-
គ.ជ.ប៖ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣

(ភ្នំពេញ)៖ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ មានរយៈពេល ១៩ថ្ងៃ គឺចាប់ពីថ្ងៃទី១ រហូត ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ រៀងរាល់ថ្ងៃរួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង៧ព្រឹក ដល់ ម៉ោង ១១:៣០នាទីថ្ងៃត្រង់ និងពេល រសៀល ចាប់ពីម៉ោង ២ដល់ម៉ោង ៥:៣០នាទីល្ងាច នៅតាមសាលាឃុំ សង្កាត់ និងទីតាំងមួយចំនួនក្នុងឃុំ- សង្កាត់។ ក្នុងរយៈពេលនៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតនៅតាមឃុំ- សង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោតចំនួន ១ លើក ដើម្បីបើកកិច្ចប្រជុំជាមួយក្រុមចុះ ឈ្មោះបោះឆ្នោត (ក.ច.ប) ត្រួតពិនិត្យការអនុវត្តការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត។ កិច្ចប្រជុំត្រួតពិនិត្យនេះ ប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។ក្នុងករណីមានការប្រែប្រួលប្រតិទិនការងារ ក្រុមប្រឹក្សាឃុំ សង្កាត់ និងក្រុមចុះឈ្មោះបោះឆ្នោត ត្រូវជម្រាបជូនដំណឹងទៅគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមទាំងប្រជាពលរដ្ឋផងដែរ។ ក្នុងដំណាក់កាលនេះ ប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យមើលឈ្មោះនៅតាមឃុំ សង្កាត់ ឬតាមគេហទំព័ររបស់ គ.ជ.ប voterlist.nec.gov.kh ឬតាមរយៈ…
-
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើបណ្តាអភិបាលរាជធានី-ខេត្ត និងស្ថាប័នពាក់ព័ន្ធ យកចិត្តទុកដាក់ជួយសង្គ្រោះពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេល និងមានប្រសិទ្ធភាព

ភ្នំពេញ៖ សម្ដេចមហបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណចក្រកម្ពុជា បានស្នើដល់បណ្តាអភិបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារទឹកជំនន់ ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។ សម្ដេចធិបតី បានចេញសារសម្លេងពិសេសនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ថា ដោយសារបញ្ហាទឹកជំនន់បានកើតឡើងប៉ះពាល់នៅតាមបណ្ដាខេត្តក្នុងប្រទេសរបស់យើង, ដូច្នេះសុំឱ្យឯកឧត្តម លោកជំទាវ តាមបណ្ដាខេត្តទាំងអស់ ត្រូវក្ដាប់ តាមដានឱ្យជាប់ ដោយត្រូវរៀបចំកម្លាំង មធ្យោបាយសម្ភារៈ ដើម្បីធ្វើយ៉ាងណា ដោះស្រាយ និងសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីដែលគ្រោះទឹកជំនន់ ប៉ះពាល់ដល់តំបន់ទទួលខុសត្រូវរបស់ខ្លួន ។ សម្ដេច ក៏បានស្នើរឱ្យឯកឧត្តម ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តតាមដានឲ្យជាប់ ដោយសហការជាមួយគណៈអភិបាលរាជធានី-ខេត្ត ដោយត្រៀមមធ្យោបាយអន្តរាគមន៍សង្គ្រោះបន្ថែម ក្នុងករណីដែលរាជធានី-ខេត្តត្រូវការ ។ សម្ដេចធិបតី បានស្នើទៅអគ្គមេបញ្ជាការកងទ័ព, អគ្គស្នងការនគរបាលជាតិ, មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មេបញ្ជាការកងទ័ពជើងគោក , ជើងទឹក , ជើងអាកាស , សូមត្រៀមមធ្យោបាយ ត្រៀមកម្លាំង…
-
ឯកអគ្គរដ្ឋទូតឥណ្ឌានឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ”

ភ្នំពេញ៖ លោកជំទាវ Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជាថា លោកជំទាវនឹងចូលរួមចំណែកក្នុងយុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ។ ការចូលរួមចំណែកនេះ នឹងធ្វើឡើងតាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងឥណ្ឌា ហើយការថ្លែងឡើងយ៉ាងដូច្នេះ គឺនៅក្នុងជំនួបសម្តែងការគួរសម នាទីស្តីការក្រសួងបរិស្ថាន នៅល្ងាចថ្ងៃទី២៨ កញ្ញា ឆ្នាំ២០២៣ ។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណ លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា និងបានលើកឡើងពីទិសដៅអាទិភាព ដែលក្រសួងបានកំពុងដាក់ចេញ គឺសំដៅឈានឆ្ពោះទៅបញ្ឈប់ការប្រើប្រាស់សំណល់ប្លាស្ទិក ដែលសំណល់ទាំងនោះ បាន បំភាយសារធាតុគីមីពុលចូលទៅក្នុងបរិយាកាសមានទឹក ដី ខ្យល់ ។ ហើយជាយុទ្ធសាស្រ្តបន្ត គឺការផ្លាស់ប្តូរទំលាប់ប្រជាពលរដ្ឋឱ្យរៀបចំទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ មានសណ្តាប់ធ្នាប់ ហើយទន្ទឹមនឹងការផ្លាស់ប្តូរទាំងនោះ ក្រសួងនឹងមានការលើកទឹកចិត្តទៅដល់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឱ្យទីក្រុងស្អាត និងប្រទេសកម្ពុជាទាំងមូលមានសោភ័ណភាពល្អ គ្មានសំណល់ប្លាស្ទិក ។ បន្ទាប់ពីបានទទួលស្តាប់នូវការថ្លែងឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីអំពី ទិសដៅអាទិភាព ដែលក្រសួងបរិស្ថានបានដាក់ចេញរួចមក លោកជំទាវឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកជំទាវបានសន្យាថា នឹងផ្តល់ថវិកាគាំទ្រ ចូលរួមជាចំណែកក្នុងយុទ្ធនាការដ៏មានសារៈសំខាន់នេះ និងបន្តរិតចំណងការទូតកម្ពុជា ឥណ្ឌាឱ្យកាន់តែរឹងមាំថែមទៀត ៕ ដោយ / គ្រី សម្បត្តិ
-
កម្ពុជា មិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាល មិនមែនខ្វះទឹកចិត្តក្នុងការជួយដល់ពលរដ្ឋខ្លួនឯងនោះទេ

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ កម្ពុជា បានលើកឡើងថា កម្ពុជា មិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាល មិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ពលរដ្ឋខ្លួនឯងនោះទេ ខណៈគិតត្រឹមថ្ងៃទី២៨ ខែកញ្ញា រាជរដ្ឋាភិបាលចំណាយជាង ១២០០លានដុល្លារ ជួយប្រជាពលរដ្ឋជួបការលំបាក ។ សម្ដេចធិបតី បានថ្លែងនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី២៩កញ្ញា ថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលមានជីវភាពលំបាកយ៉ាងណាទេ? សម្ដេចបញ្ជាក់ថា ខាងក្រោមនេះ គឺជាឧទាហរណ៍ នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣) ។ នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញ ដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ÷១. ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល…
-
ប្រមុខរាជរដ្ឋាភិបាលចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យបញ្ចុះអត្រា អាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន

ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជា ណាចក្រកម្ពុជា បានចុះហត្ថលេខាលើអនុក្រឹត្យ អនុញ្ញាតឱ្យ បញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិសម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារ អន្តរជាតិ។ នេះបើយោងតាមខ្លឹមសារអនុក្រឹត្យនៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០២៣ ។ ជាមួយនឹងអនុក្រឹត្យនេះដែរ លើបណ្ដាញសង្គមតេឡេក្រាម ផ្លូវការ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានរំលេចអំពីមូលហេតុដើមដែលជំរុញឱ្យ មានអនុក្រឹត្យនេះថា “ក្នុងពេលដែលរូបខ្ញុំនិងគណៈប្រតិភូ ចុះពិនិត្យ តាមស្តង់ពិព័រណ៍លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេស ចិន ក្នុងឱកាសចូលរួមពិព័រណ៍អាស៊ាន-ចិនលើកទី២០ កាល ពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ ខ្ញុំបានជួបជាមួយប្អូនស្រីម្នាក់ដែល ជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះ ប្អូនស្រីបានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយ បន្ថែមដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា”។ សម្ដេចធិបតីបន្តថា ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជា សំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀតនៅកម្ពុជាដែលសម្ដេចបានទទួល សម្ដេចបានប្រគល់ភារកិច្ចជូនឯកឧត្តម អគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ដើម្បីសម្របសម្រួលកិច្ចប្រជុំរវាងស្ថាប័នពាក់ព័ន្ធដែល រួមមានក្រសួងសេដ្ឋកិច្ច…
-
ឯកឧត្ដម អ៊ាង សុផល្លែត ៖ កាកបាទក្រហមកម្ពុជា ចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

ភ្នំពេញ៖ ក្នុងយុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ឯកឧត្ដម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងថា ការចូលរួមរបស់កាកបាទក្រហមកម្ពុជា គឺបានបង្ហាញអំពីការរួមកំលាំងសាមគ្គីភាព សហប្រតិបត្ដិការ រវាងស្ថាប័នមនុស្សធម៌ ជាមួយរាជរដ្ឋាភិបាល ។ ឯកឧត្ដមរដ្ឋមន្ត្រី បានសម្ដែងនូវការគោរព និងដឹងគុណដ៏ជ្រាលជ្រៅបំផុត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវក្ដីសន្ដោសជួយដល់ប្រជាពលរដ្ឋក្រីក្រ ជួយដល់ប្រជាពលរដ្ឋ ដែលជួបនូវផលលំបាកដោយគ្មានភាពរើសអើង ។ ឯកឧត្ដមរដ្ឋមន្ត្រី ក៏បានសម្ដែងនូវការគោរព និងដឹងគុណជូនចំពោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ដល់នូវការគាំទ្រលើកទឹកចិត្ត និងចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក។ វត្តមានរបស់កាកបាទក្រហមកម្ពុជា ជាកម្លាំងចលករដ៏សំខាន់បំផុត ដែលមិនអាចខ្វះបានក្នុងការធ្វើឲ្យយុទ្ធនាការនេះកាន់តែផុសផុល។ យុទ្ធនាការ ០១ កញ្ញា “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” គឺសំដៅដល់ការធ្វើឲ្យបរិស្ថានកម្ពុជា មានភាពស្រស់ស្អាត កាត់បន្ថយសារធាតុពុលពីថង់ប្លាស្ទិក ដែលអាចនាំទៅដល់ការប៉ះពាល់ដល់សុខភាពទាំងផ្លូវកាយ ទាំងផ្លូវប្រាជ្ញារបស់ប្រជាពលរដ្ឋកម្ពុជាសម្រាប់រាប់ជំនាន់ទៅ ព្រោះថាកាលបើសិស្សានុសិស្សឈប់ប្រើថង់ប្លាស្ទិកហើយ ក្រុមគ្រួសារ និងសហគមន៍គាត់នឹងមិនប្រើថង់ប្លាស្ទិកដូចគ្នា ទំលាប់នេះនឹងបន្តរីកសាយតជំនាន់ទៅ ។ ឯកឧត្ដមរដ្ឋមន្ត្រី…
-
លោកស្រីតំណាង UNDP ប្រចាំកម្ពុជា ៖ ក្រោមការដឹកនាំ សម្តេចតេជោ ហ៊ុន សែន កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ច ៧,៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ ទសវត្សរ៍កន្លងមក

ភ្នំពេញ៖ លោកស្រី Alissar Chaker បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលប្រទេសកម្ពុជាសម្រេចបានក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលនាំឱ្យកម្ពុជា សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់គួរឱ្យកត់សម្គាល់ក្នុងអត្រាជាមធ្យមប្រមាណ ៧,៧% ក្នុងមួយឆ្នាំ រយៈពេលជាង ២ ទសវត្សរ៍កន្លងមក មុនវិបត្តិកូវីដ-១៩ និងជាពិសេសក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនានា ដែលកាត់ បន្ថយភាព ក្រីក្រពហុវិមាត្រ (Multidimensional Poverty) បានលឿនជាងគេ ។ លោកស្រី Alissar Chaker អ្នកតំណាងប្រចាំ ប្រទេសកម្ពុជា របស់ កម្មវិធីអភិវឌ្ឍន៍សហ ប្រជាជាតិ (United Nations Development Programme-UNDP) បានលើកឡើងបែបនេះ ខណៈ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការគណៈរដ្ឋមន្ត្រី ។ ជាមួយគ្នានេះ លោកស្រីក៏បានសម្តែងនូវការប្តេជ្ញាចិត្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងអន្តរកាល ដែលកម្ពុជានឹងចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច ក្នុង…
-
រដ្ឋមន្ត្រីព័ត៍មាន៖ ការងារអ្នកនាំពាក្យ យកទ្រឹស្តីក្នុងការងារការទូត ត្រូវយល់ថា អ្នកកាសែត មិនមែនជាសត្រូវរបស់អ្នកនាំពាក្យនោះទេ

ភ្នំពេញ៖ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការពន្យល់ពីការងារអ្នកនាំពាក្យ គឺត្រូវយកទ្រឹស្តីក្នុងការងារការទូត អត់មានមិត្ត ក៏អត់មានសត្រូវដែរ គឺមានតែមិត្តផលប្រយោជន៍ ហើយត្រូវយល់ថា អ្នកកាសែត មិនមែនជាសត្រូវរបស់អ្នកនាំពាក្យនោះទេ ។ អ្នកនាំពាក្យមានសិទ្ធិដឹងគ្រប់រឿង ប៉ុន្តែមិនអាចនិយាយគ្រប់រឿងដែលខ្លួនបានដឹងនោះទេ ។ ការលើកឡើងរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២ឥ២៣ ក្នុងឱកាសអញ្ជើញជាអធិបតីនៃកិច្ចប្រជុំជាមួយក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ដើម្បីរៀបចំការងារអ្នកនាំពាក្យ និងការងារពាក់ពន្ធ័ នឹងអគ្គនាយកដ្ឋានទាំង៥ របស់ក្រសួងព័ត៌មាន រួមទាំងដាក់ចេញវិធានការរួមសហការគ្នាទប់ស្កាត់ និងលុបបំបាត់ព័ត៌មានក្លែងក្លាយ ។ តាមរយៈសេចក្តីសម្រេចត្រូវបានបង្កើតក្រុមអ្នកនាំពាក្យក្រសួងព័ត៌មាន ដែលមានសមាសភាពរួមមាន ឯកឧត្តម ទេព អស្លារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ, ឯកឧត្តម ងឿន ច័ន្ទលីនប៉ូឡែន អនុរដ្ឋលេខាធិការ អ្នកនាំពាក្យរងទី១, ឯកឧត្តម ផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ អ្នកនាំពាក្យរងទី២ , លោកស្រី ឆន ណាវី…
-
អាជ្ញាធរអគ្គិសនីកម្ពុជា ៖អ្នកពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍បញ្ចុះថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម

(ភ្នំពេញ)៖ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានស្នើដល់អ្នកពាក់ព័ន្ធចូលរួមអនុវត្តគោលការណ៍ និងនីតិវិធីបញ្ចុះថ្លៃអគ្គិសនី សម្រាប់អ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម-កសិកម្ម ឱ្យសម្រេចបានតាមការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីចូលរួមចំណែកបង្កើនសេដ្ឋកិច្ចជាតិ និងជួយបង្កើនទីផ្សារការងារដល់ប្រជាពលរដ្ឋ ។ ឯកឧត្តម បន្ថែមថា ដើម្បីអនុវត្តយន្តការនេះបានភាគីពាក់ព័ន្ធទាំងអស់ មានអគ្គិសនីកម្ពុជា ជាអ្នកបោះមេ មានអ្នកផ្គត់ផ្គង់អគ្គិសនីឯកជន នៅទូទាំងប្រទេសជាង ៣០០នាក់ ហើយមានភាគីអ្នកប្រើប្រាស់ដែលជាភាគីពាក់ព័ន្ធក្នុងការអនុវត្ត ដើម្បីឱ្យការអនុវត្តយន្តការនេះដើរដោយរលូនទាល់តែភាគីពាក់ព័ន្ធទាំងអស់ យល់ឱ្យបានច្បាស់ទាំងអស់គ្នា។ ឯកឧត្តម ក៏បានអំពាវនាវដល់អ្នកប្រើប្រាស់អគ្គិសនីដែលយល់ថា ការប្រើប្រាស់អគ្គិសនី រោងចក្រ-សហគ្រាសរបស់ខ្លួនស្របតាមលក្ខខណ្ឌអាចស្នើសុំទៅអ្នកផ្គត់ផ្គង់ដែលឋិតនៅតំបន់ដែលខ្លួនកំពុងប្រើអគ្គិសនី ដើម្បីទទួលបានការបញ្ចុះតម្លៃ ។ ការស្នើសុំបែបនេះរបស់ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានធ្វើឡើងនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រួមជាមួយ ឯកឧត្តម ប្រាំង ជលសា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកអគ្គិសនីកម្ពុជា ដើម្បីផ្សព្វផ្សាយការបញ្ចុះថ្លៃអគ្គិសនីចំពោះបរិមាណថាមពលប្រើប្រាស់របស់អ្នកប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដែលតភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងបណ្តាញតង់ស្យុងខ្ពស់របស់បណ្តាញជាតិ ពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣។ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជារូបនេះ បានគូសបញ្ជាក់ថា…
-
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូននាយករដ្ឋមន្ដ្រីថៃ

(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញរៀបចំពិធីលៀងសាយភោជន៍ ជូន ឯកឧត្តម ស្រេដ្ឋា ថាវីស៊ីន (Srettha THAVISIN) នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រថៃ និងគណៈប្រតិភូ ក្នុងឱកាសដែលឯកឧត្តម អញ្ជើញដឹកនាំគណៈប្រតិភូព្រះរាជាណាចក្រថៃ បំពេញទស្សនកិច្ចផ្លូវការនៅ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ៕ ដោយ ៖ វណ្ណលុក