Category: នយោបាយ

  • ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅតំបន់ Time Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី ចេញសេចក្តីបំភ្លឺព័ត៌មាន ស្តីពីការគាំទ្រសម្តេចធិបតី ហ៊ុន ម៉ាណែត នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម នៅតំបន់ Time Square ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

    (ភ្នំពេញ)៖ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺព័ត៌មានស្តីពីការគាំទ្រសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅលើផ្ទាំងប៉ាណូផ្សព្វផ្សាយពាណិជ្ជកម្ម (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard) នៅតំបន់ Time Square នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ។ សេចក្តីបំភ្លឺព័ត៌មានដែលទទួលបាននៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានឱ្យដឹងថា ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីសូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូល រួមក្នុង “កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣ មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹង រាជរដ្ឋាភិបាលអំពីការផ្សព្វផ្សាយពាណិជ្ជកម្មតាមផ្ទាំងប៉ាណូ (ឬផ្សព្វផ្សាយពាណិជ្ជកម្មតាម billboard គាំទ្រ សម្ដេចធិបតី នៅតំបន់ TIme Square ថាជាការរៀបចំ និងការចំណាយថវិកាខ្ជះខ្ជាយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី មានការសោកស្តាយយ៉ាងខ្លាំងចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ក្នុងគោលបំណងកេងចំណេញ នយោបាយ និងបំភាន់សាធារណៈមតិ។ ពាក់ព័ន្ធនឹងការផ្សព្វផ្សាយគាំទ្រ…

  • ខ្លឹមសារនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា

    ខ្លឹមសារនៃជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា

     (ភ្នំពេញ)៖ រសៀលថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ ។ ក្រោយពីបានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តមរដ្ឋមន្ត្រីការបរទេសឥណ្ឌា និងគណៈប្រតិភូ សម្ដេចធិបតី បានរំឭកអំពីជំនួបពីអតីតកាល ជាពិសេសនៅទីក្រុងញូវដែលី នៅពេលដែលសម្តេចធិបតី បំពេញទស្សនកិច្ចក្នុងនាមជាអគ្គមេបញ្ជាការកងទ័ពជើងគោក និងលើកចុងក្រោយនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពី ២សប្តាហ៍មុន នាអំឡុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។ សម្តេចធិបតី ក៏បានអរគុណចំពោះការអបអរសាទរដល់ សម្តេចធិបតី និងបានរំលេចថាប្រទេសយើងទាំងពីរបន្តនូវការប្តេជ្ញាចិត្តពង្រឹងទំនាក់ទំនង និងខិតខំបំពេញការងារជាមួយគ្នា ឱ្យសម្រេចបានជាផ្លែផ្កាចំពោះកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារួច ព្រមទាំងស្វែងរកវិស័យសក្ដានុពល សម្រាប់កិច្ចព្រមព្រៀងថ្មីៗទៀត ។ ពាក់ព័ន្ធនឹងសន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) ដែលក្រុមការងារនៃប្រទេសទាំងពីរកំពុងចរចា សម្តេចធិបតី បានស្នើឱ្យពន្លឿន និងឈានដល់បញ្ចប់ នាពេលខាងមុខដ៏ខ្លី។ ជាការឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រី បានគោរពជម្រាបជូន…

  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យពិភាក្សា សំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកកិច្ចប្រជុំពិនិត្យពិភាក្សា សំណើរបស់រាជរដ្ឋាភិបាល ដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ ពិភាក្សា លើសំណើរបស់រាជរដ្ឋាភិបាល ដែលបានស្នើសុំឱ្យរដ្ឋសភា ធ្វើការពិនិត្យនិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅវិមានរដ្ឋសភា ។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តតាមរបៀបវារៈ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានអនុម័តប្រគល់សេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ជូនដល់គណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា ធ្វើការពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ៕ ដោយ ៖ ហេង សម្បត្តិ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់មាតុភូមិកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ប្រកបដោយភាពជោគជ័យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាល មកដល់មាតុភូមិកម្ពុជា បន្ទាប់ពីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ប្រកបដោយភាពជោគជ័យ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា និងលោក ជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត រួមទាំងគណៈប្រតិភូរាជរដ្ឋាភិបាល បានអញ្ជើញមកដល់មាតុភូមិកម្ពុជាដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ សូមជម្រាបថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានដឹកនាំគណៈប្រតិភូហោះចេញពីកម្ពុជាកាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីឡើងថ្លែងសុន្ទរកថា ក្នុងមហាសន្និបាតរបស់អង្គការសហប្រជាជាតិលើកទី៧៨ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្រោមមូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះ គឺ កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា»។ សម្ដេចធិបតី បានថ្លែងសន្ទរកថា នៅអង្គការសហប្រជាជាតិ ដោយផ្ដោតលើទិដ្ឋភាពសំខាន់ៗចំនួន៣ រួមមាន ១.បដិវត្តន៍ពិភពលោក ២.វឌ្ឍនភាពសង្គមសេដ្ឋកិច្ចកម្ពុជា និង៣.ការប្ដេជ្ញាចិត្តរបស់កម្ពុជា ចំពោះសកម្មភាពបដិវត្តន៍កម្ម…

  • រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញទស្សនកិច្ចវិទ្យុសំឡេងវៀតណាម និងបង្កើនកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងការផ្សព្វផ្សាយ

    រដ្ឋមន្ត្រីក្រសួងព័ត៌មានអញ្ជើញទស្សនកិច្ចវិទ្យុសំឡេងវៀតណាម និងបង្កើនកិច្ចសហប្រតិបត្តិការលើការងារព័ត៌មាន និងការផ្សព្វផ្សាយ

    ភ្នំពេញ៖ គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានអញ្ជើញបំពេញទស្សនកិច្ច និងជួបពិភាក្សាការងារជាមួយវិទ្យុសំឡេងវៀតណាមនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ក្រោយពីគណៈប្រតិភូបានបញ្ចប់ការចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនៅទីក្រុងដាណាង ប្រទេសវៀតណាម។ ដំណើរទស្សនកិច្ចដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិការនាពេលកន្លងមកដែលក្រសួងព័ត៌មានកម្ពុជានិងវិទ្យុសំឡេងវៀតណាមបានធ្វើនាពេលកន្លងមក និងដើម្បីពិនិត្យលើកិច្ចសហប្រតិបត្តិថ្មីៗបន្ថែមទៀតលើវិស័យព័ត៌មាននៃប្រទេសទាំងពីរ។ ឯកឧត្តម នេត្រ ភក្ត្រា មានប្រសាសន៍ថា ដំណើរទស្សនកិច្ចនេះនឹងពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។ កិច្ចសហប្រតិបត្តិការរវាងក្រសួងព័ត៌មានកម្ពុជា និងវិទ្យុសំឡេងវៀតណាមនាពេលកន្លងមក និងបច្ចុប្បន្នទទួលបានលទ្ធផលផ្លែផ្កាល្អប្រសើរ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តោតលើការពង្រឹងសមត្ថភាពមន្ត្រីជំនាញ និងអភិវឌ្ឍធនធានមនុស្សផ្នែកសារព័ត៌មាន និងការផ្លាស់ប្តូរបទពិសោធការងារលើផ្នែកបច្ចេកទេស។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាមដែលបានជួយដល់កម្ពុជានូវឧបករណ៍បច្ចេកទេសវិទ្យុ និងទូរទស្សន៍ រួមមាន រថយន្តចល័តទូរទស្សន៍១គ្រឿង និងរថយន្តចល័តវិទ្យុ១គ្រឿង។ ឯកឧត្តម ដូ ធៀនស៊ី (Do Tien Sy) អគ្គនាយកនៃវិទ្យុសំឡេងវៀតណាមបានមានប្រសាសន៍ថា វិទ្យុសំឡេងវៀតណាមបានសហការជាមួយទីភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយជាច្រើននៅគ្រប់ទ្វីប និងស្ថានីយផ្សាយសំឡេងជាតិផ្សេងៗគ្នាជាច្រើន ក្នុងនោះកិច្ចសហប្រតិបត្តិការជាមួយក្រសួងព័ត៌មានកម្ពុជាគឺជាទំនាក់ទំនងជិតស្និទ្ធ និងមានប្រសិទ្ធភាពបំផុត។ អគ្គនាយកវិទ្យុសំឡេងវៀតណាម Do Tien Sy បានសង្កត់ធ្ងន់ថា៖ «នាពេលខាងមុខ ភាគីយើងទាំងពីរនឹងបន្តផ្លាស់ប្តូរព័ត៌មានអំពីនយោបាយ សេដ្ឋកិច្ច សង្គម វប្បធម៌…ឱ្យកាន់តែល្អប្រសើរថែមទៀត។ យើងខ្ញុំត្រៀមខ្លួន ជាស្រេចក្នុងការផ្លាស់ប្តូរ…

  • រដ្ឋមន្រ្តីការពារជាតិ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានដែលជាប់ពាក់ព័ន្ធគ្រឿងញៀន

    រដ្ឋមន្រ្តីការពារជាតិ ព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានដែលជាប់ពាក់ព័ន្ធគ្រឿងញៀន

    ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិឯកឧត្តម ទៀ សីហា បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមផ្លូវច្បាប់ជាធរមានចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន ព្រមទាំងប្រ​ឈមការដកចេញពីក្របខ័ណ្ឌដោយគ្មានការអនុគ្រោះនោះឡើយ។ ការព្រមានធ្ងន់ៗនេះ ធ្វើឡើងនៅពេលដែលលោក បាន​ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ស្តូបឈ្នះ​ឈ្នះ អន្លង់វែង និងសួរសុខទុក្ខ​ដល់មេបញ្ជាការ មេញ្ជាការរង នាយទាហាន នាយទាហានរង ពលទា​ហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅទិសយោធភូមិភាគទី៤ ស្ថិតនៅតំបន់ប្រវត្តិសាស្រ្តយោ​ធាភ្នំ២០០ នាស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ កាលពីទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នេះបើតាមក្រសួងការពារជាតិ បានបង្ហាញនៅលើបណ្តាញសង្គមហ្វេសប៊ុក។ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ស្របតាមគោលនយោបាយបញ្ចកោណនៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាគឺកងទ័ពត្រូវតែមានការកែទម្រង់ ដោយត្រូវធ្វើការហ្វឹកហាត់ ចំណេះជំនាញជាប្រចាំដោយគ្មានការលើកលែងនោះឡើយ ជាពិសេសជំនាញការពារជាតិ មា​តុភូមិ ត្រូវមានកម្លាំងពលំមាំមួន។ ជាមួយគ្នានេះឯកឧត្តមក៏បានព្រមានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ចំពោះទាហានណាក៏ដោយ ដែលជាប់ពាក់ព័ន្ធ និងសេពគ្រឿងញៀន នឹងត្រូវដកចេញពីក្របខណ្ឌ ព្រមទាំងចាត់វិធានការតាមផ្លូវច្បាប់ជាធរមានដោ​យគ្មានការអនុគ្រោះនោះទេ។ ឯកឧត្តមសង្កត់ធ្ងន់ថា ៖ «​មួយទៀតចាប់ពីពេលនេះតទៅមុនប្រឡងចូលក្របខណ្ឌកងទ័ពត្រូវតែធ្វើតេស្តគ្រឿងញៀន ឱ្យខាងតែបាន ដោយមុននឹងក្លាយជាក្របខ័ណ្ឌកងទ័ពត្រូវតែពិនិត្យ និងធ្វើតេស្តគ្រឿងញៀ​ននេះយ៉ាងតិចចំនួនបួនដងផងដែរ»។ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ…

  • កម្ពុជា អបអរសាទទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

    កម្ពុជា អបអរសាទទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ

    ភ្នំពេញ៖ ​ថ្នាក់ដឹកនាំ និងក្រសួងស្ថាប័នជាតិ រួមនឹងប្រជាពលរដ្ឋ​​នៅទូទាំងប្រទេស នា​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២៣ ​បានចេញសារអ​បអរសាទរទិវារំលឹកខួប៣០ឆ្នាំនៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ ថ្ងៃទី២៤ ​កញ្ញា ​១៩៩៣-២៤ ​កញ្ញា ​២០២៣)  ខណៈ ក​ម្មវិធីអបអរសាទរគ្រោង​នឹង​ប្រារព្ធធ្វើនៅថ្ងៃទី​៦ ខែតុលា ឆ្នាំ២០២៣ នៅសាលសន្និសីទកោះពេជ្រ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតនៃព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា​។ ​ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និង​ជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរនៅលើទំព័រហ្វេសបុករបស់លោក​នៅថ្ងៃទី ២៤ ខែកញ្ញា​ថា ​នៅក្នុងរយៈពេល ៣០ឆ្នាំ មកនេះ ព្រះរាជាណាចក្រកម្ពុជា ក្រោមដំបូលរដ្ឋធម្មនុញ្ញ សម្រេចបានសមិទ្ធផ​លជាច្រើនឥតគណនា។ពិសេសសមិទ្ធផលជាប្រវត្តិសាស្ត្រដ៏ធំធេង ប្រកបដោយភាពជោគជ័យដ៏ត្រចះត្រចង់ ដែលធ្វើឱ្យ​ប្រជាព​លរដ្ឋកម្ពុជា បាននិងកំពុងរស់នៅក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ក្រោមមាគ៌ាដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបា​លកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ និងបច្ចុប្បន្នមានលោក ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ក្រោ​មម្លប់ដ៏ត្រជាក់ត្រជុំ នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។​ ចំណែករដ្ឋបាលខេត្តកំពង់ស្ពឺ ក៏បាន​ចូលរួមអបអរសាទរទិវារំលឹកខួប…

  • ក្រសួងអប់រំ និងអង្គការដៃគូ ប្រកាសដាក់ឱ្យដំណើរការគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ

    ក្រសួងអប់រំ និងអង្គការដៃគូ ប្រកាសដាក់ឱ្យដំណើរការគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ

    ភ្នំពេញ៖ ​ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការដៃគូប្រកាសដាក់ឱ្យដំណើរជាផ្លូវការនូវគម្រោងបង្កើនសមត្ថភាពឌីជីថលក្នុងវិស័យអប់រំ ២០២៣-២០២៦ តាមរយៈការ​បំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋាននៅតាមសាលារៀន និងផ្តល់ការសិក្សាតាមបែបឌីជីថល ដើម្បីរួមចំណែកលើកកម្ពស់ធនធានមនុស្សនៅកម្ពុជា។ គម្រោងនេះ ត្រូវបានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី២២ ខែកញ្ញា ​កន្លងទៅនេះ​ ក្រោមកិ​ច្ចសហការរវាងក្រសួងអប់រំ ធនាគារ អ៊ូរី (ខេមបូឌា) ម.ក, អង្គការឆាលហ្វានកម្ពុជា និងអង្គការបង្រៀនដើម្បីកម្ពុជា ក្នុងគោលបំណកាត់បន្ថយគម្លាតឌីជីថលក្នុងវិស័យអប់រំ។   តាមរយៈគម្រោងនេះ បានជ្រើសរើសសាលារៀនចំនួន ២១ នៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេ​ត្តកំពង់ធំ សម្រាប់អនុវត្ត ដែលនឹងនាំឱ្យមានការផ្លាស់ប្ដូរគួរឱ្យកត់សម្គាល់នូវសមត្ថភាពឌីជីថល ក្នុងសា​រៀននៅកម្ពុជា និងផ្តល់ឱកាសស្មើគ្នា ដល់សិស្សានុសិស្សសម្រាប់ធ្វើការអភិវឌ្ឍខ្លួនក្នុងយុគសម័យឌីជីថល។ បើតាមមន្រ្តីក្រសួងអប់រំ បានបញ្ជាក់ថា គម្រោងនេះមានគោលបំណងបំពាក់នូវជំនាញកុំព្យូទ័រជាមូលដ្ឋាន អក្ខរកម្មហិរញ្ញវត្ថុ និងចំណេះដឹងអំពីសុវត្ថិភាពតាមប្រព័ន្ធអនឡាញ ដល់សិស្សានុសិស្សជាង ២៤,០០០ នាក់និងអ្នកចូលរួមដោយផ្ទាល់សរុបប្រមាណ ៦៤,៦១៣ នាក់ រួមមានគ្រូបង្រៀន ឪពុកម្តាយ និងមន្រ្តីរាជការ។   វិធីសាស្រ្តប្រកប​ដោយភាពគ្រប់ជ្រុងជ្រោយមួយនេះ នឹងបង្កើតបាននូវធនធានមនុស្សជំនាន់ក្រោយ ពោរពេញដោយទេពកោសល្យ ត្រៀមខ្លួនចូលរួម ក្នុងពិភពឌីជីថល។ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន…

  • ប្រធានាធិបតីចិន ​បង្គំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា ក្នុងន័យពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសគោ​លដៅកសាងសហគមន៍រួម

    ប្រធានាធិបតីចិន ​បង្គំគាល់ព្រះករុណាព្រះមហាក្សត្រកម្ពុជា ក្នុងន័យពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសគោ​លដៅកសាងសហគមន៍រួម

    ភ្នំពេញ៖ ប្រធានាធិបតីចិនឯកឧត្តម​ ស៊ី ជីន​ភីង (Xi Jinping) បាន​ចូលបង្គំគាល់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងន័យពង្រឹ​ងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការទ្វេភាគី​ជា​ពិសេស​ការ​រួមគ្នាសម្រេចគោលដៅកសាងសហគមន៍ជោគ​វាសនារួមកម្ពុជា-ចិន។​ ការចូលគាល់ធ្វើឡើងនៅក្រុង ហាន់ស៊ូ(Hangzhou) នៃខេត្ត Zhejiang ភាគខាងកើតប្រទេសចិន កាលពី​​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងអំឡុងព្រះមហាក្សត្រ​ខ្មែរ​​យាងចូលរួមក្នុងពិធីបើកការប្រកួតកីឡាអាស៊ីលើកទី១៩ ដែលចិនធ្វើជាម្ចាស់ផ្ទះ។ នេះបើយោងតា​មការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ(Xinhua)។​ តាមរយៈប្រភពដដែល​​ ប្រធានាធិបតីចិនបាន​លើកឡើងថា ទំនាក់ទំនងកម្ពុជា-ចិន បង្ហាញពីគោលកា​រ​ណ៍ការទូតនៃមិត្តភាព ភាពស្មោះត្រង់ផលប្រយោជន៍ទៅវិញទៅមក និងសាមគ្គីភាព ដែលលោកបាន​បញ្ជា​ក់កាលពីមួយទសវត្សរ៍មុន។​ ឯកឧត្តមបន្តថា ៖ «ចិនគាំទ្រកម្ពុជាក្នុងការដើរលើមាគ៌ាអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួន រក្សាស្ថិរភាព និងការអភិវឌ្ឍន៍ និងដើរតួនាទីយ៉ាងសំខាន់លើឆាកអន្តរជាតិ និងតំបន់»។​​ យោងតាមការផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក របស់លោក វ៉ាង វេនភីន(Wang Wenbin) អ្នកនាំពាក្យក្រ​សួងការបរទេសចិននៅថ្ងៃទី​២៣ ខែកញ្ញា ​បាន​បញ្ជាក់ថា នៅក្នុងជំនួបនេះឯកឧត្តម ស៊ី ជីនភីង បានថ្លែងថា​ ចិនបានត្រៀមខ្លួនជានិច្ចក្នុងការធ្វើការជាមួយកម្ពុជាដើម្បីសម្រេចគោលដៅកសាងសហគមន៍ជោគ​វា​សនារួមកម្ពុជា-ចិន ខណៈចិនតែងគោរពចំណងមិត្តភាពពិសេសជាមួយ​នឹងរាជវង្សកម្ពុជា ហើយយកចិត្តទុ​កដាក់ជាខ្លាំងលើការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគីជាមួយកម្ពុជា។​ យោងតាម​សារ​ព័ត៌មានចិន បាន​លើកឡើងដែរ​​ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុ​នី…

  • មនុស្ស​ជិត ​២០​​នាក់​​ ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឡាន​បំពាក់​គ្រាប់​បែក​​​​នៅភាគ​កណ្ដាល​ប្រទេស​​សូម៉ាលី​

    មនុស្ស​ជិត ​២០​​នាក់​​ ស្លាប់​ក្នុង​ហេតុការណ៍​ផ្ទុះ​ឡាន​បំពាក់​គ្រាប់​បែក​​​​នៅភាគ​កណ្ដាល​ប្រទេស​​សូម៉ាលី​

    សូម៉ាលី៖ មន្ត្រី​ប៉ូលិស​​មូលដ្ឋាន​​ម្នាក់​​​បាន​និយាយ​កា​ល​ពី​ថ្ងៃ​សៅរ៍​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​​ ១៨​ នាក់​បាន​ស្លាប់​ និង​រាប់​សិប​អ្នក​ផ្សេង​ទៀត​​រង​របួស​ បន្ទាប់​ពី​​​រថយន្ត​ដឹក​ទំនិញបំពាក់​គ្រាប់​បែក​​មួយ​គ្រឿង​បាន​ផ្ទុះ​នៅ​ត្រង់​ចំណុច​កណ្ដាល​នៃ​កន្លែង​ត្រួត​ពិនិត្យសន្តិសុខ​​ក្នុង​ទី​ក្រុង​ ​​Beledweyne ក្នុងរដ្ឋ​​ Hirshabelle ​នៃ​ប្រទេស​សូម៉ាលី​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។ រដ្ឋ​មន្ត្រី​ក្រសួង​មហាផ្ទៃ​​រដ្ឋ​ Hirshabelle​ លោក​ Abdirahman Dahir Gure ​​បាន​ប្រកាសពី​​ចំនួន​អ្នក​ស្លាប់​ចុង​ក្រោយ​បង្អស់​នេះ​​កាល​ពី​យប់​ថ្ងៃ​​សៅរ៍។ ​ ​​មុន​នោះ​ ប៉ូលិស​ក្រុង​ ​​Beledweyne ​លោក​ Ahmed Aden ​បាន​ប្រាប់​រ៉យទ័រ​ថា ចំនួន​អ្នក​ស្លាប់​មាន​ត្រឹម​តែ​១០​នាក់​ប៉ុណ្ណោះ​ រួម​ទាំង​ទាហាន​ និង​ជន​ស៊ីវិល​ ហើយ​ថា​​ចំនួន​អ្នក​ស្លាប់​​​នឹង​កើន​ឡើង​»​។​ លោក​​បាន​​បន្ថែម​​​ថា​ អគារ​ និង​​ហាង​​លក់​​ទំនិញ​​​ក្បែរ​កន្លែង​កើត​ហេតុ​ ក៏​​ក្លាយ​ជា​​គំនរ​បាក់​បែក​ រួម​ជា​មួយ​ប៉ុស្តិ៍​ត្រួត​ពិនិត្យដែល​រង​គ្រោះ​នោះ​​ផង​ដែរ។​ ​ ចំណែក​ឯ​អគ្គ​នាយក​នៃ​​ក្រសួង​មនុស្ស​ធម៌​ និង​​ការ​គ្រប់​គ្រង​គ្រោះ​មហន្តរាយ​​រដ្ឋ​ ​Hirshabelle ​លោក​ Abdifatah Mohamed Yusuf ​វិញ​ បាន​និយាយប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​ថា​ មនុស្ស​​ចំនួន​​ ៤០​ នា​ក់​ផ្សេង​ទៀត​ បាន​រង​របួស​។​ ​លោក​បាន​​និយាយ​ថា ​៖ «​អ្នក​របួស​ចំនួន​…