-
គិតត្រឹមម៉ោង១៣:០២នាទី មានប្រជាពលរដ្ឋជាង៧៤ ភាគរយ បានទៅបោះឆ្នោត

ភ្នំពេញ៖គិតត្រឹមម៉ោង១១:០២នាទី ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះមានប្រជាពលរដ្ឋអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ចំនួន ៧.១៨៧.៧០៥នាក់ ស្មើនឹង ៧៤,០២ភាគរយ។ សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ នេះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតចំនួន ៩.៧១០.៦៥៥នាក់ មានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន១៨ និងមានការិយាល័យ ២៣.៧៨៩ការិយាល័យ៕ដោយៈវណ្ណលុក
-
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅខេត្តត្បូងឃ្មុំ

កម្ពុជានៅថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ បានធ្វើការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ ដែលមានចំនួន ១២៥អាសនៈ ដោយមានគណបក្សនយោបាយចំនួន ១៨ចូលរួម ប្រកួតប្រជែងសម្រាប់ការបោះឆ្នោតមួយនេះ។ ពលរដ្ឋកម្ពុជាដែលមានឈ្មោះក្នុងបញ្ជីឈ្មោះអ្នកបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទៅកាន់ការិយាល័យបោះឆ្នោតនៅ ក្នុងមូលដ្ឋានរបស់ខ្លួន ដែលការិយាល័យបោះឆ្នោតបានបើកនៅវេលាម៉ោង ៧ព្រឹក និងបិទនៅវេលាម៉ោង ៣រសៀល។ សម្រាប់ការបោះឆ្នោតមួយនេះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចធម្មវិសុទ្ធវង្សា សៅទី ហេងសំរិន បានអញ្ជើញទៅបោះឆ្នោតនៅការិយាល័យបោះឆ្នោតលេខ ០៧៣២ ដែលមានអ្នក បោះឆ្នោតសរុបចំនួន ៤៧០នាក់ រីឯការិយាល័យលេខ ០៧៣៣ មានអ្នកបោះឆ្នោតសរុបចំនួន ៤៨២នាក់ ដែលការិយាល័យទាំង២ខាងលើស្ថិតនៅក្នុងវិទ្យាល័យសម្តេច ហេង សំរិន អន្លង់ជ្រៃ ស្ថិតក្នុងភូមិ អន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ការបោះឆ្នោតនេះបានប្រព្រឹត្តទៅក្រោមការសង្កេត ការណ៍យ៉ាងដិតដល់ពីតំណាងគណបក្សនយោបាយ អង្គការក្រៅរដ្ឋាភិបាលជាតិ និងអន្តរជាតិ តំណាង ស្ថានទូតនានាប្រចាំប្រទេសកម្ពុជា ដើម្បីជាការធានាបានថាការបោះឆ្នោតបានប្រព្រឹត្តទៅដោយសេរី ត្រឹម ត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍ប្រជាធិបតេយ្យដែលកម្ពុជាបានប្រកាន់យកតាមកិច្ចព្រមព្រៀង សន្តិភាពទីក្រុងប៉ារីសថ្ងៃទី២៣…
-
អាកាសធាតុល្អនៅពេលការិយាល័យបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យទទួលស្វាគមន៍អ្នកបោះឆ្នោត

បន្ទាយមានជ័យ៖ខ្យល់ល្ហៀកត្រជាក់ អាកាសធាតុល្អគឺមានថ្ងៃរះស្រឡះ នាពេលព្រលឹមដល់ព្រឹកថ្ងៃទី ២៣ខែកក្កដាឆ្នាំ២០២៣ នៅពេលការិយាល័យបោះឆ្នោតនៅទូទាំងខេត្តបន្ទាយមានជ័យបើកទ្វារទទួលអ្នកបោះឆ្នោតច្រើន តិចដោយអន្លើ ។ ពីការិយាល័យបោះឆ្នោត នាសាលាបឋមសិក្សាកុមារសង្គ្រោះសង្កាត់កំពង់ស្វាយនិងសាលាបឋមសិក្សាសិរីសោភ័ណ ក្រុងសិរីសោភ័ណ ជាទីដែលលោកនិងក្រុមគ្រួសារ ក៏ដូចអ្នកបោះឆ្នោតផ្សេងទៀតបានទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រអាណត្តិទី៧ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាននិយាយថា :បរិយាកាសល្អទាំងអាកាសធាតុ ទាំងដំណើរការបោះឆ្នោតនាព្រឹកនេះ ។ លោកយ៉ង ស័ក្តិ ប្រធានគណ:កម្មការខេត្តរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យប្រាប់នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣ ថា បរិយាកាសរួមប្រព្រឹត្តរលូន រៀបរយល្អនៅពេលការិយាល័យបោះឆ្នោតទូទាំងខេត្តបានបើកទ្វារទទួលអ្នកបោះឆ្នោតពីព្រលឹមមក ។ សូមរំលឹកថា :ខេត្តបន្ទាយមានជ័យមាន៩ស្រុក ក្រុង ស្មើ៦៧ឃុំ /សង្កាត់ ។ក្នុងនោះមានការិយាល័យបោះឆ្នោត១.១១៩ការិយាល័យ ដែលភាគច្រើននៅក្នុងសាលារៀននិងវត្ត ។ ក្នុងការបោះឆ្នោត ជ្រេីសតាំងតំណាងរាស្រ្ត នីតិកាល ទី៧ ឆ្នាំ២០២៣ នេះ មណ្ឌលខេត្តបន្ទាយមានជ័យមានអាសន:អ្នកតំណាងរាស្ត្រនៃរដ្ឋសភាចំនួន៦ អាសនៈ:ដដែល ។ក្នុងនោះ មានគណបក្សនយោបាយ១១ បានចុះបញ្ជីនិងដាក់បេក្ខជន ។ ខេត្តនេះ មានអ្នកមានឈ្មោះបោះឆ្នោតក្នុងបញ្ជីឆ្នាំ២០២២ ចំនួន៤៣១.៧៧៥នាក់ លើពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើងចំនួន៥៤១.៤៧៧នា់ក់ /ស្រី២៧០.៨៥៩នាក់ ។ដំណើរការបោះឆ្នោត ក៏មានកម្លាំងការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ជិត២.០០០នាក់…
-
សម្តេច សាយ ឈុំ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៧ ឆ្នាំ២០២៣ នៅវិទ្យាល័យវត្តកោះ

ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តីនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យលេខ ០២៣០ នៃវិទ្យាល័យវត្តកោះ ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងនោះប្រជាពលរដ្ឋ ជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយក្តីសប្បាយរីករាយ និងទឹកមុខញញឹម ដោយមិនមានការភ័យខ្លាចនោះទេ ចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលនៃវិទ្យាល័យវត្តកោះ បានដំណើរការទៅដោយរលូន និងមានសភាពការណ៍ល្អប្រើសើរ ។ សូមបញ្ជាក់ថា ៖ នៅក្នុងសង្កាត់បឹងរាំង ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួនសរុប ៣០១៨ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ១០ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១៨ ៕ ដោយ / ចាន់ វិចិត្រ
-
ឯកឧត្តម សាយ សំអាល់ អញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ

(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាបេក្ខភាពតំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ ឯកឧត្តម តឹក រ៉េតសំរេច រដ្ឋមន្រ្តីប្រតិភូ អមនាយករដ្ឋមន្រ្តី តំណាងរាស្រ្តមណ្ឌលខេត្តព្រះសីហនុ លោកជំទាវ សេង សុមេត្តា អនុរដ្ឋលេខាធិការទីស្តីការគណរដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅការិយាល័យលេខ ០២៨៦ នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ក្នុងនោះប្រជាពលរដ្ឋ ជាច្រើននាក់ បានអញ្ជើញទៅបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដោយក្តីសប្បាយរីករាយ និងទឹកមុខញញឹម ដោយមិនមានការភ័យខ្លាចនោះទេ ចំណែកការការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងមណ្ឌលនៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសក្រុងព្រះសីហនុ បានដំណើរការទៅដោយរលូន និងមានសភាពការណ៍ល្អប្រសើរ ។ សូមបញ្ជាក់ថា ៖ នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣២៦…
-
សម្ដេច ម៉ែន សំអន អញ្ជើញបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៅសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង

(ស្វាយរៀង)៖ សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ចនិងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង នៅព្រឹកថ្ងៃទី២៣ខែកក្កដាឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៅមណ្ឌលសាលាបឋមសិក្សាព្រះសីហនុ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ សម្ដេចម៉ែន សំអន បានថ្លែងថា ក្នុងនាមសម្ដេចជាប្រជាពលរដ្ឋម្នាក់ នឹងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលស្វាយរៀង សូមអបអរសាទរចំពោះប្រជាពលរដ្ឋនៅខេត្តស្វាយរៀងក៏ដូចជាប្រជាពលរដ្ឋទូទាំងប្រទេសដែលបានមកបំពេញកាតព្វកិច្ច ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដើម្បីជ្រើសរើសគណបក្សដែលខ្លួនស្រឡាញ់ពេញចិត្ត ដែលនាំមកនូវសុខសន្តិភាពនិងការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់ទៀត ។ បន្ថែមលើសពីនេះ សម្ដេច ម៉ែន សំអន ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់នៅខេត្តស្វាយរៀងសូមរួសរាន់អញ្ជើញមកបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅតាមការិយាល័យនិងមណ្ឌលបោះឆ្នោតដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផងដែរ ។ បើតាមលោក ឯម សុត ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបានឲ្យដឹងថា ខេត្តស្វាយរៀងមាន ៨០ មណ្ឌលបោះឆ្នោត ស្មើនឹង ៩៨៤ ការិយាល័យ ចំនួនអ្នកបោះឆ្នោតដែលមានក្នុងបញ្ជីបោះឆ្នោតតាមឃុំ សង្កាត់នីមួយៗ មានចំនួន ៤១៥.៩១៩ នាក់ ហើយចំនួននេះមានការកើនឡើងជាងការបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ឆ្នាំ២០២២ ចំនួន ២៤២៥៧នាក់ ។ លោកបានបន្តថា ខេត្តស្វាយរៀងមានគណបក្សនយោបាយដែលបានចុះបញ្ជីបោះឆ្នោតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានចំនួន ១៣គណបក្ស និងមានចំនួនសមាជិកសភា ៥អាសនៈ ។ លោកបានបន្ថែមថា ក្នុងនោះចំពោះការងារសន្តិសុខសណ្តាប់ធ្នាប់…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

(កណ្តាល)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទៅបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យលេខ ១៦៩៧ ក្នុងមណ្ឌលសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ មណ្ឌលសាលាករុកោសល្យ និងវិក្រិត្យការក្រុងតាខ្មៅ ខេត្តកណ្ដាល មាន២ការិយាល័យ ចាប់ផ្ដើមបើកដំណើរការបោះឆ្នោត ពីម៉ោង ៧ព្រឹកតទៅ រហូតដល់ម៉ោង ៣រសៀល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។ ការិយាល័យទាំង២ មានការិយាល័យលេខ ១៦៩៧ មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៦២០នាក់ និងការិយាល័យលេខ១៦៩៨ មានអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៥១៧នាក់ ខណៈក្នុងមួយការិយាល័យ មានមន្ត្រី គ.ជ.ប ៦នាក់។ ខេត្តកណ្ដាល មានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតចំនួន ១២គណបក្ស ៕ អត្ថបទ៖ វណ្ណលុក,…
-
សេចក្តីប្រកាសព័ត៌មានស្តីពីការចូលរួមរបស់ក្រុមអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិក្នុងការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣

ភ្នំពេញ៖ វេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) មានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារ ព័ត៌មាន ជាតិនិងអន្តរជាតិជ្រាបថា វ.ស.ស. បានសម្របសម្រួលការងារ អ្នក សង្កេតការណ៍ ជាតិចំនួន ៣៦០នាក់ អញ្ជើញ មកពីអង្គការមិនមែនរដ្ឋាភិបាល និងសមាគមជាតិចំនួន ៩០ (សម្រាប់ ២៥រាជធានី-ខេត្ត) និងអ្នក សង្កេតការណ៍ អន្តរជាតិ ចំនួន ៥៦នាក់ មកពី ៧ស្ថាប័ន (១០ប្រទេស) ដើម្បីចូលរួមសង្កេតការដំណើរការបោះឆ្នោត ជ្រើសតាំង តំណាងរាស្រ្ត នីតិកាល ទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣។ បន្ទាប់ពី បញ្ចប់ ការងារសង្កេតការណ៍បោះឆ្នោតនថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ អ្នកសង្កេតការណ៍ជាតិទាំង ៩០ស្ថាប័ន និង អ្នកសង្កេតការណ៍អន្តរជាតិទាំង ៧ស្ថាប័ន នឹងធ្វើសន្និសីទ សារព័ត៌មាន បង្ហាញ អំពី លទ្ធផល នៃការសង្កេត ការណ៍ ទូទៅជុំវិញដំណើរការបោះឆ្នោតនៅតាមមណ្ឌល បោះឆ្នោត…
-
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញបោះឆ្នោតរួចរាល់ហើយ

ភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលទី៧ រួចរាល់ហើយ នៅការិល័យលេខ ១៦៩៧ ក្នុងសាលាករុកោសល្យវិក្រិត្យការ ក្រុងតាខ្មៅ ខេត្ត កណ្តាល។ ប្រភព៖ AFPរួបភាព៖ AFPអត្ថបទ៖ ឈឹម ទីណា
-
អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ពីស្ថានភាពទូទៅនៅថ្ងៃស និងការការពារសន្តិសុខ សុវត្ថិភាពនៅថ្ងៃបោះឆ្នោត

(ភ្នំពេញ)៖ ឯកឧត្តម សោម សូរីដា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរា នៅរសៀលថ្ងៃទី២២កក្កដា ឲ្យដឹងថា ក្រោយពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ បានខិតខំយកចិត្តទុកដាក់ផ្សព្វផ្សាយកម្មវិធីគោលនយោបាយរបស់ខ្លួនជូនដល់អ្នកបោះឆ្នោត ។ ដូច្នេះរូបភាពជាច្រើនដែលពាក់ព័ន្ធទៅនឹងសកម្មភាពឃោសនាដូចមានចែងនៅក្នុង មាត្រា ៦៨ ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ គឺគ្រប់គណបក្សនយោបាយ បានយកមកប្រើអស់ហើយដូចជា៖ ការហែក្បួន ការជួបប្រជុំ ការចុះតាមផ្ទះរបស់ប្រជាពលរដ្ឋ ការចែកខិតប័ណ្ណផ្សេងៗ គឺឃើញថាគណបក្សនយោបាយដែលបានចូលរួមប្រកួតប្រជែងនេះ អនុវត្តបានយ៉ាងល្អ ជាពិសេសរយៈពេលនៃការឃោសនាបោះឆ្នោតរយៈពេល ២១ថ្ងៃនេះ គឺដំណើរការដោយរលូនល្អ ក្នុងបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ គ្មានអំពើហិង្សា គ្មានការគំរាមកំហែង ។ ការដែលមិនមានបាតុភាព ឬរឿងចម្រូងចម្រាសច្រើនអំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោតនេះ គឺដោយគណបក្សនយោបាយទាំងអស់ បានគោរពច្បាប់ ក្រមសីលធម៌គណបក្ស និងមានភាពចាស់ទុំផងដែរ។ ឯកឧត្តមបានបន្តថា យ៉ាងណាក៏ដោយ ក្នុងរយៈពេល ២១ថ្ងៃ ក៏មានករណីបណ្ដឹងចំនួន ៣៣បណ្ដឹង ដែលមិនជាប់ពាក់ព័ន្ធទៅនឹងគណបក្សដែលធ្វើសកម្មភាពឃោសនាបោះឆ្នោតទេ ប៉ុន្តែវាជាប់ទៅហ្នឹងបុគ្គលស្ថិតនៅក្នុងគណបក្សផ្សេងដែលមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត។ បណ្ដឹងទាំង ៣៣នេះ…