-
ឯកឧត្តម ចាយ បូរិន ៖ ភ្នាក់ងារគណបក្សគឺជាអ្នកការពារភាពស្របច្បាប់ និងផលប្រយោជន៍របស់គណបក្សនៅតាមការិយាល័យបោះឆ្នោត

(ត្បូងឃ្មុំ)៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម ចាយ បូរិន ប្រធាន គណៈកម្មការច្បាប់គណបក្សប្រជាជនកម្ពុជា ខេត្តត្បូងឃ្មុំ បានជួបប្រជុំ ពង្រឹងបន្ថែម ពីនីតិវិធី ពាក់ព័ន្ធ ដំណើរការបោះឆ្នោតដល់ភ្នាក់ងារគណបក្សពេញសិទ្ធិ និងបម្រុង ចំនួន ២៦៦នាក់ ទាំង ១៣៣ការិយាល័យបោះឆ្នោតនៅទីស្នាក់ការ គណបក្សស្រុកតំបែរ ខេត្តត្បូងឃ្មុំ។ ឯកឧត្តម ចាយ បូរិន មានប្រសាសន៍ថា៖ភ្នាក់ងារគណបក្ស គឺជាតំណាងឲ្យគណបក្ស នៅតាមការិយាល័យបោះឆ្នោតនីមួយៗ ជាអ្នកការពារផលប្រយោជន៍ឲ្យគណបក្ស ឈរលើគោលការណ៍នៃភាពត្រឹមត្រូវ ស្របតាមការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ។ ឯកឧត្ដមក៏បានជម្រុញលើកទឹកចិត្តនិងផ្តាំផ្ញើដល់ភ្នាក់ងារគណបក្សទាំង១៣៣ការិយាល័យបោះឆ្នោតត្រូវយកចិត្តទុកដាក់អនុវត្ត តួនាទី និងភារកិច្ចរបស់ខ្លួនឲ្យបានគ្រប់ជ្រុងជ្រោយនៅក្នុងថ្ងៃដំណើរការបោះឆ្នោត ជាអាទិ៍ ពិនិត្យមើលហិបឆ្នោត សន្លឹកឆ្នោត សង្កេតមើលការបោះឆ្នោត ការរាប់សន្លឹកឆ្នោត ការបូកសរុបលទ្ធផលបោះឆ្នោត ការប្តឹងជំទាស់ឬប្តឹងតវ៉ាទៅលើភាពមិនប្រក្រតីដោយផ្ទាល់មាត់ឬតាមរយៈលាយលក្ខណ៍អក្សរ (ទ.១២០២) និងកំណត់ហេតុនៃលទ្ធផលនៃការរាប់សន្លឹកឆ្នោត (ទ.១១០២) ព្រមទាំងសិទ្ធិទទួលបានកំណត់ហេតុនៃការរាប់សន្លឹកឆ្នោតពី គឃ.សប ហេីយត្រូវស្របតាមក្រមសីលធម៌របស់ភ្នាក់ងារសង្កេតការណ៍៕ ដោយ ៖ ហេង សម្បត្តិ
-
សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មក្រចិត្តចូលរួមជីវភាព នយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

(ភ្នំពេញ)៖ សកម្មជនអតីតគណបក្សប្រឆាំងចំនួន ២៧៩រូប បានស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់បានយល់និង មើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ឥតឈប់ឈរ ដូចពេលសព្វថ្ងៃនេះ។ ពិធីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ថ្មីទាំង២៧៩រូបនេះ បានធ្វើឡើងនាព្រឹកថ្ងៃទី២០ខែកក្កដា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តម ឃួ ង ស្រេង សមាជិក គណៈកម្មាធិកា រ កណ្តាល គណបក្ស ប្រជាជន កម្ពុជានិងជាប្រធាន គណៈកម្មាធិកា រគណបក្ស រាជធានីភ្នំពេញ នៅមន្ទីរគណបក្សរាជធានីភ្នំពេញ។ តំណាងសមាជិក សមាជិកាថ្មី ដែលបានចូលរួមជីវភាពជាមួយគណបក្ស ប្រជាជន កម្ពុជាទាំង២៧៩រូបបានលើកឡើងថា៖ ការដែលពួកគាត់ស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះ គឺ ក្រោយពីពួកគាត់បានមើលឃើញពីវីរៈភាពនិងការលះបង់ដ៏ធំធេងរបស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុស្វែងរកសន្តិភាពនិង ការអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើនជឿនលឿន ហើយការស័្មក្រចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានេះដែរ គឺពួកគាត់ មានគោលបំណង ដើម្បីរួមចំណែកកសាងជាតិ មាតុភូមិ ។ ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សន្តិភាព…
-
សម្តេចតេជោ ហ៊ុន សែន ស្វាគមន៍ឯកឧត្តម លោកជំទាវ មកពី ៦៥ប្រទេស និងស្ថាប័ន អន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការ បោះឆ្នោតសកលខាងមុខនេះ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឯកឧត្តម លោកជំទាវ មកពី៦៥ប្រទេស និងស្ថាប័នអន្តរជាតិ ដែលបាននិងកំពុងអញ្ជើញមកកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍ សម្រាប់ការបោះឆ្នោតសកល ខាងមុខនេះ ។ នេះបើតាមបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័ររបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហោះនៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារស្វាគមន៍ដូច្នេះថា៖ “ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តម លោកជំទាវ ទាំង ៣៣៣នាក់ មកពី ៦៥ ប្រទេស និង ស្ថាប័នអន្តរជាតិដែលបាន និងកំពុងអញ្ជើញមកកាន់ ព្រះរាជាណាចក្រ កម្ពុជា ដើម្បីចូលរួមសង្កេតការណ៍សម្រាប់ការបោះឆ្នោតសកលជ្រើសរើសតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ។ សម្ដេចបន្តថា៖ ខ្ញុំសូមថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានសភាប្រទេសម៉ាឡេស៊ី និងឯកឧត្តម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ដែលអញ្ជើញមកកម្ពុជា ដើម្បីសង្កេតការណ៍ដោយផ្ទាល់។ ខ្ញុំក៏សូមថ្លែងអំណរគុណ ឯកឧត្តមអតីតប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល អតីតប្រធាន…
-
ឯកឧត្តម ប៉ាន សូរស័ក្តិ ចុះជួបសំណេះសំណាលជាមួយអាជីវករក្នុងផ្សារព្រៃទទឹង និងអំពាវនាវឱ្យទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា

(កំពង់ចាម)៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារ ចុះជួបសំណេះសំណាល ជាមួយអាជីវករ ដែលបាននិងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញរបស់ខ្លួន ក្នុងផ្សារព្រៃទទឹង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដើមី្បស្វែងយល់ និងក្តាប់នូវរាល់បញ្ហាមួយចំនួនរបស់អាជីវករ ក៏ដូចជាបង្កើននូវភាពស្និតស្នាលជាមួយបងប្អូនអាជីវករ នៅផ្សារដោយផ្ទាល់ផងដែរ។ ឯកឧត្តម បានសំណូមពរឱ្យសមត្ថកិច្ចមូលដ្ឋាន និង គណៈគ្រប់គ្រងផ្សារ ក៏ដូចសន្តិសុខផ្សារ ជួយធ្វើការជួយសម្រួលលើការងារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុង និងជុំវិញទីផ្សារ ព្រមទាំងបង្កើនការយកចិត្តទុកដាក់ ក្នុងការគ្រប់គ្រងរាល់កាកសំណល់ទីផ្សារ និង ប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារឱ្យ បានល្អ ដើមី្បធានាដល់ចរន្តទឹកហូរបានទាន់ពេល មិនបង្កឱ្យមានការកកស្ទះទៀតផង ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានលើកផងដែរថា ផ្សារថ្នល់ទទឹងនេះ កើតឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដោយ សម្តេច បានយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋកម្ពុជាគ្រប់កាលៈទេសៈ, ម៉្យាងទៀត ផ្សារនេះ ក៏ជាទីកន្លែងបំពេញតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដោយផ្ទាល់ និងជាកន្លែងសម្រាប់បម្រើសេវាកម្មនានាដល់ភ្ញៀវទេសចរជាតិ អន្តរជាតិផងដែរ ។ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ក៏បានអំពាវនាវដល់ប្រជាពរដ្ឋ…
-
ក្រសួងការបរទេសកម្ពុជា៖សេដ្ឋកិច្ចឌីជីថលនឹងបន្ថែមរហូតដល់មួយទ្រីលានដុល្លារ ដល់ផលិតផលសរុបរបស់តំបន់អាស៊ាន

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានថ្លែងថា សេដ្ឋកិច្ចឌីជីថល គឺជារឿងចាំបាច់ដែលកម្ពុជា និងសមាជិកអាស៊ាន ត្រូវការពង្រឹងនិងគាំទ្រ ដោយសារតែសេដ្ឋកិច្ចឌីជីថលនេះ នឹងបន្ថែម រហូតដល់មួយទ្រីលានដុល្លារ ដល់ផលិតផលសរុបរបស់តំបន់អាស៊ាន(GDP)។ នៅក្នុងពេលធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលនៃការចូលរួមរបស់រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការ និងជាឧត្តមមន្រ្តីអាស៊ានរបស់កម្ពុជា បានថ្លែងថា Digital Economy ឬសេដ្ឋកិច្ច ឌីជីថល គឺជាផ្នែកមួយដ៏សំខាន់ នៃការអភិវឌ្ឍទៅមុខរបស់អាស៊ាន។ ឯកឧត្តមបានបញ្ជាក់ថា ដោយផ្អែកទៅលើការវាយតម្លៃរបស់យើងចាប់ពីពេលនេះរហូតដល់ឆ្នាំ២០៣០ សេដ្ឋកិច្ចឌីជីថលនឹងបន្ថែម រហូតដល់មួយទ្រីលានដុល្លារដល់GDPសរុបរបស់តំបន់។ដូច្នេះការពង្រឹងសេដ្ឋកិច្ចឌីជីលរបស់យើងពិតជាមានសារៈសំខាន់ណាស់»។ រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះបានសម្រេចបង្កើតក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថល ដោយក្រុមការងារនេះមានចំនួន១៣ក្រុម ដែលមានតួនាទី ជំរុញ និងគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលនិងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលឱ្យដំណើរទៅប្រកបដោយរលូន និងមានប្រសិទ្ធភាព។ ជុំវិញការបង្កើត ក្រុមការងារបច្ចេកទេសជំរុញនិងគាំទ្រសេដ្ឋកិច្ចឌីជីថល និងរៀបចំកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលនេះដែរលោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានយល់ឃើញថា ការរៀបចំក្រុមការងារនេះ ពិតជាមានសារៈសំខាន់ណាស់ដោយសារតែលោកបានមើលឃើញថា សេដ្ឋកិច្ចឌីជីថលត្រូវការមានការចូលរួមពីប្រជាពលរដ្ឋ…
-
ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចការងារ នៅ កម្ពុជានាពេលខាងមុខនេះ

(ភ្នំពេញ)៖ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ រហូតដល់ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ នាពេលខាងមុខនេះ។ នេះបើយោងតាមការបញ្ជាក់ ពី ឯកឧត្តម ឈិន កេតនា ទីប្រឹក្សារាជរដ្ឋាភិបាល អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ថ្លែងបញ្ជាក់កាលពី រសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំ ត្រៀមលក្ខណៈរៀបចំពិធីបដិសណ្ឋារកិច្ចទទួល និងជូនដំណើរគណៈប្រតិភូជាន់ខ្ពស់ ដឹកនាំដោយ ឯកឧត្តម នូណូ ហ្គូមេស ណាបីអេម ( Nuno Gomes Nabiam ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីស្សូ ព្រមទាំងគណៈប្រតិភូ ដែលនឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅ កម្ពុជា នាពេលខាងមុខនេះ។ ឯកឧត្តម ឈិន…
-
នាយករដ្ឋមន្រ្តីប្រទេសហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ ហើយចូលរួមសង្កេតការណ៍ ការបោះឆ្នោតសកលនៅកម្ពុជា ខាងមុខនេះ

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ បានឲ្យដឹងថា តបតាមការអញ្ជើញរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេម (Nuno Gomes Nabiam) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋហ្គីណេប៊ីសាវ នឹងអញ្ជើញមកបំពេញទស្សនកិច្ចការងារ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែ កក្កដា ឆ្នាំ២០២៣ ។ ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តម នូណូ ហ្វូមេស ណាប៊ីអេ នឹងអញ្ជើញចូលជួប សម្ដែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងចូលរួមកម្មវិធីអាហារពេល ល្ងាចការងារ ដែលរៀបចំដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ ជំនួបនេះនឹងផ្ដល់ឱកាសសម្រាប់ថ្នាក់ ដឹកនាំទាំងពីរ ធ្វើការពិភាក្សាលើប្រធានបទទ្វេភាគីមួយចំនួន រៀបចំផែនការសកម្មភាពនានា សម្រាប់ជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ព្រមទាំងផ្លាស់ប្តូរទស្សនៈ លើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍និងក្តីបារម្ភរួម។ ជាមួយគ្នានេះ ឯកឧត្តម នូណូ ហ្គូមេស ប៊ីអេ ក៏នឹងជួបសន្ទនាផងដែរជាមួយ…
-
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៖ ការបោះឆ្នោតកន្លងមក ក៏មានការចូលរួមឃ្លាំមើលពីក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មាន ហើយសម្រាប់ការបោះឆ្នោតជាតិនៅឆ្នាំ២០២៣នេះ គិតមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ស្ថានភាពទូទៅក៏មានភាពល្អប្រសើរ

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនប្រតិភូបេសកកកម្មសង្កេតការណ៍បោះឆ្នោតនៃបណ្ដាប្រទេសនិយាយភាសាបារាំង (FRANCOFONE) ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃពុធ ២កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ ។ សម្ដេចក្រឡាហោម ស ខេង ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍ថ្លែងអំណរគុណដល់អង្គការក្រុមប្រទេសនិយាយភាសាបារាំងដែលបានចាត់បញ្ជូនប្រតិភូមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានាឱកាសនេះ ដឹកនាំដោយឯកឧត្តម Desire NYARUHIRIRA ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអង្គការ OIM។ សម្ដេចក៏បានជម្រាបជូនអំពីដំណើរការបោះឆ្នោតនៅកម្ពុជា ចាប់ពីឆ្នាំ១៩៩៣មក ក្នុងនោះកម្ពុជាបានដំណើរការបោះឆ្នោតជាសកលចំនួនពីរ គឺការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តដែលកំពុងដំណើរការនីតិកាលទី៧ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នីតិកាលទី៥កាលពីឆ្នាំ២០២២។ សម្ដេចក្រឡាហោម ស ខេង បានបន្ថែមថានៅកម្ពុជាក៏មានការបោះឆ្នោតមិនផ្ទាល់ចំនួន២ទៀតដែរគឺការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ខណៈការបោះឆ្នោតទាំងពីរនេះ ក៏នឹងបន្តដំណើរការជាលើកទី៤ នៅខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខ។ សម្ដេចក៏បានជម្រាបជូនដែរថាជាទូទៅនៅកម្ពុជាក្នុងរយៈពេល៣ទសវត្សចុងក្រោយនេះ ពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ ស្ថានភាពសន្តិសុខកាន់តែប្រសើរឡើង ការចូលរួមរបស់ពលរដ្ឋក៏ប្រកបដោយភាពវិជ្ជមាន ជាពិសេសលុបបំបាត់អំពើហិង្សាក្នុងអំឡុងពេលបោះឆ្នោត និងមានការចូលរួមពីគណបក្សនយោបាយនានា។…
-
ក្រុមប្រឹក្សាធម្មនុញ្ញ ប្រាប់គណៈប្រតិភូMEFពីការបដិសេធចុះបញ្ជីរបស់គណបក្សនយោបាយចំនួនពីរ គឺជាការអនុវត្តច្បាប់សុទ្ធសាធ

ភ្នំពេញ៖មន្រ្តីជាន់ខ្ពស់នៃក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ជូនគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) ពីការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយចំនួនពីរកន្លងមកថាជាការអនុវត្តច្បាប់សុទ្ធសាធ។ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃកម្ពុជា បានលើកឡើងដូចនេះ ក្នុងជំនួបពិភាក្សាការងារជាមួយនឹង ក្រុមគណៈប្រតិភូបេសកកម្មសង្កេតការណ៍បោះឆ្នោតហ្វ្រង់កូហ្វូនី (MEF) កាលពីថ្ងៃទី១៨ ខែកក្កដា ដែលដឹកនាំដោយ លោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ទីប្រឹក្សាពិសេសទទួលបន្ទុកកិច្ចការនយោបាយ និងការទូតនៃអគ្គលេខាធិការអង្គការអន្តរជាតិ នៃបណ្ដាប្រទេសនិយាយភាសាបារាំង (OIF)។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឱ្យដឹងថា ក្រុមប្រតិភូមកបំពេញបេសកកម្មនៅកម្ពុជា រយៈពេលប្រាំបួនថ្ងៃគឺចាប់ថ្ងៃទី១៧ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីចូលរួមសង្កេតមើលដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ដែលនឹងប្រព្រឹត្តនៅថ្ងៃទី២៣ ខែកក្កដា ខាងមុខនេះ។ សេចក្តីប្រកាសព័ត៌មានបន្ថែមថា ប្រធានគណៈប្រតិភូ OIF បានលើកឡើងពីបញ្ហាអវត្តមានគណបក្សនយោបាយពីរដែលត្រូវបានបដិសេធមិនឱ្យចូលរួមបោះឆ្នោត និងបានស្នើសុំការបញ្ជាក់ពីឯកឧត្តម អ៊ឹម ឈុនលឹម ទៅលើកិច្ចការងារបោះឆ្នោតកន្លងមកដែលក្រុមប្រឹក្សាធម្មនុញ្ញបានជួបប្រទះផងដែរ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន ឯកឧត្តម អ៊ឹម ឈុនលឹម បានបញ្ជាក់ជូនលោក ដេស៊ីរ៉េ នីយ៉ារ៉ូហ៊ីរីរ៉ា ថា ៖ «ការបដិសេធការសុំចុះបញ្ជីរបស់គណបក្សនយោបាយពីរ កន្លងមកនេះ គឺជាការអនុវត្តច្បាប់សុទ្ធសាធ ដែលកំហុសនេះកើតចេញពីគណបក្សនយោបាយខ្លួនឯងដោយពុំបានបំពេញលក្ខខណ្ឌនៃការសុំចុះបញ្ជីគណបក្សនយោបាយស្របតាមច្បាប់តម្រូវ»។ នាឱកាសនោះដែរឯកឧត្តម…
-
សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានបោះពុម្ពផ្សាយបង្ហាញពីសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលនានារបស់រដ្ឋសភា

(ភ្នំពេញ)៖ សៀវភៅមានចំណងជើងថា សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានចេញផ្សាយជាសាធារណៈនៅក្នុងខែកក្កដា ឆ្នាំ២០២៣នេះ។ សៀវភៅនេះ បានរៀបរាប់ពីសមិទ្ធផល របស់រដ្ឋសភាក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាពិសេស ភាពជោគជ័យ ក្នុងវិស័យការទូតសភា។ វិស័យការទូតសភា ជាកិច្ចការមួយរបស់រដ្ឋសភានៅលើឆាកអន្តរជាតិ ក្នុងចំណោមកិច្ចការជាច្រើនរបស់រដ្ឋសភា ក្នុងការបម្រើប្រទេសជាតិនិងប្រជាពលរដ្ឋ មានដូចជាការតាក់តែងច្បាប់ ភាពជាតំណាងរបស់ប្រជាពលរដ្ឋ និងការតាមដានការអនុវត្តច្បាប់ជាដើម។ សៀវភៅ សម្តេច ហេង សំរិន ក្នុងវិស័យការទូតសភា បានលើកឡើងថា ជាទូទៅកិច្ចការងារការទូត ត្រូវគេយល់ឃើញថាការងាររបស់ស្ថាប័ននីតិប្រតិបត្តិ ដែលអនុវត្តតាមរយៈក្រសួងការបរទេស និងប្រមុខការទូតប្រចាំប្រទេសនីមួយៗ។ ប៉ុន្តែនៅក្នុងទស្សវត្សចុងក្រោយនេះ ស្ថាប័ននីតិប្បញត្តិដែលមានតួនាទីស្នូលជាតំណាងប្រជាជាតិ និងប្រជាពលរដ្ឋទំាងមូល បានចូលរួមយ៉ាងសកម្មនៅក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការអន្តរជាតិ ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចប្រធានរដ្ឋសភា បានលើកឡើងនៅក្នុងសៀវភៅនោះថា ទោះបីមិនបានរៀបរាប់អស់ពីសកម្មភាពរបស់ សម្តេចប្រធានរដ្ឋសភា នៅក្នុងការដឹកនាំរដ្ឋសភា ប្រមាណជាងបីអាណត្តិមកនេះក្តី តែសៀវភៅមួយក្បាលនេះ បានបង្ហាញពីផ្នែកខ្លះ នៃបេសកកម្មដ៏ឧត្តុងឧត្តមរបស់សម្តេច ក្នុងការលើកកម្ពស់កិត្តិយស កិត្យានុភាពរបស់រដ្ឋសភាកម្ពុជា ក៏ដូចជាប្រទេសជាតិទំាងមូល…