Category: នយោបាយ

  • ​អតីត​មន្ត្រី​​ចារកម្ម​អាមេរិក​​អះ​អាង​ថា​ រដ្ឋាភិបាល​របស់​ខ្លួន​​​លាក់​ព័ត៌មាន​​អំពី​យាន​របស់​ពួក​អេលៀន​

    ​អតីត​មន្ត្រី​​ចារកម្ម​អាមេរិក​​អះ​អាង​ថា​ រដ្ឋាភិបាល​របស់​ខ្លួន​​​លាក់​ព័ត៌មាន​​អំពី​យាន​របស់​ពួក​អេលៀន​

    ​អាមេរិក៖ អតីត​មន្ត្រី​ចារកម្ម​អាមេរិកម្នាក់​​បាន​ប្រាប់​គណៈកម្មាធិការ​សភា​កាល​ពី​ថ្ងៃ​ពុធ​​ថា​ទី​ ២៦ខែ​កក្កដា​ថា​  ​​​រដ្ឋាភិបាល​អាមេរិក​កំពុង​បិទ​បាំង​ភស្តុតាង​​អំពី​យាន​ និង​វត្តមាន​របស់​​មនុស្ស​ក្រៅ​ភព​ ឬ​ពួក​អេលៀន​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AFP។ ​លោក ​David Grusch ដែល​ជា​អតីត​មន្រ្តី​ចារកម្ម​រូប​នោះ​ បាន​ផ្តល់​សក្ខីកម្ម​ទៅ​សភា​ថា​ លោក​​ពិត​ជា​ ជឿ​ថា​រដ្ឋាភិបាល​ ​មាន​កាន់​កាប់​ «​វត្ថុ​ហោះ​​មិន​ស្គាល់​អត្ត​សញ្ញាណ» (UAPs ឬ​ UFO)​​ ​​ក៏​ដូច​ជា​សាក​សព​​របស់​​​ប្រតិបត្តិករ​យាន​ប្រភេទ​នោះ​ ដែល​មិន​មែន​ជា​មនុស្ស​លោក​។ ​ លោក​ ​Grusch បាន​បន្ត​ថា​ លោក​ទទួល​បាន​ព័ត៌មាន​នៅ​ពេល​លោក​បំពេញ​ការងារ​នៅ​ឡើយ​ ហើយ​ថា​ ​«​ខ្ញុំ​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ដោយ​ផ្អែក​លើ​ទិន្នន័យ​ដែល​ខ្ញុំ​ប្រមូល​បាន​ ដើម្បី​រាយការណ៍​ព័ត៌មាន​នេះ​ទៅ​កាន់​ថ្នាក់​លើ និង​អគ្គអធិការ​​របស់​ខ្ញុំ​ជា​ច្រើន​នាក់​ ហើយ​ខ្ញុំ​ក្លាយ​ជា​អ្នក​ផ្ដល់​ព័ត៌មាន​លើ​រឿង​នេះ​»។ ​នៅ​ពេល​ឱ្យ​និយាយ​​ព័ត៌មាន​លម្អិត​​ទៅ​កាន់​សភា​ ​​លោក​ Grusch ​បាន​ទទូច​ហើយ​ទទូច​ទៀត​ថា​ លោក​​មិន​អាច​​ធ្វើ​អត្ថាធិប្បាយ​បែប​នេះ​​​​នៅ​ទី​​សាធារណៈ​បាន​ទេ​ ព្រោះ​វា​ជា​ព័ត៌មាន​សម្ងាត់​។ ​យ៉ាង​ណា​មិញ អតីត​មន្រ្តី​ចារកម្ម​ដដែល​ប​ន្ត​ថា​ ​រដ្ឋាភិបាល​អាមេរិក​​មិន​ត្រឹម​តែ​លាក់​បាំង​ព័ត៌មាន​អំពី​UAPs​ពី​​សាធារណ​ជន​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏​លាក់​រឿង​នេះ​​ពី​សភា​ផង​ដែរ​ ហើយ​ថា​ ​លោក​បាន​សម្ភាស​​មនុស្សផ្សេង​ទៀត​ ដែល​​ធ្វើ​ការ​អំពី​​យាន​របស់​ពួក​​​អេលៀន​​​​ផ្ទាល់ៗ​​​។ ​ ក្រោម​ការណ៍​ចោទ​ប្រកាន់​បែប​នេះ​ លោក​ Grusch និយាយ​ថា​៖ ​«​នេះ​​​ជា​​បញ្ហា​​នៃ​​តម្លាភាព​​របស់​​រដ្ឋា​ភិបាល​។​ យើង​​មិន​​អាច​​ទុក​​ចិត្ត​​រដ្ឋាភិបាល​ ​ដែល​​មិន​​ទុក​​ចិត្ត​​ប្រជាជន​​របស់​​ខ្លួន​​បា​ន​​ទេ​»​​។ ​​នៅ​ពេល​សួរ​ថា​តើ​អាច​មាន​ជីវិត​លើស​ពី​ផែនដី​ដែរ​ឬ​យ៉ាង​ណា​ អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​…

  • បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តន៍បណ្តាំរបស់សម្ដេចតេជោ ដើម្បីធានាការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

    បណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាអនុវត្តន៍បណ្តាំរបស់សម្ដេចតេជោ ដើម្បីធានាការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន

    ភ្នំពេញ៖ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសប្តេជ្ញាអនុវត្តន៍បណ្តាំរបស់សម្ដេចតេជោ ហ៊ុន សែន ឱ្យបានដាច់ខាត ដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ តាមបណ្ដាញសង្គមតេលេក្រាម នៅរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា បណ្តាំរបស់ពុក កូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តន៍ឱ្យបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ៖ ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍ និងភាពសុខសាន្តរបស់ប្រជាជន ។ សូមរំលឹកថា នៅថ្ងៃទី២៦ កក្កដា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងសារ នៅលើបណ្ដាញសង្គម Twitter ផ្លូវការ ប្រាប់ទៅកូនប្រុសច្បង គឺឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ដែលជាអនាគតនាយករដ្ឋមន្ត្រី ថា ពេលក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាព ដើម្បីធានាដល់ការអភិវឌ្ឍ…

  • គ.ជ.ប សម្រេចតម្កល់ពាក្យបណ្តឹងទាំងប្រាំ នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការ

    គ.ជ.ប សម្រេចតម្កល់ពាក្យបណ្តឹងទាំងប្រាំ នៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការ

    ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)បានបើកសវនាការដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនប្រាំទាក់ទិននឹងការញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោតនោះបានសម្រេចតំកល់ពាក្យបណ្តឹងទាំងប្រាំនៃគណ:កម្មការរៀបចំការបោះឆ្នោតថ្នាក់ខេត្តទុកជាបានការ។ សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៣គ.ជ.បបានបើកបើកសវនាការលើ បណ្តឹងទាំងប្រាំនេះមានដូចជា៖លេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានថ្លែងក្រោយបញ្ចប់សវនាការដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួនប្រាំ ទាក់ទិននឹងការញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោតនាកន្លងមកនេះថា៖គ.ជ.បបានបើកសវនាការតាមរយៈក្រុមប្រឹក្សាជំនុំជម្រះលើបណ្តឹងចំនួន ៥ ដែលក្នុងនេះមកពីខេត្តកំពង់ចាមចំនួន ១ ខេត្តប៉ៃលិន ២ និងត្បូងឃ្មុំចំនួន ២។ឯកឧត្តមបានថ្លែងថា “មានសំណួរមួយសួរថាសកម្មភាពហ្នឹងធ្វើឱ្យប៉ះពាល់ ឬបំពានលើច្បាប់ឬក៏អត់?។ជាការពិតណាស់គណ:កម្មាធិការបានស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ហើយត្រូវបានរកឃើញយ៉ាងពិតប្រាកដ។អញ្ចឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃគណ:កម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏មានការពិនិត្យទៅលើអង្គហេតុ អង្គច្បាប់បន្ថែម ហើយជាខ្លឹមសារសរុបយើងអាចជម្រាបជូនបានថាអង្គសវនាការគ.ជ.បសម្រេចតម្កល់សេចក្តីសម្រេចរបស់សក្រុមប្រឹក្សាជំនុំជម្រះ នៃគណ:កម្មការរៀបចំការបោះឆ្នោតខេត្តទុកជាបានការដែលមានន័យថានៅតែរក្សាដាក់ពិន័យបង់ប្រាក់ ចាប់ពី១០ ទៅ១៥លានរៀល ពិន័យដោយលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងមានការដកសិទ្ធឈរឈ្មោះឱ្យគេបោះឆ្នោតជាដើម។…

  • គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្តឹងចំនួន ៥ពាក់ព័ន្ធនឹង សកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត

    គ.ជ.ប បើកសវនាការជាសាធារណៈលើបណ្តឹងចំនួន ៥ពាក់ព័ន្ធនឹង សកម្មភាពណែនាំ និងញុះញង់ឱ្យអ្នកបោះឆ្នោតបំផ្លាញ ឬធ្វើឱ្យខូចសន្លឹកឆ្នោត

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជាសាធារណៈ នៅថៃ្ងទី២៧ ខែកក្កដា ដើម្បីជំនុំជម្រះលើបណ្តឹង/សំណុំរឿង ចំនួន៥ មានលេខ ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ ។លេខ ០០២ និងលេខ ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៣។ លេខ ០០៤ និងលេខ ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ ២០២៣។ សវនាការជុំនំជំរះនៅថ្ងៃនេះសមាសភាពក្រុមប្រឹក្សាជំនុំជម្រះ មានឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន, ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៧ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ ។ តាមការបញ្ជាក់ពីឯកឧត្តមហ្សង់ពុទ្ធាសមា ជិកគជបនិងជាអ្នក ពាក្យបណ្តឹងទាំង៥ ខាងលើនេះមានកម្មវត្ថុប្តឹងតវ៉ានឹងសេចក្ដី សម្រេច របស់គណៈកម្មការរៀបចំការបោះ ឆ្នោត…

  • ​ឆមាសទី១ឆ្នាំនេះ មានមនុស្ស៥២នាក់ស្លាប់ និង​ជាង១៥០នាក់ រងរបួស​ដោយសារបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់​

    ​ឆមាសទី១ឆ្នាំនេះ មានមនុស្ស៥២នាក់ស្លាប់ និង​ជាង១៥០នាក់ រងរបួស​ដោយសារបាតុភូតខ្យល់កន្ត្រាក់ និងរន្ទះបាញ់​

    ភ្នំពេញ៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបន្តអំពាវនាវឱ្យពលរដ្ឋត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខ្យល់កន្ត្រាក់និងរន្ទះបាញ់ ខណៈត្រឹមរយៈពេល៦ខែនៃឆ្នាំ២០២៣​នេះ មានមនុស្ស​ជាង​៥០បានស្លាប់ និង​ជាង១៥០នាក់​ផ្សេងទៀតរងរបួស ដោយសារ​គ្រោះធម្មជាតិ។ អ្នកនាំពាក្យនៃ​គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក សុទ្ធ គឹមកុលមុន្នី បានប្រាប់​ឱ្យដឹងកាលពីថ្ងៃទី​២៥ ខែកក្កដា ថា ក្នុងរយៈពេល៦ខែក្នុងឆ្នាំ២០២៣ គ្រោះមហន្តរាយនៃធម្មជាតិមានការកើនឡើងច្រើន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២កន្លងទៅ។​គ្រោះថ្នាក់នេះ ​កើតឡើងដោយសារអាកាសធាតុមានការប្រែប្រួលខ្លាំង បន្ទាប់ពីមានបាតុភូតភ្លៀងធ្លាក់កក់ខែ ដែលលាយឡំជាមួយនឹងផ្គរ រន្ទះ និងខ្យល់កន្ត្រាក់បក់បោក ដែលបណ្ដាលឱ្យមានការខូតខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋជាច្រើនផងដែរ។ បើតាម​លោក សុទ្ធ គឹមកុលមុន្នី ខ្យល់កន្ត្រាក់គិតចាប់ពីខែមករា ដល់ខែមិថុនា​​ បានធ្វើ​ឱ្យ​មានការ​ខូចខាត​ និងបាក់រលំផ្ទះសម្បែងរបស់ប្រជាពលរដ្ឋចំនួន ១ ៧៤៤ ខ្នង និងខូចខាតម​ធ្យ​មមានចំនួន ១០ ៧៥៤ខ្នង, ​ខូចខាតដំបូលសាលារៀនចំនួន ៧៨អគារ, សាលាឃុំ មន្ទីរពេទ្យ វត្តអារាម និងប៉ុស្តិ៍រដ្ឋបាលចំនួន ២២កន្លែង។​ ​លោកបានថ្លែងថា ៖ «ក្រៅពីនេះទៀត​ បាតុភូតខ្យល់កន្ត្រាក់នេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់អាយុជីវិតម​នុស្ស​ចំនួន ៦នាក់ និងមានអ្នករងរបួសចំនួន ១២០នាក់។ ​សម្រាប់រយៈពេល៦ខែដើមឆ្នាំនេះ បញ្ហាខ្យ​ល់កន្ត្រាក់បានកើនឡើងច្រើន ជាពិសេសក្នុងខែមេសា និងខែឧសភា»​។ អ្នកនាំពាក្យ​ដដែល​បាន​បន្តថា…

  • សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា

    សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណនាយករដ្ឋមន្ត្រីចិន សម្រាប់ការអបអរសាទរលើជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលក្នុងប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច។ នេះបើតាមសារលិខតរបស់សម្ដេចតេជោ ផ្ញើជូនឯកឧត្តម លី ឈាង នាយករដ្ឋមន្ត្រី សាធារណរដ្ឋប្រជាមានិតចិន ដែលទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ ។ ក្នុងសារលិខត្តមានខ្លឹមសារដូច្នេះថា៖ ខ្ញុំសូមសម្តែងនូវអំណរគុណយ៉ាងក្រៃលែងជូន ឯកឧត្តម សម្រាប់ការអបអរសាទរយ៉ាងកក់ក្តចំពោះ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី ០៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងការវាយតម្លៃខ្ពស់ចំពោះ សមិទ្ធផលក្នុងប្រទេសកម្ពុជា នាឆ្នាំកន្លងមក ក្រោមការដឹកនាំរបស់ខ្ញុំ។ ខ្ញុំពិតជាមានសេចក្តីរីករាយយ៉ាងខ្លាំង ដោយមើលឃើញថា ទំនាក់ទំនងដ៏យូរលង់ និងកិច្ចសហ ប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន បន្តរីកចម្រើនទៅមុខ និងបាន វិវឌ្ឍទៅជាមិត្តភាពដែកថែប។ សូមធានាចំពោះឯកឧត្តមថា នៅក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ គោល នយោបាយរបស់កម្ពុជាចំពោះប្រទេសចិន គឺមិនផ្លាស់ប្តូរឡើយ ដោយផ្អែកលើមិត្តភាពជាប្រពៃណី ការ ជឿជាក់គ្នាទៅវិញទៅមក និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។ ដោយប្រទេសទាំងពីរ កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៦៥…

  • សម្ដេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្រ្តីដែល មិនបាន ទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មី មេត្តាយោគយល់ និងត្រូវហ៊ានលះបង់

    សម្ដេចតេជោ ហ៊ុន សែន បានស្នើរដ្ឋមន្រ្តីដែល មិនបាន ទទួលតំណែងក្នុងរាជរដ្ឋាភិបាលថ្មី មេត្តាយោគយល់ និងត្រូវហ៊ានលះបង់

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានស្នើដល់រដ្ឋមន្រ្តី ដែលមិនបានទទួលតំណែងក្នុងរាជរដ្ឋាភិបាល ថ្មី មេត្តា យោគយល់ និងត្រូវតែមានការលះបង់ ហើយដែលអ្នក ដែលលះបង់ធំជាងគេ គឺសម្តេចផ្ទាល់។ នេះបើយោងតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្តេចតេជោ មានប្រសាសន៍ថា សូមស្នើដល់បងប្អូន រដ្ឋមន្ត្រីទាំងឡាយ ដែលមិនបានបន្តតំណែងក្នុង រដ្ឋមន្ត្រី បន្តទៅទៀត សូមមេត្តាយោគយល់ យើងត្រូវតែមានការ លះបង់ ហើយអ្នកដែលលះបង់ធំជាងគេ គឺខ្លួនខ្ញុំ។ បើទោះ បីជាកូនរបស់ខ្ញុំបន្តវេនក៏ដោយ ប៉ុន្តែអ្នកដែល ធ្លាប់មានអំណាចបញ្ជា ពេលអត់មានអំណាចបញ្ជានោះ គឺជាការលះបង់ហើយ។ សម្ដេចបន្តថា ដូច្នេះសូមរដ្ឋមន្រ្តីនានា ដែលមិនទទួល តំណែងជារដ្ឋមន្ត្រីតទៅទៀត អង្គុយនៅក្នុងសភា ជា តំណាងរាស្រ្ត ព្រោះពួកយើងចាស់ៗណាស់ហើយ។ មួយចំនួនទៀត ក៏អាចទៅជាទីប្រឹក្សារាជរដ្ឋាភិបាល និងមួយចំនួនទៀត ក៏អាចក្លាយជាសមាជិកព្រឹទ្ធសភា នៅពេលខាងមុខផងដែរ ។ យើងនឹងពិនិត្យមើល នៅពេល…

  • សម្តេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយម ចាំបាច់ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ

    សម្តេចតេជោ ហ៊ុន សែន៖ នយោបាយជ្រុលនិយម ចាំបាច់ត្រូវកម្ចាត់ចោលមិនឱ្យមាននៅក្នុងប្រទេសកម្ពុជាទៀតទេ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា នយោបាយជ្រុលនិយម ចាំបាច់ត្រូវតែលុប បំបាត់ឱ្យ អស់ពីកម្ពុជា ។ក្រុមណាក៏ដោយ ដែលភ្ជាប់ខ្លួនជាមួយ ក្រុមជ្រុលនិយម ចាំបាច់ត្រូវកម្ចាត់ចោលមិនឱ្យមាន នៅក្នុងប្រទេសកម្ពុជាទៀតទេ។ នេះបើយោងតាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា នយោបាយជ្រុល និយម ចាំបាច់ត្រូវលុបបំបាត់ឱ្យអស់ពីកម្ពុជា។ក្រុម ណាក៏ដោយ ដែលមានចេតនាភ្ជាប់ខ្លួនជាមួយ ក្រុមជ្រុល និយម គឺមិនគួរត្រូវបានលើកលែងនោះឡើយ។ ច្បាប់នឹង ត្រូវប្រើ ដើម្បីកំចាត់ចោលក្រុមជ្រុលនិយមនេះតែម្ដង។ សម្ដេចបញ្ជាក់ថា នេះមិនមែនព្រមានអស់លោកនោះទេ ប៉ុន្តែសម្ដេចគ្រាន់តែដាស់តឿនអស់លោក ។ ផ្លូវសហការ ផ្លូវស្ថាបនា ជាជាងផ្លូវប្រើហិង្សា។ អស់លោកប្រើហិង្សា ពាក្យសំដី វាជ្រុលហេតុពេកហើយ។អស់លោកល្មម យល់ហើយ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សន្លឹកឆ្នោត ដែលប្រជាជន បានផ្ដល់ឲ្យគណបក្សប្រជាជនកម្ពុជា លើកនេះ…

  • សម្ដេចតេជោ ហ៊ុន សែន ៖ សម្ដេចមិនទាន់បញ្ចប់ការធ្វើ នយោបាយត្រឹមប៉ុណ្ណឹងទេ

    សម្ដេចតេជោ ហ៊ុន សែន ៖ សម្ដេចមិនទាន់បញ្ចប់ការធ្វើ នយោបាយត្រឹមប៉ុណ្ណឹងទេ

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា សម្ដេចមិនទាន់បញ្ចប់ការធ្វើនយោបាយត្រឹមប៉ុណ្ណឹងទេ ដោយការប្រកាសមុននេះ ដើម្បីកុំឱ្យ មានការធ្វើអត្ថា ធិប្បាយ ពាសវាលពាសកាល ។ នេះបើយោងតាម ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន នារសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “ខ្ញុំធ្វើជានាយករដ្ឋមន្ត្រី ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ រហូតដល់ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ដោយធ្វើបាន ២០១៤សប្តាហ៍។បើគិតជាខែ គឺបាន ៤៦៣ខែ។បើគិតជាឆ្នាំ គឺបាន ៣៨ឆ្នាំ ៧ខែ ៨ថ្ងៃ។បើគិតជាថ្ងៃគឺបាន ១៤០៩៩ថ្ងៃ ជានាយករដ្ឋមន្ត្រីដែល វែងជាងគេលើពិភពលោក ហើយបើគិតពីពេលវេលា ដែល សម្ដេចបានចាប់ផ្ដើមនៅក្នុងឋានៈចាប់ពីរដ្ឋមន្ត្រីការបរទេស ពីថ្ងៃទី៨ ខែមករា ឆ្នាំ១៩៧៩ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេច បានបំពេញការងារក្នុងរដ្ឋាភិបាល…

  • សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន នឹង ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ

    សម្ដេចតេជោ ហ៊ុន សែន៖ សម្ដេច ហេង សំរិន សម្ដេច ស ខេង សម្ដេច ទៀ បាញ់ សម្ដេច ម៉ែន សំអន នឹង ត្រូវបានតែងតាំងជាឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ

    ភ្នំពេញ៖​ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន, សម្ដេចក្រឡា ហោម ស ខេង, សម្ដេចពិជ័យសេនា ទៀ បាញ់, សម្ដេច កិត្តិ សង្គហបណ្ឌិត ម៉ែន សំអន នឹងត្រូវបានតែងតាំងជា ឧត្តមទីប្រឹក្សាផ្ទាល់របស់ព្រះមហាក្សត្រ ។ នេះបើយោង តាម ប្រសាសន៍សម្តេចតេជោ ហ៊ុន សែន នារសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ។ សម្ដេចតេជោ បានមានប្រសាសន៍ថា សម្ដេចនឹងនៅតែ បន្តជាអ្នកនយោបាយ ក្នុងនាមជាប្រធានគណបក្ស ប្រជាជន កម្ពុជា ។ សម្ដេចបានបន្ថែមថា សម្ដេច ហេង សំរិន , សម្ដេច ស ខេង, សម្ដេច ទៀ បាញ់ , សម្ដេច ម៉ែន…