Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដាក់ចេញនូវយុទ្ធសាស្រ្ត ចំនួន ៤ ដើម្បីពង្រឹងរបៀបរបប ការងារ

    រដ្ឋមន្ត្រីក្រសួងអធិការកិច្ច បានដាក់ចេញនូវយុទ្ធសាស្រ្ត ចំនួន ៤ ដើម្បីពង្រឹងរបៀបរបប ការងារ

    ភ្នំពេញ៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងអធិការកិច្ច បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹ ង របៀបរបបការងាររបស់ក្រសួងអធិការកិច្ច និងពិនិត្យពិភាក្សា លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រពឹត្តទៅរបស់ក្រសួងអធិការកិច្ច ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការ កាលពីព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអង្គប្រជុំ និងដាក់ចេញនូវយុទ្ធសាស្រ្ត ចំនួន ៤ រួមមាន ៖ ទី១.ការពង្រឹងស្ថាប័នទី២.បង្កើតមូលធនមនុស្សទី៣.កសាងលិខិតបទដ្ឋានគតិយុត្តនិងទី៤.ការកសាងសុខុដុមរមនីយកម្មក្នុងក្រសួង ដោយផ្តើមចេញពីយើងជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ រួមគ្នាអភិវឌ្ឍន៍ស្ថាប័នដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងដើម្បីចូលរួមការទប់ស្កាត់នូវភាពអសកម្មនានា កាត់បន្ថយនូវអំពើពុករលួយ គោរពឱ្យបានម៉ឺងម៉ាត់នូវកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា៕ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

  • មន្រ្តីបួនរូបក្លាយជាអ្នកនាំពាក្យប្រចាំក្រសួងយុត្តិធម៌

    មន្រ្តីបួនរូបក្លាយជាអ្នកនាំពាក្យប្រចាំក្រសួងយុត្តិធម៌

    ភ្នំពេញ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី ៥ខែ កញ្ញា ឆ្នាំ ២០២៣បានចេញសេចក្តីសម្រេចមួយ ស្តីពី ការចាត់តាំងអ្នកនាំពាក្យក្រសួងយុត្តិធម៌។ក្នុងសេចក្តីសម្រេចនេះមន្រ្តីចំនួនបួនរូបបានក្លាយជាអ្នកនាំពាក្យរបស់ក្រសួង។ មន្រ្តីដែលត្រូវបានចាត់តាំងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌មានសមាសភាពដូចខាងក្រោម៖១- ឯកឧត្តម ជិន ម៉ាលីនរដ្ឋលេខាធិការក្រសួងយុត្តិធម៌២- ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌៣- លោកស្រី ប៉ែន ផល្លីការ ប្រធាននាយកដ្ឋានកិច្ចការយុត្តិធម៌ព្រហ្មទណ្ឌនិងនគរបាលយុត្តិធម៌៤- លោកស្រី ឌី ម៉ូឡានី ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិ និង សហប្រតិបត្តិការផ្នែកច្បាប់។ ជាមួយសេចក្តីសម្រេចនេះក្រសួងយុត្តិធម៌បានកំណត់តួនាទីរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌មានភារកិច្ចដូចខាងក្រោម៖ដឹកនាំ គ្រប់គ្រង និងធ្វើនិយ័តកម្មលើការផ្សព្វផ្សាយរាល់ព័ត៌មានផ្លូវការរបស់ក្រសួងយុត្តិធម៌។ ទាក់ទង និងឆ្លើយឆ្លងជាផ្លូវការជាមួយសាធារណជន បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិ សហការជាមួយអង្គភាពនានាចំណុះក្រសួងយុត្តិធម៌ ដើម្បីប្រមូល តាមដាន អង្កេត និងវិភាគ នូវរាល់ព័ត៌មាន និងឯកសារពាក់ព័ន្ធសម្រាប់ធ្វើការឆ្លើយបំភ្លឺជូនសាធារណជន និងបណ្តាញ សារព័ត៌មានជាតិ និងអន្តរជាតិរៀបចំសន្និសីទសារព័ត៌មាននានារបស់ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌បំពេញភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕ដោយ៖ម៉ាដេប៉ូ

  • សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះឯកឧត្តមសាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍ចំពោះឯកឧត្តមសាយ បូរី ដែលសម្រេចចិត្តចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា

    ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តមសាយ បូរីដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ តាមរយៈបណ្ដាញសង្គមនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា៖ ជាថ្មីម្តងទៀត ក្នុងនាមគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯកឧត្តម សាយ បូរី ដែលបានសម្រេចចិត្តមកចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។ សម្ដេចបន្តថា តាមរយៈនៃការចូលរួមរបស់ឯកឧត្តម សាយ បូរី គណបក្សប្រជាជនកម្ពុជា នឹងទទួលបានបញ្ញាវ័នដែលជាទីគោរព និងធនធានមនុស្សដ៏កម្របន្ថែមទៀត។ សូមជូនពរឯកឧត្តម សាយ បូរី និងក្រុមគ្រួសារ ជួបតែសេចក្តីសុខសេចក្តីចម្រើន ៕ដោយ ៖ វណ្ណលុក

  • លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៤

    លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ កិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៤

    ភ្នំពេញ៖ ក្រសួងការបរទេស និសហប្រតិបត្តិការអន្តរជាតិ បានចេញ សេចក្ដី ប្រកាស ព័ត៌មានស្ដីពី លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខអាស៊ាន លើកទី២៧ កិច្ចប្រជុំ ក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន លើកទី៣៤ ។ ក្នុងសេចក្ដីប្រកាស មានខ្លឹមសារ ដូច្នេះ៖

  • ជប៉ុន នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន

    ជប៉ុន នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ កម្ពុជា ជប៉ុន

    (ភ្នំពេញ)៖ ក្នុងជំនួបសម្ដែងការគួរសម ជាមួយឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានអះអាងថា ជប៉ុន នឹងចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់ នៃប្រទេសទាំងពីរ ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានជម្រាបជូនថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន បានបន្ដវិវត្តន៍យ៉ាងល្អប្រសើរឥតឈប់ឈរ ជាពិសេសក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ ហើយពិសេសទៀតនោះ គឺនៅក្នុងឆ្នាំនេះ គឺជាខួបទី៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយក៏ជាពេលវេលាប្រទេសទាំងពីរបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រហូតក្លាយជាកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ក៏សូមអរគុណ រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមគាំទ្រដល់កិច្ចការផ្សេងៗទៀត តួយ៉ាង ការងាររៀបចំការបោះឆ្នោត ការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស នៅ កម្ពុជា។ ឯកឧត្តមអភិសន្ដិបណ្ឌិត ក៏បានជម្រាបជូន ភ្ញៀវ នូវការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា…

  • JICA និងក្រសួងសង្គមកិច្ច នឹងចាប់ផ្តើមសាកល្បងសកម្មភាពធំៗបី នៅខែតុលាខាងមុខ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងពង្រឹងសមត្ថភាពមន្ត្រីជួរមុខ

    JICA និងក្រសួងសង្គមកិច្ច នឹងចាប់ផ្តើមសាកល្បងសកម្មភាពធំៗបី នៅខែតុលាខាងមុខ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ និងពង្រឹងសមត្ថភាពមន្ត្រីជួរមុខ

    (ភ្នំពេញ)៖ ភ្នាក់ងាររសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន ហៅកាត់ថា JICA និងអគ្គនាយកដ្ឋានសេវាសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នឹងចាប់ផ្តើមសាកល្បងសកម្មភាពធំៗចំនួន៣ នៅខែតុលា ឆ្នាំ២០២៣ ខាងមុខ ដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះ ពង្រឹងសមត្ថភាពមន្ត្រីជួរមុខ និងសមត្ថភាពលើការត្រួតពិនិត្យសម្រាប់ជួយដល់ជនរងគ្រោះ ។ នេះបើតាមបណ្ដាញសង្គមតេលេក្រាមរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដែលទទួលបាននៅព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងពេលដែលអគ្គនាយក នៃអគ្គនាយកដ្ឋានសេវាសង្គម បានទទួលជួបជាមួយទីប្រឹក្សាជាន់ខ្ពស់របស់ JICA លោកស្រី NAOKO ITO ប្រធានបង្កើតគម្រោងរបស់ភ្នាក់ងាររសហប្រតិបត្តិការអន្តរជាតិ នៃប្រទេសជប៉ុន និងសហការី ។ កិច្ចជំនួបនេះធ្វើឡើងគោលបំណង ដើម្បីរាយការណ៍ពីការអនុវត្តគម្រោងនេះ ដែលមានរយៈពេល ៣ឆ្នាំ៦ខែ លើសកម្មភាពធំៗចំនួន៣ គឺ៖ ១-គម្រោង វិធីសាស្ត្រដែលផ្តោតសំខាន់លើអ្នករស់មានជីវិតនឹងត្រូវបានដាក់បញ្ចូលទៅក្នុងនីតិវិធី ស្តង់ដារសម្រាប់កំណត់អត្តសញ្ញាណជនរងគ្រោះ ២- សមត្ថភាព និងចំណេះដឹងរបស់មន្ត្រីជួរមុខ សង្គមស៊ីវិល និងសហគមន៏សម្រាប់ការជួយដល់ជនរងគ្រោះ ត្រូវបានធ្វើឲ្យប្រសើរឡើង និងទី៣- សមត្ថភាពលើការត្រួតពិនិត្យរបស់ MosVY/DoSVY/OSVY សម្រាប់ជួយដល់ជនរងគ្រោះត្រូវបានពង្រឹង ។ គម្រោងនេះ…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន លើកទី៤៣ នៅ ឥណ្ឌូនេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន លើកទី៤៣ នៅ ឥណ្ឌូនេស៊ី

    (ភ្នំពេញ)៖ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងសម្ដេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ (កិច្ចប្រជុំពេញអង្គ) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃអង្គារទី៥ កញ្ញា ២០២៣ បន្ទាប់ពីពិធីបើកកិច្ចប្រជុំកំពូលអាស៊ានរួចមក ។ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលពេញអង្គអាស៊ាន លើកទី៤៣ ក្នុងបរិយាកាសស្និទស្នាលរាក់ទាក់ និងបានប្តេជ្ញាចិត្តរួមគ្នាក្នុងការដោះស្រាយបញ្ហាប្រឈមដែលអាស៊ាន និងពិភពលោកបានជួបប្រទះ។ បណ្តាមេដឹកនាំអាស៊ាន បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងសសរស្តម្ភទាំងបី នៃសហគមន៍អាស៊ាន និងសម្រាប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើឲ្យប្រសើរឡើង ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យសហគមន៍អាស៊ាន ២០២៥ និង ការអភិវឌ្ឍទស្សនវិស័យអាស៊ានក្រោយឆ្នាំ២០២៥ និងពង្រឹងស្ថាប័ននានារបស់អាស៊ាន ។ មេដឹកនាំអាស៊ាន បានបង្ហាញពីសារៈសំខាន់ និងអាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ការកែទម្រង់វិស័យអប់រំ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ឱ្យស្របទៅនឹងការវិវឌ្ឍនៃបរិវត្តកម្មឌីជីថល និងការលើកកម្ពស់តួនាទីស្ត្រី និងយុវជន ក្នុងការបង្កើនផលិតភាពសេដ្ឋកិច្ច ៕ដោយ ៖,ស៊ូ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ រួមទាំងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន ចូលរួមបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី

    (ភ្នំពេញ)៖ សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមនឹងសម្ដេច ឯកឧត្តម លោកជំទាវ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងភរិយា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានជាទី៤៣ បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន បានអញ្ជើញគោរពភ្លេងអាស៊ាន និងទស្សនាការសម្ដែងសិល្បៈ ។ ក្នុងពិធីនេះ ឯកឧត្តម ចូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ក្នុងនាមជាប្រធានដឹកនាំកំពូលអាស៊ាន បានថ្លែងសុន្ទរកថា បើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ដោយបានរំលេចពីវឌ្ឍនភាពរបស់អាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ាន កាលពីខែឧសភា ឆ្នាំ២០២៣ កន្លងទៅ រួមទាំងការប្តេជ្ញាចិត្តរបស់បណ្តាមេដឹកនាំអាស៊ាន និងការជំរុញឆ្ពោះទៅមុខ នៃប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា ASEAN ។ នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣នេះដែរ បណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន និងបណ្តាប្រទេសជាដៃគូរអាស៊ាន បានអញ្ជើញទស្សនាវីដេអូខ្លី និងប្រកាសពីជ័យលាភីពានរង្វាន់អាស៊ាន ។ ការប្រកាសដាក់ឲ្យដំណើរការមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ការគ្រប់គ្រងការបំពល់អ័ព្ទឆ្លងដែន…

  • សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជា ចង់បានសន្តិភាព និងការអភិវឌ្ឍ

    សម្តេច ហ៊ុន ម៉ាណែត ៖ កម្ពុជា ចង់បានសន្តិភាព និងការអភិវឌ្ឍ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈការជួបមេដឹកនាំបរទេសនានា នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី៤សីហា បានបញ្ជាក់ថា កម្ពុជា ចង់បានសន្តិភាព និងការអភិវឌ្ឍ ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការ ការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ។ ឯកឧត្តម ហ្សង់ ហ្វ្រង់ស័រ តាន់ បានលើកឡើងដូច្នេះថា ទីក្រុងហ្សាការតា តាំងពីម្សិលមិញមក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តជួបមេដឹកនាំបរទេសដែលអញ្ជើញមកចូលរួមក្នុងជំនួបកំពូលអាស៊ាន, អាស៊ានបូក និងអាស៊ីបូព៌ា។ អស់ពីសារកោតសរសើរ និងការសាទរ ទទួលបានជាបន្តបន្ទាប់តាំងពីថ្ងៃទី២២សីហាមក, ឥឡូវនេះជាពេលដែលសម្តេចនាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានពីថ្នាក់ដឹកនាំអាស៊ាន ការស្វាគមន៍យ៉ាងកក់ក្តៅ មកកាន់ឆាកជាក់ស្តែងនៃតំបន់ និងពិភពលោក ។ តាមរយៈការសំណេះសំណាលកាលពីម្សិលមិញនិងព្រឹកមិញ (ជាមួយអគ្គលេខាធិការអាស៊ាន, ជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី, ជាមួយសមភាគីឡាវ និងវៀតណាម…) និងតាមរយៈសុន្ទរកថា ជាអាទិ៍នៅក្នុងកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានកាលពីម្សិលមិញ,…

  • មេដឹកនាំកម្ពុជា-វៀតណាម-ឡាវ ឯកភាពជាគោលការណ៍ ៥ចំណុច ដើម្បីបន្តដោះស្រាយ និងសម្រេចឱ្យបានចំពោះបញ្ហាដែលនៅសេសសល់

    មេដឹកនាំកម្ពុជា-វៀតណាម-ឡាវ ឯកភាពជាគោលការណ៍ ៥ចំណុច ដើម្បីបន្តដោះស្រាយ និងសម្រេចឱ្យបានចំពោះបញ្ហាដែលនៅសេសសល់

    (ភ្នំពេញ)៖ មេដឹកនាំកម្ពុជា វៀតណាម ឡាវ ឯកភាពជាគោការណ៍បីចំណុច ដើម្បីបន្តដោះស្រាយ និងសម្រេចឱ្យបានចំពោះបញ្ហាដែលនៅសេសសល់ ។ នេះបើតាមខ្លឹមសារសង្ខេបនៃការជួបទទួលទានអាហារពេលព្រឹក និង កិច្ចពិភាក្សាការងារត្រីភាគី របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី ខណៈការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបី តែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់ ។ នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោលការណ៍ ចំនួន ៥ចំណុច…