-
ក្រសួងការបរទេសកម្ពុជា៖ អូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ៨៣,៦លានដុល្លារអូស្រា្តលីដល់កម្ពុជា

(ភ្នំពេញ)៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានឲ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា។ ក្នុងសេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ដូច្នេះថា តាមការបញ្ជាក់ នៅក្នុងលិខិតរួមថ្មីៗនេះ របស់ លោកជំទាវ ផេននី វង រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម ផាត ខន់រ៉យ រដ្ឋមន្ត្រីអភិវឌ្ឍន៍អន្តរជាតិ និងប៉ាស៊ីហ្វិក និងជារដ្ឋមន្ត្រីឧស្សាហកម្មសម្រាប់វិស័យការពារជាតិរបស់អូស្ត្រាលី ផ្ញើជូនឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក កម្ពុជា រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថា ប្រទេសអូស្ត្រាលី នឹងផ្តល់ជំនួយអភិវឌ្ឍន៍ផ្លូវការ ចំនួន ៨៣,៦ លានដុល្លារអូស្ត្រាលី ដល់កម្ពុជា ក្នុងឆ្នាំ២០២៣-២៤ ដែលរួមមាន ៤៧,៩ លានដុល្លារ អូស្ត្រាលី ក្នុងក្របខ័ណ្ឌទ្វេភាគី ខណៈចំនួនទឹកប្រាក់ដែលនៅសល់ត្រូវផ្ដល់តាមរយៈកម្មវិធីសកល និងតំបន់។ ជំនួយអភិវឌ្ឍន៍នេះ បញ្ជាក់ឱ្យឃើញពីការកើនឡើងពីទឹកប្រាក់ចំនួន ៨០,៨ លាន ដុល្លារអូស្ត្រាលី ក្នុងឆ្នាំ២០២២-២៣ ។…
-
លោក នុត ពុធដារ៉ា ដឹកនាំក្រុមការងារចុះថ្លែងអំណរគុណប្រជាពលរដ្ឋ ក្នុងសង្កាត់កោះអន្លង់ចិន ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឈ្នះភ្លូកទឹកភ្លូកដី

(កណ្តាល )៖ លោក នុត ពុធដារ៉ា អនុប្រធានគណបក្សខេត្តកណ្តាល និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះអន្លង់ចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំក្រុមការងារចុះជួយសង្កាត់ ចុះជួយភូមិ គណបក្សសង្កាត់ សាខាបក្សភូមិ ចុះថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋ នៅតាមខ្នងផ្ទះ ក្នុងសង្កាត់កោះអន្លង់ចិន ដែលបងប្អូនបានគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣នេះ។ បងប្អូនប្រជាពលរដ្ឋទាំងអស់បានធ្វើការសាទរ ចំពោះជ័យជម្នះរបស់គណបក្សប្រជាជនកម្ពុជា និងបានប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នៅអាណត្តិក្រោយៗទៀត ៕ ដោយ ៖ គ្រី សម្បត្តិ
-
ថ្នាក់ដឹកនាំប្រទេសចិន ផ្ញើសារអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន នាឱកាសគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧

ភ្នំពេញ៖ ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង (Xi Jinping) និងនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ឈាង (Li Qiang) បានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នាឱកាសដែលគណបក្សប្រជាជនកម្ពុជា ទទួលបានជ័យជំនះជាថ្មីម្តងទៀត ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ។ លិខិតអបអរសាទររបស់ប្រធានាធិបតីចិន ឯកឧត្តម ស៊ី ជិនពីង និងលិខិតអបអរសាទររបស់ឯកឧត្តម លី ឈាង ត្រូវបានប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសារលិខិតនេះ ឯកឧត្តម ស៊ី ជិនពីង បានលើកឡើងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាកអន្តរជាតិ និងក្នុងតំបន់។ ខ្លឹមសារទាំងស្រុងនៅក្នុងលិខិតរបស់ប្រធានាធិបតីចិន ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ៖…
-
ឯកឧត្តមនាយករដ្ឋមន្ត្រីចិន ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យជម្នះ ជាថ្មីម្តងទៀតរបស់ គណបក្សប្រជាជនកម្ពុជាក្នុងការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧

ភ្នំពេញ៖ ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣នេះ បានផ្ញើសារជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយចូលរួមអបអរសាទរ ចំពោះជោគជ័យក្នុងការបោះឆ្នោត ជ្រើសតាំងតំណាង រាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ដែលនាំមុខដោយ គណបក្សប្រជាជនកម្ពុជា។ លិខិតអបអរសាទររបស់ឯកឧត្តម លី ឈាង ត្រូវបាន ប្រគល់ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈ ស្ថានទូតចិនប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣។ តាមរយៈសារលិខិតរបស់ឯកឧត្តមលីឈាងបានលើកឡើងថា«ខ្ញុំសូមចូលរួមអបអរសាទរយ៉ាងកក់ក្ដៅចំពោះជ័យជម្នះជាថ្មីម្ដងទៀត របស់គណបក្សប្រជាជនកម្ពុជា នៅក្នុង ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧នៅក្រោមការដឹកនាំរបស់ សម្ដេចនាយករដ្ឋមន្ត្រី។ នៅក្រោម ការដឹកនាំរបស់សម្ដេចនាយករដ្ឋមន្ត្រី ប្រទេសកម្ពុជា សម្រេចបាននូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាពស្ដង់ដារ និងកេរ្តិ៍ឈ្មោះនៅក្នុងតំបន់»។ សារលិខិតបានបន្តថា «ចិន និងកម្ពុជាគឺជាមិត្តពិតប្រាកដ និងជាបងប្អូនល្អដែលទុកចិត្តគ្នាទៅវិញទៅមក ដែលរួមគ្នា ឆ្ពោះទៅមុខនៅក្នុងការកសាងគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់ នៃសហគមន៍ចិន-កម្ពុជា ជាមួយអនាគត…
-
ឯកឧត្តមប្រធានាធិបតីចិន ផ្ញើសារអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបានជ័យ ជម្នះ ជាថ្មីម្តងទៀតរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការ បោះឆ្នោតសកលឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនបានផ្ញើសារអបអរសាទរយ៉ាង កក់ក្តៅជូនសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រ កម្ពុជាឱកាសទទួលបានជ័យជម្នះជាថ្មីម្តងទៀត របស់ គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ លិខិតអបអរសាទររបស់ប្រធានាធិបតីចិន ត្រូវបានប្រគល់ ជូនសម្តេចតេជោ ហ៊ុន សែន តាមរយៈស្ថានទូតចិន ប្រចាំ នៅកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ នេះ។ នៅក្នុងសារលិខិតអបអរសាទរនេះ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិនបានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជាសម្រេចបាន នូវស្ថិរភាពនយោបាយ សេដ្ឋកិច្ច ការអភិវឌ្ឍ ជីវភាព ស្ដង់ដារនិងមានកេរ្តិ៍ឈ្មោះទាំងនៅលើឆាក អន្តរជាតិ និងក្នុងតំបន់។ខ្ញុំពិតជាមានសោមនស្សដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៧។ ក្នុងនាម គណៈកម្មាធិការមជ្ឈិម នៃគណបក្សកុម្មុយនិស្ដចិន និងក្នុងមានខ្ញុំផ្ទាល់ខ្ញុំសូម ចូល…
-
ប្រធានគ.ជ.ប៖ការបោះឆ្នោតមិនមែនជាការងារងាយស្រួលទេ ដើម្បីឱ្យការបោះឆ្នោត មួយសម្រេចបានជោគជ័យ គឺត្រូវមានកត្តាច្រើនរួមផ្សំ

ភ្នំពេញ៖ ការរៀបចំ ការបោះឆ្នោតមិនមែនជាការងារងាយស្រួលទេ ដើម្បីឱ្យការបោះឆ្នោតមួយសម្រេចបានជោគជ័យ គឺត្រូវមានកត្តាច្រើន ដូចជា ត្រូវមានច្បាប់ បទបញ្ជា និងនីតិវិធីច្បាស់លាស់ ក្រមសីលធម៌ ត្រូវមាន ធនធានមនុស្ស ធនធានថវិកាគ្រប់គ្រាន់ ត្រូវមានការចូលរួមរបស់ភាគីពាក់ព័ន្ធនានាក្នុងដំណើរ ការបោះឆ្នោត ហើយក៏គ្មានការបោះឆ្នោតនៅប្រទេសណាមួយលើសកលលោកដែលល្អឥតខ្ចោះ នោះទេ។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត( គ.ជ.ប) បានលើកឡើងបែបនេះ ក្នុងពិធីលៀងសាយភោជន៍ ជាមួយអ្នកសង្កេតការណ៍បោះឆ្នោតអន្តរជាតិ និងតំណាងស្ថានទូតប្រចាំកម្ពុជា នាសណ្ឋានគារ សូហ្វីតែលក្នុងរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០២៣ ។ ប្រធាន គ.ជ.បបានបញ្ជាក់ថា៖ ប្រជារាស្ត្រខ្មែរទូទាំងប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គឺមានបំណងប្រាថ្នាចង់បានការបោះឆ្នោតមួយដែលមានលក្ខណៈ សេរី ត្រឹម ត្រូវ និងយុត្តិធម៌ ដែលគ្រប់ភាគីទាំងអស់អាចទទួលយកបាន។ ដើម្បីសម្រេចបំណងប្រាថ្នាដ៏ ចំបងនេះចាំបាច់ត្រូវមានកត្តារួមផ្សំមួយចំនួនដូចជា៖ ទី១- យើងត្រូវគោរពឱ្យបានស្មារតីរបស់រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់រដ្ឋ ក្នុងនោះ មាត្រា១៥០ ចែងយ៉ាងច្បាស់ថា គ.ជ.ប ត្រូវអនុវត្តសមត្ថកិច្ចរបស់ខ្លួនប្រកបដោយ ឯករាជ្យ និងអព្យាក្រឹត ដើម្បីធានាឱ្យការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ…
-
ឡូហ្គោ Twitter ត្រូវបានដកចេញពីទីស្នាក់ការកណ្តាល

សាន់ហ្វ្រាន់ ស៊ីស្កូ ៖ ក្រុមបុគ្គលិកបានដកឡូហ្គោ Twitter ចេញពីទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនបណ្តាញដ៏ធំមួយនេះ នៅក្នុងទីក្រុងសាន់ហ្វ្រាន់ ស៊ីស្កូ (San Francisco)។ បន្ទាប់ពីម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម Twitter ប្រកាសពីផែនការផ្លាស់ប្តូររូបសញ្ញាសម្គាល់នោះ ក្រុមបុគ្គលិកបានដក ឡូហ្គោ Twitter ចេញពីទីស្នាក់ការកណ្តាល នៅក្នុងទីក្រុង San Francisco សហរដ្ឋអាមេរិកហើយ កាលពីថ្ងៃទី២៤ ខែកក្កដា។ លោក Elon Musk ដែលជាម្ចាស់ក្រុមហ៊ុនបណ្តាញសង្គម Twitter បានប្រកាសពីការផ្លាស់ប្តូររូបសញ្ញា Twitter ដោយជំនួសបក្សីពណ៌ខៀវដែលទទួលស្គាល់ដោយពិភពលោក ជាមួយនឹងអក្សរ X ពណ៌ស ជាការប្រកាសខណៈដែលមហាសេដ្ឋីពិភពលោករូបនេះបាននិងកំពុងពន្លឿនកិច្ចខិតខំប្រឹងប្រែងរបស់លោក ដើម្បីផ្លាស់ប្តូរប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំសម្បើមមួយនេះ។ លោក Musk និងនាយកប្រតិបត្តិថ្មីរបស់ក្រុមហ៊ុន Twitter គឺលោកស្រី Linda Yaccarino បានប្រកាសពីការផ្លាស់ប្តូរស្លាកយីហោឡើងវិញនេះ កាលពីថ្ងៃអាទិត្យ ដោយបានលុបចោលស្លាកសញ្ញាដ៏ល្បីល្បាញបំផុតមួយ នៅក្នុងការផ្លាស់ប្តូរដ៏គួរឱ្យភ្ញាក់ផ្អើលចុងក្រោយបំផុត ចាប់តាំងពីមហាសេដ្ឋី Elon Musk បានកាន់កាប់ Twitter កាលពីប្រាំបួនខែមុន។ ទំនាក់ទំនងរបស់លោក Musk…
-
លទ្ធផលក្រៅផ្លូវការ ការបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ គណបក្សប្រជាជនកម្ពុជាទទួលលទ្ធផល

-
សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្រ្តីចាត់ទុកដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីសាវថាជាការផ្ដល់កិត្តិយស និងផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោតនៅកម្ពុជា

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួង មហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Nuno Gomes Nabiam នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋហ្គីណេប៊ីសាវ នៅសាលទទួលភ្ញៀវអន្តរជាតិ នៃវិមានសន្តិភាពនៅព្រឹកថ្ងៃ ទី២៤ ខែកក្កដាឆ្នាំ២០២៣។ក្នុងឱកាសសម្ដេចក្រឡាហោម បានថ្លែងនូវការស្វាគមន៍ និងអរគុណ ចំពោះ ឯកឧត្តមនាយករដ្ឋមន្ត្រីដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញ មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការ បោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ និងបាន ថ្លែងអំណរគុណចំពោះការចំណាយពេលវេលាដ៏មានតម្លៃរបស់ឯកឧត្តមក្នុងដំណើរមកបំពេញទស្សនកិច្ចដោយឆ្លងកាត់ផ្លូវដ៏វែងឆ្ងាយដើម្បីចូលរួមសង្កេតការណ៍បោះឆ្នោតនេះ។សម្ដេចក្រឡាហោមបានចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមថាជាការផ្ដល់កិត្តិយស និងជាការផ្ដល់តម្លៃកាន់តែខ្ពស់ដល់ការបោះឆ្នោត នៅកម្ពុជាដែលតែងតែរៀបចំឡើងស្របតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស។ សម្ដេចបន្តថាទោះបីជាប្រទេសកម្ពុជា និង ប្រទេសគីណេប៊ីសាវមានទំនាក់ទំនងការទូតថ្មីថ្មោងជាមួយគ្នា និងទោះ ជាមានទីតាំងភូមិសាស្រ្តឆ្ងាយពីគ្នាក្ដី ប៉ុន្តែតាមរយៈដំណើរទស្សនកិច្ច របស់ ឯកឧត្តមនាពេលនេះនឹងជំរុញ លើកកម្ពស់ និងពង្រីកនូវទំនាក់ ទំនងនេះឱ្យកាន់តែខ្លាំងក្លាថែមទៀត។ សម្ដេចក្រឡាហោមក៏បានជម្រាបអំពីស្ថានភាពទូទៅនៃដំណើរការរៀបចំការបោះឆ្នោតនៅកម្ពុជាដោយមានប្រសាសន៍ថាស្ថានភាពជារួមមានភាពល្អប្រសើរ ចាប់តាំងពីដំណាក់កាលយុទ្ធនាការរហូតដល់ ថ្ងៃបោះ ឆ្នោតដែលបិទបញ្ចប់ជាស្ថាពរកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ សម្ដេចបន្ថែមថាឆ្លងតាមបទពិសោធន៍រៀបចំការបោះឆ្នោតជាច្រើនអាណត្តិមកនេះ អ្នកនយោបាយនៅកម្ពុជាបានចូលរួមគោរពច្បាប់ បទបញ្ជា និងនិតិវិធីនៃការបោះឆ្នោតបានយ៉ាងល្អប្រសើរ។សម្ដេច បានបន្ថែមថា ប្រជាពលរដ្ឋវិញ…
-
សម្តេចក្រឡាហោម ស ខេង ថ្លែងអំណរគុណអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ធ្វើឱ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តទៅដោយរលូន

(ភ្នំពេញ)៖ សម្តេកក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត បានផ្ញើសារលិខិតថ្លែងអំណរគុណ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក អាជ្ញាធរមាន សមត្ថកិច្ច និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់ នៃគណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រី នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី បំពេញការងារប្រកបដោយ ការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ញ៉ាំងឱ្យដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា បានប្រព្រឹត្តទៅដោយរលូនក្នុងបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់ ល្អប្រសើរ ប្រកបដោយសុវត្ថិភាព គ្មានការភ័យខ្លាច គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា ។ តាមរយៈសារលិខិត សម្តេចក្រឡាហោម ស ខេង បានថ្លែងថា ជោគជ័យដ៏ត្រចះត្រចង់ប្រកបដោយអត្ថន័យនេះ បាននាំមកនូវមោទនភាព និងកិត្យានុភាពថ្មី ជូនជាតិមាតុភូមិយើង ជាពិសេសបានបង្កើតនូវប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា នៅក្នុងដំណើរការ រៀបចំព្រឹត្តិការណ៍ជាតិរបស់ខ្លួន ដែលពីការបោះឆ្នោតមួយទៅការបោះឆ្នោតមួយ បានឆ្លុះបញ្ចាំងកាន់ តែច្បាស់ពីភាពចាស់ទុំ និងបទពិសោធន៍ ប្រកបដោយភាពជាម្ចាស់របស់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ និងកងកម្លាំងអនុវត្តច្បាប់គ្រប់លំដាប់ថ្នាក់។ លទ្ធផលដែលយើងសម្រេចបានយ៉ាងត្រចះត្រចង់នេះមិនត្រឹម តែជាជោគជ័យថ្មីមួយទៀតក្នុងវិស័យសន្តិសុខសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែជោគជ័យនេះ បានរួមចំណែក…