-
ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា អបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្រជូនចំពោះបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី នីតិកាលទី៧ នៃ រដ្ឋសភា

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ត្រី កាន វឌ្ឍនា ប្រធាននាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង និងភរិយា ព្រមទាំងសហការី សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។ ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។ យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត…
-
បណ្ឌិត ហ៊ុន ម៉ាណែត ថ្វាយសេចក្តីអំណរព្រះគុណព្រះមហាក្សត្រ ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំង ឯកឧត្តមជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ បណ្ឌិត ហ៊ុន ម៉ាណែត ថ្វាយសេចក្តីអំណរព្រះគុណព្រះមហាក្សត្រ ដែលសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំង ឯកឧត្តមជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា នាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ។ តាមបណ្ដាញសង្គមតេលេក្រាមនៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត បានសរសេរថា ទូលព្រះបង្គំជាខ្ញុំ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវសេចក្តីអំណរព្រះគុណជាអនេកប្បការ និងដ៏ស្មោះស្ម័គ្របំផុត ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជក្រឹត្យចាត់តាំងទូលព្រះបង្គំជាខ្ញុំ ជា នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នេះ គឺជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងជីវិតរបស់ទូលព្រះបង្គំជាខ្ញុំ ដោយទទួលបានឱកាសដ៏វិសេសវិសាលក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ជាទីស្នេហាដ៏ជ្រាលជ្រៅបំផុត នៅក្នុងមុខតំណែងដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ។ បណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា តបនឹងព្រះរាជក្រឹត្យដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ទូលព្រះបង្គំជាខ្ញុំ នឹងរៀបចំសមាសភាពរាជរដ្ឋាភិបាល ដើម្បីសុំការផ្តល់សេចក្តីអនុម័តទុកចិត្តពីរដ្ឋសភាដ៏ឧត្តុង្គឧត្តម ដែលគ្រោងនឹងបើកសម័យប្រជុំនាពេលដ៏ខ្លីខាងមុខ ដោយអនុវត្តទៅតាមនីតិវិធីជាធរមានស្របតាមការកំណត់ក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ ឯកឧត្តម…
-
ព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ព្រះមហាក្សត្រ ចេញព្រះរាជក្រិត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ។ នេះបើយោងតាមព្រះរាជក្រឹត្យ ស្តីពីការចាត់តាំងនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលឡាយព្រះហស្ដិលេខាដោយព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលទទួលបាននៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ។ ការចេញព្រះរាជក្រឹត្យចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បន្ទាប់ពីមានសេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានអាសនៈច្រើនជាងគេក្នុងរដ្ឋសភា ខណៈឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺជាតំណាងរាស្ត្រមណ្ឌលភ្នំពេញ នៃគណបក្សប្រជាជនកម្ពុជា និងជាវរជនដែលមានសញ្ជាតិខ្មែរពីកំណើត និងមានសញ្ជាតិខ្មែរតែមួយគត់ ។ ក្នុងព្រះរាជក្រឹត្យ បានបញ្ជាក់ថា ត្រាស់បង្គាប់៖ មាត្រា១/ចាត់តាំងឯកឧត្ដម បណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។…
-
ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យ ចាត់តាំងបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា

ភ្នំពេញ៖ ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ខែសីហាឆ្នាំ២០២៣ បានចេញព្រះ រាជក្រឹត្យ ចាត់តាំងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានិងមានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា៕សូមជូនខ្លឹមសារព្រះរាជក្រឹត្យ៖
-
ឯកឧត្តម ព្រុំ សុខា៖ ការគាំទ្រពីប្រជាជនមកលើគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញ ពីការជឿជាក់ ចំពោះ សម្តេចតេជោ ហ៊ុន សែន

ខេត្តព្រៃវែង៖ ឯកឧត្តម ព្រុំ សុខា បានលើកឡើថា ការគាំទ្រយ៉ាងរឹងមាំ និងដោយឥតងាករេសាជាថ្មីម្តងទៀតរបស់ប្រជាជននៅទូទាំងប្រទេសចំពោះគណបក្សប្រជាជនកម្ពុជា គឺជាសក្ខីភាពបង្ហាញពីការជឿជាក់ឥតងាករេរបស់ប្រជាពលរដ្ឋម្ចាស់ឆ្នោតចំពោះ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជានាពេលឆាប់ៗនេះ ។ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ បានលើកឡើងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យដកពិសោធន៍ការងារបោះឆ្នោតជាតិឆ្នាំ២០២៣ របស់គណបក្សប្រជាជនកម្ពុជា ស្រុកបាភ្នំ កាលពីរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកបាភ្នំ ។ ឯកឧត្តមរដ្ឋមន្ត្រី ព្រុំ សុខា ក៏បានថ្លែងមតិក្នុងនាមថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាកោតសរសើរ វាយតម្លៃខ្ពស់ចំពោះសមិទ្ធផល ស្នាដៃ និងថ្លែងអំណរគុណដល់កម្លាំងសរុបរបស់ក្រុមការងារនៅគ្រប់លំដាប់ថ្នាក់ ដែលបាននិងកំពុងខិតខំបំពេញការងារយ៉ាងសកម្មនៅតាមមូលដ្ឋានរៀងៗខ្លួន ខិតខំដណ្តើមជ័យជំនះគ្រប់មុខសញ្ញា។ ប្រការនេះជាការចូលរួមចំណែកយ៉ាងសកម្មជាមួយកម្លាំងទូទាំងប្រទេសជួយឱ្យគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នាកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ថ្មីៗនេះ ។ ដើម្បីបន្តរក្សាប្រៀបឈ្នះរបស់គណបក្សប្រជាជនកម្ពុជាយើង និងដណ្តើមបានបេះដូងរបស់ប្រជាជនជារៀងរហូត ឯកឧត្តម បានជំរុញលើកទឹកចិត្តឱ្យសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវបន្តពុះពារបំពេញសម្រេចឱ្យបានល្អនូវភារកិច្ចនយោបាយរបស់ខ្លួនតាមគ្រប់មុខសញ្ញា គ្រប់ពេលវេលា គ្រប់ទីកន្លែងដោយត្រូវចុះជាប់មូលដ្ឋានជាប្រចាំផ្សារភ្ជាប់សុខទុក្ខជាមួយប្រជាជន សំដៅពង្រឹងសុខសុវត្ថិភាពសហគមន៍មូលដ្ឋាន…
-
ក្នុងកិច្ចពិភាក្សាក្រុមប្រឹក្សាសន្តិសុខ អ.ស.ប តំណាងកម្ពុជារំលេចពីសារៈសំខាន់នៃការកសាងសន្តិភាព និងទប់ស្កាត់ជម្លោះដើម្បីសន្តិសុខស្បៀង

ភ្នំពេញ៖ នៅក្នុងកិច្ចពិភាក្សារបស់ក្រុមប្រឹក្សាសន្តិសុខអង្គការប្រជាជាតិ(អ.ស.ប)នាទីក្រុងញូវយ៉ក តំណាងកម្ពុជាបានរំលេចពីសារៈសំខាន់នៃការកសាងសន្តិភាព និងការទប់ស្កាត់ជម្លោះ ដើម្បីបញ្ចៀសគ្រោះទុរ្ភិក្ស និងអសន្តិសុខស្បៀងអាហារ។ ការរំលេចនេះ ធ្វើឡើងតាមរយៈការថ្លែងឡើងនាកិច្ចពិភាក្សាបើកចំហរនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃទី៣ ខែសីហា នាស្នាក់ការកណ្តាលរបស់អ.ស.ប នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដែលកិច្ចពិភាក្សានេះធ្វើឡើងក្រោមមូលបទ «ទុរ្ភិក្ស និងអសន្តិសុខស្បៀងបង្កឡើងដោយជម្លោះប្រដាប់អាវុធ»។ លោកជំទាវ អ៊ាត សោភា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប បានថ្លែងថា សន្តិភាព និងសន្តិសុខត្រូវមានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងសន្តិសុខស្បៀង ដែលមានការទទួលស្គាល់ដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិផ្ទាល់នៅឆ្នាំ២០១៨ ហើយផ្អែកតាមបទពិសោធន៍ផ្ទាល់របស់កម្ពុជាដែលធ្លាប់ឆ្លងកាត់ដោយសារជម្លោះ ពោលគឺសង្គ្រាមនានារាប់ទសវត្សរ៍។ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ «កម្ពុជាចង់បញ្ជាក់ឡើងវិញពីសារៈសំខាន់នៃការផ្តល់អាទិភាពដល់ការកសាងសន្តិភាព និងការការពារជម្លោះ ជាពិសេសនៅក្នុងនិន្នាការនៃការព្រួយបារម្ភនាពេលបច្ចុប្បន្ន។ យើងគាំទ្រការលើកឡើងដែលថា គណៈកម្មការកសាងសន្តិភាពគួរតែដើរតួនាទីប្រឹក្សាធំជាងនេះ លើសកម្មភាពសមស្របនៅក្នុងតំបន់ជម្លោះ»។ លោកជំទាវបានបន្តថា កម្ពុជាបន្តគាំទ្រដល់ការអំពាវនាវឱ្យគ្រប់ភាគីជម្លោះប្រដាប់អាវុធនានាគោរពច្បាប់មនុស្សធម៌អន្តរជាតិ ចៀសវាងប្រើអាវុធជាមធ្យោបាយផ្តាច់ស្បៀង និងរារាំងប្រជាជនក្នុងការទទួលបានស្បៀងគ្រប់គ្រាន់ ដែលជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ ពិភពលោកកំពុងប្រឈមនឹងគ្រោះទុរ្ភិក្ស និងកង្វះអាហាររូបត្ថម្ភធ្ងន់ធ្ងរ ដោយស្តែងឡើងតាមរយៈរបាយការណ៍សាកលស្តីពីវិបត្តិស្បៀងអាហារ។ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអ.ស.ប បានបន្តថា កម្ពុជាបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា រដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិនឹងពង្រឹងការធ្វើការរួមគ្នាឡើងវិញ ដើម្បីសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDGs) នៅឆ្នាំ២០៣០ ខាងមុខដូចការគ្រោងទុក។ ជាពិសេសការពង្រឹងការដាំដុះកសិកម្មដែលធន់នឹងអាកាសធាតុ ការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការវិនិយោគសិក្សាបន្ថែមលើដំណាំកសិកម្ម និងព្រៃឈើ ដើម្បីសន្តិសុខស្បៀងសាកល។ ពាក់ព័ន្ធបញ្ហានេះដែរ…
-
បក្សកុម្មុយនីស្តវៀតណាម ជឿជាក់ថា កម្ពុជា នឹងបន្តទទួលបានសមិទ្ធផលថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី

(ភ្នំពេញ)៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី តាមប្រព័ន្ធវីដេអូ នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ង្វៀន ហ៊ូចុង អគ្គលេខាធិការ នៃគណ:កម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម បានអបអរសាទរយ៉ាងកក់ក្ដៅចំពោះជ័យជម្នះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា នឹងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្ដេចតេជោ ហ៊ុន សែន ជាមគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម ក៍បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហើយជឿជាក់ថា កម្ពុជា នឹងបន្តទទួលបានជ័យជម្នះ និងសមិទ្ធផលថ្មីៗថែមទៀត ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ឯកឧត្ដមអគ្គលេខាធិការ ក៍បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និងអភិវឌ្ឍ ប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នាពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។ សម្ដេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តម ង្វៀន ហ៊ូចុង ដែលបានផ្ញើលិខិតអអរសាទរ…
-
ឯកឧត្តម អ៊ាង សុផល្លែត ៖ «ជោគជ័យដ៏ត្រចះត្រចង់ លទ្ធផលបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៃឃុំទាំង៧ ទូទាំងស្រុកអូរាំងឪ ជាសំឡេងគាំទ្រជាទីមោទនៈ ដែលក្នុងប្រវត្តិសាស្ត្រស្រុកអូររាំងឪមិនដែលទទួលបានទាល់តែសោះ»

(ត្បូងឃ្មុំ)៖ «ជោគជ័យដ៏ត្រចះត្រចង់ លទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៃឃុំទាំង៧ ទូទាំងស្រុកអូរាំងឪ ជាសំឡេងគាំទ្រជាទីមោទនៈ ដែលក្នុងប្រវត្តិសាស្ត្រស្រុកអូររាំងឪមិនដែលទទួលបានទាល់តែសោះ»នេះជាការលើកឡើងរបស់ ឯកឧត្តម អ៊ាង សុផល្លែត សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអូររាំងឪ នៅក្នុងឱកាសកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុក ដោយមានការចូលរួមពី ឯកឧត្តម ឡាន់ ឆន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឯកឧត្តម ផៃ ប៊ុនឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជារដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថាន ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណបក្ស។ ឯកឧត្តមបានបន្តថា ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្ដីសោមនស្សរីករាយប្រកបដោយក្ដីដឹងគុណជាទីបំផុត ដល់ ក្រុមការងារ និងបងប្អូនទាំងអស់ ចំពោះកិច្ចប្រឹងប្រែងយ៉ាងសស្រាក់សស្រាំ ដោយមិនខ្លាចការនឿយហត់ ចូលរួមយ៉ាងសកម្មដោយយកចិត្តទុកដាក់ និងពោរពេញដោយស្មារតីទទួលខុសត្រូវខ្ពស់ បានលះបង់ទាំងកម្លាំងកាយ ប្រាជ្ញា ស្មារតី បម្រើប្រជាជននៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ យ៉ាងយកចិត្តទុកដាក់ និងទទួលបាននូវការគាំទ្រពីប្រជាជន ដើម្បីបន្តគាំទ្រ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជូនសម្ដេច អគ្គមហាសេនាបតីតេជោ…
-
អ្នកទៅបោះឆ្នោតជាង ៨៤ភាគរយ និងសម្លេងជាង ៨២ភាគរយគាំទ្រគណបក្សប្រជាជន គឺបង្ហាញពីជោគជ័យនៃការបោះឆ្នោតនៅកម្ពុជា និងគណបក្សប្រជាជន

(ភ្នំពេញ)៖ ប្រជាជនកម្ពុជា ជាម្ចាស់អំណាច ជាអ្នកកំណត់វាសនាអនាគតប្រទេសជាតិ ជាអ្នកជ្រើសរើសមេដឹកនាំរបស់ខ្លួន។ កម្ពុជាបានរៀបចំបោះឆ្នោតជាទៀងទាត់ ពោលគឺរៀងរាល់ ៥ឆ្នាំម្តង ដោយបានកំណត់កាលបរិច្ឆេទច្បាស់លាស់ ដើម្បីទុកពេលវេលាឱ្យគណបក្សនយោបាយផ្សេងទៀតរៀបចំខ្លួនក្នុងការចូលរួមបោះឆ្នោតបានល្អ។ នេះជាការបញ្ជាក់ពីសំណាក់ ឯក ឧត្តម កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតនៅកម្ពុជា“ នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ នាទីស្នាក់ ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ។ ឯកឧត្តម កែវ រ៉េមី បន្តថា៖ ”យើងបានរៀបចំបោះឆ្នោតចាប់ពីឆ្នាំ ១៩៩៣មកមានរយៈពេល ៦លើកមកហើយ ការរៀបចំពោះបោះឆ្នោតរបស់យើងល្អប្រសើរពុំមានការបោះឆ្នោតណាមួយអាក្រក់ទទួលយកមិនបានឡើយ។ សម្រាប់ឆ្នាំ ២០២៣នេះមានអ្នកទៅបោះឆ្នោតជាង៨៤ភាគរយដែលចំនួននេះគឺលើសលប់ បើប្រៀបធៀបទៅនឹងប្រទេសសហរដ្ឋអាមេរិក ដែលជាប្រទេសគេចាត់ទុកថាមានលិទ្ធិប្រជាធិបតេយ្យនោះមានតែចំនួន ៥០ ទៅ ៦០ភាគរយប៉ុណ្ណោះក្នុងចំនួនអ្នកបោះឆ្នោតទូទាំងប្រទេស។ ក្នុងនេះដែរ ពលរដ្ឋកម្ពុជា ៨២ភាគរយ បានគាំទ្រគណបក្សប្រជាជន គឺគាំទ្របេក្ខជនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងគាំទ្រ ឯកឧត្តម ហ៊ុន ម៉ាណែត…
-
ឯកឧត្តម សាយ សំអាល់ ផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុនសែន ក្នុងឱកាស ចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ

(ភ្នំពេញ)៖ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួង ផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ ដែលមានខ្លឹមសារដូចខាងក្រោម ៖ ក្នុងឱកាសដ៏មង្គលសួស្តី ប្រកបដោយមនោសញ្ចេតនាសោមនស្សរីករាយ នៃពិធីចម្រើនជន្មាយុគម្រប់៧១ ឈានចូល ៧២ឆ្នាំ របស់ សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី នៃ កម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នាពេលខាងមុខនេះ តាងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់នៃក្រសួងបរិស្ថាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមសម្តែងនូវសេចក្តីសោមនស្សរីករាយឥតឧបមា និង សូមគោរពជូននូវសព្ទសាធុការពរ បវរសួស្តី សិរីមង្គល ចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបាននូវ សុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន ជន្មាយុយឺនយូរ បញ្ញាញាណវាងវៃ ដើម្បីបន្តគាំទ្រដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងភាពសម្បូរសប្បាយជារៀងរហូត។ ឆ្លៀតក្នុងឱកាសដ៏ឧត្តុង្គឧត្តមនេះ យើងខ្ញុំទាំងអស់គ្នា ចងចាំជានិច្ចចំពោះគុណូបការៈដ៏ធំធេង ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី…