Category: នយោបាយ

  • រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងរដ្ឋបាលស្មុំកូនអន្តរប្រទេស

    រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងរដ្ឋបាលស្មុំកូនអន្តរប្រទេស

    (ភ្នំពេញ)៖ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញដឹកនាំកិច្ចប្រជុំការធ្វើបទបង្ហាញអំពីរចនាសម្ព័ន្ធ និងតួនាទីរបស់អគ្គាធិការដ្ឋាន, នាយកដ្ឋានសវនកម្មផ្ទៃក្នុង និងរដ្ឋបាលស្មុំកូនអន្តរប្រទេស នៅទីស្តីការក្រសួង នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តម ជា ដែប អគ្គាធិការនៃអគ្គាធិការដ្ឋានបានលើកឡើងថា អគ្គាធិការដ្ឋាន មានតួនាទីជាសេនាធិការឱ្យក្រសួងលើការងារ÷ ធ្វើអធិការកិច្ចជាប្រចាំ លើគ្រប់អង្គភាពក្រោមឱវាទរបស់ក្រសួងសង្គមកិច្ច ពិនិត្យ សម្របសម្រួល និងដោះស្រាយវិវាទរដ្ឋបាល ពិនិត្យការអនុវត្តគោលនយោបាយ និងបទដ្ឋានគតិយុត្តតាមអង្គភាពក្រោមឱវាទ ធ្វើរបាយការណ៍ជូនឯកឧត្តមរដ្ឋមន្ត្រី អំពីការប្រព្រឹត្តទៅរបស់អង្គភាពដែលបានធ្វើអធិការកិច្ច និងលើកវិធានការ កែលម្អ និងអនុវត្តភារកិច្ចផ្សេងៗដែលរដ្ឋមន្ត្រីប្រគល់ជូន។ ឯកឧត្តមបានបន្ថែមថា អគ្គាធិការដ្ឋានមានការិយាល័យចំណុះចំនួន៥គឺ÷ ១. ការិយាល័យគ្រប់គ្រងទិន្នន័យ និងទំនាក់ទំនង ២. ការិយាល័យអធិការកិច្ច ៣. ការិយាល័យតាមដានការអនុវត្តច្បាប់ ៤. ការិយាល័យទទួលពាក្យបណ្ដឹង និងដោះស្រាយពីវេទិកម្ម និង៥. ការិយាល័យប្រព័ន្ធព័ត៌មានវិទ្យា។ អគ្គាធិការដ្ឋានមានមន្ត្រីសរុបចំនួន ៤១នាក់ (ស្រី ១៦នាក់) និងមន្ត្រីជាប់កិច្ចសន្យាចំនួន ៣នាក់…

  • សម្តេច ធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាកូរ៉េ ជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

    សម្តេច ធិបតី ឃួន សុដារី ស្នើប្រធានរដ្ឋសភាកូរ៉េ ជួយជំរុញទំនាក់ទនងកម្ពុជា-កូរ៉េ ឱ្យដល់កម្រិត “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ”

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ជួយជំរុញលើកកម្ពស់ទំនាក់ទំនងកម្ពុជានិងសាធារណរដ្ឋកូរ៉េ ឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ ពោលធ្វើយ៉ាងណាឱ្យទំនាក់ទំនងនៃប្រទេសទំាងពីរ បានឈានដល់ “ដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” រួមទាំងវិនិយោគ និងពាណិជ្ជកម្ម។ សម្តេចរដ្ឋសភាធិបតី ក៏បានស្នើដល់ភាគីរដ្ឋសភាកូរ៉េបន្តគំាទ្រកិច្ចព្រមព្រៀង និងអនុស្សរណៈយោគយល់នានា ដែលរដ្ឋាភិបាលប្រទេសទំាងពីរ(កម្ពុជា-កូរ៉េ)បានធ្វើកន្លងមក ដូចជាការនាំចូលផលិតផលពីកម្ពុជា អភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្មកែច្នៃ និងបន្តជួយជំរុញនិងគាំទ្ររដ្ឋាភិបាលកូរ៉េ បន្តការគាំទ្រដល់ពលករនិងពលរដ្ឋកម្ពុជា ដែលកំពុងបម្រើការ និងស្នាក់នៅក្នុងប្រទេសកូរ៉េ ។ លើសពីនេះ សម្តេចរដ្ឋសភាធិបតី ក៍បានលើកជាសំណើដល់ប្រធានរដ្ឋសភាកូរ៉េ បង្កើនកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជាឱ្យកាន់តែស៊ីជម្រៅ និងជិតស្និទ្ធថែមទៀតនៅគ្រប់កម្រិត តាំងពីកម្រិតថ្នាក់ដឹកនាំ គណៈកម្មការជំនាញ ក្រុមមិត្តភាពសភា រហូតដល់កម្រិតមន្ត្រីជំនាញ រួមទាំងការបណ្តុះបណ្តាលធនធានមនុស្ស ដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា ផ្នែកព័ត៌មានវិទ្យា និងការស្រាវជ្រាវ ជាដើម។ សំណើរនេះបានលើកឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង…

  • សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ លើកដំបូង ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី

    សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ លើកដំបូង ក្នុងប្រវត្តិសាស្ត្រកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានមានប្រសាសន៍ថា នីតិកាលទី៧ នៃរដ្ឋសភា ជាចំណុចរបត់ដ៏សំខាន់លើកដំបូងក្នុងប្រវត្តិសាស្ត្រ ៥០០ឆ្នាំ ដែលកម្ពុជា មានការផ្លាស់ប្តូរអំណាចដោយសន្តិវិធី និងប្រព្រឹត្តទៅដោយរលូន។ ព្រឹត្តិការណ៍នេះ គឺអាចធ្វើទៅបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់អតីតនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន ដែលបានគិតគូររៀបចំផែនការយ៉ាងប៉ិនប្រសប់ និងធ្វើការផ្លាស់ប្តូរអំណាចដោយរលូន ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានលើកឡើងបែបនេះ ក្នុងឱកាសទទួលស្វាគមន៍ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពរបស់ ឯកឧត្តម គីម ជីន ព្យូ (Kim Jin Pyo) ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ ព្រមទំាងសមាជិកគណៈប្រតិភូទំាងអស់ នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បន្តថា ដំណើរទស្សនកិច្ចរបស់ ឯកឧត្តមប្រធានរដ្ឋសភាកូរ៉េ នាពេលនេះ ជាព្រឹត្តិការណ៍ដ៏មានអត្ថន័យ និងជាប្រវត្តិសាស្ត្រស្របពេលដែលរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជា ទើបបានបង្កើតឡើង…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រកបដោយមិត្តភាព និងស្និទ្ធស្នាល

    សម្តេចធិបតី ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយនាយករដ្ឋមន្ត្រីជប៉ុន ប្រកបដោយមិត្តភាព និងស្និទ្ធស្នាល

    (ភ្នំពេញ)៖ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នាព្រឹកថ្ងៃព្រហស្បតិ៍ទី៧ កញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយឯកឧត្តម គីស៊ីដា ហ្វឺមីអុ (KISHIDA Fumio ) នាយករដ្ឋមន្ត្រីជប៉ុន ។ ថ្នាក់ដឹកនាំទាំង២ បានសំណេះសំណាលជាមួយគ្នា ប្រកបដោយមិត្តភាព និងស្និទ្ធស្នាល ៕ ដោយ ៖ វណ្ណលុក

  • មេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាលើវិស័យជាច្រើន ពិសេសការតភ្ជាប់លើគ្រប់រូបភាព ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ

    មេដឹកនាំកម្ពុជា-ហ្វីលីពីន ពិភាក្សាគ្នាលើវិស័យជាច្រើន ពិសេសការតភ្ជាប់លើគ្រប់រូបភាព ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ

    (ភ្នំពេញ)៖ នៅជំនួបពិភាក្សាការងារ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Romualdez Marcos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន បានជជែកគ្នាទៅលើវិស័យជាច្រើន ដែលមានសក្តានុពលសម្រាប់ជាកម្មវត្ថុនៃការពង្រឹង និងពង្រីកសហប្រតិបត្តិការបន្ថែមរវាងកម្ពុជា និងហ្វីលីពីន, និង ដើម្បីជាឧត្តមប្រយោជន៍នៃប្រជាជាតិទាំងពីរ។ វិស័យដែលមានសក្តានុពលទាំងនោះ រួមមាន៖ ពាណិជ្ជកម្ម ការអភិវឌ្ឍវិស័យឯកជន, ទេសចរណ៍, ការអប់រំ និងបណ្តុះបណ្តាល, សន្តិសុខ, ការពារជាតិ, និងការតភ្ជាប់លើគ្រប់រូបភាពរវាងប្រទេសទាំងពីរ។ ក្នុងជំនួបនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅចំពោះឯកឧត្តម ហ្វឺឌីណាន់ ម៉ាកូស និងបានថ្លែងអំណរគុណជូនចំពោះប្រជាជន និងប្រទេសហ្វីលីពីន ដែលបានគាំទ្រកម្ពុជា ក្នុងការបំពេញកាតព្វកិច្ចជាប្រធានអាស៊ាន នៅឆ្នាំ២០២២ និងចំពោះការចូលរួមរបស់កីឡាករហ្វីលីពីន នៅក្នុងការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ កន្លងមក។…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា

    សម្ដេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា

    (ភ្នំពេញ)៖ ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបថ្នាក់ដឹកនាំជាច្រើន ក្នុងនោះ រួមទាំងឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋឥណ្ឌា ផងដែរ នារសៀលថ្ងៃពុធ ទី៦ កញ្ញា ២០២៣ ។ ជាមួយគ្នានេះ ឯកឧត្តមនាយករដ្ឋមន្ត្រីឥណ្ឌា បានសម្តែង នូវការអបអរសាទរ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំង ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា ៕ ដោយ ៖ វណ្ណលុក

  • គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

    គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ អញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”

    (ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញដាក់កូរ៉ោនផ្កា និងគោរពវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ព្រះករុណា “ព្រះបរមរតនកោដ្ឋ”។ សូមជម្រាបថា តបតាមការអញ្ជើញរបស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយ ឯកឧត្តម គីម ជីន ព្យូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងលោកជំទាវ បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣៕ ដោយ ហេង សម្បត្តិ+ ថេត វិចិត្រ

  • ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែង លើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ

    ឯកឧត្តម ប៉ែន បូណា៖ សម្តេចធិបតី ហ៊ុន ម៉ាណែត តារារះចិញ្ចាចចញ្ចែង លើឆាកអាស៊ាន និងកំពុងឆក់ទាញបេះដូងពលរដ្ឋខ្មែរ

    (ភ្នំពេញ)៖ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្រៅពីភាពជោគជ័យខាងនយោបាយការទូត និងការទាញយកផលប្រយោជន៍ សេដ្ឋកិច្ច ជូនប្រទេសជាតិ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏ បានធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំងពីសំណាក់មេដឹកនាំ ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី ក៏ ដូចជាអ្នកតាមដានព្រឹត្តិការណ៍នេះ។ ចំណុចទាក់ទាញរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីជារួមមាន៖ទី១៖ សម្តេចធិបតី ហ៊ុន ម៉ាណែត គឺជាអវតាររបស់សម្តេចតេជោ ហ៊ុន សែន ដែល ជាតួអង្គអ្នកនយោបាយដ៏ល្បីល្បាញមួយរូបនៅកម្ពុជា ក៏ដូចជា ក្នុងឆាកតំបន់និងអន្តរជាតិ។ទី២៖បុគ្គលិកលក្ខណៈដ៏ស័ក្តិសម ភាពស្រស់សង្ហារ អាកប្បកិរិយានិងសីលធម៌ លដ៏ល្អ សមសួន ព្រមទាំងមានវ័យក្មេងជាងគេក្នុងចំណោមមេដឹកនាំឯទៀត គឺជាចំណុចទាក់ទាញ មនុស្សគ្រប់គ្នាឲ្យសម្លឹងតួអង្គសម្តេចធិបតី ហ៊ុន ម៉ាណែត មិនដាក់ភ្នែក។ទី៣៖ សមត្ថភាពនិងភាពជឿជាក់លើខ្លួនឯង គឺជាចន្ទល់ដ៏រឹងមាំ ដែលធ្វើឲ្យសម្តេចធិបតី អាចបំពេញបេសកកម្មការទូតបានយ៉ាងល្អ លើសពីការស្មាន សូម្បីតែជាការចាប់ផ្តើមលើកដំបូងក៏ដោយ។ទី៤៖ មេដឹកនាំបន្តវេន និងវ័យក្មេងរបស់កម្ពុជា ក៏បានបង្ហាញឲ្យឃើញ ពីសមត្ថភាពការទូតដ៏ចំណានក្នុងកិច្ចចរចាជាអន្តរជាតិកម្រិតខ្ពស់ ដើម្បីចូលរួមក្នុងកិច្ចការសន្តិភាព សម្រាប់តំបន់…

  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សូមលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ សិក្សាលើការរៀបចំមន្ត្រី បញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល

    ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់៖ សូមលើកទឹកចិត្តឱ្យមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ សិក្សាលើការរៀបចំមន្ត្រី បញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល

    សូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារដែលមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានី ភ្នំពេញ សម្រេចបាននាពេលកន្លងមក។ ទន្ទឹមនឹងនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមន្ទីរ ពិនិត្យ និងសិក្សាលើការរៀបចំមន្ត្រី កន្លែងផ្តល់សេវា និងការគិតគូរៀបចំបញ្ចូលសេវាតម្រូវការ ទៅក្នុងប្រព័ន្ធឌីជីថល ដើម្បីឱ្យប្រជាពលរដ្ឋកាន់តែងាយស្រួលក្នុងការទទួលបានសេវា លឿនរហ័ស និងជឿទុកចិត្តបាន ហើយជាពិសេសងាយស្រួលទទួលបានព័ត៌មានអំពីដំណើរការរបស់ឯកសារ។ ប្រសាសន៍ដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកិច្ចប្រជុំជីវភាពក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីពិនិត្យនិងវាយតម្លៃវឌ្ឍនភាពការងារ និងទិសដៅអនុវត្តការងារបន្ត របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

  • ក្រុមហ៊ុន Vinci បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៍ស៊ីវិល នៅកម្ពុជា

    ក្រុមហ៊ុន Vinci បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៍ស៊ីវិល នៅកម្ពុជា

    ទំនាក់ទំនងកម្ពុជា-បារាំង ជាទំនាក់ទំនងប្រពៃណី ហើយវត្តមានក្រុមហ៊ុន Vinci នៅកម្ពុជា ពីឆ្នាំ១៩៩៤ មក បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពិសេសលើវិស័យអាកាសចរណ៏ស៊ីវិលនៅកម្ពុជា។ ការរៀបចំខែត្រព្រះសីហនុ និងតំបន់ឆ្នេរ ឱ្យក្លាយជាមណ្ឌលទេសចរណ៏ទាក់ទាញសម្រាប់អ្នកទេសចរណ៍អ៊ឺរ៉ុបនឹងជួយឱ្យវិស័យអាកាសចរណ៍ស៊ីវិលវិលទៅរកប្រក្រតីភាពបានឆាប់រហ័ស។ ដូច្នេះសន្តិសុខ សុវត្តិភាព ការរៀបចំដីធ្លី និងការអភិវឌ្ឍស្របនឹងគោលដៅនេះ គឺមានសារៈសំខាន់ណាស់។ ប្រសាសន៍ឯកឯត្តមឧបនាយករដ្ឋមន្ត្រីសាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាមួយលោកនាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣។