដែលជាមរតកដ៏ថ្លៃថ្លារបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នៅពេលព្រះអង្គនៅមានព្រះជន្ម ព្រះអង្គតែងតែបានយកព្រះទ័យទុកដាក់ចំពោះការដាំដុះព្រៃឈើដ៏មានផលប្រយោជន៍សម្រាប់មនុស្ស និងសត្វ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រោមព្រះរាជបញ្ញាញាណដ៏ភ្លឺស្វាងបំផុតរបស់ ព្រះករុណាព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានបំផុសចលនាដាំដើមឈើ ហៅថា “រុក្ខទិវា” នេះឡើងតាំងពីទសវត្សរ៍ទី៣០ ដោយមានការចូលរួមយ៉ាងរស់រវើកពីប្រជាពលរដ្ឋគ្រប់ស្រទាប់ទាំងអស់ ហើយទីបំផុតពិធីនេះត្រូវបានទទួលស្គាល់ជាពិធីប្រពៃណីជាតិមួយដែលកំណត់ដោយព្រះរាជក្រឹត្យលេខ៧៣៨ នស.រកត ចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២។ព្រះអង្គបាន បណ្តុះ នូវស្មារតីដល់កូនចៅគ្រប់ៗរូបឱ្យយល់ដឹងអំពីបរិស្ថាន អត្ថប្រយោជន៍នៃព្រៃឈើ ជីវៈចម្រុះគ្រប់ប្រភេទ ហើយព្រះអង្គមានព្រះរាជបន្ទូលថា ”ការចូលរួមចំណែកការពារ និងថែរក្សាព្រៃឈើ ជាកាតព្វកិច្ចចាំបាច់របស់ពលរដ្ឋគ្រប់ៗរូប ហើយករណីយកិច្ចនេះ គឺតកូន…
-
សម្តេចប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ នៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា បានអនុញ្ញាតឱ្យ លោក Kim Jung Nam ប្រធានមូលនិធិចែករំលែកសង្រ្គោះជីវិតសកល (Global Life Sharing) នៃសាធារណរដ្ឋកូរ៉េ ចូលជួបសម្តែងការគួរសម។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវការស្វាគមន៍ចំពោះលោកប្រធានមូលនិធិ និងគណៈប្រតិភូ ដែលបានអញ្ជើញបំពេញបេសកកម្មមនុស្សធម៌ជាលើកទី២ នៅកម្ពុជា។ បេសកកម្មការងារមនុស្សធម៌ នាឱកាសនេះនឹងទទួលបានលទ្ធផលកាន់តែល្អប្រសើរ ព្រមទាំងនាំមកនូវការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនយើងទាំងពីរឱ្យកាន់តែល្អជាងមុន ដើម្បីគុណប្រយោជន៍សម្រាប់ប្រជាជន និងប្រទេសទាំងពីរ ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-កូរ៉េ ដែលត្រូវបានពង្រឹងពង្រីកជាប្រចាំ លើវិស័យនយោបាយ ការបរទេស សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ សិល្បៈវប្បធម៌ អប់រំ កីឡា ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ព្រមទាំងមានចំណងមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសទាំងពីរ ។ ក្នុងនាមគណៈប្រតិភូ…
-
ពលរដ្ឋបញ្ជាក់ពីការយល់ដឹងក្នុងការគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ និងត្រៀម ឯកសារសម្រាប់ទៅបោះឆ្នោត

ភ្នំពេញ៖ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ គឺមានតំណាងគណបក្សនយោបាយនានា បានចុះណែនាំពលរដ្ឋនៅតាមខ្នងផ្ទះ ពីរបៀប គូសសន្លឹកឆ្នោតឲ្យត្រឹមត្រូវ ចៀសវាងការគូសខុស ដែលធ្វើឲ្យសន្លឹកឆ្នោតនោះ មិនអាច រាប់យកបាន។ ប្រជាពលរដ្ឋ នៅសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា សន្លឹកឆ្នោត គឺមានតម្លៃណាស់ សម្រាប់កំណត់ជោគវាសនារបស់ប្រទេសជាតិ ហើយឆ្លង កាត់បោះឆ្នោតច្រើនលើកកន្លងមកនេះ គឺពួកគាត់ទាំងអស់គ្នា មានការយល់ដឹងច្បាស់ អំពី ការងារគូសសន្លឹកឆ្នោត ហើយនឹងគូសឲ្យបានត្រឹមត្រូវ ជ្រើសរើសគណបក្សនយោបាយ និងជ្រើសមេដឹកនាំដែលពួកគាត់ស្រឡាញ់ពេញចិត្ត បន្តដឹកនាំប្រទេសជាតិ មានការអភិវឌ្ឍ រីកចម្រើន ។ ជាមួយគ្នានេះ ពួកគាត់ សូមប្រឆាំងតបចំពោះបុគ្គលណាណែនាំប្រជាពលរដ្ឋ ឱ្យគូសសន្លឹកឆ្នោតខុស ធ្វើឱ្យសន្លឹកឆ្នោតមិនអាចយកជាផ្លូវការបាន។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ដីពីស្ថានភាពទូទៅ ថ្ងៃទី៧ នៃការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ បានឲ្យដឹងថា ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) គណបក្សនយោបាយ ចំនួន ២ បានធ្វើសកម្មភាពហែក្បួនឃោសនា បោះឆ្នោត គឺគណបក្សសញ្ជាតិកម្ពុជា បានហែក្បួនឃោសនានៅមណ្ឌលខេត្តត្បូងឃ្មុំ និងមណ្ឌល ខេត្តកំពង់ស្ពឺ រីឯគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ…