Category: នយោបាយ

  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ

    រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តសម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ

    (ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានថ្លែងថា ការសម្រួចយុទ្ធសាស្រ្តឈានឆ្ពោះទៅឆាកអន្តរជាតិ គឺជាទិសដៅចម្បង ដែលអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តត្រូវតែធ្វើឱ្យខាងតែបានក្នុងពេលឆាប់ៗនេះ ដោយមានថ្នាក់ដឹកនាំជំនាញរបស់ក្រសួងរង់ចាំត្រួតពិនិត្យ និងតម្រង់ទិសលើយុទ្ធសាស្រ្តគោលទាំងនោះ ។ ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្តនាព្រឹកថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ។ ក្រសួងត្រូវរៀចំផែនការសកម្មភាពផ្ទៃក្នុង ពិនិត្យផែនការសកម្មភាពខាងក្រៅ និងទាញយកឱកាសសម្រាប់កម្ពុជាឈានឆ្ពោះទៅភាពស្អាត បៃតង និងចីរភាព ដោយផ្អែកលើសម្មតភាពកម្ពុជា ជាពិសេសថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងបរិស្ថាន ។ ក្រសួងផ្ទាល់មានធនធានមនុស្សជំនាញៗ ដែលមានសមត្ថភាពខ្ពស់ ដែលអាចធ្វើកិច្ចការបរិស្ថាននៅលើឆាកអន្តរជាតិ បង្ហាញស្នាដៃ កៀរគរថវិកាពីគម្រោងនានា ដោយមិនឱ្យបាត់បង់នូវឯករាជ្យភាព អធិបតីភាព និងភាពជាម្ចាស់ឡើយ ។ ថ្លែងផ្តាំផ្ញើនៅក្នុងកិច្ចប្រជុំនោះ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញដល់នាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត ត្រូវចេះបំបែកនូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ហើយដាក់ចេញនូវផែនការសកម្មភាព ដែលឆ្លើយតបនឹងរដ្ឋាភិបាលផង និងឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋផង ។ គួរបញ្ជាក់ថា ពីធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៅថ្ងៃនេះ គឺដើម្បីកសាងចំណងទាក់ទងជិតស្និតរវាងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទ…

  • គ.ជ.ប ជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    គ.ជ.ប ជូនដំណឹងកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធស្ដីពី ការចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជប) សូម ជូនដំណឹងដល់ភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា គជប នឹងរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ក្រោម ប្រធានបទស្តីពី៖ការចាប់ផ្ដើមបើកដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ កិច្ចប្រជុំនេះនឹងប្រព្រឹត្តទៅនាថ្ងៃសៅរ៍ ទី៣០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០ នាទីព្រឹក នៅសាលសន្និសីទជាន់ទី១ នៃទីស្តីការ គ.ជប (វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ) ក្រោមអធិបតីភាព ឯកឧត្តម នុត សុខុម អនុប្រធាន គ.ជប និងជាប្រធានដឹកនាំកិច្ចប្រជុំ។ សេចក្តីជូនដំណឹងនេះ ចាត់ទុកជាការអញ្ជើញភាគីពាក់ព័ន្ធនឹងការបោះឆ្នោត និង ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទាំងអស់ចូលរួមកុំបីខាន ៕ ដោយ-រ៉ាវុធ

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបាន ទេសចរ អន្តរជាតិប្រមាណប្រាំលាននាក់

    សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៣ កម្ពុជារំពឹងទទួលបាន ទេសចរ អន្តរជាតិប្រមាណប្រាំលាននាក់

    ភ្នំពេញ៖ នៅក្នុងសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នៅថ្ងៃទី ២៧ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ប្រធានបទឆ្នាំ២០២៣ ពិតជាបានគូសរំលេចកាន់តែច្បាស់ថែម ទៀត ពីតួនាទី នៃវិស័យទេសចរណ៍ក្នុងការទ្រទ្រង់ការអភិវឌ្ឍសេដ្ឋ កិច្ច បៃតង ក៏ដូចជាការគិតគូរដល់គំរូ នៃការវិនិយោគថ្មី ដើម្បីអភិវឌ្ឍ វិស័យ ទេសចរណ៍ ប្រកបដោយភាពធន់ បរិយាបន្ន និងចីរភាពកាន់ តែប្រសើរ ។ សម្តេចធិបតី បានបន្តថា៖ វិស័យទេសចរណ៍កម្ពុជា បានរីកលូតលាស់ គួរ ជាទីមោទកៈ ក្នុងមួយទសវត្សរ៍ចុងក្រោយ ប៉ុន្តែជាអកុសល ការ រីកចម្រើនន វិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុងក្នុងរយៈ ពេល ជាង៣ឆ្នាំចុងក្រោយដោយសារវិបត្តិនៃជំងឺកូវីដ១៩ ដែលបាន ជះ ឥទ្ធិពល អវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យ…

  • កម្ពុជា-អាមេរិក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ

    កម្ពុជា-អាមេរិក ប្តេជ្ញាបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ

    (ភ្នំពេញ)៖ កម្ពុជា និងសហរដ្ឋអាមេរិក ប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិជាមួយគ្នាឱ្យកាន់តែជិតស្និទ្ធ សម្រាប់ជាឧត្តមប្រយោជន៍នៃប្រទេសទាំងពីរ ។ នេះបើតាមខ្លឹមសារនៃជំនួបរវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ផាទ្រីក មើហ្វី (W. Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំព្រះរាជាណាចក្រកម្ពុជាមនាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវិមានសន្តិភាព ។ ក្នុងជំនួបនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី និងបានជម្រាបពីលទ្ធផលល្អដែលសម្តេចធិបតី និងគណៈប្រតិភូកម្ពុជា ទទួលបានពីជំនួបទ្វេភាគីនានា នៅទីក្រុងញូវយ៉ក, ជាពិសេស នាជំនួបទ្វេភាគីជាមួយ លោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទីសហរដ្ឋអាមេរិក ។ ជាកិច្ចបន្ត ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិក ដែលបានផ្តល់ជូនឡើងវិញនូវជំនួយក្នុងទំហំទឹកប្រាក់ប្រមាណ ១៨ លានដុល្លារអាមេរិក តាមរយៈទីភ្នាក់ងារអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (US AID)…

  • ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កម្មវិធីចំនួន ២ មានទឹកប្រាក់ ១៤០លានដុល្លារអាមេរិក

    ក្រសួងសេដ្ឋកិច្ច និងធនាគារអភិវឌ្ឍន៍អាស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន កម្មវិធីចំនួន ២ មានទឹកប្រាក់ ១៤០លានដុល្លារអាមេរិក

    ភ្នំពេញ៖ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកជំទាវ Jyotsana Varma នាយិកា ស្ថានតំណាងរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់កម្មវិធីចំនួន ២ ដែលមានទឹកប្រាក់សរុបចំនួន ១៤០លានដុល្លារអាមេរិក នាព្រឹកថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ កម្មវិធីចំនួន ២ មានដូចជា៖ ១- កម្មវិធីកែទម្រង់វិមជ្ឈការសេវាសាធារណៈ និងហិរញ្ញវត្ថុ ២ – អនុកម្មវិធីទី ២ មានគោលបំណង រួមចំណែកគាំទ្រកម្ពុជាក្នុងការលើកកម្ពស់ប្រសិទ្ធភាពការងាររបស់មន្ត្រីថ្នាក់ក្រោមជាតិ សំដៅធ្វើឱ្យប្រជាពលរដ្ឋកាន់តែ ងាយស្រួល ក្នុងការទទួលបានសេវាសាធារណៈ ដោយផ្តោតលើ ១).ការលើកកម្ពស់ការធ្វើផែនការ និងថវិកាថ្នាក់ក្រោម ជាតិ; ២). ការពង្រឹងការគ្រប់គ្រងចំណូល និងចំណាយ; និង ៣). ការពង្រឹងសមត្ថភាពរដ្ឋបាលថ្នាក់ក្រោមជាតិ ។ កម្មវិធីនេះគ្រោងនឹងចំណាយថវិកាសរុប ៤០ លានដុល្លាអាម៉េរិក…

  • រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនមេរបស់ហ្វូតផេនដា គិតគូររបបសន្តិសុខសង្គម ជូនបុគ្គលិក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពការងារពេលបើកបរ ដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

    រដ្ឋមន្ត្រីក្រសួងការងារ ជំរុញឱ្យក្រុមហ៊ុនមេរបស់ហ្វូតផេនដា គិតគូររបបសន្តិសុខសង្គម ជូនបុគ្គលិក និងយកចិត្តទុកដាក់ខ្ពស់ លើសុវត្ថិភាពការងារពេលបើកបរ ដោយគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន

    (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន ស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនដឹកជញ្ជូនប្រើប្រាស់បច្ចេកវិទ្យាដ៏ធំមកពីប្រទេសអាល្លឺម៉ង់ ដែលបានបោះទុនវិនិយោគចូលមកប្រទេសកម្ពុជា ហើយបាននិងកំពុងបង្កើតការងាររាប់ពាន់កន្លែង ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានជំរុញឱ្យក្រុមហ៊ុន សិក្សាជាមួយនឹងបេឡាជាតិរបបសន្តិសុខសង្គម នៃក្រសួងការងារ ដើម្បីគិតគូរពីរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ និងរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពជូនដល់បុគ្គលិក ដើម្បីទទួលបានកិច្ចគាំពារសង្គមពីរាជរដ្ឋាភិបាល ដែលជាគោលនយោបាយជាតិដ៏សំខាន់មួយក្នុងអាណត្តិទី៧នេះ ។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ ថ្លែងដូច្នេះនៅព្រឹកថ្ងៃទី២៧កញ្ញា ក្នុងជំនួបពិភាក្សាការងារជាមួយលោក Zeyar Mynn នាយកប្រតិបត្តិនៃក្រុមហ៊ុនDelivery Hero ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុនហ្វូតផេនដា (Food Panda) នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុន ជំរុញឱ្យបុគ្គលិកបម្រើសេវាដឹកជញ្ជូន យកចិត្តទុកដាក់ខ្ពស់បន្ថែមទៀតលើសុវត្ថិភាពការងារពេលបើកបរ និងការគោរពឱ្យខ្ជាប់ខ្ជួននូវសណ្តាប់ធ្នាប់សង្គម និងការគោរពច្បាប់ចរាចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ។ បើតាម ឯកឧត្តមរដ្ឋមន្ត្រី សំណើនេះ មិនមែនជាសំណើដាច់ដោយឡែកសម្រាប់ក្រុមហ៊ុនហ្វូតផេនដា (foodpanda) នោះទេ ប៉ុន្តែសម្រាប់ក្រុមហ៊ុនដែលកំពុងបម្រើសេវាដឹកជញ្ជូនទាំងអស់ក្នុងប្រទេស ដែលត្រូវគិតគូរខ្ពស់បន្ថែមទៀត លើសុវត្ថិភាពការងារ និងសណ្តាប់ធ្នាប់សង្គម ដែលគ្រប់ភាគីត្រូវចូលរួម ។ ជាការឆ្លើយតប ភាគីក្រុមហ៊ុន…

  • សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ

    សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ស្នើឯកអគ្គរាជទូតអង់គ្លេសបន្តលើកកម្ពស់ពាណិជ្ជកម្មនិងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរ

    (ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា កម្ពុជា បានស្នើ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅ កម្ពុជា បន្តជួយគាំទ្រលើកកម្ពស់វិស័យពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេសឱ្យកាន់តែកើនឡើង និងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យបានរឹងមាំនិងគ្រប់ជ្រុងជ្រោយ។ សំណើនេះបានធ្វើឡើងនៅក្នុងឱកាសដែល សម្តេចរដ្ឋសភាធិបតី បានអនុញ្ញាតិ និងទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម Dominic Williams នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅវិមានរដ្ឋសភា។ សម្តេចរដ្ឋសភាអធិបតី បានគូសបញ្ជាក់ថា ការចូលរួមចំណែករបស់ភាគីអង់គ្លេស ជាផ្នែកសំខាន់នៅក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា ជាពិសេសការធ្វើឱ្យសម្រេចបាននូវផែនការអភិវឌ្ឍរបស់កម្ពុជា ដែលនឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអង់គ្លេសដែលបានជួយគំាទ្រដល់ការអភិវឌ្ឍនៅកម្ពុជាតំាងពីដើមរហូតមក ដូចជាវិស័យសង្គម សេដ្ឋកិច្ច ការកំចាត់មីន សាលាក្តីខ្មែរក្រហម និងជាពិសេសការផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិត និងមន្រ្តីរាជការកម្ពុជាបានទៅសិក្សានៅចក្រភពអង់គ្លេស ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី បានស្វាគមន៍ការបើកសាកលវិទ្យាល័យរបស់ប្រទេសអង់គ្លេសនៅភ្នំពេញ ដែលជាផ្នែកសំខាន់ក្នុងការរួមចំណែកកសាងធនធានមនុស្សនៅកម្ពុជា ។ សម្តេចបានគូសបញ្ជាក់ថា មានយុវជនកម្ពុជាជាច្រើនមានក្តីប្រាថ្នាចង់ទៅសិក្សានៅប្រទេសអង់គ្លេស ប៉ុន្តែនៅពេលនេះអង់គ្លេសបានបើកសាកលវិទ្យាល័យនៅកម្ពុជា ដូចនេះពួកគេនឹងសម្រេចបាននូវក្តីប្រាថ្នារបស់ខ្លួន។ ជាមួយគ្នានេះ…

  • មន្ត្រីជាន់ខ្ពស់៖ កម្ពុជា ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ

    មន្ត្រីជាន់ខ្ពស់៖ កម្ពុជា ទទូចឱ្យមានសកម្មភាពសកល ដើម្បីពិភពលោក គ្មានអាវុធនុយក្លេអ៊ែរ

    (ភ្នំពេញ)៖ ឯកឧត្តម អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានចូលរួមថ្លែងសុន្ទរកថាក្នុង “កិច្ចប្រជុំជាន់ខ្ពស់ពេញអង្គ ដើម្បីប្រារព្ធ និងលើកកម្ពស់ទិវាអន្តរជាតិ សម្រាប់ការលុបបំបាត់ទាំងស្រុងនូវអាវុធនុយក្លេអ៊ែរ” នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាបូរីញូវយ៉ក ។ ឯកឧត្តម អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ពីតម្រូវការបន្ទាន់ ចំពោះគ្រប់ប្រជាជាតិទាំងអស់ រួមទាំងក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងកិច្ចសន្ទនាប្រកបដោយអត្ថន័យ និងបង្ហាញពីការប្តេជ្ញាចិត្តពិតប្រាកដ ចំពោះការលុបបំបាត់សព្វាវុធ ការមិនរីកសាយភាពសញ្វវុធ និង ”សន្និសញ្ញាស្តីពី ការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ”។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ប្រទេសទាំងអស់ត្រូវខិតខំបន្ថែមទ្វេដង សំដៅសម្រេចគោលបំណងរួម គឺ ពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ “។ ក្នុងនាមជាប្រទេសដែលស្រឡាញ់សន្តិភាព កម្ពុជា រួមជាមួយនឹងសមាជិកអាស៊ានទាំងអស់ ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្ត “សន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ” និងផែនការសកម្មភាពរបស់សន្និសញ្ញានេះ។ ដោយទទួលស្គាល់ពីសារៈសំខាន់ នៃវិធីសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសម្រេចបាននូវការលុបបំបាត់សញ្វវុធ និងការមិនរីកសាយភាពសញ្វវុធ ប្រទេសកម្ពុជាលើកទឹកចិត្តជាខ្លាំងចំពោះ ក្រុមប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ចូលរួមគាំទ្រកិច្ចខិតខំប្រឹងប្រែង របស់អាស៊ាន ដោយធ្វើការចុះហត្ថលេខាលើ “ពិធីសារនៃសន្និសញ្ញាស្តីពី អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ”។ នៅចុងបញ្ចប់នៃសុន្ទរកថា…

  • មន្រ្តី និង​អ្នកវិភាគ៖ ​​ទស្សនកិច្ច​ផ្លូវ​ការ​របស់​​នាយករដ្ឋមន្រ្តី​ថៃ​​ នឹង​ជំរុញ​នូវ​ការ​ពង្រឹង​ទំនាក់ទំនង​ដែលមានស្រាប់​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រ​ទេស​ទាំង​ពីរ​​បន្ថែម

    មន្រ្តី និង​អ្នកវិភាគ៖ ​​ទស្សនកិច្ច​ផ្លូវ​ការ​របស់​​នាយករដ្ឋមន្រ្តី​ថៃ​​ នឹង​ជំរុញ​នូវ​ការ​ពង្រឹង​ទំនាក់ទំនង​ដែលមានស្រាប់​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រ​ទេស​ទាំង​ពីរ​​បន្ថែម

    ភ្នំពេញ៖អ្នកនាំពាក្យ​របស់នាយករដ្ឋមន្ត្រីនៃកម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ឯកឧត្តម​ សេដ្ឋា​ ថាវីស៊ីន នាយក​រដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រថៃ​ នឹង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការនៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​នៅថ្ងៃ​ទី​២៨​ ខែ​កញ្ញា​ ឆ្នាំ​២០២៣នេះ។ ឯកឧត្តម មាស សុភ័ណ្ឌ ប្រធាន​ក្រុម​អ្នកនាំពាក្យ​សម្ដេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​២៦​ ខែកញ្ញាថា ​​​ការមកបំពេញទស្សនកិច្ច​​ផ្លូវការរបស់​​​នាយក​រដ្ឋមន្ត្រីថែ​ ឯកឧត្តម សេដ្ឋា​ ថាវីស៊ីន នៅថ្ងៃទី​២៨ ខាងមុខនេះ ជាការឆ្លើយតបនឹង​ការអញ្ជើញពីសំណាក់នាយក​រដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានបញ្ជាក់ថា ៖ «​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​របស់​​ឯកឧត្តម​នាយករដ្ឋមន្រ្តី​ នៃ​ព្រះរាជាណាចក្រ​ថៃ​ក្នុ​ង​ឱកាសនេះ​​ នឹង​ជំរុញ​នូវ​ការ​ពង្រឹង​នូវ​ទំនាក់ទំនង​ដែលមានស្រាប់​ និង​ពង្រីក​កិច្ចសហ​ប្រតិបត្តិការ​រវាង​ប្រ​ទេស​ទាំង​ពីរ​ឱ្យ​កាន់ល្អ​ប្រសើរ​ឡើងលើ​វិស័យ​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ទេសចរណ៍​ វប្បធម៌​ ជាដើម​ និង​ពង្រឹ​ង​ទំនាក់ទំនង​រវាង​ប្រជាជន​ និង​ប្រជាជន​ នៃ​ប្រទេស​ទាំងពីរ​ផងដែរ»។​ បើតាមការ​​លើកឡើង​របស់​ឯកឧត្តម មាស សុភ័ណ្ឌ ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវ​ការ​នេះ​​ ឯកឧត្តម សេដ្ឋា​ ថាវីស៊ីន ​នឹង​​អញ្ជើញ​ដាក់កម្រផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមាន​ឯករាជ្យ​ និង​ថ្វាយ​កម្រង​ផ្កា​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​។ឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ក៏​អញ្ជើញ​ជួប​សម្តែង​ការ​គួរសម​ចំពោះ​សម្ដេចវិបុលសេនាភក្តី សាយ​ ឈុំ​ ​ប្រមុខ​រដ្ឋ​ស្តីទី, ជួប​សម្តែង​ការគួរសម​ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន​…

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅវិមានសន្តិភាព

    សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយទូត សហរដ្ឋអាមេរិកប្រចាំកម្ពុជា នៅវិមានសន្តិភាព

    ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម Patrick Murphy ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ។ ជំនួបនេះ បានធ្វើឡើងបន្ទាប់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត ទើបបញ្ជប់ដំណើរអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដោយបានថ្លែងសុន្ទរកថា នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ក្រោមមូលបទចម្បងសម្រាប់កិច្ច ពិភាក្សាក្នុងឆ្នាំនេះ គឺកសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» នាពេលថ្មីៗនេះ ។ ក្រៅតែពីការអញ្ជើញថ្លែងសុន្ទរកថា សម្ដេចធិបតី បានអញ្ជើញជួបពិភាក្សាការងារ ជាមួយលោកជំទាវ វ៉ិចតូរីយ៉ា នូលែន (Victoria Nuland) អនុរដ្ឋមន្ត្រីការបរទេសស្ដីទី សហរដ្ឋអាមេរិក។ ជំនួបនេះ សហរដ្ឋអាមេរិក បានសម្រេចផ្ដល់ជូនឡើងវិញ នូវជំនួយក្នុងទំហំទឹកប្រាក់…