Category: នយោបាយ

  • ភរិយាដ៏ឧត្តុង្គឧត្តមរបស់នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញរបស់សាធារណរដ្ឋប្រជាមានិតចិន

    ភរិយាដ៏ឧត្តុង្គឧត្តមរបស់នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញទស្សនាមហាកំផែង រម្មណីយដ្ឋានដ៏ល្បីល្បាញរបស់សាធារណរដ្ឋប្រជាមានិតចិន

    ភ្នំពេញ៖ ក្នុងឱកាសនៃការអញ្ជើញអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នៅព្រឹកថ្ងៃទី១៥ កញ្ញា លោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ហ៊ុនម៉ាណែត អញ្ជើញទស្សនាមហាកំផែង ដែលជារម្មណីយដ្ឋានដ៏ល្បីល្បាញ់ របស់សាធារណរដ្ឋប្រជាមានិតចិន ។ វត្តមាននៃការអញ្ជើញដល់របស់លោកជំទាវបណ្ឌិត ត្រូវបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត នៃថ្នាក់ដឹកនាំមហាកំផែង។ ក្នុងដំណើរទស្សនានោះ លោកជំទាវបណ្ឌិត និងគណៈប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញទស្សនាយ៉ាងយកចិត្តទុកដាក់ នៅតាមផ្នែកទាំងអស់ នៃមហាកំផែង ដែលជាសំណង់ប្រវត្តិសាស្រ្តដ៏ល្បីបំផុត និងជាអច្ឆរិយៈរបស់ពិភពលោក ។ លោកជំទាវបណ្ឌិត មានប្រសាសន៍ទៅកាន់ថ្នាក់ដឹកនាំ នៃមហាកំផែងថា នេះគឺជាលើកទីមួយ ដែលលោកជំទាវបណ្ឌិត បានអញ្ជើញមកទស្សនាមហាកំផែង បើទោះបីលោកជំទាវបណ្ឌិត ធ្លាប់បានអានប្រវត្តិនៃៗហាកំផែងនេះ ពីមុនៗក៏ពិតមែន។ លោកជំទាវបណ្ឌិតមានប្រសាសន៍លើកឡើងថា លោកជំទាវបានអញ្ជើញមកទស្សនាដោយផ្ទាល់ គឺពិតជាសំណងប្រវត្តិសាស្រ្តដ៌អស្ចារ្យខ្លាំងណាស់។ លោកជំទាវបណ្ឌិត បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលចិន ដែលបានរៀបចំកម្មវិធីដ៌វិសេសសវិសាលនេះ ដើម្បីលោកជំទាវបានមកទស្សនាដោយផ្ទាល់មហាកំផែង ជាប្រវត្តិសាស្រ្តមានតម្លៃមហាសាល របស់ប្រទេស និងប្រជាជនចិន។ សូមបញ្ជាក់ថា មហាកំផែងចិន (ជញ្ជាំងវែងមួយម៉ឺនលី) គឺជាបណ្តុំនៃបន្ទាយ តំរៀបគ្នាជា…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្ដែងការគួរសមជាមួយប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន

    ភ្នំពេញ៖ បន្ទាប់ពីបានជួបសម្ដែងការគួរសមជាមួយឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាមានិតចិនរួចមក សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ កញ្ញា ២០២៣ ៕ ដោយ ៖ វណ្ណលុក

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីចិន

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្ដម ស៊ី ជីនពីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នៅមហាវិមានប្រជាជន រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃសុក្រ ទី១៥ ខែកញ្ញា ឆ្នាំ២០២៣ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា កិច្ចពិភាក្សានេះ នឹងផ្លាស់ប្តូរទស្សនៈលើប្រធានបទមួយចំនួន រួមមាន៖ ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី, ការជំរុញបន្ថែមនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ទិសដៅយុទ្ធសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិន ព្រមទាំងកិច្ចការតំបន់ និងអន្តរជាតិ ដែលផ្តល់ផលប្រយោជន៍រួម ៕ ដោយ ៖ វណ្ណលុក

  • កិច្ចប្រជុំប្រកាសការបែងចែកភារកិច្ចអគ្គនាយករង និងការងារ ទូទៅរបស់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ

    កិច្ចប្រជុំប្រកាសការបែងចែកភារកិច្ចអគ្គនាយករង និងការងារ ទូទៅរបស់ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការ អន្តរជាតិ

    ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់ អគ្គនាយក ដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ សម្រាប់អាណត្តិទី៧ ដើម្បីប្រកាសការបែងចែកភារកិច្ចអគ្គនាយករង និងពិនិត្យការងារទូទៅរបស់អគ្គនាយកដ្ឋាន។ កិច្ចប្រជុំមានការចូលរួមពីឯឧត្តម លោកជំទាវ លោក លោកស្រី ជាអគ្គនាយករង និងប្រធាននាយកដ្ឋានចំណុះអគ្គនាយកដ្ឋាន អភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ។ ឯកឧត្តមបណ្ឌិតអគ្គនាយក បានជម្រាបអង្គប្រជុំថា ការបែងចែក ភារកិច្ចជូនអគ្គនាយករង គឺផ្អែកលើគំនិតផ្តួចផ្តើមយុទ្ធសាស្រ្តរបស់ ឯកឧត្តម សុខ សុកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍គឺ “បង្កើន ៥ និងអភិវឌ្ឍ ៣ (BUILD plus 3Ds)” ការបែងចែកភារកិច្ចជូនថ្នាក់ដឹកនាំក្រសួង ទេសចរណ៍ តាមរយៈសេចក្តីសម្រេចលេខ ១០៧ សសរ ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ និងតួនាទីភារកិច្ចស្នូលរបស់អគ្គនាយកដ្ឋាន និងនាយកដ្ឋានជំនាញ។ បន្ទាប់ពីប្រកាសពីការបែងចែកភារកិច្ចអគ្គនាយករង ឯកឧត្តមអគ្គនាយក បានបន្តជម្រាបជូនអង្គប្រជុំអំពីបែបបទ និងរបៀបរបបការងារថ្មីរបស់ ក្រសួងទេសចរណ៍ ការងារផ្ទៃក្នុងរបស់អគ្គនាយកដ្ឋាន ការឆ្លងឯកសារ…

  • អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា៖ “ភាពជឿទុកចិត្តចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវបានបាត់បង់យូរណាស់មកហើយ”

    អ្នកនាំពាក្យក្រសួងការបរទេស ថ្លែងថា៖ “ភាពជឿទុកចិត្តចំពោះ អង្គការឃ្លាំមើលសិទ្ធិមនុស្ស ត្រូវបានបាត់បង់យូរណាស់មកហើយ”

    ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លោក អាន សុខខឿន កាលពីថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២៣បានគូសបញ្ជាក់ចំនួនប្រាំមួយចំណុច នៅក្នុងសេចក្តីថ្លែងការណ៍ព័ត៌មានតបទៅនឹងការផ្សព្វផ្សាយរបស់ អង្គការឃ្លាំមើលសិទ្ធិ មនុស្សដែលប្រាសចាកពីការពិតនៅកម្ពុជា។ សេចក្តីថ្លែងការណ៍ព័ត៌មានបានបញ្ជាក់ថា នៅចំពោះ មុខនៃការអត្ថាធិប្បាយមិនត្រឹមត្រូវ លម្អៀង និងបង្កឱ្យមានការភាន់ច្រលំ ដែលបានផ្សព្វផ្សាយ ថ្មីៗនេះដោយអង្គការឃ្លាំមើល សិទ្ធិមនុស្ស (HRW)អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានភាពចាំបាច់ក្នុងការ បង្ហាញអំពីព័ត៌មានពិតមួយ ចំនួន ដូច តទៅ៖ ១.ការអះអាងថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់ គឺជាការអះអាងគ្មានលក្ខណៈថ្លឹងថ្លែង សត្យានុម័តឬ សមាមាត្រ។ ការសង្កត់ធ្ងន់របស់អង្គការ HRW លើសិទ្ធិពលរដ្ឋ និងនយោបាយ ដោយបំពានដល់សិទ្ធិជាមូលដ្ឋានផ្សេងទៀត រួម ទាំងសិទ្ធិ រស់រានមានជីវិត សុខុមាលភាព អាហារូបត្ថម្ភ ការអប់រំ និងការអភិវឌ្ឍ គឺជាការ ប្រព្រឹត្តដែលផ្ទុយពីស្តង់ដារបស់ អង្គការសហ ប្រជាជាតិ (អ.ស.ប)។ គោលការណ៍របស់ អសប ដែលត្រូវអនុវត្តចំពោះសិទ្ធិមនុស្សទាំងអស់ ដោយស្មើៗគ្នា…

  • វីដេអូ៖ វត្តចាស់ៗទាំង ៨ នៅខេត្តបាត់ដំបង

    ដើម្បីជ្រាបច្បាស់សូមតាមដានទាំងសូមគ្នា។#សច្ចធម៌ប្រវត្ដិសាស្រ្ដ #ព្រះរាជាណាចក្រកម្ពុជា #ដំណើរកម្ពុជា #ខេត្តបាត់ដំបង #វត្តចំណាស់ Facebook Page: សច្ចធម៌ប្រវត្ដិសាស្រ្ដTo all social media

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធាន ក្រុមហ៊ុន Huawei

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធាន ក្រុមហ៊ុន Huawei

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ លោក លាំង ហ័រ (Liang Hua) ប្រធាន ក្រុមហ៊ុន Huawei Technology Co., Ltd ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ៕ ដោយ ៖ វណ្ណលុក

  • កងទ័ពចិន បង្ហាញជំនឿចិត្តថាសមយុទ្ធសុខា ភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី១ លើទឹកដីកម្ពុជា នឹងទទួលបានជោគជ័យ ១០០ភាគរយ

    កងទ័ពចិន បង្ហាញជំនឿចិត្តថាសមយុទ្ធសុខា ភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន លើកទី១ លើទឹកដីកម្ពុជា នឹងទទួលបានជោគជ័យ ១០០ភាគរយ

    (ភ្នំពេញ)៖ ក្នុងឱកាសផ្តល់បទសម្ភាសន៍ជាមួយក្រុមអ្នកសារព័ត៌មាន នៅទីតាំងព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ឯក ចាំង អ៊ី បានថ្លែងយ៉ាងដូច្នេះថា៖ «នេះជាសមយុទ្ធលើកដំបូង ដែលកងទ័ពកម្ពុជា-ចិន រៀបចំសមយុទ្ធផ្នែកសុខាភិបាល ហើយនេះជាលើដំបូងដែលយន្តហោះ Y-19 ជាយន្តហោះសុខាភិបាលរបស់ចិន ចេញទៅបំពេញបេសកកម្មធ្វើសមយុទ្ធទេវតាសន្តិភាព»។ លោកវរសេនីយ៍ឯក ចាំង អ៊ី នាយរង នាយកដ្ឋានសុខាភិបាល នៃសាកលវិទ្យាល័យសុខាភិបាលកងទ័ពអាកាស និងជាប្រធានសុខាភិបាលក្នុងប្រតិបត្តិការសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» បានបង្ហាញការសប្បាយរីករាយ ដែលបានដឹកនាំក្រុមការងារចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន លើកទី១ នៅលើទឹកដីកម្ពុជា និងជឿជាក់ថានឹងទទួលបានជោគជ័យ១០០ភាគរយ។ លោកវរសេនីយ៍ឯក បានបន្ថែមថា សម្រាប់ការចូលរួមធ្វើសមយុទ្ធសុខាភិបាលរួមគ្នារវាងកងទ័ពកម្ពុជា-ចិន «ទេវតាសន្តិភាព-ឆ្នាំ២០២៣» គឺកងទ័ពចិន បានប្រើប្រាស់ជើងហោះហើរចំនួន ១២ជើង ដើម្បីដឹកជញ្ជូនកងកម្លាំង និងសម្ភារៈចូលរួមសមយុទ្ធផ្នែកសុខាភិបាលលើកទី១ ជាមួយកងទ័ពកម្ពុជា។ លោកវរសេនីយ៍ឯក ចាំង អ៊ី បានគូសបញ្ជាក់ថា៖ «កងទ័ពចិន មានសេចក្តីសោមនស្សរីករាយដែលបានរៀបចំធ្វើសមយុទ្ធសុខាភិបាលជាមួយកងទ័ពយោធពលខេមរភូមិន្ទ។ ភាគីចិន ជឿជាក់ថា សមយុទ្ធលើកទី១មួយនេះ ប្រាកដជាទទួលបានជោគជ័យ ១០០ភាគរយ ហើយជួយបង្កើន ពង្រីក និងពង្រីងចំណងមិត្តភាពរវាងកងទ័ព…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបជាមួយ ឯកឧត្តម វិន ស៊ូកាំង (Wen Shugang) ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន China Huaneng Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន, ល្ងាចថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន China Road and Bridge Corporation (CRBC)

    សម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន China Road and Bridge Corporation (CRBC)

    ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជួបជាមួយ លោក វ៉ាង តុងជូ (Wang Tongzhou) ប្រធាន ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន រសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កញ្ញា ២០២៣ ៕ ដោយ ៖ វណ្ណលុក