-
កម្ពុជា-គុយបា ពេញចិត្តចំពោះការអភិវឌ្ឍទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំ ងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី

(ភ្នំពេញ)៖ កម្ពុជា-គុយបា កោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ។ នេះបើតាម លទ្ធផល នៃជំនួបរវាងឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។ នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូតបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ ឯកឧត្តម Miguel Díaz-Canel Bermúdez ប្រធានាធិបតីនៃសាធារណរដ្ឋគុយបា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ឯកឧត្តមរដ្ឋលេខាធិការ និងលោកជំទាវឯកអគ្គរដ្ឋទូត បានកោតសរសើរដោយពេញចិត្តចំពោះការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ហើយបានពិភាក្សាអំពីលទ្ធភាពក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសអំពី ការរៀបចំកិច្ចពិគ្រោះយោបល់ ទ្វេភាគីលើកទី៣ រវាងក្រសួងការបរទេសទាំងពីរ ៕ អត្ថបទ៖ វណ្ណលុក, រូបភាព ៖ សួង ពិសិដ្ឋ
-
អ្នកជំនាញ គាំទ្រកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការ ហើយស្នើអនុវត្តឱ្យបានម៉ឹងម៉ាត់

(ភ្នំពេញ)៖ កំណែទម្រង់ការប្រឡងរើសមន្ត្រីរាជការ ឬហៅថា ប្រឡងក្របខណ្ឌ ទទួលបានការសាទរច្រើនពីអ្នកជំនាញ និងមជ្ឈដ្ឋានទូរទៅ។ ពួកគេថា ការផ្លាស់ប្តូរនេះ នឹងនាំជួយឱ្យសង្គមយើង នឹងមានអ្នកចេះពិតប្រាកដចូលបម្រើការងាររាជការបានកាន់តែច្រើន តែក៏មានការស្នើអនុវត្តការងារឱ្យបានម៉ឹងម៉ាត់ផងដែរ ។ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការរាជបណ្ឌិត្យសភាកម្ពុជា និងជាអ្នកជំនាញវិទ្យាសាស្ត្រនយោបាយ បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍អប្សរាឱ្យដឹងថា កំណែទម្រង់នេះ នឹងផ្ដល់ឱកាសដល់យុវជនគ្រប់វណ្ណៈដែលមានសមត្ថភាព អាចចូលបម្រើការរាជការបាន។ លោកថា រាជបណ្ឌិត្យសភាកម្ពុជា បានចាប់ផ្តើមកែទម្រង់លើការជ្រើសរើសមន្ត្រី នឹងបានប្រឡងចំនួន ៣ដងមកហើយ ដោយផ្អែកទៅលើសមត្ថភាពពិតប្រាកដ ពោលគឺ «ចេះ គឺជាប់»។ ទន្ទឹមនឹងការគាំទ្រនេះ លោកបណ្ឌិត ក៏បានសំណូមពរដល់រាជរដ្ឋាភិបាល អនុវត្តនូវកម្មវិធីកំណែទម្រង់ក្នុងការជ្រើសរើសមន្ត្រីរាជការនេះឱ្យបានប្រាកដប្រជា ព្រោះវាផ្ដល់ឱកាសដល់ការប្រកួតប្រជែងដោយសមធម៌ ហើយជ្រើសរើសអ្នករាជការដែលប្រកបដោយគុណភាព នៃការអប់រំវិជ្ជាជីវៈដោយតម្លាភាព ។ ដោយឡែក លោក ហេង គឹមហុង ប្រធានផ្នែកកម្មវិធីស្រាវជ្រាវនិងតស៊ូមតិនៃសមាគមបណ្តាញយុវជនកម្ពុជា បានលើកឡើងថា ដើម្បីបម្រើសេវាឱ្យបានល្អប្រសើរ គឺត្រូវការអ្នកមានសមត្ថភាពពិតប្រាកដ រួមទាំងចំណេះដឹង និងទស្សនវិស័យបម្រើផលប្រយោជន៍សង្គម។ លោកសង្ឃឹមថា ការលើកឡើងរបស់នាយករដ្ឋមន្ត្រីថ្មី នឹងជំរុញឱ្យមានការអនុវត្តក្នុងក្របខណ្ឌទូទាំងប្រទេស ហើយនៅពេលអនាគតប្រទេសយើង នឹងទទួលបានមន្ត្រីរាជការសាធារណៈដែលមានសមត្ថភាពពិតប្រាកដ។ គួររំលឹកថា ជារៀងរាល់ឆ្នាំ…
-
ឯកឧត្តម ម៉ប់ សារិន កោតសរសើរ អាជ្ញាធររាជធានីភ្នំពេញ លើការពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកាន់តែប្រសើរ

(ភ្នំពេញ)៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ឯកឧត្តម ម៉ប់ សារិន បានសម្តែងនូវការកោតសរសើរចំពោះ គណៈអភិបាលរាជធានីភ្នំពេញ និងកងកម្លាំង ប្រដាប់អាវុធទាំងអស់ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការរួមចំណែក លើការពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជននៅរាជធានីភ្នំពេញអោយកាន់តែមានភាពប្រសើរឡើង។ ការកោតសរសើរបែបនេះបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ កញ្ញាឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ក្រោមវត្តមាន ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តម ម៉ប់ សារិន បានមានប្រសាសន៍ថា៖ នៅខែសីហា ឆ្នាំ២០២៣កន្លងមកនេះ គណៈអភិបាលរាជធានីភ្នំពេញ ពិសេសមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ កងកម្លាំង ប្រដាប់អាវុធ និងប្រជាជនរាជធានីភ្នំពេញ បានខិតខំចូលរួមយ៉ាងសកម្ម តាមភារកិច្ចរៀងៗខ្លួន ប្រកបដោយស្មារតីទទួលខុសត្រូវ រហូតសម្រេចបានលទ្ធផលរីកចម្រើនលើគ្រប់វិស័យ។ តាមរយៈសមិទ្ធផលទាំងនេះ ពិតជាបានរួមចំណែកពង្រឹងសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនរាជធានីភ្នំពេញកាន់តែមានភាពប្រសើរឡើង។ បន្ថែមពីនេះ…
-
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងឯកអគ្គរាជទូតជប៉ុន ប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និង ពាណិជ្ជកម្ម

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី (Ueno Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំនៅកម្ពុជា បានប្តេជ្ញារួមគ្នាលើកកម្ពស់វិស័យការទូត និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើង ជាពិសេសជំរុញទំហំពាណិជ្ជកម្ម ការអភិវឌ្ឍធនធានមនុស្ស និងទំនាក់ទំនងប្រជាជននិងប្រជាជន ។ ការប្តេជ្ញាចិត្តនេះត្រូវបានលើកឡើងនៅក្នុងឱកាសសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ីណូ អាត់ស៊ុស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២៣នេះ។ នៅក្នុងជំនួបសម្តែងការគួរសមនាពេលនេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងជោគជ័យដែលឯកអគ្គរាជទូតជប៉ុនមុនៗ ក៏ដូចជាឯកឧត្តមឯកអគ្គរាជទូតបច្ចុប្បន្ន សម្រេចបានក្នុងការគាំទ្រ និងលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរលើគ្រប់វិស័យ។ សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កម្ពុជា-ជប៉ុន មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយគ្នាជាយូរមកហើយ ហើយឆ្នាំនេះគឺជាខួបលើកទី៧០ឆ្នាំ នៃចំណងការទូតជាមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍សង្កត់ធ្ងន់ថា កម្ពុជាពិតជាមានមោទកភាព និងអរគុណយ៉ាងជ្រាលជ្រៅចំពោះការអភិវឌ្ឍផ្នែកសេដ្ឋកិច្ចសង្គម…
-
សម្តេចតេជោ ហ៊ុន សែន ចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ គឺការបង្កើតរោងចក្រកែច្នៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្តជាដើម

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ពីបំណងចង់ឱ្យវិនិយោគិនជប៉ុន វិនិយោគលើវិស័យសំខាន់ៗពីរ គឺការបង្កើតរោងចក្រកែច្នៃ និងបច្ចេកវិទ្យាកម្រិតខ្ពស់ ដូចជារោងចក្រតម្លើងរថយន្ត គ្រឿងបង្គុំអេឡិចត្រូនិច និងថាមពលជាដើម ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃជំនួបរវាងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមាន៧មករា ។ ឯកឧត្តមប្រធានសមាគមកម្ពុជា-ជប៉ុន បានរាយការណ៍ជូន សម្តេចតេជោ អំពីលទ្ធផលការងារដែលសមាគមសម្រេចបានកន្លងមក និងការត្រៀមរៀបចំការបាញ់កាំជ្រួច ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ដែលគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ ដោយសហការជាមួយគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ។ ឯកឧត្តមប្រធានសមាគម ក៏បានជម្រាបជូនអំពីការត្រៀមអញ្ជើញវិនិយោគិនជប៉ុន ជាពិសេសសហគ្រាស ធុនតូច និងមធ្យម (SMEs) មកវិនិយោគលើផ្នែកសំខាន់ៗនៅកម្ពុជា ដូចដែលឯកឧត្តម បានសន្ទនាជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត…
-
សម្តេចប្រមុខរដ្ឋស្តីទី ៖ គ្រប់ស្ថាប័នរបស់ជាតិ ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូតអ៊ុយក្រែន

(ភ្នំពេញ)៖ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យ ឯកឧត្ដម Gaman Oleksandr ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃប្រទេសអ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។ ក្នុងព្រះបរមនាមព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងអំណរសាទរស្វាគមន៍ចំពោះឯកឧត្ដម Gaman Oleksandr ដែលត្រូវបាន ឯកឧត្តមប្រធានាធិបតី នៃប្រទេសអ៊ុយក្រែន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេស អ៊ុយក្រែន ប្រចាំព្រះរាជាណាចក្រកម្ពុជា។…
-
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការ គួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា អនុញ្ញាតឱ្យ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI FUMIAKI) ប្រធានសមាគមជប៉ុន-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា រាជធានីភ្នំពេញ នៅព្រឹកថ្ងៃពុធ ទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមរំលឹកថា កាលពីល្ងាចថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី ប្រធាន សមាគមជប៉ុន-កម្ពុជា និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ។ នៅក្នុងជំនួបនេះ សម្ដេចធិបតី និងឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី បានពិភាក្សាទៅលើកិច្ចសហប្រតិបត្តិការវាង កម្ពុជា-ជប៉ុន ជាពិសេស ក្នុងទិដ្ឋភាពនៃការធ្វើធុរកិច្ច និងឱកាស សម្រាប់ការវិនិយោគនៅកម្ពុជា។ សម្ដេចធិបតី បានជម្រាបជូនថា ក្នុងនីតិកាលទី៦ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ…
-
រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ពិភាក្សាលើចំណុចសំខាន់ៗចំនួន ៤

(ភ្នំពេញ)៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន អនុញ្ញាតឱ្យលោក Colin Poole នាយកប្រចាំតំបន់ មហាទន្លេមេគង្គ អាស៊ីខាងត្បូង ចូលជួបសម្តែងការគួរសម និងពិភាក្សាលើកិច្ចសហប្រតិបត្តិការក្នុងភាព ជាដៃគូអភិវឌ្ឍន៍ នៅថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន ។ នៅក្នុងជំនួបសម្តែងការគួរសមនេះ បានពិភាក្សាលើ ចំនុចសំខាន់ៗ ចំនួន៤ ដែលរួមមាន ទី១. អង្ករ អាយប៉ីស(IBIS rice) ទី២. ការអភិវឌ្ឍសហគមន៍ ទី៣. កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និង ទី៤. ការគ្រប់គ្រងធនធានធម្មជាតិ។ លោក Colin Poole បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំមកនេះ រវាងក្រសួងបរិស្ថាន និងអង្គការសមាគមអភិរក្សសត្វព្រៃ WCS ក្នុងភាពជាដៃគូអភិវឌ្ឍន៍ ដែលបានសម្រេចលើទិសដៅអភិវឌ្ឍន៍សំខាន់ៗចំនួន ៤រួមមាន ការអនុវត្តសកម្មភាពអភិរក្សជីវចម្រុះ ក្នុងតំបន់ការពារធម្មជាតិសំខាន់ៗ បង្កើនការអប់រំផ្សព្វផ្សាយលើការងារអភិរក្ស ធានានិរន្តភាពហិរញ្ញប្បទានសម្រាប់ការអភិរក្សសំខាន់ៗ តាមរយៈការលើកទឹកចិត្ត និងជម្រើសស្ថេរភាពហិរញ្ញប្បទានផ្សេងទៀត ។ ថ្លែងគាំទ្រ…
-
ឯកឧត្តម ជា សុមេធី អញ្ជើញចូលរួម កិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ

ភ្នំពេញ៖ នៅរសៀលថ្ងៃអង្គារ ទី១២ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួង សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំការធ្វើបទបង្ហាញអំពីក្រុមប្រឹក្សាសកម្មភាពជនពិការ នៅទីស្តីការក្រសួង ជាមួយមន្ត្រីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ។ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ បានជម្រាបជូនអង្គប្រជុំថា ក្រុមប្រឹក្សាសកម្មភាពជនការ ត្រូវបានបង្កើតឡើងតាមរយៈព្រះរាជក្រឹត្យលេខ នសរ/រកម/០៧០៩/០១០ ដែលប្រកាសឲ្យប្រើប្រាស់ច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់ជនពិការ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០០៩ ។ ឯកឧត្តម ឯម ច័ន្ទមករា បានបន្ថែមថា ក្នុងរយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ វិស័យពិការភាពមានវឌ្ឍន៍គួរឱ្យកត់សម្គាល់ ដែលបានប្រែក្លាយស្ថានភាពជីវភាពរស់នៅរបស់ជនមានពិការភាពបានសមរម្យ និងទទួលបានសិទ្ធិពេញលេញដូចមានចែងក្នុងច្បាប់និងអនុសញ្ញាស្តីពីសិទ្ធិជនមានពិការភាព។ លោកស្រី មាស រត្ថា ប្រធានផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុ បានបង្ហាញថា ផ្នែកមានមន្ត្រីសរុប ចំនួន ១១នាក់ (ស្រី ៦នាក់ មន្ត្រីមានពិការភាព ១នាក់) ផ្នែកបានរៀបចំសន្និបាតបូកសរុបការងារអនុវត្តផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព ២០១៩-២០២៣។…
-
អគ្គិសនីកម្ពុជា អំពាវនាវដល់អតិថិជន សហការចាត់វិធានការជនឆបោកពាក់ព័ន្ធនឹងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនី និងសេវាផ្សេងៗ

ភ្នំពេញ៖ អគ្គនាយកអគ្គិសនីកម្ពុជាឯកឧត្តម ប្រាំង ជលសា បានអំពាវនាវដល់អតិថិជនទាំងអស់ សហការជាមួយអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គលមិនស្គាល់អត្តសញ្ញាណដែលទាក់ទងឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ និងសេវាផ្សេងៗ។ ការអំពាវនាវធ្វើឡើងតាមរយៈសេចក្តីជូនដំណឹងរបស់អគ្គិសនីកម្ពុជា ដែលចុះហត្ថលេខាដោយឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជាកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ សេចក្តីជូនដំណឹងបានលើកឡើងថា មកដល់ពេលនេះអគ្គិសនីកម្ពុជា បានទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនថាមានករណីជនខិលខូចបានក្លែងបន្លំជាមន្រ្តីអគ្គិសនីកម្ពុជា ឆបោកអតិថិជនតាមរយៈទូរសព្ទ បណ្តាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីសុងទ័រ និងបរិក្ខារមួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។ ឯកឧត្តម ប្រាំង ជលសា បញ្ជាក់តាមរយៈសេចក្តីជូនដំណឹងថា ៖ «ពាក់ព័ន្ធ នឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងឱ្យបង់ប្រាក់ ឬផ្ទេរប្រាក់ពាក់ព័ន្ធនឹងករណីទាំងនេះ សូមមេត្តាកុំបង់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។ អគ្គិសនីកម្ពុជា ក៏បានលើកឡើងដែរថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែមានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា ហើយអគ្គិសនីកម្ពុជា ពុំបានបញ្ចូននិយោជិតណាម្នាក់ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការ…