Category: នយោបាយ

  • កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ

    កម្ពុជា-អូស្ត្រាលី ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងទំនាក់ទំនងឱ្យកាន់តែល្អប្រសើរ

    ភ្នំពេញ៖ កម្ពុជា-អូស្ត្រាលី ប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី តាមរយៈទំនាក់ទំនងល្អប្រសើររវាងប្រជាជន និងប្រជាជន ក៏ដូចជារវាងធុរកិច្ច និងធុរកិច្ច ។ នេះបើតាមលទ្ធផលនៃជំនួបពិភាក្សាការងាររវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ផេននី វ័ង (Penny Wong) រដ្ឋមន្រ្តីការបរទេស អូស្រា្តលី នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្នាក់ការកណ្ដាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ ក្នុងជំនួបនេះ សម្តេចធិបតី បានជម្រាបជូនអំពីជំហររបស់កម្ពុជា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអូស្ត្រាលី ក្នុងវិស័យសក្ដានុពល ទាំងក្រោមយន្តការទ្វេភាគី និងពហុភាគី។ លោកជំទាវ បានស្វាគមន៍ចំពោះគោលជំហរនេះ និងបានលើកឡើងអំពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងអូស្ត្រាលី ក៏ដូចជាគំនិតផ្តួចផ្តើមជាច្រើនទៀត ដែលប្រទេសទាំងពីរអាចបង្កើនកិច្ចសហប្រតិបត្តិការ ជាពិសេស នៅលើមាគ៌ានៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះ លោកជំទាវ បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលបានដាក់ឱ្យអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលកំណត់ច្បាស់នូវគោលដៅ និងមាគ៌ានយោបាយដែលកម្ពុជាត្រូវដើរ ក៏ដូចជាវិស័យនៃកិច្ចសហប្រតិបត្តិការ ដែលអូស្រ្តាលីអាចចូលរួមជាមួយកម្ពុជា ដូចជា…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីទីម័រខាងកើត

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានាធិបតីទីម័រខាងកើត

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Jose’ Ramos-Horta ប្រធានាធិបតី សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក ៕ ដោយ ៖ វណ្ណលុក

  • ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីការបរទេសស្តីទី របស់អាមេរិក

    ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីការបរទេសស្តីទី របស់អាមេរិក

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកស្រី Victoria Nuland អនុរដ្ឋមន្ត្រីការបរទេសស្តីទី របស់សហរដ្ឋអាមេរិក ជួបសម្តែងការគួរសម និងពិភាក្សាការងារ នារសៀលថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក ៕ ដោយ ៖ វណ្ណលុក

  • លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty)

    លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញទស្សនារូបសំណាកស្រ្តីសេរីភាព (Statue of Liberty)

    (ភ្នំពេញ)៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជេីញទៅទស្សនា រូបសំណាកស្រ្តីសេរីភាព (Statue of Liberty) ដែលជារូបសំណាកដ៏ល្បីលើពិភពលោក នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក។ ក្នុងដំណើរទស្សនារូបសំណាកនេះ លោកជំទាវបណ្ឌិត ទទួលស្វាគមន៍យ៉ាងកក់ក្តៅពីមន្ត្រីបម្រើការងារនៅទីនោះ និងបានធ្វេីបទបង្ហាញ យ៉ាងល្អិតល្អន់ពីប្រវត្តិសង្ខេបនៃរូបសំណាកស្ត្រីសេរីភាព។ រូបសំណាកស្ត្រីសេរីភឫព (The Statue of Liberty) គឺជារូបសំណាកសេរីភាពដ៏ល្បីល្បាញមួយនៅលើពិភពលោក ដែលបានសាងសង់ចាប់ពីឆ្នាំ១៨៧៥-១៨៨៤។ រូបសំណាក់ The Statue of Liberty នេះមានទីតាំងស្ថិតនៅលើកោះឡាយបឺរធី (Liberty) នៃទីក្រុងញូវយ៉ក ដោយយកគំរូតាមព្រះទេពីលីបឺរស្ដា (Libertas) ដែលជាអាទិទេពសេរីភាពក្នុងវប្បធម៌រ៉ូម៉ាំងបុរាណ។ រូបសំណាកនេះឈរនៅលើប៉មរាងចតុកោណមួយ ដែលមានខឿនកម្ពស់បីថ្នាក់តាមលំដាប់ ខណៈរូបសំណាកទាំងមូលមានកម្ពស់ ៤៦ ម៉ែត្រ ក្បាលជួតក្រណាត់ និងពាក់មកុដបញ្ចេញរស្មីប្រាំពីរពណ៌។ ដៃម្ខាងៗមានប្រវែង ១២.៨ ម៉ែត្រ ខណៈដៃស្ដាំកាន់គប់ភ្លើងលើកឡើងយ៉ាងខ្ពស់ ចំណែកដៃឆ្វេងកាន់សៀវភៅយ៉ាងធំមួយក្បាល ដោយនៅលើគម្របសៀវភៅនោះមានសរសេរឃ្លាថា «៤ កក្កដា ១៧៧៦» ដែលជាថ្ងៃប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក…

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ជួបសម្តែងការគួរសម និងពិភាក្សាការងារ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក បានអនុញ្ញាតឱ្យលោកស្រី Penny Wong រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ។ ជំនួបពិភាក្សាផ្តោតលើការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា និងអូស្ត្រាលី ព្រមទាំងលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ ៕ ដោយ ៖ វណ្ណលុក

  • នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

    នាយករដ្ឋមន្ត្រីកម្ពុជា ជួបពិភាក្សាការងារជាមួយ អគ្គលេខាធិការអង្គការសហប្រជាជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានជួបជាមួយលោក អង់តូនីញ៉ូ ហ្គូទែរ៉េស (António Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក ។ ក្នុងជំនួបនោះ សម្តេចធិបតី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ បានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ក៏ដូចជាបញ្ហានានាក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ។ ក្នុងឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរចំណាប់អារម្មណ៍ និហចុះហត្ថលេខាលើសៀវភៅក្រាំងមាសរបស់អង្គការសហប្រជាជាតិផងដែរ។ សូមជម្រាបថា លោក អង់តូនីញ៉ូ ហ្គូទែរ៉េស ជនជាតិពរទុយហ្គាល់ បានចាប់ផ្ដើមការងារជាអគ្គលេខាធិការអង្គសហប្រជាជាតិនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៧។ លោកបានជាប់ឆ្នោតអាណត្តិទី២ នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១។ អគ្គលេខាធិការអង្គការសហប្រជាជាតិ គឺជាអ្នកចាត់ចែងការងារទូទៅ របស់អង្គការសហប្រជាជាតិ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក

    សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-អាមេរិក នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោងនៅញូវយ៉ក។ វេទិកានេះធ្វើឡើងដោយអ្នកធ្វើធុរកិច្ចកម្ពុជា និងអាមេរិក ក្នុងបំណងពង្រីកឱកាសវិនិយោគ និងធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក។ សូមរម្លឹកថា ៨ខែឆ្នាំ២០២៣នេះ កម្ពុជា និងអាមេរិក សម្រេចការធ្វើពាណិជ្ជកម្មជាង ៦.៦ពាន់លានដុល្លារអាមេរិក។ នៅក្នុងឆ្នាំ២០២២កន្លងទៅ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអាមេរិក សម្រេចបានជាង ១២ពាន់ ៦រយលានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់ជាង ១២ពាន់ ២រយលានដុល្លារអាមេរិក ជាការនាំចេញរបស់កម្ពុជា ទៅកាន់អាមេរិក ៕ ដោយ ៖ វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយឧត្តមសេនីយ៍ Jame L Jones ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបជាមួយឧត្តមសេនីយ៍ Jame L Jones ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ Jame L Jones ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ព្រឹកថ្ងៃសុក្រ ទី២២ កញ្ញា ២០២៣ ៕ ដោយ ៖ វណ្ណលុក

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី

    សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Jeffrey Sachs ប្រធានមជ្ឈមណ្ឌល សម្រាប់ការអភិវឌ្ឍដោយចីរភាព នៃសាកលវិទ្យាល័យ កូឡុំប៊ី (Columbia) និងជាប្រធានផ្នែកដោះស្រាយការអភិវឌ្ឍដោយចីរភាព របស់អង្គការសហប្រជាជាតិ៕ ដោយ ៖ វណ្ណលុក

  • កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ

    កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ដោយជោគជ័យ

    (ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ដែលកាកបាទក្រហមកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដំណើរការនៅថ្ងៃទី២១ និង២២ កញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ ។ កិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានបិទបញ្ចប់ដោយជោគជ័យ ឈរលើស្មារតីសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរឹងមាំ ដើម្បីបំពេញបន្ថែមលើដំណោះស្រាយថ្មីក្នុងវិស័យមនុស្សធម៌ ។ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចប្រជុំ និងផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបោន តាមរយៈផែនការអភិវឌ្ឍបៃតង ដើម្បីខ្យល់បរិសុទ្ធ និងសុខុមាលភាព និងជីវភាពកាន់តែល្អប្រសើរឡើង សម្រាប់មនុស្សជាតិ, ការលើកកម្ពស់ការជួបការពិគ្រោះយោបល់ ដោយផ្ទាល់ និងតាមអនឡាញ ដើម្បីពង្រឹងបានថែមទៀតនូវកម្លាំងសាមគ្គីភាពរឹងមាំ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូនៅក្នុងចលនា…