-
គ.ជ.ប ចេញសេចក្តីអំពាវនាវស្តីពីការរក្សាភាពស្ងប់ស្ងាត់នៅថ្ងៃស និងថ្ងៃបោះឆ្នោត

(ភ្នំពេញ)៖ អនុលោមតាមមាត្រា ៧២ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ សកម្មភាព ឃោសនាបោះឆ្នោតត្រូវចប់ ២៤ ម៉ោង មុនថ្ងៃបោះឆ្នោត។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សូមអំពាវនាវដល់គ្រប់គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងប្រព័ន្ធ ផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវរក្សាភាពស្ងប់ស្ងាត់ ចាប់ពីម៉ោង ១០:០០ យប់ថ្ងៃទី២១ ខែកក្កដា រហូតដល់ម៉ោង ១២:០០ យប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ គណបក្សនយោបាយ បេក្ខជន ភ្នាក់ងារគណបក្សនយោបាយ អ្នកគាំទ្រគណបក្សនយោបាយ រួមនឹងអ្នកគ្រប់គ្រងបណ្តាញផ្សព្វផ្សាយព័ត៌មានគ្រប់ប្រភេទ ត្រូវចូលរួមគោរពច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ បទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត នីតិកាលទី៧ ឆ្នាំ២០២៣ រួមនឹងក្រមសីលធម៌ សម្រាប់ការបោះឆ្នោត។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលទទួលខុសត្រូវការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង វិស័យការងារឯទៀត ត្រូវផ្តល់កិច្ចសហប្រតិបត្តិការដល់ គ.ជ.ប និងគណៈកម្មការរៀបចំការបោះឆ្នោត គ្រប់លំដាប់ថ្នាក់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ នៅក្នុង…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជួបក្រុមអ្នកសង្កេតការណ៍បោះឆ្នោត មកពីអង្គការប្រទេសនិយាយភាសាបារំាង (ហ្វ្រង់កូហ្វូនី)

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ កម្ពុជា បាន អនុ ញ្ញាតឱ្យប្រតិភូបេសកកម្ម វាយតម្លៃការបោះឆ្នោតហ្វ្រង់កូហ្វូនី ដឹកនាំដោយ ឯកឧត្តម Desir Nyaruhirira ទីប្រឹក្សាអង្គការទទួលបន្ទុកកិច្ចការ នយោបាយនិងការទូត ចូលជួប សម្តែងការគួរសមនៅព្រឹកថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារ សូហ្វីតែល ភូគីត្រា ក្នុង ខណៈដែលគណៈប្រតិភូបា នអញ្ជើញមកចូលរួមសង្កេតការណ៍ពីការ បោះ ឆ្នោត ជ្រើសតំាងតំណាងរាស្រ្តនីតិកាល ទី៧ នៅកម្ពុជា។ អង្គការប្រទេសនិយាយភាសាបារំាង(ហ្វ្រង់កូហ្វូនី) មានសមាជិកចំនួន៨២ប្រទេស និងតែងតែចូលរួមសង្កេតការណ៍បោះឆ្នោតនៅតាមប្រទេសជាសមាជិក។ នៅកម្ពុជា អង្គការនេះនឹងសង្កេតការណ៍បោះឆ្នោតនៅបីទីតំាងមាននៅភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ធំ។ ឯកឧត្តម Desir Nyaruhirira បានគូសបញ្ជាក់ការចូលរួមសង្កេតការណ៍របស់អង្គការ ហ្វ្រង់កូហ្វូនីដើម្បីចូលរួមលើកកម្ពស់នីតិរដ្ឋ និងដំណើរប្រជាធិបតេយ្យ។ នៅក្នុងឱកាស នោះ ឯកឧត្តម បានកោតសរសើរចំពោះការចូលរួមយ៉ាង សកម្មរបស់កម្ពុជា ជាមួយ អង្គការហ្វ្រង់កូហ្វូនី ។ ឯកឧត្តម…
-
ឯកឧត្តមបណ្ឌិត ថោង ខុន អញ្ជើញដឹកនាំកម្មវិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកតាំងគោក ខេត្តកំពង់ធំ

(កណ្តាល)៖ ក្នុងឱកាសបិទយុទ្ធនាការស្វែងរកសម្លេងឆ្នោត ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកតាំងគោក បានអញ្ជើញបន្តជួបសំណេះសំណាល និងហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកតាំងគោក ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ២០០០នាក់ ។ ថ្លែងទៅកាន់ពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, ឯកឧត្តមបណ្ឌិត ថោង ខុន អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។ សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត ។បន្ទាប់ពីសំណេះសំណាលរួចមក ឯកឧត្តម ថោង ខុន…
-
ឯកឧត្តម នេត្រ ភក្ត្រា ដឹកនាំក្រុមការងារ និងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាជាង ២៥០០នាក់ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្រុងបូកគោ

(ខេត្តកំពត)៖ ឯកឧត្តម នេត្រ ភក្ត្រា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោនិងស្រុកទឹកឈូ បានដឹកនាំក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ សមាជិកសមាជិកា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាសរុបជាង ២៥០០ ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២១ ខែ កក្កដា ឆ្នាំ២០២៣។ អ្នកចូលរួមបានបង្ហាញនូវទឹកមុខសប្បាយរីករាយ ពេញចិត្ត និងក្តីស្រឡាញ់ចំពោញគណបក្សប្រជាជនកម្ពុជា ជាពិសេសបង្ហាញការគាំទ្រយ៉ាងពេញទំហឹងសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជាបេក្ខភាពនាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់អនាគត។ សមាជិកសមាជិកាទាំងអស់ប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបំពេញតួនាទីជាពលរដ្ឋល្អ និងការពារសុខសន្តិភាព និងការអភិវឌ្ឍបន្តទៀត។ ឯកឧត្តម នេត្រ ភក្ត្រា បានអំពាវនាវដល់ប្រជាពលរដ្ឋត្រៀមឯកសារនានានិងសូមអញ្ជើញទៅបោះឆ្នោតនាថថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា និងសូមអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាលេខរៀងទី១៨ នៅលើ សន្លឹកឆ្នោតដើម្បីគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះ និងបន្តដឹកនាំប្រទេសកម្ពុជាឱ្យកាន់តែអភិវឌ្ឍកាន់តែខ្លាំងថែមទៀត។ ឯកឧត្តមបាន ថ្លែងថាដើម្បីចូលរួមគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា សូមបងប្អូនអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវតាមការណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕ ដោយ ៖ ម៉ាដេប៉ូ
-
ឯកឧត្តម វង សូត និងលោកជំទាវដឹកនាំក្បួនយុទ្ធនាការឃោសនា រកសម្លេងឆ្នោតនៅថ្ងៃចុងបញ្ចប់ក្នុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ

(ត្បូងឃ្មុំ)៖មឯឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ប្រធានក្រុមការងារ ចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងលោកជំទាវ ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានដឹកនាំក្បួន យុទ្ធនាការឃោសនារកសម្លេងឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ដោយមានការចូលរួមពីសមាជិក សមាជិកាបក្សចំនួន ៥២៦០នាក់ ប្រើ ប្រាស់រថយន្តចំនួន ២៣២គ្រឿង និងម៉ូតូ ព្រមទាំងមធ្យោបាយធ្វើដំណើរផ្សេងៗទៀតជាច្រើនគ្រឿង។ ដោយឡែកសម្រាប់ឯកឧត្តម កែវ ពិសិដ្ឋ អ្នកតំណាងរាស្ត្រមណ្ឌលត្បូងឃ្មុំ ប្រធានក្រុមការងារចុះ ជួយឃុំពពេល ស្រុកពញាក្រែក និងលោកជំទាវក៏បានដឹកនាំក្បួនយុទ្ធនាការឃោសនានៅក្នុងមូលដ្ឋាន ឃុំពពេលដោយមានអ្នកចូលរួមចំនួន ១៣៥០នាក់ ប្រើប្រាស់រថយន្តចំនួន ៦៣គ្រឿង ព្រមទាំងម៉ូតូ និង មធ្យោបាយធ្វើដំណើរផ្សេងៗទៀតជាច្រើនទៀត។ នៅចំពោះមុខសមាជិក សមាជិកាបក្ស ឯឧត្តម វង សូត បានសម្តែងនូវក្តីមោទនៈចំពោះការចូល រួមយ៉ាងសកម្មរបស់បងប្អូននៅក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតរយៈពេល ២០ថ្ងៃកន្លងមកនេះ ហើយថ្ងៃនេះគឺជាថ្ងៃទី២១ និងជាថ្ងៃត្រូវបិទបញ្ចប់យុទ្ធនាការរយៈពេល ២១ថ្ងៃផងដែរ។ ឯកឧត្តមក្នុង នាមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន…
-
សកម្មភាពក្លៀវក្លាបិទយុទ្ធនាការបោះឆ្នោតនៅស្រុកសំបូរបញ្ជាក់ច្បាស់ពីជ័យជម្នះដ៏មហិមារបស់គណបក្សប្រជាជនកម្ពុជានៅខេត្តក្រចេះ

(សំបូរ-ក្រចេះ)៖ ឯកឧត្តម ព្រុំ សុខា បេក្ខជនតំណាងរាស្រ្តសម្រាប់មណ្ឌលខេត្តក្រចេះ រួមជាមួយសហការីក្នុងក្រុមការងារនិងគណបក្សខេត្ត ស្រុក ឃុំ ដោយមានការចូលរួមពីសំណាក់សកម្មជន និងអ្នកគាំទ្រគណបក្សមកពីឃុំទាំង៦ បានរៀបចំពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ មានអ្នកចូលរួមសរុប ៦០០០នាក់។នេះជាព្រឹត្តិការណ៍ដំបូងលើទឹកដីសម្ភៈបុរៈ(ចេនឡាទឹក)របស់អាណាចក្រខ្មែរស្ថិតនៅឃុំសំបូរ មានទីតាំង នៅវត្តព្រះវិហារធំសសរ១០០ ហៅវត្តសសរ១០០ជាទីសក្ការៈដ៏ពិសិទ្ឋសម្រាប់ជនានុជនកម្ពុជាទូទៅ។ តាំងពីព្រឹកព្រលឹមស្រាងៗក្រោមដំណក់ភ្លៀងរលឹម ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ក្បួនយុទ្ធនាការបានដង្ហែយ៉ាងគគ្រឹកគគ្រេងចេញពីឃុំដីគោកទាំង៣គឺឃុំសំបូរ សណ្តាន់ កោះខ្ញែរ និងតាមផ្លូវទឹកទន្លេមេគង្គនៃឃុំដីកោះ៣ផ្សេងទៀតគឺឃុំបឹងចារ វឌ្ឍនៈ និងកំពង់ចាម។ឯកឧត្តម ព្រុំ សុខា បានថ្លែងអំណរគុណចំពោះសកម្មភាពដ៏ក្លៀវក្លា នៃយុទ្ធនាការបិទការឃោសនាបោះឆ្នោតលើកនេះនៅស្រុកសំបូរ ដែលជាការសរបញ្ជាក់យ៉ាងប្រត្យក្សពីជ័យជម្នះដ៏ធំមហិមារបស់គណបក្ស ប្រជាជនកម្ពុជាដែលកំពុងរង់ចាំយើងទាំងអស់គ្នាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះជាក់ជាមិនខាន។ ខ្លឹមសារបទអន្តរាគមន៍ជាបន្តបន្ទាប់ពីវាគ្មិនក្នុងអង្គពិធីមិទ្ទិញប្រមូលផ្តុំនៅទីលានបាល់ទាត់ស្រុកសំបូរ រួមមានឯកឧត្តមសាស្រ្តាចារ្យបណ្ឌិត ធុយ ចាន់ធួន លោកជំទាវ ប្រាក់ ចន្ថា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាអតីតអគ្គលេខាធិការងគណបក្សហ្វ៊ុនស៊ិនប៉ិច និងជា អតីតសមាជិកអចិន្រ្តៃយ៍គណបក្សខ្មែររួបរួមជាតិ និងលោក សឿ សុភី អតីតសមាជិកគណៈកម្មាធិការនាយកគណបក្សភ្លើងទៀនបានរួមចំណែកញ៉ាំងឲ្យពិធីបិទយុទ្ធនាការ បោះឆ្នោតលើកនេះកាន់តែអធិកអធមពោរពេញដោយខ្លឹមសារ និងការប្តេជ្ញាចិត្តវាយសម្រុកផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជាតិ…
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជួបពិភាក្សាការងារជាមួយ ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី ដែលបានអញ្ជើញមកចូលរួមសង្កេតការណ៍ ការបោះឆ្នោតនៅកម្ពុជា

(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃ កម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល (Tan sri Dato Johari Bin Abdul) ប្រធានរដ្ឋសភាប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅសណ្ឋាគារសូហ្វីតែលផូគីត្រា ខណៈដែលឯកឧត្តមប្រធានរដ្ឋសភាដឹកនាំគណៈប្រតិភូមកចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា។ ឯកឧត្តម តាន់ ស្រ៊ី ដាតុ ចូហារី ប៊ីន អាប់ឌុល បានគូសបញ្ជាក់ថា ឯកឧត្តមបានអញ្ជើញមកកម្ពុជាកាលពីឆ្នាំ២០០០ ប៉ុន្តែបើប្រៀបធៀបពីពេលនោះមកពេលនេះ រាជធានីភ្នំពេញមានការប្រែមុខមាត់យ៉ាងឆាប់រហ័ស និងមានសោភ័ណភាពយ៉ាងស្រស់ស្អាតទៀតផង។ ឯកឧត្តមប្រធានរដ្ឋសភា បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីលទ្ធផលមួយចំនួនដែលឯកឧត្តមបានជួបពិភាក្សាការងារជាមួយ សម្តេចតេជោ ហ៊ុន សែន នៅមុននេះបន្តិច។ ឯកឧត្តមបានចូលរួមអបអរសាទរពីដំណើរការបោះឆ្នោតនៅកម្ពុជា និងបានលើកឡើងថា ការបោះឆ្នោតនេះគឺដើម្បីថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍរបស់ប្រទេសទៅមុខទៀត។ សម្តេច ហេង…
-
បណ្ឌិត កែវ បេងវឌ្ឍន៍ ដឹកនាំសមាជិកគណបក្សប្រជាជនជិត ២៥០០នាក់ ហែក្បួនបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត នៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ

(កណ្តាល)៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ លោកបណ្ឌិត កែវ បេងវឌ្ឍន៍ ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង បានដឹកនាំសមាជិក សមាជិកាគណបក្សប្រមាណជិត ២៥០០នាក់ ដង្ហែក្បូនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងនៅសង្កាត់ព្រែកអំពិល និងសង្កាត់ព្រែកលួង ក្រុងអរិយក្សត្រ។ សមាជិក សមាជិកាទាំងអស់សុទ្ធតែបានប្រកាស អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានសញ្ញាទេវតាបាចផ្កា លេខរៀងទី១៨ ដើម្បីគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ។ បន្ទាប់ពីកម្មវិធីសំណេះសំណាល សមាជិក-សមាជិកា បានដង្ហែក្បួនយុទ្ធនាការ ឃោសនាបោះឆ្នោត ទៅតាមមូលដ្ឋានរៀងៗខ្លួន។ សូមបញ្ជាក់ថា គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប មានចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ…
-
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អញ្ជើញដឹកនាំកម្មវិធីបិទយុទ្ធនាការ ឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល

(កណ្តាល)៖ ក្នុងឱកាសបិទយុទ្ធនាការស្វែងរកសម្លេងឆ្នោត ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកណ្ដាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល ស្រុលល្វាឯម ក្រុងអរិយក្សត្រ និងស្រុកកៀនស្វាយ បានអញ្ជើញបន្តជួបសំណេះសំណាល និងហែក្បួនបិទយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតីកាលទី៧ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលមានសមាជិក សមាជិកាចូលរួមប្រមាណ ៥០០០នាក់ ។ ថ្លែងទៅកាន់ពលរដ្ឋយ៉ាងច្រើនកុះករ ដែលបានចូលរួមក្នុងក្បួនឃោសនា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន អំពាវនាវដល់ពលរដ្ឋម្ចាស់ឆ្នោត សូមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ដែលនឹងប្រព្រឹតទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ នៅក្នុងសន្លឹកឆ្នោត ដើម្បីរួមគ្នារក្សាសុខសន្តិភាព, ជំរុញការអភិវឌ្ឍបន្ថែម និងដើម្បីទទួលបានអត្ថប្រយោជន៍នានា ដែលប្រកាសដាក់ឱ្យអនុវត្តដោយសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រី។ សមាជិកសមាជិកាបក្សដែលចូលរួមទាំងអស់ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងសម្ដេចតេជោ ហ៊ុន សែន ជាបេក្ខជននាយករដ្ឋមន្ត្រី នីតីកាលទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខជននាយករដ្ឋមន្ត្រីបន្តវេន នាពេលអនាគត…
-
សម្តេចតេជោ ហ៊ុន សែន ៖ ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ កម្ពុជា ម៉ាឡេស៊ី បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម ។ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងដូច្នេះក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភា នៃសាធារណរដ្ឋម៉ាឡេស៊ី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២១កក្កដា ក្នុងខណៈដែលឯកឧត្តម អញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេកការណ៍ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ នៅក្នុងជំនួបនេះ ភាគីទាំង២ បានពិភាក្សាការងារលើទំនាក់ទំនងទ្វេភាគី ដោយសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរ បានឆ្លងកាត់ការផ្លាស់ប្តូរទស្សនកិច្ចជាបន្តបន្ទាប់ មានការរីកចម្រើនលើគ្រប់វិស័យ ពិសេសវិស័យពាណិជ្ជកម្ម។ សម្តេចបន្តថា យើងបានធ្វើការផ្លាស់ប្តូរទស្សនកិច្ចនានាកន្លងមក ពិសេសទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី អ៊ីនវ៉ា អ៊ីប្រាហ៊ីម មកកាន់កម្ពុជា កាលពីដើមឆ្នាំ២០២៣ បានពង្រឹង និងពង្រីកទំនាក់ទំនងទ្វេភាគីបន្ថែមទៀត ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី និងប្រធានសភា នៃប្រទេសម៉ាឡេស៊ី បានឯកភាពគ្នា ក្នុងការពង្រឹងនិងពង្រីកបន្ថែមទៀត…