Category: នយោបាយ

  • នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យត្រៀមរថយន្តក្រុង ដឹកពលរដ្ឋទៅលេងស្រុកក្នុងឱកាសបុណ្យភ្ជុំ ដោយមិនគិតថ្លៃ

    នាយករដ្ឋមន្ត្រីកម្ពុជា បញ្ជាឲ្យត្រៀមរថយន្តក្រុង ដឹកពលរដ្ឋទៅលេងស្រុកក្នុងឱកាសបុណ្យភ្ជុំ ដោយមិនគិតថ្លៃ

    (កណ្ដាល)៖ ឯកឧត្ដមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាឲ្យឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ត្រៀមរថយន្តក្រុង សម្រាប់ដឹកប្រជាពលរដ្ឋទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំ ដោយមិនគិតថ្លៃ ។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាឲ្យត្រៀមរថយន្តក្រុងសម្រាប់ដឹកពលរដ្ឋទៅស្រុកក្នុងពេលភ្ជុំបិណ្ឌខាងមុខ។ ឯកឧត្តម បន្តថា រាល់ចំណាយឲ្យតែទៅដល់ដៃប្រជាពលរដ្ឋគឺមិនត្រូវស្ដាយនោះទេ។ សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ និងប្រារព្ធឡើងនៅថ្ងៃទី១៣ ១៤ និង១៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ។ សូមរំលឹកថា អនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន, រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន ៣៤៥គ្រឿង សម្រាប់បំរើសេវាដឹកជញ្ជូនសាធារណៈ ដើម្បីសំរួលដល់ការចំណាយ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំថោះបញ្ចសក័ ពុទ្ធសករាជ២៥៦៧ ដោយមិនយកប្រាក់។ ការដឹកជញ្ជូនប្រជាពលរដ្ឋ ដែលធ្វើដំណើរចេញពីរាជធានីភ្នំពេញ…

  • គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំ ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

    គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកកិច្ចប្រជុំ ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំពេញអង្គ

    (ភ្នំពេញ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅព្រឹកថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា ដើម្បីកំណត់របៀបវារៈ និងកាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧។ ជាលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានកំណត់កាលបរិច្ឆេទបន្តសម័យប្រជុំរដ្ឋសភា លើកទី១ នីតិកាលទី៧ នៅព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីបោះឆ្នោតជ្រើសតំាងសមាជិកគណៈកម្មការនានានៃរដ្ឋសភា។ សូមជម្រាបថា គណៈកម្មការជំនាញទាំង១០ របស់រដ្ឋសភា មាន ៖

  • គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ គឺយកការបម្រើប្រជាពលរដ្ឋ ជាធំ

    គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ នេះ គឺយកការបម្រើប្រជាពលរដ្ឋ ជាធំ

    កណ្ដាល៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលអាណត្តិទី៧ នេះ គឺយកប្រជាពលរដ្ឋជាធំ ក្នុងការបម្រើ និងបំពេញភារកិច្ចរបស់ខ្លួន។ ឯកឧត្តមនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងឱកាសអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត តាមរោងចក្រ សហគ្រាស ប្រមាណ ១៨ ០០០នាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត បានថ្លែងដូច្នេះថា គោលនយោបាយធំបំផុតរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺបម្រើផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ ហើយខិតខិតខំធ្វើយ៉ាងស្វែងរកការងារ ជូនដល់ពលរដ្ឋគ្រប់ស្រទាប់ទាំងអស់នៅទូទាំងប្រទេស និងបន្តធ្វើយ៉ាងណា ជួយពង្រឹងសេដ្ឋកិច្ច តាមរយៈការជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារឱ្យកាន់តែច្រើន លើកកម្ពស់សមធម៌សង្គម ដោយចែកផលលាភ ដល់ដៃប្រជាជន ប្រកបដោយចីរភាព និងនិរន្តរភាព។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានអះអាងថា ដ៏រាប ណារាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺនៅក្បែរ, ការពារ, និងបម្រើដល់ បងប្អូនប្រជាពលរដ្ឋជានិច្ច ដូច្នេះសូមបងប្អូនកម្មករ-កម្មការិនីទាំងអស់…

  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាពលរដ្ឋនៅតែគាំទ្រ គណបក្សប្រជាជន នៅតែបន្តនយោបាយការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋ

    ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ដរាបណាពលរដ្ឋនៅតែគាំទ្រ គណបក្សប្រជាជន នៅតែបន្តនយោបាយការងារ និងលើកកម្ពស់ជីវភាពពលរដ្ឋ

    ភ្នំពេញ៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ដរាបណាប្រជាពលរដ្ឋនៅតែគាំទ្រ, គណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍រំលឹកដែរថា លទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣ បានបង្ហាញយ៉ាងច្បាស់ពីបេះដូងប្រជាពលរដ្ឋចំពោះគណបក្សប្រជាជនកម្ពុជា។ ឯកឧត្តម បន្តថា គណបក្សប្រជាជនកម្ពុជា មិនចេះតែនិយាយទេ គឺមានការគិតគូរយ៉ាងច្បាស់ ខណៈគោលនយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា គឺជាការឈរលើវិទ្យាសាស្ត្រនិយម មិនមែនតាមបែបស៊ីអារម្មណ៍និយមនោះទេ ។ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងពេលជួបសំណេះសំណាលជាមួយកម្មករ និយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

  • រដ្ឋមន្ត្រីទាំងអស់ អាចស្នើមិនបាច់ចូលរួមរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដី បើសិនជាប់ភារកិច្ចការងារ នៅក្រសួង

    រដ្ឋមន្ត្រីទាំងអស់ អាចស្នើមិនបាច់ចូលរួមរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដី បើសិនជាប់ភារកិច្ចការងារ នៅក្រសួង

    ភ្នំពេញ៖ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បានប្រកាសផ្ដល់គោលការ ដល់បណ្ដារដ្ឋមន្ត្រីទាំងអស់ បើសិនជាជាប់ភារកិច្ចការងារនៅក្នុងក្រសួង គឺអាចស្នើមិនចាំបាច់ចូលរួមនូវរាល់កម្មវិធីជាមួយនាយករដ្ឋមន្រ្ដីនោះទេ ប៉ុន្ដែអាចបញ្ជូនរដ្ឋលេខាធិការប្រចាំការមកជំនួស ព្រោះពេលនេះ គឺជាពេលដែលមន្រ្ដីគ្រប់រូប កំពុងមមាញឹកក្នុងការអនុវត្តការងារនៅតាមក្រសួងស្ថាប័នរបស់ខ្លួន។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតសរុបជិត ២ម៉ឺននាក់ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានថ្លែងថា ដើម្បីប្រសិទ្ធភាព ថ្ងៃក្រោយ សុំឱ្យមន្ត្រីដែលមានកិច្ចការចាំបាច់ ឬកិច្ចប្រជុំ នៅតាមក្រសួង មន្ទីរ មិនបាច់ចូលរួមទេ ព្រោះយើងកំពុងតែធ្វើការវិលជុំ ។ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្ថែមថា ដូចនេះ បើមានការចាំបាច់អាច ចាត់រដ្ឋលេខាធិការប្រចាំណាមួយចូលរួម ដើម្បីបានក្ដាប់នូវការងារហើយបើសិនជាខ្ញុំមានសំណួរ ចាំឆ្លើយផង ។ ឯកឧត្តម នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចូលរួមជាមួយឯកឧ្តម នៅក្នុងកម្មវិធីសាធារណៈ គឺបង្ហាញនូវសាមគ្គីភាពក្នុងជួរថ្នាក់ដឹកនាំជាមួយនឹងប្រជាពលរដ្ឋ ខណៈការបម្រើប្រជាពលរដ្ឋ គឺជាអ្វីដែលយើងត្រូវធ្វើ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖…

  • នាយករដ្ឋមន្រ្តីក្រិក៖ ភ្លើងឆេះព្រៃនឹងដុតបំផ្លាញផ្ទៃដីជាង ១៥ម៉ឺនហិកតាក្នុងរដូវក្តៅនេះ

    នាយករដ្ឋមន្រ្តីក្រិក៖ ភ្លើងឆេះព្រៃនឹងដុតបំផ្លាញផ្ទៃដីជាង ១៥ម៉ឺនហិកតាក្នុងរដូវក្តៅនេះ

    អាថែន៖ មេដឹកនាំក្រិកបានព្យាករណ៍ថា ភ្លើងឆេះព្រៃនៅប្រទេសក្រិកក្នុងរដូវក្តៅនេះ នឹងឆេះបំផ្លាញផ្ទៃដីយ៉ាងហោចណាស់ ១៥០,០០០ហិកតា។ នាយករដ្ឋមន្រ្តីក្រិក លោក ឃីរីយ៉ាកូស មីតសូតាគីស បាននិយាយថា ប្រទេសរបស់លោកបានទទួលរងការបំផ្លិចបំផ្លាញដោយសារភ្លើងឆេះព្រៃដ៏សាហាវនៅរដូវក្ដៅនេះ ដោយតំបន់ដែលរងផលប៉ះពាល់មានទំហំសឹងប៉ុនទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។ លោក មីតសូតាគីស បានគូសបញ្ជាក់យ៉ាងដូច្នេះថា តំបន់ដែលត្រូវបានដុតបំផ្លាញដោយភ្លើងឆេះព្រៃ នឹងកើនឡើងលើសពី១៥០,០០០ហិកតា រួមទាំងភ្លើងនៅក្នុងព្រៃ Dadia ដោយលោកចង់សំដៅទៅលើភ្លើងឆេះព្រៃ ដែលសហភាពអឺរ៉ុបបានកំណត់ថា ជាភ្លើងឆេះព្រៃដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងប្លុកនេះ។ សូមបញ្ជាក់ថា ក្រុមអ្នកពន្លត់អគ្គីភ័យបាននឹងកំពុងប្រយុទ្ធប្រឆាំងនឹងអណ្តាតភ្លើង ដែលកំពុងឆេះនៅភាគឦសាននៃប្រទេសក្រិកអស់រយៈពេល ១៣ថ្ងៃ។ ចាប់តាំងពីភ្លើងឆេះព្រៃបានចាប់ផ្តើមកាលពីថ្ងៃទី១៩ ខែសីហាមក ភ្លើងបានឆក់យកជីវិតមនុស្សចំនួន ២០នាក់ ក្នុងនោះ១៨នាក់ជាជនចំណាកស្រុក ដែលសាកសពត្រូវបានរកឃើញនៅក្នុងតំបន់ ដែលតែងតែប្រើជាច្រកចូលពីប្រទេសជិតខាងតួកគី៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

  • កម្ពុជា-អាមេរិក នឹងរួមគ្នាកំណត់កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកផលប្រយោជន៍រួមដល់ប្រជាជនទាំងពីរ

    កម្ពុជា-អាមេរិក នឹងរួមគ្នាកំណត់កិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកផលប្រយោជន៍រួមដល់ប្រជាជនទាំងពីរ

    ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាមេរិក នឹងខិតខំរួមគ្នាដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ឆ្ពោះទៅរកគោលដៅរួម ដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីជំនួបរវាងឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ដើម្បីពិភាក្សាលើវិស័យសំខាន់ៗ នៃកិច្ចសហប្រតិបត្តិការ សំដៅពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត Murphy បានអបអរសាទរ ឯកឧត្តម សុខ ចិន្តាសោភា ដែលត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ក្នុងជំនួបនេះ មានប្រធានបទនានាដូចជា៖ វិស័យពាណិជ្ជកម្មនិងការវិនិយោគ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន សុខាភិបាល និងសន្តិសុខ ក្នុងក្របខ័ណ្ឌទេ្វភាគី ព្រមទាំង កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងក្របខ័ណ្ឌអាស៊ាន និងអង្គការសហប្រជាជាតិ ត្រូវបានលើកយកមកពិភាក្សា។ ដោយទទួលស្គាល់អំពីវិធីសាស្រ្តផ្សេងគ្នាចំពោះបញ្ហាមួយចំនួន ដែលជារឿងធម្មតានៅក្នុងទំនាក់ទំនងអន្តរជាតិ ភាគីទាំងពីរបានបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសន្ទនា  និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីកំណត់វិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការ ព្រមទាំងឆ្ពោះទៅរកគោលដៅរួមដែលផ្តល់ប្រយោជន៍ដល់ប្រជាជនទាំងពីរ៕ អត្ថបទ៖ វណ្ណលុក, រូបភាព៖ សួង ពិសិដ្ឋ

  • ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

    ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត បន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល

    កណ្ដាល៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលស្អែកនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ ឯកឧត្តមបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ និយោជិតជាង ១៥ម៉ឺននាក់ ស្រូបទាញបានប្រាក់ឈ្នួលមធ្យមប្រមាណ ៤៧៣លានដុល្លារអាមេរិកក្នុងមួយឆ្នាំ។ ក្នុងចំណោមរោងចក្រ…

  • ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកស្អែកនេះ

    ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នឹងបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតជាង ១ម៉ឺន៨ពាន់នាក់ មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកស្អែកនេះ

    (កណ្ដាល)៖ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបន្តជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុបជិត ២ម៉ឺននាក់ទៀត មកពីរោងចក្រ សហគ្រាសនានាក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃសុក្រ ១៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដងថា ជំនួបសំណេះសំណាលស្អែកនេះ មានកម្មករ និយោជិតចូលរួមសរុប ១៨,២៨៩នាក់។ ក្នុងនោះមានកម្មការិនីមានផ្ទៃពោះលើសពី៣ខែ ចំនួន ៦២៦នាក់។ ឯកឧត្តមបណ្ឌិត ហេង សួរ បានឱ្យដឹងថា កម្មករ និយោជិតដែលមានចំនួនជិត ២ម៉ឺននាក់នេះ មកពីរោងចក្រ សហគ្រាសចំនួន១៤ ដែលប្រតិបត្តិការអាជីវកម្មនៅក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ រោងចក្រ សហគ្រាសទាំង១៤នេះ មានរោងចក្រកាត់ដេរចំនួន៨, ផលិតស្បែកជើងចំនួន១, តម្បាញចំនួន២ និងបោកគក់សម្លៀកបំពាក់ចំនួន៣។ ឯកឧត្តម បានបន្តថា បច្ចុប្បន្នខេត្តកណ្តាលមានរោងចក្រ សហគ្រាសចំនួន៤៨៣ មានកម្មករ…

  • ប្រធាន គ.ជ.ប ៖ការធ្វើបច្ចុប្បន្ន ភាពបញ្ជីបោះឆ្នោតរៀង រាល់ឆ្នាំគឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញ លេញ ត្រឹមត្រូវ

    ប្រធាន គ.ជ.ប ៖ការធ្វើបច្ចុប្បន្ន ភាពបញ្ជីបោះឆ្នោតរៀង រាល់ឆ្នាំគឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញ លេញ ត្រឹមត្រូវ

    (ភ្នំពេញ)៖គណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត រៀបចំកិច្ចប្រជុំជាមួយភាគីពាក់ ព័ន្ធ ក្នុងគោលបំណងប្រកាសអំពីការចាប់ ផ្តើមបើកដំណើរការនៃ “ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៣”។ ការរៀបចំការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត គឺជាដំណើរការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត តាមគោលការណ៍ប្រព័ន្ធបញ្ជីបោះឆ្នោតអចិន្រ្តៃយ៍ ដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានគុណភាពខ្ពស់ មានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព ព្រមទាំងធានាបាននូវការសម្ងាត់ សន្តិសុខ និងសុវត្ថិភាពទិន្នន័យអត្តសញ្ញាណរបស់អ្នកបោះឆ្នោត។នេះជាប្រសាសន៏ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ថ្លែងក្នុងកិច្ច ប្រជុំជាមួយភាគីពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៣នេះនៅទីស្តីការគ.ជ.ប។ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប មាន ប្រសាសន៍បញ្ជាក់ទៀតថា៖គោលដៅនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោតរៀង រាល់ឆ្នាំ គឺដើម្បីធានាឱ្យបញ្ជីបោះឆ្នោតមានភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្ន ភាព ប្រកបដោយសុវត្ថិភាព តាមរយៈ៖ការចុះ ឈ្មោះបោះឆ្នោត សម្រាប់ប្រជា ពលរដ្ឋខ្មែរដែលមានសិទ្ធិបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលមិនទាន់បានចុះឈ្មោះបោះ ឆ្នោត។ ប្រជាពលរដ្ឋខ្មែររស់នៅក្នុងឃុំ-សង្កាត់ ដែលទើបគ្រប់អាយុ ១៨ឆ្នាំ គិតដល់ ថ្ងៃទី៣១…